"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា

កម្មវិធីថង់ប្រាជ្ញា៖ កំហុសមួយដែលនាំឱ្យមានការដួលរលំជញ្ជាំងក្រុងប៊ែរឡាំងកាលពីឆ្នាំ១៩៨៩

នារាត្រីថ្ងៃទី១២ ឈានចូលថ្ងៃទី១៣​ ខែសីហា ឆ្នាំ១៩៦១ វិស្វករជាច្រើនអ្នកដែលអមដោយប៉ូលីស និងទាហានបានចាប់ផ្តើមគាស់កកាយផ្លូវ ដោយដំឡើងនូវរនាំងមួយនៅទូទាំងទីក្រុងប៊ែរឡាំង និងតំបន់ផ្សេងៗទៀតជុំវិញនោះ។ រនាំងនោះត្រូវបានគេស្គាល់ថាជា ជញ្ជាំងក្រុងប៊ែរឡាំង។ ជញ្ជាំងនេះមិនត្រឹមតែខណ្ឌចែកប្រទេសអាល្លឺម៉ង់ជាពីរនោះទេ តែវាត្រូវបានគេចាត់ទុកថាជាវាំងននដែក ខណ្ឌចែកទ្វីបអ៊ឺរ៉ុបជាពីរកំឡុងពេលសង្គ្រាមត្រជាក់។ ជញ្ជាំងក្រុងប៊ែរឡាំងត្រូវបានសាងសង់ឡើងដោយជញ្ជាំងបេតុងដែលមានកម្ពស់ជាង​ ៤ ម៉ែត្រ​ និងប្រវែងប្រហែល ១៥៥ គីឡូម៉ែត្រ ហើយត្រូវបានរុំព័ទ្ធដោយលួសបន្លា ឆ្កែល្បាត គ្រាប់មីន និងយាមល្បាតដោយអ្នកយាម និងឆ្មាំកាំភ្លើងជាច្រើនអ្នកដែលរងចាំបាញ់អ្នកណាម្នាក់ដែលមានបំណងឆ្លងកាត់ជញ្ជាំងនេះដោយខុសច្បាប់។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបិទបញ្ចប់នៅឆ្នាំ១៩៤៥...

ថង់ប្រាជា្ញ៖ វិបត្តិឱនភាពសេដ្ឋកិច្ច ២០០៧-២០០៩ (The Great Recession) របស់សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជាមហាអំណាចសេដ្ឋកិច្ចទីមួយ និងជាយោធាធំបំផុតនៅលើពិភពលោក។ យ៉ាងណាមិញ សហរដ្ឋអាមេរិកក៏ធ្លាប់ឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ច ដែលគេស្គាល់ថាជាវិបត្តិឱនភាពសេដ្ឋកិច្ចឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ (The Great Recession)។ វិបត្តិសេដ្ឋកិច្ចនេះចាប់ផ្ដើមនៅអំឡុងខែធ្នូ ឆ្នាំ២០០៧ រហូតដល់ខែមិថុនា ឆ្នាំ២០០៩ ដោយវិបត្តិនាឆ្នាំនោះក៏ត្រូវបានចាត់ទុកថាជាការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ចាប់ពីវិបត្តិសេដ្ឋកិច្ចដែលធ្លាប់បានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ ការធ្លាក់ចុះសេដ្ឋកិច្ចនេះបានចាប់ផ្តើមនៅពេលដែលទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិក ដូចជាផ្ទះជាដើម ចាប់ផ្ដើមមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងជាមួយគ្នានេះដែរ សូម្បីតែតម្លៃនៃមូលបត្រកម្ចី (Mortgage-Backed Securities - MBS) និងនិស្សន្ទវត្ថុ...

ថង់ប្រាជ្ញា៖ ការដួលរលំនៃសហភាពសូវៀត

សហភាពសូវៀតដែលមានឈ្មោះពេញហៅថា សហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត គឺជាក្រុមប្រទេស ដែល មាន១៥ប្រទេសជាសមាជិក គឺ ប្រទេសអាមេនី អាហ្សែបៃហ្សង់ បេឡារុស អេស្តូនី ហ្សកហ្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ឡាតវី លីទុយអានី ម៉ុលដាវី រុស្ស៊ី តាជីគីស្ថាន តូមិននីស្ថាន អ៊ុយក្រែន និងអ៊ូសបេគីស្ថាន ហើយក្នុងនោះមានរុស្ស៊ីជាអ្នកដឹកនាំ។ សហភាពសូវៀតជារដ្ឋកុម្មុយនីស្តម៉ាក្សនិយមដំបូងបង្អស់របស់ពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ធំបំផុតនៅលើពិភពលោក...

ថង់ប្រាជា្ញ៖ កំណែទម្រង់សេដ្ឋកិច្ចចិន “ឆ្មាស ឆ្មាខ្មៅ”

ប្រទេសចិនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងសតវត្សទី ២១ និងជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមុនពេលមានការរីកចម្រើនបែបនេះ ប្រទេសចិនបានហែលឆ្លងបញ្ហាសេដ្ឋកិច្ច ដែលកាលនោះចិនខ្លាំងយោធាប៉ុន្តែក្រសេដ្ឋកិច្ច ដោយសារតែការអនុវត្តគោលនយោបាយសេដ្ឋកិច្ចផែនការ។ ក្រោយពីអំណាចរបស់លោក ម៉ៅ សេទុងបានបក់ផាត់ម្ដងបន្តិចៗ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាប្រទេសកាន់របបកុម្មុនីស្ដ ប៉ុន្តែសេដ្ឋកិច្ចទីផ្សារសេរី។ មុខឆ្នាំ១៩៧៩ មុនឆ្នាំ១៩៧៩ ក្រោមការដឹកនាំដោយប្រធានបក្សកុម្មុយនីស្តចិនលោក ម៉ៅ សេទុង លោកបានអនុវត្តនូវប្រព័ន្ធសេដ្ឋកិច្ចផែនការ ដែលរដ្ឋាភិបាលគឺជាអ្នកចាត់ចែងនិងលូកដៃចូលសេដ្ឋកិច្ចទាំងស្រុង។ រដ្ឋមានសិទ្ធិក្នុងការកំណត់គោលដៅផលិតកម្ម គ្មានកម្មសិទ្ធិឯកជន តម្លៃដែលគ្រប់គ្រង និងការបែងចែកធនធាននៅទូទាំងសេដ្ឋកិច្ចចិន។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០...

ថង់ប្រាជ្ញា ៖ ទ្រឹស្ដីភូមិសាស្ត្រនយោបាយដែលមានគោលដៅគ្រប់គ្រងពិភពលោក

ទ្រឹស្ដី Heartlandរបស់លោក Halford Mackinder និងទ្រឹស្ដី Rimland របស់លោក Nicholas J. Spykman គឺសុទ្ធតែជាគឺជាទ្រឹស្តីដែលទាក់ទងទៅនឹងភូមិសាស្ត្រនយោបាយដែល ទ្រឹស្តីទាំងពីរនេះបានពន្យល់អំពីការវិវត្តនៃភូមិសាស្ត្រនយោបាយនៃពិភពលោក ប៉ុន្តែគំនិតរបស់ទ្រឹស្ដីទាំងពីរនេះគឺមិនដូចគ្នានោះទេ។ ដូចនេះនៅក្នុងអត្ថបទនេះយើងនឹងសិក្សាទៅលើទ្រឹស្ដីទាំងពីរនេះឱ្យបានស៊ីជម្រៅ។ ១. តើអ្វីទៅជាទ្រឹស្ដី Heartland ? នៅក្នុងឆ្នាំ១៩០៤ លោក Halford Mackinder បានសរសេរកម្រងសំណេរមួយដែលមានចំណងជើងថា «The Geographical Pivot...

ថង់ប្រាជ្ញា ៖ ពពុះសេដ្ឋកិច្ច “ផ្កាមួយទងមានតម្លៃជាងផ្ទះ”

មុននឹងឈានទៅរកការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីសេដ្ឋកិច្ចពពុះដំបូង Tulip Mania​ យើងត្រូវយល់ច្បាស់ជាមុនសិនថា តើអ្វីទៅជា Economic Bubble ឬ សេដ្ឋកិច្ចពពុះ? ​​​Economic Bubble ឬ សេដ្ឋកិច្ចពពុះ កើតឡើងនៅពេលដែលតម្លៃនៃទ្រព្យសកម្មកើនឡើងខ្ពស់លើសពីតម្លៃមូលដ្ឋានឬតម្លៃទីផ្សារ។ ក្នុងន័យមួយទៀត សេដ្ឋកិច្ចពពុះគឺជាព្រឹត្តិការណ៍មួយដែលតម្លៃនៃទ្រព្យសកម្មបានហក់ឡើងខ្ពស់រហូតដល់ដាច់ជាមួយសេដ្ឋកិច្ចជាក់ស្ដែង ឬលើសពីលំហូរសាច់ប្រាក់។ សេដ្ឋកិច្ចពពុះក៏អាចកើតឡើងនៅពេលដែលបំណុលបានស្ទុះឡើងខ្ពស់​ រហូតដល់មិនអាចមានលទ្ធភាពសងត្រលប់ទៅវិញ ដោយសារអ្នកវិនិយោគបានប្រមូលទ្រព្យនិងបានធ្វើកម្ចីដើម្បីយកទៅវិនិយោគអ្វីមួយដែលហាក់មើលទៅកំពុងពេញនិយមខ្លាំង និងអាចទាញយកប្រាក់ចំណេញបានច្រើន។  ចំណុចដែលជាជ្រោះនៃសេដ្ឋកិច្ចពពុះគឺនៅពេលអ្នកវិនិយោគនាំគ្នាជះលុយច្រើនលើសលុបរហូតលើសតម្រូវការ​ ដែលជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ ហើយពិបាកក្នុងការសងត្រលប់ទៅវិញ ឬប្រកាសក្ស័យធន។...

ថង់ប្រាជ្ញា ៖ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក

កាលពីខែតុលាឆ្នាំ២០២២ កន្លងទៅនេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃឌិនបានអនុម័តនូវយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិកដែលបង្កប់ទៅដោយគោលនយោបាយសំខាន់ៗដែលអាមេរិកគ្រោងនឹងយកមកអនុវត្តនៅពេលអនាគត។ យុទ្ធសាស្ត្រសន្តិសុខជាតិ (NSS) គឺជាឯកសារដែលត្រូវបានរៀបចំជាទៀងទាត់ដោយស្ថាប័ននីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិក ដែលបានលើកឡើងពីកង្វល់សន្តិសុខជាតិ និងរបៀបដែលរដ្ឋបាលរបស់ប្រធានាធិបតីកាន់អំណាចគ្រោងនឹងដោះស្រាយជាមួយកង្វល់ទាំងអស់នោះ។ ក្នុងអត្ថបទនេះ យើងនឹងសិក្សាថាតើ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិកបានឡើងពីចំណុចយុទ្ធសាស្រដែលគួរឱ្យកត់សម្គាល់អ្វីខ្លះ? យុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០២២ របស់រដ្ឋបាល លោក ចូ បៃឌិន បានដាក់ចេញនូវប្រធានបទស្នូលចំនួនបី៖ (១)ការប្រកួតប្រជែងជាយុទ្ធសាស្រ្តជាមួយប្រទេសចិន និងរុស្ស៊ី (២)សារៈសំខាន់នៃគោលនយោបាយឧស្សាហកម្មក្នុងស្រុក និងការវិនិយោគ​ (៣)និងការផ្តោតលើការប្រែប្រួលអាកាសធាតុដែលជាបញ្ហាប្រឈម។...

ថង់ប្រាជ្ញា ៖ ដំណើរដែលឈានទៅដល់បដិវត្ដន៍ផ្កាកុលាប

ចលនាបដិវត្តន៍ បានលេចឡើងនៅក្នុងសកលលោកយើងនេះអស់រយៈកាលជាយូរមកហើយ   ជាពិសេស គឺនៅក្នុងកំឡុងសតវត្សទី២០។      ចលនាបដិវត្តន៍ទាំងនោះភាគច្រើនមានការផ្ដួចផ្ដើមពីអ្នកដែលមានអំណាចក្នុងសង្គម    ដែលរួបរួមប្រជាពលរដ្ឋ ឱ្យទាំងអស់ងើបឡើងប្រឆាំងបះបោរជាមួយនឹងភាពអវិជ្ជមានដែលបានកើតឡើងនៅក្នុងសង្គមដែលគេកំពុងស្ថិតនៅ។​      ស្របជាមួយគ្នានេះដែរ គេសង្កេតឃើញថា បដិវត្តន៍ជាច្រើនឡើងបានកើតឡើងបន្ទាប់ពីសហភាពសូវៀតបានដួលរលំ។  និយាយចូលមកដល់ចំណុចបញ្ហាមួយនេះ ប្រទេសហ្សកហ្ស៊ី ដែលជាអតីតប្រទេសស្ថិតនៅក្រោមសហភាពសូវៀត មានបដិវត្តដែលល្បីល្បាញមួយដែលគេស្គាល់ថាជា ចលនាបដិវត្តន៍ផ្កាកូលាប។ តើបដិវត្តន៍ផ្កាកូលាបនេះ មានដំណើរការ ឫរឿងរ៉ាវយ៉ាងដូចម្ដេចខ្លះ? ប្រកាសឯករាជ្យ តែទៅជួបការដើរថយក្រោយដោយសាររបបផ្ដាច់ការ ជាក់ស្តែង បន្ទាប់ពីប្រទេសហ្សកហ្ស៊ី បានប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់សហភាពសូវៀតនៅខែមេសាឆ្នាំ១៩៩១រួចមក ភ្លាមៗនោះបញ្ហាជាច្រើនបានកើតឡើងនៅក្នុងប្រទេសដែលទើបទទួលបានឯករាជ្យមួយនេះ។ រឿងរ៉ាវដែលបានកើតឡើងនោះគឺប្រធានាធិបតីទីមួយ លោក ហ្ស៉ីវែត កាំសាឃូឌៀ​(Zviad Gamsakhurdia) បានសម្រេចចិត្តគ្រប់គ្រងរដ្ឋ ដោយដើរតាមរបបផ្តាច់ការ ដែលរបៀបគ្រប់គ្រងមួយនេះមិនអាចនាំសង្គមទៅរកស្ថិរភាព ចីរភាព និងការអភិវឌ្ឍបាន។ អស់រយៈពេលប៉ុន្មានខែ បន្ទាប់ពីទទួលបានឋានៈជាប្រធានាធិបតី លោក ហ្ស៉ីវែត កាំសាឃូឌៀ ត្រូវបានគេទម្លាក់ចេញពីតំណែងភ្លាមៗតាមរយៈការធ្វើរដ្ឋប្រហារ...

ថង់ប្រាជ្ញា ៖ អ្វីទៅជាក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ(UNSC)?

អង្គការសហប្រជាជាតិជាអង្គការមួយដ៏ធំនៅក្នុងពិភពលោកហើយបច្ចុប្បន្ននេះមានសមាជិកចំនួន១៩៣​ប្រទេស។ ដូចដែលយើងបានដឹងហើយថា អង្គការសហប្រជាជាតិមានសា្ថប័នសំខាន់ៗចំនួន៦ដែលមានដូចជា មហាសន្និបាត, ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម ក្រុមប្រឹក្សាភិបាល តុលាការអន្តរជាតិនិងលេខាធិការដ្ឋាន។ នៅក្នុងនោះផងដែរយើងសង្កេតឃើញថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមានតួនាទីសំខាន់ជាងគេបន្ទាប់ពីមហាសន្និបាតដែលមានការចូលរួមពីសមាជិកទាំងអស់ ប៉ុន្តែសមាជិកក្រុមប្រឹក្សាសន្តិសុខមានសមាជិកតែ១៥ប្រទេសប៉ុណ្ណោះ។ ក្នុងនោះផងដែរ ក្រុមប្រឹក្សានេះក៏មានសមាជិកចំនួន៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍តាំងពីការបង្កើតមកម្ល៉េះ និង១០ប្រទេសទៀតជាសមាជិកមិនអចិន្ត្រៃយ៍ដែលកើតឡើងចេញពីការបោះឆ្នោតសំរាប់អាណត្តិ២ឆ្នាំដោយមហាសន្និបាត។ បើយើងនិយាយយ៉ាងខ្លី ក្រុមប្រឹក្សានេះមាននាទីជាអ្នកគ្រប់គ្រងនិងសម្រេចដើម្បីរក្សាសន្តិសុខនិងរក្សាសន្តិភាពក្នុងតំបន់និងពិភពលោកទាំងមូលផងដែរ។ ហេតុដូច្នេះហើយ​ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកមើលថា តើក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទាំងអចិន្រ្តៃយ៍និងមិនអចិន្ត្រៃយ៍មានតួនាទីនិងសិទ្ធិដូចម្តេចខ្លះសំរាប់ការដោះស្រាយសំរាប់ពិភពលោក? ១. ការកកើត​និងតួនាទីនៃក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីមហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខនេះគឺមានតួនាទីសំខាន់ជាងគេទី២ដែលក្នុងការទទូលខុសត្រូវចម្បងគឺការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខជាអ្នកសម្រេចចិត្តក្នុងការជួយដោះស្រាយបញ្ហានៅលើពិភពលោកដោយសន្តិវិធីនិងហៅភាគីជម្លោះមកដោះស្រាយលើតុចរចា។ ហើយក្នុងករណីខ្លះក្រុមប្រឹក្សានេះក៏ជាអ្នកសម្រេចចិត្តក្នុងការដាក់ទណ្ឌកម្មលើប្រទេស ឬភាគីណាដែលមិនគោរពទៅលើច្បាប់អន្តរជាតិផងដែរ។...

ថង់ប្រាជ្ញា ៖ តើអ្វីគឺជាអង្គការណាសា (NASA)?

National Aeronautics and Space Administration ឬ ហៅថា អង្គការណាសា(NASA)គឺជាទីភ្នាក់ងាររដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដែលទទួលខុសត្រូវលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាទាក់ទងនឹងអវកាស និងលំហ។ NASA ជាតំណាងមកពីពាក្យពេញគឺ National Aeronautics and Space Administration ហើយបានបើកដំណើរការនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ១៩៥៨។ អ្នកគ្រប់គ្រង NASA...

ថង់ប្រាជ្ញា៖​​​ បញ្ហានៅតំបន់កាស្មៀរ (Kashmir)

កាស្មៀរគឺជាតំបន់ភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ។ តំបន់នេះមានព្រំប្រទល់ភាគ​ខាង​លិចជាប់ប៉ាគីស្ថាន​​ ហើយ​ចិន​នៅភាគ​ខាង​កើត និងភាគខាងត្បូងជាប់នឹងប្រទេសឥណ្ឌា។​ តំបន់នេះមានភាពល្បីល្បាញដោយសារសម្រស់ធម្មជាតិ និងធនធានធម្មជាតិដ៏សម្បូរបែប។ បច្ចុប្បន្ននេះ ផ្នែកខាងជើង និងខាងលិចនៃតំបន់កាស្មៀរត្រូវបានកាន់កាប់ដោយប៉ាគីស្ថាន ខណៈដែលផ្នែកខាងត្បូងនិងខាងកើតត្រូវបានគ្រប់គ្រងដោយសាធារណៈរដ្ឋឥណ្ឌា។ អស់រយៈពេលជាងប្រាំមួយទសវត្សរ៍មកហើយដែលតំបន់នេះត្រូវបានបំផ្លិចបំផ្លាញដោយការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ។ អំឡុងពេលអាណានិគម ​ចក្រភព​អង់គ្លេស​បាន​បង្កើត​ឡើងនូវ​រដ្ឋ​សំខាន់ជាច្រើន​ដែល​រីក​រាលដាល​ពាសពេញ​ឧបទ្វីប​ឥណ្ឌា។​ បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់ ចក្រភពអង់គ្លេសសម្រេចចិត្តបញ្ចប់ការគ្រប់គ្រងជោគវាសនានៃរដ្ឋសំខាន់ៗទាំងនោះរួមទាំងឥណ្ឌាផងដែរ។ នៅក្នុងឆ្នាំ ១៩៤៧ ដដែលនោះ ប៉ាគីស្ថានបានស្នើសុំឱ្យចក្រភពអង់គ្លេសផ្តល់សេចក្តីសម្រេចចិត្តទៅដល់រដ្ឋតូចៗទាំងនោះ ថាតើគួរតែចូលរួមជាមួយប៉ាគីស្ថាន ឬ ឥណ្ឌា។ ទីបំផុតនៅខែមិថុនា ឆ្នាំ១៩៤៧ អង់គ្លេសបានទទួលយកផែនការប៉ាគីស្ថាន។...

ថង់ប្រាជ្ញា ៖ តើអ្វីគឺជាអាស៊ានបូកបី “ASEAN Plus Three”?

អាស៊ានបូកបី ដែលហៅជាភាសាអង់គ្លេសថា “ASEAN Plus Three”  និងមានអក្សរកាត់ថា “APT” ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧។ អាស៊ានបូកបី ត្រូវបានចាត់ទុកជាវេទិកាមួយដែលមានតួនាទីជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រជាជាតិអាស៊ីបូព៌ាទាំងបីគឺ ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។  នៅក្នុងអត្ថបទនេះ យើងនឹងនិយាយបន្ថែមអំពីការពិភាក្សារបស់មេដឹកនាំរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីសមាជិកទាំងដប់នៃអាស៊ាន និងរដ្ឋអាស៊ីបូព៌ាទាំងបីទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ និងបញ្ហានានាដែលកំពុងកើនឡើងក្នុងតំបន់ ។ ១. ​អ្វីទៅជា អាស៊ានបូកបី (​APT)?​ អាស៊ានបូកបី...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ