"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សេដ្ឋកិច្ច

កម្មវិធីថង់ប្រាជ្ញា៖ សង្គមគ្មានប្រាក់ក្រដាស

យើងអាចគិតថា ការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ជាបាតុភូតទំនើបមួយ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ និងការទូទាត់ពីចម្ងាយ ជំនួសឱ្យក្រដាសប្រាក់ដែលជារបៀបទូទាត់ប្រពៃណីអស់ជាច្រើនទសវត្សរ៍មកហើយ ក៏ប៉ុន្តែ​ គំនិតនៃការដោះដូរដោយមិនចាំបាច់ប្រើប្រាស់តែក្រដាសប្រាក់គឺមានតាំងពីរាប់ពាន់ឆ្នាំមកហើយ។ ក្នុងអត្ថបទនេះ​ យើងនឹងស្វែងយល់អំពី​ប្រវត្តិនៃការទូទាត់ប្រាក់ និងសង្គមដែលគ្មានការប្រើប្រាស់ក្រដាសប្រាក់។ ប្រវត្តិនៃការទូទាត់ប្រាក់ មុនមានការបង្កើតសាច់ប្រាក់ ប្រព័ន្ធដោះដូរទំនិញដំបូងត្រូវបានបង្កើតដោយពួកមេសូប៉ូតាមី (Mesopotamians) នៅយុគសម័យបុរេប្រវត្តិ តាំងពី ៨០០០ ឆ្នាំមុនមកម្ល៉េះ។ ក្រោយមក​ នៅ ៣៥០០ ឆ្នាំមុន គេបានកែច្នៃលោហធាតុដូចជាសំរិទ្ធ ប្រាក់ និងមាស ដើម្បីប្រើជាទម្រង់នៃប្រាក់។...

វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីចិនជួបប្រទះបញ្ហាតម្លៃទំនិញនិងសេវាចុះថោក (បរិផរណា)

ជាប្រទេសដែលមានការរីកចម្រើន ជាមហាយក្សសេដ្ឋកិច្ចលំដាប់លេខ២ក្នុងលោក និងជា​ប្រទេសដែលមានសង្វាក់ផលិតកម្មដ៏សម្បើមនាំចេញទៅប្រទេសជាច្រើនក្នុងពិភពលោកមិនថាអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក កាណាដា ជប៉ុន បារាំង ឬអង់គ្លេស។ ប៉ុន្ដែកាលពីថ្ងៃពុធ​ ទី៩​ សីហា ​​ប៉ុន្មានថ្ងៃមុននេះ ចិនបានប្រកាសទទួលស្គាល់ថាបានរងនូវ​​​វិបត្តិ​បរិត្តផរណា​ជា​ផ្លូវការ។ អ្វីទៅជា​​​វិបត្តិ​បរិត្តផរណា? ​ ​បរិត្តផរណា​សំដៅដល់តម្លៃ​ទំនិញ​និង​សេវា​​ចុះថោក។ បើតាមនិយមន័យពាក្យនេះវាហាក់ដូចជាល្អសម្រាប់អតិថិជននិងអ្នកប្រើប្រាស់ ព្រោះពួកគេអាចទិញទំនិញនិងទទួលសេវាកម្មនក្នុងតម្លៃថោកព្រម ដែលអាចជួយសន្សំសំចៃហិរញ្ញវត្ថុក្នុងគ្រួសារទៀតផង។ យ៉ាងណាមិញវាមិនល្អដូចនេះទេ បាតុភូតនេះវានឹងធ្វើឱ្យពន្យឺតសន្ទុះរីកចម្រើនរបស់សេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្ម​ ខណៈដែលចិនមានមហិច្ឆតាជាប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងពិភពលោក។ តើបរិផរណា(Deflation) និងអតិផរណា(Inflation)...

កម្មវិធីថង់ប្រាជ្ញា៖ ការរីកសាយភាពនៃឥទ្ធិពលរូបិយប័ណ្ណយ៉ន់ចិន​ (Yuan)

កាលពីសមាជជាតិលើកទី២០ បក្សកុម្មុយនីស្តចិនបានថ្លែងថា ប្រទេសចិននឹងជំរុញការធ្វើអន្តរភាវូបនីយកម្មនៃប្រាក់យ៉ន់ចិនទៅកាន់សេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះ ប្រាក់​យ៉ន់ចិន​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ និងក្លាយជារូបិយប័ណ្ណទូទាត់ធំជាងគេទីប្រាំរបស់ពិភពលោក និងធំជាងគេទីបីក្នុងការទូទាត់ពាណិជ្ជកម្ម និងជារូបិយប័ណ្ណបម្រុងធំជាងគេទីប្រាំផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រាក់យ៉ន់ចិនមានចំនួនប្រមាណ ៧ ភាគរយនៃការជួញដូររូបិយប័ណ្ណបរទេសទាំងអស់នៅទូទាំងពិភពលោក ដែលជាការពង្រីកចំណែកទីផ្សាររូបិយប័ណ្ណដ៏ធំបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ ដូច្នេះ ដើម្បីធានាបាននូវឥទ្ធិពលនៃរូបិយប័ណ្ណយ៉ន់របស់ចិននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបាននឹងកំពុងធ្វើការលើកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរដ្ឋផ្សេងទៀត ជាពិសេសតាមរយៈការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗ។​ នៅពេលដែលប្រទេសចិនអភិវឌ្ឍនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ​ (Belt and Road Initiative...

កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីបានជាបដិវត្តន៍ឧស្សាហកម្មកើតឡើងនៅចក្រភពអង់គ្លេសមិនមែនបារាំង?

នៅដើមសតវត្សទី១៨ ប្រទេសលោកខាងលិចជាច្រើន បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការប្រែក្លាយខ្លួនទៅជាមហាអំណាចឧស្សហកម្ម។ ក្នុងនោះផងដែរ ចក្រភពអង់គ្លេស និង បារាំងហាក់ដូចជាមានប្រៀបជាជាងប្រទេសនានា នៅសម័យនោះដោយហេតុថា ប្រទេសទាំងពីរនេះទទួលបាននូវសន្ទុះសេដ្ឋកិច្ចដ៍ល្អប្រសើរទាំងក្នុងស្រុក និងក្រៅស្រុក គួបផ្សំនឹង​ ការធ្វើទំនើបកម្មផ្សេងៗពាសពេញផ្ទៃប្រទេសផងដែរ។ តែយ៉ាងណាមិញ បដិវត្តន៍ឧស្សហកម្ម ត្រូវបានចាប់កំណើតក្នុង ចក្រភពអង់គ្លេស អំឡុងពាក់កណ្តាលសតវត្សទី១៨ គឺនៅឆ្នាំ១៧៦០។ តើអ្វីទៅជា  បដិវត្តន៍ឧស្សហកម្ម? តើមានកត្តាអ្វីខ្លះដែលជុំរុញឲ្យបដិវត្តន៍ឧស្សហកម្មកើតឡើងនៅចក្រភពអង់គ្លេសមិនមែនបារាំង? បដិវត្តន៍ឧស្សហកម្ម (Industrial Revolution) គឺជារជ្ជកាលមួយដែល...

ថង់ប្រាជ្ញា៖  ហេតុអ្វីបានការវិនិយោគរបស់ចិននៅសហភាពអឺរ៉ុបមានការធ្លាក់ចុះ?

ប្រទេសចិនត្រូវបានគេទទួលស្គាល់ជាប្រទេសដៃគូវិនិយោគដ៏សំខាន់មួយនៃសហភាពអឺរ៉ុប ដោយសារតែប្រទេសនេះមានចំណែកវិនិយោគទុនយ៉ាងធំក្នុងសហភាពអឺរ៉ុប។  យ៉ាងណាមិញ នៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេក៏បានសង្កេតឃើញថាការវិនិយោគរបស់ចិននៅក្នុងសហភាពអឺរ៉ុបមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។​ ហេតុដូច្នេះហើយ នៅក្នុងអត្ថបទនេះ យើងនឹងងាកមកស្វែងយល់អំពីសេចក្តីព្រមព្រៀងស្តីពីផ្នែកវិនិយោគទុនរវាងប្រទេសចិននិងសហភាពអឺរ៉ុប ព្រមទាំងកត្តាដែលបណ្តាលឱ្យការវិនិយោគនេះមានការធ្លាក់ចុះ។ សេចក្ដីព្រមព្រៀងស្ដីពីផ្នែកវិនិយោគទុនរវាងប្រទេសចិន និងសហភាពអឺរ៉ុប ការចរចាលើកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងចិនស្តីពីការវិនិយោគ បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០១៤ តាមរយៈកិច្ចប្រជុំសរុបប្រមាណជាង ៣៥ លើកនៅក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។ សេចក្ដីព្រមព្រៀងស្ដីពីការវិនិយោគរវាងភាគីសហភាពអឺរ៉ុប និងចិន (EU-China Comprehensive Agreement...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រទេសផលិតប្រេងលំដាប់ពិភពលោកដែរ ប៉ុន្តែក្រ

សាធារណរដ្ឋស៊ូដង់ខាងត្បូង ( Republic of South Sudan) ដែលស្ថិតនៅភាគឦសាននៃទ្វីបអាហ្រិ្វច គឺជាប្រទេសដែលទើបតែទទួលបានឯករាជ្យបែកចេញពីរដ្ឋស៊ូដង់ (Sudan) តាមរយៈការចូលជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១ និងមានទីក្រុងជូបា ជារដ្ឋធានី។ បន្ទាប់ពីរួចផុតពីសង្គ្រាមស៊ីវិលជាមួយប្រទេសស៊ូដង់ដែលបានអូសបន្លាយពេលយ៉ាងយូរ ស៊ូដង់ខាងត្បូងជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសប្រជាជនជួបនឹងគ្រោះអត់ឃ្លានគ្មានអាហារ។ ទោះជាយ៉ាងណានៅពេលនោះប្រជាជន និងរដ្ឋាភិបាលបានសង្ឃឹមយ៉ាងមោះមុតថា ប្រទេសរបស់ខ្លួនមិនយូរទេ នឹងអាចក្រោកឈរឡើងវិញ ព្រោះប្រទេសនេះសម្បូរទៅដោយរ៉ែប្រេងកាត ដែលជាធនធានដ៏មានតម្លៃ...

វិចារណកថាថ្ងៃសុក្រ៖ ប្រទេសអង់គ្លេសប្រកាសកិច្ចព្រមព្រៀងចូលជារួមជាមួយដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CPTPP

ការសម្រេចចិត្តដែលចំណាយរយៈពេលជិត២ឆ្នាំ ប្រទេសអង់គ្លេសក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បី​ចូលរួម​ជាមួយ​ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPP នៅថ្ងៃទី៣១ មីនា ២០២៣នេះ។ ក្នុងនោះផងដែលគេបានកត់សម្គាល់ឃើញថាអង់គ្លេស​ជា​ប្រទេស​អឺរ៉ុប​ទី១ ដែល​បាន​ចូលរួម​ជាមួយ CPTPPនេះ ហើយការចូលរួមកិច្ចព្រមព្រៀងនេះជាដំណឹងមួយល្អសម្រាប់ភាគីទាំងអង់គ្លេស និងប្រទេសជាសមាជិក CPTPPផងដែរព្រោះកិច្ចព្រមព្រៀងនេះនឹងដើរតួនាទីបម្រើឧត្តមប្រយោជន៍ភាគីទាំងសងខាង ។ ពិសេសជាងនេះទៅទៀត លោកនាយករដ្ឋមន្ដ្រី ​រីស៊ី ស៊ូណាក់​ បាន​ថ្លែងនូវសេចក្ដីអំណរព្រមទាំង​បញ្ជាក់ពីវត្តមាននៃការចូលរួមរបស់អង់គ្លេសថា ជា​ការ​ចូលរួមជាមួយបណ្ដាប្រទេស​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិក​ដ៏​មាន​សក្តានុពល និង​កំពុង​មាន​កំណើន​សេដ្ឋកិច្ចជាបន្ដបន្ទាប់ហើយជាឱកាសនៃការកសាងទំនាក់ទំនងសេដ្ឋកិច្ចមិនគួររំលងបាន។ តើដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPPជាអ្វី? ឈ្មោះពេញជាភាសាខ្មែរហៅថា ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់...

ថង់ប្រាជ្ញា៖ ប្រាក់យ៉ន់ចិន (Yuan) រូបិយប័ណ្ណបម្រុងជំនួសប្រាក់ដុល្លារអាមេរិក

រូបិយប័ណ្ណបម្រុង (Reserved Currency) គឺជាចំនួននៃទឹកប្រាក់ ដែលត្រូវបានកាន់កាប់ឬរក្សាដោយធនាគារកណ្តាលនិងស្ថាប័នហិរញ្ញវត្ថុធំៗដើម្បីប្រើប្រាស់សម្រាប់ប្រតិបត្តិការអន្តរជាតិនានា។ ចំពោះបញ្ហានេះដែរ ប្រាក់ដុល្លារអាមេរិក តែងតែត្រូវបានគេស្គាល់ថាជារូបិយប័ណ្ណអន្តរជាតិដែលត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើនលើសកលលោកនេះសម្រាប់ជារូបិយប័ណ្ណបម្រុង ប៉ុន្តែថ្មីៗនេះផងដែរគឺមានការលេចចេញនូវនិន្នាការនៃបណ្តាប្រទេសមួយចំនួនដែលកំពុងព្យាយាមប្រើប្រាស់ប្រាក់យ៉ន់ចិន (RMB) មកជំនួសឱ្យប្រាក់ដុល្លារអាមេរិក សម្រាប់ជាទុនបម្រុងជាដើម។​ នៅក្នុងអត្ថបទនេះ យើងនឹងមកស្វែងយល់នូវមូលហេតុ ឬកាតាលីករដែលនាំឱ្យប្រទេសទាំងនោះចាប់ផ្ដើមប្រើប្រាស់នូវប្រាក់យ៉ន់ចិនជារូបិយប័ណ្ណបម្រុង រួមជាមួយនឹងការរីករាលដាលនៃការប្រើប្រាស់ប្រាក់នេះនៅក្នុងសកលលោក។ កត្តាដែលនាំឱ្យមានកំណើននៃការប្រើប្រាក់ប្រាក់យ៉ន់ចិន​ (Yuan) ​ប្រទេស​ចិន​គឺជាប្រទេសដែលមានសេដ្ឋកិច្ចដែលមានការអភិវឌ្ឍជាលំដាប់ ដោយផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសនេះឈរនៅចំនួនប្រមាណជា ១៧,៧ ពាន់លានដុល្លារអាមេរិក  ដែលបានធ្វើឱ្យប្រទេសចិនស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រទេសចិនក៏ជាប្រទេសពាណិជ្ជកម្មធំជាងគេទី ៣...

ថង់ប្រាជា្ញ៖ វិបត្តិឱនភាពសេដ្ឋកិច្ច ២០០៧-២០០៩ (The Great Recession) របស់សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជាមហាអំណាចសេដ្ឋកិច្ចទីមួយ និងជាយោធាធំបំផុតនៅលើពិភពលោក។ យ៉ាងណាមិញ សហរដ្ឋអាមេរិកក៏ធ្លាប់ឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ច ដែលគេស្គាល់ថាជាវិបត្តិឱនភាពសេដ្ឋកិច្ចឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ (The Great Recession)។ វិបត្តិសេដ្ឋកិច្ចនេះចាប់ផ្ដើមនៅអំឡុងខែធ្នូ ឆ្នាំ២០០៧ រហូតដល់ខែមិថុនា ឆ្នាំ២០០៩ ដោយវិបត្តិនាឆ្នាំនោះក៏ត្រូវបានចាត់ទុកថាជាការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ចាប់ពីវិបត្តិសេដ្ឋកិច្ចដែលធ្លាប់បានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ ការធ្លាក់ចុះសេដ្ឋកិច្ចនេះបានចាប់ផ្តើមនៅពេលដែលទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិក ដូចជាផ្ទះជាដើម ចាប់ផ្ដើមមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងជាមួយគ្នានេះដែរ សូម្បីតែតម្លៃនៃមូលបត្រកម្ចី (Mortgage-Backed Securities - MBS) និងនិស្សន្ទវត្ថុ...

វិចារណកថាថ្ងៃសុក្រ៖ វៀតណាមគឺជាប្រទេសមានសេដ្ឋកិច្ចដូចតារារះនៅក្នុងតំបន់

នៅពេលជំងឺកូវីដ១៩បានរាតត្បាតដំបូងនៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចវៀតណាមបានប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមធនាគារពិភពលោក ជំងឺរាតត្បាតនេះបណ្តាលឱ្យប្រទេសវៀតណាមមានការធ្លាក់ចុះនៃកំណើន GDP ពី ៧.០២% ក្នុងឆ្នាំ ២០១៩ មកត្រឹម ២.៩១% ក្នុងឆ្នាំ ២០២០ និង ២.៥៨% ក្នុងឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងដ៏សំខាន់ដែលត្រូវកត់សម្គាល់ព្រោះថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅក្នុងពិភពលោកដែលបង្ហាញពីកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងអំឡុងពេលនោះ។ កាលពីឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development...

វិចារណកថាថ្ងៃសុក្រ៖ ផ្លូវមួយខ្សែក្រវាត់មួយនៅក្នុងតំបន់អាស៊ាន

គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣នៅក្រោមអាណត្តិរបស់លោកប្រធានាធិបតី ស៊ី ជីងពីង។ ទស្សនវិស័យរបស់លោកប្រធានាធិបតី ស៊ី ជីងពីង​ គឺ ការបង្កើនការវិនិយោគជាពិសេសកំពង់ផែ ការអភិវឌ្ឍតាមមហាសមុទ្រឥណ្ឌា អាស៊ាន អាហ្វ្រិកខាងកើត និងផ្នែកខ្លះនៃអឺរ៉ុបដូចជាការកសាងហេដ្ឋារចនាសសម្ព័ន្ធដែលតភ្ជាប់ពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗផងដែរ។ រដ្ឋបាល លោក ដូណាល់ ត្រាំ ធ្លាប់បានចោទយុទ្ធសាស្ត្ររបស់ចិនមួយនេះថាជាអន្ទាក់ បំណុលការទូតដោយការផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសក្រីក្រដើម្បីខ្លួនអាចមានលទ្ធភាពចាប់យកតំបន់យុទ្ធសាស្ត្រនិងពង្រីកយោធារបស់ខ្លួននិងការបោះជំហានសេដ្ឋកិច្ច។ សហភាពអ៊ឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងគម្រោង BRI ផងដែរដែលបានលើកឡើងថាគម្រោងនេះអាចប៉ះបាល់ទៅដល់បរិស្ថាន​ សិទ្ធិមនុស្ស និងវិបត្តិបំណុល។ ទិដ្ឋភាពទូទៅរបស់ BRI...

ថង់ប្រាជ្ញា ៖ ពពុះសេដ្ឋកិច្ច “ផ្កាមួយទងមានតម្លៃជាងផ្ទះ”

មុននឹងឈានទៅរកការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីសេដ្ឋកិច្ចពពុះដំបូង Tulip Mania​ យើងត្រូវយល់ច្បាស់ជាមុនសិនថា តើអ្វីទៅជា Economic Bubble ឬ សេដ្ឋកិច្ចពពុះ? ​​​Economic Bubble ឬ សេដ្ឋកិច្ចពពុះ កើតឡើងនៅពេលដែលតម្លៃនៃទ្រព្យសកម្មកើនឡើងខ្ពស់លើសពីតម្លៃមូលដ្ឋានឬតម្លៃទីផ្សារ។ ក្នុងន័យមួយទៀត សេដ្ឋកិច្ចពពុះគឺជាព្រឹត្តិការណ៍មួយដែលតម្លៃនៃទ្រព្យសកម្មបានហក់ឡើងខ្ពស់រហូតដល់ដាច់ជាមួយសេដ្ឋកិច្ចជាក់ស្ដែង ឬលើសពីលំហូរសាច់ប្រាក់។ សេដ្ឋកិច្ចពពុះក៏អាចកើតឡើងនៅពេលដែលបំណុលបានស្ទុះឡើងខ្ពស់​ រហូតដល់មិនអាចមានលទ្ធភាពសងត្រលប់ទៅវិញ ដោយសារអ្នកវិនិយោគបានប្រមូលទ្រព្យនិងបានធ្វើកម្ចីដើម្បីយកទៅវិនិយោគអ្វីមួយដែលហាក់មើលទៅកំពុងពេញនិយមខ្លាំង និងអាចទាញយកប្រាក់ចំណេញបានច្រើន។  ចំណុចដែលជាជ្រោះនៃសេដ្ឋកិច្ចពពុះគឺនៅពេលអ្នកវិនិយោគនាំគ្នាជះលុយច្រើនលើសលុបរហូតលើសតម្រូវការ​ ដែលជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ ហើយពិបាកក្នុងការសងត្រលប់ទៅវិញ ឬប្រកាសក្ស័យធន។...
spot_img

អត្ថបទពេញនិយម