"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សង្គមនិងវប្បធម៌

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ វិបត្តិនៅមីយ៉ាន់ម៉ា១០០០ថ្ងៃក្រោយរដ្ឋប្រហារ

នៅចុងខែតុលាឆ្នាំ២០២៣នេះ មីយ៉ាន់ម៉ានឹងឈានចូលថ្ងៃទី១០០០របស់ខ្លួនក្រោយការធ្វើរដ្ឋប្រហាររបស់ឧត្តមសេនីយ៍យោធាមីនអ៊ុងឡាំង (Min Aung Hlaing)ប៉ុន្តែស្ថានភាពសង្គមសេដ្ឋកិច្ចនិងនយោបាយវិញ ត្រូវបានគេសង្កេតឃើញថានៅតែស្ថិតក្នុងស្ថានភាពមិនអំណោយផលនៅឡើយ ដោយរដ្ឋប្រហារនេះបាននាំឲ្យមានការខាតបង់ស្ទើរតែគ្រប់វិស័យទាំងក្នុងស្រុកនិងទាំងក្នុងកិច្ចការសហប្រតិបត្តិការអន្តរជាតិរបស់មីយ៉ាន់ម៉ា ជាឧទាហរណ៍របាយការណ៍ធនាគារអន្តរជាតិ World Bank​ ឆ្នាំ២០២២បានបង្ហាញថាលទ្ធផលក្រោយសម័យកូវីដ១៩ និង ផលវិបាកនៃរដ្ឋប្រហារបាន លុបបំបាត់ស្ទើរទាំងស្រុងនៃការកាត់បន្ថយអត្រាភាពក្រីក្រនៅមីយ៉ាន់ម៉ា ដោយក្នុងនោះមានប្រជាជនប្រមាណ៤០%រស់នៅក្រោមបន្ទាត់ក្រីក្រ។ ខណៈគ្រានេះវិញ ក្រោយពីកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំកំពូលអាស៊ានលើកទី៤៣យ៉ាងមមាញឹកដែលបានប្រព្រឹត្តឡើងនៅចាប់តាំងថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងមកនេះ  អាស៊ានបានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយក្នុងនោះក៏មាននូវការព្រមព្រៀងគ្នារវាងរដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ក្នុងការត្រួតពិនិត្យឡើងវិញនូវការអនុវត្តនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការវិលត្រលប់របស់ លោក ថាក់ស៊ីន ចំពេលជាប់គាំងនយោបាយ

ជាទូទៅ ការបោះឆ្នោតគឺជាសង្វៀនរបស់អ្នកនយោបាយក្នុងការប្រកួតប្រជែងគ្នាក្នុងការធ្វើជាក្បាលម៉ាស៊ីនដឹកនាំប្រទេស។ ខុសតែប្រទេសថៃ បើទោះបីជាមានគណបក្សដែលមានប្រជាជនបោះឆ្នោតឱ្យយ៉ាងច្រើនក្ដី ប៉ុន្តែបើការជ្រើសយកនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃគឺត្រូវពឹងផ្អែកលើការសម្រេចចិត្ដរបស់ព្រឹទ្ធសភាមួយទៀត ដែលសមាជិកព្រឹទ្ធសភានេះគឺកើតចេញពីការចាត់តាំង។ ហេតុដូចនេះហើយទើបបានជាជោគវាសនាក្លាយជានាយករដ្ឋមន្ត្រីរបស់លោក Pita Limjaroenrat ឆ្ងាយដាច់ជើងមេឃ បើទោះបីជាគណបក្សលោកទទួលបានសម្លេងគាំទ្រពីការបោះឆ្នោតក៏ដោយ។ ភាពជាប់គាំងនយោបាយនៅប្រទេសថៃ ទីបំផុត លោក Pita Limjaroenrat មិនអាចឆ្លងផុតពីការបោះឆ្នោតសភាឱ្យក្លាយជានាយករដ្ឋមន្ត្រីថៃបានឡើយ បើទោះបីជាលោកបានព្យាយាមចំនួន ២ លើកក៏ដោយ។ ចំណែកឯការបោះឆ្នោតលើកទី ៣ វិញក៏មិនបានកំណត់ឱ្យច្បាស់លាស់ដែរ ដោយប្រធានសភាថៃបានលើកហេតុផលអំពីមន្ទិលលើភាពស្របច្បាប់ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ លោក Pita...

វិចារណកថាថ្ងៃសុក្រ៖ ឬសគល់នៃបាតុកម្មនៅប្រទេសអុីស្រាអែល

កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រា​អែលបានដាក់ចេញនូវអត្ថបទសេចក្តីព្រាងច្បាប់ជូនទៅរដ្ឋសភារបស់រដ្ឋអ៊ីស្រាអែល (ដែលត្រូវបានស្គាល់ថា “Knesset”) ដោយមានការចូលរួមបង្កើត និងស្នើឡើងដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ “Yariv Levin” និងប្រធាននៃ Knesset “Simcha Rothman”។ អត្ថបទសេចក្តីព្រាងច្បាប់នេះស្ដីអំពីការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងរំលែកអំណាចមួយចំនួនពីតុលាការទៅឱ្យសភា ឬអាចនិយាយម្យ៉ាងទៀតថាបន្ថយសិទ្ធិអំណាចរបស់តុលាការ ដើម្បីឱ្យមានតុល្យភាពវាងអំណាចរបស់ស្ថាប័នទាំងពីរ ព្រោះថាតុលាការឯករាជ្យរបស់អ៊ីស្រាអែលបច្ចុប្បន្នមានអំណាចខ្លាំងក្លាណាស់ ដោយតុលាការកំពូលអាចលុបចោលច្បាប់ ឬបដិសេធចោលចំពោះសេចក្តីសម្រេចណាមួយក៏បានរបស់រដ្ឋាភិបាល ក្រោមហេតុផលបំពានច្បាប់ទូទៅនៃប្រទេសអ៊ីស្រាអែល (Israel’s...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើលោក ប្រាយុទ្ធ ចាន់អូចា អាចរក្សាដំណែងជានាយករដ្ឋមន្ត្រីនៅខែឧសភានេះដែរឬទេ?

កាលពីខែមីនា​ រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ​ចាន់​អូចា នាយករដ្ឋមន្ត្រី​ថៃ បាន​ប្រកាស​រំលាយសភា ដែលនេះគឺជាលើកទី២ នៃការរំលាយសភាពនិងរៀបចំការបោះឆ្នោតបើរាប់ពីឆ្នាំ២០១៤។ ការបោះឆ្នោតនេះត្រូវបានគេស្ទាបស្ទង់ថាលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ ទទួលបានការគាំទ្រច្រើន ប៉ុន្តែវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ២០១៧ហាក់ធ្វើឱ្យគណបក្សរបស់លោក ប្រាយុទ្ធ​ចាន់​អូចា មានប្រៀបទៅវិញ។ ដូចនេះ តើស្ថានភាពបោះឆ្នោតនៅខែក្រោយនេះមានសភាពយ៉ាងណា? ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ សម្រាប់សម័យកាលបោះឆ្នោតឆ្នាំ២០២៣ ខែឧសភា ខាងមុខនេះ ថៃបានសម្រេចបង្កើនចំនួនស្រុកពី ៣៥០ ទៅ ៤០០ ស្រុក ដែលមានន័យថា...

វិចារណកថាថ្ងៃសុក្រ៖ ការប្រឈមមុខរបស់ប្រទេសចិននិងលោកខាងលិចចំពោះតំបន់ស៊ីនជាំង

ចិនជាប្រទេសមួយដែលមានផ្ទៃដីដ៏ធំទូលាយមួយនៅក្នុងពិភពលោក ហើយមិនតែប៉ុណ្ណោះក៏ជាប្រទេសមួយដែលមានប្រជាជនច្រើនផងដែរ។ ទាំងនេះក៏អាចជាហេតុផលមួយដែលធ្វើអោយប្រទេសចិនមានប្រជាជនគោរពប្រតិបត្តិសាសនាចម្រុះគ្នា ហើយតំបន់មួយចំនួនមានជនជាតិចិន និងមួយចំនួនទៀត ម្ចាស់ដែនដីពីមុនរស់នៅដូចជា ទីបេ (Tibet) តំបន់ស៊ីនជាំង (Xinjiang) និងតំបន់ម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ជាដើម។ តំបន់ដែលមាន ជនជាតិដើមរស់នៅច្រើន ត្រូវបានរដ្ឋាភិបាលចិនដាក់បញ្ចូលទៅជាតំបន់ស្វយ័តដែលបច្ចុប្បន្នមានចំនួន ៥ តំបន់សម្រាប់ការគ្រប់គ្រងដូចជាទីបេ មានប្រជាជនទីបេជាម្ចាស់ស្រុករស់នៅ។ តំ វាគឺជាតំបន់មួយដែលមានប្រជាជនដើមភាគច្រើនកាន់សាសនាអ៊ីស្លាមដែលយើងស្គាល់ថាជាជនជាតិអ៊ុយហ្គួរ (Uyghur) និងតួក...

វិចារណកថាថ្ងៃសុក្រ ៖ គំនាបសិទ្ធិស្ត្រីនៅប្រទេសអ៉ីរ៉ង់

អ៊ីរ៉ង់ជាប្រទេសមួយដែលស្ថិតក្នុងតំបន់មជ្ឈឹមបូព៌ាដែលគេអាចហៅម្យ៉ាងទៀតថាពែក្ស(Persia)ដែលមានឈ្មោះពេញថាសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ប្រទេសនេះមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយដោយធ្លាប់ជាអាណាចក្រមួយដ៏ខ្លាំងក្នុងតំបន់ផងដែរ។ អ៊ីរ៉ង់ត្រូវបានផ្លាស់ប្តូររបបពីគ្រប់គ្រងដោយស្តេចទៅជាសាធារណរដ្ឋដោយបដិវត្តន៍អ៊ីរ៉ង់ឬបដិវត្តន៍ឥស្លាមដែលដឹកនាំដោយលោករូហូឡាស គូមីណី(Ruhollah Khomeini)។ ដូចដែលយើងបានដឹងហើយថា​លោក គូមីណី គឺជាមេដឹកនាំផ្នែកសាសនាដូចនេះច្បាប់សាសនាត្រូវបានបញ្ចូលទៅក្នុងការដឹកនាំប្រទេស។ហេតុនេះហើយតាំងពីឆ្នាំ១៩៧៩​រហូតមកដល់បច្ចុប្បន្ន អ៊ីរ៉ង់គឺជាប្រទេសមួយដែលគោរពប្រតិបត្តិសាសានាអ៊ីស្លាមដ៏តឹងរឹងជាពិសេសលើស្ត្រីនិងក្មេងស្រីចាប់ពី៩ឆ្នាំឡើង ដែលជាហេតុធ្វើឱ្យបាត់បង់សិទ្ធិរបស់ពួកគេដូចជាលើការស្លៀកពាក់និងការចូលរួមកម្មវិធីផ្សេងៗក្នុងសាធារណៈ។ កាលពីពេលថ្មីៗការប្រឆាំងនឹងការប្រតិបត្តិច្បាប់បានកើតឡើងដោយសារការស្លាប់របស់ស្រ្តីម្នាក់ក្នុងប្រទេសដែលត្រូវបានអាជ្ញាធរចោទថាបានរំលោភបំពានច្បាប់ដោយការស្លៀកពាក់មិនត្រឹមត្រូវ។ ​ តើប្រទេសអ៊ីរ៉ង់មានច្បាប់តឹងរឹងអ្វីខ្លះចំពោះស្រ្តីនិងមានការប្រឆាំងតវ៉ាអ្វីខ្លះដើម្បីសិទ្ធិស្រ្តីក្នុងប្រទេសនេះ? ១. ច្បាប់ដ៏តឺងរឹងចំពោះស្ត្រី ចាប់តាំងបដិវត្តន៍ឆ្នាំ១៩៧៩មក ប្រទេសអ៊ីរ៉ង់បានក្លាយជាសាធារណរដ្ឋអ៊ីស្លាមដែលមានលោកហូឡាស គូមីណីជាមេដឹកនាំខាងសាសនាបានក្លាយជាមេដឹកនាំដំបូងក្នុងរបបថ្មីនេះ។ របបថ្មីជានេះត្រូវបានគេមើលឃើញថាជារបបមួយមានច្បាប់ដ៏តឹងរឹងទាក់ទងនឹងច្បាប់សាសនាជាពិសេសលើស្ត្រីនិងកុមារីចាប់ពីអាយុ៩ឆ្នាំឡើង។ ស្ត្រីក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានប្រឈមមុខការរើសអើងទាក់ទងនឹងអាពាហ៍ពិពាហ៍ មរតកនិងការលែងលះជាដើម។ បើយោងតាមច្បាប់ក្នុងប្រទេសនេះស្ត្រីដែលរៀបការពុំមានសិទ្ធិក្នុងការកាន់លិខិតឆ្លងដែននោះទេប៉ុន្តែបើសិនចង់ចេញទៅក្រៅប្រទេសលុះត្រាតែមានការអនុញ្ញាតពីប្តីជាលាយលក្ខណ៍អក្សរ។ មួយវិញទៀត ស្រ្តីត្រូវបានរឹតបន្តឹងជាខ្លាំង ជាពិសេសលើការរៀបចំខ្លួនទៅទីសាធារណៈផ្ទាល់តែម្តង។ ពាក់ព័ន្ធនឹងច្បាប់ដែលត្រូវបានគេចាត់ទុកបិទសិទ្ធិនារីគឺបានចែងក្នុងក្រមព្រហ្មទណ្ឌនៃអ៊ីរ៉ង់ត្រង់មាត្រាទី៦៣៨បានចែងថា”ស្ត្រីដែលបង្ហាញមុខតាមទីសាធារណៈ...

លទ្ធិប្រជាធិបតេយ្យេរបស់សហរដ្ឋអាមេរិកកំពុងមានការគម្រាមកំហែង

សហរដ្ឋអាមេរិកបានកិត្តិនាមថាជាបិតាប្រជាធិបតេយ្យមិនមែនដោយសារតែខ្លួនជាប្រទេសដែលបង្កើតលទ្ធិប្រជាធិបតេយ្យដំបូងគេនោះទេ ប៉ុន្តែជាប្រទេសដែលអនុវត្ដនិងនាំមុខលទ្ធិប្រជាធិបតេយ្យរហូតពង្រីកសក្ដានុពលលទ្ធិនេះឱ្យឈ្នះសង្គ្រាមត្រជាក់លើសង្វៀនប្រកួតប្រជែងមនោគមវិជ្ជា។ បើគិតពីទំហំវិញ សហរដ្ឋអាមេរិកក៏មិនមែនជាប្រទេសលទ្ធិប្រជាធិបតេយ្យធំជាងគេនៅក្នុងពិភពលោកដែរ ពីព្រោះប្រទេសឥណ្ឌាប្រកាន់របបលទ្ធិប្រជាធិបតេយ្យជាមួយប្រជាពលរដ្ឋប្រមាណជាង ១,៣ ប៊ីលាននាក់។ យ៉ាងណាមិញ ប្រវត្ដិសាស្ត្រដ៏ត្រចះត្រចង់របស់សហរដ្ឋអាមេរិករាប់ចាប់តាំងពីស្ថិតក្រោមអាណានិគមនិងក្រោយមកបានងើបចេញអាណានិគមអង់គ្លេស ហើយបន្តរហូតក្លាយជាប្រទេសមហាអំណាចទី ១ នៅក្នុងពិភពលោក សហរដ្ឋអាមេរិក បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសគំរូ និងដៃគូសម្រាប់ប្រកួតប្រជែង។ ទោះបីជាយ៉ាងនេះក្ដី មនុស្សជាច្រើនយល់ឃើញថា សហរដ្ឋអាមេរិកមិនមែនជាឋានសួគ៌នៃលទ្ធិប្រជាធិបតេយ្យដូចដែលបានគេធ្លាប់ល្បីនិងលឺតៗគ្នានោះទេ ដែលជាក់ស្ដែងក៏មានវិបត្ដិរើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរ និងការធ្លាក់ចុះនៃការឯកភាពជាតិ។ ការរើសអើងពូជសាសន៍នេះអាចចាត់ទុកជាដំបៅមួយដែលកើតឡើងជាយូរណាស់មកហើយគ្រាន់តែមិនមានអាការៈធ្ងន់ធ្ងរក្រោយពីសង្គ្រាមស៊ីវិលអាមេរិកបានបញ្ចប់ ប៉ុន្តែនៅពេលដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចាប់ផ្ដើមធ្វើយុទ្ធនាការបោះឆ្នោត...

នយោបាយអាល្លឺម៉ង់បន្ទាប់ពីលោកស្រី Angela Merkel

កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ អាល្លឺម៉ង់បានរៀបចំការរបោះឆ្នោតជាតិ (German Federal Election 2021) ជ្រើសរើសសមាជិកសភាដែលមាន៧០៩កៅអី (Bundestag) បានទាក់ទាញចំណាប់អារម្មណ៍អ្នកវិភាគនយោបាយអន្តរជាតិមកមើលពីស្ថានភាពនយោបាយប្រទេសអឺរ៉ុបមួយនេះ។ ការបោះឆ្នោតនេះមានសារៈសំខាន់ដោយសារតែអ្នកឈ្នះឆ្នោតលើកនេះនឹងមកជំនួសលោកស្រី អេនជេឡា មឺកែល (Angela Merkel)។ នយោបាយអាល្លឺម៉ង់ក្រោមអាណត្តិរបស់លោកស្រីអេនជេឡាមឺកែល Angela Merkel អាល្លឺម៉ង់ជារដ្ឋសហព័ន្ធដែលត្រូវបានបែងចែកជា២នៅអំឡុងសង្គ្រាមត្រជាក់បន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី២។ បន្ទាប់ពីជញ្ជាំងបែរឡាំងបានរលំ អាល្លឺម៉ង់បានបង្រួបបង្រួមឡើងវិញ។ នយោបាយប្រទេសអាល្លឺម៉ង់បានផ្លាស់ប្តូរខ្លាំងនៅក្រោមការគ្រប់គ្រងរបស់លោកស្រី Angela Merkel...

របត់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិកដោយសារព្រឹត្តិការណ៍ ៩/១១

នៅក្នុងថ្ងៃទី១១ ខែកញ្ញា នាឆ្នាំ២០២១ គឺជាគម្រប់ខួបនៃការធ្វើភេវរកម្មរបស់ក្រុម Al Qaeda ទៅលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក។ នៅក្នុងគម្រប់ខួបនៃការរំលឹកពីអ្នកដែលបាត់បង់ជីវិតនៅក្នុងភេវរកម្មនេះ មានការចូលរួមពីសំណាក់អ្នកដឹកនាំប្រធានាធិបតីសព្វថ្ងៃគឺលោក​ ចូ បៃដិន (Joe Biden) ក៏ដូចជាអតីតប្រធានាធិបតីពីមុនមកដូចជាលោក បារ៉ាក់​ អូបាម៉ា (Barack Obama) និងលោកចច ប៊ីល គ្លីនតុន​ (Bill Clinton)...

ហេតុអ្វីបានជាប្រទេសថៃសម្រុកធ្វើបាតុកម្មខណៈកូវីដ១៩កំពុងយាយីខ្លាំង?

ត្បិតតែកូវីដ១៩កំពុងតែលុកលុយព្រះរាជាណាចក្រថៃ ក៏ប៉ុន្តែវិបត្ដិនយោបាយក៏នៅតែបន្តដ៏ក្ដៅគគុកដែរ។វិបត្ដិនយោបាយរបស់ថៃដែលកំពុងប្រទះនិងបាតុកម្មបន្តបន្ទាប់ពីសំណាក់ប្រជាជនថៃគឺដោយសារការមិនពេញចិត្តនឹងរាជរដ្ឋាភិបាលដឹកនាំដោយលោក ប្រាយុទ្ធ ចន្ទអូចា​​ Prayut Chan-o-cha ។ ទោះជាប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ខ្លាំងយ៉ាងណា ក៏នៅក្រុមបាតុករថៃនៅតែប្រថុយប្រថានដើម្បីជួបជុំគ្នាធ្វើបាតុកម្មដើម្បីឱ្យលោកនាយករដ្ឋមន្រ្តៃថៃចុះចេញពីតំណែង ដោយសារតែបញ្ហានយោបាយយូរឆ្នាំ និងកំហឹងលើរដ្ឋាភិបាលដែលអសម្ថភាពក្នុងការដោះស្រាយបញ្ហាការរាតត្បាតជំងឺកូវិដ១៩។ បើគិតមកត្រឹមខែសីហា មានការប៉ះទង្គិចរវាងក្រុមបាតុករ និងក្រុមប៉ូលីសថៃជាច្រើនសារ ហើយក្រុមប៉ូលីសបានប្រើប្រាស់កាំភ្លើងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ស្កាត់ការបង្កសកម្មភាពអសន្តិសុខ។ បាតុកម្មនៅប្រទេសថៃមិនមែនទើបនឹងមាននោះទេ ការតវ៉ាបានចាប់ផ្តើមពីដើមឆ្នាំ២០២០ ដោយសារការមិនពេញចិត្តនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកប្រាយុទ្ធ ដែលកាន់កាប់អំណាចតាមរយៈការធ្វើរដ្ឋប្រហារពីឆ្នាំ ២០១៤។ ការមិនពេញចិត្តរបស់ប្រជាជន បានធ្វើ​ឱ្យមានការតវ៉ាទាមទារឱ្យលោកប្រាយុទ្ធចុះចេញពីតំណែង​​ និងរៀបចំរដ្ឋាភិបាលប្រជាធិបតេយ្យសារជាថ្មី។ បាតុកម្មរបស់យុវជនថៃ៖...

ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ៖ គ្មានឱកាសក្នុងការស្រោចស្រង់ឬទេ?

នៅក្នុងខែមិថុនា ឆ្នាំ២០២១កន្លងផុតទៅនេះ ប្រទេសអ៊ីរ៉ង់បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលនឹងជំនួសលោក Hasan Rouhani ដែលជាប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសអ៊ីរ៉ង់ក្រោយពីលោកបញ្ចប់អាណត្តិទីពីររបស់លោកនៅក្នុងខែសីហាខាងមុខនេះ។ លទ្ធផលការបោះឆ្នោតបានបង្ហាញថាលោក Ebraham Raisi បានទទួលជ័យជំនះដោយលោកបានទទួលសន្លឹកឆ្នោតដ៏ច្រើនលើសលុបគឺស្មើនឹង៧២.៣៥% នៃចំនួនសន្លឹកឆ្នោតទាំងអស់។ លោក Ebraham Raisi គឺជាអ្នកនយោបាយអភិរក្សនិយមដែលមកពីគណបក្ស Combatant Clergy Association (CCA) ដែលជាគណបក្សមួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងស្ថាប័នរដ្ឋកំពូលៗមួយចំនួនរបស់ប្រទេសអ៊ីរ៉ង់ដែលសព្វថ្ងៃនេះ។ ការទទួលជ័យជំនះរបស់លោកគឺបានផ្តល់សញ្ញាថាប្រទេសអ៊ីរ៉ង់នឹងឈានទៅរកនូវគោលដៅថ្មីក្នុងកិច្ចការទំនាក់ទំនងការបរទេស ជាពិសេសគឺពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកតែម្តង។ ជាក់ស្តែងប្រធានាធិបតីរូបនេះបានថ្លែងនៅក្នុងសន្និសីទកាសែតថា “ទេ”...

ការរកឃើញសាកសពកុមារជនជាតិដើមជាង២០០នាក់នៅសាលា Kamloops នៃប្រទេសកាណាដា

នាចុងខែឧសភា ឆ្នាំ២០២១នេះ​ អ្នកនាង Rosanne Casimir ដែលជាប្រធាននៃ Tk’emlups te Secwepemc First Nation របស់ប្រទេសកាណាដា បានប្រកាសនូវការកឃើញដ៏រន្ធត់មួយ ដោយពួកគេបានរកឃើញនូវអដ្ឋិធាតុរបស់កុមារជនជាតិដើមចំនួន២១៥នាក់ ក្នុងនោះមានកុមារខ្លះមានអាយុត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ នៅក្នុងសាលាសាសនាជនជាតិដើមឥណ្ឌា Kamloops ដែលបានបិទទ្វារតាំងពីឆ្នាំ ១៩៧៨មកម្ល៉េះ។ ការរកឃើញនេះគឺជា “ការបាត់បង់មួយដ៏មិននឹងស្មានដល់” ដោយសពទាំងនេះពុំមានឯកសារបញ្ចាក់ និងមិនបានចុះបញ្ចី បញ្ចាក់ដោយអ្នកនាង...
spot_img

អត្ថបទពេញនិយម