"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមនៅប្រទេសអេត្យូពី

ប្រទេសអេត្យូពីគឺជាប្រទេសចម្រុះជាតិសាសន៍ដ៏ស្មុគស្មាញ និងមានជម្លោះស៊ីវិលចាប់តាំងពីការដួលរលំនៃរបបរាជានិយមដែលមានអាយុកាល៣០០០ឆ្នាំ នៅក្នុងឆ្នាំ១៩៧៥ និងត្រូវបានជំនួសដោយរបបយោធាសង្គមនិយមផ្តាច់ការ។ ប្រទេសអេត្យូពី ធ្លាប់ជាតំបន់ដែលមានសុខសន្តិភាពអស់ជាយូរឆ្នាំនៅទ្វីបអាហ្រ្វិក ប្រែក្លាយទៅជាប្រទេសដែលមានភាពចលាចលនិងបាត់បង់ទំនុកចិត្តពីអន្តរជាតិ។ ក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងតំបន់ទីហ្រ្គៃ និងតំបន់អាមហារ៉ា​ នៃប្រទេសអេត្យូពីដែលបានសម្លាប់ប្រជាជនអេត្យូពីអស់ជាច្រើនម៉ឺននាក់។ តើប្រទេសអេត្យូពីជានរណា? សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សហព័ន្ធ​អេត្យូពី (Federal Democratic Republic of Ethiopia) ជាប្រទេសឯករាជ្យចំណាស់ជាងគេ ដែលមានទីតាំងនៅភាគឦសាននៃ ទ្វីបអាហ្រ្វិក និងត្រូវបាន ​គេស្គាល់ជាទូទៅថា អាហ្រ្វិកខាងកើត (Horn of Africa)...

កម្មវិធីថង់ប្រាជ្ញា៖ ​វិបត្តិ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន

ជាលើកដំបូងបង្អស់របស់ចិននៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ខ្លួន ដែលបានជួបប្រទះដោយផ្ទាល់នូវអ្វីដែលហៅថា វិបត្តិអចលនទ្រព្យ។ ផ្ទះ ផ្សារទំនើប រួមទាំងការដ្ឋានសំណង់ជាច្រើនត្រូវបានគេទុកចោលហើយខ្លះត្រូវបានគេហៅថាជា ទីក្រុងខ្មោចដោយសារតែតម្លៃផ្ទះកំពុងធ្លាក់ចុះ បូកផ្សំជាមួយនឹងបញ្ហាដែរក្រុមហ៊ុនអភិវឌ្ឍន៍មិនមានថវិការគ្រាប់គ្រាន់ក្នុងការបន្តការសាងសង់។  ការ​ព្រួយ​បារម្ភខ្លាំងជាងគេពេលនេះសម្រាប់ប្រជាជន និងរដ្ឋាភិបាលចិន ​គឺ​ផលប៉ះពាល់នៃវិបត្តិនេះ ទៅដល់សេដ្ឋកិច្ច​របស់ចិនដែល​កំពុងតែ​ធ្លាក់​ចុះ​រួច​ទៅ​ហើយ។​ ហេតុដូច្នេះហើយថ្ងៃនេះ យើងនឹងមកស្វែងយល់បន្ថែមអំពីមូលហេតុ ផលប៉ះពាល់ និងការឆ្លើយតបពីសំណាក់រដ្ឋាភិបាលចិនទៅលើវិត្តិមួយនេះ។ តើ​អ្វី​ទៅ​ជា​មូលហេតុ​នៃ​វិបត្តិ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន? ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកទីផ្សារលំនៅដ្ឋានរបស់ចិនបានកើនឡើងជាខ្លាំង ដោយសារតែប្រជាជនជាច្រើនបានផ្លាស់ប្តូរទីលំនៅពីជនបទមករស់នៅនិងធ្វើការនៅទីក្រុង។ ការកើនឡើងនេះក៏ដោយសារតែរដ្ឋាភិបាលចិនបានសម្រេចធ្វើកំណែទម្រង់លំនៅដ្ឋានដែលបានផ្លាស់ប្តូរពីប្រព័ន្ធលំនៅឋានបែបសង្គមនិយមទៅជាប្រព័ន្ធលំនៅឋានផ្អែកលើទីផ្សារសេរី ។ បើយោងតាមការចុះផ្សាយរបស់ធនាគារពិភពលោកបានឱ្យដឹងថាការកើនឡើងនៃចំនួនប្រជាជននៅទីក្រុងរបស់ចិនចន្លោះឆ្នាំ ១៩៩០​ ដល់...

កម្មវិធីថង់ប្រាជ្ញា៖ ថៃបានដើរការទូតម្ហូបអាហារបានល្អយ៉ាងដូចម្ដេច?

នៅពេលដែលចាប់ផ្ដើមនិយាយអំពីប្រទេសថៃ អ្វីដែលគេនឹកឃើញមុនគេនោះគឺភាពសម្បរបែបនៃម្ហូបអាហារ​ ហើយមុខម្ហូបមួយចំនួនដែលគេនឹងនឹកឃើញមុនគេនោះ តុមយុំា ស៊ុមតាំ មូកថៈ បាយដំណើបស្វាយ ជាដើម ហើយមុខម្ហូបទាំងប៉ុន្មានមុខនេះមានវត្តមានស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ដែលសូម្បីតែការធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ថៃដូចជា Thai Airway ជាដើម ក៏ភ្ញៀវអាចទទួលទានបង្អែមបាយដំណើបស្វាយ និងមុខម្ហូបថៃមួយចំនួនបានដែរ។ ជាការពិតណាស់ ម្ហូបគឺត្រឹមតែផ្នែកមួយនៃអត្តសញ្ញាណជាតិតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រទេសថៃវិស័យម្ហូបអាហារគឺជាអំណាចទន់ដ៏មានប្រសិទ្ធភាព ដែលត្រូវបានរាជរដ្ឋាភិបាលថៃប្រើប្រាស់ជាយុទ្ធសាស្រ្តមួយរបស់នយោបាយការបរទេស ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ដោយតាមរយៈអំណាចទន់មួយនេះ ប្រទេសថៃអាចកើបបានផលប្រយោជន៍សេដ្ឋកិច្ចបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីការទូតម្ហូបអាហាររបស់ប្រទេសថៃ ភាពជោគជ័យនៅក្នុងការអនុវត្តការទូតម្ហូបអាហារ...

កម្មវិធីថង់ប្រាជ្ញា៖ ការងើបឡើងវិញនៃវិបត្តិជាប់គាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកវិះនឹងត្រូវធ្លាក់ចូលក្នុងវិបត្តិជាប់គាំងរដ្ឋាភិបាលម្តងទៀតជាលើកទី២២ ព្រោះថា​​ច្បាប់​ថវិកា​ដែល​​​ធានា​ដំណើរការ​រដ្ឋបាល​របស់រដ្ឋាភិបាល​សហព័ន្ធ​​ត្រូវ​ផុត​​ឱសានវាទ​នៅ​ថ្ងៃ​សៅរ៍​ ទី​៣០ ខែ​កញ្ញា ឆ្នាំ២០២៣ វេលា​ម៉ោង​១២​អាធ្រាត្រ ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានបញ្ចៀសនូវវិបត្តិជាប់គាំងនេះវិញ ដោយលោក ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើសេចក្ដីសម្រេចបណ្ដោះអាសន្ននៅនាទីចុងក្រោយដែលមានសុពលភាពត្រឹមរយៈពេល ៤៥ ថ្ងៃ។ តើអ្វីទៅជាវិបត្តិជាប់គាំងរដ្ឋាភិបាល? វិបត្តិជាប់គាំងរដ្ឋាភិបាលឬ Government Shutdown កើតឡើងនៅពេលដែលអ្នកតាក់តែងគោលនយោបាយបរាជ័យក្នុងការអនុម័តច្បាប់ថវិកាសម្រាប់រដ្ឋសហព័ន្ធនៅពេលបញ្ចប់ឆ្នាំសារពើពន្ធ ឬជាកញ្ចប់ថវិកាសម្រាប់ឆ្នាំថ្មី។ សភាត្រូវតែអនុម័ត ហើយប្រធានាធិបតីត្រូវចុះហត្ថលេខាលើច្បាប់ថវិកា ដើម្បីចំណាយទៅលើវិស័យរដ្ឋបាលផ្សេងៗ។ ច្បាប់នេះចែកចេញជា ១២...

កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពលរបស់ប្រទេសអ៉ីស្រាអែលទៅលើសហរដ្ឋអាមេរិក

អ៊ីស្រាអែលគឺជារដ្ឋសេរីតែមួយគត់នៅមជ្ឈិមបូព៌ាដែលមានទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិកចាប់តាំងពីអំឡុងឆ្នាំ១៩៦០មក។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ត្រូវបានពិភពលោកចាត់ទុកថាគឺជាទំនាក់ទំនងទ្វេរភាគីដ៏ស្អិតរមួត។ ដោយឡែក ក្នុងរយៈពេល៧៣ឆ្នាំនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយផ្នែកយោធា ជំនួយផ្នែកមនុស្សធម៌ និងការផ្ដល់ការគាំទ្រដែលគ្មានដែនកំណត់ទៅកាន់អ៊ីស្រាអែលមិនថាស្ថិតនៅក្នុងស្ថានការណ៍ពិភពលោកបែបណាក៏ដោយ។ ដោយឡែក មូលហេតុចម្បងមួយនៅពីក្រោយ គោលនយោបាយការបរទេសដែលមានទំនោរខ្លាំងទៅរកអ៊ីស្រាអែលដែលមានការគាំទ្រនិងការផ្ដល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នោះគឺដោយសារឥទ្ធិពលរបស់ក្រុមសាសនាដែលមានទំនោរទៅរកប្រទេសអ៊ីស្រាអែល។ ក្រុមសាសនាដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកទាំងអស់នោះមានការគាំទ្រយ៉ាងខ្លាំងចំពោះអ៊ីស្រាអែល ព្រមទាំងស្ម័គ្រចិត្តនៅក្នុងការធ្វើគ្រប់បែបយ៉ាងដើម្បីបម្រើឱ្យផលប្រយោជន៍រួមរបស់អ៊ីស្រាអែល។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការពិភាក្សាឱ្យបានស៊ីជម្រៅអំពី ឥទ្ធិពលរបស់ក្រុមសាសនាសំខាន់ៗចំនួនពីរ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅពីក្រោយគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល នោះគឺ​ក្រុម​ អ៊ីវ៉ានជេលីខលគ្រីស្ទាន (Evangelical Christian)​ ក្រុមសាសនាជ្វីហ្វ-អាមេរិក (American Jews)...

កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីការស្លាប់លោក Hardeep Singh Nijjar ប៉ះពាល់ឥណ្ឌា និង កាណាដា?

កាលពីប៉ុន្មានសប្តាហ៍មុន លោក ចាស្ទីន ទ្រូដូរ​ (Justin Trudeau) នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា បានចោទប្រកាន់ដោយបើកចំហទៅលើរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ជុំវិញការស្លាប់របស់លោក​ ហាឌីប​ ស៊ីកនីចារ (Hardeep Singh Nijjar)​​ ដែលជាថ្នាក់ដឹកនាំសាសនាស៊ីកម្នាក់​ (Sikh Separatist)។​ ការចោទប្រកាន់នេះបានប៉ះពាល់ជាខ្លាំងទៅលើកិត្តិនាមរបស់រដ្ឋាភិបាល ឥណ្ឌា និង កាណាដាផ្ទាល់ ហើយវាក៏បានជះឥទ្ធិពលទៅលើទំនាក់ទំនងប្រទេសទាំងពីរផងដែរ។​ តើលោក ហាឌីប​ ស៊ីក...

កម្មវិធីថង់ប្រាជ្ញា៖ កិច្ចប្រជុំកំពូល​និងសារៈសំខាន់របស់ BRICS ចំពោះប្រទេសជាសមាជិក

BRICS គឺជាឈ្មោះជាអក្សរកាត់ឡាតាំងដែលសំដៅទៅលើប្លុកនៃបណ្ដាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចរីកចម្រើនខ្ពស់និងប្រកបដោយសក្តានុពល ដែលក្នុងនោះរួមមានប្រទេសចំនួន៥ មានដូចជា ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសអាហ្វ្រិកខាងត្បូងហើយថ្មីៗនេះប្លុកនេះបានបង្កើនសមាជិកពីចំនួន៥ទៅ១១ប្រទេសនៅក្នុងកិច្ចប្រជុំកំពូលនៅអាហ្វ្រិកខាងត្បូង។ នៅក្នុងអត្ថបទនេះនឹងនិយាយនិងសិក្សាអំពី កិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង សារៈសំខាន់នៃ BRICS ចំពោះសមាជិកនិងអនាគតរបស់ BRICS។ កិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង កិច្ចប្រជុំកំពូល BRICS លើកទី១៥ត្រូវបានធ្វើឡើងនៅទីក្រុងចូហាន់ណេសបឺគ( Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២៣-២៤...

កម្មវិធីថង់ប្រាជ្ញា៖ ការចូលជាសមាជិកក្នុង G20 របស់សហភាពអាហ្វ្រ៊ិក (The African Union Road to G20)

ការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិក(AU) ទៅក្នុងក្រុមប្រទេសទាំងម្ភៃ (G20)  គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការទទួលស្គាល់ទ្វីបអាហ្វ្រ៊ិកជាកម្លាំងសកល (Global Power) ថ្មីមួយនៃពិភពលោក។ មុនពេលចូលជាសមាជិករបស់ G20 សហភាពអាហ្រ្វ៊ិកបានប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងទ្វីបរបស់ខ្លួន រួមមានអស្ថិរភាពនយោបាយ វិសមភាពសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិកត្រូវបានព្យាយាមតាំងពីពេលធ្វើជាដៃគូសហការជាមួយនឹង G20 (African Union and G20 Partnership) នៅក្នុងឆ្នាំ ២០១៧ នៅពេលដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនៃវេទិកានោះ។...

កម្មវិធីថង់ប្រាជ្ញា៖ សម្ព័ន្ធមិត្តក្លាយជាសត្រូវ សង្គ្រាមចិន-វៀតណាម

ការព្រួយបារម្ភពីការងើបឡើងវិញរបស់ហាណូយ នាឆ្នាំ ១៩៧៤ ប៉េកាំងបានសម្រេចប្រើប្រាស់ទ័ពទាហានដកវៀតណាមចេញពីកោះប៉ារ៉ាសែល (Paracel Islands) ហើយទង្វើនេះក៏បានកើតជាការប៉ះទង្គិចដែនសមុទ្ររវាងចិននិងវៀតណាម។ ដើម្បីជាការឆ្លើយតប វៀតណាមក៏បានកំណត់បណ្តេញចេញនូវជនជាតិភាគតិចចិននៅតំបន់ភូមិភាគឦសាននៃប្រទេសខ្លួន។ ដោយមើលឃើញពីបញ្ហានេះ ចិនកាន់តែព្រួយបារម្ភថាវៀតណាមនឹងងាកទៅជិតសូវៀតដែលជាការគំរាមកំហែងដល់សន្តិសុខខ្លួន នៅខែកញ្ញា ឆ្នាំ ១៩៧៥ ថ្នាក់ដឹកនាំចិនបានធ្វើជំនួបជាមួយលោក ឡេ យន់ (Le Duan) ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្ដស្តវៀតណាម ដោយធ្វើកិច្ចព្រមព្រៀងដើម្បីបន្តផ្តល់នូវជំនួយផ្នែកសេដ្ឋកិច្ចដល់វៀតណាមដែលគិតជាសាច់ប្រាក់ប្រមាណ ២០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ...

កម្មវិធីថង់ប្រាជ្ញា៖ តើសិង្ហបុរីបែកចេញពីប្រទេសម៉ាឡេស៊ីយ៉ាងដូចម្ដេច?

ប្រទេសសឹង្ហបុរីគឺជាប្រទេសមួយដែលមានប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំងដោយសារតែប្រទេសនេះបានឆ្លងកាត់នូវរបត់ជាច្រើននៅក្នុងការឆ្ពោះទៅរកឯករាជ្យជាតិ ជាពិសេសនៅពេលដែលមានការរួមបញ្ចូលនិងការបំបែកចេញនូវឯករាជ្យភាពពីប្រទេសម៉ាឡេស៊ី។ នៅក្នុងអត្ថបទនេះនឹងនិយាយអំពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងប្រវត្តិនៃការរួមបញ្ចូលរវាងប្រទេសសឹង្ហបុរីនិងប្រទេសម៉ាឡេស៊ី ការបំបែកចេញរបស់ប្រទេសសឹង្ហបុរីពីប្រទេសម៉ាឡេស៊ី និងការកកើតនៃប្រទេសសឹង្ហបុរី។ ការរួមបញ្ចូលគ្នារវាងប្រទេសម៉ាឡេស៊ីនិងប្រទេសសឹង្ហបុរី ការឆ្ពោះទៅរកឯករាជ្យរបស់ប្រទេសសឹង្ហបុរីបានចាប់ផ្តើមក្រោយពីការបញ្ចប់ការដាក់អាណានិគមពីចក្រភពអង់គ្លេសមកលើប្រទេសសឹង្ហបុរីនៅឆ្នាំ ១៩៥៩។ នៅពេលនោះប្រទេសសឹង្ហបុរីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីដំបូងបង្អស់គឺ លោក លី ក្វាន់យ៉ូ។ ក្នុងអំឡុងពេលនោះប្រទេសសឹង្ហបុរីបានជួបប្រទះនូវបញ្ហាជាច្រើនដែលធ្វើឱ្យមានការរាំងស្ទះក្នុងការអភិវឌ្ឍន៍ប្រទេស ដូចជាបញ្ហាទឹកដីភូមិសាស្រ្តតូច ការមានប្រជាជនចិនច្រើន (Chinese Predomination) និងបញ្ហាវាយប្រហារផ្សេងៗដោយសារតែទីតាំងភូមិសាស្រ្ត។ ដោយហេតុនៃការជួបប្រទះនេះបាននាំមកនូវផលវិបាកដល់ប្រទេសឹង្ហបុរី ទើបលោកនាយករដ្ឋមន្រ្តីមានការស្រមៃក្នុងការបង្រួបបង្រួមអង្គភាពនយោបាយធំ (envision a larger political entity) ដែលអាចធានានូវសុវត្ថិភាពក៏ដូចជាឱកាសសេដ្ឋកិច្ចផ្សេងៗមកក្នុងការអភិវឌ្ឍន៍ប្រទេសសឹង្ហបុរី។ ក្រោយមកលោក...

កម្មវិធីថង់ប្រាជ្ញា៖ គោលនយោបាយដែលជួយឥណ្ឌាចាក់ឬសជាមួយអាស៊ីអាគ្នេយ៍

ប្រទេសឥណ្ឌាជាប្រទេសដែលមានអរិយធម៌ដ៏រុងរឿងមួយដែលបានជះឥទ្ធិពលវប្បធម៌ និងសាសនារបស់ខ្លូននៅក្នុងទ្វីបអាស៊ី ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍មានតាំងពីសម័យបុរាណមកម៉្លេះ តែ​ទំនាក់ទំនងមានការឡើងចុះទៅតាមសម័យកាល។ ទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍ចាប់ផ្ដើមបង្កើតឡើងនៅពេលប្រទេសនីមួយៗទទួលបានឯករាជ្យពីប្រទេសដាក់អាណានិគម ហើយទំនាក់ទំនងកាន់តែល្អ គឺនៅពេលដែលសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់​ ដោយឥណ្ឌាបានបង្កើតគោលនយោបាយមួយហៅថា គោលនយោបាយមើលសំដៅទៅទិសខាងកើត ឬជាភាសាអង់គ្លេស Look East Policy (LEP) នៅក្នុងឆ្នាំ១៩៩២។ ​​គោលនយោបាយនេះ នៅតែត្រូវបានបន្តអនុវត្តរហូតមកដល់ពេលនេះ ដោយប្តូរឈ្មោះទៅជា គោលនយោបាយប្រតិបត្តិការឆ្ពោះទៅទិសខាងកើត ឬ Act...

កម្មវិធីថង់ប្រាជ្ញា៖ ជម្លោះនៅតំបន់ប្រជុំកោះគូរីល

ប្រជុំកោះគូរីល (Kuril Islands) គឺជាជម្លោះទឹកដីដែលមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយ រវាង​រុស្ស៊ី ​និង​ជប៉ុនចាប់តាំងពីសង្គ្រាមលោកលើកទី២មកម៉្លេះ។ ប្រជុំកោះគូរីល ឬត្រូវបានគេស្គាល់នៅក្នុងប្រទេសជប៉ុនថាជាដែនដីភាគខាងជើងគឺជាតំបន់ខណ្ឌចែកសមុទ្រអូកហូតស្ក៍ (Okhotsk) ពីមហាសមុទ្រប៉ាស៊ីហ្វ៊ិកដែលបង្កើតឡើងដោយខ្សែសង្វាក់តូចៗនៃកោះចំនួន ៥៦ ដែលលាតសន្ធឹងរវាងកោះហុកកៃដូជប៉ុន និងឧបទ្វីបកាំឆាតកា (Kamchatka) របស់រុស្ស៊ី។ តំបន់ប្រជុំកោះ​នេះមានជម្លោះទឹកដីដែលមិនទាន់ដោះស្រាយរួច​​ និង​កំពុង​បង្ក​ភាព​តានតឹង​រវាង​រុស្ស៊ី​ និង​ជប៉ុន​ចាប់​តាំង​ពី​ការ​បញ្ចប់​សង្រ្គាម​លោក​លើក​ទី​ពីរ រហូតមកដល់ពេលបច្ចុប្បន្នដែលធ្វើឱ្យទំនាក់ទំនងប្រទេសទាំពីរនេះល្អក់កករនឹងគ្នា។ ដូច្នេះអត្ថបទនេះនឹងនិយាយអំពីប្រវត្តិនៃការគ្រប់គ្រងប្រជុំកោះនេះ និងសារៈសំខាន់របស់ប្រជុំកោះនេះចំពោះប្រទេសជប៉ុន និងរុស្ស៊ី។ ប្រវត្តិនៃការគ្រប់គ្រងប្រជុំកោះនេះ ជនជាតិដែលរស់នៅលើកោះគូរីលដំបូងគេគឺជាជនជាតិដើមភាគតិចអៃនូ (Ainu) ដែលបានរស់នៅតំបន់នេះរាប់ពាន់ឆ្នាំមកហើយ។...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ