នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
វិចារណកថាថ្ងៃសុក្រ៖ ចិននិងអាមេរិកជុំវិញបញ្ហារុស្ស៊ី-អ៊ុយក្រែន
March 10, 2023
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ភាពតានតឹងរវាងចិន និង អាមេរិកក្រោយឧប្បត្តិហេតុបាឡុង
March 3, 2023
ពាណិជ្ជកម្ម
វិចារណកថាថ្ងៃសុក្រ៖ អាល្លឺមង់ដើរដល់របត់នយោបាយថ្មីដោយសារតែរុស្ស៊ីឈ្លានពានអ៊ុយក្រែន
នយោបាយការបរទេស
February 24, 2023
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាកាលបរិច្ឆេទនៃការចាប់ផ្តើមឈ្លានពានទៅលើប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសមហាអំណាចរុស្សីត្រូវបានអធិការបតីបស់ប្រទេសអាល្លឺម៉ង់កំណត់ជាចំណុចរបត់ជាប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុប។ រយៈពេល៣ថ្ងៃក្រោយពីការឈ្លានពាននេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានថ្លែងសុន្ទរកថាមួយដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់សភាអាល្លឺម៉ង់ (Bundestag) ដើម្បីប្រកាសជាផ្លូវការអំពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងគោលបំណងនយោបាយការបរទេសថ្មីរបស់អាល្លឺម៉ង់។ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនបានអូសបន្លាយរហូតដល់រយៈមួយឆ្នាំហើយ តើគោលនយោបាយការបរទេសរបស់អាល្លឺម៉ង់មានការប្រែប្រួលដូចម្តេចខ្លះក្នុងអំឡុងពេលនេះ? ហេតុអ្វីបានជាសង្គ្រាមនេះដើរតួជាចំណុចរបត់ជាប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុប? អំណាចទន់តែឯងគឺមិនគ្រប់គ្រាន់ទេ! ត្រូវការអំណាចរឹងដែលអមកម្លាំងយោធាខ្លាំងក្លា នៅក្នុងការថ្លែងសន្ទរកថា Zeitenwende លោក Olaf Scholz បានលាតត្រដាងអំពីគោលជំហរដ៏រឹងមាំទៅលើរការរក្សាទំនៀមទម្លាប់គោលនយោបាយការបរទេសអាល្លឺម៉ង់មួយចំនួនដូចជាការគាំទ្រឱ្យមានសមាហរណកម្មអឺរ៉ុប អង្គការណាតូ កិច្ចសហប្រតិបត្តិការអន្តរជាតិ...
វិចារណកថាថ្ងៃសុក្រ ៖ បញ្ហាមីយ៉ាន់ម៉ាស្ថិតក្នុងដៃរបស់ប្រធានអាស៊ានថ្មីឆ្នាំ២០២៣
នយោបាយការបរទេស
January 13, 2023
បន្ទាប់ពីបញ្ចប់២០២២និងបានឈានចូលឆ្នាំ២០២៣គឺជាពេលដែលបានដល់វេនប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា។ មិនខុសពី២ឆ្នាំមុនដែលយើងឃើញថាបញ្ហាមីយ៉ាន់ម៉ានៅតែជាបញ្ហាមួយដែលអាស៊ានមិនអាចមើលរំលងបាន។ សំរាប់រយៈពេល២ឆ្នាំនេះប្រធានអាស៊ានទាំងកម្ពុជានិងព្រុយណេសុទ្ធតែបានខិតខំដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យមានភាពល្អប្រសើរឡើងវិញ ប៉ុន្តែនៅតែមិនអាចឈានដល់ជោគជ័យបាន។ ប្រទេសអាស៊ានមួយចំនួននៅតែមិនពេញចិត្តចំពោះទង្វើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលរំលោភទៅដល់សិទ្ធិមនុស្សជាខ្លាំងដូចជាការឃុំអ្នកទោសនយោបាយ រួមទាំងការប្រហារជីវិតដល់អ្នកនយោបាយនិងសិស្សនិស្សិតផងដែរ។ ក្នុងករណីនេះ កម្ពុជាជាប្រធានអាស៊ាននិងបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយនិងមានការស្នើសុំមីយ៉ាន់ម៉ាកុំឱ្យមានការប្រហារជីវិតជនស្លូតត្រង់និងអ្នកប្រឆាំងខ្លួនក៏ដោយ។ បញ្ហាមីយ៉ាន់ម៉ាបានធ្វើឱ្យកៅអីខ្លួននៅទំនេរដែលអាស៊ានបានយល់ព្រមឱ្យតែត្រឹមអ្នកតំណាងមិនមែនជាអ្នកនយោបាយចូលប្រជុំប៉ុណ្ណោះ តែមីយ៉ាន់ម៉ានៅតែធ្វើពហិការមិនចូលប្រជុំតាំងពីឆ្នាំ២០២១រហូតដល់ឆ្នាំ២០២២។ ដោយឡែកនៅឆ្នាំ២០២៣នេះ បញ្ហាមីយ៉ាន់ម៉ាត្រូវធ្លាក់ទៅក្នុងដៃប្រធានអាស៊ានទី៣ ដែលជាប្រទេសឥណ្ឌូនេស៊ី។ ដូចដែលយើងបានដឹងហើយថាឥណ្ឌូនេស៊ីជាប្រទេសមួយដែលមិនគាំទ្រនឹងរបបយោធាមីយ៉ាន់ម៉ានិងមានការថ្កោលទោសខ្លាំងបំផុតលើបញ្ហានេះព្រោះតែមីយ៉ាន់ម៉ាមិនបានគោរពនូវគោលការណ៍ទាំង៥ដែលចេញដោយអាស៊ាន និងបណ្ដោយឱ្យស្ថានភាពកាន់តែធ្លាក់ធ្ងន់ធ្ងរជាមួយថ្ងៃទៅមួយថ្ងៃ។ តើប្រធានអាស៊ានថ្មីមានជំហរបែបណានិងត្រូវមានវិធានការដោះស្រាយដូចម្តេចចំពោះបញ្ហាមីយ៉ាន់ម៉ា? ក្នុងឆ្នាំ២០២៣នេះគឺជាឆ្នាំដែលប្រទេសឥណ្ឌូនេស៊ីត្រូវតតំណែងជាប្រធានអាស៊ានបន្ទាប់ពីប្រទេសកម្ពុជាហើយក៏ជាឆ្នាំទី៣នៃបញ្ហាមីយ៉ាន់ម៉ាកើតឡើងផងដែរ។ បន្ទាប់ពីមានការឆ្លងកាត់ការខិតខំដោះស្រាយដោយប្រធានអាស៊ានចំនួនពីររួចមកគឺដល់ពេលឥណ្ឌូនេស៊ីជាអ្នកចូលខ្លួនមកកាន់លើបញ្ហានេះម្តង។ តាមគោលការណ៏ទាំង៥ចំណុចក្នុងបញ្ហាមីយ៉ាន់ម៉ា ប្រទេសឥណ្ឌូនេស៊ីត្រូវតែងតាំងប្រេសិតពិសេសរបស់ប្រធានអាស៊ានផងដែរបន្ទាប់ពីកម្ពុជា។ បើយើងមើលលើគោលជំហររបស់ឥណ្ឌូនេស៊ីតាំងពីបញ្ហានេះកើតឡើងគឺប្រទេសនេះបានខិតខំជួយប្រទេសនេះនិងបានប្រឆាំងនៅការធ្វើរដ្ឋប្រហារដែលបណ្តាលឱ្យមានអំពើហិង្សានេះតាំងពីដំបូង។ ក្នុងនាមជាសមាជិកអាស៊ាននិងបានរៀបចំការប្រជុំពិសេសនៅអគ្គលេខាដ្ឋានអាស៊ានដែលក្នុងប្រទេសខ្លួននៅខែមេសាឆ្នាំ២០២១ ហើយជាលទ្ធផលបានចេញគោលការណ៍ទាំង៥សំរាប់បញ្ហាមីយ៉ាន់ម៉ាដែលបានប្រកាសនៅមុខរបស់លោក មីង អោងឡាំង។...
វិចារណកថាថ្ងៃសុក្រ ៖ ផលប្រយោជន៍និងផលវិបាកនៃសង្គ្រាមបន្ទះឈីបចំពោះអាស៊ាននិងឥណ្ឌា
នយោបាយការបរទេស
January 6, 2023
ដូចដែលយើងដឹងរួចហើយថា សព្វថ្ងៃនេះ អំណាចយោធា សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃបន្ទះឈីបហើយស្ទើរតែគ្រប់អ្វីៗទាំងអស់រាប់ចាប់ពីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជាម៉ាស៊ីនកម្ដៅនិងដុត ស្មាតហ្វូន ឡាន រហូតដល់ទីផ្សារភាគហ៊ុនសុទ្ធតែដំណើរការដោយបច្ចេកវិទ្យាដែលមានឧបករណ៍អេឡិចត្រូនិកជាអ្នកគ្រប់គ្រង។ សារៈសំខាន់នៃបន្ទះឈីបត្រូវបានជំរុញឱ្យមានការចាប់អារម្មណ៍ក្នុងអំឡុងពេលកង្វះខាតជាបន្តបន្ទាប់នៃសមាសធាតុទាំងនេះ ដែលត្រូវបានបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ចំពេលមានការកើនឡើងនៃតម្រូវការសម្រាប់គ្រឿងអេឡិចត្រូនិក និងការរំខានដល់សង្វាក់ផ្គត់ផ្គង់។ ហេតុនេះហើយ ការប្រកួតប្រជែងគ្នារវាងមហាអំណាចប្រទេសចិននិងសហរដ្ឋអាមេរិចកាន់តែមានសភាពខ្លាំងឡើងទៅលើបច្ចេកវិទ្យាមីក្រូឈីបដែលបណ្តាលឱ្យពិភពលោកកំពុងប្រឈមមុខនឹងសង្គ្រាមត្រជាក់ថ្មីមួយទៀតនោះគឺសង្គ្រាមបន្ទះឈីប ព្រោះប្រសិនបើប្រទេសណាដែលអាចគ្រប់គ្រងបច្ចេកវិទ្យាបន្ទះឈីប ប្រទេសនោះអាចនឹងគ្រប់គ្រងពិភពលោកនាពេលអនាគត។ ក៏ប៉ុន្តែបើយើងក្រឡេកមកមើលពីបណ្តាប្រទេសដែលកំពុងងើបឡើង(emerging countries)ដូចជាអាស៊ាននិងឥណ្ឌា យើងឃើញថាបើទោះបីជាប្រទេសទាំងនេះមិនទាន់អាចឈរជើងនាំមុខជាតួឯកទៅលើការប្រកួតប្រជែងនេះក៏វាអាចត្រូវបានមើលឃើញថានឹងក្លាយជាតួរងទី៣បន្ទាប់ដែលអាចនឹងទទួលបានផលប្រយោជន៍ពីការប្រកួតប្រជែងនេះ។ ហេតុនេះហើយ នៅសប្តាហ៍នេះយើងនឹងធ្វើការវិភាគទៅលើផលវិបាកនិងផលប្រយោជន៍ដែលបណ្តាប្រទេសអាស៊ាននិងប្រទេសឥណ្ឌាអាចទទួលបានពីសង្រ្គាមនៃបន្ទះឈីបនេះ។ យ៉ាងណាមិញមុននឹងសិក្សាទៅលើផលប៉ះពាល់ទាំងនោះ យើងគួរតែមកស្វែងយល់ពីសង្គ្រាមបន្ទះឈីបនេះបន្តិចសិន។ កាលពីឆ្នាំ២០១៦ លោកស៊ី ជីងពីង...
វិចារណកថាថ្ងៃសុក្រ ៖ សហភាពអ៊ឺរ៉ុបនិងអាស៊ានកាន់តែមានភាពស៊ីជម្រៅ
នយោបាយការបរទេស
December 30, 2022
ស្ថិតក្រោមការផ្លាស់ប្តូរនៃបរិបទភូមិសាស្ត្រនយោបាយពិភពលោក ខណៈដែលតំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាទីចាប់អារម្មណ៍របស់ប្រទេសមហាអំណាច គេសង្កេតឃើញថាទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ានកាន់តែមានភាពស៊ីជម្រៅ ជាពិសេសនោះគឺទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និង នយោបាយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការប្តូរទិសដៅយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់សហភាពអ៊ឺរ៉ុបមកតំបន់អាស៊ានដែលធ្វើឱ្យគេមើលឃើញកាន់តែច្បាស់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងតំបន់ទាំងពីរ។ ជាក់ស្តែង បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-អាស៊ាន លើកទី២៣ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ សហភាពអឺរ៉ុប និងអាស៊ានបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ពួកគេ ដោយប្រែក្លាយជាដៃគូយុទ្ធសាស្ត្រ។ ហេតុនេះហើយសប្តាហ៍នេះយើងនឹងមកសិក្សាស្វែងយល់ពីទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងអាស៊ានថាតើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យតំបន់អាស៊ានកាន់តែមានសារៈសំខាន់ចំពោះសហភាពអ៊ឺរ៉ុបនិងតើទំនាក់ទំនងរវាងតំបន់ទាំងពីរបានកើនឡើងដល់កម្រិតណា? ការកើនឡើងនូវទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ាន ដើម្បីសិក្សាពីការកើនឡើងនូវទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ាន យើងគួរតែមកស្វែងយល់ពីមូលហេតុចម្បងចំនួន៣ដែលធ្វើឱ្យសហភាពអ៊ឺរ៉ុបផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនមករកតំបន់អាស៊ីអាគ្នេយ៍។ មូលហេតុទីមួយគឺភាពមិនច្បាស់លាស់ទាក់ទងនឹងតួនាទីនាពេលអនាគតរបស់សហរដ្ឋអាមេរិកមកលើសហភាពអ៊ឺរ៉ុប។ នៅខណៈដែលភាពជាអ្នកដឹកនាំពិភពលោករបស់អាមេរិកកំពុងមានការធ្លាក់ចុះនិងការទម្លាក់ដៃចុះនៃការប្តេជ្ញាចិត្តពង្រឹងស្ថេរភាពទំនាក់ទំនងចំពោះសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន វាជាភាពចាំបាច់សម្រាប់សហភាពអឺរ៉ុបនិងរដ្ឋជាសមាជិករបស់ខ្លួនក្នុងការស្វែងរកនិងពិចារណាលើភាពជាដៃគូថ្មីជាមួយតំបន់ផ្សេងៗ។...
វិចារណកថាថ្ងៃសុក្រ ៖ គុណតម្លៃយុទ្ធសាស្រ្តនៃសមុទ្រចិនខាងត្បូងចំពោះអាមេរិក និង ចិន
នយោបាយការបរទេស
December 16, 2022
ជម្លោះសមុទ្រចិនខាងត្បូងបានក្លាយទៅជាបញ្ហាដ៏ស្មុគស្មាញសម្រាប់សហគមន៍អន្តរជាតិនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាក៏បានដាក់គំនាបយ៉ាងខ្លាំងមកកាន់នយោបាយសន្តិសុខអាស៊ាន ដោយហេតុនេះទើបមានការចោទជាសំណួរសម្រាប់អ្នកតាមដានព្រឹត្តិការណ៏អន្តរជាតិមួយថា “តើតំបន់នេះបានផ្តល់នូវគុណតម្លៃយុទ្ធសាស្រ្តអ្វីខ្លះទើបអាមេរិកនិងចិនប្រកួតប្រជែងចង់កាន់កាប់ច្រកសមុទ្រនេះ?”។ ជាដំបូងយើងគួរស្វែងយល់ថា ការទាមទារកម្មសិទ្ធិនៃច្រកជំនួញ ដ៏សំខាន់នេះបានកើតមានឡើងតាំងពីទសវត្សរ៍ឆ្នាំ៧០មកម្ល៉េះ ហើយរដ្ឋពាក់ព័ន្ធនីមួយៗ (Claimant state)សុទ្ធសឹងតែមានទីតាំងភូមិសាស្រ្តជាប់សមុទ្រនេះ និងមានគោលជំហរខុសៗគ្នា។ នៅពីក្រោយមហិច្ឆតានៃការព្យាយាមដណ្តើមកាន់កាប់ផ្លូវសមុទ្រនេះមានមូលហេតុសំខាន់ៗបួនគឺ ៖ ទី១ ផ្លូវសមុទ្រនេះគីជាច្រកពាណិជ្ជកម្មដ៏សំខាន់បំផុតមួយសម្រាប់ទ្វិបអាស៊ី ដោយតំបន់នេះត្រូវបានគេប៉ាន់ស្មាថា ១/៣ នៃចរន្តពាណិជ្ជកម្មពិភពលោកដែលមានតម្លៃប្រមាណ ៥.៣ ទ្រីលានដុល្លារសហរដ្ឋអាមេរិក ហើយប្រមាណ ៤០% នៃការជួញដូរប្រេងឆៅពិភពលោកបានឆ្លងកាត់តាមផ្លូវនេះជារៀងរាល់ឆ្នាំ នេះបើយោងតាមការស្រាវជ្រាវរបស់ AALEP។...
វិចារណកថាថ្ងៃសុក្រ៖ ការត្រលប់មកវិញជាមួយគ្នា និងការត្រឡប់មកកាន់តែប្រសើរជាមួយកិច្ចប្រជុំG20
នយោបាយការបរទេស
December 2, 2022
ថ្ងៃទី ១៥ និង១៦ ខែវិច្ឆិកា កិច្ចប្រជុំកំពូល (G20) បានរៀបចំកិច្ចប្រជុំជាលើកទី១៧ នៅកោះបាលីក្រោមប្រធានបទ “ត្រលប់មកវិញជាមួយគ្នា ត្រឡប់មកកាន់តែប្រសើរ”(Recover Together, Recover stronger)។ កិច្ចសន្ទនាពហុភាគីនេះត្រូវបានចូលរួមដោយមេដឹកនាំជុំវិញពិភពដែលជាសមាជិក និងប្រទេសដែលអញ្ជើញចូលរួមដើម្បីដោះស្រាយនូវសន្តិសុខអនាគតសេដ្ឋកិច្ច និងវិបុលសុខនៃពិភពលោក បន្ទាប់ពីការប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដោយជំងឺរាតត្បាតកូវីដ-១៩ ផលប៉ះពាល់សន្តិសុខស្បៀងអាហារ និងថាមពលដោយការឈ្លានពានរបស់ប្រទេសរុស្សី។ កិច្ចប្រជុំកំពូល G20គឺជាវេទិកាថ្នាក់អន្តរជាតិដែលមានសមាជិកជាប្រទេសចំនួន១៩ ដែលជាប្រទេសសេដ្ឋកិច្ចកម្រិតខ្ពស់ ក្នុងឆ្នាំ១៩៩៩ និងជាមួយសហគមន៍អឺរ៉ុប។ ...
វិចារណកថាថ្ងៃសុក្រ៖ ជោគជ័យនិងបរាជ័យដំណាលគ្នារបស់កិច្ចប្រជុំ COP27
នយោបាយការបរទេស
November 25, 2022
គ្រោះមហន្តរាយធម្មជាតិបណ្ដាលមកពីកត្តាបម្រែបម្រួលអាកាសធាតុ ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ផលប៉ះពាល់បណ្ដាលមកពីបម្រែបម្រួលអាកាសធាតុកាន់តែធំធេងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បានបង្ហាញថា ក្នុងឆ្នាំ២០១៨ ប្រទេសឥណ្ឌាបានខាតបង់ប្រាក់ប្រមាណ ១៣,៨ ប៊ីលានដុល្លារអាមេរិកដោយសាររលកកំដៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះ។ នៅឆ្នាំ២០១៩ ទឹកជំនន់ និងការបាក់ដីនៅប្រទេសចិនបានប៉ះពាល់ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចិនជាង ៦ លាននាក់ ក្នុងនោះស្លាប់ ៩១ នាក់ និងខាតបង់អស់ប្រហែលជា ៣...
វិចារណកថាថ្ងៃសុក្រ៖ ដំណើរឆ្ពោះទៅរកសមាជិកទី ១១ របស់អាស៊ាន
នយោបាយការបរទេស
November 18, 2022
ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ត្រូវបានបញ្ចប់ជាមួយនឹងផ្លែផ្កានិងសេចក្ដីសម្រេចជាច្រើនដ៏គួរឱ្យចំណាប់អារម្មណ៏។ លទ្ធផលមួយក្នុងចំណោមនោះគឺការអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេចូលជាសមាជិកទី១១នៃអាស៊ាន “ជាគោលការណ៏” ហើយផ្តល់ឋានៈជាអ្នកអង្កេតការណ៏ដែលអនុញ្ញាតឱ្យទីម័រឡស្តេចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ផ្សេងៗរបស់អាស៊ានចាប់ពីពេលនេះតទៅ។ ពាក្យថា “ជាគោលការណ៏” មិនមែនមានន័យថាអនុញ្ញាតឱ្យទីម័រឡេស្តេចូលជាសមាជិកពេញលេញផ្លូវការនោះទេតែវាជាភ្លើងខៀវដែលបញ្ជាក់ប្រាប់ថាអាស៊ានប្រាកដនឹងទទួលយកទីម័រឡេស្តេនាពេលអនាគត។ ទោះបីជាមិនមែនជាសមាជិកផ្លូវការក៏ពិតមែន ប៉ុន្តែវាបានបញ្ជាក់ភាពជោគជ័យអំពីការខិតខំប្រឹងប្រែងរបស់ទីម័រក្នុងរយៈពេលជាង១០ឆ្នាំ និងប្រូបាបដែលអាស៊ានមានសមាជិកទី១១មានខ្ពស់ជាងមុន។ ការព្យាយាមអស់រយៈពេលមួយទស្សវត្សជាងរបស់ទីម័រឡេស្តេ កាលពីឆ្នាំ២០១១ ទីម័រឡេស្តេបានដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អាស៊ានហើយស្ម័គ្រចិត្តគ្រប់បែបយ៉ាងក្នុងការកសាងប្រទេសរបស់ខ្លួនយ៉ាងណាឱ្យបានគ្រប់គ្រាន់ទៅតាមលក្ខណៈវិនិច្ឆ័យដែលអាស៊ានបានដាក់ជូន។ គួររំលេចបន្តិចថា ធម្មនុញ្ញអាស៊ានកំណត់លក្ខណៈវិនិច្ឆ័យចំនួនបួនសម្រាប់សមាជិកភាពដែលមានដូចជា ១. ទីតាំងភូមិសាស្ត្រ ២. ការទទួលស្គាល់ដោយរដ្ឋសមាជិកផ្សេងទៀត ៣. កិច្ចព្រមព្រៀងគោរពតាមធម្មនុញ្ញអាស៊ាន សមត្ថភាព និង ៤....
ហេតុអ្វីលោក ស៊ី ជីនពីង ជាបុរសដ៏មានឥទ្ធិពលនៅលើពិភពលោក?
នយោបាយការបរទេស
November 4, 2022
ឈានចូលវ័យ ៦៩ ឆ្នាំ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានក្លាយជាឥស្សរជននយោបាយដ៏មានឥទ្ធិពលម្នាក់នៅក្នុងបរិបទនយោបាយផ្ទៃក្នុង និងនៅលើឆាកអន្តរជាតិ។ ជាមេដឹកនាំបង្គោលរបស់បក្សកុម្មុយនីស្ដីចិន ប្រធានាធិបតីរូបនេះ បានធ្វើបរិវត្តកម្មប្រទេសខ្លួន ប្រែក្លាយពីប្រទេសដែលមានទំហំសេដ្ឋកិច្ចតូច និងឥទ្ធិពលភូមិសាស្ត្រនយោបាយស្ដួចស្ដើង ទៅជាប្រទេសមហាអំណាចដែលរះត្រដែតឡើង ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការបរទេស។ កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្ដចិនត្រូវបានបញ្ចប់ទៅ លោក...
ហេតុអ្វីបានសហភាពអឺរ៉ុបអាចជាតំបន់មានកំណើនសេដ្ឋកិច្ចយឺតជាងគេ?
នយោបាយការបរទេស
October 21, 2022
បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដែលបង្ករដោយជំងឺកូវីដ១៩មក ប្រទេសនៅក្នុងសហភាពអឺរ៉ុបក៏បានមកពើបប្រទះជាមួយនឹងវិបត្តិថ្មីមួយគឺការកើនឡើងនៃអត្រាអតិផរណាដែលបង្ករឡើងដោយសារតែសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី។ អត្រាអតិផរណានៅក្នុងតំបន់លុយអឺរ៉ូបានបន្តកើនឡើងរហូតមកដល់ ៩.៩% ប្រសិនបើគិតមកទល់ខែកញ្ញា ឆ្នាំ២០២២ ដែលអត្រានេះបានកើនឡើងជិត ១% បើធៀបជាមួយទិន្នន័យកាលពីខែសីហាកន្លងទៅនេះ។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីបញ្ហាដែលបណ្តាលឱ្យតម្លៃអតិផរណារបស់ប្រទេសជាច្រើននៅក្នុងតំបន់ប្រាក់អឺរ៉ូកើនឡើង ការព្យាករណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិទៅលើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបជាពិសេសគឺលើតំបន់រូបិយប័ណ្ណអឺរ៉ូ ជាមួយនឹងការឆ្លើយតបរបស់ធនាគារកណ្តាលអឺរ៉ុប។ ការកើនឡើងនៃអត្រាអតិផរណា ថ្វីត្បិតតែមានការប្រើប្រាស់នូវរូបិយបណ្ណរួមគ្នាគឺប្រាក់អឺរ៉ូ ប្រទេសដែលជាសមាជិកនៅក្នុងតំបន់នេះគឺមានតម្លៃអតិផរណាខុសៗគ្នា។ ហេតុផលដែលបណ្តាលឱ្យមានអត្រាអតិផរណាខុសៗពីគ្នានេះគឺបណ្តាលមកពីតម្លៃនៃទំនិញ និង លំនាំនៃការចំណាយរបស់ប្រជាជន និង លំនាំសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះខុសៗគ្នា ដូច្នេះហើយទើបផលប៉ះទង្គិចដែលបង្កដោយសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនក៏ខុសគ្នាទៅតាមនោះដែរ។ ការកើនឡើងនូវតម្លៃប្រេង និង ថាមពលគឺជាកត្តាមួយដែលជំរុញឱ្យមានការឡើងថ្លៃនូវតម្លៃទំនិញ ដែលជាលទ្ធផលបណ្តាលឱ្យអត្រាអតិផរណាកើនឡើង។...
កូរ៉េខាងជើងបាញ់មីស៊ីលសាកល្បងរំលងដំបូលផ្ទះជប៉ុន
នយោបាយការបរទេស
October 14, 2022
ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០ កូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងចំនួនប្រមាណជា ២៤២ ដង រួចមកហើយ ក្នុងនោះ ឆ្នាំ២០២២ មានចំនួននៃការបាញ់សាកល្បងច្រើនជាងគេ គឺរហូតដល់ទៅ ៤១ ដង គិតត្រឹមថ្ងៃទី៧ ខែតុលា។ ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបំផុតចុងក្រោយបង្អស់ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដែលជាការបាញ់បង្ហោះរំលងដែនអាកាសរបស់ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះបានជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានចេញសេចក្តីប្រកាសឱ្យពលរដ្ឋជប៉ុនទាំងអស់ស្វែងរកកន្លែងជ្រកកោន...
ទំនាក់ទំនងឥណ្ឌាជាមួយមហាអំណាច
នយោបាយការបរទេស
September 30, 2022
ការប្រែប្រួលនៃបរិបទពិភពលោករួមមាន សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចនិងបច្ចេកវិទ្យាបានធ្វើឱ្យពិភពលោកមើលឃើញកាន់តែច្បាស់ពីរបត់នយោបាយការបរទេសរបស់លោកNarendra Modiទៅលើប្រទេសមហាអំណាចរួមមានរុស្ស៊ី ចិន និង សហរដ្ឋអាមេរិក។ បើទោះបីជាប្រទេសឥណ្ឌាបានដាក់យុទ្ធសាស្ត្រឯករាជ្យ ប្រកាន់គោលជំហរមិនចូលបក្សសម្ព័ន្ធ ក៏ប៉ុន្តែឥណ្ឌានាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកModiបានជ្រើសយកយុទ្ធសាស្ត្រពហុបក្សសម្ព័ន្ធមកអនុវត្តមានន័យថាឥណ្ឌាអាចនឹងចងមិត្តជាមួយគ្រប់បណ្តាប្រទេសឱ្យតែកាលៈទេសៈបម្រើផលប្រយោជន៍ដល់ឥណ្ឌា។ ហេតុនេះហើយ សប្តាហ៍នេះយើងនឹងមកសិក្សាពីទំនាក់ទំនង របស់ឥណ្ឌាឆ្លើយតបទៅនឹងប្រទេសរុស្ស៊ី ចិន និង សហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរទំនាក់ទំនងរវាងឥណ្ឌានិងរុស្ស៊ី ជំនួបរវាងលោកប្រធានាធិបតីរុស្ស៊ីនិងឥណ្ឌានៅក្នុងកិច្ចសហប្រតិបត្តិការសៀងហៃ(SCO)កាលពីខែកញ្ញានេះ បានបង្ហាញពីភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈពេលដែលលោកNarendra Modiបានសម្តែងភាពមិនពេញចិត្តរបស់ខ្លួនជាសាធារណៈចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយលោក Modi បានលើកឡើងថា “ពេលនេះមិនមែនជាពេលធ្វើសង្រ្គាមទេ...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ