Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ តើហេតុអ្វីបានជារដ្ឋបាលរបស់ដូណាល់ត្រាំតម្លើងពន្ធគយទៅកាណាដា និងមិចស៊ិកូច្រើនជាងចិន?
The Seed Cambodia
-
February 14, 2025
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនធ្លាក់ទៅក្នុងវិបត្តិបំណុលនៅអំឡុងឆ្នាំ១៩៨០?
The Seed Cambodia
-
January 17, 2025
សេដ្ឋកិច្ច
វិចារណកថាថ្ងៃសុក្រ៖ ការកើនឡើងនៃចំនួនអ្នកទិញយន្ដហោះឯកជនច្រើន
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
September 14, 2024
ពិភពលោកសព្វថ្ងៃនេះ ខុសពីពិភពលោកកាលពីមួយរយឆ្នាំមុន។ ដោយសារតែការរីកចម្រើនឥតងាកក្រោយនៃពិភពលោក ធ្វើឱ្យមនុស្សមាននូវមហិច្ឆតាកាន់តែធំឡើងៗ ព្រោះមនុស្សចង់បាន និង ប៉ុនប៉ងប្រើប្រាស់សម្ភារៈដែលឥតខ្ចោះ ពោរពេញដោយឧត្តមភាព និង ប្រណិតភាព ហើយនៅករណីខ្លះតម្លៃថៃ្លកប់ពពកអាចមិនមែនជាសម្រាប់ពួកគេនោះទេ។ យើងហ៊ានលើកឡើងដូចនេះ ពីព្រោះថាសព្វថ្ងៃនេះមនុស្សបានប្រើប្រាស់នូវគ្រឿងយន្ដទំនើបៗ បំពាក់ដោយឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ និងបំពេញការធ្វើដំណើរបានចម្ងាយកាន់តែឆ្ងាយឡើងៗ។ យោងទៅតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ ខែ កក្កដា ក្នុងឆ្នាំ ២០២៤នេះ បានរាយការណ៍ថា...
វិចារណកថាថ្ងៃសុក្រ៖ កំពូលមេដឹកនាំទាំង៣របស់ចិនសម័យទំនើប
នយោបាយការបរទេស
The Seed Cambodia
-
August 30, 2024
១. សេចក្ដីផ្ដើម ក្រោយការដួលរលំរបស់រាជវង្សម៉ាន់ជូ នៃអាណាចក្រមហាឆេងដែលគ្រប់គ្រងប្រទេសចិនប្រមាណ ៣ សតវត្សរ៍កន្លងទៅនោះ សង្គ្រាមស៊ីវិល និងការឈ្លានពានពីពួកចក្រព័ទ្ធអាណានិគមបានហែកហួរប្រទេសចិនអស់រយៈពេលប្រមាណជិត ៤០ ឆ្នាំ ទាល់តែរហូតដល់ឆ្នាំ ១៩៤៩ ទើបបក្សកុម្មុយនីស្តក្ដោបក្ដាប់អំណាចចិនទាំងមូលដោយបានយកឈ្នះបក្សគូមីនតាង ហើយម៉ៅសេទុងប្រកាសខ្លួនជាមេដឹកនាំកំពូល បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃប្រទេសចិនដែលមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន”។ ត្រឹមតែមួយជំនាន់ប៉ុណ្ណោះ ពោលគឺ ៧៥ ឆ្នាំគិតមកទល់បច្ចុប្បន្ន ចិនបានប្រែខ្លួនជាប្រទេសក្រីក្រតោកយ៉ាក មកជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងលោក ហើយមានឥទ្ធិពលយ៉ាងខ្លាំងក្លាផ្នែកនយោបាយ និងយោធាទាំងក្នុងតំបន់ និងសកលលោក។...
វិចារណកថាថ្ងៃសុក្រ៖ សហរដ្ឋអាមេរិកនៅតែផ្តល់ជំនួយសព្វាវុធដល់អ៊ីស្រាអែល ទោះបីជាមានការតវ៉ា និងសង្គ្រាមបន្តកើតឡើង
នយោបាយការបរទេស
The Seed Cambodia
-
August 1, 2024
ផ្អែកលើស្ថានភាពបច្ចុប្បន្ននៃជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ពិភពលោកមានការយកចិត្តទុកដាក់ជាខ្លាំងទៅលើជម្លោះនេះ និងមានការតវ៉ាជាច្រើននៅក្នុងប្រទេសផ្សេងៗក្នុងការគាំទ្រប៉ាឡេស្ទីន ហើយរឿងទាំងនេះក៏បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិកគាំទ្រអ៊ីស្រាអែលក៏ដោយ ក៏ប្រធានាធិបតី Joe Biden នៅតែផ្តល់ជំនួយអាវុធដល់អ៊ីស្រាអែល។ ដូច្នេះ អត្ថបទនេះនឹងពន្យល់ពីហេតុផលនៅពីក្រោយការគាំទ្ររបស់លោក Joe Biden បើទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងនៅក្នុងប្រទេសក៏ដោយ។ អ្វីទៅជាជម្លោះអ៊ីស្រាអែល-ហាម៉ាស? ជម្លោះអ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាស់បានបើកការវាយប្រហារតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាសទៅលើអ៊ីស្រាអែលពីតំបន់ Gaza Strip ដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលានោះ...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ផលិតភាពទំនិញកើន ស្ដង់ដារការរស់នៅខ្ពស់
នយោបាយការបរទេស
The Seed Cambodia
-
July 4, 2024
ករណីសិក្សា៖ ខ្លាអាស៊ីទាំង ៤ ១. សេចក្ដីផ្ដើម ការចង់រំដោះប្រជាពលរដ្ឋពីភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាជនក្នុងប្រទេសឱ្យមានប្រាក់ចំណូលច្រើន និងស្ដង់-ដារនៃជីវិតខ្ពស់ គឺជាគោលដៅរបស់គ្រប់ប្រទេសមូលធននិយម ពីព្រោះកាលណាកម្រិតជីវភាពល្អប្រសើរ គ្រប់គ្នារស់នៅដោយផាសុកភាព និងមានសុខដុមរមនា ហើយប្រទេសជាតិនឹងមានភាពក្សេមក្សាន្ត។ ជាដំណោះស្រាយ, វិធីសាស្ត្រក្នុងការជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាជនមានច្រើន ប៉ុន្តែមានទស្សនៈមួយនៅក្នុងរង្វង់សេដ្ឋវិទូដែលតែងតែយល់ស្របគ្នាដោយលើកឡើងថា៖ “ស្តង់ដារនៃការរស់នៅរបស់ប្រទេសមួយ អាស្រ័យទៅលើសមត្ថភាពរបស់ប្រទេសនោះក្នុងការផលិតទំនិញ និងសេវាកម្ម”។ គោលជំហរនៃការយល់ឃើញបែបនេះបានគូសបញ្ជាក់ឱ្យឃើញថាផលិតភាពនៃប្រទេសនីមួយៗជាធាតុចូល និងកាតាលីការសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយរដ្ឋាភិបាលគួរគិតគូរ និងរៀបចំផែនការយ៉ាងណាដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចជាតិតាមរយៈការបង្កើន និងពង្រឹងផលិតកម្មជាតិ ទាំងទំនិញ...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្រោយការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi
នយោបាយការបរទេស
The Seed Cambodia
-
June 29, 2024
លោក Ebrahim Raisi កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦០ ដែលលោកធ្លាប់ជាប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ចាប់ពីឆ្នាំ២០២១ រហូតដល់ត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដោយលោកបានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ Bell 212។ ១. ការស្លាប់ បន្ទាប់ពីចូលរួមក្នុងពិធីសម្ពោធគម្រោងសាងសង់ទំនប់ Qiz Qalasi ឧទ្ធម្ភាគចក្រ Bell 212 ដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ រុស្ស៊ីមានកំណើនសេដ្ឋកិច្ចលើសពីអាមេរិក ជប៉ុន និងបារាំងក្នុងពាក់កណ្ដាលឆ្នាំ ២០២៤
នយោបាយការបរទេស
The Seed Cambodia
-
June 13, 2024
ក្នុងឆ្នាំ ២០២៤ នេះយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករកំណើនសេដ្ឋកិច្ចរុស្ស៊ីមានចំនួនកើនឡើងរហូតដល់៣,២ភាគរយនេះគឺការព្យាករណ៍ដោយផ្អែកលើកចំនួនផលិតផលក្នុងស្រុកសរុប របស់ប្រទេស (GDP) តែបើយោងតាមការបង្ហាញរបស់អ្នកជំនាញសេដ្ឋកិច្ចរុស្សីផ្ទាល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានកើនឡើង ៥.៤ភាគរយនៅក្នុងលក្ខខណ្ឌជាក់ស្តែងធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ យ៉ាងណាមិញ ចំនួននេះវាមានភាពល្អប្រសើរជាងប្រទេសដូចជាអាមេរិក ដើលមានកំណើនតែ២,៨ភាគរយ ជប៉ុន ០,៩ភាគរយ ឬបារាំង ០,៧ភាគរយ ដោយគិតតែពាក់កណ្ដាលឆ្នាំ២០២៤ បញ្ជាក់ដោយ IMF។ យើងដឹងកន្លងមកហើយថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លោយរហូតមកដល់ពីរឆ្នាំហើយ ដោយសារតែជម្លោះនេះរុស្ស៊ីបានទទួលរងនៅការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងច្រើនរូបភាពពីបណ្ដាលប្រទេសនានាដែលក្នុងនោះមានដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយទណ្ឌកម្មទាំងអស់នោះហាក់កាន់តែគ្មានន័យសម្រាប់រុស្ស៊ីបន្ដិចម្ដងៗ ហើយថែមទាំជំរុញឲ្យសេដ្ឋកិច្ចរុស្ស៊ីកាន់តែមានកំណើនថែមទៀត។...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ គោលនយោបាយថៃឆ្លើយតបនឹងបញ្ហាសេដ្ឋកិច្ច
នយោបាយការបរទេស
The Seed Cambodia
-
May 3, 2024
នាមជាប្រទេសកំពុងអភិវឌ្ឍ ជាមួយចំណូលមធ្យមកម្រិតខ្ពស់ (Upper Middle-Income) ថៃជាប្រទេសដែលឈានមុខគេមួយនៅអាស៊ីអាគ្មេយ៍ ដែលមានផលិតផលក្នុងស្រុកសរុប ៤៩៥ ពាន់លានដុលា្លរ ភាគច្រើនទទួលបានមកពី វិស័យអាទិភាព សេវាកម្ម ឧស្សាហកម្ម និង កសិកម្ម ។ ប្រទេសនេះ ពោរពេញទៅដោយធនធានមនុស្សមានចំណេះដឹង និង មានកម្លាំងពលកម្មទាំងក្នុងស្រុក និង មកពីជាតិសាសន៍ដទៃ។ យ៉ាងណាមិញ ក្នុងរយៈពីរបីឆ្នាំមកនេះ ប្រទេសថៃស្គាល់នូវកំណែទម្រង់ថ្មីៗជាច្រើនពិសេសគឺទាក់ទងនឹងការអនុម័តច្បាប់ថ្មី...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិក ២០២៤ – ការវិលត្រឡប់របស់លោក Donald Trump
នយោបាយការបរទេស
The Seed Cambodia
-
April 24, 2024
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិចឆ្នាំ ២០២៤ នឹងក្លាយជាការបោះឆ្នោតប្រធានាធិបតីលើកទី ៦០ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ ២០២៤។ អ្នកបោះឆ្នោតនឹងជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីសម្រាប់រយៈពេលបួនឆ្នាំ។ ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Joe Biden សមាជិកនៃគណបក្សប្រជាធិបតេយ្យ កំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ។ ស្របជាមួយគ្នានេះដែរ អតីតប្រធានាធិបតីលោក Donald Trump ដែលជាសមាជិកនៃគណបក្សសាធារណរដ្ឋកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញសម្រាប់អាណត្តិទីពីរផងដែរ។ អ្នកឈ្នះនៃការបោះឆ្នោតនេះគ្រោងនឹងប្រកាសនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការកាត់បន្ថយឥទ្ធិពលដុល្លារអាមេរិកក្នុងទីផ្សារអន្តរជាតិ
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
April 19, 2024
លុយដុល្លារអាមេរិក គឺជារូបិយវត្ថុរបស់សហរដ្ឋអាមេរិក ព្រមទាំងជារូបិយវត្ថុអន្តរជាតិដែលចរាចរណ៍ពាសពេញសកលលោកចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី ២ មកម្ល៉េះ។ រាប់បញ្ចូលតាំងពីវិស័យធនាគារ ក្រុមហ៊ុនវិនិយោគទុនបរទេស និងជំនួញរវាងប្រទេស និងប្រទេស សុទ្ធសឹងតែបានប្រើប្រាស់រូបិយវត្ថុដុល្លាររបស់សហរដ្ឋអាមេរិក។ ប៉ុន្តែការប្រើប្រាស់លុយដុល្លារអាមេរិកនេះមិនត្រឹមតែបានបង្ហាញអំពីឥទ្ធិពលរបស់ដុល្លារអាមេរិកទៅកាន់ពិភពលោកប៉ុណ្ណោះទេ តែក៏បានបង្ហាញពីមហាអំណាចសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផងដែរ។ តែក៏មានសំណួរមួយដែលបានលើកឡើងថា តើរូបិយវត្ថុដុល្លាររបស់អាមេរិកអាចនឹងលែងក្លាយជារូបិយវត្ថុរបស់ពិភពលោកដែរឬទេ? ជាក់ស្ដែង មានប្រទេសមួយចំនួនហើយដែលបានចាប់ផ្តើមឈប់ពឹងផ្អែកទៅលើរូបិយវត្ថុដុល្លាររបស់អាមេរិកក្នុងការជួញដូរអន្តរជាតិ និងក្នុងវិស័យហិរញ្ញវត្ថុធនាគារ។ មានយន្តការជាច្រើនបន្តបន្ទាប់គ្នាដែលប្រទេសមួយចំនួន បានអនុវត្ត និងព្យាយាមពង្រីកឥទ្ធិពលតាមរយៈ កិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគី ព្រមទាំងការបង្កើត និងប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិថ្មីៗ។ ១. កិច្ចព្រមព្រៀងទ្វេភាគី...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ អតិផរណានៃតម្លៃចំណីអាហារក្នុងតំបន់អាស៊ី
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
March 15, 2024
អតិផរណានៃតម្លៃចំណីអាហារសម្រាប់ប្រជាជនរស់នៅក្នុងទ្វីបអាស៊ីកាន់តែឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្កជាបញ្ហាសម្រាប់អ្នកបរិភោគតាំងពីសតវត្សទី១៩ មកម្ល៉េះ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ អង្គការចំណីអាហារ និងកសិកម្មបានចេញរបាយការណ៍ស្ដីអំពីតម្លៃផលិតផលអង្ករចរាចរណ៍នៅក្នុងតំបន់អាស៊ីនេះ ដោយបានរាយការណ៍នៅក្នុងរបាយការណ៍នោះថា តម្លៃផលិតផលអង្ករក្នុងទ្វីបអាស៊ីបានឈានដល់កម្រិតអតិផរណាជាថ្មីម្តងទៀត បន្ទាប់ពីតំបន់នេះធ្លាប់ធ្លាក់ក្នុងវិបត្តិនេះម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១១។ របាយការណ៍របស់អង្គការចំណីអាហារ និងកសិកម្មបានបង្ហាញថា តម្លៃផលិតផលអង្ករបានឡើងថ្លៃជាង ១៩.៧%បើធៀបនឹងតម្លៃកាលពីឆ្នាំ២០២២។ អតិផរណានៃតម្លៃអង្ករនឹងបង្កជាបញ្ហាអតិផរណានៃតម្លៃចំណីអាហារ ព្រោះថាអង្ករជាចំណីអាហារដ៏សំខាន់បំផុតសម្រាប់ប្រជាជនអាស៊ី មិនតែប៉ុណ្ណោះក៏មានភស្តុតាងជាច្រើនដែលបង្ហាញថាផលិតផលចំណីផ្សេងៗក្រៅពីបាយក៏ស្ថិតក្នុងបញ្ហាអតិផរណាដូចគ្នា។ បាយ ឬអង្ករជាអាហារដ៏សំខាន់សម្រាប់ការបរិភោគរបស់ប្រជាជានអាស៊ី ជាឧទាហរណ៍ប្រទេសហ្វីលីពីនដែលត្រូវបានចាត់ថាជាប្រទេសដែលបាយជាអាហារដ៏សំខាន់បំផុតក្នុងការទទួលទានអាហាររបស់ប្រជាជនរស់នៅក្នុងប្រទេសនេះ។ ប្រជាជនហ្វីលីពីនជាទូទៅ ៣៤.៨%នៃការចំណាយរបស់ពួកគេបានចំណាយទៅលើការទិញចំណីអាហារ ដោយក្នុងនោះ ៨.៩%គឺចំណាយទៅលើការទិញអង្ករ។ ដូច្នេះអតិផរណានៃតម្លៃអង្ករនេះបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ប្រជាជនហ្វីលីពីនផងដែរ។...
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីចិនជួបប្រទះបញ្ហាតម្លៃទំនិញនិងសេវាចុះថោក (បរិផរណា)
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
August 18, 2023
ជាប្រទេសដែលមានការរីកចម្រើន ជាមហាយក្សសេដ្ឋកិច្ចលំដាប់លេខ២ក្នុងលោក និងជាប្រទេសដែលមានសង្វាក់ផលិតកម្មដ៏សម្បើមនាំចេញទៅប្រទេសជាច្រើនក្នុងពិភពលោកមិនថាអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក កាណាដា ជប៉ុន បារាំង ឬអង់គ្លេស។ ប៉ុន្ដែកាលពីថ្ងៃពុធ ទី៩ សីហា ប៉ុន្មានថ្ងៃមុននេះ ចិនបានប្រកាសទទួលស្គាល់ថាបានរងនូវវិបត្តិបរិត្តផរណាជាផ្លូវការ។ អ្វីទៅជាវិបត្តិបរិត្តផរណា? បរិត្តផរណាសំដៅដល់តម្លៃទំនិញនិងសេវាចុះថោក។ បើតាមនិយមន័យពាក្យនេះវាហាក់ដូចជាល្អសម្រាប់អតិថិជននិងអ្នកប្រើប្រាស់ ព្រោះពួកគេអាចទិញទំនិញនិងទទួលសេវាកម្មនក្នុងតម្លៃថោកព្រម ដែលអាចជួយសន្សំសំចៃហិរញ្ញវត្ថុក្នុងគ្រួសារទៀតផង។ យ៉ាងណាមិញវាមិនល្អដូចនេះទេ បាតុភូតនេះវានឹងធ្វើឱ្យពន្យឺតសន្ទុះរីកចម្រើនរបស់សេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្ម ខណៈដែលចិនមានមហិច្ឆតាជាប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងពិភពលោក។ តើបរិផរណា(Deflation) និងអតិផរណា(Inflation)...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រទេសផលិតប្រេងលំដាប់ពិភពលោកដែរ ប៉ុន្តែក្រ
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
May 26, 2023
សាធារណរដ្ឋស៊ូដង់ខាងត្បូង ( Republic of South Sudan) ដែលស្ថិតនៅភាគឦសាននៃទ្វីបអាហ្រិ្វច គឺជាប្រទេសដែលទើបតែទទួលបានឯករាជ្យបែកចេញពីរដ្ឋស៊ូដង់ (Sudan) តាមរយៈការចូលជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១ និងមានទីក្រុងជូបា ជារដ្ឋធានី។ បន្ទាប់ពីរួចផុតពីសង្គ្រាមស៊ីវិលជាមួយប្រទេសស៊ូដង់ដែលបានអូសបន្លាយពេលយ៉ាងយូរ ស៊ូដង់ខាងត្បូងជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសប្រជាជនជួបនឹងគ្រោះអត់ឃ្លានគ្មានអាហារ។ ទោះជាយ៉ាងណានៅពេលនោះប្រជាជន និងរដ្ឋាភិបាលបានសង្ឃឹមយ៉ាងមោះមុតថា ប្រទេសរបស់ខ្លួនមិនយូរទេ នឹងអាចក្រោកឈរឡើងវិញ ព្រោះប្រទេសនេះសម្បូរទៅដោយរ៉ែប្រេងកាត ដែលជាធនធានដ៏មានតម្លៃ...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ