Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាមានការឈានដល់ការឃាត់ខ្លួនលោករ៉ូឌ្រីហ្គោ ឌុយទែតេទៅកាន់តុលាការព្រហ្មទណ្ឌពិភពលោក(ICC)?
The Seed Cambodia
-
March 28, 2025
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ប្រៀបធៀបប្រព័ន្ធនយោបាយរវាងសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស
The Seed Cambodia
-
March 19, 2025
នយោបាយការបរទេស
របត់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិកដោយសារព្រឹត្តិការណ៍ ៩/១១
នយោបាយការបរទេស
The Seed Cambodia
-
September 17, 2021
នៅក្នុងថ្ងៃទី១១ ខែកញ្ញា នាឆ្នាំ២០២១ គឺជាគម្រប់ខួបនៃការធ្វើភេវរកម្មរបស់ក្រុម Al Qaeda ទៅលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក។ នៅក្នុងគម្រប់ខួបនៃការរំលឹកពីអ្នកដែលបាត់បង់ជីវិតនៅក្នុងភេវរកម្មនេះ មានការចូលរួមពីសំណាក់អ្នកដឹកនាំប្រធានាធិបតីសព្វថ្ងៃគឺលោក ចូ បៃដិន (Joe Biden) ក៏ដូចជាអតីតប្រធានាធិបតីពីមុនមកដូចជាលោក បារ៉ាក់ អូបាម៉ា (Barack Obama) និងលោកចច ប៊ីល គ្លីនតុន (Bill Clinton)...
គោលនយោបាយមុននិងក្រោយ លោកនាយករដ្ឋមន្ត្រីជប៉ុន យូស្ហីស៊ីដេ ស៊ូហ្កាឡើងកាន់ដំណែង
នយោបាយការបរទេស
The Seed Cambodia
-
September 10, 2021
ប្រទេសជប៉ុនអាចចាត់ទុកថាជាប្រទេសដែលមានរបត់នយោបាយប្លែកគួរឱ្យកត់សម្គាល់ដោយសារតែផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីយ៉ាងញឹកញាប់។ បើគិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ឆ្នាំ ២០២១នេះ ប្រទេសជប៉ុនបានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីអស់១១លើក ខណៈដែលសហរដ្ឋអាមេរិកផ្លាស់ប្ដូរប្រធានាធិបតីត្រឹមតែ ៥ លើកប៉ុណ្ណោះក្នុងអំឡុងពេល ២ ទសវត្សរ៍ដដែលនេះ។ ហេតុដូចនេះ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលកាន់អំណាចមិនទាន់បាន ១ ឆ្នាំស្រួលបួលផង ស្រាប់តែលោកនាយករដ្ឋមន្ត្រីយូស្ហីស៊ីដេ ស៊ូហ្កា (Yoshihide Suga) ប្រកាសថាលោកនឹងមិនឈរឈ្មោះជាបេក្ខជនបោះឆ្នោតប្រធានគណបក្សដែលនឹងត្រូវធ្វើឡើងនៅទី២៩ ខែកញ្ញានេះ។ ការប្រកាសបែបនេះគឺស្មើនឹងបោះបង់ឱកាសជានាយករដ្ឋមន្ត្រីអាណិត្ដថ្មី ពីព្រោះតែគណបក្ស Democratic...
ហេតុអ្វីបានជាប្រទេសថៃសម្រុកធ្វើបាតុកម្មខណៈកូវីដ១៩កំពុងយាយីខ្លាំង?
នយោបាយការបរទេស
The Seed Admin
-
September 3, 2021
ត្បិតតែកូវីដ១៩កំពុងតែលុកលុយព្រះរាជាណាចក្រថៃ ក៏ប៉ុន្តែវិបត្ដិនយោបាយក៏នៅតែបន្តដ៏ក្ដៅគគុកដែរ។វិបត្ដិនយោបាយរបស់ថៃដែលកំពុងប្រទះនិងបាតុកម្មបន្តបន្ទាប់ពីសំណាក់ប្រជាជនថៃគឺដោយសារការមិនពេញចិត្តនឹងរាជរដ្ឋាភិបាលដឹកនាំដោយលោក ប្រាយុទ្ធ ចន្ទអូចា Prayut Chan-o-cha ។ ទោះជាប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ខ្លាំងយ៉ាងណា ក៏នៅក្រុមបាតុករថៃនៅតែប្រថុយប្រថានដើម្បីជួបជុំគ្នាធ្វើបាតុកម្មដើម្បីឱ្យលោកនាយករដ្ឋមន្រ្តៃថៃចុះចេញពីតំណែង ដោយសារតែបញ្ហានយោបាយយូរឆ្នាំ និងកំហឹងលើរដ្ឋាភិបាលដែលអសម្ថភាពក្នុងការដោះស្រាយបញ្ហាការរាតត្បាតជំងឺកូវិដ១៩។ បើគិតមកត្រឹមខែសីហា មានការប៉ះទង្គិចរវាងក្រុមបាតុករ និងក្រុមប៉ូលីសថៃជាច្រើនសារ ហើយក្រុមប៉ូលីសបានប្រើប្រាស់កាំភ្លើងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ស្កាត់ការបង្កសកម្មភាពអសន្តិសុខ។ បាតុកម្មនៅប្រទេសថៃមិនមែនទើបនឹងមាននោះទេ ការតវ៉ាបានចាប់ផ្តើមពីដើមឆ្នាំ២០២០ ដោយសារការមិនពេញចិត្តនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកប្រាយុទ្ធ ដែលកាន់កាប់អំណាចតាមរយៈការធ្វើរដ្ឋប្រហារពីឆ្នាំ ២០១៤។ ការមិនពេញចិត្តរបស់ប្រជាជន បានធ្វើឱ្យមានការតវ៉ាទាមទារឱ្យលោកប្រាយុទ្ធចុះចេញពីតំណែង និងរៀបចំរដ្ឋាភិបាលប្រជាធិបតេយ្យសារជាថ្មី។ បាតុកម្មរបស់យុវជនថៃ៖...
គោលនយោបាយការបរទេសរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចំពោះចិន និងអាមេរិក
នយោបាយការបរទេស
The Seed Admin
-
August 20, 2021
សាធារណរដ្ឋហ្វ៊ីលីពីន សាធារណរដ្ឋហ្វ៊ីលីពីនជាប្រទេសដែលធ្លាប់ត្រូវបានស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសអេស៉្បាញ (១៥៦៥–១៨៩៨) និងសហរដ្ឋអាមេរិក (១៨៩៨–១៩៤៦)។ ក្រោយទទួលបានឯករាជ្យនៅឆ្នាំ១៩៤៦ ពីសហរដ្ឋអាមេរិក ប្រទេសនេះបានទទួលនូវមរតកនៃរបបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិច។ មាត្រា២នៃរដ្ឋធម្មនុញ្ញហ្វ៊ីលីពីនឆ្នាំ១៩៨៧ បានចែងថា «ហ្វ៊ីលីពីនគឺជារដ្ឋប្រជាធិបតេយ្យនិងសាធារណរដ្ឋ។ អធិបតេយ្យភាពស្ថិតនៅក្នុងដៃរបស់ប្រជាជន ហើយអំណាចរដ្ឋាភិបាលទាំងអស់កើតចេញពីប្រជាជន។» ប្រធានាធិបតី អនុប្រធានាធិបតី និងសមាជិកព្រឹទ្ធសភាត្រូវបានបោះឆ្នោតជ្រើសតាំងជារៀងរាល់អាណត្តិដែលមានរយៈពេល៦ឆ្នាំ។ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៦ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលជាប្រធានគណបក្សប្រជាធិបតេយ្យហ្វ៊ីលីពីន - អំណាចប្រជាជន...
នយោបាយប្រទេសមហាអំណាចក្នុងកីឡាអូឡាំពិក
នយោបាយការបរទេស
The Seed Admin
-
August 13, 2021
ក្នុងរយៈពេលប្រាំមួយថ្ងៃនៅឯរាជធានីតូក្យូ (Tokyo) នៃប្រទេសជប៉ុន កម្មវិធីកីឡាអន្តរជាតិអូឡាំពិកបានប្រារព្ធឡើងដោយមានការចូលរួមពីកីឡាករនិងកីឡាការិនីជាច្រើននាក់។ កម្មវិធីអូឡាំពិកលើកនេះ គឺខុសប្លែកពីកម្មវីធីអូឡាំពិកកន្លងផុតទៅដោយសារតែកម្មវិធីអូឡាំពិកតូក្យូ២០២០ គឺប្រារព្ធឡើងនៅក្នុងពេលដែលពិភពលោកកំពុងតែជួបប្រទះនូវជំងឺរាតត្បាតជាសកលគឺកូវីដ១៩។ ប៉ុន្តែទោះជាយ៉ាងណាប្រទេសភាគច្រើននៅតែបន្តបញ្ជូនក្រុមកីឡាករកីឡាការិនីរបស់ខ្លួនដើម្បីប្រកួតប្រជែងនៅក្នុងកម្មវិធីកីឡាដែលប្រារព្ធតែម្តងក្នុងរយៈពេល ៤ ឆ្នាំនេះ។ ក្នុងចំណោមប្រទេសទាំងឡាយដែលបានចូលរួម ប្រទេសចិននិងសហរដ្ឋអាមេរិកបន្តបញ្ជូនកីឡាកររបស់ខ្លួននៅចំនួនច្រើនដដែល ដែលប្រទេសចិនបានបញ្ចូនកីឡាករចំនួន៤០៦នាក់ និងរួមបញ្ចូលទាំងសមាជិកដទៃទៀតដូចជាគ្រូបង្វឹក មានចំនួនសរុបដល់ទៅ៧៧៧នាក់ដែលជាចំនួនច្រើនជាងគេបើប្រៀបធៀបនឹងចំនួនដែលប្រទេសខចិនបានបញ្ចូនទៅកម្មវិធីអូឡាំពិកពីមុនមក។ ចំណែកឯសហរដ្ឋអាមេរិកវិញ បានបញ្ចូនកីឡាករចំនួន៦១៣នាក់ ដែលលើសពីចំនួន៥៥៤នាក់ ដែលសហរដ្ឋអាមេរិកបានបញ្ចូនទៅកាន់អូឡាំពិកទីក្រុង Rio ក្នុងឆ្នាំ២០១៦។ ក្នុងកម្មវិធីរយៈពេល ២ សប្តាហ៍នេះ...
ការដកទ័ពពីអ៊ីរ៉ាក់បង្ហាញពីជំហរមិនច្បាស់ការរបស់អាមេរិក
នយោបាយការបរទេស
The Seed Admin
-
July 30, 2021
បន្ទាប់ទ័ពអាមេរិកបានឈរជើងនៅអ៊ីរ៉ាក់អស់រយៈពេល ១៨ឆ្នាំកន្លងមក រដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រកាសគ្រោងនឹងដកកងទ័ពពីអ៊ីរ៉ាក់នៅខែកញ្ញាឆ្នាំ ២០២១ នេះ។ យោងតាមសេចក្តីថ្លែងការពីសេតវិមាន បានប្រកាសថានឹងដកកងកម្លាំងយោធាចេញ ប៉ុន្តែនឹងបន្តការហ្វឹកហ្វឺនដល់កងទ័ពអ៊ីរ៉ាក់ក្នុងការប្រយុទ្ធតទល់នឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ក្រោយពីប្រធានាធិបតី ចូ បៃដិន មានជំនួបជាមួយនឹង នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោកមូស្តាហ្វា អាល់កាឌីមី (Mustafa al-Kadhimi)។ យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា...
ទំនាក់ទំនងសហរដ្ឋអាមេរិក–គុយបា និង បាតុកម្មប្រឆាំងរដ្ឋាភិបាលគុយបា
នយោបាយការបរទេស
The Seed Admin
-
July 23, 2021
បន្ទាប់ពីសហភាពសូវៀតបានដួលរលំជាស្ថាពរនៅឆ្នាំ១៩៩១ បណ្ដាប្រទេសកុម្មុយនីស្ដនិយម និងសង្គមនិយមដែលអនុវត្តប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned Economy) បានជួបនឹងការបរាជ័យសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែង ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសគុយបាត្រូវបានធ្លាក់ចុះ ៣៥% ក្នុងរយៈពេលត្រឹមតែបីឆ្នាំ ផលិតផលកសិកម្មធ្លាក់ចុះ ៤៧% និងវិស័យសំណង់ធ្លាក់ចុះ ៧៤% នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ JACOBIN។ ទោះជាយ៉ាងណា ក្រោមរដ្ឋការ បារ៉ាក់ អូបាម៉ា Barack Obama...
ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ៖ គ្មានឱកាសក្នុងការស្រោចស្រង់ឬទេ?
នយោបាយការបរទេស
The Seed Admin
-
July 16, 2021
នៅក្នុងខែមិថុនា ឆ្នាំ២០២១កន្លងផុតទៅនេះ ប្រទេសអ៊ីរ៉ង់បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលនឹងជំនួសលោក Hasan Rouhani ដែលជាប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសអ៊ីរ៉ង់ក្រោយពីលោកបញ្ចប់អាណត្តិទីពីររបស់លោកនៅក្នុងខែសីហាខាងមុខនេះ។ លទ្ធផលការបោះឆ្នោតបានបង្ហាញថាលោក Ebraham Raisi បានទទួលជ័យជំនះដោយលោកបានទទួលសន្លឹកឆ្នោតដ៏ច្រើនលើសលុបគឺស្មើនឹង៧២.៣៥% នៃចំនួនសន្លឹកឆ្នោតទាំងអស់។ លោក Ebraham Raisi គឺជាអ្នកនយោបាយអភិរក្សនិយមដែលមកពីគណបក្ស Combatant Clergy Association (CCA) ដែលជាគណបក្សមួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងស្ថាប័នរដ្ឋកំពូលៗមួយចំនួនរបស់ប្រទេសអ៊ីរ៉ង់ដែលសព្វថ្ងៃនេះ។ ការទទួលជ័យជំនះរបស់លោកគឺបានផ្តល់សញ្ញាថាប្រទេសអ៊ីរ៉ង់នឹងឈានទៅរកនូវគោលដៅថ្មីក្នុងកិច្ចការទំនាក់ទំនងការបរទេស ជាពិសេសគឺពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកតែម្តង។ ជាក់ស្តែងប្រធានាធិបតីរូបនេះបានថ្លែងនៅក្នុងសន្និសីទកាសែតថា “ទេ”...
តើពិភពលោកត្រូវការ B3W របស់ក្រុមប្រទេសទាំង៧ G7 ឬក៏ត្រូវការ BRI របស់ប្រទេសចិន?
នយោបាយការបរទេស
The Seed Admin
-
July 2, 2021
ដើមកំណើតនៃក្រុមប្រទេសទាំង៧ (Group 7) វេទិការជជែកពិភាក្សារវាងក្រុមប្រទេសទាំង៧ Group 7 មិនមែនជាស្ថាប័នអន្តររដ្ឋាភិបាលផ្លូវការនោះទេ ប៉ុន្តែវាជាការបង្កើតឡើងនៅឆ្នាំ១៩៧៥ ដោយមានសហស្ថាបនិកដំបូង៦ប្រទេសដូចជា សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី បារាំង និង ជប៉ុន មួយឆ្នាំក្រោយមកទៀត ប្រទសកាណាដា ក៏បានចូលរួមជាមួយបន្ថែម បង្កើតបានជាក្រុមប្រទេសទាំង៧ ឬហៅកាត់ថា G7។ ផ្អែកទៅលើគេហទំព័រក្រុមប្រឹក្សាទំនាក់ទំនងបរទេស ក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចខ្លាំងក្លា ប្រកាន់លទ្ធិប្រជាធិបតេយ្យ...
ប្រទេសហុងគ្រី៖ មិត្តដែកថែបរបស់ចិនក្នុងសហភាពអឺរ៉ុប?
នយោបាយការបរទេស
The Seed Admin
-
June 25, 2021
នាដើមខែមិថុនានេះ នៅឯរដ្ឋធានីបូដាផាស់(Budapest) ប្រទេសហុងគ្រីមានមនុស្សជាច្រើនរយនាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវ។ ការធ្វើបាតុកម្មនេះគឺទាមទារឱ្យលោក Viktor Orbánដែលជានាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រីបញ្ឈប់នូវគម្រោងសាងសង់សាកលវិទ្យាល័យមួយគឺសាកលវិទ្យាល័យហ្វូដាន (Fudan)។ សាកលវិទ្យាល័យហ្វូដានជាសាកលវិទ្យាល័យមួយដែលមានឈ្មោះល្បីល្បាញនៅឯប្រទេសចិន។ រដ្ឋាភិបាលលោក Viktor Orbán បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងភាគីសាកលវិទ្យល័យហ្វូដាន ដោយពួកគេអះអាងថាការអនុញ្ញាតឱ្យសាកលវិទ្យាល័យមួយនេះមានវត្តមាននៅលើប្រទេសហុងគ្រីនឹងជួយអភិវឌ្ឍដល់វិស័យអបរំថ្នាក់ឧត្តមសិក្សារបស់ប្រទេសហុងគ្រី ហើយនឹងទាំងទាក់ទាញសិស្សអន្តរជាតិឱ្យមកសិក្សាក្នុងប្រទេសហុងគ្រីឱ្យកាន់តែច្រើនជាងមុន។ ប្រសិនបើគម្រោងនេះនៅតែបន្ត សាកលវិទ្យាល័យមួយនេះនឹងស្ថាបនារួចរាល់ក្នុងឆ្នាំ២០២៤ ហើយនឹងក្លាយជាសាកលវិទ្យាល័យដែលមានសាខាមុនដំបូងគេបង្អស់ក្នុងប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប។ ប៉ុន្តែមតិរបស់គណបក្សប្រឆាំងបានបកស្រាយថាកិច្ចព្រមព្រៀងនេះបានផ្តល់ផលអវិជ្ជមានទៅដល់ប្រជាជនហុងគ្រីដែលជាអ្នកបង់ពន្ធជូនរដ្ឋដែលទឹកប្រាក់របស់ពួកគេបានចំណាយលើការស្ថាបនាសាកលវិទ្យាល័យមួយនេះទៅវិញទេ។ បើយោងតាមឯកសាររបស់សារព័ត៌មានស៊ើបការណ៍ឈ្មោះថា Direkt36 បានឱ្យដឹងថាការចំណាយលើការសាងសង់សាកលវិទ្យាល័យមួយនេះគឺចំណាយទឹកប្រាក់ស្មើនឹងទឹកប្រាក់ ១.៨ ប៊ីលានដុល្លាសហរដ្ឋអាមេរិក ដែលចំនួនទឹកប្រាក់នេះគឺលើសពីកញ្ចប់ថវិកាដែលរដ្ឋាភិបាលហុងគ្រីចំណាយលើវិស័យអប់រំជាតិ។ លើសពីនេះទៅទៀត...
វិវាទចាស់វស្សារវាងអ៊ីស្រាអែល–ប៉ាលេស្ទីន
នយោបាយការបរទេស
The Seed Admin
-
June 11, 2021
ជម្លោះអន្តរជាតិដែលអូសបន្លាយពេលវេលាច្រើនឆ្នាំ ច្រើនជំនាន់ ច្រើនទសវត្សរ៍ ហើយដែលពិបាករកដំណោះស្រាយបាននឹងកំពុងមានវត្តមានឡើងច្រើនគួរកត់សម្គាល់រហូតមកទល់ពេលបច្ចុប្បន្ន។ បញ្ហានេះអាចនឹងរីករាលដាលក្នុងចំណោមប្រទេសដែលជាប់ពាក់ព័ន្ធបន្តិចម្ដងៗ ហើយបង្ករឱ្យកើតមានអស្ថេរភាព និងអសន្តិសុខពិភពលោកទាំងមូល។ ជាក់ស្ដែង ជម្លោះរយៈពេលវែងមួយចំនួនដែលមិនទាន់អាចដោះស្រាយបានដូចជា សង្រ្គាមស៊ីវិលនៅអាហ្វហ្កានិស្ថាន ស៊ីរី ស៊ូដង់ខាងត្បូង លីប៊ី វិវាទព្រំដែនរវាងអាមេនីនិងអាស៊ែបៃហ្សង់ អ៊ុយក្រែន តួកគី អ៊ីស្រាអែលនិងប៉ាលេស្ទីន សមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត កងជីវពលអ៊ីស្លាមនៅប៉ាគីស្ថាន ជម្លោះនៅអេត្យូពី ហិង្សាឧក្រិដ្ឋកម្មនៅប្រទេសម៉ិកស៊ិក ទំនាស់អធិបតេយ្យភាពរវាងតៃវ៉ាន់និងចិន ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់...
បេឡារុសក្រោមរដ្ឋាភិបាលលោក Lukashenko និងរបបផ្តាច់ការចុងក្រោយរបស់អឺរ៉ុប
នយោបាយការបរទេស
The Seed Admin
-
June 4, 2021
នៅថ្ងៃទី២៣ ខែឧសភា ជើងយន្តហោះមួយគ្រឿងដែលដឹកអ្នកដំណើរប្រមាណ១២០នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Ryan Air បានជួបនូវព្រឹត្តិការណ៏មួយ ដែលយន្តហោះមួយគ្រឿងនេះជិតឆ្លងផុតពីដែនអាកាសរបស់ប្រទេសបេឡារុស (Belarus) ហើយសំដៅទៅទីក្រុងវីលនៀស(Vilnius) ប្រទេសលីទុយអានី(Lituania) ប៉ុន្តែស្រាប់តែយន្តហោះចម្បាំងMiG-29 បានរារាំងយន្តហោះមួយនេះមិនឱ្យចាកចេញពីដែនអាកាសរបស់ប្រទេសបេឡារុសទេ។ យន្តហោះមួយនេះត្រូវបានយន្តហោះចម្បាំងបញ្ជាឱ្យបកក្រោយហើយឆ្ពោះទៅរកប្រលានយន្តហោះរបស់រដ្ឋធានីមីនស្កឹ(Minsk) ប្រទេសបេឡារុសវិញ។ នៅពេលដែលយន្តហោះនេះបានចុះចតមកដល់ដីភ្លាម កងកម្លាំងនគរបាលបេឡារុសបានចូលចាប់អ្នកដំណើរម្នាក់ដែលបានធ្វើដំណើរនៅក្នុងយន្តហោះនោះ។ បុរសនោះមានឈ្មោះថា Roman Protasevich ហើយគាត់ត្រូវបានគេស្គាល់ថាជាអ្នកកាសែតនិងសកម្មជនប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Alexander Lukashenko។ ក្រោយពីមានព្រឹត្តិការណ៍នេះកើតឡើង ប្រទេសជាច្រើនបានបញ្ចេញប្រតិកម្មទៅកាន់រដ្ឋាភិបាលប្រទេសបេឡារុស...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ