Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ តើប្រទេសឡាវបានដាក់ចេញនូវអាទិភាពអ្វីខ្លះក្នុងនាមជាប្រធានអាស៊ាន?
The Seed Cambodia
-
April 21, 2024
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពល Swiftonomic នៅក្នុងសេដ្ឋកិច្ចសិង្ហបុរី
The Seed Cambodia
-
April 8, 2024
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមសាយប័រនៅប្រទេសអ៊ុយក្រែន៖ ការផ្លាស់ប្តូរដែលឆ្ពោះទៅរកសង្គ្រាមបែបឌីជីថល
ថង់ប្រាជ្ញា
The Seed Cambodia
-
March 4, 2024
កាលពីមុន ការធ្វើសង្គ្រាមតែងតែធ្វើឡើងដោយការវាយប្រហារដោយប្រើប្រាស់កងកម្លាំងយោធា ឬអាវុធផ្សេងៗ។ ដោយឡែកនៅក្នុងបរិបទនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការធ្វើសង្រ្គាមក៏មានការវិវត្តទៅរកមធ្យោបាយបច្ចេកវិទ្យាឌីជីថល ដែលគេហៅថាសង្រ្គាមសាយប័រ (Cyberwarfare) ឬសង្គ្រាមតាមអ៊ីនធឺណិត។ សង្គ្រាមសាយប័របានបង្កជាការភ័យខ្លាចខ្លាំងនៅឆ្នាំ ២០០៧ ដែលត្រូវបានគេដឹងថាជាការវាយប្រហារតាមសាយប័រនៅប្រទេសអេស្តូនី។ បច្ចុប្បន្នបើយើងក្រឡេកមកមើលសង្គ្រាមនៅប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន យើងឃើញថាសង្រ្គាមនេះក៏មានការប្រើប្រាស់យោធា រួមបញ្ចូលជាមួយបច្ចេកវិទ្យាឌីជីថល ឬសង្រ្គាមសាយប័រផងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងលើកឡើងអំពីសង្គ្រាមសាយប័រ ការវាយលុកតាមសាយប័ររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ការឆ្លើយតបរបស់អ៊ុយក្រែនទៅកាន់រុស្ស៊ី និងផលប៉ះពាល់របស់សង្គ្រាមសាយប័រទៅលើពិភពលោក។ អំពីសង្រ្គាមសាយប័រ យោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ ទៅ ២០៣៥...
កម្មវិធីថង់ប្រាជ្ញា៖ ប្រវត្តិសាស្ត្រនៃកូរ៉េខាងជើង
ថង់ប្រាជ្ញា
The Seed Cambodia
-
February 26, 2024
សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(Democratic People's Republic of Korea or DPRK) ឬ ហៅម្យ៉ាងទៀតថាកូរ៉េខាងជើង(North Korea) ជារដ្ឋផ្តាច់ការមួយដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ ដែលបានបំបែកខ្លួនចេញពី កូរ៉េខាងត្បូង ហើយប្រកាសខ្លួនជារដ្ឋឯករាជ្យនៅឆ្នាំ១៩៤៨។ ប្រទេសនេះ មានទីក្រុងឈ្មោះ ព្យុងយ៉ាង(Pyongyang)ហើយមានមេដឹកនាំដំបូងគេ គឺលោក គីម អ៊ីលសុង ហើយបច្ចុប្បន្នគឺជា លោកគីម ជុងអ៊ុន។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីពីមូលហេតុនៃការបង្កើតកូរ៉េខាងជើង...
កម្មវិធីថង់ប្រាជ្ញា៖ វិសមភាពរវាងអ្នកមាន និងអ្នកក្រ
ថង់ប្រាជ្ញា
The Seed Cambodia
-
February 19, 2024
រាប់ចាប់តាំងពីឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២៣ បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកចំនួន៥ រូប រកចំណូលបានទ្វេដងនៃទ្រព្យសម្បត្តិរបស់ពួកគេ ខណៈដែលមនុស្សប្រហែល ៥ ប៊ីលាននាក់នៅលើពិភពលោកកំពុងជួបប្រទះនឹងភាពក្រីក្រ។ ការលំបាក និងភាពអត់ឃ្លានបានកើតឡើងលើជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តាមការប៉ាន់ស្មានរបស់សេដ្ឋវិទូ ប្រសិនបើគេចង់បញ្ចប់ទុរភាពនៃអ្នកក្រីក្រ គេត្រូវចំណាយពេលរហូតដល់ទៅ ២៣០ ឆ្នាំឯណោះ រីឯចំពោះអ្នកមានវិញ គេអាចនឹងក្លាយទៅជាមហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តខ្ទង់ទ្រីលានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រហែល ១០ ឆ្នាំខាងមុខទៀត។ តើគម្លាតរវាងអ្នកមាន និងអ្នកក្របង្កើតឱ្យមានវិសមភាពក្នុងសង្គមដូចម្តេចខ្លះ?...
កម្មវិធីថង់ប្រាជ្ញា៖ គំនិតផ្តួចផ្តើមសន្តិសុខសកល (Global Security Initiative)
ថង់ប្រាជ្ញា
The Seed Cambodia
-
February 6, 2024
ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនាពេលបច្ចុប្បន្ន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានដាក់ចេញនូវយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមថ្មីមួយ ដែលសមស្របទៅនឹងគោលនយោបាយការបរទេសថ្មីរបស់ចិនគឺគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលហៅជាភាសាអង់គ្លេសថា Global Security Initiative។ តើអ្វីទៅជាគំនិតផ្តួចផ្តើមសន្តិសុខសកល? គំនិតផ្តួចផ្តើមសន្តិសុខសកល ឬ Global Security Initiative (GSI) គឺជាយុទ្ធសាស្ត្រថ្មីក្នុងគោលនយោបាយការបរទេសរបស់ប្រទេសចិនដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅ Boao Forum for Asia...
កម្មវិធីថង់ប្រាជ្ញា៖ ការផ្លាស់ប្តូរមេដឹកនាំនៅសិង្ហបុរី
ថង់ប្រាជ្ញា
The Seed Cambodia
-
January 22, 2024
គណបក្សសកម្មភាពប្រជាជន (People's Action Party) នឹងត្រូវផ្លាស់ប្តូរមេដឹកនាំថ្មីបន្ទាប់ពីមានការពន្យាពេលដោយសារវិបត្តិកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) បានប្រកាសកាលពីពេលថ្មីៗនេះថា លោកនឹងប្រគល់ដំណែងជាប្រធានគណបក្សសកម្មភាពប្រជាជនទៅកាន់ឧបនាយករដ្ឋមន្ត្រី លោក ឡរ៉េន វង្ស (Lawrence Wong) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះដែលត្រូវនឹងខួបទី ៧០ របស់គណបក្ស។ ការផ្លាស់ប្តូរនេះនឹងធ្វើឡើងមួយឆ្នាំមុនការបោះឆ្នោតសកលឈានចូលមកដល់។...
កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមនៅប្រទេសអេត្យូពី
ថង់ប្រាជ្ញា
The Seed Cambodia
-
January 15, 2024
ប្រទេសអេត្យូពីគឺជាប្រទេសចម្រុះជាតិសាសន៍ដ៏ស្មុគស្មាញ និងមានជម្លោះស៊ីវិលចាប់តាំងពីការដួលរលំនៃរបបរាជានិយមដែលមានអាយុកាល៣០០០ឆ្នាំ នៅក្នុងឆ្នាំ១៩៧៥ និងត្រូវបានជំនួសដោយរបបយោធាសង្គមនិយមផ្តាច់ការ។ ប្រទេសអេត្យូពី ធ្លាប់ជាតំបន់ដែលមានសុខសន្តិភាពអស់ជាយូរឆ្នាំនៅទ្វីបអាហ្រ្វិក ប្រែក្លាយទៅជាប្រទេសដែលមានភាពចលាចលនិងបាត់បង់ទំនុកចិត្តពីអន្តរជាតិ។ ក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងតំបន់ទីហ្រ្គៃ និងតំបន់អាមហារ៉ា នៃប្រទេសអេត្យូពីដែលបានសម្លាប់ប្រជាជនអេត្យូពីអស់ជាច្រើនម៉ឺននាក់។ តើប្រទេសអេត្យូពីជានរណា? សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី (Federal Democratic Republic of Ethiopia) ជាប្រទេសឯករាជ្យចំណាស់ជាងគេ ដែលមានទីតាំងនៅភាគឦសាននៃ ទ្វីបអាហ្រ្វិក និងត្រូវបាន គេស្គាល់ជាទូទៅថា អាហ្រ្វិកខាងកើត (Horn of Africa)...
កម្មវិធីថង់ប្រាជ្ញា៖ វិបត្តិអចលនទ្រព្យនៅប្រទេសចិន
ថង់ប្រាជ្ញា
The Seed Cambodia
-
December 4, 2023
ជាលើកដំបូងបង្អស់របស់ចិននៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ខ្លួន ដែលបានជួបប្រទះដោយផ្ទាល់នូវអ្វីដែលហៅថា វិបត្តិអចលនទ្រព្យ។ ផ្ទះ ផ្សារទំនើប រួមទាំងការដ្ឋានសំណង់ជាច្រើនត្រូវបានគេទុកចោលហើយខ្លះត្រូវបានគេហៅថាជា ទីក្រុងខ្មោចដោយសារតែតម្លៃផ្ទះកំពុងធ្លាក់ចុះ បូកផ្សំជាមួយនឹងបញ្ហាដែរក្រុមហ៊ុនអភិវឌ្ឍន៍មិនមានថវិការគ្រាប់គ្រាន់ក្នុងការបន្តការសាងសង់។ ការព្រួយបារម្ភខ្លាំងជាងគេពេលនេះសម្រាប់ប្រជាជន និងរដ្ឋាភិបាលចិន គឺផលប៉ះពាល់នៃវិបត្តិនេះ ទៅដល់សេដ្ឋកិច្ចរបស់ចិនដែលកំពុងតែធ្លាក់ចុះរួចទៅហើយ។ ហេតុដូច្នេះហើយថ្ងៃនេះ យើងនឹងមកស្វែងយល់បន្ថែមអំពីមូលហេតុ ផលប៉ះពាល់ និងការឆ្លើយតបពីសំណាក់រដ្ឋាភិបាលចិនទៅលើវិត្តិមួយនេះ។ តើអ្វីទៅជាមូលហេតុនៃវិបត្តិអចលនទ្រព្យនៅប្រទេសចិន? ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកទីផ្សារលំនៅដ្ឋានរបស់ចិនបានកើនឡើងជាខ្លាំង ដោយសារតែប្រជាជនជាច្រើនបានផ្លាស់ប្តូរទីលំនៅពីជនបទមករស់នៅនិងធ្វើការនៅទីក្រុង។ ការកើនឡើងនេះក៏ដោយសារតែរដ្ឋាភិបាលចិនបានសម្រេចធ្វើកំណែទម្រង់លំនៅដ្ឋានដែលបានផ្លាស់ប្តូរពីប្រព័ន្ធលំនៅឋានបែបសង្គមនិយមទៅជាប្រព័ន្ធលំនៅឋានផ្អែកលើទីផ្សារសេរី ។ បើយោងតាមការចុះផ្សាយរបស់ធនាគារពិភពលោកបានឱ្យដឹងថាការកើនឡើងនៃចំនួនប្រជាជននៅទីក្រុងរបស់ចិនចន្លោះឆ្នាំ ១៩៩០ ដល់...
កម្មវិធីថង់ប្រាជ្ញា៖ ថៃបានដើរការទូតម្ហូបអាហារបានល្អយ៉ាងដូចម្ដេច?
ថង់ប្រាជ្ញា
The Seed Cambodia
-
November 6, 2023
នៅពេលដែលចាប់ផ្ដើមនិយាយអំពីប្រទេសថៃ អ្វីដែលគេនឹកឃើញមុនគេនោះគឺភាពសម្បរបែបនៃម្ហូបអាហារ ហើយមុខម្ហូបមួយចំនួនដែលគេនឹងនឹកឃើញមុនគេនោះ តុមយុំា ស៊ុមតាំ មូកថៈ បាយដំណើបស្វាយ ជាដើម ហើយមុខម្ហូបទាំងប៉ុន្មានមុខនេះមានវត្តមានស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ដែលសូម្បីតែការធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ថៃដូចជា Thai Airway ជាដើម ក៏ភ្ញៀវអាចទទួលទានបង្អែមបាយដំណើបស្វាយ និងមុខម្ហូបថៃមួយចំនួនបានដែរ។ ជាការពិតណាស់ ម្ហូបគឺត្រឹមតែផ្នែកមួយនៃអត្តសញ្ញាណជាតិតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រទេសថៃវិស័យម្ហូបអាហារគឺជាអំណាចទន់ដ៏មានប្រសិទ្ធភាព ដែលត្រូវបានរាជរដ្ឋាភិបាលថៃប្រើប្រាស់ជាយុទ្ធសាស្រ្តមួយរបស់នយោបាយការបរទេស ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ដោយតាមរយៈអំណាចទន់មួយនេះ ប្រទេសថៃអាចកើបបានផលប្រយោជន៍សេដ្ឋកិច្ចបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីការទូតម្ហូបអាហាររបស់ប្រទេសថៃ ភាពជោគជ័យនៅក្នុងការអនុវត្តការទូតម្ហូបអាហារ...
កម្មវិធីថង់ប្រាជ្ញា៖ ការងើបឡើងវិញនៃវិបត្តិជាប់គាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក
ថង់ប្រាជ្ញា
The Seed Cambodia
-
October 30, 2023
សហរដ្ឋអាមេរិកវិះនឹងត្រូវធ្លាក់ចូលក្នុងវិបត្តិជាប់គាំងរដ្ឋាភិបាលម្តងទៀតជាលើកទី២២ ព្រោះថាច្បាប់ថវិកាដែលធានាដំណើរការរដ្ឋបាលរបស់រដ្ឋាភិបាលសហព័ន្ធត្រូវផុតឱសានវាទនៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២អាធ្រាត្រ ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានបញ្ចៀសនូវវិបត្តិជាប់គាំងនេះវិញ ដោយលោក ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើសេចក្ដីសម្រេចបណ្ដោះអាសន្ននៅនាទីចុងក្រោយដែលមានសុពលភាពត្រឹមរយៈពេល ៤៥ ថ្ងៃ។ តើអ្វីទៅជាវិបត្តិជាប់គាំងរដ្ឋាភិបាល? វិបត្តិជាប់គាំងរដ្ឋាភិបាលឬ Government Shutdown កើតឡើងនៅពេលដែលអ្នកតាក់តែងគោលនយោបាយបរាជ័យក្នុងការអនុម័តច្បាប់ថវិកាសម្រាប់រដ្ឋសហព័ន្ធនៅពេលបញ្ចប់ឆ្នាំសារពើពន្ធ ឬជាកញ្ចប់ថវិកាសម្រាប់ឆ្នាំថ្មី។ សភាត្រូវតែអនុម័ត ហើយប្រធានាធិបតីត្រូវចុះហត្ថលេខាលើច្បាប់ថវិកា ដើម្បីចំណាយទៅលើវិស័យរដ្ឋបាលផ្សេងៗ។ ច្បាប់នេះចែកចេញជា ១២...
កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពលរបស់ប្រទេសអ៉ីស្រាអែលទៅលើសហរដ្ឋអាមេរិក
ថង់ប្រាជ្ញា
The Seed Cambodia
-
October 23, 2023
អ៊ីស្រាអែលគឺជារដ្ឋសេរីតែមួយគត់នៅមជ្ឈិមបូព៌ាដែលមានទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិកចាប់តាំងពីអំឡុងឆ្នាំ១៩៦០មក។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ត្រូវបានពិភពលោកចាត់ទុកថាគឺជាទំនាក់ទំនងទ្វេរភាគីដ៏ស្អិតរមួត។ ដោយឡែក ក្នុងរយៈពេល៧៣ឆ្នាំនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយផ្នែកយោធា ជំនួយផ្នែកមនុស្សធម៌ និងការផ្ដល់ការគាំទ្រដែលគ្មានដែនកំណត់ទៅកាន់អ៊ីស្រាអែលមិនថាស្ថិតនៅក្នុងស្ថានការណ៍ពិភពលោកបែបណាក៏ដោយ។ ដោយឡែក មូលហេតុចម្បងមួយនៅពីក្រោយ គោលនយោបាយការបរទេសដែលមានទំនោរខ្លាំងទៅរកអ៊ីស្រាអែលដែលមានការគាំទ្រនិងការផ្ដល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នោះគឺដោយសារឥទ្ធិពលរបស់ក្រុមសាសនាដែលមានទំនោរទៅរកប្រទេសអ៊ីស្រាអែល។ ក្រុមសាសនាដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកទាំងអស់នោះមានការគាំទ្រយ៉ាងខ្លាំងចំពោះអ៊ីស្រាអែល ព្រមទាំងស្ម័គ្រចិត្តនៅក្នុងការធ្វើគ្រប់បែបយ៉ាងដើម្បីបម្រើឱ្យផលប្រយោជន៍រួមរបស់អ៊ីស្រាអែល។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការពិភាក្សាឱ្យបានស៊ីជម្រៅអំពី ឥទ្ធិពលរបស់ក្រុមសាសនាសំខាន់ៗចំនួនពីរ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅពីក្រោយគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល នោះគឺក្រុម អ៊ីវ៉ានជេលីខលគ្រីស្ទាន (Evangelical Christian) ក្រុមសាសនាជ្វីហ្វ-អាមេរិក (American Jews)...
កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីការស្លាប់លោក Hardeep Singh Nijjar ប៉ះពាល់ឥណ្ឌា និង កាណាដា?
ថង់ប្រាជ្ញា
The Seed Cambodia
-
October 16, 2023
កាលពីប៉ុន្មានសប្តាហ៍មុន លោក ចាស្ទីន ទ្រូដូរ (Justin Trudeau) នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា បានចោទប្រកាន់ដោយបើកចំហទៅលើរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ជុំវិញការស្លាប់របស់លោក ហាឌីប ស៊ីកនីចារ (Hardeep Singh Nijjar) ដែលជាថ្នាក់ដឹកនាំសាសនាស៊ីកម្នាក់ (Sikh Separatist)។ ការចោទប្រកាន់នេះបានប៉ះពាល់ជាខ្លាំងទៅលើកិត្តិនាមរបស់រដ្ឋាភិបាល ឥណ្ឌា និង កាណាដាផ្ទាល់ ហើយវាក៏បានជះឥទ្ធិពលទៅលើទំនាក់ទំនងប្រទេសទាំងពីរផងដែរ។ តើលោក ហាឌីប ស៊ីក...
កម្មវិធីថង់ប្រាជ្ញា៖ កិច្ចប្រជុំកំពូលនិងសារៈសំខាន់របស់ BRICS ចំពោះប្រទេសជាសមាជិក
ថង់ប្រាជ្ញា
The Seed Cambodia
-
October 9, 2023
BRICS គឺជាឈ្មោះជាអក្សរកាត់ឡាតាំងដែលសំដៅទៅលើប្លុកនៃបណ្ដាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចរីកចម្រើនខ្ពស់និងប្រកបដោយសក្តានុពល ដែលក្នុងនោះរួមមានប្រទេសចំនួន៥ មានដូចជា ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសអាហ្វ្រិកខាងត្បូងហើយថ្មីៗនេះប្លុកនេះបានបង្កើនសមាជិកពីចំនួន៥ទៅ១១ប្រទេសនៅក្នុងកិច្ចប្រជុំកំពូលនៅអាហ្វ្រិកខាងត្បូង។ នៅក្នុងអត្ថបទនេះនឹងនិយាយនិងសិក្សាអំពី កិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង សារៈសំខាន់នៃ BRICS ចំពោះសមាជិកនិងអនាគតរបស់ BRICS។ កិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង កិច្ចប្រជុំកំពូល BRICS លើកទី១៥ត្រូវបានធ្វើឡើងនៅទីក្រុងចូហាន់ណេសបឺគ( Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២៣-២៤...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ