Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់?
The Seed Cambodia
-
August 30, 2025
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានធ្វើឱ្យមជ្ឈឹមបូព៌ានៅតែជាកង្វល់ពិភពលោក
The Seed Cambodia
-
June 25, 2025
វិចារណកថាថ្ងៃសុក្រ
ហេតុអ្វីបានជាអាមេរិកមានការព្រួយបារម្មណ៍ចំពោះរបកគំហើញនៃបច្ចេកវិទ្យា5Gរបស់ចិន?
នយោបាយការបរទេស
-
September 18, 2020
ការវិវត្តន៍នៃប្រព័ន្ធអុីនធឺណែតនិងប្រព័ន្ធទូរគមនាគមន៍ដែលចាប់ផ្តើមតាំងពីចុងសតវត្សន៍ទី២០រហូតមកដល់សព្វថ្ងៃនេះគឺជាភាពជោគជ័យមួយខាងផ្នែកវិទ្យាសាស្រ្តដែលបានជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកហើយបានផ្លាស់ប្តូរការរស់នៅរបស់មនុស្សឲ្យមកផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ងាយស្រួល និងឆាប់រហ័សជាមួយប្រព័ន្ធអុីនធឺណែត។ ជាក់ស្តែង ប្រព័ន្ធបច្ចេកវិទ្យានេះបានវិវត្តបាន៤ជំនាន់មកហើយ ដោយជំនាន់ទីមួយយើងបានស្គាល់វាថាជា ប្រព័ន្ធ 1G ដែលត្រូវបានរកឃើញដំបូងបំផុតដោយប្រទេសជប៉ុនដែលបានបង្កើតជាទូរស័ព្ទចល័ត។ រីឯបច្ចេកវិទ្យា2Gវិញ គឺត្រូវបានរកឃើញដោយប្រទេសហ្វាំងឡង់ដែលបច្ចេកវិទ្យានេះអាចឲ្យអ្នកប្រើប្រាស់វាបញ្ជូនសារជាអក្សរនិងសម្លេងបាន ហើយចំពោះ បច្ចេកវិទ្យា3Gដែលរកឃើញដោយជប៉ុនវិញ អាចឲ្យអ្នកប្រើប្រាស់ធ្វើការស្វែងរកទិន្នន័យផ្សេងៗបានពីគ្រប់ទីកន្លែង និងបច្ចេកវិទ្យា4Gចុងក្រោយដែលបានដាក់ឲ្យប្រើប្រាស់ដំបូងនៅប្រទេសស៊ុយអែត និង ណ័រវែស អាច ផ្តល់ព័ត៍មានពីទីតាំងពិតប្រាកដតាមរយៈប្រព័ន្ធGPSដែលសព្វថ្ងៃនេះគេប្រើសម្រាប់Uberជាដើម។ ចំពោះបច្ចុប្បន្ន នេះវិញ យើងឃើញថាចិនគឺកំពុងតែមានភាពឈានមុខគេនៅក្នុងការអភិវឌ្ឍន៍ ប្រព័ន្ធ5Gដែល ធ្វើឲ្យអាមេរិកនៅមិនសុខឡើយ ហើយជាពិសេសនៅក្រោមរបបគ្រប់គ្រងរបស់លោកប្រធានាធិបតី ដូណាល់...
បរិការណ៍បោះឆ្នោតនៅសហរដ្ឋអាមេរិក
នយោបាយការបរទេស
-
September 4, 2020
រដ្ឋធម្មនុញ្ញអាមេរិកបានចែងថា ការបោះឆ្នោតប្រធានាធិបតីត្រូវតែប្រព្រឹត្តទៅនៅសប្ដាហ៍ទីមួយនៃថ្ងៃអង្គារខែវិច្ឆិកា រៀងរាល់គ្រប់អាណត្តិ ០៤ ឆ្នាំម្ដង។ ក៏ប៉ុន្តែជារឿងអកុសល ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនេះ គឺចំពេលប្រទេសមហាអំណាចមួយនេះកំពុងធ្លាក់ក្នុងវិបត្តិជំងឺកូវីដ១៩ ដែលតម្រូវឱ្យសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតទ្រង់ទ្រាយធំតាមរយៈសំបុត្រប្រៃសណីយ៍។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិករកឃើញគូប្រជែងដ៏ស្វិតស្វាញ រវាងគណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យ គឺ លោក ដូណាល់ ត្រាំ (Donald Trump) និង លោក...
ចលនាប្រជាធិបតេយ្យរបស់យុវជនក្នុងប្រទេសថៃ
នយោបាយការបរទេស
-
August 28, 2020
បើសិនជាយើងរាប់គិតចាប់តាំងពីរដ្ឋប្រហារក្នុងឆ្នាំ១៩៣២មកឆ្នាំ២០១៤ រដ្ឋប្រហារដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូរចា គឺជារដ្ឋប្រហារលើកទី១៩ក្នុងរយៈពេល៨២ឆ្នាំ។ នារយៈពេលជាងមួយសត្សវត្សន៍នេះ បាតុកម្មនៅប្រទេសថៃគឺជាកង្វល់របស់ថ្នាក់ដឹកនាំថៃសឹងតែគ្រប់ជំនាន់។ បច្ចុប្បន្ន បាតុកម្មដែលកំពុងតែកើតឡើងក្នុងប្រទេសថៃគឺជាបាតុកម្មដ៏ធំមួយដែលកើតឡើងចំពេលដែលពិភពលោកក៏ដូចជាប្រទេសថៃទាំងមូលកំពុងជួបប្រទះនូវវិបត្តិកូវីដ១៩ ដែលមានក្រុមបាតុករចំនួនប្រមាណ ៤០ ក្រុមដែលមកពីតំបន់ផ្សេងៗ និងភាគច្រើនជាយុវជន សិស្សនិសិត្សគាំទ្រលទ្ធិប្រជាធិបតេយ្យ។ គួរបញ្ជាក់ផងដែរថា ក្រុមបាតុករបានទាមទារនូវ ១០ ចំណុចធំៗ ដែលក្នុងនោះភាគច្រើនគឺផ្តោតទៅលើការទាមទារឱ្យរំលាយរដ្ឋសភា បញ្ឈប់ការយាយីនិងរំលោភបំពានលើសកម្មជនសិទ្ធិមនុស្ស និងចុងក្រោយគឺការធ្វើកំណែទម្រង់លើរបបរាជានិយមថៃ។ នាពេលថ្មីៗនេះ កាលពីថ្ងៃ១៨ ខែកក្កដា មនុស្សប្រមាណ...
ភាពរកាំរកូសរវាងប្រជាជនហុងកុង និង រដ្ឋាភិបាលចិននៅឆ្នាំ២០៤៧ទៅលើបញ្ហាសិទ្ធិមនុស្ស និងសេរីភាព
នយោបាយការបរទេស
-
August 14, 2020
ចំពោះការវិភាគទៅលើករណីហុងកុង យើងឃើញមានមតិផ្សេងៗគ្នាចំនួន២ដែលទស្សន៍ទាយអំពីជោគវាសនារបស់ហុងកុងបន្ទាប់ពីកិច្ចព្រមព្រៀងរវាងចិននិងអង់គ្លេសក្នុងការដាក់ហុងកុងជាតំបន់រដ្ឋបាលពិសេសត្រូវបានបញ្ចប់នៅឆ្នាំ២០៤៧។ ចំពោះមតិខ្លះទៀតដូចជាមតិរបស់លោក Benny Tai លោកបានយល់ថា ចិនអាចនឹងឱ្យហុងកុងមានឱកាសក្នុងការបន្តនូវរបៀបរបបនយោបាយដូចមុនដដែលទោះបីជាហុងកុងត្រូវបានប្រគល់ទៅឱ្យចិនវិញយ៉ាងពេញលេញ។ ប៉ុន្តែចំពោះអ្នកវិភាគដូចជាលោក Kenneth Chan និងលោក Robert Morris ពួកគេមានគំនិតយល់ស្របគ្នាថា កិច្ចព្រមព្រៀងអំពីហុងកុងនេះគឺជាកិច្ចព្រមព្រៀងដែលមានអាយុកាលតែ៥០ឆ្នាំតែប៉ុណ្ណោះ ហេតុដូចនេះហើយបន្ទាប់ពីកិច្ចសន្យានេះត្រូវបានបញ្ចប់ នោះច្បាស់ណាស់ថាចិននឹងប្រាកដជាគ្មានហេតុផលអ្វីត្រូវទុកឱ្យហុងកុងបន្តស្ថិតនៅជាតំបន់រដ្ឋបាលពិសេសនៅក្រោមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ទៀតទេ ហើយហុងកុងនឹងមកស្ថិតក្រោមការដឹកនាំតាមបែបនយោបាយកុម្មុយនីសផ្តាច់ការបែបទីផ្សារសេរី។ ប្រសិនបើយើងលើកយកមតិដែលថាចិននឹងគ្រប់គ្រងហុងកុងតាមបែបផែនរបស់ចិនដីគោកមកពិភាក្សាយើងនឹងអាចធ្វើការសន្និដ្ឋានថាបើសិនជាចិនគ្រប់គ្រងហុងកុងឲ្យកាន់តាមរបបកុម្មុយនីស្តទាំងស្រុង ហើយមានការរឹតត្បឹតសេរីភាពនយោបាយ នោះប្រជាជនហុងកុងអាចនឹងមិនព្រមទទួលយករបបកុម្មុយនីស្តចិននេះទេ ហើយវាក៏អាចធ្វើឲ្យមានការប្រឆាំងតបទៅរដ្ឋាភិបាលចិនវិញផងដែរបើទោះកិច្ចព្រមព្រៀងទៅលើបញ្ហាហុងកុងត្រូវបានបញ្ចប់។ការសន្និដ្ធានបែបនេះគឺផ្អែកទៅតាមការវិភាគទៅលើហេតុផលមួយចំនួនដែលអាចឲ្យយើងហ៊ានសន្និដ្ឋានថាប្រជាជនហុងកុងមានទំនោរទៅរកការទាមទារឲ្យមានការផ្តល់សេរីភាពនិងការគោរពសិទ្ធិមនុស្ស...
សង្គ្រាមត្រជាក់ថ្មី អាមេរិក-ចិន
នយោបាយការបរទេស
-
July 31, 2020
មានរឿងមួយដែលគួរតែរំលឹកទាក់ទងនឹងទំនាក់ទំនងការទូតរវាងមហាអំណាចជើងចាស់អាមេរិក និង មហាអំណាចជើងថ្មីចិនគឺកាលពីឆ្នាំ ១៩៥៤ ស្រាប់តែលោក ចន ហ្វូស្ទ័រ ឌូលស៍ (John Foster Dulles) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកមិនព្រមចាប់ដៃជាមួយ និងលោក ជូ អេន ឡាយ (Zhou Enlai) នាយករដ្ឋមន្ត្រីនៃប្រទេសចិននៅសម័យនោះ។ នេះជាឧប្បត្តិហេតុការទូតមួយស្តែងឱ្យឃើញថា អាមេរិកនាពេលនោះមើលងាយខ្លាំងណាស់ចំពោះប្រទេសនៅអាស៊ីជាពិសេសប្រទេសចិនព្រោះកាលនោះចិនជាប្រទេសទន់ខ្សោយនិងក្រីក្រ។ ៦០ឆ្នាំក្រោយមក អ្វីៗគ្រប់យ៉ាងបានប្រែប្រួលស្ទើរតែទាំងស្រុង ជាពិសេសប្រទេសចិននៅក្នុងក្រសែភ្នែកអាមេរិកក៏ព្រោះតែសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ចិនក្នុងរយៈពេលចុងក្រោយនេះ។...
បញ្ហាជាប់សាច់របស់ចិន ក្នុងសម័យកូវីដ ១៩
នយោបាយការបរទេស
-
July 10, 2020
ប្រទេសចិនបានប្រែក្លាយពីនាគក្រដាសដែលប្រទេសមហាអំណាចមានបំណងចង់ហែកជាចម្រៀកៗក្នុងប្រវត្តិសាស្ត្រ ទៅជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ច នយោបាយ និងយោធានាពេលបច្ចុប្បន្ន រហូតដល់មានមហិច្ឆតាចង់ពង្រីកតួនាទីរបស់ខ្លួនទៅជាអ្នកដឹកនាំពិភពលោក។ ក្នុងសម័យកូវីដ១៩ នេះ ចិនបានបង្វែរចំណាប់អារម្មណ៍ពិភពលោកទៅលើកំដៅទីតាំងភូមិសាស្ត្ររបស់ខ្លួន ដូចជា ច្បាប់ស្តីពីសន្តិសុខជាតិហុងកុង ជំងឺចាស់នៃសាច់ជាប់ខ្លួនចិន(តៃវ៉ាន់) និងការប្រឈមមុខដាក់គ្នាតាមព្រំដែនឥណ្ឌា-ចិន។ ក្រោយការស្រាកស្រានបាតុកម្មដោយសារវត្តមានមេរោគ១៩ កាលពីឆ្នាំ២០១៩ បង្កឡើងដោយរដ្ឋាភិបាលប្រទេសចិនចង់ធ្វើច្បាប់បត្យាប័ន ចិនបានអបអរសាទរខួបទី២៣ឆ្នាំនៃការប្រគល់ហុងកុងមកឲ្យចិនវិញដោយ”ច្បាប់ស្តីពីសន្តិសុខជាតិហុងកុង”។ ច្បាប់ស្តីពីសន្តិសុខជាតិហុងកុងបានចែងពីបទល្មើសដែលស្ថិតក្នុងច្បាប់នេះដូចជា ការផ្តាច់ទឹកដី សកម្មភាពវិទ្ធង្សនា សកម្មភាពភេរវកម្ម និងការឃុបឃិតជាមួយបរទេសដែលគម្រាមកំហែងសន្តិសុខជាតិហុងកុង។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលប៉េកាំងអាចនឹងលូកដៃក្នុងការងារផ្ទៃក្នុងរបស់ហុងកុង តាមរយៈអំណាចក្នុងការត្រួតពិនិត្យលើការ អនុវត្តច្បាប់របស់អាជ្ញាធរ...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ