"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា

ប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោក

តើប៉ូលនៃមហាអំណាចពិភពលោកជាអ្វី? ប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោក (Polarity of Power) ជាទ្រឹស្ដីពេញនិយមក្នុងកម្មវិធីសិក្សាទំនាក់ទំនងអន្តរជាតិ។ ជាទូទៅ ទ្រឹស្ដីនេះត្រូវបានប្រើប្រាស់ដើម្បីជាសូចនាករសម្គាល់រដ្ឋឬប្រទេសណាមួយដែលមានអំណាចនិងឥទ្ធិពលផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ យោធា និងនវានុវត្តន៍នៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ជាដើម។ ប្រព័ន្ធប៉ូលនៃមហាអំណាចត្រូវបានបែងចែកជាបីប្រភេទដូចជា៖ ប្រព័ន្ធឯកប៉ូល (Unipolar system) ប្រព័ន្ធទ្វេប៉ូល (Bipolar system) និងប្រព័ន្ធពហុប៉ូល (Multipolar system)។ ប៉ុន្តែលោក Randall L....

តើអ្វីជា Big 3 ឬ MBB ?

ប្រសិនបើយើងនិយាយអំពីក្រុមហ៊ុនសវនកម្មគណនេយ្យធំជាងគេ និងមានសក្តានុពលបំផុតនៅក្នុងពិភពលោក យើងត្រូវចាប់ផ្ដើមនិយាយពី Big 4 ប៉ុន្តែនៅក្នុងវិស័យក្រុមហ៊ុនប្រឹក្សាយោបល់ដែលធំជាងគេលើពិភពលោក នោះយើងក៏គួរចាប់ផ្ដើមពី Big 3 ដែរ។ Big 3 ឬ MBB គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងដ៏មានកេរ្តិ៍ឈ្មោះ និងមានស្តង់ដារធំជាងគេបំផុតក្នុងពិភពលោក។ ហើយ Big 3 ត្រូវបានស្គាល់ថាជាក្រុមហ៊ុនដែលផ្តល់សេវាប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង ដែលមានចំណាត់ថ្នាក់ក្រុមហ៊ុនធំជាងគេចំនួន៣ គឺក្រុមហ៊ុន McKinsey &...

អនាគតនៃឧស្សាហកម្មឥន្ធនៈ៖ ឱកាសក្នុងឧស្សាកម្មឥន្ធនៈច្នៃពីវត្ថុធាតុដើមកកើតឡើងវិញនៅអាមេរិក

យោងតាមគេហទំព័ររបស់វិទ្យាស្ថានបច្ចេកវិទ្យារដ្ឋម៉ាសាឈូសែតសហរដ្ឋអាមេរិក MIT (Massachusetts Institute of Technology) នៅខែមករា ឆ្នាំ២០១៧ វិស្វករគីមីនៅវិទ្យាស្ថានបានកែច្នៃសំណល់ក្នុងផ្ទះឱ្យទៅជាឌីយេហ្សែល Renewable diesel ដែលអាចជំនួសឌីយេហ្សែលចម្រាញ់ពីប្រេងកាត។ តាមការចេញផ្សាយបន្ថែមរបស់ Forbes ការកែច្នៃនេះក៏បានក្លាយជាផលិតកម្មមួយដែលមានកំណើនសន្សឹមៗនៅអាមេរិកខាងជើង ក្នុងនោះមានសហរដ្ឋអាមេរិកដែលបានបណ្តាក់ទុនច្រើនលើវិស័យប្រេងកែច្នៃនេះ។ ផ្អែកតាម BP Statistical Review of World Energy 2020...

ការវិវត្តន៍នៃនយោបាយ «ឌ៊ែរ» របស់សហរដ្ឋអាមេរិក

បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិស្តីពីការប្រើប្រាស់គ្រឿងញៀននៃសហរដ្ឋអាមេរិក (National Institute on Drug Abuse) កាលពីឆ្នាំ២០១៨ ពលរដ្ឋអាមេរិកចំនួន ១២៨ នាក់ បានស្លាប់ជារៀងរាល់ថ្ងៃដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនហួសកម្រិត។ ការជួញដូរនិងសេពគ្រឿងញៀនខុសច្បាប់ជាបញ្ហាចម្បងមួយដែលរដ្ឋាភិបាលក្នុងប្រទេសជុំវិញពិភពលោកកំពុងជួបប្រទះនិងត្រូវស្វែងរកដំណោះស្រាយតាមរយៈយុទ្ធសាស្រ្តផ្សេងៗគ្នា។ សម្រាប់សហរដ្ឋអាមេរិកវិញ បានដាក់ចេញនូវគោលនយោបាយប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយដែលមានឈ្មោះថា «ឌ៊ែរ» (D.A.R.E Program) ដែលមានន័យថា «ការអប់រំប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន» (Drug Abuse Resistance Education)។ គោលនយោបាយសាធារណៈមួយនេះត្រូវបានបង្កើតឡើងនិងដាក់ស្នើឱ្យអនុវត្តដោយនាយកដ្ឋានប៉ូលីសសហការជាមួយសាលារដ្ឋនៃទីក្រុងឡូសអាន់ជ័រលេស...

តើអ្វីជា The Big 4?

The Big 4 គឺក្រុមហ៊ុនសវនកម្មគណនេយ្យធំជាងគេចំនួន៤ និងមានសក្តានុពលបំផុតមួយនៅក្នុងពិភពលោក។ The Big 4 ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកគណនេយ្យ និងសវនកម្មដែលប្រមូលផ្តុំទៅដោយក្រុមហ៊ុនធំៗចំនួន 4 ដែលរួមមាន PricewaterhouseCoopers (PwC), Deloitte Touche Tohmatsu (Deloitte), Ernst & Young (EY) និង...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ