"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

តើអាមេរិកបានឈានជើងដើរចេញពីវិបត្តិកូវីដ១៩ហើយឬនៅ?

មេរោគកូរ៉ូណា (Coronavirus) ដែលក្រោយមកត្រូវបានអង្គការ​សុខភាព​ពិភព​លោកប្ដូឈ្មោះទៅជា កូវីដ១៩ (COVID-19) គឺជាប្រភេទជំងឺឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សដទៃទៀត ហើយដែលត្រូវបានអ្នកវិទ្យាសាស្ត្របង្ហាញសមតិកម្មថាដើមកំណើតនៃមេរោគនេះអាចឆ្លងចេញពីសត្វប្រចៀវមកកាន់មនុស្សយើង។ បច្ចុប្បន្នភាពនៃការឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៦៧,៤៩២,៧៦៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣,៤៨២,៩០៧នាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ ជំងឺកាចសាហាវមួយនេះគឺជាវិញ្ញាសាដ៏ពិបាក និងជាបន្ទុកយ៉ាងធ្ងន់ទៅលើបណ្ដាប្រទេសទាំងអស់ក្នុងការខ្នះខ្នែងស្វែងរកដំណោះស្រាយដែលប្រកបដោយគុណភាព និងប្រសិទ្ធភាពបំផុតដើម្បីអាចឆ្លងកាត់ការប្រឡងដ៏គ្រោះថ្នាក់មួយនេះ។ ការធ្វើដំណើរលើនាវាជាមួយគ្នាទាំង១៩៣ប្រទេស ដោយដឹងតែគោលដៅគឺការកំចាត់ជំងឺកូវីដ១៩ ប៉ុន្តែកង្វះយុទ្ធសាស្ត្រនិងវិធីសាស្រ្តក្នុងការធ្វើដំណើរទៅមុខ បានធ្វើឱ្យប្រទេសចំនួនដោយសារការគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងបានប្រើប្រាស់វិធីសាស្ត្រយករួចខ្លួនតាមរយៈការប្រើមធ្យោបាយនានាដើម្បីឆ្ពោះតម្រង់ទៅរកគោលដៅជាមុន។​ ជាក់ស្ដែង កាលពីផ្ទុះដំបូងយើងអាចសង្កេតឃើញថាប្រទេសមួយចំនួនបានដណ្ដើមបញ្ជាទិញម៉ាសនិងគ្រឿងឧបករណ៍ពេទ្យយ៉ាងសន្ធឹកសន្ធាប់កាលពីដើមឆ្នាំ២០២០ រហូតដល់ការដណ្ដើមគ្នាទិញថ្នាំវ៉ាក់សាំងនាពេលបច្ចុប្បន្នរបស់ប្រទេសមួយចំនួន។ សម្រាប់សហរដ្ឋអាមេរិកវិញ...

នយោបាយការបរទេសចិន “ការទូតចចកចម្បាំង” (Wolf Warriror Diplomacy)

រាប់សិបឆ្នាំមកហើយ ទោះបីជាមានការរិះគន់ឬវាយប្រហារដូចព្យុះភ្លៀងយ៉ាងណាពីសំណាក់ប្រទេសដទៃ ប្រទេសចិនតែងឆ្លើយតបក្នុងន័យបញ្ឆិតបញ្ឆៀងលាយឡំជាមួយពាក្យការទូតជាជាងប្រើភ្លើងទ​ល់​​នឹងភ្លើងដោយរិះគន់ឆ្លើយតបចំៗ និងប្រើប្រាស់នយោបាយការបរទេសសងសឹកទៅវិញ។ ក៏ប៉ុន្តែក្រោយមក ប្រទេសចិនក៏បានកាត់បន្ថយគោលនយោបាយទន់ភ្លន់និងភាសាការទូតរបស់ខ្លួន ហើយបែរមករិះគន់ចំៗប្រទេសណាដែលរិះគន់ខ្លួន ដែលក្នុងនោះអាមេរិកនិងអូស្ត្រាលីប្រឈមមុខនឹងចិនច្រើនជាងគេ។ គោលនយោបាយការបរទេសបែបក្រេវក្រោធដែលចំណាត់ការមិនចុះញមនឹងការប្រើប្រាស់សម្ដីបែបគ្រោតគ្រាតនេះត្រូវបានគេដាក់ឈ្មោះថា “ការទូតចចកចម្បាំង” (Wolf Warrior Diplomacy)។ ដូចនេះ តើអ្វីជាការទូតចចកចម្បាំង? តើអ្នកណាចាប់ផ្ដើមការទូតចចកចម្បាំង (Wolf Warrior Diplomacy)មុនគេ? ត្បិតតែគ្មានភស្តុតាងផ្លូវការជាក់ស្ដែងណាមួយ ប៉ុន្តែការទូតចចកចម្បាំងនេះអាចចាប់ផ្ដើមពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់ចិនឈ្មោះ Zhao Lijian ដែលលោកចេះតែតបតវាយប្រហារបាញ់បោះពាក្យសម្ដីទៅវិញទៅមកជាមួយប្រទេសដែលបានរិះគន់ចិនតាមបណ្ដាញសង្គម Twitter។ យោងតាមការចេញផ្សាយរបស់...

អំពើប្រល័យពូជសាសន៍អាមេនី៖ កាតាលីសនៃភាពរកាំរកូសសហរដ្ឋអាមេរិក និងតួគី

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១​នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការសម្រេចចិត្តមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកកន្លងមកមិនធ្លាប់បានធ្វើពីមុនមក នោះគឺការទទួលស្គាល់ការសម្លាប់រង្គាលរបស់កងទ័ពចក្រភពអូតូម៉ង់​(សព្វថ្ងៃជាប្រទេសតួគី)មកលើជនជាតិអាមេនី(Armenian)ថាជាអំពើប្រល័យពូជសាសន៍។ នៅក្នុងសេចក្តីថ្លែងការណ៏របស់លោកបានបកស្រាយថា “ប្រជាជនសហរដ្ឋអាមេរិកឧទ្ទិសទៅដល់ជនជាតិអាមេនីទាំងឡាយដែលបានបាត់បង់ជីវិតនៅក្នុងអំពើប្រល័យពូជសាសន៍ដែលបានកើតឡើង១០៦ឆ្នាំមុន” លោកក៏បានបន្តទៀតថា “ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩១៥ អ្នកចេះដឹងនិងអ្នកដឹកនាំក្នុងសហគមន៏ជនជាតិអាមេនីត្រូវបានចាប់ខ្លួននៅក្នុងរាជធានី​Constantinople ដោយកងកម្លាំងអូតូម៉ង់ ហើយជនជាតិអាមេនីប្រមាណ១លានកន្លះត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន សម្លាប់រង្គាល និងបង្ខំរហូតធ្វើឲ្យពួកគេស្លាប់នៅក្នុងគោលនយោបាយសម្លាប់ជាទ្រង់ទ្រាយធំមួយ។” ប្រវតិ្តនៃការសម្លាប់រង្គាលនៃជនជាតិអាមេនី ការប្រសិទ្ធនាមនៃការសម្លាប់រង្គាលនេះជាអំពើប្រល័យពូជសាសន៍នេះបានក្លាយទៅជាឬសគល់នៃវិវាទប្រទេសតួគីនិងប្រទេសអាមេនីរហូតមកដល់សព្វថ្ងៃនេះ ហើយក៏ជាប្រធានបទដ៏ក្តៅគគុកមួយផងដែរនៅក្នុងឆាកនយោបាយអន្តរជាតិ។ ការសម្លាប់រង្គាលនេះបានកើតឡើងនៅក្នុងសង្គ្រាមលោកលើកទីមួយ ដែលនៅពេលនោះរដ្ឋបច្ចុប្បន្នដូចជាប្រទេសតួគី និងប្រទេសអាមេនីស្ថិតនៅក្នុងព្រំប្រទល់តែមួយនៃចក្រភពអូតូម៉ង់...

នយោបាយវ៉ាក់សាំងរបស់រុស្ស៊ីទៅលើសហភាពអឺរ៉ុប

នៅដើមខែមេសា ឆ្នាំ២០២១នេះ រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសអាល្លឺម៉ង់លោក Jens Spahn បានចេញសេចក្តីថ្លែងការណ៍ថាប្រទេសអាល្លឺម៉ង់កំពុងតែនៅក្នុងដំណាក់ការពិភាក្សាជាមួយនឹងភាគីប្រទេសរុស្ស៊ីក្នុងការទិញដូសវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី។ ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា លោកកំពុងតែរងចាំការចេញសេចក្តីប្រកាសទទួលស្គាល់ពីខាងភាគីសហភាពអឺរ៉ុប។ គួរបញ្ជាក់ផងដែរថា ប្រទេសដែលជាសមាជិកនៃសហភាពអឺរ៉ុបមានទស្សនៈផ្សេងៗគ្នាទៅលើវ៉ាក់សាំងSputnik Vលើការទិញឬមិនទិញវ៉ាក់សាំងរុស្ស៊ី។ ជាក់ស្ដែង ប្រទេសហុងគ្រីនិងប្រទេសស្លូវ៉ាគី(Slovakia Republic) បានទិញវ៉ាក់សាំងនេះរួចហើយ ចំណែកឯប្រទេសអូទ្រីសនិងប្រទេសអាល្លឺម៉ង់កំពុងតែនៅក្នុងដំណាក់ការចរចារជាមួយភាគីរុស្ស៉ីដើម្បីបញ្ជាទិញវ៉ាក់សាំង។ ហើយក្នុងនោះក៏មានប្រទេសដែលដាច់ខាតមិនទិញវាក់សាំងរបស់រុស្ស៊ីទេ ដែលភាគច្រើនជាប្រទេសនៅអឺរ៉ុបប៉ែកខាងកើត។ ដូចនេះ តើការសម្រេចចិត្តទាំងនេះមានឥទ្ធិពលយ៉ាងណាដល់ទំនាក់ទំនងរុស្ស៊ី​និងបណ្តាប្រទេសសហភាពអឺរ៉ុប? រុស្ស៊ីក្នុងនយោយបាយការទូតវ៉ាក់សាំង រុស្ស៊ីក៏ជាភ្នាក់ងារសំខាន់មួយផងដែរនៅក្នុងឆាកនយោបាយការទូតមួយដែលគេឱ្យឈ្មោះថា ជានយោបាយការទូតវ៉ាក់សាំង(Vaccine...

សមិទ្ធផលចាស់ និងទិសដៅថ្មីនៃមេដឹកនាំវៀតណាម

ទិដ្ឋភាពរួម សាធារណរដ្ឋសង្គមនិយមវៀតណាមជាប្រទេសប្រកាន់ភ្ជាប់នូវលទ្ធិកុម្មុយនីស្ដផ្ដាច់ការ ដែលអំណាចគ្រប់គ្រងរដ្ឋទាំងអស់ស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ដវៀតណាម (Communist Party of Vietnam)។ ប៉ុន្តែ ប្រទេសនេះបែរជាប្រកាន់យកនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី (Free Market Economy) ក្នុងការអភិវឌ្ឍប្រទេសលើវិស័យសេដ្ឋកិច្ច–សង្គមទៅវិញ។ កន្លងមក បក្សកុម្មុយនីស្ដវៀតណាមដឹកនាំប្រទេសតាមលទ្ធិម៉ាក្សលេនីននិយម និងមនោគមវិជ្ជារបស់លោកហូជីមិញ (Ho Chi Minh) ដែលជាស្ថាបនិកបក្សមួយនេះ។ ត្បិត ពលរដ្ឋវៀតណាមគ្មានសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងមេដឹកនាំដោយផ្ទាល់ក៏ដោយ យើងសង្កេតឃើញថាជារៀងរាល់ប្រាំឆ្នាំម្ដងនឹងមានការរៀបចំសមាជថ្នាក់ជាតិឡើងដើម្បីរុះរើផ្លាស់ប្ដូរដំណែងមេដឹកនាំកំពូលៗទាំងបួនរូបជារៀងរាល់អាណត្ដិ។ យើងគួរដឹងដែរថា...

ការធ្វើពហិការរបស់ប្រជាជនចិន និងបម្រែបម្រួលចរន្តពាណិជ្ជកម្មអន្តរជាតិនិងពាណិជ្ជកម្មក្នុងស្រុករបស់ប្រទេសចិន

បញ្ហាសិទ្ធិមនុស្សនៅខេត្តសុីនជាំង (Xinjiang) នៃប្រទេសចិននៅតែជាបញ្ហាចម្បងដែលតែងតែទាក់ទាញនូវចំណាប់អារម្មណ៍របស់ប្រទេសនានានៅជុំវិញពិភពលោកជាពិសេសពីបស្ចិមប្រទេស។ បញ្ហាការធ្វើទុក្ខបុកម្នេញទៅលើជនជាតិមូ៉ស្លីម Uyghurs បានធ្វើឱ្យចិនទទួលរងនូវសម្ពាធនយោបាយការបរទេស​ និងសម្ពាធសេដ្ឋកិច្ច​ពីប្រទេសមួយចំនួន រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និង​ចក្រភពអង់គ្លេស ដែលបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមន្រ្តីរបស់ចិនជាច្រើនរូប រួមមានទាំងមន្រ្តីចាស់ៗ​ និង​មន្រី្តចិនដែលឡើងកាន់អំណាចថ្មីៗដោយសារតែបញ្ហាសិទិ្ធមនុស្សកាលពីថ្ងៃទី២២ ខែមិនា កន្លងទៅនេះ។​ ដោយឡែក បញ្ហាដែលកំពុងតែកើតឡើងនៅប្រទេសចិនថ្មីៗនេះក៏ជាបញ្ហាដែលពាក់ព័ន្ធជាមួយនឹងបញ្ហានៅសុីនជាំង (Xin Jiang)  ពោលគឺប្រជាជនចិនបានធ្វើពហិការចំពោះផលិតផលបរទេសមួយចំនួនដែលបញ្ហានេះនឹងអាចបណ្តាលឱ្យមាន បម្រែបម្រួលចរន្តសេដ្ឋកិច្ចអន្តរជាតិនិងចរន្តសេដ្ឋកិច្ចនៅក្នុងស្រុករបស់ប្រទេសចិន។​ ប្រជាជនចិនបានធ្វើពហិការទៅលើផលិតផលរបស់ក្រុមហ៊ុនមួយចំនួនដែលបានមកវិនិយោគនៅក្នុងប្រទេសចិន ដែលរួមមានផលិតផលនៃក្រុមហ៊ុន Nike...

ប្រទេសលីប៊ី៖ ១០ឆ្នាំក្រោយបដិវត្ដន៍លោកហ្គាដាហ្វី

ថ្ងៃទី១៧ ខែមីនា  ឆ្នាំ២០២១ ជាថ្ងៃមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេសលីប៊ី ដោយសារថ្ងៃនោះជាថ្ងៃគម្រប់១០ឆ្នាំនៃការផ្តួលរលំរបបគ្រប់គ្រងរបស់លោកហ្គាដាហ្វី(Gaddafi)ដែលជាមេដឹកនាំផ្តាច់ការដែលគ្រប់គ្រងប្រទេសលីប៊ីអស់រយៈពេលជាង៤០ឆ្នាំ។ ដោយក្រឡេកមកមើល ប្រទេសលីប៊ីក្រោយការធ្វើបដិវត្តន៍ក្នុងឆ្នាំ២០១១ ស្ថានភាពនយោបាយនៅក្នុងប្រទេសនេះនៅមិនទាន់មានសន្តិភាពនិងស្ថិរភាពនៅឡើយនោះទេ ដែលផ្ទុយទៅវិញប្រទេសលីប៊ីបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមស៊ីវិលជាលើកទីពីរ។ ក្នុងកំឡុងពេលសង្គ្រាមស៊ីវិលទីពីរបានកើតឡើង ប្រទេសលីប៊ីត្រូវបានបែងចែកតំបន់ត្រួតត្រាជាពីរធំៗ។ ភាគីនៃជម្លោះម្ខាងគឺជាក្រុមរដ្ឋាភិបាលចម្រុះដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ហើយមានទីស្នាក់ការនៅឯរដ្ឋធានី Tripoli ។ រដ្ឋាភិបាលចម្រុះ (GNA)នេះសហការជាមួយក្រុមកងឈ្លបជាច្រើនទៀតដើម្បីការពារទីក្រុងTripoli ហើយជាក្រុមដែលប្រឆាំងនឹងរបបលោកហ្គាដាហ្វី។ ក្រុមជម្លោះម្ខាងទៀត គឺដឹកនាំដោយក្រុមរដ្ឋសភាដែលជាប់អាណត្តិនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ តែមិនបានទទួលស្គាល់ពីតុលាការកំពូលថាជារដ្ឋសភាស្របច្បាប់តាមរដ្ឋធម្មនុញ្ញនោះទេ។ ដោយបង្ហាញជំហមិនគាំទ្រទៅដល់ការសម្រេចរបស់តុលាការកំពូល និងរដ្ឋាភិបាលចម្រុះ...

ទំនាក់ទំនង អាមេរិក­អ៉ីរ៉ង់

ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិកបានចាប់ផ្ដើមមានទំនាក់ទំនងការទូតដំបូងជាមួយព្រះរាជាណាចក្រពែរ្ស Kingdom of Persia (បច្ចុប្បន្ន អ៊ីរ៉ង់) តាំងពីឆ្នាំ១៨៥០ គឺ៦១ឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើតរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឆ្នាំ១៧៨៩។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពផ្អែមល្ហែមផង និងល្វីងជូរប្រៃផង អាស្រ័យទៅតាមបរិបទ និងដំណើរវិវត្ដន៍នៃស្ថិរភាពនយោបាយពិភពលោក។ រហូតដល់ឆ្នាំ ១៨៨៣ ទើបអាមេរិកផ្ដើមពង្រឹងទំនាក់ទំនងការទូតបន្ថែមតាមរយៈការតែងតាំងលោក Samuel Greene Wheeler Benjamin ជាស្ថានឯកអគ្គរដ្ឋទូតដំបូងប្រចាំ ពែរ្ស (Persia)។ ពែរ្ស (Persia)...

ភាពស្ងប់ស្ងាត់របស់លោក ស៊ី ជីនពីង (Xi Jinping) នៅក្នុងរដ្ឋកាលរបស់លោក ចូ បៃដិន (Joe Biden)

នៅក្នុងសប្តាហ៍ដំបូងបន្ទាប់ពីការស្បថចូលកាន់ដំណែងរបស់លោកប្រធានាធិបតី ចូ បៃដិន​ កាលពីថ្ងៃទី២០ ខែមករាកន្លងទៅនេះ លោកប្រធានាធិបតីបានធ្វើការសំណេះសំណាលតាមទូរស័ព្ទជាមួយនឹងថ្នាក់ដឹកនាំកំពូលនៃប្រទេសដែលជាដៃគូសម្ព័ន្ធមិត្តរួមមាន ចក្រភពអង់គ្លេស អាឡឺម៉ង់ បារាំង​ កាណាដា​ និង ជប៉ុន​​ផងដែរ។​ មិនតែប៉ុណ្ណោះ លោកចូ បៃដិន ក៏បានទូរស័ព្ទទៅលោក វ៉្លាដឺមៀរ ពូទីន (Vladimir Putin)  និង​ ប្រធានាធិបតីម៉ិចស៊ីក លោក អានដ្រេស...

វិសមភាពសេដ្ឋកិច្ចពិភពលោកដោយសារវ៉ាក់សាំងកូវីដ១៩

កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើងពីភាពមិន​ស្មើគ្នា និងអយុត្ដិធម៌លើការចែកចាយវ៉ាក់សំាង ដែលមានប្រទេសធំៗចំនួន ១០ មានវ៉ាក់សាំងកូវីដ១៩ក្នុងដៃចំនួន ៧៥% នៃចំនួនវ៉ាក់សាំងសរុបក្នុងពិភពលោក ខណៈប្រទេសចំនួន ១៣០ មិនមានវ៉ាក់សាំងសូម្បីតែមួយដូស។ នេះសរបញ្ជាក់ពីគម្លាតវិសមភាពនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលបណ្ដាលមកពីកត្ដាសេដ្ឋកិច្ចនិងឥទ្ធិពលនយោបាយការបរទេស។ ទោះបីវ៉ាក់សាំងជាក្ដីសង្ឃឹមក្នុងការបើកសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្តែវិសមភាពនៃការទទួលបានវ៉ាក់សាំងនេះនឹងអាចផ្ដល់បន្ទុកបន្ថែមលើគម្លាតសេដ្ឋកិច្ចនិងការអភិវឌ្ឍរវាងប្រទេសក្រីក្រនិងប្រទេសអ្នកមាន។ ចំពោះការអនុម័តគោលនយោបាយអំឡុងពេលនៃការផលិតវ៉ាក់សាំងកូវីដ១៩ ប្រទេសធំៗបានកំណត់ជំហរខ្លួនក្នុងការស្តុកទុកវ៉ាក់សាំង ដោយមើលឃើញពីវិធីសាស្រ្តនៅក្នុងការឆ្មក់យកឱកាសសេដ្ឋកិច្ចនិងលើកមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិនាថ្ងៃខាងមុខ។ យោងតាមក្រុមយុទ្ធនាការ...

ស្រដៀងគ្នា តែមិនដូចគ្នា

លទ្ធផលបោះឆ្នោតនៅឆ្នាំ២០២០ ដូចជាទឹកដែលបានជះឱ្យក្រុមយោធាមីយ៉ាន់ម៉ាស្វាងថាអំណាចរបស់ខ្លួនបានបាត់បង់បន្តិចម្ដងៗ ដែលនេះផ្ទុយពីគោលបំណងដំបូងរបស់ខ្លួននៅពេលបើកឱកាសផ្ដល់អំណាចខ្លះឱ្យក្រុមលោកស្រី អ៊ុង សាន ស៊ូជី មកដឹកនាំប្រទេសកាលពីឆ្នាំ២០១៥។ រដ្ឋប្រហារយោធានៅថ្ងៃទី១ កុម្ភៈកន្លងទៅនេះ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនិងព្រួយបារម្ភពីលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាដែលទើបមានពន្លកបន្តិច ទោះបីជាព្រឹត្តិការណ៍រដ្ឋប្រហារយោធាមិនមែនកើតឡើងលើកទីមួយនៅក្នុងប្រទេសនេះ និងនៅក្នុងតំបន់អាស៊ានក៏ដោយ។ ដោយឡែក នៅក្នុងបរិបទអាស៊ាននាកន្លះទសវត្សរ៍កន្លងទៅនេះ  ត្បិតតែរាជរដ្ឋាភិបាលប្រទេសថៃសព្វថៃ្ង​បានកើតចេញពីការបោះឆ្នោតកាលពីឆ្នាំ២០១៩ក៏ដោយក្ដី មូលហេតុចម្បងនៃការបង្កើតរាជរដ្ឋាភិបាលនេះក៏ជាប់ទាក់ទិននឹងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ផងដែរ។ ចំណែកឯព្រឹត្តិការណ៍រដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នដែលពិភពលោកកំពុងតាមដាន ក៏ប្រហែលជានឹងបានមេរៀនមកពីប្រទេសថៃដែលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ប្រើប្រាស់យុទ្ធសាស្ត្រជោគជ័យដោយអង្គុយតំណែងនាយករដ្ឋមន្ត្រីដោយស្របច្បាប់ និងកាន់អំណាចអស់រយៈពេលជាង៧ឆ្នាំ។ អំឡុងឆ្នាំ២០១៣ទៅឆ្នាំ២០១៤ គឺជាឆ្នាំដែលប្រទេសថៃជួបគ្រោះធំរហូតដល់មានចំហាយសង្រ្គាមស៊ីវិលផងដែរ។ កាលនោះ...

តើការវិវត្តនៃនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានជះឥទ្ធិពលអ្វីខ្លះទៅលើទំនាក់ទំនងនយោបាយក្នុងនិងក្រៅតំបន់?

ថ្មីៗនេះចំណាប់អារម្មណ៍របស់ពិភពលោកបានបង្វែរទិសដៅមកផ្តោតលើការវិវត្តនៃនយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សរបស់លោកស្រី ត្រូវបានចាប់ឃុំខ្លួននៅក្នុងរដ្ឋប្រហារនៃក្រុមយោធាដែលបានប្រកាសកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការវិវត្តនៃរបត់នយោបាយថ្មីនេះបានទទួលការឆ្លើយតបភ្លាមៗពីបណ្តាប្រទេស និងអង្គការផ្សេងៗនៅក្នុងពិភពលោកដែលមានរួមទាំងប្រទេសនៅក្នុងតំបន់ដែលជាសមាជិកអាស៊ាន សហរដ្ឋអាមេរិក ប្រទេសចិន និងអង្គការសហប្រជាជាតិផងដែរ។ ប្រសិនបើយើងក្រឡេកមើលទៅប្រវត្តិសាស្រ្តនៃការឡើងកាន់តំណែងរបស់លោកស្រី អ៊ុង សាន ស៊ូជី វិញ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ