"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រតិកម្មអាស៊ានជុំវិញសង្រ្គាមហាម៉ាសនិងអ៊ីស្រាអែល

បញ្ហាអ៊ីស្រាអែលនិងប៉ាលេស្ទីន គឺជាបញ្ហាមួយដែលស្មុគស្មាញក្នុងពិភពលោកសំរាប់ធ្វើការដោះស្រាយដើម្បីស្វែងរកការបញ្ចប់សង្គ្រាមនិងសន្តិវិធី។ ជម្លោះមួយនេះមិនមែនត្រឹមតែមានកង្វល់ក្នុងតំបន់មជ្ឈឹមបូព៌ានោះទេ គឺវាមានឥទ្ធិពលទៅកាន់ពិភពលោកតែមួយម្តងសូម្បីតែសហរដ្ឋអាមេរិចនិងកិច្ចប្រជុំក្នុងអង្គការសហប្រជាជាតិតែម្តង។ ពិភពលោកកំពុងតែជួបប្រទះរឿងបញ្ហាសង្គ្រាមអ៊ុយក្រែនមិនទាន់ដាច់ស្រឡះ ស្រាប់តែបញ្ហានៅប្រទេសអ៊ីស្រាអែលបានកើតឡើងសាជាថ្មីដោយការវាយប្រហារពីពួកហាម៉ាសចូលទៅក្នុងទឹកដីអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ បើក្រឡេកមើលអាស៊ានដែលជាអង្គការក្នុងតំបន់មួយវិញ ទោះមិនបានចេញសេចក្តីថ្លែងការណ៍រួមពេលសង្រ្គាមកើតឡើង តែពួកគេបានដាក់បញ្ហានៅមជ្ឈឹមបូព៌ាជាការព្រួយបារម្ភចំពោះជម្លោះមួយនេះនៅសេចក្តីថ្លែងការណ៍បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលរបស់ពួកគេនៅក្នុងឆ្នាំ២០២៣នេះ មុនសង្គ្រាមកើតឡើងទៅទៀត។ តើសមាជិកអាស៊ាននិងអាស៊ានមានប្រតិកម្មដូចមេ្តចខ្លះលើបញ្ហានេះ? សមាជិកអាស៊ាននិងទំនាក់ទំនងការទូតរវាងប៉ាលេស្ទីននិងអ៊ីស្រាអែល អាស៊ានគឺជាក្រុមប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយជាអង្គការក្នុងតំបន់មួយដែលពិភពលោកមិនអាចមើលរំលងបាន។ សមាជិកទាំង១០របស់អាស៊ាន ខ្លះមានទំនាក់ទំនងការទូតជាមួយតែអ៊ីស្រាអែល ខ្លះទៀតគាំទ្រតែប៉ាលេស្ទីន និងប្រទេសខ្លះទៀតទទួលស្គាល់ហើយមានទំនាក់ទំនងការទូតជាមួយភាគីទាំងពីរ។ ក្នុងអាស៊ាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិងប្រ៊ុយណេដែលសុទ្ធជាប្រទេសដែលកាន់សាសនាអ៊ីស្លាមគឺពួកគេគាំទ្រលើប៉ាលេស្ទីនក្នុងឆាកអន្តរជាតិនិងមិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនោះទេ។ ចំណែកប្រទេសចំនួនពីរគឺសឹង្ហបុរីនិងមីយ៉ាន់ម៉ាមានទំនាក់ទំនងការទូតជាមួយតែអ៊ីស្រាអែលមួយប៉ុណ្ណោះ។ ឯប្រទេសសមាជិកដែលនៅសេសសល់គឺពួកគេមានទំនាក់ទំនងការទូតនិងទទួលស្គាល់ភាគីប៉ាលេស្ទីននិងអ៊ីស្រាអែល។ មូលហេតុដែលមានសមាជិកខ្លះទទួលស្គាល់តែម្ខាងនិងទទួលស្គាល់ទាំងសងខាង ព្រោះផ្អែកលើគោលនយោបាយរៀងៗខ្លួនក៏មានធាតុសាសនានិងប្រវត្តិសាស្រ្តចូលរួមផងដែរដូចជា ការទទួលស្គាល់ប៉ាលេស្ទីនតែម្ខាងពីសំណាក់ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងប្រ៊ុយណេគឺផ្អែកលើពួកគេគឺជាប្រទេសកាន់សាសនាអ៊ីស្លាមដូចទៅនឹងប៉ាលេស្ទីនដែរ...

វិចារណកថាថ្ងៃសុក្រ៖ តើបេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ីមួយរូបណានឹងអាចកាន់តំណែងបន្ទាប់ពីការបោះឆ្នោតនាឆ្នាំ ២០២៤ ខាងមុខនេះ?

នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២៤​ នាពេលខាងមុខនេះ ប្រទេសឥណ្ឌូណេស៊ីនឹងរៀបចំការបោះឆ្នោតមួយថ្ងៃដ៏ធំបំផុតប្រចាំប្រទេស ដើម្បីជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី រួមជាមួយនឹងតំណាងជិត ២០០០០ នាក់ទៅកាន់សភាជាតិ ខេត្ត និងស្រុកពីក្រុមបេក្ខជនមួយភាគបួនលាននាក់។ នាពេលបោះឆ្នោតខាងមុខនេះនឹងមានបេក្ខជនបីរូបដែលកំពុងប្រជែងគ្នា ដើម្បីបន្តតំណែងប្រធានាធិបតីដែលកំពុងកាន់អំណាចដោយលោក  Jokowi Widodo ហើយលោកក៏នឹងបញ្ចប់អាណត្តិទីពីរ និងចុងក្រោយរបស់លោកនៅខែតុលា ឆ្នាំ២០២៤ ហើយក៏ជាពេលប្រធានាធិបតីថ្មីនឹងចូលមកកាន់តំណែង។ ការបោះឆ្នោតនាពេលខាងមុខនេះទៀតសោតក៏បានក្លាយជាប្រធានបទក្នុងការវែកញែកថាបេក្ខជនប្រធានាធិបតីមួយរូបណាដែលនឹងចូលមកកាន់តំណែងជាប្រធានាធិបតីនាខែតុលា ឆ្នាំ...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើអ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមឬយ៉ាងណា? ចំពោះការវាយបកយ៉ាងដំណំលើក្រុមហាម៉ាស

ទីណាមានសង្រ្គាម ទីនោះមានការបង្ហូរឈាម ទីណាមានសង្រ្គាម ទីនោះមានភាពសោកសៅនិងសេចក្ដីវិនាសអន្ដរាយ។  បើយើងមិនបញ្ឈប់សង្រ្គាមទេ សង្រ្គាមនឹងបញ្ចប់យើង។ ប្រជាជននៅលើពិភពលោករមែងចង់បាន សេចក្ដីសុខ សន្ដិភាព និងរួមរស់នៅជាមួយគ្នាដោយសេចក្ដីស្រឡាញ់ គ្មានការរើសអើង ស្អប់ខ្ពើម។ ចុះតើហេតុអ្វីបានជាសង្រ្គាមតែងតែកើតមាននៅលើសកលលោកយើង? តើវាជាជម្រើស ឬបំណងក្នុងការបង្តើតសង្រ្គាម?  ថ្មីៗនេះនៅតំបន់មជ្ឍឹមបូព៌ាមានសង្រ្គាមកើតឡើងរវាងក្រុមភេរវកម្មហាម៉ាស(ចលនាអ៊ីស្លាម​ប៉ាឡេស្ទីនហាម៉ាស) និងអ៊ីស្រាអែល ដែលរឿងនេះបណ្ដាលឲ្យមហាជនទូទាំងពិភពលោកចាប់អារម្មណ៍ព្រមទាំងធ្វើការវិនិច្ឆ័យចំពោះសកម្មភាពភាគីទាំងពីរ គឺរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស។ យ៉ាងណាក៏ដោយគេមិនទាន់ឃើញដំណោះស្រាយបញ្ចប់សង្រ្គាមនេះទេរហូតទល់ពេលនេះ ភាគីទាំងពីរនៅតែបន្ដបាញ់​មីស៊ីលទៅវិញទៅមក និងចាប់ពលរដ្ឋស្លូតត្រង់ជាចំណាប់ខ្មាំងដែលភាគច្រើនជាស្ដ្រី និងកុមារ​។...

វិចារណកថាថ្ងៃសុក្រ៖ ការកើនកម្តៅទំនាក់ទំនងរវាងកាណាដានឹងឥណ្ឌាចំពោះឃាតកម្មលើមេដឹកនាំសាសនាស៊ីក្ខ

កាណាដានិងឥណ្ឌាសុទ្ធតែជាប្រទេសធំៗនៅក្នុងសាកលលោកនិងជាប្រទេសលទិ្ធប្រជាធិបតេយ្យសំខាន់ៗផងដែរ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែប្រទេសទាំងពីរបានជួបនូវវិបត្តិការទូតមួយបានកើតឡើង ព្រោះតែការស្លាប់របស់មេដឹកនាំសាសនាស៊ីក្ខដ៏សំខាន់ម្នាក់នៅក្នុងប្រទេសកាណាដាគឺលោក Hardeep Singh Nijjar​។ ការស្លាប់របស់លោកត្រូវបានអាជ្ញាធរកាណាដាបានបើកការស៊ើបអង្កេតយ៉ាងតឹងរឹង ហើយបានបញ្ជាក់មានការជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលឥណ្ឌាផងដែរ។ នេះហើយគឺជាការចាប់ផ្តើមឲ្យមានភាពតានតឹងក្នុងវិស័យការទូតរបស់ប្រទេសទាំងពីររហូតឈានដល់ការកោះហៅមន្រ្តីទូតទៅសួរនាំនិងបណ្តេញមន្ត្រីការទូតខ្លះចេញពីប្រទេសទាំងពីរធ្វើដាក់គ្នាទៅវិញទៅមកផងដែរ។តើមានមូលហេតុអ្វីទៅទើបធ្វើឲ្យកាណាដាមានការចោទប្រកាន់ឥណ្ឌាលើឃាតកម្មរហូតឈានទៅដល់ការប្រដេញមន្រ្តីទូតចេញពីប្រទេសរៀងៗខ្លួន? ១. មូលហេតុនៃការតានតឺងខាងការទូតរវាងប្រទេសទាំងពីរ ដូចដែលយើងបានដឹងហើយថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៤៧មកម៉្លេះ។ តែឥណ្ឌានិងកាណាដាតែងតែប្រឈមមុខនឹងវិបត្តិការទូតមួយចំនួនដែលទាក់ទងទៅនឹងជនជាតិដែលចង់ផ្តាច់ខ្លួនពីប្រទេសឥណ្ឌាទៅវិញ។ ចំពោះបញ្ហានេះជារឿយ ឥណ្ឌាតែងតែចោទប្រកាន់ទៅខាងកាណាដា​ថាជាជម្រកសុវត្ថិភាពមួយសំរាប់ក្រុមជនជាតិដែលពួកគេចាត់ទុកថាជាភេរវករចង់បំបែកទឹកដីពីខ្លួន ដូចជាពួកខាលីស្តង់(Khalistan)​ជាដើម។ ពួកខាលីស្តង់​គឺជាពួកកាន់សាសនាស៊ីក(Sikhs)​និងជាចលនាចង់បំបែកខ្លួនសំរាប់ជនជាតិដើមរបស់ពួកគេដែលកាន់សាសនានេះក្នុងប្រទេសឥណ្ឌា។ មូលហេតុនេះហើយបានជាប្រទេសដែលប្រជាជនច្រើនលើលោកនេះបានចាត់ទុកពួកខាលីស្តង់នេះជាពួកភេរវករដែលបំផ្លាញសន្តិសុខរបស់ពួកគេ។ គួរឲ្យដឹងបានដែរថានៅក្នុងប្រទេសកាណាដាមានចំនួនជនជាតិភាគតិចកាន់សាសនាស៊ីកទៅដល់ ៨សែននាក់ដែលស្មើនឹង២.១ភាគរយនៃប្រជាជនកាណាដាសរុបក្នុងឆ្នាំ២០២១។ តែចំពោះការចាត់ប្រកាន់អ្នកកាន់សាសនាស៊ីកឬខាលីស្តង់នេះជាពួកភេរវករ ត្រូវបានអាជ្ញាធរកាណាដាបានច្រានចោល ព្រោះតែកាណាដាបានចាត់ទុកគេជាប្រជាពលរដ្ឋធម្មតាក្នុងការគោរពប្រតិបត្តិសាសនានិងចង់ទាមទារសិទ្ធរស់នៅរបស់ពួកគេ ហើយពួកគេក៏ជាប្រទេសប្រជាធិបតេយ្យសេរី...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាមានរដ្ឋប្រហារច្រើននៅអាហ្វ្រិកថ្វីៗនេះ?

ប៉ុន្មានខែថ្មីៗនេះយើងសង្កេតឃើញមានព្រឹត្តការណ៏ជាច្រើនកើតមាននៅទ្វីបអាហ្រ្វិកដែលមានទាំងព្រឹត្តការណ៏ល្អនិងមិនសូវល្អទៅតាមផ្នែកនីមួយៗនៅក្នុងទ្វីបអាហ្រ្វិក។ព្រឹត្តិការណ៍ល្អសម្រាប់ទ្វីបអាហ្រ្វិកមានដូចជាជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ BRICS ដែលបានទាក់ទាញការចាប់អារម្មណ៏ទូទាំងពិភពលោក ជាមួយគ្នានេះផងដែរ នាពេលថ្មីៗនេះ យើងឃើញថាទ្វីបអាហ្រ្វិកបានក្លាយជាដៃគូរបស់ G20ជាដើម។ អំឡុងពេលរឿងល្អកើតឡើង យើងក៏សង្កេតឃើញថាផ្នែកមួយផ្សេងទៀតនៃអាហ្រ្វិកត្រូវបានមានការធ្វើរដ្ឋប្រហារនៅក្នុងតំបន់ជាពិសេសនៅក្នុងតំបន់មួយដែលគេហៅថា "សាហែល(Sahel)" ដែលប្រទេសជាច្រើននៅក្នុងតំបន់នោះត្រូវបានកាន់កាប់ដោយយោធាដូចជា ប៊ូគីណាហ្វាសូ (Burkina faso), នីហ្សេ(Niger), ស៊ូដង់ខាងត្បូង(South Soudan),ម៉ាលី(Mali) ជាដើម។ នៅក្នុងអត្ថបទនេះនឹងសិក្សាអំពីតំបន់សាហែល​និងហេតុអ្វីបានជាមានរដ្ឋប្រហារច្រើននៅអាហ្វ្រិកជាពិសេសតំបន់សាហែល? ទិដ្ឋភាពទូទៅនៃតំបន់សាហែល(Sahel) សាហែលគឺជា​តំបន់មួយដែលស្ថិតនៅចន្លោះតំបន់សាហារានិងនៅចំកណ្តាលទ្វីបអាហ្វ្រិកដែល​លាតសន្ធឹង​ពី​សេ​ណេ​ហ្គា​ល់​ខាងកើត​ឆ្ពោះទៅ​ប្រទេស​ស៊ូ​ដង់។ តំបន់នេះត្រូវបានគ្របដណ្តប់ដោយប្រទេសចំនួន១០ដូចជាសេណេហ្គាល់(Senegal) ហ្គាំប៊ី(Gambi) ម៉ូរីតានី(Mauritania) ហ្គីណេ ម៉ាលី...

វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាប្រទេសជប៉ុនព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅ ទោះបីជាមានបរិត្តផរណា?

ប្រទេសជប៉ុន ត្រូវបានទទួលស្គាល់ជាប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសង្គមអភិវឌ្ឍន៍ និងជឿនលឿន ដែលជារឿយៗគេហៅថាជាគំរូអាស៊ីបូព៌ា (East Asian Model) និងជាប្រទេសសេដ្ឋកិច្ចធំជាងគេទីបីក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។​ យ៉ាងណាមិញ ប្រទេសជប៉ុនបែរជាប្រទេសដែលមានអត្រាការប្រាក់អវិជ្ជមាន និងជួបប្រទះបរិត្តផរណា ប៉ុន្តែប្រទេសជប៉ុននៅតែជឿជាក់ថានឹងមានកំណើនសេដ្ឋកិច្ចនាឆ្នាំ ២០២៣ និង ២០២៤។​ អត្រាការប្រាក់អវិជ្ជមាន និងបរិត្តផរណានៃប្រទេសជប៉ុន ធនាគារកណ្តាលជប៉ុន (Bank of Japan - BOJ) បានណែនាំគោលនយោបាយអត្រាការប្រាក់អវិជ្ជមានដែលជាផ្នែកមួយនៃកម្មវិធីបន្ធូរបន្ថយរូបិយវត្ថុបរិមាណ និងគុណភាព...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ លំហូរ​អន្តោប្រវេសន៍ដូចទឹកបាក់ទំនប់នៅអឺរ៉ុប

ចាកឆ្ងាយប្រទេសកំណើត សុំសិទ្ធិជ្រកកោនប្រទេសដទៃពេលខ្លះរងអំពើហិង្សា ការបណ្ដេញចេញ ការមើលងាយ ស្អប់ខ្ពើម និងរើសអើងជាតិសាសន៍ វាមិនមែនជាក្ដីប្រាថ្នារបស់ជនណាម្នាក់ទេ។ មនុស្សគ្រប់រូបតែងចង់រស់នៅប្រទេសកំណើតខ្លួនឯង ដែលជាកន្លែងពោរពេញដោយក្ដីស្រឡាញ់ អនុស្សាវរីយ៍ មានសាច់ញាតិពុកម៉ែបងប្អូនរាប់អានគ្នាប្រកបដោយភាតរភាព។ ចុះហេតុអី្វ ប្រជាជនអាហ្រ្វិកអន្ដោប្រវេសន៍ទៅអឺរ៉ុបដូចជាទឹកបាក់ទំនប់ដូច្នេះ? ពេលទៅដល់អឺរ៉ុបពួកគេទទួលបានការស្វាគមន៍ដូចម្ដេទៅវិញ? ហើយសម្រាប់អឺរ៉ុបផ្ទាស់វាជាសេណារីយ៉ូល្អឬយ៉ាងណា? យោងតាមទី​ភ្នាក់ងារ​អន្តោប្រវេសន៍​អង្គការ​សហប្រជាជាតិ ចំនួនជនអន្ដោប្រវេស្ដនៅអឺរ៉ុបកើនឡើងជារៀងរាល់ឆ្នាំនិងបានបង្ករបញ្ហារាំរ៉ៃរហូតពេលខ្លះអឺរ៉ុបឈានទៅដល់ការបែកបាក់សាមគ្គីគ្នាផងក៏មាន។ ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ ទូក​អន្តោប្រវេសន៍ខុស​ច្បាប់​​១៩៩​ទូកមកពីអាហ្វ្រិកឆ្លងកាត់មកកោះLampedusa​ ប្រទេសអ៊ីតាលីមានមនុស្សរហូត៨៥០០នាក់ដែលកោះនេះអាចផ្ទុកមនុស្សអតិបរមាត្រឹម មនុស្ស​​៤០០នាក់ប៉ុណ្ណោះ។ ដោយសារតែជនភៀសខ្លួនពីអឺរ៉ុបច្រើនមហិមា បញ្ហានេះក្លាយជាសម្ពាធការទូតនិងជាប្រធានបទ ​​ដ៏​ក្តៅ​គគុកនៅអឺរ៉ុប។ តើមូលហេតុអ្វីធ្វើឲ្យប្រជាជនអាហ្វ្រិកធ្វើអន្ដោប្រវេសន៍? សំនួរនេះស្រួលស្ដាប់តែហាក់ពិបាកឆ្លើយបន្ដិច...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ឧបទ្ទវហេតុដ៏ចៃដន្យរបស់លោក Yevgeny Prigozhin

កាលពីពេលថ្មីៗនេះមានហេតុការណ៍មួយបានកើតឡើងគួរឱ្យភ្ញាក់ផ្អើលលើមេទាហានស៊ីឈ្មួលដ៏ល្បីរបស់រុស្សីមួយលោកគឺលោក អ៊ីវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin)។​ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣ ដោយសារឧបទ្ទវហេតុធ្លាក់យន្តហោះនៅពេលដែលលោកបានកំពុងស្ថិតនៅក្នុងនោះដែលបានចាកចេញពីទីក្រុងម៉ូស្គូឆ្ពោះទៅទីក្រុងសាន់ភីទ័រស្ព័រ។ ក្នុងឧបទ្ទវហេតុនោះក៏មានមនុស្សចំនួន១០នាក់ទៀតផងដែលបានស្លាប់ដែលមាន៣នាក់ជាអ្នកបើកបរនិងបុគ្គលិកលើយន្តហោះ។ ក្នុងនាមជាមេទាហាននិងអ្នកដឹកនាំទាហានស៊ីឈ្នួលដ៏ល្បីរបស់រុស្សីមា្នក់ លោកព្រីហ្គោហ្ស៊ីន ជាមនុស្សម្នាក់ដែលមានសត្រូវជាច្រើនហើយ អ្វីដែលសំខាន់នោះគឺលោកជាអ្នកធ្លាប់ធ្វើការផ្គួលរំលំរដ្ឋបាលទីក្រុងម៉ូស្គូនៅមុន ២ ខែដែលលោកបានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះនេះទៀតផង ពោលគឺនៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣។ នេះគឺជាការធ្វើឱ្យភ្ញាក់ផ្អើលទូទាំងពិភពលោកនិងសឹងមិនគួរឱ្យជឿចំពោះការស្លាប់របស់មេទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលមួយនេះ។ តើការស្លាប់របស់លោកព្រីហ្គោហ្ស៊ីន ជាឧបទ្ទវហេតុឬក៏ជាការរៀបចំរបស់នរណាម្នាក់? ១.លោកព្រីហ្គោហ្ស៊ីន និងគម្រោងធ្វើរដ្ឋប្រហារពូទីន លោកព្រីហ្គោហ្ស៊ីន គឺជាបុគ្គលម្នាក់ដែលបានស្គាល់ថាជាមេទាហានមួយដែលល្បីល្បាញនៅក្នុងសង្គ្រាមរុស្សីនិងអ៊ុយក្រែន។ លោកគឺជាមេទាហានស៊ីឈ្នួលរបស់ប្រទេសរុស្សីមានឈ្មោះថា វ៉ាកណឺ(Wagner Group)...

វិចារណកថាថ្ងៃសុក្រ៖ ចិនបានបង្កើនអំណាចក្នុងការស៊ើបអង្កេតបទល្មើសចារកម្ម

ថ្មីៗនេះ ប្រទេសចិន​បានធ្វើវិសោធនកម្មទៅលើច្បាប់ប្រឆាំងចារកម្មដែលស្ដីអំពី​ការលួចយកព័ត៌មាន ឯកសារផ្ទៃក្នុងប្រទេសទាក់ទងនឹងសន្តិសុខជាតិទៅកាន់បរទេស។​ វិសោធនកម្មច្បាប់ប្រឆាំងចារកម្មនេះបានកែប្រែច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន ហើយចំណុចដែលទទួលបានការចាប់អារម្មណ៍ និងមតិពីសំណាក់អន្តរជាតិគឺត្រង់ចំណុច ពង្រីកទំហំអំពើដែលចាត់ទុកជាចារកម្មខុសច្បាប់ និងអំណាច​ក្នុងការស៊ើបអង្កេត ដែលជាហេតុធ្វើឱ្យប្រទេសមួយចំនួនបញ្ចេញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុវត្តន៍ច្បាប់នេះនៅក្នុងប្រទេសចិន ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពជនបរទេសដែលកំពុងស្ថិតនៅប្រទេសចិន ជាពិសេសមួយទៀតនោះគឺក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគនៅប្រទេសចិន។​ ច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន​បានបង្កើតតាំងពីឆ្នាំ២០១៤ និងធ្វើវិសោធកម្មចូលជាធរមានកាលពីថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ២០២៣ ​កន្លងទៅនេះ ដោយផ្តោតចម្បងទៅលើការពង្រីកវិសាលភាពនៃអំពើចារកម្មខុសច្បាប់​ និងពង្រីកសិទ្ធអំណាចក្នុងការស៊ើបអង្កេត។ ១. ព្រឹត្តិការណ៍មុនថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០២៣ នៅអំឡុងពេលដើមឆ្នាំ២០២៣នេះប្រទេសចិនបានបិទទ្វារក្រុមហ៊ុនប្រឹក្សាចំនួន៣ ក្រោមហេតុផលថាក្រោមហ៊ុនទាំងនោះបានផ្ញើរព័ត៌មានសំងាត់ទាក់ទងនឹងប្រទេសចិន​ទៅកាន់បរទេស។ ក្នុងនោះមានក្រុមហ៊ុន “Mintz Group”...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើអាស៊ានអាចជាសង្វៀនប្រកួតប្រជែងរបស់ឥណ្ឌូប៉ាស៊ីហ្វិកដែរឬទេ?

ឥណ្ឌូប៉ាស៊ីហ្វិក កំពុងក្លាយជាតំបន់ភូមិសាស្ត្រនយោបាយដែលមានការប្រកួតប្រជែងខ្លាំងបំផុតក្នុងពិភពលោក ជាពិសេសរវាងសហរដ្ឋអាមេរិក និងចិន។ សង្រ្គាម អាចផ្ទុះឡើងនៅក្នុងតំបន់នេះគ្រប់ពេល ប្រសិនបើប្រទេសនានាមិនមានភាពប្រុងប្រយ័ត្ននិងមិនមានគោលនយោបាយការបរទេសរឹងមាំ តួយ៉ាងច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង (SCS) និងសមុទ្រចិនខាងកើត។ យើងក៏អាចកត់សម្គាល់បានផងដែរថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ក៏ដូចជាជម្លោះពាណិជ្ជកម្ម និងការប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសចិន និងសមាជិក Quad បានកើនឡើងយ៉ាងខ្លាំងផងដែរនៅក្នុងតំបននេះ ។ ដោយមើលឃើញពីអត្ថប្រយោជន៏យ៉ាងសំខាន់នៅក្នុងតំបន់ភូមិសាស្ត្រនយោបាយមួយនេះ ប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដូចជា អាមេរិក​ ជប៉ុន...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការរះឡើងនៃប្រទេស Swing State

ពិភពលោកឥឡូវនេះមិនដូចពិភពលោកប៉ុន្មានទសវត្សរ៍មុននោះទេ។ ដោយកាលពីមុន សណ្តាប់ធ្នាប់ពិភពលោក​ត្រូវ​បាន​រង​ឥទ្ធិពល ឬ​ផ្លាស់ប្តូរ​ដោយ​មហាអំណាច ២ ឬ ៣ ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​ សណ្តាប់ធ្នាប់ពិភពលោក​បានទទួល​រង​ឥទ្ធិពលឬ​ផ្លាស់ប្តូរ​​ដោយមិនត្រឹមតែមហាអំណាចធំៗនោះទេ វាបូករួមទាំងតួអង្គជាច្រើន ដូចជារដ្ឋដែលមានអំណាចមធ្យម និងតួអង្គផ្សេងទៀតជាពិសេសប្រភេទនៃរដ្ឋដែលទើបតែលេចឡើងថ្មី ដែលត្រូវបានហៅថា ប្រទេសមានគោលជំហរឯករាជ្យ (Swing State)។ ប្រទេសដែលមានគោលជំហរឯករាជ្យ មានសក្តានុពលក្នុងការបានផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិជាងពេលមុនៗ។ ជាពិសេសយើងឃើញកាន់តែច្បាស់នៅពេលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនកើតឡើង ពោលគឺយើងឃើញពីសារៈសំខាន់នៃប្រទេសមានគោលជំហរឯករាជ្យកាន់តែច្បាស់។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីអ្វីទៅជាប្រទេសមានគោលជំហរឯករាជ្យ?ប្រទេសណាខ្លះដែលចាត់ទុកជាប្រទេសមានគោលជំហរឯករាជ្យ...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ទំនាក់ទំនងការទូតតៃវ៉ាន់របូតទៅកាន់ប្រទេសចិន

តៃវ៉ាន់ជាដែនដីកោះមួយដែលស្ថិតនៅជិតប្រទេសចិនដែលចិនបានចាត់ទុកជាខេត្តទី២៣របស់ពួកគេ។ តៃវ៉ាន់តែងតែប្រកាសខ្លួនឯងថាជាប្រទេសដែលមានអធិបតេយ្យភាពនិងមិនស្ថិតនៅក្រោមប្រទេសចិននោះឡើយ។  ទោះបីជាតៃវ៉ាន់មិនត្រូវបានគេទទួលស្គាល់ជារដ្ឋនិងសមាជិកអង្គការសហប្រជាជាតិក៏ដោយ​ ក៏ប្រទេសមួយនេះមានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសដទៃផងដែរ។ តែចំណងការទូតនៃតៃវ៉ាន់ត្រូវបានប្រទេសដែលបានធ្លាប់មានទំនាក់ទំនងជាមួយមួយបានផ្តាច់ទំនាក់ទំនងជាមួយខ្លួនម្តងមួយៗដោយទៅកាន់ប្រទេសចិនដោយមូលហេតុធំចម្បងមួយគឺសេដ្ឋកិច្ច។ ចិនបានបើកដៃស្វាគមន៍ជានិច្ចចំពោះប្រទេសណាដែលបានផ្តាច់ទូតជាមួយតៃវ៉ាន់និងគោរពគោលការណ៍ចិនតែមួយដែលខ្លួនបានដាក់ចេញ។ តើមានមូលហេតុអ្វីនិងផលប្រយោជន៍អ្វីខ្លះដែលធ្វើឱ្យប្រទេសមួយចំនួនបានផ្តាច់ការទូតនិងតៃវ៉ាន់ហើយចាប់យកប្រទេសចិន? ១. ប្រទេសដែលបានបោះបង់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់និងចាប់ដៃជាមួយចិន តៃវ៉ាន់មានទំនាក់ទំនងការទូតភាគច្រើនជាមួយប្រទេសតំបន់ការីប៊ីននិងតំបន់អូសេអានី។បច្ចុប្បន្ន តៃវ៉ាន់ដែលប្រកាសខ្លួនឈ្មោះពេញថា”សាធារណរដ្ឋចិន” នៅសល់ទំនាក់ទំនងការទូតជាមួយ១៣រដ្ឋអធិបតេយ្យ និង១២ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បន្ទាប់ពីប្រទេសហុងឌូរ៉ាស់បានផ្តាច់ចំណងការទូតនាពេលថ្មីៗនេះ។ បើគិតតាំងពីឆ្នាំ២០១៧ មានចំនួនប្រទេសចំនួន៨បានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ហើយបានទៅបង្កើតទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសប៉ាណាម៉ាគឺជាប្រទេសដែលបានផ្តាច់ទំនាក់ទំនងនឹងតៃវ៉ាន់នៅឆ្នាំ២០១៧ សាធារណរដ្ឋដូមីនីកា បូគីណាហ្វាសូ​ អែលសាវ៉ាឌ័រនៅឆ្នាំ២០១៨ កោះសូឡូម៉ុននិងគីរីប៉ាទី ឆ្នាំ២០១៩។ ក្នុងឆ្នាំ២០២១ តៃវ៉ាន់ក៏បានបាត់បង់ទំនាក់ទំនងជាមួយប្រទេសនៅតំបន់ការីប៊ីនមួយទៀតគឺប្រទេសនីការ៉ាហ្គា។ ម្យ៉ាងទៀត ក្នុងឆ្នាំ២០២៣មានប្រទេសមួយទៀតក៏បានប្រកាសផ្តាច់ទំនាក់ទំនងក្នុងគឺប្រទេសហុងឌូរ៉ាស។...
spot_img

អត្ថបទពេញនិយម