នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
វិចារណកថាថ្ងៃសុក្រ
វិចារណកថាថ្ងៃសុក្រ ៖ គំនាបសិទ្ធិស្ត្រីនៅប្រទេសអ៉ីរ៉ង់
The Seed Cambodia
-
February 3, 2023
នយោបាយការបរទេស
លទ្ធិប្រជាធិបតេយ្យេរបស់សហរដ្ឋអាមេរិកកំពុងមានការគម្រាមកំហែង
The Seed Cambodia
-
January 21, 2022
សង្គមនិងវប្បធម៌
របត់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិកដោយសារព្រឹត្តិការណ៍ ៩/១១
នយោបាយការបរទេស
The Seed Cambodia
-
September 17, 2021
នៅក្នុងថ្ងៃទី១១ ខែកញ្ញា នាឆ្នាំ២០២១ គឺជាគម្រប់ខួបនៃការធ្វើភេវរកម្មរបស់ក្រុម Al Qaeda ទៅលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក។ នៅក្នុងគម្រប់ខួបនៃការរំលឹកពីអ្នកដែលបាត់បង់ជីវិតនៅក្នុងភេវរកម្មនេះ មានការចូលរួមពីសំណាក់អ្នកដឹកនាំប្រធានាធិបតីសព្វថ្ងៃគឺលោក ចូ បៃដិន (Joe Biden) ក៏ដូចជាអតីតប្រធានាធិបតីពីមុនមកដូចជាលោក បារ៉ាក់ អូបាម៉ា (Barack Obama) និងលោកចច ប៊ីល គ្លីនតុន (Bill Clinton)...
ហេតុអ្វីបានជាប្រទេសថៃសម្រុកធ្វើបាតុកម្មខណៈកូវីដ១៩កំពុងយាយីខ្លាំង?
នយោបាយការបរទេស
The Seed Admin
-
September 3, 2021
ត្បិតតែកូវីដ១៩កំពុងតែលុកលុយព្រះរាជាណាចក្រថៃ ក៏ប៉ុន្តែវិបត្ដិនយោបាយក៏នៅតែបន្តដ៏ក្ដៅគគុកដែរ។វិបត្ដិនយោបាយរបស់ថៃដែលកំពុងប្រទះនិងបាតុកម្មបន្តបន្ទាប់ពីសំណាក់ប្រជាជនថៃគឺដោយសារការមិនពេញចិត្តនឹងរាជរដ្ឋាភិបាលដឹកនាំដោយលោក ប្រាយុទ្ធ ចន្ទអូចា Prayut Chan-o-cha ។ ទោះជាប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ខ្លាំងយ៉ាងណា ក៏នៅក្រុមបាតុករថៃនៅតែប្រថុយប្រថានដើម្បីជួបជុំគ្នាធ្វើបាតុកម្មដើម្បីឱ្យលោកនាយករដ្ឋមន្រ្តៃថៃចុះចេញពីតំណែង ដោយសារតែបញ្ហានយោបាយយូរឆ្នាំ និងកំហឹងលើរដ្ឋាភិបាលដែលអសម្ថភាពក្នុងការដោះស្រាយបញ្ហាការរាតត្បាតជំងឺកូវិដ១៩។ បើគិតមកត្រឹមខែសីហា មានការប៉ះទង្គិចរវាងក្រុមបាតុករ និងក្រុមប៉ូលីសថៃជាច្រើនសារ ហើយក្រុមប៉ូលីសបានប្រើប្រាស់កាំភ្លើងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ស្កាត់ការបង្កសកម្មភាពអសន្តិសុខ។ បាតុកម្មនៅប្រទេសថៃមិនមែនទើបនឹងមាននោះទេ ការតវ៉ាបានចាប់ផ្តើមពីដើមឆ្នាំ២០២០ ដោយសារការមិនពេញចិត្តនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកប្រាយុទ្ធ ដែលកាន់កាប់អំណាចតាមរយៈការធ្វើរដ្ឋប្រហារពីឆ្នាំ ២០១៤។ ការមិនពេញចិត្តរបស់ប្រជាជន បានធ្វើឱ្យមានការតវ៉ាទាមទារឱ្យលោកប្រាយុទ្ធចុះចេញពីតំណែង និងរៀបចំរដ្ឋាភិបាលប្រជាធិបតេយ្យសារជាថ្មី។ បាតុកម្មរបស់យុវជនថៃ៖...
ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ៖ គ្មានឱកាសក្នុងការស្រោចស្រង់ឬទេ?
នយោបាយការបរទេស
The Seed Admin
-
July 16, 2021
នៅក្នុងខែមិថុនា ឆ្នាំ២០២១កន្លងផុតទៅនេះ ប្រទេសអ៊ីរ៉ង់បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលនឹងជំនួសលោក Hasan Rouhani ដែលជាប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសអ៊ីរ៉ង់ក្រោយពីលោកបញ្ចប់អាណត្តិទីពីររបស់លោកនៅក្នុងខែសីហាខាងមុខនេះ។ លទ្ធផលការបោះឆ្នោតបានបង្ហាញថាលោក Ebraham Raisi បានទទួលជ័យជំនះដោយលោកបានទទួលសន្លឹកឆ្នោតដ៏ច្រើនលើសលុបគឺស្មើនឹង៧២.៣៥% នៃចំនួនសន្លឹកឆ្នោតទាំងអស់។ លោក Ebraham Raisi គឺជាអ្នកនយោបាយអភិរក្សនិយមដែលមកពីគណបក្ស Combatant Clergy Association (CCA) ដែលជាគណបក្សមួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងស្ថាប័នរដ្ឋកំពូលៗមួយចំនួនរបស់ប្រទេសអ៊ីរ៉ង់ដែលសព្វថ្ងៃនេះ។ ការទទួលជ័យជំនះរបស់លោកគឺបានផ្តល់សញ្ញាថាប្រទេសអ៊ីរ៉ង់នឹងឈានទៅរកនូវគោលដៅថ្មីក្នុងកិច្ចការទំនាក់ទំនងការបរទេស ជាពិសេសគឺពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកតែម្តង។ ជាក់ស្តែងប្រធានាធិបតីរូបនេះបានថ្លែងនៅក្នុងសន្និសីទកាសែតថា “ទេ”...
ការរកឃើញសាកសពកុមារជនជាតិដើមជាង២០០នាក់នៅសាលា Kamloops នៃប្រទេសកាណាដា
វិចារណកថាថ្ងៃសុក្រ
The Seed Admin
-
July 9, 2021
នាចុងខែឧសភា ឆ្នាំ២០២១នេះ អ្នកនាង Rosanne Casimir ដែលជាប្រធាននៃ Tk’emlups te Secwepemc First Nation របស់ប្រទេសកាណាដា បានប្រកាសនូវការកឃើញដ៏រន្ធត់មួយ ដោយពួកគេបានរកឃើញនូវអដ្ឋិធាតុរបស់កុមារជនជាតិដើមចំនួន២១៥នាក់ ក្នុងនោះមានកុមារខ្លះមានអាយុត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ នៅក្នុងសាលាសាសនាជនជាតិដើមឥណ្ឌា Kamloops ដែលបានបិទទ្វារតាំងពីឆ្នាំ ១៩៧៨មកម្ល៉េះ។ ការរកឃើញនេះគឺជា “ការបាត់បង់មួយដ៏មិននឹងស្មានដល់” ដោយសពទាំងនេះពុំមានឯកសារបញ្ចាក់ និងមិនបានចុះបញ្ចី បញ្ចាក់ដោយអ្នកនាង...
ប្រទេសហុងគ្រី៖ មិត្តដែកថែបរបស់ចិនក្នុងសហភាពអឺរ៉ុប?
នយោបាយការបរទេស
The Seed Admin
-
June 25, 2021
នាដើមខែមិថុនានេះ នៅឯរដ្ឋធានីបូដាផាស់(Budapest) ប្រទេសហុងគ្រីមានមនុស្សជាច្រើនរយនាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវ។ ការធ្វើបាតុកម្មនេះគឺទាមទារឱ្យលោក Viktor Orbánដែលជានាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រីបញ្ឈប់នូវគម្រោងសាងសង់សាកលវិទ្យាល័យមួយគឺសាកលវិទ្យាល័យហ្វូដាន (Fudan)។ សាកលវិទ្យាល័យហ្វូដានជាសាកលវិទ្យាល័យមួយដែលមានឈ្មោះល្បីល្បាញនៅឯប្រទេសចិន។ រដ្ឋាភិបាលលោក Viktor Orbán បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងភាគីសាកលវិទ្យល័យហ្វូដាន ដោយពួកគេអះអាងថាការអនុញ្ញាតឱ្យសាកលវិទ្យាល័យមួយនេះមានវត្តមាននៅលើប្រទេសហុងគ្រីនឹងជួយអភិវឌ្ឍដល់វិស័យអបរំថ្នាក់ឧត្តមសិក្សារបស់ប្រទេសហុងគ្រី ហើយនឹងទាំងទាក់ទាញសិស្សអន្តរជាតិឱ្យមកសិក្សាក្នុងប្រទេសហុងគ្រីឱ្យកាន់តែច្រើនជាងមុន។ ប្រសិនបើគម្រោងនេះនៅតែបន្ត សាកលវិទ្យាល័យមួយនេះនឹងស្ថាបនារួចរាល់ក្នុងឆ្នាំ២០២៤ ហើយនឹងក្លាយជាសាកលវិទ្យាល័យដែលមានសាខាមុនដំបូងគេបង្អស់ក្នុងប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប។ ប៉ុន្តែមតិរបស់គណបក្សប្រឆាំងបានបកស្រាយថាកិច្ចព្រមព្រៀងនេះបានផ្តល់ផលអវិជ្ជមានទៅដល់ប្រជាជនហុងគ្រីដែលជាអ្នកបង់ពន្ធជូនរដ្ឋដែលទឹកប្រាក់របស់ពួកគេបានចំណាយលើការស្ថាបនាសាកលវិទ្យាល័យមួយនេះទៅវិញទេ។ បើយោងតាមឯកសាររបស់សារព័ត៌មានស៊ើបការណ៍ឈ្មោះថា Direkt36 បានឱ្យដឹងថាការចំណាយលើការសាងសង់សាកលវិទ្យាល័យមួយនេះគឺចំណាយទឹកប្រាក់ស្មើនឹងទឹកប្រាក់ ១.៨ ប៊ីលានដុល្លាសហរដ្ឋអាមេរិក ដែលចំនួនទឹកប្រាក់នេះគឺលើសពីកញ្ចប់ថវិកាដែលរដ្ឋាភិបាលហុងគ្រីចំណាយលើវិស័យអប់រំជាតិ។ លើសពីនេះទៅទៀត...
វិវាទចាស់វស្សារវាងអ៊ីស្រាអែល–ប៉ាលេស្ទីន
នយោបាយការបរទេស
The Seed Admin
-
June 11, 2021
ជម្លោះអន្តរជាតិដែលអូសបន្លាយពេលវេលាច្រើនឆ្នាំ ច្រើនជំនាន់ ច្រើនទសវត្សរ៍ ហើយដែលពិបាករកដំណោះស្រាយបាននឹងកំពុងមានវត្តមានឡើងច្រើនគួរកត់សម្គាល់រហូតមកទល់ពេលបច្ចុប្បន្ន។ បញ្ហានេះអាចនឹងរីករាលដាលក្នុងចំណោមប្រទេសដែលជាប់ពាក់ព័ន្ធបន្តិចម្ដងៗ ហើយបង្ករឱ្យកើតមានអស្ថេរភាព និងអសន្តិសុខពិភពលោកទាំងមូល។ ជាក់ស្ដែង ជម្លោះរយៈពេលវែងមួយចំនួនដែលមិនទាន់អាចដោះស្រាយបានដូចជា សង្រ្គាមស៊ីវិលនៅអាហ្វហ្កានិស្ថាន ស៊ីរី ស៊ូដង់ខាងត្បូង លីប៊ី វិវាទព្រំដែនរវាងអាមេនីនិងអាស៊ែបៃហ្សង់ អ៊ុយក្រែន តួកគី អ៊ីស្រាអែលនិងប៉ាលេស្ទីន សមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត កងជីវពលអ៊ីស្លាមនៅប៉ាគីស្ថាន ជម្លោះនៅអេត្យូពី ហិង្សាឧក្រិដ្ឋកម្មនៅប្រទេសម៉ិកស៊ិក ទំនាស់អធិបតេយ្យភាពរវាងតៃវ៉ាន់និងចិន ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់...
អំពើប្រល័យពូជសាសន៍អាមេនី៖ កាតាលីសនៃភាពរកាំរកូសសហរដ្ឋអាមេរិក និងតួគី
នយោបាយការបរទេស
The Seed Admin
-
May 14, 2021
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការសម្រេចចិត្តមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកកន្លងមកមិនធ្លាប់បានធ្វើពីមុនមក នោះគឺការទទួលស្គាល់ការសម្លាប់រង្គាលរបស់កងទ័ពចក្រភពអូតូម៉ង់(សព្វថ្ងៃជាប្រទេសតួគី)មកលើជនជាតិអាមេនី(Armenian)ថាជាអំពើប្រល័យពូជសាសន៍។ នៅក្នុងសេចក្តីថ្លែងការណ៏របស់លោកបានបកស្រាយថា “ប្រជាជនសហរដ្ឋអាមេរិកឧទ្ទិសទៅដល់ជនជាតិអាមេនីទាំងឡាយដែលបានបាត់បង់ជីវិតនៅក្នុងអំពើប្រល័យពូជសាសន៍ដែលបានកើតឡើង១០៦ឆ្នាំមុន” លោកក៏បានបន្តទៀតថា “ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩១៥ អ្នកចេះដឹងនិងអ្នកដឹកនាំក្នុងសហគមន៏ជនជាតិអាមេនីត្រូវបានចាប់ខ្លួននៅក្នុងរាជធានីConstantinople ដោយកងកម្លាំងអូតូម៉ង់ ហើយជនជាតិអាមេនីប្រមាណ១លានកន្លះត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន សម្លាប់រង្គាល និងបង្ខំរហូតធ្វើឲ្យពួកគេស្លាប់នៅក្នុងគោលនយោបាយសម្លាប់ជាទ្រង់ទ្រាយធំមួយ។” ប្រវតិ្តនៃការសម្លាប់រង្គាលនៃជនជាតិអាមេនី ការប្រសិទ្ធនាមនៃការសម្លាប់រង្គាលនេះជាអំពើប្រល័យពូជសាសន៍នេះបានក្លាយទៅជាឬសគល់នៃវិវាទប្រទេសតួគីនិងប្រទេសអាមេនីរហូតមកដល់សព្វថ្ងៃនេះ ហើយក៏ជាប្រធានបទដ៏ក្តៅគគុកមួយផងដែរនៅក្នុងឆាកនយោបាយអន្តរជាតិ។ ការសម្លាប់រង្គាលនេះបានកើតឡើងនៅក្នុងសង្គ្រាមលោកលើកទីមួយ ដែលនៅពេលនោះរដ្ឋបច្ចុប្បន្នដូចជាប្រទេសតួគី និងប្រទេសអាមេនីស្ថិតនៅក្នុងព្រំប្រទល់តែមួយនៃចក្រភពអូតូម៉ង់...
ឧបសគ្គនៃការប្រយុទ្ធប្រឆាំងនឹងការសំអាតប្រាក់នៅក្នុងពិភពលោក
បច្ចេកវិទ្យា
The Seed Admin
-
May 7, 2021
ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស និងកំពុងធ្វើដំណើរឈានឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់។ ពីមួយទសវត្សទៅមួយទសវត្ស ស្តង់ដានៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សលោកមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បដិវត្តន៍នៃការប្រើប្រាស់រូបិយវត្ថុគឺផ្ដើមចេញពី ការដោះដូររវាងទំនិញជាមួយទំនិញ (Barter System) ទៅជាការប្រើប្រាស់សំបកខ្យងសមុទ្រ (Cowry Shell) និងវិវត្ដដល់ការប្រើប្រាស់ប្រាក់កាក់ (Minted Coin) រហូតមកដល់ការប្រើប្រាក់ក្រដាស (Cash) ដូចដែលយើងបានប្រើប្រាស់ប្រចាំថ្ងៃនេះ។ យ៉ាងណាមិញ សព្វថ្ងៃនេះក៏បានលេចចេញនូវរូបរាងរូបិយវត្ថុបែបថ្មីដែលគេឱ្យឈ្មោះថា Crypto-currency ដែលមានលក្ខណៈជាប្រាក់ឌីជីថល (digital money)។ ក្រៅពីការផ្ដល់ភាពងាយស្រួលបន្ថែមមកកាន់អ្នកប្រើប្រាស់ជាទូទៅ...
តើហេតុអ្វីបានជារលកកូវីដ១៩លើកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិ?
វិចារណកថាថ្ងៃសុក្រ
The Seed Admin
-
April 30, 2021
គិតចាប់តាំងពីកូវីដ១៩បានលុកលុយសួតពិភពលោកនៅឆ្នាំ២០២០ ឥណ្ឌាបានក្លាយជាប្រទេសដែលផុងខ្លួនធ្លាក់នៅក្នុងវិបត្ដិកូវីដ១៩ខ្លាំងជាគេបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។ យោងតាមរបាយការណ៍របស់ John Hopkins Coronavirus Resource Centre ឥណ្ឌាបានស្គាល់នូវការស្រាកស្រាន្ដករណីឆ្លងចាប់ពីខែកញ្ញាឆ្នាំ២០២០រហូតមកដល់អំឡុងខែមីនា។ ការធ្លាក់ចុះនៃករណីឆ្លងនេះក៏ត្រូវបានរដ្ឋមន្រ្តីសហភាពសុខាភិបាល (Union Health Minister) ថា ឥណ្ឌាបានឆ្លងផុតកូវីដ១៩ដោយជោគជ័យកាលពីខែមីនាកន្លងទៅនេះ។ លោករដ្ឋមន្ត្រីថ្លែងមិនទាន់បានប៉ុន្មានសប្ដាហ៍ផង ករណីកូវីដ១៩នៅឥណ្ឌាបានកើនឡើងដូចទឹកបាក់ទំនប់ ដែលចំនួនឆ្លងរលកលើកទីពីរនេះកើនលើសរលកលើកទី១យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតខ្វះកន្លែងនិងឧបករណ៍ព្យាបាល ហើយឥណ្ឌាបានវារដាច់ប្រទេសប្រេស៊ីលលើករណីឆ្លងកូវីដ១៩សរុបច្រើនជាងគេ និងក្លាយជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងសហរដ្ឋអាមេរិកទៀត ពោលគឺករណីឆ្លងថ្មីច្រើនជាងគេទូទាំងពិភពលោក។ តើអ្វីទើបធ្វើឱ្យរលកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិបែបនេះ? មូលហេតុចម្បងទីមួយនោះគឺរដ្ឋាភិបាលឥណ្ឌាបានប្រកាន់វិធានការធូររលុងលើការគ្រប់គ្រងករណីឆ្លងថ្មី ដោយសារគេយល់ឃើញថាឥណ្ឌាបានឆ្លងផុតកូវីដ១៩ហើយ។...
ការធ្វើពហិការរបស់ប្រជាជនចិន និងបម្រែបម្រួលចរន្តពាណិជ្ជកម្មអន្តរជាតិនិងពាណិជ្ជកម្មក្នុងស្រុករបស់ប្រទេសចិន
នយោបាយការបរទេស
The Seed Admin
-
April 9, 2021
បញ្ហាសិទ្ធិមនុស្សនៅខេត្តសុីនជាំង (Xinjiang) នៃប្រទេសចិននៅតែជាបញ្ហាចម្បងដែលតែងតែទាក់ទាញនូវចំណាប់អារម្មណ៍របស់ប្រទេសនានានៅជុំវិញពិភពលោកជាពិសេសពីបស្ចិមប្រទេស។ បញ្ហាការធ្វើទុក្ខបុកម្នេញទៅលើជនជាតិមូ៉ស្លីម Uyghurs បានធ្វើឱ្យចិនទទួលរងនូវសម្ពាធនយោបាយការបរទេស និងសម្ពាធសេដ្ឋកិច្ចពីប្រទេសមួយចំនួន រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និងចក្រភពអង់គ្លេស ដែលបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមន្រ្តីរបស់ចិនជាច្រើនរូប រួមមានទាំងមន្រ្តីចាស់ៗ និងមន្រី្តចិនដែលឡើងកាន់អំណាចថ្មីៗដោយសារតែបញ្ហាសិទិ្ធមនុស្សកាលពីថ្ងៃទី២២ ខែមិនា កន្លងទៅនេះ។ ដោយឡែក បញ្ហាដែលកំពុងតែកើតឡើងនៅប្រទេសចិនថ្មីៗនេះក៏ជាបញ្ហាដែលពាក់ព័ន្ធជាមួយនឹងបញ្ហានៅសុីនជាំង (Xin Jiang) ពោលគឺប្រជាជនចិនបានធ្វើពហិការចំពោះផលិតផលបរទេសមួយចំនួនដែលបញ្ហានេះនឹងអាចបណ្តាលឱ្យមាន បម្រែបម្រួលចរន្តសេដ្ឋកិច្ចអន្តរជាតិនិងចរន្តសេដ្ឋកិច្ចនៅក្នុងស្រុករបស់ប្រទេសចិន។ ប្រជាជនចិនបានធ្វើពហិការទៅលើផលិតផលរបស់ក្រុមហ៊ុនមួយចំនួនដែលបានមកវិនិយោគនៅក្នុងប្រទេសចិន ដែលរួមមានផលិតផលនៃក្រុមហ៊ុន Nike...
ជប៉ុនធំតែមាឌសេដ្ឋកិច្ច ប៉ុន្តែចង្អៀតក្នុងការលើកកម្ពស់ស្ត្រី
វិចារណកថាថ្ងៃសុក្រ
-
March 5, 2021
ជប៉ុនគឺជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចដែលស្ថិតនៅលំដាប់លេខ៣ទូទាំងពិភពលោក ប៉ុន្តែប្រទេសនេះបែរជាមានភាពចង្អៀតចង្អល់ទៅលើការផ្តល់សិទ្ធិសេរីភាពពេញលេញទៅស្រ្តីក្នុងការចូលរួមក្នុងសង្គមទៅវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ជនជាតិជប៉ុននៅតែមានគំនិត “បុរសជាអ្នកធ្វើការ រីឯស្ត្រីជាអ្នកមើលថែទាំផ្ទះ” ដែលជាមូលហេតុដែលនាំឱ្យប្រទេសនេះបាត់បង់នូវស្រ្តីដែលជាធនធានដែលបានទទួលចំណេះដឹងជ្រៅជ្រះ។ ត្បិតតែរដ្ឋបាលរបស់លោកស្ហីនហ្សូ អាបេ (Shinzō Abe) បានផ្ដល់ឱកាសការងារដល់ស្ត្រីជាច្រើនលាននាក់ ប៉ុន្តែយោងតាមរបាយការណ៍ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង (Ministry of Internal Affair and Communication) ជាងពាក់កណ្ដាលនៃការងាររបស់ស្ត្រីទាំងនោះគឺជាការងារក្រៅម៉ោង និងការងារបណ្ដោះអាសន្ន។ ហើយបញ្ហាគម្លាតយេនឌ័រនៅប្រទេសជប៉ុនត្រូវបានឃើញយ៉ាងច្បាស់នៅឆ្នាំ២០២១នេះដោយថ្នាក់ដឹកនាំជប៉ុនបានវាយប្រហារចំៗទៅលើស្រ្តីនៅក្នុងសុន្ទរកថាផ្លូវការម្ដងជាពីរដង។ ជាក់ស្ដែង អតីតនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកដែលទើបតែលាលែងពីតំណែងលោក...
ក្រុមហ៊ុន Chaebol និងវិសមភាពសេដ្ឋកិច្ចកូរ៉េខាងត្បូង
សង្គមនិងវប្បធម៌
The Seed Cambodia
-
February 26, 2021
ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានភ័ព្វវាសនាល្អណាស់ បើធៀបជាមួយប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ ប្រទេសកូរ៉េជាប្រទេសដែលធ្លាប់ឆ្លងកាត់ស្ថានភាពល្វីងចូរចត់ជាច្រើន ដូចជាស្ថិតនៅក្រោមអាណានិគមជប៉ុន និងបានឆ្លងកាត់សង្គ្រាមដែលបណ្តាលមកពីមនោគមវិជ្ជាដែលនាំឲ្យឧបទ្វីបមួយនេះបែងចែកជាពីរប្រទេសគឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ក្រោយពីការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងនៅមិនទាន់ទទួលបានស្ថិរភាពផ្នែកនយោបាយនោះទេ ដោយសារប្រទេសមួយនេះបានធ្លាក់ក្រោមរបបយោធាផ្តាច់ការត្បិតជាប្រទេសប្រជាធិបតេយ្យ រហូតឈានដល់សម័យអន្តរកាលទៅរកប្រជាធិបតេយ្យនៅដើមទសវត្សរ៍ឆ្នាំ១៩០០។ ប៉ុន្តែបើនិយាយពីសេដ្ឋកិច្ចវិញ ក្នុងរយៈពេល ៦០ ឆ្នាំក្រោយការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងបានប្រែប្រួលពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ទៅជាសេដ្ឋកិច្ចធំជាងគេបំផុតទី១១ ក្នុងឆ្នាំ២០១៦។ កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង គឺបណ្តាលមកពីកត្តាសំខាន់ៗជាច្រើនដែលនៅក្នុងនោះក៏មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឆេបល់ធំៗផងដែរ។ តើអ្វីជា ឆេបល់ (Chaebol)? ឆេបល់ (Chaebol) សំដៅលើក្រុមហ៊ុនឧស្សហកម្មខ្នាតយក្សដែលទូទៅជាកម្មសិទ្ធិរបស់ត្រកូលគ្រួសារណាមួយ។ រចនាសម្ព័ន្ធក្នុងការដឹកនាំគឺបន្តពីមួយជំនាន់ទៅមួយជំនាន់...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ