"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សង្គមនិងវប្បធម៌

តើអ្វីគឺជាលទ្ធិសេរី “Liberalism” ?

មុននឹងគេរាល់គ្នានឹកឃើញដល់លទ្ធិប្រជាធិបតេយ្យឬជាប្រទេសសេរីនៅពេលគេឮពាក្យអឺរ៉ុប អឺរ៉ុបក៏ធ្លាប់ជាតំបន់មួយដែលពោរពេញដោយការរឹតត្បិតដឹកនាំដោយរបបផ្ដាច់ការនិងបែងចែកវណ្ណៈ។ ជាក់ស្ដែង នៅអំឡុងឆ្នាំ ១៦១៨ និងឆ្នាំ ១៦៤៨ នៅក្នុងទ្វីបអ៊ឺរ៉ុបមានការកើតឡើងនៃសង្គ្រាមមួយដែលបានត្រូវបានគេហៅថាជាសង្គ្រាម ៣០ ឆ្នាំដែលសង្រ្គាមនេះបានកើតឡើងដោយសារមូលហេតុជាច្រើនដូចជាជម្លោះទឹកដី សាសនានិងការប្រកួតប្រជែងសេដ្ឋកិច្ចផ្សេងៗ។ សង្គ្រាមនេះក៏ជារបត់ប្រវត្ដិសាស្ត្រនយោបាយនិងភូមិសាស្ត្រនយោបាយដោយផ្ដើមមានការដាក់ចេញនូវអធិបតេយ្យភាពនៃរដ្ឋ ហើយក្រោយមកក៏មានការដាក់ចេញនូវទ្រឹស្តីមួយចំនួនដូចជាទ្រឹស្តីសេរីនិយមដើម្បីឱ្យផ្ដើមមានការគោរពជីវិតមនុស្ស សេរីភាពរបស់បុគ្គលនីមួយៗ និងការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។ តើអ្វីទៅជាទ្រឹស្ដីសេរីនិយម? អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក អូបាម៉ា បានធ្លាប់និយាយថា “មិនមានអាមេរិចសេរីនិងអាមេរិចអភិរក្សទេ មានតែសហរដ្ឋអាមេរិច មិនមានអាមេរិកស្បែកខ្មៅ និងអាមេរិកស្បែកស និងអាមេរិកឡាទីន...

តើប្រទេសឡាវក្លាយជាប្រទេសកុម្មុយនីស្ដយ៉ាងដូចម្ដេច?

ប្រទេសឡាវជាប្រទេសមួយស្ថិតក្នុងតំបន់ឥណ្ឌូចិនដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងហើយក៏បានធ្លាប់ជួបប្រទះសង្គ្រាមស៊ីវិលដែលទទួលឥទ្ធិពលពីសង្គ្រាមត្រជាក់ច្រើនឆ្នាំផងដែរ។ ប្រទេសនេះបច្ចុប្បន្នជាប្រទេសមួយដែលប្រកាន់លិទ្ធិកុម្មុយនីស្ដក្រោមបក្សតែមួយរបស់ខ្លួនគឺជាគណបក្សប្រជាជនបដិវត្ដឡាវ។ ដំបូងឡើយ ប្រទេសឡាវជាប្រទេសមួយដែលប្រកាន់យករបបរាជានិយមតាំងដើមមករហូតដល់ឆ្នាំ១៩៧៥ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដូចជាសង្គ្រាមផ្ទៃក្នុង ការនៅក្រោមចំណុះសៀម និងក្រោមអាណានិគមបារាំងជាដើម។ មួយវិញទៀតឡាវធ្លាប់ជាប្រទេសមួយដែលមានទឹកដីធំក្នុងអាស៊ីអាគ្នេយ៍ផងដែរ មានឈ្មោះថា «ឡាងសាង»។ បន្ទាប់ពីទទួលឯករាជ្យពីបារាំង ប្រទេសនេះនៅតែប្រកាន់របបរាជានិយមហើយមានឈ្មោះថា «ព្រះរាជាណាចក្រឡាវ»។ ប៉ុន្តែដោយសារឥទ្ធិពលសង្គ្រាមត្រជាក់ ប្រទេសឡាវបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលដែលជាសង្គ្រាមរវាងទីក្រុងវៀងច័ន្ទនិងចលនាកុម្មុយនីស្ដក្នុងប្រទេសដែលមានវៀតណាមនិងសម្ព័ន្ធមិត្តកុម្មុយនីស្ដដទៃទៀតនៅពីក្រោយ។ ដោយសារតែចលនាកុម្មុយនីស្ដក្នុងប្រទេសឡាវកាន់តែមានសកម្មភាពក្នុងការប្រយុទ្ធកាន់តែខ្លាំងទើបធ្វើឱ្យរាជធានីវៀងច័ន្ទបានប្តូរពី «ព្រះរាជាណាចក្រឡាវ» ទៅជា «សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ ក្រោមការគ្រប់គ្រងនិងបដិវត្ដផ្លាស់ប្តូររបស់ពួកកុម្មុយនីស្ដប៉ាថេតឡាវ។ តើមានព្រឹត្តិការណ៍អ្វីខ្លះនៃការតស៊ូរបស់ពួកប៉ាថេតឡាវដែលបានធ្វើបដិវត្ដប្តូររបបរាជានិយមទៅជារបបកុម្មុយនីស្ដដោយជោគជ័យ? ១....

ឥណ្ឌូចិន៖ ជ័យជំនះរបស់លិទ្ធិកុម្មុយនីស្តក្នុងឆ្នាំ១៩៧៥

ក្នុងបរិបទសង្គ្រាមត្រជាក់(១៩៤៧-១៩៩១) ពិភពលោកបានជួបប្រទះសង្គ្រាមមួយដែលជាសង្គ្រាមមនោគមវិជ្ជារវាងលោកសេរីនិងលោកកុម្មុយនីស្តដែលមានសហរដ្ឋអាមេរិចនិងសហភាពសូវៀតជាបងធំ។ សង្គ្រាមត្រជាក់គឺជាសង្គ្រាមដែលធ្វើឱ្យប្រទេសដែលទើបទទួលឯករាជ្យនិងដែលទន់ខ្សោយ ងាយរងផលប៉ះពាល់ពីការប្រទាញប្រទង់គ្នារវាងមហាអំណាចសហភាពសូវៀត និងសហរដ្ឋអាមេរិក តួយ៉ាងដូចជាការកកើតនូវសង្រ្គាមសុីវិលនៅក្នុងឧបទ្វីបកូរ៉េ និងសង្គ្រាមស៊ីវិលនៅកម្ពុជាជាដើម។ ប្រសិនបើយើងក្រឡេកមើលក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ឥទិ្ធពលសង្គ្រាមត្រជាក់បានធ្វើឱ្យមានការកើតឡើងនូវសង្គ្រាមឥណ្ឌូចិនទី២ ដែល តំបន់ឥណ្ឌូចិនរួមមា ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ ជាតំបន់ប្រទេសមួយដែលទើបបានទទួលឯករាជ្យថ្មីថ្មោង ហើយក៏ក្លាយជាទីលាននៃការប្រទាញប្រទង់របស់មហាអំណាចទាំងពីរបូកនឹងប្រទេសចិនដែលចង់បញ្រ្ជាបមនោគមវិជ្ជារបស់ខ្លួនក្នុងតំបន់នេះ។ ឥទ្ធិពលនៃសង្គ្រាមត្រជាក់បានធ្វើឱ្យសង្រ្គាមស៊ីវិលកើតឡើងនៅគ្រប់ប្រទេសក្នុងតំបន់នេះហើយបានធ្វើឱ្យពួកខ្មែរក្រហម វៀតណាមខាងជើង និង ប៉ាថេតឡាវដែលសុទ្ធជាពួកប្រកាន់លិទ្ធិកុម្មុយនីស្តជាអ្នកទទួលជ័យជំនះនិងបានប្រែក្លាយប្រទេសទាំងបីនេះជាប្រទេសកុម្មុយនីស្តម្ដងមួយៗ។ តើជ័យជំនះរបស់ចលនាកុំម្មុយនីសកើតឡើងយ៉ាងដូចម្តេចនិងមានអ្វីកើតឡើងចាប់តាំងពីការប្រកាសឯករាជ្យរហូតដល់ជ័យជំនះពួកកុម្មុយនីស្តនៅឆ្នាំ១៩៧៥? ១. សង្គ្រាមត្រជាក់ធ្វើឱ្យមានសង្រ្គាមស៊ីវិលក្នុងតំបន់ឥណ្ឌូចិន ប្រសិនបើយើងក្រឡេកមើលការទាមទារឯករាជ្យរបស់ប្រទេស កម្ពុជា វៀតណាម...

វិស័យកីឡាបាល់ទាត់ឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី

កីឡាបាល់ទាត់គឺជាកីឡាមួយដែលពេញនិយមក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ក្នុងការប្រកួតបាល់ទាត់នីមួយៗក៏មានការផ្សាភ្ផាប់ជាមួយនឹងពាណិជ្ជកម្មនិងខ្លឹមសារន័យអប់រំជាច្រើនដូចជាបញ្ឍប់ការរើសអើងឬ ការគោរពសិទ្ធគ្នាទៅវិញទៅមកដោយសារតែកីឡានេះមានការគាំទ្រច្រើនដែលអាចធ្វើឱ្យមនុស្សជាច្រើនបានមើលឃើញអ្វីដែលការប្រកួតបានផ្សព្វផ្សាយ។ មួយរយៈពេលនេះ ក្នុងវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ពិភពលោកហាក់បានក្រោកប្រឆាំងក្នុងការឈ្លានពាននេះ ដែលក្នុងនោះផងដែរយើងឃើញថាក្នុងវិស័យបាល់ទាត់ក៏មានការផ្សព្វផ្សាយប្រឆាំងនឹងសង្គ្រាមមួនេះផងដែរ ដែលមានដូចជាការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស(Primer league)។ ក្នុងនោះ ក្រុមខ្លះបានពាក់អាវគាំទ្រអ៊ុយក្រែនជាកម្លាំងចិត្តនិងបានលុបចោលកិច្ចសន្យាចាក់ផ្សាយរបស់ការប្រកួតក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការលុកលុយ ហើយក៏នឹងបរិច្ចាគ ១ លានផោនដល់មូលនិធិសង្គ្រោះរបស់គណៈកម្មាធិការសង្គ្រោះគ្រោះមហន្តរាយ។ រីឯក្លឹបចំនួន២០របស់លីកបានយល់ព្រមជាឯកច្ឆ័ន្ទក្នុងការផ្អាកកិច្ចព្រមព្រៀងជាមួយដៃគូផ្សាយជាមួយរុស្ស៊ីដោយមានប្រសិទ្ធិភាពភ្លាមៗ។ ចំណែកឯការប្រកួតរបស់ក្លឹបនៃប្រទេសរុស្សី និងជម្រើសជាតិរុស្សីក៏ត្រូវបានគេដកសិទ្ធិប្រកួតក្នុងក្របខ័ណ្ខអន្តរជាតិផងដែរ។ តើសង្គ្រាមរុស្សីនិងអ៊ុយក្រែនបានធ្វើឱ្យវិស័យបាល់ទាត់ប្រែប្រួលដូចម្តេចខ្លះ? ១.ការចាប់ផ្តើមនៃទណ្ឌកម្មលើក្លឹបបាល់ទាត់ដែលពាក់ព័ន្ធនឹងរុស្ស៊ី ចាប់ពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃដែលរុស្សីបានធ្វើការវាយប្រហារទៅលើអ៊ុយក្រែនមក វាបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គ្រប់មជ្ឈដា្ឋនបានចាប់ផ្តើមថ្កោសទោសនូវការឈ្លានពានមួយនេះមិនថាមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច...

យូហ្គោស្លាវី ៖ ពីរាជាណាចក្រឆ្នាំ១៩១៨ទៅជាសង្គមនិយមនៅឆ្នាំ១៩៤៦

យូហ្គោស្លាវី ជារដ្ឋសហព័ន្ធមួយដែលស្ថិតក្នុងទី្វបអឺរ៉ុបនិងនៅក្នុងតំបន់បាល់កង់។ រដ្ឋសហព័ន្ធនេះមានផ្ទៃក្រឡា ២៥៥,៩៥០ គម២ ដែលគ្របដណ្តប់លើប្រទេសបច្ចុប្បន្នដូចជា បូស្នៀ និងហឺហ្សេហ្គោវីណា(Bosnia and Herzegovina), ក្រូអាស៊ី(Croatia), ម៉ាសេដូនៀ(Macedonia), ម៉ុងតេណេហ្គ្រោ(Montenegro), ស៊ែប៊ី(Serbia ), កូសូវ៉ូ(Kosovo) និង ស្លូវេនី(Slovenia)។ យូហ្គោស្លាវីបានកើតឡើងក្រោយសង្គ្រាមលោកលើកទី១ក្រោមឈ្មោះថាព្រះរាជាណាចក្រសែប៊ ក្រូអាស៊ីនិងស្លូវេណ ដែលបានបង្កើតជាប្រជាជាតិមួយនិងអធិបតេយ្យភាពនៃប្រជាជនស្លាវខាងត្បូងនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ១៩១៨...

ការដួលរលំនៃសហភាពសូវៀត

បើគិតឱ្យមែនទែនទៅ សហភាពសូវៀតគឺជាអតីតប្រទេសខ្នាតយក្សមួយ ដែលមានសក្ដានុពលធំទំាងទឹកដី នយោបាយ និងសេដ្ឋកិច្ច។ សហភាពសូវៀតក្រោយធ្វើបដិវត្ដន៍ផ្ដួលរលំរបបរាជានិយម បានចាប់ផ្ដើមពង្រីកទឹកដី និងពង្រាយគ្រាប់មនោគមន៍កុម្មុយនីស្ដសឹងតែពាសពេញពិភពលោក។ សហភាពសូវៀតបានប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែងគ្នាដើម្បីបានពានជាប្រទេសមហាអំណាចទី ១ នៅក្នុងពិភពលោក។ ការប្រកួតប្រជែងនេះ មិនត្រឹតតែធ្វើឱ្យពិភពលោកបែងចែកជាពីប្លុកទេ ប៉ុន្តែក៏បានធ្វើឱ្យប្រទេសខ្លះបែងចែកជា ២ និងខ្លះទៀតធ្លាក់ចុះសង្គ្រាមស៊ីវិលដែរ។ ការដួរលំនៃសហភាពសូវៀតគឺហាក់ប្រៀបបានយក្សមួយបានដួល ហើយសហរដ្ឋអាមេរិកទទួលជ័យជំនះក្នុងការធ្វើឱ្យសហភាពសូវៀតបន្ទន់ជង្គង់បាន។ ការដួលរលំរបស់សហភាពសូវៀនេះត្រូវបានគេវិភាគថាដោយសារសហភាពសូវៀតចុះទន់ខ្សោយដោយសារងប់ងល់ប្រណាំងប្រជែងជាមួយសហរដ្ឋអាមេរិកខ្លាំងពេករហូតខើចសេដ្ឋកិច្ច និងធនធាន។ ដូចនេះ តើមូលហេតុអ្វីខ្លះទើបសហភាពសូវៀតដួលរលំ? ការផ្លាស់ប្តូរគោលនយោបាយ និងឥទ្ធិពលនយោបាយការបរទេស លោក Mikhail...

បដិវត្តវប្បធម៌នៅក្នុងប្រទេសចិន

ប្រសិនបើយើងក្រឡេកទៅមើលអំពីប្រវត្តិសាស្ត្រប្រទេសចិន យើងពិតជាមិនអាចមើលរំលងពីបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថាជាបិតាស្ថានិកសាធារណរដ្ឋប្រជាមានិតចិនគឺ លោកម៉ៅ សេទុងបានទេ។ លោកម៉ៅសេទុងបានព្យាយាមផ្លាស់ប្តូរសេដ្ឋកិច្ចប្រទេសចិនតាមរយៈផែនការ “មហាលោតផ្លោះ” ដែលបានបន្សល់ទុកនៅសោកនាដកម្មនៃគ្រោះទុរ្ភិក្សនិងការបាត់បង់ជីវិតប្រជាជនរាប់លាននាក់។ ក្រោយពេលដែលផែនការនេះទទួលបរាជ័យ នៅក្នុងប្រទេសចិនក៏មានលេចឡើងនូវបដិវត្តមួយដែលគ្រប់គ្នាបានស្គាល់ថាជា បដិវត្តវប្បធម៌។ ដូច្នេះហើយ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកទៅមើលថាតើអ្វីទៅជាបដិវត្តវប្បធម៌? ហើយបដិវត្តនេះវាមានឥទ្ធិពលអ្វីខ្លះដល់ការផ្លាស់ប្តូរសង្គមចិន? បដិវត្តវប្បធម៌ គឺជាចលនាសង្គមនយោបាយចុងក្រោយរបស់លោកម៉ៅ សេទុងដែលបានកើតឡើងរយៈពេល១ទសវត្សដើម្បីលុបបំបាត់ឥទ្ធិពលមូលធននិយម និងប្រពៃណីចិននៃសាធារណរដ្ឋប្រជាមានិត និងដាក់បញ្ចូលទស្សនវិជ្ជានៃលទ្ធិម៉ៅនិយម(Maoism) ដើម្បីបំពេញចន្លោះប្រហោងមនោគមវិជ្ជាដែលកំពុងប្រើប្រាស់នៅក្នុងសម័យនោះ។ បដិវត្តនេះបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៦៦ នៅពេលដែលប្រធានគណបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំងបានប្រកាសថា គណបក្សនេះត្រូវបានជ្រៀតចូលដោយ "អ្នកប្រឆាំងបដិវត្តន៍"...

បុរសខ្លាំងទាំង ២ របស់ប្រទេសចិនអំឡុងឆ្នាំ ១៩២៧-១៩៤៩

ប្រទេសចិនមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន” ក្រោយពីត្រូវបានបង្រួបបង្រួមនិងគ្រប់គ្រងដោយបក្សកុំម្មុយនិស្តតែមួយដែលមានប្រធានាធិបតេយ្យស៊ី ជីងពីងជាប្រធានាធិបតីនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ទម្រាំទទួលបាននូវរបបនយោបាយនិងការដឹកនាំដូចសព្វថ្ងៃនេះ ប្រទេសចិនធ្លាប់ឆ្លងកាត់នូវភាពល្វីងជូរចត់ ចលាចល និងការបែកបាក់ដែលជាពិសេសនោះគឺសង្គ្រាមផ្ទៃក្នុងដែលបង្កឱ្យមានការកកើតនៅដែនដីថ្មីមួយទៀតគឺកោះតៃវ៉ាន់។ សង្គ្រាមផ្ទៃក្នុងចិនដីគោកគឺជាសង្គ្រាមមួយដែលបានកើតចេញពីការប្រឆាំងគ្នារវាងគណបក្សជាតិនិយម “គួមីនតាំង” (KMT) ដែលគ្រប់គ្រងដោយលោកមេបញ្ជាការឈាង កៃជៀក​(Chiang Kai-Shek) និង គណបក្សកុំម្មុយនិស្តចិន​ (CCP)​ ដែលដឹកនាំដោយឧត្តមសេនីយ៍ម៉ៅ សេទុង។ បើងាកទៅមើលពីមូលហេតុនៃសង្គ្រាមនេះវិញ យើងឃើញថាភាពតានតឹងរបស់KMTនិងCCPបានកើនឡើងជាលំដាប់ក្រោយពីបក្សទាំងពីរជោគជ័យរៀងខ្លួន។ លោក ម៉ៅ សេទុង...

តើបដិវត្ដន៍ផ្កាម្លិះ (Jasmine Revolution) គឺជាអ្វី?

ហេតុការណ៍ដ៏ចម្រូងចម្រាស់មួយដែលបានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០១០នៅក្នុងប្រទេសទុយនីស៊ី (Tunisia) ត្រូវបានគេឱ្យឈ្មោះថា “បដិវត្តន៍ផ្កាម្លិះ” ឬ Jasmine Revolution។ វាជាបដិវត្តន៍ដ៏មានប្រជាប្រិយភាពមួយដែលកើតចេញពីកំលាំងនៃការបះបោររបស់ប្រជាជនទុយនីស៊ី(Tunisia) ដើម្បីប្រឆាំងនឹងអំពើពុករលួយ ភាពក្រីក្រ និងការគាបសង្កត់ផ្សេងៗពីសំណាក់អ្នកនយោបាយទៅលើប្រជាជននៅក្នុងប្រទេសនេះ។ ជាក់ស្ដែងការបះបោរពីសំណាក់ប្រជាជនទុយនីស៊ី(Tunisia) ទាំងនេះនាំមកនូវជ័យជម្នះយ៉ាងធំធេងដល់ពួកគេ ដោយនៅក្នុងឆ្នាំ២០១១ពួកគេបានទទួលភាពជោគជ័យក្នុងការទម្លាក់លោក Zine El Abidine Ben Ali ដែលជាប្រធានាធិបតីទុយនីស៊ី(Tunisia) ទី២បន្ទាប់ពីលោក Habib Bourguiba ចេញពីដំណែងបានសម្រេច។...

ការសម្លាប់រង្គាលទីលាន ធានអានមិន ឆ្នាំ 1989(Tiananmen Square Massacre)

នៅខែឧសភា ឆ្នាំ ១៩៨៩​ ជនជាតិចិនជិតមួយលាននាក់ដែលភាគច្រើនជានិស្សិតវ័យក្មេងបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងប៉េកាំង មកតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យ។ ចំនួននិស្សិតដែលមកធ្វើការតវ៉ាមានកាន់តែច្រើនឡើងៗ ហើយថែមទាំងបានអំពាវនាវឱ្យមេដឹកនាំបក្សកុម្មុយនិស្តចិនលាឈប់ពីដំណែងផងដែរ ដោយសារតែ ស្ថានភាពនយោបាយនៅក្នុងប្រទេសចិននាពេលនោះគឺមានការរឹតត្បិតនិងគាបសង្កត់ខ្លាំងយ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋពីសំណាក់រដ្ឋាភិបាលចិនដែលស្ថិតក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង។ អស់រយៈពេលជិតបីសប្តាហ៍ ក្រុមអ្នកតវ៉ាបានបានដើរស្រែកហើយរក្សាការប្រុងប្រយ័ត្នពីការប៉ុនប៉ងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរចិនជារៀងរាល់ថ្ងៃ។ លើសពីនេះទៀត សារព័ត៌មានបស្ចិមប្រទេសក៏បានផ្សព្វផ្សាយនូវវីឌីអូជាច្រើនសម្រាប់ទស្សនិកជនដែលនិយមតាមដានតាមទូរទស្សន៍និងកាសែតនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប អំពីកងទ័ពចិនដែលបានសម្រុកចូលទីលានធានអានមិននៅកណ្តាលទីក្រុងប៉េកាំង ហើយបានសម្លាប់និងចាប់ខ្លួនបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ថែមទៀតផង។ ទន្ទឹមគ្នានេះផងដែរ ការវាយលុករបស់រដ្ឋាភិបាលចិនយ៉ាងឃោរឃៅទៅលើក្រុមអ្នកតវ៉ាបានធ្វើឱ្យប្រទេសលោកខាងលិចមានការភ្ញាក់ផ្អើល និងបាននាំមកនូវការរិះគន់និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកផងដែរ។ តើអ្វីទៅដែលមូល​ហេតុ​នាំឱ្យ​ប្រជាជនទាំងនោះ​ធ្វើ​បាតុកម្ម? មានមូលហេតុជាច្រើនដែលជាកាតាលីកររុញច្រានឱ្យប្រជាជនក៏ដូចជាយុវជនរបស់ចិននាថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩នាំគ្នាចេញទៅធ្វើបាតុកម្មដើម្បីប្រឆាំងជាមួយនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយរបបកុម្មុយនីស្ត ប៉ុន្តែអ្វីដែលជាចលករសំខាន់ជាងគេនោះគឺការស្រេកឃ្លាននៃលទ្ធិប្រជាប្រធិតេយ្យ សេរីភាពនៃការបញ្ចេញមតិ...

សង្រ្គាម០៦ថ្ងៃរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់អារ៉ាប់

វិវាទរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់អារ៉ាប់ក្នុងប្រវត្តិសាស្ត្រមុនផ្ទុះឡើងនូវសង្គ្រាម៦ថ្ងៃ នៅក្នុងពាក់កណ្ដាលឆ្នាំ១៩៦៧ សង្រ្គាមដែលមានរយៈពេល០៦ថ្ងៃគិតចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី១១ខែមិថុនា បានកើតមានឡើងរវាងអ៊ីស្រាអែលជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់អារ៉ាប់មានដូចជា ស៊ីរី អេហ្ស៊ីប និងហ្ស៊កដានី (Jordan)​។ ជាក់ស្ដែង មុនឈានដល់វិវាទក្នុងឆ្នាំ១៩៦៧នេះ ភាពតានតឹងរវាងភាគីទាំងពីរ បានករកើតឡើងចាប់តាំងពីអ៊ីស្រាអែលត្រូវបានប្រកាសជារដ្ឋឯករាជ្យក្នុងឆ្នាំ១៩៤៨ ខែឧសភាមកម្ល៉េះ ដែលបង្ករទៅជាភាពតានតឹងផ្នែកនយោបាយ និងការប៉ះទង្គិចដោយវិស័យកងទ័ព។ ក្នុងឆ្នាំ១៩៤៨ដដែលនេះ ជម្លោះផ្លូវការលើកទីមួយរវាងអ៊ីស្រាអែល និងរដ្ឋទាំងបីមកពីតំបន់អារ៉ាប់ក៏បានផ្ទុះឡើង ដោយក្រុមប្រទេសអារ៉ាប់បានបើកការវាយប្រហារទៅលើកងទ័ពអ៊ីស្រាអែល រួមទាំងកម្ទេចចោលនូវទីក្រុងនានារបស់សាសន៍ជ្វីហ្វទៀតផង។ លើកទីពីរ គឺនៅក្នុងឆ្នាំ១៩៥៦ ដែលត្រូវបានគេស្គាល់ថាជា វិបត្តិព្រែកជីកស៊ុយអេ...

ហេតុអ្វីបានសហរដ្ឋអាមេរិកលូកដៃចូលក្នុងសង្គ្រាមវៀតណាម?

ក្រោយសង្គ្រាមឥណ្ឌូចិនទី១ បានបិទបញ្ចប់ សង្គ្រាមរៀតណាមបានកើតឡើងឬក៏យើងអាចហៅឈ្មោះម្យ៉ាងទៀតតាមប្រវត្តិវិទូជាច្រើនបានហៅឈ្មោះថា​​​​​​​«សង្គ្រាមឥណ្ឌូចិនទី២» ។ ឈ្មោះ«សង្គ្រាមឥណ្ឌូចិន»ដោយហេតុថា សង្គ្រាមនេះវាមិនមែនត្រឹមតែកើតឡើងក្នុងនៅក្នុងទឹកដីវៀតណាមតាមតែប៉ុណ្ណោះនោះទេ ប៉ុន្តែវារីកសាយភាយទៅកាន់ផ្នែកខ្លះនៃទឹកដីឥណ្ឌូចិនទាំងមូលផងដែរ នៅក្នុងនោះមានដូចជា កម្ពុជា និងឡាវ។ ​ សង្គ្រាមវៀតណាមគឺជាជម្លោះប្រដាប់អាវុធគ្នារវាងកងទ័ពរៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក និង វៀតណាម​ខាងជើង (​វៀតណាម​កុម្មុយនិស្ត) គាំទ្រ​ដោយ​ប្លុក​កុម្មុយនិស្ត។ ហើយវាក៏ត្រូវបានគេទទួលស្គាល់ថា ជាការប៉ះទង្គិចប្រដាប់អាវុធយ៉ាងសំខាន់មួយនៅក្នុងសម័យកាលនៃសង្គ្រាមត្រជាក់។ នៅក្នុងអត្ថបទនេះ យើងនិងការធ្វើការបកស្រាយឬក៏ពន្យល់ទៅលើសំណួរដែលបានលើកឡើងថាតើមានមូលហេតុអ្វីខ្លះបានសហរដ្ឋអាមេរិកលូកដៃចូលមកក្នុងសង្គ្រាមវៀតណាមទាំងដែលសហរដ្ឋអាមេរិកជាប្រទេសដែលស្ថិតនៅឆ្ងាយពីតំបន់នេះ? មានមូលហេតុចំនួន ៥ ដែលយើងអាចអាចយល់បានថាតើហេតុអ្វីបានសហរដ្ឋអាមេរិកលូកដៃចូលមកក្នុងសង្គ្រាមឥណ្ឌូចិនទី២នេះ ទី១ ឯករាជ្យភាពនៃប្រទេសវៀតណាម៖...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ