Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ សង្គ្រាមត្រជាក់ថ្មីរវាងមហាអំណាច
The Seed Cambodia
-
July 24, 2025
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ តើតុលាការយុត្តិធម៌អន្តរជាតិមានសារៈសំខាន់យ៉ាងណាសម្រាប់រដ្ឋដែលមានជម្លោះនៅលើពិភពលោក?
The Seed Cambodia
-
July 14, 2025
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីប្រទេសស៊ូដង់ខាងត្បូងជាប្រទេសដែលក្រីក្របំផុតក្នុងពិភពលោក?
ថង់ប្រាជ្ញា
The Seed Cambodia
-
May 10, 2025
ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើពិភពលោកមានកំណើន និងការអភិវឌ្ឍយ៉ាងណាក្ដីក៏នៅមានប្រទេសមួយចំនួននៅតែតស៊ូជាមួយនឹងភាពក្រីក្រខ្លាំងដូចជាប្រទេសស៊ូដង់ខាងត្បូង (South Sudan) ដែលជាប្រទេសមានវ័យក្មេងជាងគេក្នុងពិភពលោកនិងឈរឈ្មោះជាប្រទេសក្រីក្របំផុត។ មានបុព្វហេតុបីធំៗដែលកត្តារួមចំណែកដល់ភាពក្រីក្ររបស់ប្រទេសស៊ូដង់ខាងត្បូង និងរារាំងប្រទេសនេះពីការកសាងអនាគតប្រកបដោយស្ថិរភាព និងភាពខ្លួនទីពឹងខ្លួន។ ១. ជម្លោះផ្ទៃក្នុង ប្រទេសស៊ូដង់ខាងត្បូងបានទទួលឯករាជ្យនៅឆ្នាំ ២០១១ បន្ទាប់ពីបានបំបែកខ្លួនចេញពីស៊ូដង់ក្រោយមានជម្លោះជាច្រើនទសវត្សរ៍កន្លងមក។ យ៉ាងណាក្ដី ប្រទេសស៊ូដង់ខាងត្បូងមិនមានសមត្ថភាពក្នុងការអភិវឌ្ឍដើម្បីសន្តិភាព ប្រសិទ្ធភាពរដ្ឋាភិបាល ឬសេដ្ឋកិច្ចនោះទេ ហើយស្ថានភាពប្រទេសនេះកាន់តែដុនដាបថែមទៀតចាប់ពីមានសង្រ្គាមស៊ីវិលផ្ទុះឡើងក្នុងឆ្នាំ ២០១៣។ ប្រធានាធិបតី Salva Kiir បានចោទប្រកាន់អនុប្រធានាធិបតីរបស់គាត់គឺលោក Riek Machar ពីការព្យាយាមដណ្តើមអំណាចរបស់គាត់...
កម្មវិធីថង់ប្រាជ្ញា៖ តើសង្រ្គាមត្រជាក់បានបន្តកំណត់ពិភពលោកបច្ចុប្បន្នយ៉ាងដូចម្ដេចខ្លះ?
ថង់ប្រាជ្ញា
The Seed Cambodia
-
April 28, 2025
បន្ទាប់ពីសង្រ្គាមលោកលើកទី២បានបញ្ចប់ សង្រ្គាមត្រជាក់បានចាប់ផ្ដើមឡើងរវាងមហាអំណាច២ គឺសហរដ្ឋអាមេរិក និងសហភាពសូវៀត។ សង្រ្គាមនេះបង្កើតឱ្យមានជាប្លុកពីរ គឺប្លុកខាងកើតដែលមានសហភាពសូវៀត និង សម្ព័ន្ធមិត្តអឺរ៉ុបខាងកើត និងប្លុកខាងលិចដែលមានសហរដ្ឋអាមេរិក សមាជិកណាតូ និងប្រទេសមួយចំនួនទៀត។ សង្រ្គាមត្រជាក់ជាសង្គ្រាមនៃការប្រកួតប្រជែងផ្នែកមនោគមន៍វិជ្ជា សេដ្ឋកិច្ច នយោបាយ សព្វាវុធរួមមានអាវុធនុយក្លេអ៊ែរ ព្រមទាំងឈានដល់ការប្រកួតប្រជែងនៅទីអវកាសថែមទៀតផង។ នៅឆ្នាំ១៩៨៩ ដល់ ១៩៩១ ជញ្ជាំងក្រុងប៊ែងឡាំងត្រូវបានដួលរលំ ស្របពេលដែលបណ្ដាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួនចាប់ផ្ដើមធ្វើបដិវត្តន៍ផ្ដាច់ខ្លួនចេញពីសហសូវៀត គួបផ្សំនឹងអស្ថិរភាពសេដ្ឋកិច្ចរបស់សហភាពសូវៀត ដែលបានធ្វើការចំណាយច្រើនលើសលប់ទៅលើសម្ព័ន្ធមិត្ត ដែលជាបច្ច័យនាំទៅរកការដួលរលំរបស់សហភាពសូវៀត។...
កម្មវិធីថង់ប្រាជ្ញា៖ ការដាក់ពន្ធគយទៅលើសម្ព័ន្ធមិត្តនិងដៃគូប្រកួតប្រជែងរបស់លោកត្រាំ
ថង់ប្រាជ្ញា
The Seed Cambodia
-
March 31, 2025
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ បន្ទាប់ពី លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានឡើង កាន់អំណាចថ្មីៗ លោកបានប្រកាសអំពីការដាក់ពន្ធគយទៅលើប្រទេសសម្ព័ន្ធមិត្តពាណិជ្ជកម្មចំនួនពីរគឺ ប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ព្រមទាំងដៃគូប្រកួតប្រជែងរបស់ខ្លួនគឺប្រទេសចិនផងដែរ។ នៅក្នុងនោះលោកត្រាំបានកំណត់ពន្ធនាំចូលទៅលើប្រទេសកាណាដា និងប្រទេសម៉ិកស៊ិកចំនួន២៥% លើកលែងទំនិញប្រេងឥន្ធនៈដែលមានអាត្រាពន្ធត្រឹម១០% និងបន្ថែមពន្ធនាំចូលទៅលើដៃគូប្រកួតប្រជែងចិនចំនួន ១០% ទៅលើពន្ធ ១០%ដែលមានស្រាប់។ លោកត្រាំបានលើកឡើងថា ចំពោះការតម្លើងពន្ធគយទៅលើប្រទេសកាណាដា ប្រទេសម៉ិកស៊ិក និងប្រទេសចិននេះ គឺដើម្បីកាត់បន្ថយនូវការហូរចូលនូវទំនិញខុសច្បាប់ដែលមានដូចជាសារធាតុ fetanyle...
កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីទ្វីបអាហ្រ្វិកក្លាយជាសង្វៀនសមរភូមិយ៉ាងក្តៅគគុកសម្រាប់មហាអំណាចពិភពលោក?
ថង់ប្រាជ្ញា
The Seed Admin
-
March 24, 2025
ទ្វីបអាហ្រ្វិក ដែលជារឿយៗត្រូវបានគេមើលរំលងថាជាវាលរហោស្ថានដ៏ក្រខ្សត់ បានក្លាយទៅជាសង្វៀនប្រកួតប្រជែងនៃសេដ្ឋកិច្ច នយោបាយ និងយោធា សម្រាប់មហាអំណាចពិភពលោកក្នុងសតវត្សទី ២១ ដូចជា អាមេរិក ចិន និងរុស្ស៊ី។ អត្ថបទនេះនឹងពន្យល់អំពីហេតុផលមួយចំនួនដែលនៅពីក្រោយភាពទាក់ទាញរបស់ទ្វីបអាហ្រ្វិកនៅក្នុងកែវភ្នែករបស់មហាអំណាចធំៗ ដោយពិនិត្យលើបរិបទប្រវត្តិសាស្ត្រ អត្ថប្រយោជន៏សេដ្ឋកិច្ច យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ និង សន្តិសុខ។ បរិបទប្រវត្តិសាស្រ្ត ការពិតទៅ ទ្វីបអាហ្រ្វិកជាសមរភូមិសម្រាប់មហាអំណាចពិភពលោក តាំងពីសម័យអាណានិគមមកម៉្លេះ ជាពិសេសនៅចុងសតវត្សទី ១៩ និងដើមសតវត្សទី ២០ ហើយនៅសន្និសីទទីក្រុងប៊ែកឡាំងឆ្នាំ...
កម្មវិធីថង់ប្រាជ្ញា៖ ទំនាក់ទំនងរវាងប្រទេសម៉ិកស៊ិកូ និងសហរដ្ឋអាមេរិក
ថង់ប្រាជ្ញា
The Seed Cambodia
-
March 10, 2025
១. ប្រវត្តិសង្គ្រាមរវាងម៉ិកស៊ិកូ និងសហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិកូធ្លាប់ទទួលរងអាណានិគមរបស់អេស្ប៉ាញប្រហែលជិត៣សតវត្សន៍ បន្ទាប់មកទទួលបានឯករាជ្យពេញលេញវិញដោយចលនាបះបោរមួយដែលមានឈ្មោះថា ហ៊ីដាល់ហ្គូ និងត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៨២២។ ការទទួលស្គាល់ឯករាជ្យនេះឈានទៅរកទំនាក់ទំនងការទូត ក៏ដូចជាភាពតានតឹងថ្មី និងជម្លោះរវាងប្រទេសទាំងពីរដែលកើតឡើងជាបន្តបន្ទាប់។ ទំនាក់ទំនងការទូតដំបូងរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងនៅថ្ងៃ១២ ខែធ្នូ ឆ្នាំ១៨២២ ប៉ុន្តែត្រូវបានបែកបាក់ទៅវិញដោយសារការប្រកាសឯករាជ្យរបស់រដ្ឋតិចសាស់ចេញពីប្រទេសម៉ិកស៊ិក ហើយទៅចូលរួមជាមួយសហព័ន្ធក្លាយជារដ្ឋទី២៨ របស់សហរដ្ឋអាមេរិកនៅឆ្នាំ១៨៤៥ ដែលបានធ្វើឱ្យមានសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិកនៅឆ្នាំ១៨៤៦។ សន្ធិសញ្ញា Guadalupe Hidalgo តម្រូវឱ្យម៉ិកស៊ិកប្រគល់ទឹកដីរដ្ឋអារីហ្សូណា កាលីហ្វ័រញ៉ា និងម៉ិកស៊ិកថ្មី...
កម្មវិធីថង់ប្រាជ្ញា៖ តើមូលហេតុអ្វីទៅបានជាប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) ប្រកាសស្នើការកាន់កាប់តំបន់ហ្កាហ្សា (Gaza)?
ថង់ប្រាជ្ញា
The Seed Cambodia
-
February 24, 2025
កាលពីថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៥ថ្មីៗកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំបានធ្វើការប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើការកាន់កាប់តំបន់ហ្កាហ្សា ក្រោយពេលដែលបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីតំបន់នោះអស់ទៅ ហើយអាមេរិកនឹងធ្វើប្រតិបត្តិការក្រោមផែនការវិសាមញ្ញមួយ ដោយលោកដូណាល់ត្រាំអះអាងថា លោកនឹងប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ រីវើរ៉ានៃមជ្ឈិមបូពា៍ (the Rivera of the Middle East)។ 1. ប្រវត្តិនៃបញ្ហានៅតំបន់ហ្កាហ្សា ដើមឡើយ តំបន់ហ្កាហ្សាត្រូវបានគ្រប់គ្រងដោយប្រទេសអេហ្ស៊ីបអស់រយៈពេល១៩ឆ្នាំ បន្ទាប់មក នៅឆ្នាំ១៩៦៧ អ៊ីស្រាអែលបានគ្រប់គ្រងតំបន់នេះវិញក្រោយសង្គ្រាមប្រាំមួយថ្ងៃ (Six...
កម្មវិធីថង់ប្រាជ្ញា៖ អន្ទាក់នៃប្រាក់ចំណូលមធ្យមនៃប្រទេសថៃ
ថង់ប្រាជ្ញា
The Seed Cambodia
-
February 11, 2025
ព្រះរាជាណាចក្រថៃជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់មួយនៅក្នុងបណ្តាប្រទេសនានាផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។ តាមការគ្រោងទុករបស់ធនាគារពិភពលោក ប្រទេសថៃនឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ (High-Income Country) ក្នុងឆ្នាំ២០៣៧ ។ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនគួរឱ្យកត់សម្គាល់ ដោយបានពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនដោយផ្អែកលើវិស័យផ្សេងៗគ្នា រួមមានកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ទេសចរណ៍ និងសេវាកម្ម ដែលទាក់ទាញនូវការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុនបរទេស។ យោងទៅតាមធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមចែកចេញជាពីរគឺមធ្យមកម្រិតទាបដែលប្រាក់ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់ស្ថិតនៅចន្លោះពី ១ ១៣៦ ដល់ ៤ ៤៦៥ ដុល្លារអាមេរិក...
កម្មវិធីថង់ប្រាជ្ញា៖ បុរសបដិវត្ដន៍នៅប្រទេសចិន
ថង់ប្រាជ្ញា
The Seed Cambodia
-
February 2, 2025
១. សេចក្ដីផ្ដើម បដិវត្តន៍វប្បធម៌ ដែលមានឈ្មោះផ្លូវការថា "បដិវត្តន៍វប្បធម៌វណ្ណៈអធនមហាអស្ចារ្យ" គឺជាចលនាសង្គមនយោបាយដែលផ្ដួចផ្ដើមនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ដោយមេដឹកនាំបក្សកុម្មុយនីស្តចិន លោក ម៉ៅ សេទុង ក្នុងអំឡុងឆ្នាំ១៩៦៦ រហូតដល់ឆ្នាំ១៩៧៦។ បដិវត្តន៍វប្បធម៌នេះបង្កើតឡើងក្នុងគោលដៅលុបបំបាត់វប្បធម៌ចាស់គំរិល ព្រមទាំងគំនិតសក្តិភូមិ និងបរទេសនិយម ដែលលោកអះអាងថាកំពុងតែចាក់ឫសយ៉ាងជ្រៅនៅតាមសាលារៀននៅក្នុងសង្គម ក៏ដូចជានៅក្នុងជួរថ្នាក់ដឹកនាំបក្សកុម្មុយនីស្តនៅពេលនោះ។ ២. គោលបំណងនៃបដិវត្តន៍វប្បធម៌ ២.១. បរាជ័យនៃកំណែទម្រង់មហាលោតផ្លោះ ការលេចឡើងនៃបដិវត្តន៍វប្បធម៌នេះ មានគោលបំណងស្រោចស្រង់ប្រទេសចិនឡើងវិញក្រោយពីបរាជ័យនៃកំណែទម្រង់មហាលោតផ្លោះ (Great Leap Forward) របស់លោកម៉ៅសេទុងនៅក្នុងឆ្នាំ ១៩៥៨...
កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពលរបស់វិស័យ K-pop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង
ថង់ប្រាជ្ញា
The Seed Cambodia
-
January 26, 2025
K-pop ដែលមានពាក្យពេញជា Korean Popular Music ជាប្រភេទតន្ត្រីដែលមានប្រភពមកពីប្រទេសកូរ៉េខាងត្បូង ដែលរួមបញ្ចូលចង្វាក់ចម្រុះ ទាំងកន្រ្តាក់ញាក់អារម្មណ៍និង កំសត់បែបមនោសញ្ចេតនា។ K-pop បានចាប់ផ្តើមពីចំណុចតូចមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីពីរបីទសវត្សរ៍មុន ប៉ុន្តែសព្វថ្ងៃ ប្រភេទចង្វាក់តន្ត្រីមួយប្រភេទនេះបានអង្រួនពិភពលោក និងបង្កបង្កើតបានក្រុមចម្រៀងនិងតារាល្បីៗជាច្រើនដូចជា BTS, Blackpink, TWICE ជាដើម។ ជាមួយនឹងបទចម្រៀងល្បីៗដូចជា "Gangnam Style" និង "APT", K-pop...
កម្មវិធីថង់ប្រាជ្ញា៖ ហេតុផលនៅពីក្រោយភាពក្រីក្ររបស់ហៃទី
ថង់ប្រាជ្ញា
The Seed Cambodia
-
January 13, 2025
ហៃទី ជារឿយៗត្រូវបានពិភពលោកដាក់រហ័សនាមថាជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិកកណ្តាល និងនៅអឌ្ឍគោលខាងលិច។ រឿងរ៉ាវរបស់ប្រទេសនេះគឺពិតជាអកុសលណាស់ ទាំងប្រវត្តិសាស្ត្រ ភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ដែលកត្តាទាំងអស់នេះពិតជាធ្វើឱ្យប្រទេសហៃទីពិបាកក្នុងការស្វែងរកនូវការអភិវឌ្ឍ។ អត្ថបទនេះនឹងសិក្សាឱ្យស៊ីជម្រៅទៅលើកត្តាទាំងនេះ ព្រមទាំងផ្តល់នូវការបកស្រាយដល់សមស្របមួយដើម្បីពន្យល់នូវភាពក្រីក្ររបស់ហៃទី។ ស្នាមរបួសប្រវត្តិសាស្រ្ត ហៃទី ដើមឡើយគឺជាក្រុមជនជាតិដើមភាគតិចមួយក្រុមឈ្មោះ តៃណូ។ ពួកគេបានរស់នៅ លើកោះមួយឈ្មោះ Hispaniola នៅអាមេរិកកណ្តាល។ អ្វីដែលមិននឹកស្មានដល់នោះ បន្ទាប់ពីលោក Christopher Columbus បានរុករក និងស្វែងរកអាមេរិកនៅឆ្នាំ 1492...
កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមចិន-ជប៉ុនលើកទីពីរ
ថង់ប្រាជ្ញា
The Seed Cambodia
-
January 6, 2025
កាលពីមុន ជប៉ុនធា្លប់ទទួលជ័យជំនះលើប្រទេសចិនម្តងរួចមកហើយ កាលពីសង្រ្គាមចិន-ជប៉ុនលើកទីមួយ (First Sino-Japanese War) ប៉ុន្តែភាពស្រេកឃ្លានអំណាចរបស់ជប៉ុននៅតែបន្តកើនឡើងមិនឈប់ឈរ ដោយអ្នកដឹកនាំនៃប្រទេសនេះកាន់តែមានមហិច្ចតាចក្រពត្តិនិយម ចង់ពង្រីកតំបន់គ្រប់គ្រងរបស់ពួកគេ រហូតធ្វើឱ្យមានសង្រ្គាមជាលើកទីពីរទៀត។ សង្រ្គាមចិន-ជប៉ុនលើកទីពីរនេះ ត្រូវបានគេហៅម្យ៉ាងទៀតថា សង្រ្គាមនៃការតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលកើតឡើងក្នុងអំឡុងឆ្នាំ ១៩៣៧ ដល់ឆ្នាំ ១៩៤៥។ តើសង្រ្គាមនេះកើតឡើងយ៉ាងដូចម្តេច? ឥទ្ធិពលនៃជប៉ុន និងការចុះខ្សោយរបស់ចិន កន្លងមក ជប៉ុនបានអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនឱ្យឈានដល់កម្រិតខ្ពស់ដូចលោកខាងលិចដែរ រួមមានការបង្កើតសេដ្ឋកិច្ចឧស្សាហកម្មរីកចម្រើនយ៉ាងឆាប់រហ័ស កងកម្លាំងយោធាបំពាក់ដោយអាវុធទំនើបៗ និងកំណែទម្រង់រដ្ឋធម្មនុញ្ញ...
កម្មវិធីថង់ប្រាជ្ញា៖ តើផ្នត់គំនិតយេនឌ័រ (Gender Stereotypes) មានផលប៉ះពាល់យ៉ាងដូចម្ដេចខ្លះមកលើសង្គម និងជីវិតប្រចាំថ្ងៃរបស់យើង?
ថង់ប្រាជ្ញា
The Seed Cambodia
-
December 17, 2024
តើអ្វីទៅជាផ្នត់គំនិតយេនឌ័រ (Gender Stereotypes)? ផ្នត់គំនិតយេនឌ័រ គឺជាបណ្ដុំនៃជំនឿដែលផ្ដោតសំខាន់ទៅលក្ខណៈអត្តចរិត អាកប្បកិរិយា និងតួនាទីនៃបុគ្គល ឬក្រុមមនុស្សជាក់លាក់ក្នុងសង្គមគួរមាន ឬមិនគួរមានដោយផ្អែកលើយេនឌ័រ។ ផ្នត់គំនិតមួយនេះត្រូវបានលើកឡើងតគ្នាពីជំនាន់មួយទៅជំនាន់មួយ ដោយបានឆ្លុះបញ្ចាំងពីភាពលម្អៀងដោយផ្អែកលើបទដ្ឋានសង្គមចំពោះស្រ្តី និងបុរសនៅក្នុងការរស់នៅប្រចាំថ្ងៃ ឧទាហរណ៍ដូចជា ផ្នត់គំនិតដែលគិតថាស្រ្តីគួរតែមានអាកប្បកិរិយាសុភាពទន់ភ្លន់ដូចសំពត់ក្នុងផ្នត់ ចេះទុកដាក់រឿងចង្ក្រានជើងឆ្នាំងជាដើម ចំណែកឯបុរស គួរតែមានចរិតលក្ខណៈរឹងមាំ និងជាអ្នករកចំណូលមកផ្គត់ផ្គង់គ្រួសារ។ បច្ចុប្បន្ន ការប្រកាន់យកនូវទស្សនៈ ឬផ្នត់គំនិតយេនឌ័រមួយនេះនៅតែកើតមានឡើងនៅស្ទើតែគ្រប់មជ្ឈដ្ឋាន មិនថានៅក្នុងគ្រួសារ តាមស្ថាប័នធ្វើការរដ្ឋ ឬឯកជន សាលារៀន...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ