"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការបរាជ័យរបស់ស្រីលង្កាក្នុងការពង្រីកកំពង់ផែទឹកជ្រៅ Hambantotaធំជាងនៅអាស៊ីអាគ្នេយ៍

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត និង លោក អ៊ុយ សុភាប្រាជ្ញា

ជាមួយផែនការកសាងកំពង់ផែដែលផ្តួចផ្តើមដោយមហិច្ឆតារបស់ប្រធានាធិបតីលោក Rajapaksa ដើម្បីប្រកួតប្រជែង ហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីក្នុងបំណងកែប្រែមុខមាត់ថ្មីនូវទីក្រុងនេសាទតូចមួយឱ្យទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងមហាសមុទ្រឥណ្ឌានិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ ដើម្បីស្វែងរកក្តីសុបិន្តនោះ ស្រីលង្កាត្រូវពឹងផ្អែកលើហិរញ្ញប្បទានរបស់ចិនម្ដងទៀត។ ដំបូងឡើយគំនិតនៃការកសាងកំពង់ផែទឹកជ្រៅ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota ដែលមានដើមកំណើតនៅទសវត្សឆ្នាំ ១៩៧០ ត្រូវបង្កើតឡើងដោយសមាជិកសភាមូលដ្ឋាន D.A Rajapaksa មកម្លេះ ។ ឆ្លងកាត់ការជួយជ្រោមជ្រែងពីជំនួយរបស់ចិន ដំណាក់កាលដំបូងត្រូវបានសាងសង់នៅចន្លោះឆ្នាំ ២០០៨ និងឆ្នាំ ២០១០ និងការបើកដំណើរជាស្ថាពរនៅថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០១០ ដែលជាថ្ងៃខួបកំណើតរបស់ប្រធានាធិបតីស្រីលង្កាលោកRajapaksaផងនោះ។ បន្ទាប់មកដំណាក់កាលទី ២ ត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យកំពង់ផែនេះធំជាងគេនៅអាស៊ីខាងត្បូងនៅឆ្នាំ ២០១៤។

ភាពរង្គោះរង្គើរនៃកម្មវិធីជំរុញសេដ្ឋកិច្ច

នៅឆ្នាំ ២០១៤ កម្មវិធីជំរុញសេដ្ឋកិច្ចរបស់ Rajapaksa ជួបប្រទះភាពរង្គោះរង្គើរ ខណៈស្ថានភាពបំណុលបានកើនឡើងជាមួយបរិយាកាសនយោបាយបានផ្លាស់ប្តូរ និងការគ្រប់គ្រងមិនត្រឹមត្រូវរបស់របបផ្តាច់ការ និងអំពើពុករលួយ បានបណ្តាលឱ្យលោក Rajapaksa ទទួលបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ ២០១៥​ ។​ នៅឆ្នាំដដែលស្របពេលដែល ប្រធានាធិបតីទើបជាប់ឆ្នោតលោក Maithripala Sirisena បានឡើងកាន់តំណែងភ្លាមនោះ លោកបានប្រឈមនឹងបំណុល ចំនួន ៤៤,៨ ប៊ីលានដុល្លារអាមេរិកដែលបន្សល់ ពីអាណត្តិប្រធានាធិបតីមុន។ បើធៀបនឹង GDP បំណុលសរុបរបស់ស្រីលង្កាគឺស្មើនឹង ៩៤%នៃ GDP នៅឆ្នាំ ២០១៥។ ទន្ទឹមនឹងនេះ ប្រធានាធិបតីថ្មីរូបនេះលោក Maithripala Sirisena បានងាកទៅរកជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយយល់ព្រមក្រោមកម្មវិធី EFF (Extended Fund Facility) ដែលគាំទ្រដល់ការផ្តល់ប្រាក់កម្ចីបម្រុងបន្ថែមក្នុងរយៈពេលខ្លី លើកញ្ចប់ថវិកាចំនួន ១,៥ ពាន់លានដុល្លារអាមេរិកកាលពីខែមិថុនាឆ្នាំ ២០១៦ ។

កង្វះទុនបម្រុងបរទេស​​ (Foreign Reserve)

វិបត្តិបំណុលដែលបណ្តាលមកពីការកាត់បន្ថយពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកខណៈដែលតម្លៃសេវាបំណុលខាងក្រៅកំពុងកើនឡើង។ ស្រីលង្កាបានប្រឈមនឹងកង្វះទុនបម្រុងបរទេស​​ (Foreign Reserve) យ៉ាងធ្ងន់ធ្ងរដោយសារការទូទាត់បំណុលព្រមទាំងភាពជាប់កាតព្វកិច្ចនៃប័ណ្ណបំណុលអន្តរជាតិ។ ចាប់ពីឆ្នាំ ២០១១-១៦ អត្រាការប្រាក់លើប្រាក់កម្ចីរយៈពេលខ្លីរបស់ស្រីលង្កាបានកើនឡើងទ្វេដងគឺប្រហែល ១០% ចំពេលអត្រាការប្រាក់រយៈពេលវែងបានកើនឡើងពី ៧ ដល់ ១៣%។ ការបរាជ័យក្នុងការការពាររូបិយប័ណ្ណបានធ្វើឱ្យប្រាក់បម្រុងបរទេស(Foreign Reserve) របស់ស្រីលង្កាបានធ្លាក់ចុះដល់ ៦ ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ ២០១៦ ទាបជាងការទាមទាររូបិយប័ណ្ណបរទេស ក្នុងឆ្នាំ ២០១៧ ។ នៅឆ្នាំ ២០១៧ ស្រីលង្កាត្រូវបានបង្ខំចិត្តបង្កើនកម្រិតទុនបម្រុងបរទេស ទោះបីបរិយាកាសសេដ្ឋកិច្ចពិភពលោកមិនអំណោយផលសម្រាប់ទីផ្សារកំពុងរីកចម្រើននេះក៏ដោយ និងដោយមើលឃើញពីការផុតកំណត់នៃបំណុលរដ្ឋាភិបាលដែលមានទឹកប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិកដែលត្រូវសងនៅចន្លោះឆ្នាំ ២០១៩-២០២៣។

 ការខកបំណងនៃកំពង់ផែ Hambantotaមិនដូចការរំពឹងទុក

ស្របពេលដែលស្រីលង្កាកំពុងដោះស្រាយបញ្ហាវិបត្តិបំណុលសេដ្ឋកិច្ច​ ដោយឡែកកំពង់ផែ Hambantota ​នេះមិនបានដំណើរការដូចការរំពឹងទុករបស់អតីតប្រធានាធិបតីលោកRajapaksa នោះទេ ដោយការសំចតនាវាបានធ្លាក់ចុះពីមួយ ឆ្នាំទៅមួយឆ្នាំហើយមានតែកប៉ាល់ចំនួន ៦ គ្រឿងប៉ុណ្ណោះដែលបានបើកនៅកំពង់ផែនេះក្នុងឆ្នាំ ២០១១ និងតិចជាង ១០០ ក្នុងឆ្នាំ ២០១៣។ ក្នុងឆ្នាំ ២០១៦ ចំណូលបានត្រឹមតែ ១១,៨ លានដុល្លារអាមេរិកបើធៀបនឹងចំណាយប្រតិបត្តិការ ១០ លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ការខាតបង់សរុបទៅលើកំពង់ផែទឹកជ្រៅមួយនេះមានទឹកប្រាក់ប្រហែល ៣០០​ លានដុល្លារអាមេរិកគិតត្រឹមដំណាច់ឆ្នាំ ២០១៦ ដែលនេះបានក្លាយជាសម្ពាធដល់រដ្ឋបាលស្រីលង្កាក្នុងការបន្តគ្រប់គ្រង កំពង់ផែខណ:ខ្លួនត្រូវការថវិកាដើម្បីសងបំណុល។ ការអសមត្ថភាពពង្រីកសក្តានុពលខាងពាណិជ្ជកម្ម ដែលមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចខ្ចីប្រាក់របស់កំពង់ផែ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota ដោយសារអភិបាលកិច្ចមិនបានល្អ កង្វះសកម្មភាពពាណិជ្ជកម្មនិងឧស្សាហកម្មនិងការអសមត្ថភាពដើម្បីទាក់ទាញកប៉ាល់ដែលឆ្លងកាត់ទៅកំពង់ផែនេះ បានបង្កើតបាននូវសមត្ថភាពខាតបង់ដ៏ធំធេងសម្រាប់តំបន់កម្មសិទ្ធិរបស់អាជ្ញាធរកំពង់ផែស្រីលង្កា (SLPA) ។ លើសពីនេះទៅទៀតបើទោះបីចិនបានក្លាយជាប្រភពកម្ចីធំបំផុតរបស់ស្រីលង្កាបន្ទាប់ពីសង្រ្គាមស៊ីវិល វិបត្តិបំណុលនៅប្រទេសដែនកោះមួយនេះនៅតែមានសភាពធ្ងន់ធ្ងរ បើទោះបីចិនលុបបំបាត់បំណុលទាំងអស់ក៏ដោយ។ យោងតាមសារព័ត៌មាន The Diplomat បានឲ្យដឹងថាគិតត្រឹមដំណាច់ឆ្នាំ ២០១៧​ បំណុលចិនមានប្រហែល ១០% តែប៉ុណ្ណោះនៃបំណុលបរទេសសរុបរបស់ស្រីលង្កា ហើយមួយភាគធំនៃប្រាក់កម្ចីពីចិនមានអត្រាការប្រាក់ស្ថិតនៅក្រោមទីផ្សារ។ សញ្ញាប័ណ្ណអន្តរជាតិគឺមានទម្រង់ជាប្រាក់កម្ចីបែបពាណិជ្ជកម្មដែលទទួលបានពីទីផ្សារមូលធនអន្តរជាតិដែលស្រីលង្កាត្រូវបង់ការប្រាក់ជាប្រចាំឆ្នាំនិងត្រូវបង់ថ្លៃដើមនៅពេលកំណត់ណាមួយ។ ដោយសារភាពចាំបាច់នៃការសងបំណុលឲ្យបានទាន់ពេលក្នុងទម្រង់ជារូបិយប័ណ្ណបរទេសហើយការនាំចេញនិងការវិនិយោគពីបរទេសមិនមានអំណោយផលផងស្រីលង្កាត្រូវបង្ខំខ្លួនរកវិធីដោះស្រាយវិបត្តិបំណុលនេះ។

មធ្យោបាយដោះទាល់សងបំណុលរបស់ស្រីលង្កា

សេណារីយ៉ូនេះបានបង្ខំឱ្យរដ្ឋាភិបាលស្រីលង្កាស្វែងរកមធ្យោបាយផ្សេងៗដើម្បីបង្កើនរូបិយប័ណ្ណបរទេសនិងការបន្តគ្រប់គ្រងកំពង់ផែ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota ដែលពុំបានផ្តល់ប្រាក់ចំណេញផងនោះ។ ហេតុដូចនេះក្នុងឆ្នាំ ២០១៧ ស្រីលង្កាបានសម្រេចចុះកិច្ចព្រមព្រៀងដាក់ជួលកំពុងផែ​ Hambantota ដែលមានភាគហ៊ុនចំនួន ៧០%​ ទៅឲ្យក្រុមហ៊ុនចិន China Merchants Port Holding(CM Port) រយៈពេល ៩៩ ឆ្នាំជាថ្នូរនឹងទឹកប្រាក់ចំនួន ១,១២ ពាន់លានដុល្លារអាមេរិក ព្រមទាំងដី១០០ហិកតាដែលជាប់នឹងកំពង់ផែស្រាប់ផងដែរ។ ចំណែក ៣០% ទៀតជាកម្មសិទ្ធិរបស់អាជ្ញាធរកំពង់ផែស្រីលង្កា។​ ​ប្រាក់ដែលទទួលបានតាមរយៈការជួលកំពង់ផែ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota ត្រូវបានប្រើប្រាស់ដើម្បីពង្រឹងលើប្រាក់បម្រុងដែលជាប្រាក់ដុល្លាររបស់ស្រីលង្កាក្នុងឆ្នាំ ២០១៧-១៨ ជាពិសេសដោយសារតែបំណុលក្រៅប្រទេសដ៏ធំសម្បើម និងភាពជាប់កាតព្វកិច្ចនៃប័ណ្ណបំណុលអន្តរជាតិនៅដើមឆ្នាំ ២០១៩។ សញ្ញាណនៃ “អន្ទាក់បំណុល” បានធ្វើឱ្យប្រទេសចិនក្លាយជាម្ចាស់បំណុលដ៏មានអត្ថន័យហើយប្រទេសដូចជាស្រីលង្កាជាជនរងគ្រោះគួរឱ្យទុកចិត្ត។ ទោះយ៉ាងណាបើក្រឡេកមើលអោយកាន់តែច្បាស់ស្ថានភាពកាន់តែស្មុគស្មាញ។​

យោងតាមសារព័ត៌មាន The Diplomat បានឲ្យដឹងថានៅឆ្នាំ២០១៦ ចំនួនទឹកប្រាក់ដែលត្រូវសងបំណុលប្រចាំឆ្នាំត្រូវ បានកើតរហូតដល់ ៨,២ ប៊ីលានដុល្លារអាមេរិក។ ការបរាជ័យកំពង់ផែ Hambantota ភាគច្រើនដោយសារប្រទេសស្រីលង្កាខ្លួនឯងផ្ទាល់ដែលខ្លួនជាប្រទេសកំពុងអភិវឌ្ឈន៍តែខ្វះជំនាញ គ្រប់គ្រងនឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិនិងការអសមត្ថភាពរបស់រដ្ឋាភិបាល ព្រមទាំងការព្រងើយកន្ដើយ មិនយកចិត្តទុកដាក់លើពាណិជ្ជកម្មផងដែរ។ យោងតាមគេហទំព័រទិន្នន័យសេដ្ឋកិច្ចពាណិជ្ជកម្ម (Trading Economics Website Database ) បំណុលខាងក្រៅរបស់ស្រីលង្កាក្នុងឆ្នាំ ២០២០ មានចំនួន ៤៩,២១១ ពាន់លានដុល្លារអាមេរិកឬ ៥៨.៥៨% នៃចំណូលប្រទេសនេះ ច្រើនជាងឆ្នាំ ២០១៩ ដែលមានត្រឹមតែ ៨៤ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ នោះមានន័យថាប្រទេសនេះនឹងត្រូវខ្ចី ប្រាក់កម្ចីបន្ថែមទៀតដើម្បីដោះស្រាយសូម្បីតែបំណុលដ៏ចំណាស់របស់ខ្លួន និងរបស់របប Rajapaksa ដែលបានកម្ចីពីប្រទេសចិនផងដែរ។

ជារួមមកការដាក់ជួលកំពង់ផែ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota គឺជាដំណោះស្រាយរយៈពេលខ្លីមួយរបស់ស្រីលង្កាប៉ុណ្ណោះ ដើម្បីដោះស្រាយវិបត្តិបំណុលរបស់ខ្លួន បើទោះបីជាប្រាក់កម្ចីពីបរទេសដែលស្ថិតនៅចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ មាន ៦០% ប្រភពមកពីចិនក៏ដោយ បំណុលរបស់ស្រីលង្កាដែលត្រូវសងចិនមានចំនួនតិចតួចណាស់បើធៀបនឹងចំនួនបំណុលសរុប។ បំណុលរបស់ចិនបើគិតត្រឹមឆ្នាំ ២០១៧ គឺមានប្រហែល ១០% នៃបំណុលសរុបរបស់ស្រីលង្កាតែប៉ុណ្ណោះ ហើយប្រាក់ដែលទទួលបានពីការដាក់ជួលកំពង់ផែនេះគឺយកទៅដោះស្រាយបញ្ហាសញ្ញាប័ណ្ណអន្តរជាតិនិងទុកជាទុនបម្រុងអន្តរជាតិ។ បញ្ហាបំណុលរបស់ស្រីលង្កានេះកើតឡើងដោយសារកត្តាជាច្រើនផ្គួបផ្សំគ្នាដូចជាការអសមត្ថភាពពង្រីកសក្តានុពលខាងពាណិជ្ជកម្ម ការអសមត្ថភាពក្នុងការគ្រប់គ្រង់បំណុលដ៏ច្រើនលើសលប់របស់ខ្លួន ព្រមទាំងបណ្តាញផ្តាច់ការនិងពុករលួយរបស់រដ្ឋបាលស្រីលង្កា និងមហិច្ឆតានយោបាយមុនតម្រូវការទីផ្សារបាននាំមកនូវការបរាជ័យក្នុងការដាក់កំពង់ផែ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធំជាងគេនៅអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ សេចក្ដីមន្ទិលសង្ស័យនៅតែមានជុំវិញការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិននៅក្នុងប្រទេសស្រីលង្កាបានក្លាយជាផ្នែកយុទ្ធសាស្រ្ដមួយនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយឬហៅថា One Belt One Road របស់ទីក្រុងប៉េកាំងដែលបានគេមើលឃើញថាកំពុងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កឱ្យមានការព្រួយបារម្ភពីប្រទេសឥណ្ឌាអំពីគូប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួនដោយប្រើកំពង់ផែមួយនៅជិតឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួនសម្រាប់ការប្រើប្រាស់យោធាឬយុទ្ធសាស្ត្រនាពេលអនាគត។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ថាំង ស៊ីណន និង លោក ហ៊ុន សំរិទ្ធកេតិស័ក្ត
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង