Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ អតិផរណានៃតម្លៃចំណីអាហារក្នុងតំបន់អាស៊ី
March 15, 2024
កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមសាយប័រនៅប្រទេសអ៊ុយក្រែន៖ ការផ្លាស់ប្តូរដែលឆ្ពោះទៅរកសង្គ្រាមបែបឌីជីថល
March 4, 2024
សង្គមនិងវប្បធម៌
កម្មវិធីថង់ប្រាជ្ញា៖ ប្រវត្តិសាស្ត្រនៃកូរ៉េខាងជើង
ថង់ប្រាជ្ញា
February 26, 2024
សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(Democratic People's Republic of Korea or DPRK) ឬ ហៅម្យ៉ាងទៀតថាកូរ៉េខាងជើង(North Korea) ជារដ្ឋផ្តាច់ការមួយដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ ដែលបានបំបែកខ្លួនចេញពី កូរ៉េខាងត្បូង ហើយប្រកាសខ្លួនជារដ្ឋឯករាជ្យនៅឆ្នាំ១៩៤៨។ ប្រទេសនេះ មានទីក្រុងឈ្មោះ ព្យុងយ៉ាង(Pyongyang)ហើយមានមេដឹកនាំដំបូងគេ គឺលោក គីម អ៊ីលសុង ហើយបច្ចុប្បន្នគឺជា លោកគីម ជុងអ៊ុន។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីពីមូលហេតុនៃការបង្កើតកូរ៉េខាងជើង...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ បញ្ហាសុខភាពរដ្ឋមន្រ្តីការពារជាតិអាមេរិកប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូបៃដិន
វិចារណកថាថ្ងៃសុក្រ
February 23, 2024
ជារៀងរាល់៤ឆ្នាំម្តង សហរដ្ឋអាមេរិកតែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលជាប្រមុខរដ្ឋរបស់ខ្លួន។ ក្នុងឆ្នាំ២០២៤នេះ លោក ចូ បៃដិននឹងត្រូវប្រកួតប្រជែងសាជាថ្មីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសំរាប់អាណត្តិថ្មី។ ប៉ុន្តែកាលពីពែលថ្មីៗនេះ រដ្ឋមន្រ្តីការពារជាតិក្នុងរដ្ឋការរបស់លោកគឺ លោក ឡយដ៍ អូស្ទីន ត្រូវបានមន្ទីរបពា្ចកោណប្រកាសថា លោកមានជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។ ការធ្លាក់ខ្លួនឈឺរបស់លោករដ្ឋមន្រ្តីការពារជាតិនេះ បានធ្វើអោយមានការរិះគន់ជាខ្លាំងអំពីបក្សប្រឆាំង និងមជ្ឈដ្ឋានទូទៅផងដែរ ដោយសារតែលោកមិនបានប្រាប់ទៅប្រធានាធិបតីអោយដឹងទាន់ពេលវេលា។ តើជំងឺមហារីករបស់ប្រមុខការពារជាតិអាមេរិករូបនេះប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូ បៃដិននៅពេលបោះឆ្នោតខាងមុខឬទេ? ១. បញ្ហាសុខភាពរបស់លោករដ្ឋមន្ត្រីការពារជាតិ ឡយដ៍ អូស្ទីន លោក ឡយដ៍ អូស្ទីនគឺជាបុគ្គលដែលគួរអោយចាប់អារម្មណ៍មួយរូប...
កម្មវិធីថង់ប្រាជ្ញា៖ វិសមភាពរវាងអ្នកមាន និងអ្នកក្រ
ថង់ប្រាជ្ញា
February 19, 2024
រាប់ចាប់តាំងពីឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២៣ បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកចំនួន៥ រូប រកចំណូលបានទ្វេដងនៃទ្រព្យសម្បត្តិរបស់ពួកគេ ខណៈដែលមនុស្សប្រហែល ៥ ប៊ីលាននាក់នៅលើពិភពលោកកំពុងជួបប្រទះនឹងភាពក្រីក្រ។ ការលំបាក និងភាពអត់ឃ្លានបានកើតឡើងលើជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តាមការប៉ាន់ស្មានរបស់សេដ្ឋវិទូ ប្រសិនបើគេចង់បញ្ចប់ទុរភាពនៃអ្នកក្រីក្រ គេត្រូវចំណាយពេលរហូតដល់ទៅ ២៣០ ឆ្នាំឯណោះ រីឯចំពោះអ្នកមានវិញ គេអាចនឹងក្លាយទៅជាមហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តខ្ទង់ទ្រីលានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រហែល ១០ ឆ្នាំខាងមុខទៀត។ តើគម្លាតរវាងអ្នកមាន និងអ្នកក្របង្កើតឱ្យមានវិសមភាពក្នុងសង្គមដូចម្តេចខ្លះ?...
កម្មវិធីថង់ប្រាជ្ញា៖ គំនិតផ្តួចផ្តើមសន្តិសុខសកល (Global Security Initiative)
ថង់ប្រាជ្ញា
February 6, 2024
ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនាពេលបច្ចុប្បន្ន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានដាក់ចេញនូវយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមថ្មីមួយ ដែលសមស្របទៅនឹងគោលនយោបាយការបរទេសថ្មីរបស់ចិនគឺគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលហៅជាភាសាអង់គ្លេសថា Global Security Initiative។ តើអ្វីទៅជាគំនិតផ្តួចផ្តើមសន្តិសុខសកល? គំនិតផ្តួចផ្តើមសន្តិសុខសកល ឬ Global Security Initiative (GSI) គឺជាយុទ្ធសាស្ត្រថ្មីក្នុងគោលនយោបាយការបរទេសរបស់ប្រទេសចិនដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅ Boao Forum for Asia...
កម្មវិធីថង់ប្រាជ្ញា៖ ការផ្លាស់ប្តូរមេដឹកនាំនៅសិង្ហបុរី
ថង់ប្រាជ្ញា
January 22, 2024
គណបក្សសកម្មភាពប្រជាជន (People's Action Party) នឹងត្រូវផ្លាស់ប្តូរមេដឹកនាំថ្មីបន្ទាប់ពីមានការពន្យាពេលដោយសារវិបត្តិកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) បានប្រកាសកាលពីពេលថ្មីៗនេះថា លោកនឹងប្រគល់ដំណែងជាប្រធានគណបក្សសកម្មភាពប្រជាជនទៅកាន់ឧបនាយករដ្ឋមន្ត្រី លោក ឡរ៉េន វង្ស (Lawrence Wong) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះដែលត្រូវនឹងខួបទី ៧០ របស់គណបក្ស។ ការផ្លាស់ប្តូរនេះនឹងធ្វើឡើងមួយឆ្នាំមុនការបោះឆ្នោតសកលឈានចូលមកដល់។...
កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមនៅប្រទេសអេត្យូពី
ថង់ប្រាជ្ញា
January 15, 2024
ប្រទេសអេត្យូពីគឺជាប្រទេសចម្រុះជាតិសាសន៍ដ៏ស្មុគស្មាញ និងមានជម្លោះស៊ីវិលចាប់តាំងពីការដួលរលំនៃរបបរាជានិយមដែលមានអាយុកាល៣០០០ឆ្នាំ នៅក្នុងឆ្នាំ១៩៧៥ និងត្រូវបានជំនួសដោយរបបយោធាសង្គមនិយមផ្តាច់ការ។ ប្រទេសអេត្យូពី ធ្លាប់ជាតំបន់ដែលមានសុខសន្តិភាពអស់ជាយូរឆ្នាំនៅទ្វីបអាហ្រ្វិក ប្រែក្លាយទៅជាប្រទេសដែលមានភាពចលាចលនិងបាត់បង់ទំនុកចិត្តពីអន្តរជាតិ។ ក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងតំបន់ទីហ្រ្គៃ និងតំបន់អាមហារ៉ា នៃប្រទេសអេត្យូពីដែលបានសម្លាប់ប្រជាជនអេត្យូពីអស់ជាច្រើនម៉ឺននាក់។ តើប្រទេសអេត្យូពីជានរណា? សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី (Federal Democratic Republic of Ethiopia) ជាប្រទេសឯករាជ្យចំណាស់ជាងគេ ដែលមានទីតាំងនៅភាគឦសាននៃ ទ្វីបអាហ្រ្វិក និងត្រូវបាន គេស្គាល់ជាទូទៅថា អាហ្រ្វិកខាងកើត (Horn of Africa)...
វិចារណកថាថ្ងៃសុក្រ៖ ការកើនកម្តៅទំនាក់ទំនងរវាងកាណាដានឹងឥណ្ឌាចំពោះឃាតកម្មលើមេដឹកនាំសាសនាស៊ីក្ខ
នយោបាយការបរទេស
October 20, 2023
កាណាដានិងឥណ្ឌាសុទ្ធតែជាប្រទេសធំៗនៅក្នុងសាកលលោកនិងជាប្រទេសលទិ្ធប្រជាធិបតេយ្យសំខាន់ៗផងដែរ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែប្រទេសទាំងពីរបានជួបនូវវិបត្តិការទូតមួយបានកើតឡើង ព្រោះតែការស្លាប់របស់មេដឹកនាំសាសនាស៊ីក្ខដ៏សំខាន់ម្នាក់នៅក្នុងប្រទេសកាណាដាគឺលោក Hardeep Singh Nijjar។ ការស្លាប់របស់លោកត្រូវបានអាជ្ញាធរកាណាដាបានបើកការស៊ើបអង្កេតយ៉ាងតឹងរឹង ហើយបានបញ្ជាក់មានការជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលឥណ្ឌាផងដែរ។ នេះហើយគឺជាការចាប់ផ្តើមឲ្យមានភាពតានតឹងក្នុងវិស័យការទូតរបស់ប្រទេសទាំងពីររហូតឈានដល់ការកោះហៅមន្រ្តីទូតទៅសួរនាំនិងបណ្តេញមន្ត្រីការទូតខ្លះចេញពីប្រទេសទាំងពីរធ្វើដាក់គ្នាទៅវិញទៅមកផងដែរ។តើមានមូលហេតុអ្វីទៅទើបធ្វើឲ្យកាណាដាមានការចោទប្រកាន់ឥណ្ឌាលើឃាតកម្មរហូតឈានទៅដល់ការប្រដេញមន្រ្តីទូតចេញពីប្រទេសរៀងៗខ្លួន? ១. មូលហេតុនៃការតានតឺងខាងការទូតរវាងប្រទេសទាំងពីរ ដូចដែលយើងបានដឹងហើយថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៤៧មកម៉្លេះ។ តែឥណ្ឌានិងកាណាដាតែងតែប្រឈមមុខនឹងវិបត្តិការទូតមួយចំនួនដែលទាក់ទងទៅនឹងជនជាតិដែលចង់ផ្តាច់ខ្លួនពីប្រទេសឥណ្ឌាទៅវិញ។ ចំពោះបញ្ហានេះជារឿយ ឥណ្ឌាតែងតែចោទប្រកាន់ទៅខាងកាណាដាថាជាជម្រកសុវត្ថិភាពមួយសំរាប់ក្រុមជនជាតិដែលពួកគេចាត់ទុកថាជាភេរវករចង់បំបែកទឹកដីពីខ្លួន ដូចជាពួកខាលីស្តង់(Khalistan)ជាដើម។ ពួកខាលីស្តង់គឺជាពួកកាន់សាសនាស៊ីក(Sikhs)និងជាចលនាចង់បំបែកខ្លួនសំរាប់ជនជាតិដើមរបស់ពួកគេដែលកាន់សាសនានេះក្នុងប្រទេសឥណ្ឌា។ មូលហេតុនេះហើយបានជាប្រទេសដែលប្រជាជនច្រើនលើលោកនេះបានចាត់ទុកពួកខាលីស្តង់នេះជាពួកភេរវករដែលបំផ្លាញសន្តិសុខរបស់ពួកគេ។ គួរឲ្យដឹងបានដែរថានៅក្នុងប្រទេសកាណាដាមានចំនួនជនជាតិភាគតិចកាន់សាសនាស៊ីកទៅដល់ ៨សែននាក់ដែលស្មើនឹង២.១ភាគរយនៃប្រជាជនកាណាដាសរុបក្នុងឆ្នាំ២០២១។ តែចំពោះការចាត់ប្រកាន់អ្នកកាន់សាសនាស៊ីកឬខាលីស្តង់នេះជាពួកភេរវករ ត្រូវបានអាជ្ញាធរកាណាដាបានច្រានចោល ព្រោះតែកាណាដាបានចាត់ទុកគេជាប្រជាពលរដ្ឋធម្មតាក្នុងការគោរពប្រតិបត្តិសាសនានិងចង់ទាមទារសិទ្ធរស់នៅរបស់ពួកគេ ហើយពួកគេក៏ជាប្រទេសប្រជាធិបតេយ្យសេរី...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ វិបត្តិនៅមីយ៉ាន់ម៉ា១០០០ថ្ងៃក្រោយរដ្ឋប្រហារ
វិចារណកថាថ្ងៃសុក្រ
October 6, 2023
នៅចុងខែតុលាឆ្នាំ២០២៣នេះ មីយ៉ាន់ម៉ានឹងឈានចូលថ្ងៃទី១០០០របស់ខ្លួនក្រោយការធ្វើរដ្ឋប្រហាររបស់ឧត្តមសេនីយ៍យោធាមីនអ៊ុងឡាំង (Min Aung Hlaing)ប៉ុន្តែស្ថានភាពសង្គមសេដ្ឋកិច្ចនិងនយោបាយវិញ ត្រូវបានគេសង្កេតឃើញថានៅតែស្ថិតក្នុងស្ថានភាពមិនអំណោយផលនៅឡើយ ដោយរដ្ឋប្រហារនេះបាននាំឲ្យមានការខាតបង់ស្ទើរតែគ្រប់វិស័យទាំងក្នុងស្រុកនិងទាំងក្នុងកិច្ចការសហប្រតិបត្តិការអន្តរជាតិរបស់មីយ៉ាន់ម៉ា ជាឧទាហរណ៍របាយការណ៍ធនាគារអន្តរជាតិ World Bank ឆ្នាំ២០២២បានបង្ហាញថាលទ្ធផលក្រោយសម័យកូវីដ១៩ និង ផលវិបាកនៃរដ្ឋប្រហារបាន លុបបំបាត់ស្ទើរទាំងស្រុងនៃការកាត់បន្ថយអត្រាភាពក្រីក្រនៅមីយ៉ាន់ម៉ា ដោយក្នុងនោះមានប្រជាជនប្រមាណ៤០%រស់នៅក្រោមបន្ទាត់ក្រីក្រ។ ខណៈគ្រានេះវិញ ក្រោយពីកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំកំពូលអាស៊ានលើកទី៤៣យ៉ាងមមាញឹកដែលបានប្រព្រឹត្តឡើងនៅចាប់តាំងថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងមកនេះ អាស៊ានបានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយក្នុងនោះក៏មាននូវការព្រមព្រៀងគ្នារវាងរដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ក្នុងការត្រួតពិនិត្យឡើងវិញនូវការអនុវត្តនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការវិលត្រលប់របស់ លោក ថាក់ស៊ីន ចំពេលជាប់គាំងនយោបាយ
វិចារណកថាថ្ងៃសុក្រ
July 28, 2023
ជាទូទៅ ការបោះឆ្នោតគឺជាសង្វៀនរបស់អ្នកនយោបាយក្នុងការប្រកួតប្រជែងគ្នាក្នុងការធ្វើជាក្បាលម៉ាស៊ីនដឹកនាំប្រទេស។ ខុសតែប្រទេសថៃ បើទោះបីជាមានគណបក្សដែលមានប្រជាជនបោះឆ្នោតឱ្យយ៉ាងច្រើនក្ដី ប៉ុន្តែបើការជ្រើសយកនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃគឺត្រូវពឹងផ្អែកលើការសម្រេចចិត្ដរបស់ព្រឹទ្ធសភាមួយទៀត ដែលសមាជិកព្រឹទ្ធសភានេះគឺកើតចេញពីការចាត់តាំង។ ហេតុដូចនេះហើយទើបបានជាជោគវាសនាក្លាយជានាយករដ្ឋមន្ត្រីរបស់លោក Pita Limjaroenrat ឆ្ងាយដាច់ជើងមេឃ បើទោះបីជាគណបក្សលោកទទួលបានសម្លេងគាំទ្រពីការបោះឆ្នោតក៏ដោយ។ ភាពជាប់គាំងនយោបាយនៅប្រទេសថៃ ទីបំផុត លោក Pita Limjaroenrat មិនអាចឆ្លងផុតពីការបោះឆ្នោតសភាឱ្យក្លាយជានាយករដ្ឋមន្ត្រីថៃបានឡើយ បើទោះបីជាលោកបានព្យាយាមចំនួន ២ លើកក៏ដោយ។ ចំណែកឯការបោះឆ្នោតលើកទី ៣ វិញក៏មិនបានកំណត់ឱ្យច្បាស់លាស់ដែរ ដោយប្រធានសភាថៃបានលើកហេតុផលអំពីមន្ទិលលើភាពស្របច្បាប់ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ លោក Pita...
កម្មវិធីថង់ប្រាជ្ញា៖ ប្រវត្តិនៅពីក្រោយកីឡាអូឡាំពិក
ថង់ប្រាជ្ញា
May 31, 2023
កីឡាអូឡាំពិក (Olympic Games) កីឡាអត្តពលកម្មដែលឈានមុខគេរបស់ពិភពលោក ដែលមានដើមកំណើតនៅសម័យក្រិកបុរាណតាំងពី ៧៧៦ឆ្នាំមុនគ្រិស្តសករាជ និងត្រូវបានប្រារព្ធឡើងវិញនៅចុងសតវត្សទី១៩។ ទង់ជាតិកីឡាអូឡាំពិកមាន ផ្ទៃខាងក្រោយពណ៌ស និងរូបចិញ្ចៀនចំនួន៥វង់តជាប់គ្នា មានពណ៌ ខៀវ លឿង ខ្មៅ បៃតង និងក្រហម ដែលតំណាងឱ្យ “ទ្វីបទាំងប្រាំនៃពិភពលោក” គឺទ្វីប អាហ្វ្រិក អាមេរិក អាស៊ី អ៊ឺរ៉ុប និងអូសេអានី...
កម្មវិធីថង់ប្រាជ្ញា៖ ការវិវត្តន៍នៃទាសភាព
ថង់ប្រាជ្ញា
May 15, 2023
ការវិវត្តន៍នៃទាសភាពគឺមានតាំងពីចន្លោះឆ្នាំ៦០០០និងឆ្នាំ២០០០ មុនគ.ស. មកម្ល៉េះ ប៉ុន្តែទាសភាពដែលយើងរកឃើញនិងដឹងច្បាស់គឺមានចាប់ត្រឹមឆ្នាំ ១៥២៦ (Gildher Lehrman Institute of American History) ដែលបានចាប់ផ្តើមកើតឡើងនៅទ្វីបអាហ្រ្វិកនៅពេលដែលមានការដឹកទាសករពីទ្វីបអាហ្រ្វិកមកសហរដ្ឋអាមេរិក។ បើទោះបីជាទាសភាពបានកើតឡើងតាំងពីមុនពេលដែលយើងអាចកំណត់មកម្ល៉េះ ទាសភាពចំណាស់ជាងគេត្រូវបានរកឃើញនៅក្នុងក្រម Hammurabi ក្នុងឆ្នាំ ១៧៥៤ មុនគ.ស.។ បន្ទាប់ពីពេលនោះមកទាសភាពបានរីករាលដាល នៅជុំវិញពិភពលោក ហើយបានធ្វើឱ្យប៉ះពាល់ដល់បុគ្គលជាច្រើនទាំងគ្រប់ពណ៌សម្បុរ គ្រប់ភេទ និងអាយុ។ល។ ការជួញដូរទាសករក៏បានបន្តអូសបន្លាយជាយូររហូតដល់ឆ្នាំ...
កម្មវិធីថង់ប្រាជ្ញា៖ ជំនាន់ទំនើបកម្មរបស់ចិនក្រោមលោក តេង ស៊ាវពីង
ថង់ប្រាជ្ញា
May 8, 2023
លោក ម៉ៅ សេទុង ដែលដឹកនាំប្រទេសចិនដោយយកលំនាំដឹកនាំតាមបែបកុម្មុយនីស្ដ និងការអនុវត្តនយោបាយឯកានិយម ទទួលបានការគាំទ្រតិចតួចបំផុតពីសំណាក់ប្រជាជនចិន ដោយសារតែក្នុងអំឡុងពេលដឹកនាំរបស់លោក សេដ្ឋកិច្ចរបស់ប្រទេសចិនមិនសូវមានភាពរីកចម្រើនឡើយ។ បន្ទាប់ពីមរណភាពរបស់លោក ម៉ៅ សេទុង លោក តេង ស៊ាវពីង បានឡើងកាន់ដំណែងបន្តជាមួយនឹងមហិច្ឆតានៅក្នុងការផ្លាស់ប្ដូររចនាបទគ្រប់គ្រងប្រទេសទៅជាការដឹកនាំតាមបែបសង្គមនិយម ប៉ុន្តែផ្ដល់សេរីភាពលើផ្នែកសេដ្ឋកិច្ច។ ដោយចង់ផ្លាស់ប្ដូរប្រទេសចិនពីការគ្រប់គ្រងក្រោមរបបកុម្មុយនិស្ត ប៉ុន្តែប្រកាន់យករបបទីផ្សារសេរី ព្រមទាំងស្ដារប្រទេសចិនឡើងវិញបន្ទាប់ពីរទទួលរងនូវព្យុះភ្លៀងនៃបដិវត្តវប្បធម៌ លោក តេង ស៊ាវពីង បានសម្រេចធ្វើទំនើបភាវូបនីយកម្មទៅលើវិស័យចំនួន ៤...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ