Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ ប្រៀបធៀបរវាង NATO និង EU
The Seed Cambodia
-
May 29, 2025
ថង់ប្រាជ្ញា
កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីប្រទេសស៊ូដង់ខាងត្បូងជាប្រទេសដែលក្រីក្របំផុតក្នុងពិភពលោក?
The Seed Cambodia
-
May 10, 2025
នយោបាយការបរទេស
កម្មវិធីថង់ប្រាជ្ញា៖ ការដាក់ពន្ធគយទៅលើសម្ព័ន្ធមិត្តនិងដៃគូប្រកួតប្រជែងរបស់លោកត្រាំ
ថង់ប្រាជ្ញា
The Seed Cambodia
-
March 31, 2025
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ បន្ទាប់ពី លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានឡើង កាន់អំណាចថ្មីៗ លោកបានប្រកាសអំពីការដាក់ពន្ធគយទៅលើប្រទេសសម្ព័ន្ធមិត្តពាណិជ្ជកម្មចំនួនពីរគឺ ប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ព្រមទាំងដៃគូប្រកួតប្រជែងរបស់ខ្លួនគឺប្រទេសចិនផងដែរ។ នៅក្នុងនោះលោកត្រាំបានកំណត់ពន្ធនាំចូលទៅលើប្រទេសកាណាដា និងប្រទេសម៉ិកស៊ិកចំនួន២៥% លើកលែងទំនិញប្រេងឥន្ធនៈដែលមានអាត្រាពន្ធត្រឹម១០% និងបន្ថែមពន្ធនាំចូលទៅលើដៃគូប្រកួតប្រជែងចិនចំនួន ១០% ទៅលើពន្ធ ១០%ដែលមានស្រាប់។ លោកត្រាំបានលើកឡើងថា ចំពោះការតម្លើងពន្ធគយទៅលើប្រទេសកាណាដា ប្រទេសម៉ិកស៊ិក និងប្រទេសចិននេះ គឺដើម្បីកាត់បន្ថយនូវការហូរចូលនូវទំនិញខុសច្បាប់ដែលមានដូចជាសារធាតុ fetanyle...
កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីទ្វីបអាហ្រ្វិកក្លាយជាសង្វៀនសមរភូមិយ៉ាងក្តៅគគុកសម្រាប់មហាអំណាចពិភពលោក?
ថង់ប្រាជ្ញា
The Seed Admin
-
March 24, 2025
ទ្វីបអាហ្រ្វិក ដែលជារឿយៗត្រូវបានគេមើលរំលងថាជាវាលរហោស្ថានដ៏ក្រខ្សត់ បានក្លាយទៅជាសង្វៀនប្រកួតប្រជែងនៃសេដ្ឋកិច្ច នយោបាយ និងយោធា សម្រាប់មហាអំណាចពិភពលោកក្នុងសតវត្សទី ២១ ដូចជា អាមេរិក ចិន និងរុស្ស៊ី។ អត្ថបទនេះនឹងពន្យល់អំពីហេតុផលមួយចំនួនដែលនៅពីក្រោយភាពទាក់ទាញរបស់ទ្វីបអាហ្រ្វិកនៅក្នុងកែវភ្នែករបស់មហាអំណាចធំៗ ដោយពិនិត្យលើបរិបទប្រវត្តិសាស្ត្រ អត្ថប្រយោជន៏សេដ្ឋកិច្ច យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ និង សន្តិសុខ។ បរិបទប្រវត្តិសាស្រ្ត ការពិតទៅ ទ្វីបអាហ្រ្វិកជាសមរភូមិសម្រាប់មហាអំណាចពិភពលោក តាំងពីសម័យអាណានិគមមកម៉្លេះ ជាពិសេសនៅចុងសតវត្សទី ១៩ និងដើមសតវត្សទី ២០ ហើយនៅសន្និសីទទីក្រុងប៊ែកឡាំងឆ្នាំ...
កម្មវិធីថង់ប្រាជ្ញា៖ ទំនាក់ទំនងរវាងប្រទេសម៉ិកស៊ិកូ និងសហរដ្ឋអាមេរិក
ថង់ប្រាជ្ញា
The Seed Cambodia
-
March 10, 2025
១. ប្រវត្តិសង្គ្រាមរវាងម៉ិកស៊ិកូ និងសហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិកូធ្លាប់ទទួលរងអាណានិគមរបស់អេស្ប៉ាញប្រហែលជិត៣សតវត្សន៍ បន្ទាប់មកទទួលបានឯករាជ្យពេញលេញវិញដោយចលនាបះបោរមួយដែលមានឈ្មោះថា ហ៊ីដាល់ហ្គូ និងត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៨២២។ ការទទួលស្គាល់ឯករាជ្យនេះឈានទៅរកទំនាក់ទំនងការទូត ក៏ដូចជាភាពតានតឹងថ្មី និងជម្លោះរវាងប្រទេសទាំងពីរដែលកើតឡើងជាបន្តបន្ទាប់។ ទំនាក់ទំនងការទូតដំបូងរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងនៅថ្ងៃ១២ ខែធ្នូ ឆ្នាំ១៨២២ ប៉ុន្តែត្រូវបានបែកបាក់ទៅវិញដោយសារការប្រកាសឯករាជ្យរបស់រដ្ឋតិចសាស់ចេញពីប្រទេសម៉ិកស៊ិក ហើយទៅចូលរួមជាមួយសហព័ន្ធក្លាយជារដ្ឋទី២៨ របស់សហរដ្ឋអាមេរិកនៅឆ្នាំ១៨៤៥ ដែលបានធ្វើឱ្យមានសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិកនៅឆ្នាំ១៨៤៦។ សន្ធិសញ្ញា Guadalupe Hidalgo តម្រូវឱ្យម៉ិកស៊ិកប្រគល់ទឹកដីរដ្ឋអារីហ្សូណា កាលីហ្វ័រញ៉ា និងម៉ិកស៊ិកថ្មី...
កម្មវិធីថង់ប្រាជ្ញា៖ តើមូលហេតុអ្វីទៅបានជាប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) ប្រកាសស្នើការកាន់កាប់តំបន់ហ្កាហ្សា (Gaza)?
ថង់ប្រាជ្ញា
The Seed Cambodia
-
February 24, 2025
កាលពីថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៥ថ្មីៗកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំបានធ្វើការប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើការកាន់កាប់តំបន់ហ្កាហ្សា ក្រោយពេលដែលបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីតំបន់នោះអស់ទៅ ហើយអាមេរិកនឹងធ្វើប្រតិបត្តិការក្រោមផែនការវិសាមញ្ញមួយ ដោយលោកដូណាល់ត្រាំអះអាងថា លោកនឹងប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ រីវើរ៉ានៃមជ្ឈិមបូពា៍ (the Rivera of the Middle East)។ 1. ប្រវត្តិនៃបញ្ហានៅតំបន់ហ្កាហ្សា ដើមឡើយ តំបន់ហ្កាហ្សាត្រូវបានគ្រប់គ្រងដោយប្រទេសអេហ្ស៊ីបអស់រយៈពេល១៩ឆ្នាំ បន្ទាប់មក នៅឆ្នាំ១៩៦៧ អ៊ីស្រាអែលបានគ្រប់គ្រងតំបន់នេះវិញក្រោយសង្គ្រាមប្រាំមួយថ្ងៃ (Six...
កម្មវិធីថង់ប្រាជ្ញា៖ អន្ទាក់នៃប្រាក់ចំណូលមធ្យមនៃប្រទេសថៃ
ថង់ប្រាជ្ញា
The Seed Cambodia
-
February 11, 2025
ព្រះរាជាណាចក្រថៃជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់មួយនៅក្នុងបណ្តាប្រទេសនានាផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។ តាមការគ្រោងទុករបស់ធនាគារពិភពលោក ប្រទេសថៃនឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ (High-Income Country) ក្នុងឆ្នាំ២០៣៧ ។ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនគួរឱ្យកត់សម្គាល់ ដោយបានពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនដោយផ្អែកលើវិស័យផ្សេងៗគ្នា រួមមានកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ទេសចរណ៍ និងសេវាកម្ម ដែលទាក់ទាញនូវការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុនបរទេស។ យោងទៅតាមធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមចែកចេញជាពីរគឺមធ្យមកម្រិតទាបដែលប្រាក់ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់ស្ថិតនៅចន្លោះពី ១ ១៣៦ ដល់ ៤ ៤៦៥ ដុល្លារអាមេរិក...
កម្មវិធីថង់ប្រាជ្ញា៖ បុរសបដិវត្ដន៍នៅប្រទេសចិន
ថង់ប្រាជ្ញា
The Seed Cambodia
-
February 2, 2025
១. សេចក្ដីផ្ដើម បដិវត្តន៍វប្បធម៌ ដែលមានឈ្មោះផ្លូវការថា "បដិវត្តន៍វប្បធម៌វណ្ណៈអធនមហាអស្ចារ្យ" គឺជាចលនាសង្គមនយោបាយដែលផ្ដួចផ្ដើមនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ដោយមេដឹកនាំបក្សកុម្មុយនីស្តចិន លោក ម៉ៅ សេទុង ក្នុងអំឡុងឆ្នាំ១៩៦៦ រហូតដល់ឆ្នាំ១៩៧៦។ បដិវត្តន៍វប្បធម៌នេះបង្កើតឡើងក្នុងគោលដៅលុបបំបាត់វប្បធម៌ចាស់គំរិល ព្រមទាំងគំនិតសក្តិភូមិ និងបរទេសនិយម ដែលលោកអះអាងថាកំពុងតែចាក់ឫសយ៉ាងជ្រៅនៅតាមសាលារៀននៅក្នុងសង្គម ក៏ដូចជានៅក្នុងជួរថ្នាក់ដឹកនាំបក្សកុម្មុយនីស្តនៅពេលនោះ។ ២. គោលបំណងនៃបដិវត្តន៍វប្បធម៌ ២.១. បរាជ័យនៃកំណែទម្រង់មហាលោតផ្លោះ ការលេចឡើងនៃបដិវត្តន៍វប្បធម៌នេះ មានគោលបំណងស្រោចស្រង់ប្រទេសចិនឡើងវិញក្រោយពីបរាជ័យនៃកំណែទម្រង់មហាលោតផ្លោះ (Great Leap Forward) របស់លោកម៉ៅសេទុងនៅក្នុងឆ្នាំ ១៩៥៨...
កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមចិន-ជប៉ុនលើកទីពីរ
ថង់ប្រាជ្ញា
The Seed Cambodia
-
January 6, 2025
កាលពីមុន ជប៉ុនធា្លប់ទទួលជ័យជំនះលើប្រទេសចិនម្តងរួចមកហើយ កាលពីសង្រ្គាមចិន-ជប៉ុនលើកទីមួយ (First Sino-Japanese War) ប៉ុន្តែភាពស្រេកឃ្លានអំណាចរបស់ជប៉ុននៅតែបន្តកើនឡើងមិនឈប់ឈរ ដោយអ្នកដឹកនាំនៃប្រទេសនេះកាន់តែមានមហិច្ចតាចក្រពត្តិនិយម ចង់ពង្រីកតំបន់គ្រប់គ្រងរបស់ពួកគេ រហូតធ្វើឱ្យមានសង្រ្គាមជាលើកទីពីរទៀត។ សង្រ្គាមចិន-ជប៉ុនលើកទីពីរនេះ ត្រូវបានគេហៅម្យ៉ាងទៀតថា សង្រ្គាមនៃការតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលកើតឡើងក្នុងអំឡុងឆ្នាំ ១៩៣៧ ដល់ឆ្នាំ ១៩៤៥។ តើសង្រ្គាមនេះកើតឡើងយ៉ាងដូចម្តេច? ឥទ្ធិពលនៃជប៉ុន និងការចុះខ្សោយរបស់ចិន កន្លងមក ជប៉ុនបានអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនឱ្យឈានដល់កម្រិតខ្ពស់ដូចលោកខាងលិចដែរ រួមមានការបង្កើតសេដ្ឋកិច្ចឧស្សាហកម្មរីកចម្រើនយ៉ាងឆាប់រហ័ស កងកម្លាំងយោធាបំពាក់ដោយអាវុធទំនើបៗ និងកំណែទម្រង់រដ្ឋធម្មនុញ្ញ...
កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់ពីមូលហេតុដែលប្រទេសសិង្ហបុរីមានការអភិវឌ្ឍន៏ជាងប្រទេសម៉ាឡេស៊ី
ថង់ប្រាជ្ញា
The Seed Cambodia
-
October 21, 2024
នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៦៥ សិង្ហបុរីត្រូវបានបំបែកខ្លួនជាផ្លូវការពីម៉ាឡេស៊ី ទៅជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាពមួយនៅអាស៊ីអាគ្នេយ៏។ ថ្វីត្បិតថា សិង្ហបុរីចាប់ផ្តើមជាកោះតូចមួយដែលមានធនធានតិចជាងម៉ាឡេស៊ីជាខ្លាំងក៏ដោយ អ្វីដែលនឹកស្មានមិនដល់គឺសិង្ហបុរីបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លី ថែមទាំងវ៉ាដាច់ម៉ាឡេស៊ីស្ទើរតែគ្រប់វិស័យនាសព្វថ្ងៃនេះ។ អត្ថបទនេះនឹងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីហេតុផលមួយចំនួនដែលរួមចំណែកដល់ភាពជឿនលឿនយ៉ាងឆាប់រហ័សរបស់ប្រទេសសិង្ហបុរី និងចង្អុលបង្ហាញពីហេតុផលនៅពីក្រោយគម្លាតរវាងសិង្ហបុរី និងម៉ាឡេស៊ី។ ហេតុផលដំបូងដើម្បីពន្យល់ពីគម្លាតរវាងប្រទេសទាំងពីរនេះគឺរចនាសម្ព័ន្ធនយោបាយ និងស្ថិរភាពនយោបាយ។ បន្ទាប់ពីក្លាយជារដ្ឋអធិបតេយ្យ សឹង្ហបុរីបានស្ថិតក្នុងដៃមេដឹកនាំដ៏អស្ចារ្យមួយរូប គឺលោក លី ក្វាន់យូ។ លោកបានផ្តោតសំខាន់ក្នុងការបង្កើតផែនការដែលមាននិរន្តភាពដោយយកចិត្តទុកដាក់ទៅលើតម្រូវការរបស់ប្រទេសជាតិ ជាជាងលើផលចំណេញរយៈពេលខ្លី។...
កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីជា Modi 3.0?
ថង់ប្រាជ្ញា
The Seed Cambodia
-
October 15, 2024
នៅក្នុងការបោះឆ្នោតសកលខែកាលពីមិថុនា ឆ្នាំ២០២៤ របស់ប្រទេសឥណ្ឌា នាយករដ្ឋមន្ត្រី Narendra Modi បានទទួលជ័យជម្នះជាលើកទី៣ ដែលជាសមិទ្ធិផលនយោបាយដ៏គួរឱ្យកត់សម្គាល់ក្នុងការក្ដោបក្ដាប់កាន់អំណាចនយោបាយរបស់គាត់នៅប្រទេសឥណ្ឌា។ យ៉ាងណាមិញ គណបក្សរបស់គាត់គឺគណបក្ស Bharatiya Janata Party (BJP) បានបង្ហាញការធ្លាក់ចុះនៃអាសនៈរបស់ខ្លួន បើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១៩ ដោយទទួលបានអាសនៈត្រឹមចំនួន២៤០ នៅក្នុងសភាជាន់ទាប ដែលធ្លាក់ចុះពី៣០៣។ ទោះជាយ៉ាងណាក៏ដោយ BJP របស់លោក Modi នៅតែអាចបង្កើតរដ្ឋាភិបាល...
កម្មវិធីថង់ប្រាជ្ញា៖ គោលជំហររបស់រុស្ស៊ីចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ
ថង់ប្រាជ្ញា
The Seed Cambodia
-
October 7, 2024
នាពេលថ្មីៗនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថារុស្ស៊ីនៅតែបន្តរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយមកលើប្រទេសរបស់ខ្លួន ឬប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសប្រទេសបេឡារុស្ស។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខផ្តោតលើការទប់ស្កាត់អាវុធនុយក្លេអ៊ែរ ដែលធ្វើឱ្យកាន់តែមានភាពក្ដៅគគុកឡើងទៅលើគោលនយោបាយនុយក្លេអ៊ែរ ស្របពេលដែលវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន នៅតែបន្តរុំារ៉ៃរហូតមកដល់បច្ចុប្បន្ន មិនទាន់អាចស្វែងរកបាននូវដំណោះស្រាយណាមួយក្នុងការដោះស្រាយជម្លោះដ៏ក្ដៅគគុកនៅឧបទ្វីបអឺរ៉ុបខាងកើតនេះដោយសន្តិវិធីនៅឡើយ។ ការអត្ថាធិប្បាយរបស់លោក ពូទីន បែបនេះធ្វើឡើងដើម្បីជាការឆ្លើយតបនិងប្រឆាំងនឹងការគាំទ្រពីក្រោយមកលើប្រទេសអ៊ុយក្រែន ដែលបានជំនួយយោធាពីប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។ ការគាំទ្រផ្នែកយោធាមកលើអ៊ុយក្រែនជាបន្តបន្ទាប់បែបនេះបានបង្កការគំរាមកំហែងមកលើរដ្ឋាភិបាលទីក្រុងមូស្គូជាខ្លាំង ដែលជំរុញឱ្យលោកពូទីនធ្វើការបញ្ជាក់យ៉ាងច្បាស់ថាការវាយប្រហារណាមួយពីរដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមានការចូលរួមនិងការគាំទ្រពីខាងប្រទេសមានអាវុធនុយក្លេអ៊ែរ គឺជាការវាយប្រហារដោយពួតដៃគ្នាមកលើសហព័ន្ធរុស្ស៊ីផ្ទាល់។ ប្រសាសន៍នេះ របស់លោកពូទីន...
កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីទៅជា អង្គការសហប្រតិបត្តិការសៀងហៃ ឬ Shanghai Cooperation Organization (SCO)? តើទំនាក់ទំនងរវាងចិន និងរុស្សីនឹងមានឥទ្ធិពលអ្វីខ្លះទៅលើគោលការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ?
ថង់ប្រាជ្ញា
The Seed Cambodia
-
September 21, 2024
អង្គការសហប្រតិបត្តិការសៀងហៃ ឬជាភាសាអង់គ្លេសហៅថា Shanghai Cooperation Organization (SCO) គឺជាអង្គការអន្តររដ្ឋាភិបាលជាអចិន្ត្រៃយ៍មួយ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ដោយមានសមាជិកប្រាំមួយប្រទេសជារដ្ឋស្ថាបនិក រួមមាន សាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋ Kyrgyzstan សាធារណរដ្ឋតាជីគីស្ថាន សាធារណរដ្ឋអ៊ូសបេគីស្ថាន និងសហព័ន្ធរុស្ស៊ី។ អង្គការសហប្រតិបត្តិការសៀងហៃ SCO បានបង្កើតឡើងក្នុងទម្រង់ជាសមាគមពហុភាគីដើម្បីធានាសន្តិសុខ និងរក្សាស្ថិរភាពនៅទូទាំងតំបន់អាស៊ីអឺរ៉ុប...
កម្មវិធីថង់ប្រាជ្ញា៖ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស
ថង់ប្រាជ្ញា
The Seed Cambodia
-
September 2, 2024
ចក្រភពអង់គ្លេសគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យបែបសភា ដែលប្រជាជនបោះឆ្នោតជ្រើសរើសតំណាងឱ្យសភា។ សភាគឺជាសភាជាន់ទាបនៃប្រព័ន្ធនីតិប្បញ្ញត្តិទ្វេភាគី។ សព្វថ្ងៃនេះ ប្រទេសអង់គ្លេសត្រូវបានគ្រប់គ្រងដោយគណបក្សនយោបាយសំខាន់ៗចំនួនពីរ គឺគណបក្សពលករ (Labour Party) និងគណបក្សអភិរក្សនិយម (Conservative Party) ។ គណបក្សពលករ គឺជាគណបក្សនយោបាយកណ្តាលឆ្វេងនិយមនៅចក្រភពអង់គ្លេស ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសង្គមនិយម ខណៈដែលគណបក្សអភិរក្សនិយមគឺជាគណបក្សនយោបាយកណ្តាលស្តាំនិយម ដែលតស៊ូមតិគាំទ្រគោលនយោបាយទីផ្សារសេរី ប្រពៃណីនិយម និងអភិរក្សនិយមរបស់អង់គ្លេស។ គណបក្សអភិរក្សនិយម គណបក្សអភិរក្សនិយមមានប្រវត្តិជាយូរលង់ណាស់មកហើយ និងបានឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងប្រវត្តិសាស្ត្រ និងជាគណបក្សមួយដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស ប៉ុន្តែក៏ធ្លាប់បានទទួលរងនូវការបែកបាក់ និងការបរាជ័យជាច្រើនលើកច្រើនសារផងដែរ។ គណបក្សអភិរក្សនិយម...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ