"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

តើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមានដំណើរការប្រព្រឹត្តិទៅយ៉ាងដូចម្តេច?

ទណ្ឌកម្មសេដ្ឋកិច្ច គឺជាឧបករណ៍នយោបាយការបរទេសមួយដែលយើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានឮនិងដឹងអំពីវាជាប្រចាំ។ ប្រទេសជាច្រើន ជាពិសេសប្រទេសដែលមានធនធានសេដ្ឋកិច្ចឈានមុខតែងតែប្រើប្រាស់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសណាមួយដើម្បីសម្រេចបាននូវគោលនយោបាយការបរទេសរបស់ខ្លួនក្នុងការទាមទារឱ្យប្រទេសដែលទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចបំពេញតាមលក្ខខណ្ឌជាក់លាក់ណាមួយ។ នៅក្នុងអត្ថបទនេះយើងនឹងក្រឡេកមើលឱ្យបានស៊ីជម្រៅថាតើអ្វីទៅជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច? តើគំនិតទណ្ឌកម្មសេដ្ឋកិច្ចចាប់ផ្តើមលេចឡើងជារូបរាងតាំងពីពេលណាមក? ហើយតើវាមានដំណើរប្រព្រឹត្តិទៅយ៉ាងដូចម្តេច? បន្ទាប់អំពីការឆ្លើយទៅនឹងសំណួរដែលបានលើកឡើងខាងលើរួច អត្ថបទនេះនឹងបន្តធ្វើការសិក្សារទៅលើករណីនៃប្រទេសរុស្ស៊ីថាតើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសផ្សេងៗក្រោយការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ចរបស់រុស្ស៊ីផងដែរ។ កំណរកំណើតនៃគំនិតទណ្ឌកម្មសេដ្ឋកិច្ច ការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចគឺត្រូវបានការសិក្សារជាច្រើនទទួលស្គាល់ថាជាឧបករណ៍នយោបាយមួយដែលមិនមានការបង្កជាសង្គ្រាមវាយប្រហារដោយអាវុធ ឬការបង្ហូរឈាមគ្នាឡើយ ដូច្នេះវាត្រូវបានគេយល់ថាជាឧបករណ៍សង្គ្រាមសន្តិវិធីមួយ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺទណ្ឌកម្មសេដ្ឋកិច្ចគឺជាគោលគំនិតមួយដែលបានចាប់បដិសន្ធិឡើងតាំងតែពីឆ្នាំ ៤៣២ មុនគ.ស មកម្ល៉េះដែលសកម្មភាពនៃការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចគឺត្រូវបានគេកត់សម្គាល់ថាបានកើតឡើងដំបូងបំផុតនៅក្នុងចក្រភពអាថែន (Athenian Empire) នៅពេលដែលចក្រភពនេះបានហាមមិនឱ្យអ្នកជំនួញពីក្រុង មេហ្គារ៉ា (Megara) ដែលជាសត្រូវរបស់ខ្លួនធ្វើពាណិជ្ជកម្មនៅក្នុងចក្រភពរបស់ខ្លួននោះទេ។ យ៉ាងណាមិញ បើទោះបីជាការកកើតឡើងនៃទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានគេប្រទះថាបានកើតឡើងតាំងពីច្រើនឆ្នាំមុនគ.សមក...

ចូ បៃឌិន ផ្ដើមតម្រង់មុខព្រួញ “សន្តិសុខនិងពាណិជ្ជកម្ម” មកលើអាស៊ី ជាពិសេសគឺចិន

ប្រធានាធិបតីសហរដ្ឋអាមេរិក រាប់ចាប់តាំងពីប្រធានាធិបតី George W. Bush រហូតមកដល់ ប្រធានាធិបតី ចូ បៃឌិន បានយកចិត្ដទុកដាក់ទៅលើការពង្រីកអំណាចរបស់ប្រទេសចិន។ យ៉ាងណាមិញ ទោះបីជា ប្រធានាធិបតី George W. Bush ជាអ្នកផ្ដើមមុនគេថាចិនគឺជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រក្ដី ប៉ុន្តែក្រោយពីការវាយប្រហារនៅអគារភ្លោះមក លោកបានងាកមកផ្ដោតលើសង្គ្រាមប្រឆាំងភេរវកម្មវិញ។ មកដល់សម័យលោកប្រធានាធិបតី បា រ៉ាក់អូបាម៉ា វិញ គឺមានយុទ្ធសាស្ត្រ...

តើហេតុអ្វីបានជាជប៉ុនត្រូវភ្ញាក់ខ្លួនដោយសារវិបត្ដិ “រុស្ស៊ី-អ៊ុយក្រែន” ?

ជប៉ុនគឺជាប្រទេសពិសេសមួយ ដែលឡើងចុះៗ ជាប្រទេសទន់ខ្សោយ បន្ទាប់មកក្លាយជាប្រទេសខ្លាំង ក្រោយមកធ្លាក់ខ្លួន ហើយចុងក្រោយនេះគឺមហាអំណាចសេដ្ឋកិច្ចប៉ុន្តែខ្សោយយោធា។ ក្រោយពីបានអនុវត្តគោលនយោបាយបើកចំហរទៅកាន់ពិភពលោកនៅដើមសតវត្សទី២០ ចក្រភពជប៉ុនដែលជាមហាអំណាចអាស៊ី ចាប់ផ្ដើមរីកចម្រើនលើវិស័យឧស្សាហកម្ម និងយោធាយ៉ាងខ្លាំង ។ ពេលនោះឯងដែលជប៉ុនផ្ដើមមានមហិច្ឆតាវាទទីនិយម និងបានឈ្លានពានប្រទេសជិតខាងខ្លួនជាបន្តបន្ទាប់ ហើយនៅក្នុងសម័យសង្គ្រាមលោកលើកទី២ ជប៉ុនបានចងសម្ព័ន្ធត្រីភាគីជាមួយ អាល្លឺម៉ង់ និងអ៊ីតាលី ដើម្បីសម្រេចមហិច្ឆតាអាណានិគមនិយម។ តែនៅទីបំផុតក៏ត្រូវបរាជ័យទៅវិញនៅឆ្នាំ ១៩៤៥ ក្រោមស្នាដៃអាមេរិក ដោយចាប់ពីពេលនោះ កម្លាំងយោធាជប៉ុនបានចុះខ្សោយរហូតមកដល់បច្ចុប្បន្ន។ យោធាជប៉ុនចុះខ្សោយព្រោះរដ្ឋធម្មនុញ្ញ មាត្រាទី៩ ជប៉ុនគឺជាមហាសេដ្ឋកិច្ចលំដាប់ទី២នៅអាស៊ី...

តួនាទីបារាំងក្នុងនាមជាស្ថាបនិកសហភាពអឺរ៉ុប

កាលណានិយាយពីការរួមចំណែករបស់ប្រទេសបារាំងក្នុងសហភាពអឺរ៉ុប យើងត្រូវរំឮកពីដើមកំណើតនៃសហភាអឺរ៉ុបជាមុនសិន នោះគឺរដ្ឋបុរសដ៏អស្ចារ្យជនជាតិបារាំងពីររូបគឺលោក Jean Monnet (១៨៨៨ - ១៩៧៩) និងលោក Robert Schuman (១៩៨៦ - ១៩៦៣)។ ឥស្សរជនទាំងពីររូបនេះត្រូវបានចាត់ទុកថាជាស្ថាបត្យករនៃគម្រោងសមាហរណកម្មអឺរ៉ុប ជាអ្នកដែលផ្ដួចផ្ដើមនូវផ្នត់គំនិតសាមគ្គីភាពរវាងរដ្ឋនិងរដ្ឋ ជាជាងការកាប់សម្លាប់គ្នា បង្កឱ្យកើតជាសង្គ្រាម នេះបើផ្អែកទៅលើសេចក្តីប្រកាសរបស់លោក Robert Schuman នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៥០...

តើអង្គការសហប្រជាជាតិមិនអាចតាមទាន់របត់ភូមិសាស្ត្រនយោបាយមែនទេ?

នៅពេលដែលភ្លើងសង្គ្រាមលោកលើកទី ២ បានរលត់ ប្រទេសដែលឈ្នះសង្គ្រាមទាំង ៥ បានមូលមតិគ្នាដើម្បីបង្កើតរបបថ្មីមួយសម្រាប់ដឹកនាំពិភពលោក និងជាពិសេសគឺបញ្ចៀសសង្គ្រាមលោកទី ៣។ តាមពិតទៅ ត្រឡប់មើលទៅប្រវត្តិសាស្រ្ត ក្នុងពេលដែលសង្រ្គាមលោកលើកទី២កំពុងបន្ត អាល្លឺម៉ង់និងជប៉ុននៅពុំទាន់ចុះចាញ់ មេដឹកនាំនៃប្រទេសធំទាំងបីគឺ លោក Franklin D. Roosevelt នៃសហរដ្ឋអាមេរិក លោក Winston Churchill នៃចក្រភពអង់គ្លេស និង លោក...

ហេតុអ្វីឧស្សាហកម្មផលិតអាវុធគឺជាឧស្សាហកម្មមិនចេះជួបវិបត្ដិ?

សុខសន្តិភាពគឺជាអ្វីដែលមនុស្សជាច្រើនស្រលាញ់និងចង់បាន ប៉ុន្តែក៏មានអ្នកខ្លះប្រាថ្នាចង់ចង់ឃើញសង្គ្រាម ដោយសារតែពួកគេសម្លឹងឃើញសង្គ្រាមថាជាឱកាសដែលអាចទាញយកប្រយោជន៍បានទាំងការទូតនិងសេដ្ឋកិច្ច។ ក្នុងន័យនេះ ឧស្សាហកម្មផលិតអាវុធគឺជាឧស្សាហកម្មមួយដែលមិនអាចឈប់សម្រាក ទោះបីជាពិភពលោកមានសន្តិភាព ឬពិភពលោកមានសង្គ្រាម ឬពិភពលោកជាមួយវិបត្ដិសេដ្ឋកិច្ច ឬវិបត្ដិសង្គមណាមួយឡើយ។ ប្រទេសទន់ខ្សោយហើយទទួលការគម្រាមកំហែងត្រូវការទិញសព្វាវុធទំនើបៗដើម្បីការពារបូរណភាពទឹកដីទោះបីជាមិនទាន់មានសង្គ្រាម ខណៈប្រទេសដែលខ្លាំងមហាអំណាចប្រើប្រាស់ឧស្សាហកម្មផលិតអាវុធអភិវឌ្ឍវិស័យយោធាដើម្បីពង្រឹងអំណាច ព្រមទាំងប្រើប្រាស់ឧស្សាហកម្មនេះដើម្បីជាផ្លូវរកចំណូលសេដ្ឋកិច្ច។ ប្រទេសធំៗដែលនាំចេញអាវុធលើពិភពលោក យោងតាម Stockholm International Peace Research Institute (SIPRI) បានឱ្យដឹងថា ៧៦% នៃសព្វាវុធ ដែលនាំចេញទៅជុំវិញពិភពលោកចាប់ពីឆ្នាំ ២០១៥ –...

ប្រទេសស្រីលង្ការ៖ វិបត្ដិសេដ្ឋកិច្ច-សង្គម កំពុងរុញច្រាន​​ឱ្យប្រទេសស្ថិតក្នុងគ្រាអាសន្ន

ពលរដ្ឋប្រទេសស្រីលង្កានៅក្នុងទីក្រុងកូឡុំបូនាំគ្នាបាតុកម្ម ស្រែកទាមទារឱ្យលោកប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ចុះចេញពីដំណែង ​ដោយមូលហេតុប្រទេសកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ កង្វះស្បៀងអាហារ ក្រដាសសៀវភៅ អគ្គិសនី ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់មូលដ្ឋានផ្សេងទៀត ជាពិសេសអត្រាអតិផរណាកើនឡើងខ្ពស់ហួសហេតុ បណ្ដាលឱ្យពលរដ្ឋទាំងក្មេងទាំងចាស់មិនអាចទ្រាំរស់នៅក្នុងស្ថានភាពបែបនេះបន្តទៀតបាន។ សេដ្ឋកិច្ចដាំក្បាលចុះ បំណុលជុំទិស ពលរដ្ឋក៏ស្រេកឃ្លាន រាលរង្គើដល់ប្រព័ន្ធនយោបាយគ្រប់គ្រងប្រទេស ដែលអាចវិវត្តឈានដល់វិបត្តិនយោបាយធ្ងន់ធ្ងរមួយកម្រិតទៀត។ តើដើមចមនៃបញ្ហាវិបត្តិទាំងអស់នេះបណ្ដាលមកពីកត្តាអ្វីខ្លះ? អត្ថបទខាងក្រោមនេះនឹងលើកយកចំណុចខ្លះៗមកធ្វើអត្ថាធិប្យាយ។ បរាជ័យនៃប្រព័ន្ធដឹកនាំប្រទេសស្រីលង្កា ជាទូទៅ ប្រព័ន្ធដឹកនាំនយោបាយដើរតួយ៉ាងសំខាន់ ប្រៀបដូចជាក្បាលម៉ាស៊ីននាំមុខសេដ្ឋកិច្ចប្រទេសមួយឱ្យឆ្ពោះទៅរកវឌ្ឍនភាពបាន...

តើរុស្ស៊ីយកប្រេងឆៅនិងឧស្ម័នប្រើក្នុងនយោបាយការបរទេសយ៉ាងដូចម្ដេច?

ខណៈនេះ រុស្ស៊ីដែលកំពុងខិតខំយ៉ាងសស្រាក់សស្រាំវាយយកឱ្យបាននូវប្រទេសអ៊ុយក្រែនឱ្យកាន់តែឆាប់ រុស្ស៊ីក៏កំពុងប្រឈមមុខនឹងសង្គ្រាមសេដ្ឋកិច្ចដែលក្រុមលោកប្រទេសខាងលិចនាំគ្នាព្រួតដៃដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ បាតសន្លឹកបៀររបស់រុស្ស៊ីនៅលើសេដ្ឋកិច្ចពិភពលោកគឺប្រភពថាមពល ដែលបានជួយឱ្យរុស្ស៊ីហាក់មានទឹកមាត់ប្រៃនៅលើឆាកអន្តរជាតិ។ យោងតាម IEA រុស្ស៊ីគឺជាអ្នកផលិតប្រេងឆៅលំដាប់លេខ ៣ ធំជាងគេនៅលើពិភពលោក និងជាប្រទេសដែលនាំចេញប្រេងឆៅមកលើទីផ្សារពិភពលោកលំដាប់លេខ ២ បន្ទាប់ពីអារ៉ាប់ឌីសាអូឌីត។ តួអង្គដែលពិភពលោកមិនអាចខ្វះបាន រុស្ស៊ីក៏ដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រភពថាមពលដូចជាប្រេងឆៅ និងឧស្ម័នធម្មជាតិនៅលើទឹកដីសហភាពអឺរ៉ុបផងដែរ។ យោងតាម​របាយការណ៍របស់ WEFORUM ២/៥ នៃឧស្ម័នធម្មជាតិដែលសហភាពអឺរ៉ុបបានប្រើប្រាស់គឺបានមកពីរុស្ស៊ី និងបាននាំចូលប្រេងឆៅចូលសហភាពអឺរ៉ុបលើសពី ១/៣។ រុស្ស៊ីក៏ជាតួអង្គដ៏សំខាន់និងចាំបាច់យ៉ាងខ្លាំងមកលើសហភាពអឺរ៉ុប ដោយសារតែវិបត្ដិកង្វះថាមពលដែលបណ្ដាលអាចអតិផរណាកើនឡើងខ្លាំងនៅសហភាពអឺរ៉ុប។ ប្រសិនបើយើងវិភាគឱ្យកាន់តែស៊ីជម្រៅបន្តិចទៀត​ ប្រសិនបើឆ្នាំ២០២២នេះគឺមានស្ថានភាពប្រេងឆៅដូចឆ្នាំ២០២០វិញ...

រុស្ស៊ីលើកទ័ពអ៊ុយក្រែន បានធ្វើឱ្យប្រទេស ២ នៅអឺរ៉ុបភ័យភិតខ្លាចជាគោលដៅបន្ទាប់

ការសម្រេចចិត្តរបស់ប្រទេសរុស្ស៊ីក្នុងការពង្រាយកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុបមានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់ប្រទេសរូស្ស៊ី។ មេដឹកនាំបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន បានចោទប្រកាន់ថាប្រទេសរូស្ស៊ីបាននាំមកនូវអស្ថិរភាពដល់ទ្វីបអ៊ឺរ៉ុបសារជាថ្មី។ ប៉ុន្តែភាពភ័យខ្លាចរបស់ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុបមិនដូចគ្នានោះទេ។ ជាក់ស្តែងមានប្រទេសចំនួនពីរដែលភ័យខ្លាចថាខ្លួននឹងក្លាយជាគោលដៅបន្ទាប់របស់លោកពូទីន ដែលនោះគឺប្រទេសម៉ុលដូវ៉ា​(Moldova)និងប្រទេសហ្សកហ្ស៊ី (Georgia)។ តើហេតុអ្វីបានជាជម្លោះរវាងប្រទេសរូស្ស៊ីនិងប្រទេសអ៊ុយក្រែនគឺសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ? ៣ ប្រទេសមែន ប៉ុន្តែមានចំណុចនយោបាយដូចគ្នាច្រើន នៅពេលដែលលោកពូទីនបានបញ្ជាកងទ័ពឲ្យចូលទៅក្នុងទឹកដីប្រទេសអ៊ុយក្រែន មេដឹកនាំទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្រ្តីនានានៃប្រទេសម៉ុលដូវ៉ា និងប្រទេសហ្សកហ្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើរូស្ស៊ីនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ពួកគេ ។ ប្រតិកម្មរបស់ថា្នក់ដឹកនាំនៃប្រទេសម៉ុលដូវ៉ា និងប្រទេសហ្សកហ្ស៊ីគឺមិនមានអ្វីគួរភ្ញាក់ផ្អើលនោះទេ ដោយសារតែប្រទេសទាំង៣មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ស្តែងចេញពីភាពដូចគ្នានៃរបបនយោបាយ ក៏ដូចជាផ្នត់គំនិតនយោបាយរបស់ប្រជាជននៅក្នុងប្រទេសទាំងនេះ។ រដ្ឋាភិបាលនៃប្រទេសទាំងបីគឺមានទំនោរទៅកាន់ប្រទេសលោកខាងលិចដូចគ្នា។ ជាក់ស្តែងនៅពេលដែលលោកសេឡេនស្គី ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន...

ទំនាក់ទំនងការបរទេសរបស់ឥណ្ឌានៅក្នុងវិបត្តអ៊ុយក្រែន

តើប្រទេសឥណ្ឌាអាចស្វែងរកតុល្យភាពរវាងប្រទេសរុស្សី និងប្រទេសលោកខាងលិចបានទេ ខណៈភ្លើងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែនកំពុងផ្ទុះយ៉ាងសន្ធោរសន្ធៅ ? ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​អ៊ុយក្រែន​កាន់​តែ​ខ្លាំង​ឡើងៗ ឥណ្ឌា​កំពុងព្យាយាមរក្សាតុល្យភាពរបស់ខ្លួនរវាងទីក្រុងម៉ូស្គូ និងប្រទេសលោកខាងលិច។  កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ពេលដែលរុស្សីលុកលុយអ៊ុយក្រែន នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទូរស័ព្ទទៅលោក Putin ដើម្បីអំពាវនាវឱ្យបញ្ចប់ការលុកលុយនេះជាបន្ទាន់។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីការចាកចេញប្រកបដោយសុវត្ថិភាព និងការវិលត្រឡប់របស់និស្សិតឥណ្ឌា ប្រមាណជាង  ២០,០០០នាក់ នៅក្នុងប្រទេសអ៊ុយក្រែន។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ឥណ្ឌា​មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ឬថ្កោលទោសលើការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែននោះឡើយ។...

ឌីជីថលយ័ន (Digital Yuan) នឹងក្លាយជាជំហានថ្មីមួយក្នុងប្រព័ន្ធធនាគាររបស់ប្រទេសចិន

បដិវត្តន៍ឧស្សាហកម្មក្នុងពិភពលោកបាននឹងកំពុងតែកើតឡើងជាបន្តបន្ទាប់ ពីមួយសម័យកាលទៅមួយសម័យកាល ហើយបដិវត្តន៍ ៤.០ ក្នុងសតវត្សទី២១នេះ បាននាំឱ្យអរិយ្យធម៌មនុស្សជាតិប្រែប្រួលជាខ្លាំង ដោយវាបានក្លាយជាយុគសម័យមួយ ដែលបច្ចេកវិទ្យារីកចម្រើនលឿនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្ស។ ការរីកចម្រើនដ៏ឆាប់រហ័ស បានញ៉ាំងឱ្យបច្ចេកវិទ្យាឌីជីថលដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពប្រចាំថ្ងៃ។ របៀបរស់នៅរបស់ប្រជាជនទូទាំងសកលលោក មានការពឹងផ្អែកជាខ្លាំងលើបណ្ដាញបច្ចេកវិទ្យាឥតខ្សែ ឬឌីជីថល។ ជាពិសេសមនុស្សបានងាកមករកស៊ីក្នុងរបៀបថ្មី តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (e-commerce) ដែលនាំឱ្យតម្រូវការនៃការទូទាត់អេឡិចត្រូនិចកាន់តែពេញនិយម (e-payment) ដោយគេអាចស្កេន QR Code ដើម្បីទូទាត់ប្រាក់ ឬផ្ទេរប្រាក់ឱ្យគ្នាទៅវិញទៅមកបានយ៉ាងងាយ។...

តើចិននឹងឈរជំហរបែបណាលើករណីវិវាទ រុស្ស៊ី-អ៊ុយក្រែន?

វិបត្តិអ៊ុយក្រែននិងរុស្ស៊ីជាបញ្ហាដែលមានឬសគល់ស្មុកស្មាញតាំងពីប្រវត្តិសាស្ត្រ ហើយមិនមែនជាបញ្ហាដែលពាក់ព័ន្ធត្រឹមតែគូភាគីទាំងពីរនោះទេ ប៉ុន្តែវាត្រូវបានលូកដៃចូលពីមហាអំណាចអាមេរិក មហាអំណាចចិន សហភាពអ៊ឺរ៉ុប និងអង់គ្លេសផងដែរ ដែលជាហេតុធ្វើឱ្យសង្គ្រាមលោកងាយនឹងផ្ទុះឡើងប្រសិនបើមានការថ្លោះធ្លោយណាមួយកើតឡើង។ ព្រឹត្តិការណ៍ចុងក្រោយនៃជម្លោះនេះគឺរុស្ស៊ីបាននឹងកំពុងចេញប្រតិបត្តិការកងកម្លាំងយោធារបស់ខ្លួន ចូលឈ្លានពានអ៊ុយក្រែនជាផ្លូវការ ដោយបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងសំខាន់ៗមួយចំនួន។ រីឯលោកខាងលិចវិញ ជាពិសេសសហរដ្ឋអាមេរិក លោកប្រធានាធិបតី ចូ បៃដិន បានកោះប្រជុំសមាជិកក្រុមប្រទេសទាំង៧ G7 និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីដាក់ទណ្ឌកម្មឱ្យកាន់តែធ្ងន់មួយកម្រិតទៀតទៅលើរុស្ស៊ី។ ប្រតិកម្មពីសំណាក់គ្រប់បណ្ដាប្រទេសលើពិភពលោកទាំងអស់ក៏មិនខុសគ្នាប៉ុន្មានទេ គឺបានថ្កោលទោសចំពោះទង្វើរបស់រុស្ស៊ី ហើយសូម្បីតែលោកអង់តូនីញ៉ូ ហ្គូទែរស៍ ប្រមុខអង្គការពិភពលោកក៏បានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ប្រតិកម្មសឹកលើអ៊ុយក្រែនជាបន្ទាន់ផងដែរ។ ដោយឡែក...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ