"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ បញ្ហាសុខភាពរដ្ឋមន្រ្តីការពារជាតិអាមេរិកប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូបៃដិន

ជារៀងរាល់៤ឆ្នាំម្តង សហរដ្ឋអាមេរិកតែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលជាប្រមុខរដ្ឋរបស់ខ្លួន។ ក្នុងឆ្នាំ២០២៤នេះ លោក ចូ បៃដិននឹងត្រូវប្រកួតប្រជែងសាជាថ្មីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសំរាប់អាណត្តិថ្មី។ ប៉ុន្តែកាលពីពែលថ្មីៗនេះ រដ្ឋមន្រ្តីការពារជាតិក្នុងរដ្ឋការរបស់លោកគឺ លោក ឡយដ៍ អូស្ទីន ត្រូវបានមន្ទីរបពា្ចកោណប្រកាសថា លោកមានជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។ ការធ្លាក់ខ្លួនឈឺរបស់លោករដ្ឋមន្រ្តីការពារជាតិនេះ បានធ្វើអោយមានការរិះគន់ជាខ្លាំងអំពីបក្សប្រឆាំង និងមជ្ឈដ្ឋានទូទៅផងដែរ ដោយសារតែលោកមិនបានប្រាប់ទៅប្រធានាធិបតីអោយដឹងទាន់ពេលវេលា។ តើជំងឺមហារីករបស់ប្រមុខការពារជាតិអាមេរិករូបនេះប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូ​ បៃដិននៅពេលបោះឆ្នោតខាងមុខឬទេ? ១. បញ្ហាសុខភាពរបស់លោករដ្ឋមន្ត្រីការពារជាតិ ឡយដ៍ អូស្ទីន លោក ឡយដ៍ អូស្ទីនគឺជាបុគ្គលដែលគួរអោយចាប់អារម្មណ៍មួយរូប...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ទំនាក់ទំនងកូរ៉េខាងជើងនិងរុស្សីកាន់តែស្អិតរមួត

ក្រោយពីសង្រ្គាមរុស្សីនិងអ៊ុយក្រែនកើតឡើង យើង​ឃើញ​ថា​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​កូរ៉េ​ខាង​ជើង​កាន់តែមានភាព​ជិត​ស្និទ្ធ​ជាង​មុន ដែល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា​មាន​ការ​ជំនួបរវាងមេដឹកនាំ​​ជាន់ខ្ពស់ជា​ច្រើន​រវាង​ប្រទេស​ទាំង​ពីរ​នេះដែលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងថ្ងៃទី ២៥ដល់២៧ ខែកក្កដា ឆ្នាំ២០២៣និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីនបានស្វាគមន៍មេដឹកនាំកូរ៉េខាងជើង​ គីម ជុងអ៊ុនដែលទំនាក់ទំនាក់នេះបានទទួលការចំណាប់អារម្មណ៏ពីពិភពលោកនិងអាចជាបរិបទថ្មីមួយសម្រាប់នយោបាយពិភពលោក។ ដូច្នេះក្នុងអត្ថបទនេះនឹងនិយាយអំពីប្រវត្តិទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង អត្ថប្រយោជន៍នៃទំនាក់ទំនងទាំងពីរនេះចំពោះគ្នាទៅវិញទៅមក និងថាតើទំនាក់ទំនងនេះប៉ះពាល់ដល់ប្រទេសផ្សេងទៀតយ៉ាងដូចម្តេច? ប្រវត្តិនៃទំនាក់ទំនងទាំងពីរនេះ ទំនាក់ទំនងរវាងកូរ៉េខាងជើងនិងរុស្ស៊ីមានភាពជិតស្និទ្ធតាំងពីយូរណាស់មកហើយពោលគឺតាំងពីសម័យសង្គ្រាមត្រជាក់ដែលសហភាពសូវៀតគឺជាដៃគូដ៏សំខាន់មួយសម្រាប់កូរ៉េខាងជើងអស់រយៈពេលជាច្រើនឆ្នាំដោយសហភាពសុវៀតតែងតែផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសន្តិសុខដ៏សំខាន់សម្រាប់កូរ៉េខាងជើងប៉ុន្តែក្រោយពីសហភាពសូវៀតដួលរលំក្នុងឆ្នាំ១៩៩១ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានចុះខ្សោយ។ ទំនាក់ទំនងប្រទេសទាំងពីរចាប់ផ្តើមល្អម្តងទៀតក្នុងក្រោយពីលោកវ្ល៉ាឌីមៀពូទីនបានក្លាយជាប្រធានាធិបតីរុស្ស៊ីក្នុងឆ្នាំ២០០០។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកូរ៉េខាងជើងនិងរុស្ស៊ីកាន់តែប្រសើរឡើងមួយកម្រិតទៀតដោយពួកគេបានពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗដូចជាការសមយុទ្ធយោធារួមគ្នា...

កម្មវិធី​វិចារណកថាថ្ងៃសុក្រ៖ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) តាក់តែងដើម្បីតែលម្អក្រដាស ស តែប៉ុណ្ណោះឬ?

ពិភពលោកបានទទួលរងការគម្រាមកំហែងដោយសារអាវុយនុយក្លេអ៊ែរអស់ជាច្រើនទសវត្ស នេះជាលទ្ធផលនៃការប្រកួតប្រជែងផ្នែកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ច ហួសហេតុរបស់ប្រទេសអ្នកមាន ហើយវាបានជះឥទ្ធិពលពាសពេញពិភពលោក។ ជាសក្ខីភាពគឺសង្រ្គាមលោកលើកទី១ និង សង្រ្គាមលោកលើកទី២ (ប្រជាជនចន្លោះប្រមាណ ៥០ ទៅ​៧០​ បានស្លាប់)ពិសេសជប៉ុនដែលបានរងគ្រោះដោយសារគ្រាប់បែកអាតូមិកនៅក្នុងឆ្នាំ១៩៤៥ ជារូបភាពនៃការចងចាំរបស់ពិភពលោកតែម្ដង។ ម្យ៉ាងវិញទៀត គេមិនដែលបំភ្លេចសង្រ្គាមត្រជាក់ដែលជាយុគសម័យប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ (Nuclear Arms Race) ដែលពេលនោះមានភាពតឹតតែងជាខ្លាំងនោះទេ។ ក្នុងបំណងចង់ធានាសុវត្ថិភាពពិភពលោកអង្គការសហប្រជាជាតិខឹតខំប្រឹងប្រែង បង្កើតនូវសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលបានចូលជាធរមានកាលពី  ខែ​មករា ​ឆ្នាំ​២០២១​...

កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមនៅប្រទេសអេត្យូពី

ប្រទេសអេត្យូពីគឺជាប្រទេសចម្រុះជាតិសាសន៍ដ៏ស្មុគស្មាញ និងមានជម្លោះស៊ីវិលចាប់តាំងពីការដួលរលំនៃរបបរាជានិយមដែលមានអាយុកាល៣០០០ឆ្នាំ នៅក្នុងឆ្នាំ១៩៧៥ និងត្រូវបានជំនួសដោយរបបយោធាសង្គមនិយមផ្តាច់ការ។ ប្រទេសអេត្យូពី ធ្លាប់ជាតំបន់ដែលមានសុខសន្តិភាពអស់ជាយូរឆ្នាំនៅទ្វីបអាហ្រ្វិក ប្រែក្លាយទៅជាប្រទេសដែលមានភាពចលាចលនិងបាត់បង់ទំនុកចិត្តពីអន្តរជាតិ។ ក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងតំបន់ទីហ្រ្គៃ និងតំបន់អាមហារ៉ា​ នៃប្រទេសអេត្យូពីដែលបានសម្លាប់ប្រជាជនអេត្យូពីអស់ជាច្រើនម៉ឺននាក់។ តើប្រទេសអេត្យូពីជានរណា? សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សហព័ន្ធ​អេត្យូពី (Federal Democratic Republic of Ethiopia) ជាប្រទេសឯករាជ្យចំណាស់ជាងគេ ដែលមានទីតាំងនៅភាគឦសាននៃ ទ្វីបអាហ្រ្វិក និងត្រូវបាន ​គេស្គាល់ជាទូទៅថា អាហ្រ្វិកខាងកើត (Horn of Africa)...

កម្មវិធីថង់ប្រាជ្ញា៖ ​វិបត្តិ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន

ជាលើកដំបូងបង្អស់របស់ចិននៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ខ្លួន ដែលបានជួបប្រទះដោយផ្ទាល់នូវអ្វីដែលហៅថា វិបត្តិអចលនទ្រព្យ។ ផ្ទះ ផ្សារទំនើប រួមទាំងការដ្ឋានសំណង់ជាច្រើនត្រូវបានគេទុកចោលហើយខ្លះត្រូវបានគេហៅថាជា ទីក្រុងខ្មោចដោយសារតែតម្លៃផ្ទះកំពុងធ្លាក់ចុះ បូកផ្សំជាមួយនឹងបញ្ហាដែរក្រុមហ៊ុនអភិវឌ្ឍន៍មិនមានថវិការគ្រាប់គ្រាន់ក្នុងការបន្តការសាងសង់។  ការ​ព្រួយ​បារម្ភខ្លាំងជាងគេពេលនេះសម្រាប់ប្រជាជន និងរដ្ឋាភិបាលចិន ​គឺ​ផលប៉ះពាល់នៃវិបត្តិនេះ ទៅដល់សេដ្ឋកិច្ច​របស់ចិនដែល​កំពុងតែ​ធ្លាក់​ចុះ​រួច​ទៅ​ហើយ។​ ហេតុដូច្នេះហើយថ្ងៃនេះ យើងនឹងមកស្វែងយល់បន្ថែមអំពីមូលហេតុ ផលប៉ះពាល់ និងការឆ្លើយតបពីសំណាក់រដ្ឋាភិបាលចិនទៅលើវិត្តិមួយនេះ។ តើ​អ្វី​ទៅ​ជា​មូលហេតុ​នៃ​វិបត្តិ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន? ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកទីផ្សារលំនៅដ្ឋានរបស់ចិនបានកើនឡើងជាខ្លាំង ដោយសារតែប្រជាជនជាច្រើនបានផ្លាស់ប្តូរទីលំនៅពីជនបទមករស់នៅនិងធ្វើការនៅទីក្រុង។ ការកើនឡើងនេះក៏ដោយសារតែរដ្ឋាភិបាលចិនបានសម្រេចធ្វើកំណែទម្រង់លំនៅដ្ឋានដែលបានផ្លាស់ប្តូរពីប្រព័ន្ធលំនៅឋានបែបសង្គមនិយមទៅជាប្រព័ន្ធលំនៅឋានផ្អែកលើទីផ្សារសេរី ។ បើយោងតាមការចុះផ្សាយរបស់ធនាគារពិភពលោកបានឱ្យដឹងថាការកើនឡើងនៃចំនួនប្រជាជននៅទីក្រុងរបស់ចិនចន្លោះឆ្នាំ ១៩៩០​ ដល់...

កម្មវិធី​វិចារណកថាថ្ងៃសុក្រ៖ របត់ថ្មីនៃគោលនយោបាយសន្តិសុខជាតិហ្វីលីពីន

មហិច្ឆតាពង្រឹងស្វ័យភាពយុទ្ធសាស្ត្ររវាងមហាអំណាចចិននិងអាមេរិកនាសមុទ្រចិនខាងត្បូងបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសហ្វីលីពីនដោយខ្លួនធ្លាប់មាននូវអតីតកាលបង្ហូរឈាមយ៉ាងជូរចត់ធ្លាក់ចូលក្នុងជម្លោះអនុត្តរភាពសង្រ្គាមត្រជាក់ម្តងរួចទៅហើយ។ ដោយក្តីព្រួយបារម្ភនេះ​ឥរិយាបថការពារជាតិប្រទេសហ្វីលីពីននៅតំបន់សមុទ្រខាងកើតរបស់ខ្លួនហាក់មានការប្រែប្រួលគួរឲ្យកត់សម្គាល់​មួយរយៈពេលចុងក្រោយនេះ។ មូលហេតុខ្លះៗដែលបង្កជាកង្វល់ទៅដល់សាធារណរដ្ឋហ្វីលីពីននោះរួមមានដូចជាកាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២៣ ក្រសួងធនធានរ៉ែនៃសាធារណរដ្ឋប្រជាមានិតចិនដាក់ចេញនូវរូបភាពផែនទីសមុទ្រចិនខាងត្បូងថ្មីមួយ ដែលអ្នកវិភាគអន្តរជាតិដាក់ឈ្មោះថា “10 Dash Line” ដោយមានរាងជាអក្សរUនោះវាបានប៉ះពាល់ទៅលើបូរណភាពទឹកដីតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសអាស៊ីអាគ្នេយ៍បួនរួមមានវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ហ្វីលីពីន និងក្នុងរយៈកាលប៉ុន្មានខែចុងក្រោយនេះ ចិន និង ហ្វីលីពីនបានប្រឈមមុខដាក់គ្នាយ៉ាង ខ្លាំងនៅឯប្រជុំកោះ Spratly និងច្រាំងថ្ម Scarborough រហូតដល់មានការក្លែងខ្លួនពីសំណាក់ឆ្មាំសមុទ្រហ្វីលីពីនធ្វើជាអ្នកនេសាទដើម្បីដករបាំងបណ្តែតទឹកចេញដោយជោគជ័យនៅឯតំបន់ជម្លោះថ្មប៉ប្រះទឹកមួយដែលមានសភាពតានតឹងខ្លាំងក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលទីក្រុងម៉ានីលចោទថាត្រូវបានដំឡើងដោយចិន ដើម្បីរារាំងប្រជាជន ហ្វីលីពីនពីការចូលទៅនេសាទ...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រតិកម្មអាស៊ានជុំវិញសង្រ្គាមហាម៉ាសនិងអ៊ីស្រាអែល

បញ្ហាអ៊ីស្រាអែលនិងប៉ាលេស្ទីន គឺជាបញ្ហាមួយដែលស្មុគស្មាញក្នុងពិភពលោកសំរាប់ធ្វើការដោះស្រាយដើម្បីស្វែងរកការបញ្ចប់សង្គ្រាមនិងសន្តិវិធី។ ជម្លោះមួយនេះមិនមែនត្រឹមតែមានកង្វល់ក្នុងតំបន់មជ្ឈឹមបូព៌ានោះទេ គឺវាមានឥទ្ធិពលទៅកាន់ពិភពលោកតែមួយម្តងសូម្បីតែសហរដ្ឋអាមេរិចនិងកិច្ចប្រជុំក្នុងអង្គការសហប្រជាជាតិតែម្តង។ ពិភពលោកកំពុងតែជួបប្រទះរឿងបញ្ហាសង្គ្រាមអ៊ុយក្រែនមិនទាន់ដាច់ស្រឡះ ស្រាប់តែបញ្ហានៅប្រទេសអ៊ីស្រាអែលបានកើតឡើងសាជាថ្មីដោយការវាយប្រហារពីពួកហាម៉ាសចូលទៅក្នុងទឹកដីអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ បើក្រឡេកមើលអាស៊ានដែលជាអង្គការក្នុងតំបន់មួយវិញ ទោះមិនបានចេញសេចក្តីថ្លែងការណ៍រួមពេលសង្រ្គាមកើតឡើង តែពួកគេបានដាក់បញ្ហានៅមជ្ឈឹមបូព៌ាជាការព្រួយបារម្ភចំពោះជម្លោះមួយនេះនៅសេចក្តីថ្លែងការណ៍បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលរបស់ពួកគេនៅក្នុងឆ្នាំ២០២៣នេះ មុនសង្គ្រាមកើតឡើងទៅទៀត។ តើសមាជិកអាស៊ាននិងអាស៊ានមានប្រតិកម្មដូចមេ្តចខ្លះលើបញ្ហានេះ? សមាជិកអាស៊ាននិងទំនាក់ទំនងការទូតរវាងប៉ាលេស្ទីននិងអ៊ីស្រាអែល អាស៊ានគឺជាក្រុមប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយជាអង្គការក្នុងតំបន់មួយដែលពិភពលោកមិនអាចមើលរំលងបាន។ សមាជិកទាំង១០របស់អាស៊ាន ខ្លះមានទំនាក់ទំនងការទូតជាមួយតែអ៊ីស្រាអែល ខ្លះទៀតគាំទ្រតែប៉ាលេស្ទីន និងប្រទេសខ្លះទៀតទទួលស្គាល់ហើយមានទំនាក់ទំនងការទូតជាមួយភាគីទាំងពីរ។ ក្នុងអាស៊ាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិងប្រ៊ុយណេដែលសុទ្ធជាប្រទេសដែលកាន់សាសនាអ៊ីស្លាមគឺពួកគេគាំទ្រលើប៉ាលេស្ទីនក្នុងឆាកអន្តរជាតិនិងមិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនោះទេ។ ចំណែកប្រទេសចំនួនពីរគឺសឹង្ហបុរីនិងមីយ៉ាន់ម៉ាមានទំនាក់ទំនងការទូតជាមួយតែអ៊ីស្រាអែលមួយប៉ុណ្ណោះ។ ឯប្រទេសសមាជិកដែលនៅសេសសល់គឺពួកគេមានទំនាក់ទំនងការទូតនិងទទួលស្គាល់ភាគីប៉ាលេស្ទីននិងអ៊ីស្រាអែល។ មូលហេតុដែលមានសមាជិកខ្លះទទួលស្គាល់តែម្ខាងនិងទទួលស្គាល់ទាំងសងខាង ព្រោះផ្អែកលើគោលនយោបាយរៀងៗខ្លួនក៏មានធាតុសាសនានិងប្រវត្តិសាស្រ្តចូលរួមផងដែរដូចជា ការទទួលស្គាល់ប៉ាលេស្ទីនតែម្ខាងពីសំណាក់ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងប្រ៊ុយណេគឺផ្អែកលើពួកគេគឺជាប្រទេសកាន់សាសនាអ៊ីស្លាមដូចទៅនឹងប៉ាលេស្ទីនដែរ...

វិចារណកថាថ្ងៃសុក្រ៖ តើបេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ីមួយរូបណានឹងអាចកាន់តំណែងបន្ទាប់ពីការបោះឆ្នោតនាឆ្នាំ ២០២៤ ខាងមុខនេះ?

នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២៤​ នាពេលខាងមុខនេះ ប្រទេសឥណ្ឌូណេស៊ីនឹងរៀបចំការបោះឆ្នោតមួយថ្ងៃដ៏ធំបំផុតប្រចាំប្រទេស ដើម្បីជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី រួមជាមួយនឹងតំណាងជិត ២០០០០ នាក់ទៅកាន់សភាជាតិ ខេត្ត និងស្រុកពីក្រុមបេក្ខជនមួយភាគបួនលាននាក់។ នាពេលបោះឆ្នោតខាងមុខនេះនឹងមានបេក្ខជនបីរូបដែលកំពុងប្រជែងគ្នា ដើម្បីបន្តតំណែងប្រធានាធិបតីដែលកំពុងកាន់អំណាចដោយលោក  Jokowi Widodo ហើយលោកក៏នឹងបញ្ចប់អាណត្តិទីពីរ និងចុងក្រោយរបស់លោកនៅខែតុលា ឆ្នាំ២០២៤ ហើយក៏ជាពេលប្រធានាធិបតីថ្មីនឹងចូលមកកាន់តំណែង។ ការបោះឆ្នោតនាពេលខាងមុខនេះទៀតសោតក៏បានក្លាយជាប្រធានបទក្នុងការវែកញែកថាបេក្ខជនប្រធានាធិបតីមួយរូបណាដែលនឹងចូលមកកាន់តំណែងជាប្រធានាធិបតីនាខែតុលា ឆ្នាំ...

កម្មវិធីថង់ប្រាជ្ញា៖ ថៃបានដើរការទូតម្ហូបអាហារបានល្អយ៉ាងដូចម្ដេច?

នៅពេលដែលចាប់ផ្ដើមនិយាយអំពីប្រទេសថៃ អ្វីដែលគេនឹកឃើញមុនគេនោះគឺភាពសម្បរបែបនៃម្ហូបអាហារ​ ហើយមុខម្ហូបមួយចំនួនដែលគេនឹងនឹកឃើញមុនគេនោះ តុមយុំា ស៊ុមតាំ មូកថៈ បាយដំណើបស្វាយ ជាដើម ហើយមុខម្ហូបទាំងប៉ុន្មានមុខនេះមានវត្តមានស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ដែលសូម្បីតែការធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ថៃដូចជា Thai Airway ជាដើម ក៏ភ្ញៀវអាចទទួលទានបង្អែមបាយដំណើបស្វាយ និងមុខម្ហូបថៃមួយចំនួនបានដែរ។ ជាការពិតណាស់ ម្ហូបគឺត្រឹមតែផ្នែកមួយនៃអត្តសញ្ញាណជាតិតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រទេសថៃវិស័យម្ហូបអាហារគឺជាអំណាចទន់ដ៏មានប្រសិទ្ធភាព ដែលត្រូវបានរាជរដ្ឋាភិបាលថៃប្រើប្រាស់ជាយុទ្ធសាស្រ្តមួយរបស់នយោបាយការបរទេស ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ដោយតាមរយៈអំណាចទន់មួយនេះ ប្រទេសថៃអាចកើបបានផលប្រយោជន៍សេដ្ឋកិច្ចបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីការទូតម្ហូបអាហាររបស់ប្រទេសថៃ ភាពជោគជ័យនៅក្នុងការអនុវត្តការទូតម្ហូបអាហារ...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើអ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមឬយ៉ាងណា? ចំពោះការវាយបកយ៉ាងដំណំលើក្រុមហាម៉ាស

ទីណាមានសង្រ្គាម ទីនោះមានការបង្ហូរឈាម ទីណាមានសង្រ្គាម ទីនោះមានភាពសោកសៅនិងសេចក្ដីវិនាសអន្ដរាយ។  បើយើងមិនបញ្ឈប់សង្រ្គាមទេ សង្រ្គាមនឹងបញ្ចប់យើង។ ប្រជាជននៅលើពិភពលោករមែងចង់បាន សេចក្ដីសុខ សន្ដិភាព និងរួមរស់នៅជាមួយគ្នាដោយសេចក្ដីស្រឡាញ់ គ្មានការរើសអើង ស្អប់ខ្ពើម។ ចុះតើហេតុអ្វីបានជាសង្រ្គាមតែងតែកើតមាននៅលើសកលលោកយើង? តើវាជាជម្រើស ឬបំណងក្នុងការបង្តើតសង្រ្គាម?  ថ្មីៗនេះនៅតំបន់មជ្ឍឹមបូព៌ាមានសង្រ្គាមកើតឡើងរវាងក្រុមភេរវកម្មហាម៉ាស(ចលនាអ៊ីស្លាម​ប៉ាឡេស្ទីនហាម៉ាស) និងអ៊ីស្រាអែល ដែលរឿងនេះបណ្ដាលឲ្យមហាជនទូទាំងពិភពលោកចាប់អារម្មណ៍ព្រមទាំងធ្វើការវិនិច្ឆ័យចំពោះសកម្មភាពភាគីទាំងពីរ គឺរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស។ យ៉ាងណាក៏ដោយគេមិនទាន់ឃើញដំណោះស្រាយបញ្ចប់សង្រ្គាមនេះទេរហូតទល់ពេលនេះ ភាគីទាំងពីរនៅតែបន្ដបាញ់​មីស៊ីលទៅវិញទៅមក និងចាប់ពលរដ្ឋស្លូតត្រង់ជាចំណាប់ខ្មាំងដែលភាគច្រើនជាស្ដ្រី និងកុមារ​។...

កម្មវិធីថង់ប្រាជ្ញា៖ ការងើបឡើងវិញនៃវិបត្តិជាប់គាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកវិះនឹងត្រូវធ្លាក់ចូលក្នុងវិបត្តិជាប់គាំងរដ្ឋាភិបាលម្តងទៀតជាលើកទី២២ ព្រោះថា​​ច្បាប់​ថវិកា​ដែល​​​ធានា​ដំណើរការ​រដ្ឋបាល​របស់រដ្ឋាភិបាល​សហព័ន្ធ​​ត្រូវ​ផុត​​ឱសានវាទ​នៅ​ថ្ងៃ​សៅរ៍​ ទី​៣០ ខែ​កញ្ញា ឆ្នាំ២០២៣ វេលា​ម៉ោង​១២​អាធ្រាត្រ ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានបញ្ចៀសនូវវិបត្តិជាប់គាំងនេះវិញ ដោយលោក ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើសេចក្ដីសម្រេចបណ្ដោះអាសន្ននៅនាទីចុងក្រោយដែលមានសុពលភាពត្រឹមរយៈពេល ៤៥ ថ្ងៃ។ តើអ្វីទៅជាវិបត្តិជាប់គាំងរដ្ឋាភិបាល? វិបត្តិជាប់គាំងរដ្ឋាភិបាលឬ Government Shutdown កើតឡើងនៅពេលដែលអ្នកតាក់តែងគោលនយោបាយបរាជ័យក្នុងការអនុម័តច្បាប់ថវិកាសម្រាប់រដ្ឋសហព័ន្ធនៅពេលបញ្ចប់ឆ្នាំសារពើពន្ធ ឬជាកញ្ចប់ថវិកាសម្រាប់ឆ្នាំថ្មី។ សភាត្រូវតែអនុម័ត ហើយប្រធានាធិបតីត្រូវចុះហត្ថលេខាលើច្បាប់ថវិកា ដើម្បីចំណាយទៅលើវិស័យរដ្ឋបាលផ្សេងៗ។ ច្បាប់នេះចែកចេញជា ១២...

កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពលរបស់ប្រទេសអ៉ីស្រាអែលទៅលើសហរដ្ឋអាមេរិក

អ៊ីស្រាអែលគឺជារដ្ឋសេរីតែមួយគត់នៅមជ្ឈិមបូព៌ាដែលមានទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិកចាប់តាំងពីអំឡុងឆ្នាំ១៩៦០មក។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ត្រូវបានពិភពលោកចាត់ទុកថាគឺជាទំនាក់ទំនងទ្វេរភាគីដ៏ស្អិតរមួត។ ដោយឡែក ក្នុងរយៈពេល៧៣ឆ្នាំនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយផ្នែកយោធា ជំនួយផ្នែកមនុស្សធម៌ និងការផ្ដល់ការគាំទ្រដែលគ្មានដែនកំណត់ទៅកាន់អ៊ីស្រាអែលមិនថាស្ថិតនៅក្នុងស្ថានការណ៍ពិភពលោកបែបណាក៏ដោយ។ ដោយឡែក មូលហេតុចម្បងមួយនៅពីក្រោយ គោលនយោបាយការបរទេសដែលមានទំនោរខ្លាំងទៅរកអ៊ីស្រាអែលដែលមានការគាំទ្រនិងការផ្ដល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នោះគឺដោយសារឥទ្ធិពលរបស់ក្រុមសាសនាដែលមានទំនោរទៅរកប្រទេសអ៊ីស្រាអែល។ ក្រុមសាសនាដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកទាំងអស់នោះមានការគាំទ្រយ៉ាងខ្លាំងចំពោះអ៊ីស្រាអែល ព្រមទាំងស្ម័គ្រចិត្តនៅក្នុងការធ្វើគ្រប់បែបយ៉ាងដើម្បីបម្រើឱ្យផលប្រយោជន៍រួមរបស់អ៊ីស្រាអែល។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការពិភាក្សាឱ្យបានស៊ីជម្រៅអំពី ឥទ្ធិពលរបស់ក្រុមសាសនាសំខាន់ៗចំនួនពីរ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅពីក្រោយគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល នោះគឺ​ក្រុម​ អ៊ីវ៉ានជេលីខលគ្រីស្ទាន (Evangelical Christian)​ ក្រុមសាសនាជ្វីហ្វ-អាមេរិក (American Jews)...
spot_img

អត្ថបទពេញនិយម