"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

បច្ចេកវិទ្យា

ឧបសគ្គនៃការប្រយុទ្ធប្រឆាំងនឹងការសំអាតប្រាក់នៅក្នុងពិភពលោក

ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស និងកំពុងធ្វើដំណើរឈានឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់។ ពីមួយទសវត្សទៅមួយទសវត្ស ស្តង់ដានៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សលោកមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បដិវត្តន៍នៃការប្រើប្រាស់រូបិយវត្ថុគឺផ្ដើមចេញពី ការដោះដូររវាងទំនិញជាមួយទំនិញ (Barter System) ទៅជាការប្រើប្រាស់សំបកខ្យងសមុទ្រ (Cowry Shell) និងវិវត្ដដល់ការប្រើប្រាស់ប្រាក់កាក់ (Minted Coin) រហូតមកដល់ការប្រើប្រាក់ក្រដាស (Cash) ដូចដែលយើងបានប្រើប្រាស់ប្រចាំថ្ងៃនេះ។ យ៉ាងណាមិញ សព្វថ្ងៃនេះក៏បានលេចចេញនូវរូបរាងរូបិយវត្ថុបែបថ្មីដែលគេឱ្យឈ្មោះថា Crypto-currency ដែលមានលក្ខណៈជាប្រាក់ឌីជីថល (digital money)។ ក្រៅពីការផ្ដល់ភាពងាយស្រួលបន្ថែមមកកាន់អ្នកប្រើប្រាស់ជាទូទៅ...

មហាអំណាចក្នុងទីអវកាស

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ យានឆាងអឺទី៥ (Chang-E 5) របស់ប្រទេសចិនបានបំពេញបេសកកម្មដោយជោគជ័យដែលនាំមកនូវរបកគំហើញសំខាន់ៗដូចជា បំណែកថ្មីនិងដីពីឋានព្រះចន្ទមកផែនដីវិញ។ ប្រទេសចិនបានក្លាយជាប្រទេសទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពសូវៀត ដែលនាំយកសំណាកពីឋានព្រះចន្ទត្រលប់មកវិញដោយជោគជ័យ។ តើបេសកកម្មអវកាសរបស់ចិនមួយនេះមានគោលបំណងនិងអត្ថន័យយ៉ាងដូចម្តេចនៅលើឆាកអន្តរជាតិ? ក្រោយពីចិនទទួលបានភាពជោគជ័យក្នុងបេសកកម្មអវកាសមួយនេះ មហាជនបានចោទជាសំណួរជាច្រើនថាតើប្រទេសចិនអាចនឹងបង្កឲ្យមានការប្រណាំងប្រជែងអវកាសលើកទីពីរដែរឬទេ? ការប្រណាំងប្រជែងផ្នែកអវកាស (Space Race) គឺសំដៅដល់ការប្រកួតប្រជែងសមត្ថភាពនៃការសិក្សាស្រាវជ្រាវទីអវកាស និងការបង្ហោះយាន រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនាសម័យសង្គ្រាមត្រជាក់។ ប្រទេសមហាអំណាចទាំងពីរបានប្រកួតប្រជែងគ្នាដើម្បីឲ្យបានសមិទ្ធិផលមុនដំបូងគេ ដូចជាការបញ្ជូនមនុស្សឲ្យនៅក្នុងទីអវកាសមុនគេ ឬការបញ្ជូនយានទៅឋានព្រះចន្ទមុនគេជាដើម។ ក្នុងសង្គ្រាមចុងក្រោយរវាងប្រទេសមហាអំណាចទាំងពីរ...

ហេតុអ្វីបានជាអាមេរិកមានការព្រួយបារម្មណ៍ចំពោះរបកគំហើញនៃបច្ចេកវិទ្យា5Gរបស់ចិន?

ការវិវត្តន៍នៃប្រព័ន្ធអុីនធឺណែតនិងប្រព័ន្ធទូរគមនាគមន៍ដែលចាប់ផ្តើមតាំងពីចុងសតវត្សន៍ទី២០រហូតមកដល់សព្វថ្ងៃនេះគឺជាភាពជោគជ័យមួយខាងផ្នែកវិទ្យាសាស្រ្តដែលបានជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកហើយបានផ្លាស់ប្តូរការរស់នៅរបស់មនុស្សឲ្យមកផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ងាយស្រួល និងឆាប់រហ័សជាមួយប្រព័ន្ធអុីនធឺណែត។ ជាក់ស្តែង ប្រព័ន្ធបច្ចេកវិទ្យានេះបានវិវត្តបាន៤ជំនាន់មកហើយ ដោយជំនាន់ទីមួយយើងបានស្គាល់វាថាជា ប្រព័ន្ធ 1G ដែលត្រូវបានរកឃើញដំបូងបំផុតដោយប្រទេសជប៉ុនដែលបានបង្កើតជាទូរស័ព្ទចល័ត។ រីឯបច្ចេកវិទ្យា2Gវិញ គឺត្រូវបានរកឃើញដោយប្រទេសហ្វាំងឡង់ដែលបច្ចេកវិទ្យានេះអាចឲ្យអ្នកប្រើប្រាស់វាបញ្ជូនសារជាអក្សរនិងសម្លេងបាន ហើយចំពោះ បច្ចេកវិទ្យា3Gដែលរកឃើញដោយជប៉ុនវិញ អាចឲ្យអ្នកប្រើប្រាស់ធ្វើការស្វែងរកទិន្នន័យផ្សេងៗបានពីគ្រប់ទីកន្លែង និងបច្ចេកវិទ្យា4Gចុងក្រោយដែលបានដាក់ឲ្យប្រើប្រាស់ដំបូងនៅប្រទេសស៊ុយអែត និង ណ័រវែស អាច ផ្តល់ព័ត៍មានពីទីតាំងពិតប្រាកដតាមរយៈប្រព័ន្ធGPSដែលសព្វថ្ងៃនេះគេប្រើសម្រាប់Uberជាដើម។ ចំពោះបច្ចុប្បន្ន នេះវិញ យើងឃើញថាចិនគឺកំពុងតែមានភាពឈានមុខគេនៅក្នុងការអភិវឌ្ឍន៍ ប្រព័ន្ធ5Gដែល ធ្វើឲ្យអាមេរិកនៅមិនសុខឡើយ ហើយជាពិសេសនៅក្រោមរបបគ្រប់គ្រងរបស់លោកប្រធានាធិបតី ដូណាល់...
spot_img

អត្ថបទពេញនិយម