"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ

តើហេតុអ្វីបានពិភពលោកពិបាកទប់ស្កាត់វិបត្ដិកូវីដ១៩

ពិភពលោកបានចាប់ផ្តើមដឹងពីវត្ដមាននៃកូវីដ១៩ ក្រោយពេលដែលមេរោគកូរ៉ូណាបានផ្ទុះឡើងនៅទីក្រុងវ៉ូហាន ប្រទេសចិន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបន្តឥទ្ធិពលរបស់ខ្លួនតាមរយៈសាកលភាវរូបនីយកម្ម។ រដ្ឋាភិបាលនៃប្រទេសចិនបានព្យាយាមឆ្លងកាត់វិញ្ញាសាដ៏លំបាកនេះដោយ ជ្រើសយកនូវយន្ដការកណ្ដាប់ដៃដែកក្នុងការគ្រប់គ្រងដ៏តឹងរ៉ឹងបំផុត ដូចជាការបិទទីក្រុងវ៉ូហានទាំងមូលនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជាដើម។ ការដែលគួរឱ្យកត់សម្គាល់នោះគឺទឹកចិត្ដស្នេហាជាតិរបស់ប្រជាពលរដ្ឋចិនដែលបានប្រកៀកស្មាជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្ដិនេះ ដោយបានសហការជាមួយរដ្ឋាភិបាលយ៉ាងពេញទំហឹងក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។ ជាក់ស្តែង មានពលរដ្ឋមកពីទីក្រុងដទៃជាច្រើននាក់បានស្ម័គ្រចិត្ដទៅទីក្រុងវ៉ូហានដើម្បីជួយសម្រាលស្ថានភាពជំងឺកូវីដ១៩នាពេលនោះ។ ជាលទ្ធផល គិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ ប្រទេសចិនបានទម្លាក់ខ្លួនមកនៅលេខរៀងទី៨០ ខណៈប្រទេសអាមេរិក ប្រេស៊ីល ឥណ្ឌាជាដើម...

អារ៉ាប៊ីសាអ៊ូឌីតនិងកាតា៖ អារ៉ាប់ដូចគ្នា គំនិតខុសគ្នា

នៅចុងខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅឯតំបន់មជ្ឈិមបូព៌ាមានព័ត៌មានដ៏ល្អមួយដោយរដ្ឋមន្រ្តីការបរទេសនៃប្រទេសអារាប៊ីសាអ៊ូឌីត (Saudi Arabia) បានថ្លែងការណ៍ថា រដ្ឋាភិបាលទីក្រុងរីយ៉ាដ (Riyadh) កំពុងតែចរចាដើម្បីបញ្ចប់ជម្លោះជាមួយប្រទេសជិតខាងដ៏តូចមួយរបស់ខ្លួនគឺប្រទេសកាតា (Qatar)។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតពិតជាធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែប្រទេសទាំងពីរបានធ្លាក់ទៅក្នុងជម្លោះយ៉ាងក្តៅគគុកមួយក្នុងឆ្នាំ២០១៧។ ជម្លោះនេះបានបណ្តាលឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាត់ផ្តាច់ទំនាក់ទំនងទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ចជាមួយប្រទេសកាតាផងដែរ។ ដើម្បីឱ្យដឹងកាន់តែច្បាស់ពីរឿងរ៉ាវដើមទងនៃជម្លោះរវាងប្រទេសទាំងពីរ យើងត្រូវបកទៅមើលស្ថានភាពក្នុងក្រុមប្រទេសឈូងសមុទ្រពែក (Persian Gulf Countries)ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។ នយោបាយការបរទេសរបស់ប្រទេសកាតាគឺផ្តោតលើការរក្សាសុវត្ថិភាពនៃរបបគ្រប់គ្រងរាជវង្សអាល់ថានី ដែលជារាជវង្សកាន់កាប់ប្រទេសកាតាជាចម្បង។ ប្រទេសកាតាតែងចាត់ទុកប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាគ្រោះថ្នាក់ដ៏ធំមួយ ដោយសារតែប្រទេសអារ៉ាប៊ីសាអ៊ូឌីតធ្លាប់មានជាប់ការពាក់ព័ន្ធនឹងសកម្មភាពប៉ុនប៉ងផ្តួលរលំត្រកូលអាល់ថានីជាច្រើនដង។ ជាជាងក្លាយជាប្រទេសចំណុះឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត...

ពិភពលោកនិងការប្រណាំងប្រជែងផលិតកម្មនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩

រាប់ចាប់តាំងពីការផ្តើមរីករាលដាលដំបូងក្នុងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពីទីក្រុងវ៉ូហានប្រទេសចិនមក រយៈពេលប្រមាណ១ឆ្នាំជាងហើយដែលជំងឺឆ្លងនេះរាតត្បាតពាសពេញពិភពលោកទាំងអស់ និងសម្លាប់មនុស្សយ៉ាងតិចណាស់ ១,៤ លាននាក់។ មកទាល់ពេលនេះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជាច្រើន ត្រូវបានព្យាយាមស្រាវជ្រាវនិងផលិតឡើង ដែលក្នុងនោះមានប្រទេសប្រទេសរុស្ស៊ីដែលទទួលជោគជ័យស្ទើរតែ៩០% ក្នុងការប្រើប្រាស់សាកល្បងលើមនុស្ស ៤៣.៥០០ នាក់។ ក្រៅពីនេះ ក្រុមហ៊ុនអាមេរិក Pfizer/BioNTech បានដាក់ពាក្យសុំសិទ្ធិធ្វើចរាចរណ៍ក្រោយកម្រិតជោគជ័យ ៩០% និងក្រុមហ៊ុនអង់គ្លេសAstraZeneca បង្ហាញពីភាពជោគជ័យត្រឹមកម្រិត ៧០%...

គោលនយោបាយអាមេរិកថ្មីរះលើដែនដីចាស់

បន្ទាប់ពីការប្រកួតរើសប្រធានាធិបតីដ៏ប្រកៀកប្រកិតគ្នានៅថ្ងៃបោះឆ្នោតមក ទីបំផុតពិភពលោកបានទទួលលទ្ធផលបឋមពីអនាគតម្ចាស់សេតវិមានថ្មីហើយ ដែលមានអាយុ ៧៧ ឆ្នាំ និងជាខ្ញីចាស់ក្នុងវិថីនយោបាយអាមេរិក។ បើគ្មានអ្វីប្រែប្រួល លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីទី៤៦ ហើយនឹងត្រូវឈានជើងចូលសេតវិមានដែលនាំជាមួយយុទ្ធសាស្ត្រនយោបាយការទេសថ្មី ប៉ុន្តែនៅបន្តគោលដៅនៃការព្យាយាមខ្ទប់ការរីកឥទ្ធិពលរបស់ចិន និងរក្សាតំណែងអាមេរិកជាមេដឹកនាំប្រទេសទីមួយក្នុងលោក។ យុទ្ធសាស្ត្រនយោបាយការបរទេសរបស់លោក ចូ បៃដិន អាចនឹងធ្វើឱ្យប្រទេសសម្ព័ន្ធមិត្ដធំៗដូចជាជប៉ុន កូរ៉េខាងត្បូង កាណាដា សប្បាយចិត្ដនិងចាប់ផ្ដើមរាត្រីទឹកឃ្មុំជាមួយអាមេរិកឡើងវិញ ក្រោយរាត្រីទឹកខ្មេះនៅរដ្ឋកាលលោក ដូណាល់ ត្រាំ។ ត្បិតតែនៅក្នុងយន្ដការទាក់ទាញសន្ថឹកឆ្នោតរបស់...

ការប្រឆាំងតវ៉ាដែលផ្តើមចេញពីប្រទេសបារាំងទៅជុំវិញពិភពលោក

ចាប់តាំងពីចប់សង្គ្រាមលោកលើកទីពីរមក ប្រទេសបារាំងបានចាប់ផ្តើមក្លាយទៅជាគោលដៅនៃជនចំណាកស្រុកផ្សេងៗនៅជុំវិញពិភពលោក។ ប្រទេសនេះបច្ចុប្បន្នគឺជាប្រទេសដែលមានប្រជាជនចម្រុះជាតិសាសន៍ និងពណ៌សម្បុរ។ ភាពចម្រុះជាតិសាសន៍នេះក៏បានបង្ករឱ្យមានភាពចម្រូងចម្រាស់ជាច្រើនផងដែរ ដែលពេលថ្មីៗនេះជាក់ស្តែងប្រទេសបារាំងក៏កំពុងតែជួបបញ្ហាមួយដែលកើតឡើងរវាងប្រជាជនដែលកាន់សាសនាឥស្លាមនិងរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវសេរីភាពនៃការបញ្ចេញមតិរបស់លោក ម៉ាក្រុង (Macron) ផងដែរ។ ការប្រឆាំងតវ៉ារបស់ប្រជាជនមូស្លីមទៅលើរដ្ឋាភិបាលបារាំងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីម៉ាក្រុង ត្រូវបានឆាបឆេះឡើងបន្ទាប់ពីមានការបោះពុម្ពផ្សាយឡើងវិញរបស់ក្រុមហ៊ុនទស្សនាវដ្តីបារាំង Charlie Hebdo នូវរូបត្លុករបស់ ព្យាការី មូហាម៉ាត់ (Prophet Muhammad) ដែលជាព្យាការីរបស់ព្រះអាឡោះនៃសាសនាឥស្លាម។ អំពើទាំងនេះត្រូវបានចាត់ទុកថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ហើយជាអំពើដែលត្រូវបានហាមឃាត់ដាច់ខាតនៅក្នុងសាសនាឥស្លាម។ គួរបញ្ជាក់ផងដែរថាការបោះពុម្ពផ្សព្វផ្សាយរូបត្លុកឡើងវិញនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ២០២០នេះ ដែលការផ្សព្វផ្សាយនេះធ្លាប់បានធ្វើរួចជាច្រើនដងមកហើយពីប្រភពផ្សេងៗគ្នាតាំងពីឆ្នាំ២០០៥មកម្ល៉េះ។...

ពិភពលោក និងបម្រែបម្រួលអាកាសធាតុ

អាកាសធាតុ និងបរិយាកាសពិភពលោកបច្ចុប្បន្ន គឺជាសមាសធាតុដ៏សំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ និងជាបញ្ហាអាទិភាពខ្ពស់បំផុតនៅក្នុងបរិបទការទូត។ វាជាហានិភ័យនិងរឿងគួរឱ្យភ្ញាក់ផ្អើលបំផុតបើសិនជាយើងបានដឹង តែមិនអើពើអំពីស្ថានភាពនៃការផ្លាស់ប្តូរដ៏អាក្រក់បំផុតរបស់អាកាសធាតុពិភពលោកនៅក្នុងប្រមាណ ២ ទស្សវត្សចុងក្រោយនេះ។ បញ្ហាបម្រែបម្រួលអាកាសធាតុបានកំពុងធ្វើឱ្យពិភពលោកទាំងមូលរងគ្រោះ និងខូចខាតប្រយោជន៍ជាច្រើនជាពិសេសគឺការស្លាប់បាត់បង់ជីវិតមនុស្ស សត្វ និងការប្រើប្រាស់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការដោះស្រាយនូវបញ្ហានេះ។ បម្រែបម្រួលអាកាសធាតុគឺជាការព្រួយបារម្ភសកលមួយដែលពិភពលោកត្រូវតែយកចិត្តទុកដាក់ជាដាច់ខាតមិនថាប្រទេសមហាអំណាច ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ក្តី។ ហើយការពិតនោះគឺមនុស្សកំពុងតែដើរយឺតជាងការប្រែប្រួលនៃអាកាសធាតុ ដែលធ្វើឱ្យការបម្រែបម្រួលអាកាសធាតុក្លាយជាការគំរាមកំហែងយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល ដូចជា ការកើនឡើងនៃនីវ៉ូទឹកសមុទ្រដែលបណ្តាលមកពីការរលាយទឹកកកដោយសាររងើកភ្លើងនៃព្រះអាទិត្យ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ ជាដើម។ ជានិច្ចជាកាលការអនុវត្តគោលនយោបាយជាតិ ផ្សារភ្ជាប់ជាមួយនឹងយន្តការការពារបរិស្ថានរបស់ប្រទេស តែងតែត្រូវបានគេលើកឡើងនៅជាពិសេសបណ្តាប្រទេសអ៊ឺរ៉ុប...

វិបត្ដិគីមឈី Kimchi Crisis

ចាប់ផ្ដើមពីបន្លែផ្អាប់ទុកដើម្បីដោះទាល់អំឡុងពេលកង្វះស្បៀងរបស់ដូនតាកូរ៉េ គីមឈីបានប្រែមុខមាត់ទៅជាម្ហូបប្រពៃណីរបស់ជនជាតិកូរ៉េ និងត្រូវបានវាយឡុកនៅលើទីផ្សារសឹងតែពាសពេញសកលលោករហូតដល់អង្គការយូនីស្កូ (UNESCO) ចាត់ទុកជាបេតិកភណ្ឌវប្បធម៌កាលពីឆ្នាំ២០១៣។ ពិភពលោកមិនត្រឹមតែស្គាល់គីមឈីថាជាម្ហូបដែលពេញនិយមនោះទេ គីមឈីក៏ (១) ធ្លាប់បាននិងកំពុងជួបប្រទះវិបត្ដិដែលគេឱ្យឈ្មោះថា វិបត្ដិគីមឈី ឬ KimChi Crisis (២) ជាគោលនយោបាយការបរទេស (៣) មានប្រវត្ដិធ្លាក់ក្នុងវិវាទរវាងប្រទេសនិងប្រទេស និង (៤) ឱនភាពគីមឈី ឬ Kimchi Dificit។ ការផលិតគីមឈីបានក្លាយជាប្រពៃណីមួយរបស់ជនជាតិកូរ៉េ ហើយរដូវកាលផលិតគីមឈីត្រូវបានគេដាក់ឈ្មោះថា...

តៃវ៉ាន់កាន់តែធំ ចិនកាន់តែពិបាកលេប

ស្ថានការណ៍ដ៏ក្ដៅគគុកនៅតំបន់ឈូងសមុទ្រតៃវ៉ាន់ក្នុងមួយរយៈពេលចុងក្រោយនេះបានបង្ហាញថាចិនអន្ទះសារកាន់តែខ្លាំងចង់លេបត្របាក់តៃវ៉ាន់ ប៉ុន្ដែដូចជានៅតែស្ទាក់ស្ទើរមិនដឹងថាលេបតៃវ៉ាន់រួចឬទេ ក្រោយពីបណ្ដោយឱ្យតៃវ៉ាន់ក្នុងរយៈពេលជាង៧០ឆ្នាំលូតធំធាត់ទៅៗ។ បើក្រឡេកមើលប្រវត្តិសាស្រ្ដចិន កាលពី ៤ ទៅ ៧ ទសវត្សរ៍មុន រដ្ឋការរបស់ជនពិជ័យសង្គ្រាម ម៉ៅ សេទង់ និង មគ្គុទេសន៍រដ្ឋចិនទំនើប លោក តេង ស៊ាវពីង ក៏ព្យាយាមយកតៃវ៉ាន់ដែរ តែខកខានដោយពិនិត្យឃើញលទ្ធភាពដណ្ដើមតៃវ៉ាន់បានគឺមានតិចតួចបំផុត ខណៈសង្គមជាតិចាំបាច់ត្រូវបន្សុទ្ធឱ្យល្អ និងធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនសិន ម្យ៉ាងបក្សកុម្មុយនីស្ដចិនត្រូវការបង្រួបបង្រួម។ រួមជាមួយគ្នានោះផងដែរ ចិនដីគោកពុំទាន់មានយុទ្ធោបករណ៍និងការដឹកជញ្ជូនជើងទឹកគ្រប់គ្រាន់ទេ។ ក្រៅតែពីកត្តាផ្ទៃក្នុងទាំងពីរនេះ...

នយោបាយការបរទេស «ហ្គូលីវើ» របស់អាល្លឺម៉ង់

បន្ទាប់ពីសង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់ ប្រទេសអាល្លឺម៉ង់បានធ្លាក់ខ្លួនចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម និងវិបត្តិនយោបាយក្នុងស្រុកយ៉ាងធ្ងន់ធ្ងរដែលតម្រូវឱ្យប្រទេសនេះប្រើប្រាស់គ្រប់វិធីសាស្រ្តទាំងអស់ដើម្បីក្រោកចេញពីវិបត្តិទាំងនោះ។ សេដ្ឋកិច្ចរបស់អាល្លឺម៉ង់ត្រូវបានដួលរលំទាំងស្រុង ហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានខូចខាត ចរន្តនៃសេដ្ឋកិច្ចត្រូវបានកាត់ផ្តាច់ រីឯវិបតិ្តសង្គមវិញគឺប្រជាជនអាល្លឺម៉ង់ត្រូវទទួលរងនូវគ្រោះទុរ្ភិក្ស និងរងសម្ពាធវិបត្តិផ្លូវចិត្តដោយសារភាពតក់ស្លុតពីសង្រ្គាមដែលទើបតែបញ្ចប់។ ចំណែកឯវិបត្តិនយោបាយក្នុងស្រុកវិញ អាល្លឺម៉ង់ត្រូវបានប្រទេសសម្ព័ន្ធមិត្តដែលទទួលបានជោគជ័យនៅក្នុងសង្គ្រាមបែងចែកគ្នាដើម្បីគ្រប់គ្រងជាពីរចំណែកគឺអាល្លឺម៉ង់ខាងលិច និងខាងកើត។ ខុសពីវិបត្តិសេដ្ឋកិច្ច និងវិបត្តិសង្គមដែលអាល្លឺម៉ង់អាចរំដោះខ្លួនរួចបានតែប៉ុន្មានទសវត្សរ៍ក្រោមជំនួយរបស់អាមេរិក វិបត្តិនយោបាយបែងចែកប្រទេសរបស់អាល្លឺម៉ង់ទើបតែត្រូវបានរំដោះបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតនៅឆ្នាំ១៩៩១តែប៉ុណ្ណោះ។ មិនត្រឹមតែមានវិបត្តិធំៗទាំងបីដូចដែលបានរៀបរាប់ខាងលើនោះទេ ប្រទេសអាល្លឺម៉ង់នៅមានវិបត្តិយ៉ាងធំមួយទៀតដែលត្រូវដោះស្រាយដោយខ្លួនឯង និងដែលត្រូវប្រើរយៈពេលយូរជាងគេមកដល់សព្វថ្ងៃនេះគឺវិបត្តិនយោបាយការបរទេស។ ដោយសារប្រទេសអាល្លឺម៉ង់ជាប្រទេសដែលបង្កឱ្យមានសង្គ្រាមពង្វាតទីនៅឆ្នាំ១៨៧០-១៨៧១ ហើយជាប្រទេសមានមហិច្ឆតាដ៏ធំដែលជាលទ្ធផលបានបង្កើតជាសង្គ្រាមលោកទាំងពីរលើក និងជាប្រទេសដែលធ្លាប់ជាប់ពិរុទ្ធក្នុងការសម្លាប់ជនជាតិជីហ្វអស់រាប់លាននាក់មក ទើបប្រទេសអាល្លឺម៉ង់តែងតែត្រូវបានពិភពលោកមើលក្នុងក្រសែភ្នែកដែលប្រុងប្រយ័ត្ននិងគួរឱ្យសង្ស័យបំផុត ដោយពួកគេខ្លាចថាអាល្លឺម៉ង់នឹងបន្តបង្កភាពវឹកវរសារជាថ្មីម្តងទៀត។ ប៉ុន្ដែដើម្បីផ្ដល់ទំនុកចិត្ត និងស្តារកេរ្ដិ៍ឈ្មោះរបស់ខ្លួនសារជាថ្មីនៅលើឆាកអន្តរជាតិ...

ទន្លេមេគង្គ និង ឥទ្ធិពលភូមិសាស្ត្រនយោបាយ

ចេញដំណើរពីខ្ពង់រាបទីបេដែលមានប្រវែងប្រមាណ៤.៥០០គីឡូម៉ែត្រ ទន្លេមេគង្គហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម មុននឹងរំលាយខ្លួនចូលទៅក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសមហាអំណាចដែលមានការចាប់អារម្មណ៍ មកលើអាស៊ីគ្នេយ៍បាននិយាយថា “ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍មានកាដូពីធម្មជាតិដ៏អស្ចារ្យមួយនោះគឺទន្លេមេគង្គ”។ ពេលនេះទន្លេដ៏វែងអន្លាយមួយនេះបានក្លាយជាទីលានធម្មជាតិប្រជែងអំណាចគ្នាមួយបន្ថែមទៀតរវាងប្រទេសមហាអំណាចពីរគឺសហរដ្ឋអាមេរិកនិងចិនក្នុងការប្រជែងគ្នានូវអំណាចភូមិសាស្ត្រនយោបាយ។ ត្បិតថាការប្រជែងនេះស្តែងចេញមកនូវអំនួតឥទ្ធិពលនយោបាយរវាងសហរដ្ឋអាមេរិកនិងចិនក្តី ប៉ុន្តែប្រទេសចិនហាក់ដូចជាមានប្រៀបជាងប្រទេសណាទាំងអស់ក្នុងការគ្រប់គ្រងខ្សែទឹក និងអាចពង្រីកឥទ្ធិពលទៅលើបណ្តាប្រទេសនៅទន្លេមេគង្គក្រោមផងដែរ ដោយហេតុតែប្រទេសចិនជាមហាអំណាចថ្មីដែលមានសក្តានុពលគ្រប់គ្រាន់ទាំងក្នុងរូបភាពសេដ្ឋកិច្ចនិងទីតាំងភូមិសាស្ត្រ។ មិនត្រឹមតែឥទ្ធិពលភូមិសាស្ត្រនយោបាយមួយមុខទេ ទន្លេមេគង្គបានផ្តល់ផលប្រយោជន៍ដ៏សម្បូរបែបសម្រាប់ប្រជាជនប្រមាណជាង៦០លាននាក់ដែលរស់នៅអាស្រ័យផលតាមដងទន្លេនេះ។ ដោយហេតុផលនេះហើយទើបប្រទេសមហាអំណាច និងប្រទេសតាមបណ្តោយទន្លេមេគង្គយកចិត្តទុកដាក់ក្នុងការព្យាយាមការពារនិងចែកធនធានគ្នាប្រកបដោយតម្លាភាព។ ដូចអ្វីដែលយើងបានដឹង ប្រទេសមហាអំណាចធំៗជាពិសេស អាមេរិក ឥណ្ឌា ជប៉ុន សុទ្ធតែចងចំណងមិត្តភាពជាមួយប្រទេសនៅតាមតំបន់ទន្លេមេគង្គជាច្រើនឆ្នាំមកហើយ។...

កិច្ចការដែលនាយករដ្ឋមន្ត្រីជប៉ុនថ្មីត្រូវដោះស្រាយ

រដ្ឋការដែលបានកាន់អំណាចយូរជាងគេនៅក្នុងប្រវត្តិសាស្រ្ដជប៉ុនមានអាយុកាលចំនួនជាង ២៨០០ ថ្ងៃ ត្រូវបានបញ្ចប់នៅពេលលោក ស្ហីនហ្សូ អាបេ (Shinzō Abe) បានសម្រេចលាលែងពីតំណែងជាលើកទី២ដោយសារតែជំងឺប្រចាំកាយ។ នៅថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះ លោក យូស្ហីស៊ីដេ ស៊ូហ្កា (Yoshihide Suga) ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ដ្រីថ្មីដើម្បីជំនួសមិត្តរួមបក្សរបស់លោក។ នាយករដ្ឋមន្ត្រីទី៩៩ រូបនេះបានឡើងកាន់អំណាចចំពេលដែលពិភពលោកកំពុងតែហែលឆ្លងវិបត្តិកូវីដ១៩ និងត្រូវដោះស្រាយបញ្ហាដែលសល់ពីរដ្ឋការរបស់លោក អាបេ។ បញ្ហាធំៗចំនួនពីរដែលនាយករដ្ឋមន្ត្រីថ្មីត្រូវយកចិត្តទុកដាក់នោះគឺបញ្ហាសេដ្ឋកិច្ចនិងការទូត។ ត្បិតតែលោក អាបេ...

បដិការណ៍បោះឆ្នោតនៅសហរដ្ឋអាមេរិក

សល់តែជាង១ខែទៀត យើងនឹងអាចបានដឹងពីជោគវាសនាសេតវិមានអាមេរិកថានឹងមានម្ចាស់ថ្មី ឬក៏គ្មានការប្ដូរដៃគ្រប់គ្រង។ ប៉ុន្ដែអ្វីដែលយើងអាចដឹងក្នុងពេលនេះតែម្ដងគឺ បក្សសាធារណរដ្ឋដែលកំពុងដឹកនាំប្រទេសក្រោមសិទ្ធិអំណាចរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងស្ថិតក្នុងយុទ្ធនាការអូសទាញរកសំឡេងឆ្នោតពីសំណាក់ពលរដ្ឋអាមេរិកប្រណាំងប្រជែងជាមួយនឹងបក្សប្រជាធិបតេយ្យដែលមាន លោក បាយឌិន ជាប្រធាន។ ដូចនេះ មានតែគុណសម្បត្តិដែលជាសមិទ្ធផលរបស់លោក ដូណាល់ ត្រាំ និងរដ្ឋការរបស់លោកទេ ដែលអាចជាគ្រឿងអន្ទងចិត្តពលរដ្ឋអាមេរិកឱ្យនៅតែពេញចិត្ត និងលើកស្ទួយលោកជាប្រធានាធិបតីមួយអាណត្តិទៀតបាន។ ឈាមជ័រជាអ្នកជំនួញដ៏ជោគជ័យម្នាក់ គោលនយោបាយរបស់ លោក ដូណាល់ ត្រាំ ភាគច្រើនគឺបាញ់ព្រួញទៅលើ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ