"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ច្បាប់និងធុរកិច្ច

សមត្ថភាពរបស់អនីតិជននៅក្នុងកិច្ចការជំនួញ និងអាពាហ៍ពិពាហ៍

តើបុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ អាច (១) ប្រកបកិច្ចការជំនួញ (២) ក្លាយជាបុគ្គលិកឬជាកម្មករនិយោជិត (៣) ឬរៀបអាពាហ៍ពិពាហ៍បានដែរឬទេ? នៅក្នុងបរិបទសង្គមរបស់យើងជាគោលការណ៍មានតែបុគ្គលដែលមានអាយុ១៨ឆ្នាំឡើងទៅទេទើបទទទួលបានសិទ្ធិពេញលេញនៅក្នុងការប្រកបកិច្ចការជំនួញដោយឯករាជ្យ ក្លាយជាបុគ្គលិកឬជាកម្មករនិយោជិតរបស់ក្រុមហ៊ុន ឬសហគ្រាសផ្សេងបាន។ ចំណែកការរៀបអាពាហ៍ពិពាហ៍ក៏ដូចគ្នាដែរជាគោលការណ៍មានតែបុគ្គលដែលមានអាយុគ្រប់១៨ឆ្នាំតែប៉ុណ្ណោះទើបអាចរៀបអាពាហ៍ពិពាហ៍បាន។ តើតើច្បាប់បានកំណត់លក្ខខណ្ឌដូចម្ដេចខ្លះដើម្បីឱ្យអនីតិជនអាចប្រកបកិច្ចការទាំងនោះបាន? អនីតិជនដែលអាចប្រកបអាជីវកម្មផ្សេងៗបានលុះត្រាតែមានការយល់ព្រមពីឪពុកម្ដាយ ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនជាមុនសិន។ ការទទួលបានការអនុញ្ញាត គឺធ្វើឱ្យអនីតិជននោះអាចប្រកបអាជីវកម្មផ្សេងៗ ដោយទុកចិត្តចំពោះសកម្មភាពរបស់ខ្លួនផង ព្រមទាំងផ្ដល់សេចក្ដីទុកចិត្តចំពោះដៃគូអាជីវកម្មរបស់ខ្លួនផង។ ពីព្រោះថានៅក្នុងមាត្រា១៨ នៃក្រមរដ្ឋប្បវេណី បានកំណត់ថា សកម្មភាពដែលអនីតិជនបានធ្វើដោយមិនបានទទួលការយល់ព្រមពីអ្នកមានសិទ្ធិអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន អាចលុបចោលបាន។ ក៏ប៉ុន្តែមិនមែនគ្រប់សកម្មភាពរបស់អនីតិជនសុទ្ធតែអាចលុបចោលដោយឪពុកម្ដាយ ឬអ្នកអាណាព្យាបាល...

តើអ្វីទៅជាយុទ្ធនាការ តោះ! និយាយពីលុយ?

តោះ! និយាយពីលុយ គឺជាយុទ្ធនាការដែលរៀបចំដោយធនាគារជាតិនៃកម្ពុជានិងអង្គការ Good R​e​t​u​r​n​ តាំងពីឆ្នាំ២០១៦ ដែលបាននិងកំពុងរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅ​ប្រទេ​ស​ក​ម្ពុជា។ យុ​ទ្ធនាការ តោះ! និយាយពីលុយ ក៏មានការចូលរួមគាំទ្រដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធជាតិនិង​អ​ន្ត​រ​ជា​តិមួយចំនួនទៀតផង។ យុទ្ធនាការនេះមានគោលបំណងជំរុញឱ្យមានការផ្លាស់ប្តូរ​ឥរិយាបថ​របស់អតិ​ថិជន​ចំពោះ​ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្អែកលើប្រធានបទចំនួន ៤ រួមមាន ការជ្រើសរើស ការប្រើ​ប្រាស់ ការចចារ និងការប្រាស័យទាក់ទង។ ទិដ្ឋភាពរួមនៃយុទ្ធនាការ តោះ! និយាយពីលុយ បា​ន​និងកំពុងបន្តដើរតួយ៉ាងសំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅសាធារណជនដើម្បីឱ្យពួ​កគាត់មានទម្លាប់សន្សំ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដូចជា...

ស្ថាប័នពាក់ព័ន្ធនៃវិស័យ​វិនិយោគ​ទុន​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា

ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយថា​​ ប្រទេសកម្ពុជាជាប្រទេសដែលកំពុងទទួលបាន ការចាប់អារម្មណ៍នៅក្នុងវិស័យវិនិយោគទុន ក៏ដូចជាប្រទេសដែលទទួលបានអត្រាវិនិយោគទុនផ្ទាល់ពី បរទេសយ៉ាងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ប្រទេសកម្ពុជាបានធ្វើការបើកទទួលយកការវិនិយោគពី បណ្តាប្រទេសនានាជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែដើម្បីធ្វើការវិនិយោគមកកាន់ប្រទេសកម្ពុជា តើវិនិយោគគិនត្រូវឆ្លងកាត់ស្ថាប័នណាខ្លះ ហើយស្ថាប័នណាជាអ្នកសម្រេចនូវគម្រោងវិនិយោគនោះ?​ ច្បាប់គោលក្នុងការគ្រប់គ្រងសម្រាប់វិស័យវិនិយោគគឺ ច្បាប់ស្តីពីការវិនិយោគ ឆ្នាំ១៩៩៤​ ដែលគ្របដណ្តប់រាល់គម្រោងវិនិយោគទាំងអស់ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ដែលរាប់បញ្ចូលទាំងរូបវន្តបុគ្គល និងនីតិបុគ្គលផងដែរ។​​ នៅក្នុងច្បាប់នេះផងដែរ បានចែងយ៉ាងជាក់លាក់នូវស្ថាប័នដែលមានសិទ្ធិអំណាចក្នុងការគ្រប់គ្រងនូវរាល់គម្រោងវិនិយោគនៅក្នុងដែនដីរបស់ព្រះរាជាណាចក្រកម្ពុជាគឺ «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។​ ស្ថាប័នគ្រប់គ្រង និងស្ថាប័នពាក់ព័ន្ធនៅក្នុងវិស័យវិនិយោគ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)...

ប្រភេទ និងគោលការណ៍បង្កើតនីតិបុគ្គល (ភាគ ១)

យើងបានសិក្សាពីសប្តាហ៍មុនរូចមកហើយអំពី “​បុគ្គលភាពគតិយុត្ត” ដែលសំដៅដល់ភាពពេញលក្ខណៈជាម្ចាស់សិទ្ធិ និងកាតព្វកិច្ច។ តើអ្នកណាខ្លះមានបុគ្គលភាពគតិយុត្ត? តើក្រុមហ៊ុន ឬអង្គការនានា ដែលធ្វើសកម្មភាពប្រតិបត្តិការរបស់ខ្លួន ដែលយើងឃើញរាល់ថ្ងៃនេះ មានភាពជាម្ចាស់សិទ្ធិ និងកាតព្វកិច្ចដែរឬទេ? សំណួរនេះនឹងត្រូវបានបកស្រាយក្នុងប្រធានបទថ្ងៃនេះអំពី “​នីតិបុគ្គល”​។ តើនីតិបុគ្គលគឺជាអ្វី? ផ្អែកទៅតាមសទ្ទានុក្រមនៃក្រមរដ្ឋប្បវេណី នីតិបុគ្គលជា ក្រុមមនុស្ស ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្ត ហើយមានភាពពេញលេញជាម្ចាស់នៃសិទ្ធិ និងកាតព្វកិច្ច។ នៅក្នុងន័យនេះ នីតិបុគ្គលអាចជា មនុស្សមួយក្រុមប្រមូលផ្ដុំ (ហៅថាសាជីវកម្ម) ឬបណ្ដុំនៃទ្រព្យសម្បត្តិ (ហៅថាមូលនិធិ)...

តើកិច្ចសន្យាការងារ​មានប៉ុន្មានប្រភេទ?

ដូចម្តេចហៅថា “កិច្ចសន្យាការងារ”? យោងតាមមាត្រា ៦៦៤ នៃក្រមរដ្ឋប្បវេណីព្រះរាជាណាចក្រកម្ពុជាបាន ចែងថា កិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលបង្កើតទំនាក់ទំនងផ្នែកការងាររវាងកម្មករនិយោជិត និងកម្មករនិយោជក​ ដែលកម្មករនិយោជិតបំពេញការងារក្រោមការគ្រប់គ្រងរបស់និយោជក ឯនិយោជកជាអ្នកផ្តល់នូវប្រាក់ឈ្នួលទៅលើកិច្ចការពលកម្មនោះ។  គួរបញ្ជាក់បន្តិចថា  ជាទូទៅទម្រង់នៃកិច្ចសន្យាការងារ អាចធ្វើដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរ។ កិច្ចសន្យា ដោយផ្ទាល់មាត់អាចធ្វើបានដោយភាគីម្ខាងបានដាក់សំណើតាមរយ:មាត់ទទេ ឯភាគីម្ខាងទៀតបានយល់ព្រមជាមួយ សំណើដោយផ្ទាល់មាត់នោះ។ ចំណែកឯកិច្ចសន្យា ជាលាយលក្ខណ៍អក្សរ គឺធ្វើឡើង ដោយភាគីម្ខាងបានដាក់លក្ខខណ្ឌរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ឯភាគីម្ខាងទៀតបានទទួលយល់ព្រមនឹងលក្ខខណ្ឌនោះ ហើយភាគីពាក់ព័ន្ធបង្ហាញឆន្ទៈថាយល់ស្របតាមរយៈរូបភាពចុះហត្ថលេខា...

នៅពេលណាដែលបុគ្គលម្នាក់ចាប់ផ្ដើមសមត្ថភាពទទួលសិទ្ធិរបស់ខ្លួន?

សម្រាប់សប្តាហ៍នេះ​ យើងនឹងបន្តសិក្សាអំពីក្រមរដ្ឋប្បវេណី ដោយផ្ដោតលើប្រធានបទ៖ បុគ្គលភាពគតិយុត្ត ដែលមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី។ មុននឹងស្វែងយល់ឲ្យបានស៊ីជម្រៅពីប្រធានបទនេះ ជាដំបូងយើងត្រូវយល់ថា តើបុគ្គលជាអ្វី? តើបុគ្គលត្រូវបានបែងចែកជាប៉ុន្មានប្រភេទ? តើនៅពេលណាដែលបុគ្គលម្នាក់ចាប់ផ្ដើមសមត្ថភាពទទួលសិទ្ធិរបស់ខ្លួន? នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់មនុស្ស យើងឃើញថាពួកគេបានប្រើប្រាស់សិទ្ធិជាច្រើនរួម មានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិដោយធ្វើការបែងចែក ដោះដូរ ទិញលក់ ការផ្ទេរពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ដោយសេរី។ ជាគោលការណ៍ ពួកគេបានប្រើប្រាស់ សិទ្ធិទាំងនោះយ៉ាងពេញលេញនៅក្នុងការធ្វើសកម្មភាពដោយគ្មានការបង្ខិតបង្ខំ ឬកម្រិតពីរដ្ឋឡើយ។ តើបុគ្គលទាំងនោះត្រូវបានទទួលសិទ្ធិនៅក្នុងការធ្វើសកម្មភាពដោយរបៀបណា? តើនៅពេលណា ដែលពួកគេចាប់ផ្ដើមទទួលបាននូវសិទ្ធិទាំងនោះ? ដើម្បីយល់អំពីសិទ្ធិទាំងនោះ យើងគួរយល់ថាអ្វីគឺជាបុគ្គលគតិយុត្តិជាមុនសិន។ តើបុគ្គលភាពគតិយុត្តិជាអ្វី?...

តើច្បាប់អន្តរជាតិបានចែងអ្វីខ្លះពីការចម្លងស្នាដៃស្ថាបត្យកម្ម?

បញ្ហាចម្លងស្ថាបត្យកម្ម ការចម្លងស្ថាបត្យកម្មមិនមែនទើបតែមាន ឬប្រទេសផ្សេងចម្លងស្នាដៃឬស្ថាបត្យកម្មរបស់កម្ពុជាទេ។ ទៀតសោត Tour Eiffel របស់ប្រទេសបារាំងត្រូវបានប្រទេសជាច្រើនចម្លងដូចជាប្រទេសអាមេរិក ប្រទេសជប៉ុន ជាដើម ដោយខ្លះសាងសង់ខុសខ្នាតបន្តិច ខុសពណ៌ ហើយខ្លះគឺដូចបេះបិត។ មួយវិញទៀត ឱ្យតែមានចម្លងស្ថាបត្យកម្ម គឺភាគច្រើនតែងតែផ្ទុះនូវការបដិសេដ និងការប្រឆាំងតវាពីសំណាក់ប្រទេសម្ចាស់ស្នាដៃស្ថាបត្យកម្ម។ ឧទាហរណ៍ ការសាងសង់ដូចបេះបិត លើស្នាដៃស្ថាបត្យកម្ម Taj Mahal របស់ឥណ្ឌា ដែលប្រទេសបង់ក្លាដេសសាងសង់លំនាំតាម ធ្វើឱ្យផ្ទុះការតវ៉ារបស់ប្រទេសឥណ្ឌា។ កាលនោះ...

មជ្ឈត្តការផ្នែកពាណិជ្ជកម្ម

អ្វីទៅដែលហៅថា មជ្ឈត្តការ? យោងតាមមាត្រា ២ (ក) នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០០៦ (“ច្បាប់ស្តីពីមជ្ឈត្តការ”) គឺជា “ការផ្សះផ្សាវិវាទដោយប្រើប្រាស់វេទិកាមជ្ឈត្តកម្មហើយអាចស្ថិតនៅក្នុងឬនៅក្រៅក្របខ័ណ្ឌនេះការគ្រប់គ្រងរបស់ស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍” ។ មជ្ឈត្តការក៏ជាយន្តការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការមួយដ៏មានប្រសិទ្ធិភាពក្នុងចំណោមយន្តការនៃការដោះស្រាយវិវាទផ្សេងទៀតដូចជា ការចរចារ (Negotiation) ការធ្វើសន្ធាកម្ម (Mediation) ឬ ការផ្សះផ្សា (Negotiation) ។ តាមរយៈយន្តការនេះ ភាគីវិវាទអាចធ្វើការជ្រើសរើស ភាសា ស្ថាប័នដោះស្រាយវិវាទ (​ឧទាហរណ៍៖ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្ម​​ (ម.ជ.ម)...

ការវិវត្តន៍ និងការចាប់ផ្តើមនៃច្បាប់ការងារក្នុងព្រះរាជាណាចក្រកម្ពុជា

ប្រវត្តិនៃច្បាប់ការងារ យោងតាម សៀវភៅ ដែលមានចំណងជើងថា “Introduction of Cambodia Law” ច្បាប់ការងារកម្ពុជា បានចាប់បដិសណ្ឋិ និងវិវត្តន៍តាំងពីសម័យអាណានិគមបារាំងមកម៉្លេះ។ យោងតាមក្រមរដ្ឋប្បវេណីឆ្នាំ ១៩២០  គឺមានចែងអំពីទំនាក់ ទំនងរវាងនិយោជក និងនិយោជិត ដែលតម្រូវឲ្យនិយោជិតបំពេញការងាររយ:ពេល ១០ម៉ោងក្នុង មួយថ្ងៃ។ ក្រោយទទួលឯករាជ្យភាព បារាំងបានបន្សល់ទុកនូវឯកសារច្បាប់ជាច្រើន ក៏ដូចជារដ្ឋបាលនៃការគ្រប់គ្រងរដ្ឋដល់កម្ពុជា ដែលជាឱកាស​មួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍នៃច្បាប់ការងារ។ ក៏ប៉ុន្តែការគាំពារនយោជិតត្រូវបានផ្អាកអំឡុងសម័យប៉ុលពត ដែលប្រជារាស្ត្រត្រូវធ្វើការហួសកម្លាំងយ៉ាងបង្ខិតបង្ខំ...

គោលការណ៍ជាមូលដ្ឋាននៃក្រមរដ្ឋប្បវេណី

ក្រមរដ្ឋប្បវេណី គឺជាច្បាប់ទូទៅនៃនីតិឯកជន ដែលបទប្បញ្ញិត្តទៅលើសកម្មភាពរស់នៅ និងការធ្វើទំនាក់ទំនងផ្សេងៗ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលឯកជន លើកលែងតែមានការកំណត់ផ្សេងទៀតនៃច្បាប់ពិសេស។ តួយ៉ាងទំនាក់ទំនង និងសកម្មភាពទាំងនោះមានដូចជា ការអនុវត្តសិទ្ធិបុគ្គល កាតព្វកិច្ច និងទំនាក់ទំនងរវាងសាច់ញាតិ រួមមាន រវាងប្តីប្រពន្ធតាមរយៈអាពាហ៍ពិពាហ៍ រវាងឪពុកម្ដាយនិងកូន ការបែងចែកទ្រព្យសម្បត្តិ ឬកេរមរតក។ល។ តើមានគោលការណ៍ជាមូលដ្ឋានអ្វីខ្លះនៅពីក្រោយបទប្បញ្ញត្តិទាំងនេះ? ក្រមរដ្ឋប្បវេណីមាន “គោលការណ៍ជាមូលដ្ឋាន” កំណត់សិទ្ធិឯកជនរបស់បុគ្គលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបន្ថែមភាពជាក់លាក់ និងលម្អិតទៅដល់បញ្ញត្តិទាំងនោះ ព្រមទាំងបានកំណត់គោលការណ៍ជាមូលដ្ឋាននៃសិទ្ធិលើទ្រព្យសម្បត្តិទៀតផង។ សិទ្ធិឯកជនរបស់បុគ្គលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ សេចក្តីថ្លៃថ្នូរនិងសមភាពបុគ្គល៖ យោងទៅតាមមាត្រា២ នៃក្រមរដ្ឋប្បវេណី គោលការណ៍មូលដ្ឋានមួយរបស់ក្រមនេះ...

បរិបទសេដ្ឋកិច្ច និងការវិនិយោគក្នុងប្រទេសកម្ពុជា

នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានធ្វើការអភិវឌ្ឍនិងមានការផ្លាស់ប្តូរជាច្រើនវិស័យគិតចាប់តាំងពីឆ្នាំ១៩៩៣មក ដែលសុទ្ធសឹងតែបានមកពីការទទួលយកជំនួយ និងការវិនិយោគពីបណ្តាប្រទេសជាច្រើនដូចជា ប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន។ល។ ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសន្តិភាព គឺជាមូលហេតុដែលធ្វើឱ្យប្រទេសកម្ពុជាបានក្លាយខ្លួនជាប្រទេសមួយ ដែលមានសន្ទុះក្នុងការអភិវឌ្ឍខ្លាំង ហើយបានប្រែខ្លួនជាប្រទេសដែលគួរឱ្យទាក់ទាញនៅក្នុងវិស័យវិនិយោគផងដែរ។​ បន្តិចបន្តួចស្តីពីសេដ្ឋកិច្ចកម្ពុជាមុន «ច្បាប់ស្តីពីវិនិយោគ ១៩៩៤»៖ ប្រទេសកម្ពុជាជាប្រទេសមួយដែលបានឆ្លងកាត់នូវរបបជាច្រើនដំណាក់កាល ដែលរបបនីមួយៗសុទ្ធសឹងតែមានការវិវដ្ដខុសៗគ្នា។​ នៅក្នុងរបបសង្គមរាស្ត្រនិយម ប្រទេសកម្ពុជាបានចាប់ផ្តើមបង្កើតសេដ្ឋកិច្ចបន្តពីអាណានិគមបារាំង ហើយចាប់ផ្តើមផ្លាស់ប្តូរ និងជំរុញសេដ្ឋកិច្ចក្នុងប្រទេស។ ក្រោយទទួលបានឯករាជ្យភាពពីបារាំងក្នុងឆ្នាំ១៩៥៣ កម្ពុជាបានបង្កើតសេដ្ឋកិច្ចរួមគ្នាជាមួយនឹងប្រទេសដទៃ ដោយមូលធនឯកជន និងសហគ្រាសធ្វើការរួមគ្នាជាមួយនឹងមូលធនរដ្ឋ...

សេចក្ដីផ្ដើមទូទៅទាក់ទងនឹងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា

តើក្រមរដ្ឋប្បវេណីគឺជាអ្វី? ពាក្យ “ក្រមរដ្ឋប្បវេណី​” ឬ “ច្បាប់រដ្ឋប្បវេណី” គឺត្រូវនឹងពាក្យរបស់បច្ចឹមប្រទេសដែលជាភាសាបារាំងហៅថា droit civil ពាក្យ civil សំដៅលើ “ជនស៊ីវិល” ដោយយោងតាមសេចក្ដីផ្ដើមនីតិរដ្ឋប្បវេណីរបស់លោកណូមូរ៉ា តូយ៉ូហីរ៉ូប។ ផ្អែកតាមសេចក្ដីកំណត់ចំពោះមាត្រានីមួយៗនៃក្រមរដ្ឋប្បវេណី​ ត្រង់មាត្រា១  ពាក្យ “ច្បាប់រដ្ឋប្បវេណី” ជំនួសដោយ “ច្បាប់ឯកជន” ដោយចំពោះក្រមរដ្ឋប្បវេណី ពាក្យ “ច្បាប់ឯកជន” និងពាក្យ “ច្បាប់រដ្ឋប្បវេណី”...
spot_img

អត្ថបទពេញនិយម