Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
កម្មវិធីថង់ប្រាជ្ញា៖ ការងើបឡើងវិញនៃវិបត្តិជាប់គាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក
October 30, 2023
កម្មវិធីថង់ប្រាជ្ញា៖ សង្គមគ្មានប្រាក់ក្រដាស
September 25, 2023
សេដ្ឋកិច្ច
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីចិនជួបប្រទះបញ្ហាតម្លៃទំនិញនិងសេវាចុះថោក (បរិផរណា)
វិចារណកថាថ្ងៃសុក្រ
August 18, 2023
ជាប្រទេសដែលមានការរីកចម្រើន ជាមហាយក្សសេដ្ឋកិច្ចលំដាប់លេខ២ក្នុងលោក និងជាប្រទេសដែលមានសង្វាក់ផលិតកម្មដ៏សម្បើមនាំចេញទៅប្រទេសជាច្រើនក្នុងពិភពលោកមិនថាអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក កាណាដា ជប៉ុន បារាំង ឬអង់គ្លេស។ ប៉ុន្ដែកាលពីថ្ងៃពុធ ទី៩ សីហា ប៉ុន្មានថ្ងៃមុននេះ ចិនបានប្រកាសទទួលស្គាល់ថាបានរងនូវវិបត្តិបរិត្តផរណាជាផ្លូវការ។ អ្វីទៅជាវិបត្តិបរិត្តផរណា? បរិត្តផរណាសំដៅដល់តម្លៃទំនិញនិងសេវាចុះថោក។ បើតាមនិយមន័យពាក្យនេះវាហាក់ដូចជាល្អសម្រាប់អតិថិជននិងអ្នកប្រើប្រាស់ ព្រោះពួកគេអាចទិញទំនិញនិងទទួលសេវាកម្មនក្នុងតម្លៃថោកព្រម ដែលអាចជួយសន្សំសំចៃហិរញ្ញវត្ថុក្នុងគ្រួសារទៀតផង។ យ៉ាងណាមិញវាមិនល្អដូចនេះទេ បាតុភូតនេះវានឹងធ្វើឱ្យពន្យឺតសន្ទុះរីកចម្រើនរបស់សេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្ម ខណៈដែលចិនមានមហិច្ឆតាជាប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងពិភពលោក។ តើបរិផរណា(Deflation) និងអតិផរណា(Inflation)...
កម្មវិធីថង់ប្រាជ្ញា៖ ការរីកសាយភាពនៃឥទ្ធិពលរូបិយប័ណ្ណយ៉ន់ចិន (Yuan)
ថង់ប្រាជ្ញា
July 31, 2023
កាលពីសមាជជាតិលើកទី២០ បក្សកុម្មុយនីស្តចិនបានថ្លែងថា ប្រទេសចិននឹងជំរុញការធ្វើអន្តរភាវូបនីយកម្មនៃប្រាក់យ៉ន់ចិនទៅកាន់សេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះ ប្រាក់យ៉ន់ចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងក្លាយជារូបិយប័ណ្ណទូទាត់ធំជាងគេទីប្រាំរបស់ពិភពលោក និងធំជាងគេទីបីក្នុងការទូទាត់ពាណិជ្ជកម្ម និងជារូបិយប័ណ្ណបម្រុងធំជាងគេទីប្រាំផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រាក់យ៉ន់ចិនមានចំនួនប្រមាណ ៧ ភាគរយនៃការជួញដូររូបិយប័ណ្ណបរទេសទាំងអស់នៅទូទាំងពិភពលោក ដែលជាការពង្រីកចំណែកទីផ្សាររូបិយប័ណ្ណដ៏ធំបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ ដូច្នេះ ដើម្បីធានាបាននូវឥទ្ធិពលនៃរូបិយប័ណ្ណយ៉ន់របស់ចិននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបាននឹងកំពុងធ្វើការលើកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរដ្ឋផ្សេងទៀត ជាពិសេសតាមរយៈការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗ។ នៅពេលដែលប្រទេសចិនអភិវឌ្ឍនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative...
កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីបានជាបដិវត្តន៍ឧស្សាហកម្មកើតឡើងនៅចក្រភពអង់គ្លេសមិនមែនបារាំង?
ថង់ប្រាជ្ញា
July 12, 2023
នៅដើមសតវត្សទី១៨ ប្រទេសលោកខាងលិចជាច្រើន បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការប្រែក្លាយខ្លួនទៅជាមហាអំណាចឧស្សហកម្ម។ ក្នុងនោះផងដែរ ចក្រភពអង់គ្លេស និង បារាំងហាក់ដូចជាមានប្រៀបជាជាងប្រទេសនានា នៅសម័យនោះដោយហេតុថា ប្រទេសទាំងពីរនេះទទួលបាននូវសន្ទុះសេដ្ឋកិច្ចដ៍ល្អប្រសើរទាំងក្នុងស្រុក និងក្រៅស្រុក គួបផ្សំនឹង ការធ្វើទំនើបកម្មផ្សេងៗពាសពេញផ្ទៃប្រទេសផងដែរ។ តែយ៉ាងណាមិញ បដិវត្តន៍ឧស្សហកម្ម ត្រូវបានចាប់កំណើតក្នុង ចក្រភពអង់គ្លេស អំឡុងពាក់កណ្តាលសតវត្សទី១៨ គឺនៅឆ្នាំ១៧៦០។ តើអ្វីទៅជា បដិវត្តន៍ឧស្សហកម្ម? តើមានកត្តាអ្វីខ្លះដែលជុំរុញឲ្យបដិវត្តន៍ឧស្សហកម្មកើតឡើងនៅចក្រភពអង់គ្លេសមិនមែនបារាំង? បដិវត្តន៍ឧស្សហកម្ម (Industrial Revolution) គឺជារជ្ជកាលមួយដែល...
ថង់ប្រាជ្ញា៖ ហេតុអ្វីបានការវិនិយោគរបស់ចិននៅសហភាពអឺរ៉ុបមានការធ្លាក់ចុះ?
ថង់ប្រាជ្ញា
June 19, 2023
ប្រទេសចិនត្រូវបានគេទទួលស្គាល់ជាប្រទេសដៃគូវិនិយោគដ៏សំខាន់មួយនៃសហភាពអឺរ៉ុប ដោយសារតែប្រទេសនេះមានចំណែកវិនិយោគទុនយ៉ាងធំក្នុងសហភាពអឺរ៉ុប។ យ៉ាងណាមិញ នៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេក៏បានសង្កេតឃើញថាការវិនិយោគរបស់ចិននៅក្នុងសហភាពអឺរ៉ុបមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។ ហេតុដូច្នេះហើយ នៅក្នុងអត្ថបទនេះ យើងនឹងងាកមកស្វែងយល់អំពីសេចក្តីព្រមព្រៀងស្តីពីផ្នែកវិនិយោគទុនរវាងប្រទេសចិននិងសហភាពអឺរ៉ុប ព្រមទាំងកត្តាដែលបណ្តាលឱ្យការវិនិយោគនេះមានការធ្លាក់ចុះ។ សេចក្ដីព្រមព្រៀងស្ដីពីផ្នែកវិនិយោគទុនរវាងប្រទេសចិន និងសហភាពអឺរ៉ុប ការចរចាលើកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងចិនស្តីពីការវិនិយោគ បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០១៤ តាមរយៈកិច្ចប្រជុំសរុបប្រមាណជាង ៣៥ លើកនៅក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។ សេចក្ដីព្រមព្រៀងស្ដីពីការវិនិយោគរវាងភាគីសហភាពអឺរ៉ុប និងចិន (EU-China Comprehensive Agreement...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រទេសផលិតប្រេងលំដាប់ពិភពលោកដែរ ប៉ុន្តែក្រ
វិចារណកថាថ្ងៃសុក្រ
May 26, 2023
សាធារណរដ្ឋស៊ូដង់ខាងត្បូង ( Republic of South Sudan) ដែលស្ថិតនៅភាគឦសាននៃទ្វីបអាហ្រិ្វច គឺជាប្រទេសដែលទើបតែទទួលបានឯករាជ្យបែកចេញពីរដ្ឋស៊ូដង់ (Sudan) តាមរយៈការចូលជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១ និងមានទីក្រុងជូបា ជារដ្ឋធានី។ បន្ទាប់ពីរួចផុតពីសង្គ្រាមស៊ីវិលជាមួយប្រទេសស៊ូដង់ដែលបានអូសបន្លាយពេលយ៉ាងយូរ ស៊ូដង់ខាងត្បូងជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសប្រជាជនជួបនឹងគ្រោះអត់ឃ្លានគ្មានអាហារ។ ទោះជាយ៉ាងណានៅពេលនោះប្រជាជន និងរដ្ឋាភិបាលបានសង្ឃឹមយ៉ាងមោះមុតថា ប្រទេសរបស់ខ្លួនមិនយូរទេ នឹងអាចក្រោកឈរឡើងវិញ ព្រោះប្រទេសនេះសម្បូរទៅដោយរ៉ែប្រេងកាត ដែលជាធនធានដ៏មានតម្លៃ...
វិចារណកថាថ្ងៃសុក្រ៖ ប្រទេសអង់គ្លេសប្រកាសកិច្ចព្រមព្រៀងចូលជារួមជាមួយដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CPTPP
នយោបាយការបរទេស
April 28, 2023
ការសម្រេចចិត្តដែលចំណាយរយៈពេលជិត២ឆ្នាំ ប្រទេសអង់គ្លេសក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីចូលរួមជាមួយដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CPTPP នៅថ្ងៃទី៣១ មីនា ២០២៣នេះ។ ក្នុងនោះផងដែលគេបានកត់សម្គាល់ឃើញថាអង់គ្លេសជាប្រទេសអឺរ៉ុបទី១ ដែលបានចូលរួមជាមួយ CPTPPនេះ ហើយការចូលរួមកិច្ចព្រមព្រៀងនេះជាដំណឹងមួយល្អសម្រាប់ភាគីទាំងអង់គ្លេស និងប្រទេសជាសមាជិក CPTPPផងដែរព្រោះកិច្ចព្រមព្រៀងនេះនឹងដើរតួនាទីបម្រើឧត្តមប្រយោជន៍ភាគីទាំងសងខាង ។ ពិសេសជាងនេះទៅទៀត លោកនាយករដ្ឋមន្ដ្រី រីស៊ី ស៊ូណាក់ បានថ្លែងនូវសេចក្ដីអំណរព្រមទាំងបញ្ជាក់ពីវត្តមាននៃការចូលរួមរបស់អង់គ្លេសថា ជាការចូលរួមជាមួយបណ្ដាប្រទេសសេដ្ឋកិច្ចប៉ាស៊ីហ្វិកដ៏មានសក្តានុពល និងកំពុងមានកំណើនសេដ្ឋកិច្ចជាបន្ដបន្ទាប់ហើយជាឱកាសនៃការកសាងទំនាក់ទំនងសេដ្ឋកិច្ចមិនគួររំលងបាន។ តើដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CPTPPជាអ្វី? ឈ្មោះពេញជាភាសាខ្មែរហៅថា ដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់...
ថង់ប្រាជ្ញា៖ ប្រាក់យ៉ន់ចិន (Yuan) រូបិយប័ណ្ណបម្រុងជំនួសប្រាក់ដុល្លារអាមេរិក
ថង់ប្រាជ្ញា
April 24, 2023
រូបិយប័ណ្ណបម្រុង (Reserved Currency) គឺជាចំនួននៃទឹកប្រាក់ ដែលត្រូវបានកាន់កាប់ឬរក្សាដោយធនាគារកណ្តាលនិងស្ថាប័នហិរញ្ញវត្ថុធំៗដើម្បីប្រើប្រាស់សម្រាប់ប្រតិបត្តិការអន្តរជាតិនានា។ ចំពោះបញ្ហានេះដែរ ប្រាក់ដុល្លារអាមេរិក តែងតែត្រូវបានគេស្គាល់ថាជារូបិយប័ណ្ណអន្តរជាតិដែលត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើនលើសកលលោកនេះសម្រាប់ជារូបិយប័ណ្ណបម្រុង ប៉ុន្តែថ្មីៗនេះផងដែរគឺមានការលេចចេញនូវនិន្នាការនៃបណ្តាប្រទេសមួយចំនួនដែលកំពុងព្យាយាមប្រើប្រាស់ប្រាក់យ៉ន់ចិន (RMB) មកជំនួសឱ្យប្រាក់ដុល្លារអាមេរិក សម្រាប់ជាទុនបម្រុងជាដើម។ នៅក្នុងអត្ថបទនេះ យើងនឹងមកស្វែងយល់នូវមូលហេតុ ឬកាតាលីករដែលនាំឱ្យប្រទេសទាំងនោះចាប់ផ្ដើមប្រើប្រាស់នូវប្រាក់យ៉ន់ចិនជារូបិយប័ណ្ណបម្រុង រួមជាមួយនឹងការរីករាលដាលនៃការប្រើប្រាស់ប្រាក់នេះនៅក្នុងសកលលោក។ កត្តាដែលនាំឱ្យមានកំណើននៃការប្រើប្រាក់ប្រាក់យ៉ន់ចិន (Yuan) ប្រទេសចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចដែលមានការអភិវឌ្ឍជាលំដាប់ ដោយផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសនេះឈរនៅចំនួនប្រមាណជា ១៧,៧ ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឱ្យប្រទេសចិនស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រទេសចិនក៏ជាប្រទេសពាណិជ្ជកម្មធំជាងគេទី ៣...
ថង់ប្រាជា្ញ៖ វិបត្តិឱនភាពសេដ្ឋកិច្ច ២០០៧-២០០៩ (The Great Recession) របស់សហរដ្ឋអាមេរិក
ថង់ប្រាជ្ញា
February 27, 2023
សហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជាមហាអំណាចសេដ្ឋកិច្ចទីមួយ និងជាយោធាធំបំផុតនៅលើពិភពលោក។ យ៉ាងណាមិញ សហរដ្ឋអាមេរិកក៏ធ្លាប់ឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ច ដែលគេស្គាល់ថាជាវិបត្តិឱនភាពសេដ្ឋកិច្ចឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ (The Great Recession)។ វិបត្តិសេដ្ឋកិច្ចនេះចាប់ផ្ដើមនៅអំឡុងខែធ្នូ ឆ្នាំ២០០៧ រហូតដល់ខែមិថុនា ឆ្នាំ២០០៩ ដោយវិបត្តិនាឆ្នាំនោះក៏ត្រូវបានចាត់ទុកថាជាការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ចាប់ពីវិបត្តិសេដ្ឋកិច្ចដែលធ្លាប់បានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ ការធ្លាក់ចុះសេដ្ឋកិច្ចនេះបានចាប់ផ្តើមនៅពេលដែលទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិក ដូចជាផ្ទះជាដើម ចាប់ផ្ដើមមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងជាមួយគ្នានេះដែរ សូម្បីតែតម្លៃនៃមូលបត្រកម្ចី (Mortgage-Backed Securities - MBS) និងនិស្សន្ទវត្ថុ...
វិចារណកថាថ្ងៃសុក្រ៖ វៀតណាមគឺជាប្រទេសមានសេដ្ឋកិច្ចដូចតារារះនៅក្នុងតំបន់
វិចារណកថាថ្ងៃសុក្រ
January 27, 2023
នៅពេលជំងឺកូវីដ១៩បានរាតត្បាតដំបូងនៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចវៀតណាមបានប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមធនាគារពិភពលោក ជំងឺរាតត្បាតនេះបណ្តាលឱ្យប្រទេសវៀតណាមមានការធ្លាក់ចុះនៃកំណើន GDP ពី ៧.០២% ក្នុងឆ្នាំ ២០១៩ មកត្រឹម ២.៩១% ក្នុងឆ្នាំ ២០២០ និង ២.៥៨% ក្នុងឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងដ៏សំខាន់ដែលត្រូវកត់សម្គាល់ព្រោះថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅក្នុងពិភពលោកដែលបង្ហាញពីកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងអំឡុងពេលនោះ។ កាលពីឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development...
វិចារណកថាថ្ងៃសុក្រ៖ ផ្លូវមួយខ្សែក្រវាត់មួយនៅក្នុងតំបន់អាស៊ាន
វិចារណកថាថ្ងៃសុក្រ
January 20, 2023
គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣នៅក្រោមអាណត្តិរបស់លោកប្រធានាធិបតី ស៊ី ជីងពីង។ ទស្សនវិស័យរបស់លោកប្រធានាធិបតី ស៊ី ជីងពីង គឺ ការបង្កើនការវិនិយោគជាពិសេសកំពង់ផែ ការអភិវឌ្ឍតាមមហាសមុទ្រឥណ្ឌា អាស៊ាន អាហ្វ្រិកខាងកើត និងផ្នែកខ្លះនៃអឺរ៉ុបដូចជាការកសាងហេដ្ឋារចនាសសម្ព័ន្ធដែលតភ្ជាប់ពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗផងដែរ។ រដ្ឋបាល លោក ដូណាល់ ត្រាំ ធ្លាប់បានចោទយុទ្ធសាស្ត្ររបស់ចិនមួយនេះថាជាអន្ទាក់ បំណុលការទូតដោយការផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសក្រីក្រដើម្បីខ្លួនអាចមានលទ្ធភាពចាប់យកតំបន់យុទ្ធសាស្ត្រនិងពង្រីកយោធារបស់ខ្លួននិងការបោះជំហានសេដ្ឋកិច្ច។ សហភាពអ៊ឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងគម្រោង BRI ផងដែរដែលបានលើកឡើងថាគម្រោងនេះអាចប៉ះបាល់ទៅដល់បរិស្ថាន សិទ្ធិមនុស្ស និងវិបត្តិបំណុល។ ទិដ្ឋភាពទូទៅរបស់ BRI...
ថង់ប្រាជ្ញា ៖ ពពុះសេដ្ឋកិច្ច “ផ្កាមួយទងមានតម្លៃជាងផ្ទះ”
ថង់ប្រាជ្ញា
January 16, 2023
មុននឹងឈានទៅរកការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីសេដ្ឋកិច្ចពពុះដំបូង Tulip Mania យើងត្រូវយល់ច្បាស់ជាមុនសិនថា តើអ្វីទៅជា Economic Bubble ឬ សេដ្ឋកិច្ចពពុះ? Economic Bubble ឬ សេដ្ឋកិច្ចពពុះ កើតឡើងនៅពេលដែលតម្លៃនៃទ្រព្យសកម្មកើនឡើងខ្ពស់លើសពីតម្លៃមូលដ្ឋានឬតម្លៃទីផ្សារ។ ក្នុងន័យមួយទៀត សេដ្ឋកិច្ចពពុះគឺជាព្រឹត្តិការណ៍មួយដែលតម្លៃនៃទ្រព្យសកម្មបានហក់ឡើងខ្ពស់រហូតដល់ដាច់ជាមួយសេដ្ឋកិច្ចជាក់ស្ដែង ឬលើសពីលំហូរសាច់ប្រាក់។ សេដ្ឋកិច្ចពពុះក៏អាចកើតឡើងនៅពេលដែលបំណុលបានស្ទុះឡើងខ្ពស់ រហូតដល់មិនអាចមានលទ្ធភាពសងត្រលប់ទៅវិញ ដោយសារអ្នកវិនិយោគបានប្រមូលទ្រព្យនិងបានធ្វើកម្ចីដើម្បីយកទៅវិនិយោគអ្វីមួយដែលហាក់មើលទៅកំពុងពេញនិយមខ្លាំង និងអាចទាញយកប្រាក់ចំណេញបានច្រើន។ ចំណុចដែលជាជ្រោះនៃសេដ្ឋកិច្ចពពុះគឺនៅពេលអ្នកវិនិយោគនាំគ្នាជះលុយច្រើនលើសលុបរហូតលើសតម្រូវការ ដែលជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ ហើយពិបាកក្នុងការសងត្រលប់ទៅវិញ ឬប្រកាសក្ស័យធន។...
ថង់ប្រាជ្ញា៖ ការជាប់គាំងនៃចំណូលកម្រិតមធ្យមរបស់ប្រទេសថៃ (The Middle Income Trap of Thailand)
ថង់ប្រាជ្ញា
November 14, 2022
ក្រោយពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ព្រះរាជាណាចក្រថៃគឺជាប្រទេសមួយដែលមានសភាពក្រីក្រខ្លាំងនៅក្នុងតំបន់។ ប៉ុន្តែក្រោយមកសេដ្ឋកិច្ចរបស់ប្រទេសថៃបានកែប្រែមុខមាត់ដ៏គួរឱ្យចាប់អារម្មណ៍ ដោយសេដ្ឋកិច្ចប្រទេសនេះចាប់ផ្តើមវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័ស។ តួយ៉ាង ប្រទេសថៃបានផ្លាស់ប្តូរពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេលតិចជាងមួយជំនាន់។ យ៉ាងណាមិញ សព្វថ្ងៃនេះកំណើនសេដ្ឋកិច្ចដ៏លឿននេះក៏ហាក់បានជាប់គាំង ដែលស្ថានភាពនេះត្រូវបានសេដ្ឋវិទូបានចាត់ទុកស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃថាជា “ការជាប់គាំងនៃចំណូលកម្រិតមធ្យមរបស់ប្រទេសថៃ” (The Middle income trap of Thailand)។ នៅក្នុងអត្ថបទនេះយើងនឹងនិយាយអំពីហេតុផលដែលបានធ្វើឱ្យប្រទេសថៃផ្លាស់ប្តូរពីប្រទេសចំណូលមធ្យមកម្រិតទាបទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់និងភាពជាប់គាំងនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ការផ្លាស់ប្តូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ប្រទេសថៃបានផ្លាស់ប្តូរពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេលតិចជាងមួយជំនាន់ ដែលការផ្លាស់ប្តូរនេះត្រូវបានស្ទង់ដោយធនាគារពិភពលោកនៅឆ្នាំ ២០១១។ ការផ្លាស់ប្តូរប្រាក់ចំណូលរបស់ប្រទេសថៃបានកើតឡើងដោយសារតែ កំណើនដ៏រហ័សនៃទំនើបកម្មសេដ្ឋកិច្ចរបស់គេ ដែលកំណើននេះបានធ្វើឱ្យប្រទេសថៃផ្លាស់ប្តូរទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ព្រមទាំងការអភិវឌ្ឍន៍សង្គមដ៏រឹងមាំ។ លទ្ធផលនៃការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្វើឱ្យចំនួននៃភាពក្រីក្រនៅក្នុងប្រទេសធ្លាក់ចុះ ខណៈដែលសេវាអប់រំនិងសុខភាពបានពង្រីកកាន់ធំនិងកាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់។...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩