លោក ហ៊ី សុជាតិ

    0
    113

    ​សួស្តី​!! ​ខ្ញុំបាទ​ឈ្មោះ​ ​ហ៊ី​ ​សុជាតិ​ ​បច្ចុប្បន្ន​ជា​និស្សិត​កំពុង​បន្ត​សិក្សា​បរិញ្ញា​ប័ត្រ​ក្នុង​ជំនាញ​ ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​។​ ​ខ្ញុំ​ជា​អតីត​ជ័យ​លា​ភី​សិស្ស​ពូកែ​ថ្នាក់​ជាតិ​ទូទាំង​ប្រទេស​ទាំងពីរ​លើក​ ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​។​ ​ដោយសារ​ឧបនិស្ស័យ​ ​និង​ចំណង់ចំណូលចិត្ត​លើ​ចំណេះ​ដឹង​ខាង​ផ្នែក​ ​វប្បធម៌​ ​ប្រវត្តិសាស្ត្រ​ ​និង​អក្សរសាស្ត្រ​ ​ទើប​ខ្ញុំ​ច្រើនតែ​ចំណាយ​ពេលវេលា​របស់​ខ្ញុំ​សិក្សាស្រាវជ្រាវ​ ​ស្វែងយល់​នូវ​អ្វី​ដែល​ជា​សម្បត្តិ​ដូនតា​ជាតិ​របស់យើង​។​ ​ក្រៅពី​នេះ​ ​ខ្ញុំ​មាន​ទេពកោសល្យ​លើ​ផ្នែក​គំនូរ​វិចិត្រកម្ម​ ​ដែល​ជាស​ម្ពា​យ​វេច​ស្ពាយ​មក​ ​តាំងពី​កំណើត​ ​និង​ធ្លាប់​ទទួលការ​បណ្ដុះ​បណ្តាល​ពីសា​លា​ភូមិន្ទ​វិចិត្រ​សិល្បៈ​តាំងពី​កុមារភាព​។​ ​ខ្ញុំ​ចំណាយ​ពេល​ចូលរួម​ជាមួយនឹង​ ​T​H​E​ ​SEED​ ​ព្រោះ​ខ្ញំ​យល់ថា​ ​ចំណេះ​ដឹង​ដែល​យើង​មាន​ទាំងប៉ុន្មាន​មិន​ស្ថិតស្ថេរ​ជា​ប្រត្យក្ស​នោះ​ឡើយ​ ​តោង​មានការ​ចែករំលែក​គ្នា​ទៅវិញទៅមក​ ​ទើប​ជា​អ្វី​ដែល​មនុស្សជាតិ​ទាំងអស់​គួរតែ​ធ្វើ​ដើម្បី​ ​សង្គមជាតិ​យើង​ពោរពេញ​ទៅ​ដោយ​ធនធានមនុស្ស​ ​និង​ការ​អភិវឌ្ឍ​ជាភិយ្យោភាព​។​ ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​មនុស្សម្នាក់​ៗ​មាន​ចំណុច​លេចធ្លោ​ ​និង​ទេពកោសល្យ​ខុសៗគ្នា​ ​បើ​យើង​ស្វែងយល់​ពី​ខ្លួនឯង​កាន់តែ​ច្បាស់​ ​ធ្វើអ្វី​ដែល​ខ្លួនឯង​ពេញចិត្ត​ ​ដើរតាម​ក្តី​ស្រមៃ​ ​និង​មហិច្ឆតា​ ​នោះ​អនាគត​ដ៏​ប្រសើរ​នឹង​ស្ថិត​ក្នុង​កណ្តាប់ដៃ​អ្នក​ទាំងអស់គ្នា​។