នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ថង់ប្រាជ្ញា៖ កំណែទម្រង់សេដ្ឋកិច្ចវៀតណាម “ដូយ ម៉ឺយ”
March 27, 2023
វិចារណកថាថ្ងៃសុក្រ៖ ប្រធានាធិបតីវ័យក្មេងរបស់ប្រទេសវៀតណាម
March 24, 2023
នយោបាយការបរទេស
តើអ្វីគឺជា លទ្ធិម៉ាក្សនិយម លទ្ធិកុម្មុនីស្ដ និងលទ្ធិសង្គមនិយម?
ថង់ប្រាជ្ញា
March 13, 2023
ទ្រឹស្តីលទ្ធិកុម្មុយនីស្តគឺជាលទ្ធិមួយដែលហាក់មានភាពល្បីល្បាញអំឡុងសង្គ្រាមលោកលើកទី២ និងសង្គ្រាមត្រជាក់។ លទ្ធិនេះគឺមានភាពចម្រុះជាច្រើនដោយវាមានដើមកំណើតចេញពីលទ្ធិម៉ាក្សនិយម (Marxism) និងមានភាពស្រដៀងទៅនឹងលទ្ធិសង្គមនិយម (Socialism)។ តាមពិតទៅ លទ្ធិម៉ាក្សនិយម លទ្ធិកុម្មុនីស្ដ និងលទ្ធិសង្គមនិយម ត្បិតតែភាគច្រើនមានភាពស្រដៀងគ្នាច្រើន ប៉ុន្មានធាតុពិតជាស្ដែងគឺមិនដូចគ្នាទេ។ នៅក្នុងអត្ថបទនេះនឹងរៀបរាប់អំពី លទ្ធិកុម្មុយនីស្ត លទ្ធិម៉ាក្សនិយម លទ្ធិសង្គមនិយម។ អំពីលទ្ធិកុម្មុយនីស្ត លទ្ធិកុម្មុយនីស្តគឺជាគោលលទ្ធិមួយដែលបង្កើតឡើងដើម្បីផ្លាស់ប្តូរគោលនយោបាយនិងសេដ្ឋកិច្ច។ កុម្មុយនីស្តបានអភិវឌ្ឍដោយ លោក កាល់ ម៉ាក្ស (Karl Marx) និងមាន លោក...
វិចារណកថាថ្ងៃសុក្រ៖ ចិននិងអាមេរិកជុំវិញបញ្ហារុស្ស៊ី-អ៊ុយក្រែន
នយោបាយការបរទេស
March 10, 2023
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គឺជាខួបគម្រប់មួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែនដោយក្រោមហេតុផលថាធ្វើប្រតិបត្តិការយោធាពិសេសមួយដើម្បីការពារជនជាតិភាគតិចរុស្ស៊ីនិងចោទថារដ្ឋាភិបាលអ៊ុយក្រែនជាពួក Neo- Nazi បានធ្វើទុកបុកមេ្នញជនជាតិរបស់ពួកគេ។ បន្ទាប់ពីមានការឈ្លានពាននេះកើតឡើង មហាសន្និបាតអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំពិសេសភ្លាមៗស្តីពីជម្លោះខាងលើនេះនិងជាលទ្ធផលបានឃើញថាមានប្រទេសចំនួន១៤១បានគាំទ្រការដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ៣៥ប្រទេសអនុបវាទ និង៥ប្រឆាំងនឹងការដកកងទ័ព។ ទោះបីមានការគាំទ្រការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ក៏ប្រទេសនេះនៅតែបន្តធ្វើប្រតិបត្តិការរបស់ខ្លួនលើប្រទេសអ៊ុយក្រែនរហូតមកដល់ឆ្នាំ២០២៣នេះ។ កាលពីពេលថ្មីៗនេះ យើងឃើញថាទាំងលោកពូទីននិងហ្សេឡែនគីសុទ្ធតែប្តេជ្ញាយកឈ្នះរៀងខ្លួនផងដែរ តែសម្រាប់ពិភពលោកវិញ វិបត្តិអ៊ុយក្រែននេះនៅតែជាកង្វល់សម្រាប់ពិភពលោកបន្តទៀតផងដែរ ហើយក្នុងរយៈពេលថ្មីៗនេះបានឃើញថាពិភពលោកកំពុងធ្វើការងាររួមដើម្បីឱ្យវិបត្តិនេះធូរស្រាលនិងមានព្រឹត្តិការណ៏ទាក់ទងវិបត្តិនេះផងដែរ ដូចជាចិនបានចេញមុខអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពនិងមានការទស្សនកិច្ចរបស់លោកចូបៃដិនទៅប្រទេសអ៊ុយក្រែនមុនបួនថ្ងៃមុនគំរប់ខួបមួយឆ្នាំផងដែរ។ តើទស្សនកិច្ចលោក បៃដិន និងការចូលរួមរបស់ចិនក្នុងវិបត្តិនេះមានផលប្រយោជន៏សម្រាប់សន្តិភាពសម្រាប់ជម្លោះនេះដែរឬទេ? ១. ដំណើរទស្សនកិច្ចដ៏សម្ងាត់របស់លោកបៃដិនទៅអ៊ុយក្រែន នៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣ លោកប្រធានាធិបតីសហរដ្ឋអាមេរិក...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ភាពតានតឹងរវាងចិន និង អាមេរិកក្រោយឧប្បត្តិហេតុបាឡុង
នយោបាយការបរទេស
March 3, 2023
ភាពតានតឹងនៃការប្រកួតប្រជែងស្វែងរកអនុត្តរភាព(hegemony)មហាអំណាចឯកប៉ូលរវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិកបានកើនឡើងមួយកម្រិតទៀតក្រោយមានការបាញ់ទម្លាក់បាឡុងរបស់ចិនមួយដែលបានហោះកាត់មូលដ្ឋានទ័ពអាកាសអាមេរិកនៅឯរដ្ឋ South Carolina។ តើឧប្បតិ្តហេតុនេះបានសរបញ្ជាក់ឲ្យឃើញនូវចំណុចព្រួយបារម្ភអ្វីខ្លះអំពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងចិន និង សហរដ្ឋអាមេរិកនេះ? ដើម្បីជាវិភាគទាននៃគំនិតរួមចំណែកក្នុងការធ្វើសេចក្តីសន្និដ្ឋានរវាងចំណងភាគីទាំងពីរ ជាបឋមយើងគួរស្វែងយល់ថាភាគីទាំងសងខាងបានអះអាងនិងប្រកាន់ខ្ជាប់នូវគោលជំហរត្រូវរៀងៗខ្លួន។ ជាក់ស្តែង មុននឹងការបាញ់ទម្លាក់បាឡុង លោក ចូ បៃដិន (Joe Biden) ដែលជាប្រធានាធិបតីនិងជាអគ្គមេបញ្ជាការកងទ័ពជាតិសហរដ្ឋអាមេរិកផងនោះបានអនុញ្ញាតឲ្យបាញ់តាំងពីថ្ងៃទី១ ត្រូវនឹងថ្ងៃពុធកាលពីដើមខែកុម្ភ: ប៉ុន្តែការបាញ់នោះត្រូវបាននាយកដ្ឋានការពារជាតិអាមេរិកពន្យារហូតដល់បាឡុងចិនរសាត់ទៅដល់ទីតាំងសុវត្ថិភាពមួយហើយមិនមានប្រជាជនស៊ីវិលនៅក្រោម។ ក្រោយពីប្រើប្រាស់មីស៊ីលតម្លៃ ៤០០,០០០ ដុល្លារសហរដ្ឋអាមេរិកបាញ់ទម្លាក់បាឡុងនោះ សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ South Carolina បានពោលថា ...
វិចារណកថាថ្ងៃសុក្រ៖ អាល្លឺមង់ដើរដល់របត់នយោបាយថ្មីដោយសារតែរុស្ស៊ីឈ្លានពានអ៊ុយក្រែន
នយោបាយការបរទេស
February 24, 2023
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាកាលបរិច្ឆេទនៃការចាប់ផ្តើមឈ្លានពានទៅលើប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសមហាអំណាចរុស្សីត្រូវបានអធិការបតីបស់ប្រទេសអាល្លឺម៉ង់កំណត់ជាចំណុចរបត់ជាប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុប។ រយៈពេល៣ថ្ងៃក្រោយពីការឈ្លានពាននេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានថ្លែងសុន្ទរកថាមួយដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់សភាអាល្លឺម៉ង់ (Bundestag) ដើម្បីប្រកាសជាផ្លូវការអំពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងគោលបំណងនយោបាយការបរទេសថ្មីរបស់អាល្លឺម៉ង់។ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនបានអូសបន្លាយរហូតដល់រយៈមួយឆ្នាំហើយ តើគោលនយោបាយការបរទេសរបស់អាល្លឺម៉ង់មានការប្រែប្រួលដូចម្តេចខ្លះក្នុងអំឡុងពេលនេះ? ហេតុអ្វីបានជាសង្គ្រាមនេះដើរតួជាចំណុចរបត់ជាប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុប? អំណាចទន់តែឯងគឺមិនគ្រប់គ្រាន់ទេ! ត្រូវការអំណាចរឹងដែលអមកម្លាំងយោធាខ្លាំងក្លា នៅក្នុងការថ្លែងសន្ទរកថា Zeitenwende លោក Olaf Scholz បានលាតត្រដាងអំពីគោលជំហរដ៏រឹងមាំទៅលើរការរក្សាទំនៀមទម្លាប់គោលនយោបាយការបរទេសអាល្លឺម៉ង់មួយចំនួនដូចជាការគាំទ្រឱ្យមានសមាហរណកម្មអឺរ៉ុប អង្គការណាតូ កិច្ចសហប្រតិបត្តិការអន្តរជាតិ...
ថង់ប្រាជ្ញា៖ ការដួលរលំនៃសហភាពសូវៀត
ថង់ប្រាជ្ញា
February 20, 2023
សហភាពសូវៀតដែលមានឈ្មោះពេញហៅថា សហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត គឺជាក្រុមប្រទេស ដែល មាន១៥ប្រទេសជាសមាជិក គឺ ប្រទេសអាមេនី អាហ្សែបៃហ្សង់ បេឡារុស អេស្តូនី ហ្សកហ្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ឡាតវី លីទុយអានី ម៉ុលដាវី រុស្ស៊ី តាជីគីស្ថាន តូមិននីស្ថាន អ៊ុយក្រែន និងអ៊ូសបេគីស្ថាន ហើយក្នុងនោះមានរុស្ស៊ីជាអ្នកដឹកនាំ។ សហភាពសូវៀតជារដ្ឋកុម្មុយនីស្តម៉ាក្សនិយមដំបូងបង្អស់របស់ពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ធំបំផុតនៅលើពិភពលោក...
ថង់ប្រាជា្ញ៖ កំណែទម្រង់សេដ្ឋកិច្ចចិន “ឆ្មាស ឆ្មាខ្មៅ”
ថង់ប្រាជ្ញា
February 6, 2023
ប្រទេសចិនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងសតវត្សទី ២១ និងជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមុនពេលមានការរីកចម្រើនបែបនេះ ប្រទេសចិនបានហែលឆ្លងបញ្ហាសេដ្ឋកិច្ច ដែលកាលនោះចិនខ្លាំងយោធាប៉ុន្តែក្រសេដ្ឋកិច្ច ដោយសារតែការអនុវត្តគោលនយោបាយសេដ្ឋកិច្ចផែនការ។ ក្រោយពីអំណាចរបស់លោក ម៉ៅ សេទុងបានបក់ផាត់ម្ដងបន្តិចៗ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាប្រទេសកាន់របបកុម្មុនីស្ដ ប៉ុន្តែសេដ្ឋកិច្ចទីផ្សារសេរី។ មុខឆ្នាំ១៩៧៩ មុនឆ្នាំ១៩៧៩ ក្រោមការដឹកនាំដោយប្រធានបក្សកុម្មុយនីស្តចិនលោក ម៉ៅ សេទុង លោកបានអនុវត្តនូវប្រព័ន្ធសេដ្ឋកិច្ចផែនការ ដែលរដ្ឋាភិបាលគឺជាអ្នកចាត់ចែងនិងលូកដៃចូលសេដ្ឋកិច្ចទាំងស្រុង។ រដ្ឋមានសិទ្ធិក្នុងការកំណត់គោលដៅផលិតកម្ម គ្មានកម្មសិទ្ធិឯកជន តម្លៃដែលគ្រប់គ្រង និងការបែងចែកធនធាននៅទូទាំងសេដ្ឋកិច្ចចិន។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០...
វិចារណកថាថ្ងៃសុក្រ ៖ គំនាបសិទ្ធិស្ត្រីនៅប្រទេសអ៉ីរ៉ង់
វិចារណកថាថ្ងៃសុក្រ
February 3, 2023
អ៊ីរ៉ង់ជាប្រទេសមួយដែលស្ថិតក្នុងតំបន់មជ្ឈឹមបូព៌ាដែលគេអាចហៅម្យ៉ាងទៀតថាពែក្ស(Persia)ដែលមានឈ្មោះពេញថាសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ប្រទេសនេះមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយដោយធ្លាប់ជាអាណាចក្រមួយដ៏ខ្លាំងក្នុងតំបន់ផងដែរ។ អ៊ីរ៉ង់ត្រូវបានផ្លាស់ប្តូររបបពីគ្រប់គ្រងដោយស្តេចទៅជាសាធារណរដ្ឋដោយបដិវត្តន៍អ៊ីរ៉ង់ឬបដិវត្តន៍ឥស្លាមដែលដឹកនាំដោយលោករូហូឡាស គូមីណី(Ruhollah Khomeini)។ ដូចដែលយើងបានដឹងហើយថាលោក គូមីណី គឺជាមេដឹកនាំផ្នែកសាសនាដូចនេះច្បាប់សាសនាត្រូវបានបញ្ចូលទៅក្នុងការដឹកនាំប្រទេស។ហេតុនេះហើយតាំងពីឆ្នាំ១៩៧៩រហូតមកដល់បច្ចុប្បន្ន អ៊ីរ៉ង់គឺជាប្រទេសមួយដែលគោរពប្រតិបត្តិសាសានាអ៊ីស្លាមដ៏តឹងរឹងជាពិសេសលើស្ត្រីនិងក្មេងស្រីចាប់ពី៩ឆ្នាំឡើង ដែលជាហេតុធ្វើឱ្យបាត់បង់សិទ្ធិរបស់ពួកគេដូចជាលើការស្លៀកពាក់និងការចូលរួមកម្មវិធីផ្សេងៗក្នុងសាធារណៈ។ កាលពីពេលថ្មីៗការប្រឆាំងនឹងការប្រតិបត្តិច្បាប់បានកើតឡើងដោយសារការស្លាប់របស់ស្រ្តីម្នាក់ក្នុងប្រទេសដែលត្រូវបានអាជ្ញាធរចោទថាបានរំលោភបំពានច្បាប់ដោយការស្លៀកពាក់មិនត្រឹមត្រូវ។ តើប្រទេសអ៊ីរ៉ង់មានច្បាប់តឹងរឹងអ្វីខ្លះចំពោះស្រ្តីនិងមានការប្រឆាំងតវ៉ាអ្វីខ្លះដើម្បីសិទ្ធិស្រ្តីក្នុងប្រទេសនេះ? ១. ច្បាប់ដ៏តឺងរឹងចំពោះស្ត្រី ចាប់តាំងបដិវត្តន៍ឆ្នាំ១៩៧៩មក ប្រទេសអ៊ីរ៉ង់បានក្លាយជាសាធារណរដ្ឋអ៊ីស្លាមដែលមានលោកហូឡាស គូមីណីជាមេដឹកនាំខាងសាសនាបានក្លាយជាមេដឹកនាំដំបូងក្នុងរបបថ្មីនេះ។ របបថ្មីជានេះត្រូវបានគេមើលឃើញថាជារបបមួយមានច្បាប់ដ៏តឹងរឹងទាក់ទងនឹងច្បាប់សាសនាជាពិសេសលើស្ត្រីនិងកុមារីចាប់ពីអាយុ៩ឆ្នាំឡើង។ ស្ត្រីក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានប្រឈមមុខការរើសអើងទាក់ទងនឹងអាពាហ៍ពិពាហ៍ មរតកនិងការលែងលះជាដើម។ បើយោងតាមច្បាប់ក្នុងប្រទេសនេះស្ត្រីដែលរៀបការពុំមានសិទ្ធិក្នុងការកាន់លិខិតឆ្លងដែននោះទេប៉ុន្តែបើសិនចង់ចេញទៅក្រៅប្រទេសលុះត្រាតែមានការអនុញ្ញាតពីប្តីជាលាយលក្ខណ៍អក្សរ។ មួយវិញទៀត ស្រ្តីត្រូវបានរឹតបន្តឹងជាខ្លាំង ជាពិសេសលើការរៀបចំខ្លួនទៅទីសាធារណៈផ្ទាល់តែម្តង។ ពាក់ព័ន្ធនឹងច្បាប់ដែលត្រូវបានគេចាត់ទុកបិទសិទ្ធិនារីគឺបានចែងក្នុងក្រមព្រហ្មទណ្ឌនៃអ៊ីរ៉ង់ត្រង់មាត្រាទី៦៣៨បានចែងថា”ស្ត្រីដែលបង្ហាញមុខតាមទីសាធារណៈ...
ថង់ប្រាជ្ញា ៖ ទ្រឹស្ដីភូមិសាស្ត្រនយោបាយដែលមានគោលដៅគ្រប់គ្រងពិភពលោក
ថង់ប្រាជ្ញា
January 30, 2023
ទ្រឹស្ដី Heartlandរបស់លោក Halford Mackinder និងទ្រឹស្ដី Rimland របស់លោក Nicholas J. Spykman គឺសុទ្ធតែជាគឺជាទ្រឹស្តីដែលទាក់ទងទៅនឹងភូមិសាស្ត្រនយោបាយដែល ទ្រឹស្តីទាំងពីរនេះបានពន្យល់អំពីការវិវត្តនៃភូមិសាស្ត្រនយោបាយនៃពិភពលោក ប៉ុន្តែគំនិតរបស់ទ្រឹស្ដីទាំងពីរនេះគឺមិនដូចគ្នានោះទេ។ ដូចនេះនៅក្នុងអត្ថបទនេះយើងនឹងសិក្សាទៅលើទ្រឹស្ដីទាំងពីរនេះឱ្យបានស៊ីជម្រៅ។ ១. តើអ្វីទៅជាទ្រឹស្ដី Heartland ? នៅក្នុងឆ្នាំ១៩០៤ លោក Halford Mackinder បានសរសេរកម្រងសំណេរមួយដែលមានចំណងជើងថា «The Geographical Pivot...
វិចារណកថាថ្ងៃសុក្រ៖ វៀតណាមគឺជាប្រទេសមានសេដ្ឋកិច្ចដូចតារារះនៅក្នុងតំបន់
វិចារណកថាថ្ងៃសុក្រ
January 27, 2023
នៅពេលជំងឺកូវីដ១៩បានរាតត្បាតដំបូងនៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចវៀតណាមបានប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមធនាគារពិភពលោក ជំងឺរាតត្បាតនេះបណ្តាលឱ្យប្រទេសវៀតណាមមានការធ្លាក់ចុះនៃកំណើន GDP ពី ៧.០២% ក្នុងឆ្នាំ ២០១៩ មកត្រឹម ២.៩១% ក្នុងឆ្នាំ ២០២០ និង ២.៥៨% ក្នុងឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងដ៏សំខាន់ដែលត្រូវកត់សម្គាល់ព្រោះថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅក្នុងពិភពលោកដែលបង្ហាញពីកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងអំឡុងពេលនោះ។ កាលពីឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development...
វិចារណកថាថ្ងៃសុក្រ៖ ផ្លូវមួយខ្សែក្រវាត់មួយនៅក្នុងតំបន់អាស៊ាន
វិចារណកថាថ្ងៃសុក្រ
January 20, 2023
គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣នៅក្រោមអាណត្តិរបស់លោកប្រធានាធិបតី ស៊ី ជីងពីង។ ទស្សនវិស័យរបស់លោកប្រធានាធិបតី ស៊ី ជីងពីង គឺ ការបង្កើនការវិនិយោគជាពិសេសកំពង់ផែ ការអភិវឌ្ឍតាមមហាសមុទ្រឥណ្ឌា អាស៊ាន អាហ្វ្រិកខាងកើត និងផ្នែកខ្លះនៃអឺរ៉ុបដូចជាការកសាងហេដ្ឋារចនាសសម្ព័ន្ធដែលតភ្ជាប់ពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗផងដែរ។ រដ្ឋបាល លោក ដូណាល់ ត្រាំ ធ្លាប់បានចោទយុទ្ធសាស្ត្ររបស់ចិនមួយនេះថាជាអន្ទាក់ បំណុលការទូតដោយការផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសក្រីក្រដើម្បីខ្លួនអាចមានលទ្ធភាពចាប់យកតំបន់យុទ្ធសាស្ត្រនិងពង្រីកយោធារបស់ខ្លួននិងការបោះជំហានសេដ្ឋកិច្ច។ សហភាពអ៊ឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងគម្រោង BRI ផងដែរដែលបានលើកឡើងថាគម្រោងនេះអាចប៉ះបាល់ទៅដល់បរិស្ថាន សិទ្ធិមនុស្ស និងវិបត្តិបំណុល។ ទិដ្ឋភាពទូទៅរបស់ BRI...
វិចារណកថាថ្ងៃសុក្រ ៖ បញ្ហាមីយ៉ាន់ម៉ាស្ថិតក្នុងដៃរបស់ប្រធានអាស៊ានថ្មីឆ្នាំ២០២៣
នយោបាយការបរទេស
January 13, 2023
បន្ទាប់ពីបញ្ចប់២០២២និងបានឈានចូលឆ្នាំ២០២៣គឺជាពេលដែលបានដល់វេនប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា។ មិនខុសពី២ឆ្នាំមុនដែលយើងឃើញថាបញ្ហាមីយ៉ាន់ម៉ានៅតែជាបញ្ហាមួយដែលអាស៊ានមិនអាចមើលរំលងបាន។ សំរាប់រយៈពេល២ឆ្នាំនេះប្រធានអាស៊ានទាំងកម្ពុជានិងព្រុយណេសុទ្ធតែបានខិតខំដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យមានភាពល្អប្រសើរឡើងវិញ ប៉ុន្តែនៅតែមិនអាចឈានដល់ជោគជ័យបាន។ ប្រទេសអាស៊ានមួយចំនួននៅតែមិនពេញចិត្តចំពោះទង្វើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលរំលោភទៅដល់សិទ្ធិមនុស្សជាខ្លាំងដូចជាការឃុំអ្នកទោសនយោបាយ រួមទាំងការប្រហារជីវិតដល់អ្នកនយោបាយនិងសិស្សនិស្សិតផងដែរ។ ក្នុងករណីនេះ កម្ពុជាជាប្រធានអាស៊ាននិងបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយនិងមានការស្នើសុំមីយ៉ាន់ម៉ាកុំឱ្យមានការប្រហារជីវិតជនស្លូតត្រង់និងអ្នកប្រឆាំងខ្លួនក៏ដោយ។ បញ្ហាមីយ៉ាន់ម៉ាបានធ្វើឱ្យកៅអីខ្លួននៅទំនេរដែលអាស៊ានបានយល់ព្រមឱ្យតែត្រឹមអ្នកតំណាងមិនមែនជាអ្នកនយោបាយចូលប្រជុំប៉ុណ្ណោះ តែមីយ៉ាន់ម៉ានៅតែធ្វើពហិការមិនចូលប្រជុំតាំងពីឆ្នាំ២០២១រហូតដល់ឆ្នាំ២០២២។ ដោយឡែកនៅឆ្នាំ២០២៣នេះ បញ្ហាមីយ៉ាន់ម៉ាត្រូវធ្លាក់ទៅក្នុងដៃប្រធានអាស៊ានទី៣ ដែលជាប្រទេសឥណ្ឌូនេស៊ី។ ដូចដែលយើងបានដឹងហើយថាឥណ្ឌូនេស៊ីជាប្រទេសមួយដែលមិនគាំទ្រនឹងរបបយោធាមីយ៉ាន់ម៉ានិងមានការថ្កោលទោសខ្លាំងបំផុតលើបញ្ហានេះព្រោះតែមីយ៉ាន់ម៉ាមិនបានគោរពនូវគោលការណ៍ទាំង៥ដែលចេញដោយអាស៊ាន និងបណ្ដោយឱ្យស្ថានភាពកាន់តែធ្លាក់ធ្ងន់ធ្ងរជាមួយថ្ងៃទៅមួយថ្ងៃ។ តើប្រធានអាស៊ានថ្មីមានជំហរបែបណានិងត្រូវមានវិធានការដោះស្រាយដូចម្តេចចំពោះបញ្ហាមីយ៉ាន់ម៉ា? ក្នុងឆ្នាំ២០២៣នេះគឺជាឆ្នាំដែលប្រទេសឥណ្ឌូនេស៊ីត្រូវតតំណែងជាប្រធានអាស៊ានបន្ទាប់ពីប្រទេសកម្ពុជាហើយក៏ជាឆ្នាំទី៣នៃបញ្ហាមីយ៉ាន់ម៉ាកើតឡើងផងដែរ។ បន្ទាប់ពីមានការឆ្លងកាត់ការខិតខំដោះស្រាយដោយប្រធានអាស៊ានចំនួនពីររួចមកគឺដល់ពេលឥណ្ឌូនេស៊ីជាអ្នកចូលខ្លួនមកកាន់លើបញ្ហានេះម្តង។ តាមគោលការណ៏ទាំង៥ចំណុចក្នុងបញ្ហាមីយ៉ាន់ម៉ា ប្រទេសឥណ្ឌូនេស៊ីត្រូវតែងតាំងប្រេសិតពិសេសរបស់ប្រធានអាស៊ានផងដែរបន្ទាប់ពីកម្ពុជា។ បើយើងមើលលើគោលជំហររបស់ឥណ្ឌូនេស៊ីតាំងពីបញ្ហានេះកើតឡើងគឺប្រទេសនេះបានខិតខំជួយប្រទេសនេះនិងបានប្រឆាំងនៅការធ្វើរដ្ឋប្រហារដែលបណ្តាលឱ្យមានអំពើហិង្សានេះតាំងពីដំបូង។ ក្នុងនាមជាសមាជិកអាស៊ាននិងបានរៀបចំការប្រជុំពិសេសនៅអគ្គលេខាដ្ឋានអាស៊ានដែលក្នុងប្រទេសខ្លួននៅខែមេសាឆ្នាំ២០២១ ហើយជាលទ្ធផលបានចេញគោលការណ៍ទាំង៥សំរាប់បញ្ហាមីយ៉ាន់ម៉ាដែលបានប្រកាសនៅមុខរបស់លោក មីង អោងឡាំង។...
ថង់ប្រាជ្ញា ៖ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក
ថង់ប្រាជ្ញា
January 9, 2023
កាលពីខែតុលាឆ្នាំ២០២២ កន្លងទៅនេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃឌិនបានអនុម័តនូវយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិកដែលបង្កប់ទៅដោយគោលនយោបាយសំខាន់ៗដែលអាមេរិកគ្រោងនឹងយកមកអនុវត្តនៅពេលអនាគត។ យុទ្ធសាស្ត្រសន្តិសុខជាតិ (NSS) គឺជាឯកសារដែលត្រូវបានរៀបចំជាទៀងទាត់ដោយស្ថាប័ននីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិក ដែលបានលើកឡើងពីកង្វល់សន្តិសុខជាតិ និងរបៀបដែលរដ្ឋបាលរបស់ប្រធានាធិបតីកាន់អំណាចគ្រោងនឹងដោះស្រាយជាមួយកង្វល់ទាំងអស់នោះ។ ក្នុងអត្ថបទនេះ យើងនឹងសិក្សាថាតើ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិកបានឡើងពីចំណុចយុទ្ធសាស្រដែលគួរឱ្យកត់សម្គាល់អ្វីខ្លះ? យុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០២២ របស់រដ្ឋបាល លោក ចូ បៃឌិន បានដាក់ចេញនូវប្រធានបទស្នូលចំនួនបី៖ (១)ការប្រកួតប្រជែងជាយុទ្ធសាស្រ្តជាមួយប្រទេសចិន និងរុស្ស៊ី (២)សារៈសំខាន់នៃគោលនយោបាយឧស្សាហកម្មក្នុងស្រុក និងការវិនិយោគ (៣)និងការផ្តោតលើការប្រែប្រួលអាកាសធាតុដែលជាបញ្ហាប្រឈម។...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ