"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

ថង់ប្រាជ្ញា ៖ ដំណើរដែលឈានទៅដល់បដិវត្ដន៍ផ្កាកុលាប

ចលនាបដិវត្តន៍ បានលេចឡើងនៅក្នុងសកលលោកយើងនេះអស់រយៈកាលជាយូរមកហើយ   ជាពិសេស គឺនៅក្នុងកំឡុងសតវត្សទី២០។      ចលនាបដិវត្តន៍ទាំងនោះភាគច្រើនមានការផ្ដួចផ្ដើមពីអ្នកដែលមានអំណាចក្នុងសង្គម    ដែលរួបរួមប្រជាពលរដ្ឋ ឱ្យទាំងអស់ងើបឡើងប្រឆាំងបះបោរជាមួយនឹងភាពអវិជ្ជមានដែលបានកើតឡើងនៅក្នុងសង្គមដែលគេកំពុងស្ថិតនៅ។​      ស្របជាមួយគ្នានេះដែរ គេសង្កេតឃើញថា បដិវត្តន៍ជាច្រើនឡើងបានកើតឡើងបន្ទាប់ពីសហភាពសូវៀតបានដួលរលំ។  និយាយចូលមកដល់ចំណុចបញ្ហាមួយនេះ ប្រទេសហ្សកហ្ស៊ី ដែលជាអតីតប្រទេសស្ថិតនៅក្រោមសហភាពសូវៀត មានបដិវត្តដែលល្បីល្បាញមួយដែលគេស្គាល់ថាជា ចលនាបដិវត្តន៍ផ្កាកូលាប។ តើបដិវត្តន៍ផ្កាកូលាបនេះ មានដំណើរការ ឫរឿងរ៉ាវយ៉ាងដូចម្ដេចខ្លះ? ប្រកាសឯករាជ្យ តែទៅជួបការដើរថយក្រោយដោយសាររបបផ្ដាច់ការ ជាក់ស្តែង បន្ទាប់ពីប្រទេសហ្សកហ្ស៊ី បានប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់សហភាពសូវៀតនៅខែមេសាឆ្នាំ១៩៩១រួចមក ភ្លាមៗនោះបញ្ហាជាច្រើនបានកើតឡើងនៅក្នុងប្រទេសដែលទើបទទួលបានឯករាជ្យមួយនេះ។ រឿងរ៉ាវដែលបានកើតឡើងនោះគឺប្រធានាធិបតីទីមួយ លោក ហ្ស៉ីវែត កាំសាឃូឌៀ​(Zviad Gamsakhurdia) បានសម្រេចចិត្តគ្រប់គ្រងរដ្ឋ ដោយដើរតាមរបបផ្តាច់ការ ដែលរបៀបគ្រប់គ្រងមួយនេះមិនអាចនាំសង្គមទៅរកស្ថិរភាព ចីរភាព និងការអភិវឌ្ឍបាន។ អស់រយៈពេលប៉ុន្មានខែ បន្ទាប់ពីទទួលបានឋានៈជាប្រធានាធិបតី លោក ហ្ស៉ីវែត កាំសាឃូឌៀ ត្រូវបានគេទម្លាក់ចេញពីតំណែងភ្លាមៗតាមរយៈការធ្វើរដ្ឋប្រហារ...

ថង់ប្រាជ្ញា ៖ អ្វីទៅជាក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ(UNSC)?

អង្គការសហប្រជាជាតិជាអង្គការមួយដ៏ធំនៅក្នុងពិភពលោកហើយបច្ចុប្បន្ននេះមានសមាជិកចំនួន១៩៣​ប្រទេស។ ដូចដែលយើងបានដឹងហើយថា អង្គការសហប្រជាជាតិមានសា្ថប័នសំខាន់ៗចំនួន៦ដែលមានដូចជា មហាសន្និបាត, ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម ក្រុមប្រឹក្សាភិបាល តុលាការអន្តរជាតិនិងលេខាធិការដ្ឋាន។ នៅក្នុងនោះផងដែរយើងសង្កេតឃើញថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមានតួនាទីសំខាន់ជាងគេបន្ទាប់ពីមហាសន្និបាតដែលមានការចូលរួមពីសមាជិកទាំងអស់ ប៉ុន្តែសមាជិកក្រុមប្រឹក្សាសន្តិសុខមានសមាជិកតែ១៥ប្រទេសប៉ុណ្ណោះ។ ក្នុងនោះផងដែរ ក្រុមប្រឹក្សានេះក៏មានសមាជិកចំនួន៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍តាំងពីការបង្កើតមកម្ល៉េះ និង១០ប្រទេសទៀតជាសមាជិកមិនអចិន្ត្រៃយ៍ដែលកើតឡើងចេញពីការបោះឆ្នោតសំរាប់អាណត្តិ២ឆ្នាំដោយមហាសន្និបាត។ បើយើងនិយាយយ៉ាងខ្លី ក្រុមប្រឹក្សានេះមាននាទីជាអ្នកគ្រប់គ្រងនិងសម្រេចដើម្បីរក្សាសន្តិសុខនិងរក្សាសន្តិភាពក្នុងតំបន់និងពិភពលោកទាំងមូលផងដែរ។ ហេតុដូច្នេះហើយ​ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកមើលថា តើក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទាំងអចិន្រ្តៃយ៍និងមិនអចិន្ត្រៃយ៍មានតួនាទីនិងសិទ្ធិដូចម្តេចខ្លះសំរាប់ការដោះស្រាយសំរាប់ពិភពលោក? ១. ការកកើត​និងតួនាទីនៃក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីមហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខនេះគឺមានតួនាទីសំខាន់ជាងគេទី២ដែលក្នុងការទទូលខុសត្រូវចម្បងគឺការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខជាអ្នកសម្រេចចិត្តក្នុងការជួយដោះស្រាយបញ្ហានៅលើពិភពលោកដោយសន្តិវិធីនិងហៅភាគីជម្លោះមកដោះស្រាយលើតុចរចា។ ហើយក្នុងករណីខ្លះក្រុមប្រឹក្សានេះក៏ជាអ្នកសម្រេចចិត្តក្នុងការដាក់ទណ្ឌកម្មលើប្រទេស ឬភាគីណាដែលមិនគោរពទៅលើច្បាប់អន្តរជាតិផងដែរ។...

ថង់ប្រាជ្ញា៖​​​ បញ្ហានៅតំបន់កាស្មៀរ (Kashmir)

កាស្មៀរគឺជាតំបន់ភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ។ តំបន់នេះមានព្រំប្រទល់ភាគ​ខាង​លិចជាប់ប៉ាគីស្ថាន​​ ហើយ​ចិន​នៅភាគ​ខាង​កើត និងភាគខាងត្បូងជាប់នឹងប្រទេសឥណ្ឌា។​ តំបន់នេះមានភាពល្បីល្បាញដោយសារសម្រស់ធម្មជាតិ និងធនធានធម្មជាតិដ៏សម្បូរបែប។ បច្ចុប្បន្ននេះ ផ្នែកខាងជើង និងខាងលិចនៃតំបន់កាស្មៀរត្រូវបានកាន់កាប់ដោយប៉ាគីស្ថាន ខណៈដែលផ្នែកខាងត្បូងនិងខាងកើតត្រូវបានគ្រប់គ្រងដោយសាធារណៈរដ្ឋឥណ្ឌា។ អស់រយៈពេលជាងប្រាំមួយទសវត្សរ៍មកហើយដែលតំបន់នេះត្រូវបានបំផ្លិចបំផ្លាញដោយការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ។ អំឡុងពេលអាណានិគម ​ចក្រភព​អង់គ្លេស​បាន​បង្កើត​ឡើងនូវ​រដ្ឋ​សំខាន់ជាច្រើន​ដែល​រីក​រាលដាល​ពាសពេញ​ឧបទ្វីប​ឥណ្ឌា។​ បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់ ចក្រភពអង់គ្លេសសម្រេចចិត្តបញ្ចប់ការគ្រប់គ្រងជោគវាសនានៃរដ្ឋសំខាន់ៗទាំងនោះរួមទាំងឥណ្ឌាផងដែរ។ នៅក្នុងឆ្នាំ ១៩៤៧ ដដែលនោះ ប៉ាគីស្ថានបានស្នើសុំឱ្យចក្រភពអង់គ្លេសផ្តល់សេចក្តីសម្រេចចិត្តទៅដល់រដ្ឋតូចៗទាំងនោះ ថាតើគួរតែចូលរួមជាមួយប៉ាគីស្ថាន ឬ ឥណ្ឌា។ ទីបំផុតនៅខែមិថុនា ឆ្នាំ១៩៤៧ អង់គ្លេសបានទទួលយកផែនការប៉ាគីស្ថាន។...

ថង់ប្រាជ្ញា ៖ តើអ្វីគឺជាអាស៊ានបូកបី “ASEAN Plus Three”?

អាស៊ានបូកបី ដែលហៅជាភាសាអង់គ្លេសថា “ASEAN Plus Three”  និងមានអក្សរកាត់ថា “APT” ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧។ អាស៊ានបូកបី ត្រូវបានចាត់ទុកជាវេទិកាមួយដែលមានតួនាទីជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រជាជាតិអាស៊ីបូព៌ាទាំងបីគឺ ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។  នៅក្នុងអត្ថបទនេះ យើងនឹងនិយាយបន្ថែមអំពីការពិភាក្សារបស់មេដឹកនាំរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីសមាជិកទាំងដប់នៃអាស៊ាន និងរដ្ឋអាស៊ីបូព៌ាទាំងបីទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ និងបញ្ហានានាដែលកំពុងកើនឡើងក្នុងតំបន់ ។ ១. ​អ្វីទៅជា អាស៊ានបូកបី (​APT)?​ អាស៊ានបូកបី...

ស្វែងយល់ពីលុយអឺរ៉ូ (Euro)

នាពេលបច្ចុប្បន្ននេះ សហភាពអឺរ៉ុបគឺជាតំបន់ពាណិជ្ជកម្មដ៏ធំមួយ  ហើយក៏ជាផ្ទះសម្រាប់រូបិយប័ណ្ណចំណាត់ថ្នាក់ទីពីរដែលត្រូវបានជួញដូរច្រើនបំផុតនៅក្នុងពិភពលោក។ រូបិយបណ្ណនោះគឺត្រូវបានគេស្គាល់ថាជាប្រាក់អឺរ៉ូ(Euro) ដែលសហភាពអឺរ៉ុបបានណែនាំជាផ្លូវការថ្ងៃទី១ ខែមករា ឆ្នាំ ១៩៩៩។ នៅក្នុងអត្ថបទនេះដែរ យើងនឹងក្រលេកមកនិយាយបន្ថែមអំពីប្រាក់អឺរ៉ូ និងប្រវត្តិនៃការបង្កើតឡើងនៃប្រាក់អឺរ៉ូ។ ១. តើអ្វីជាប្រាក់អឺរ៉ូ(Euro)? ហេតុអ្វីទើបមានការបង្កើតឡើងនូវប្រាក់អឺរ៉ូ(EURO)? ប្រាក់អឺរ៉ូត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ប៉ុន្តែរហូតដល់ឆ្នាំ ថ្ងៃទី១ មករា ឆ្នាំ២០០២ ទើបក្រដាសប្រាក់អឺរ៉ូត្រូវបានដាក់ចេញចរាចរណ៍ប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេស ចំនួន ១៩ ក្នុងចំណោមប្រទេសទាំង២៧ដែលជាសមាជិកនៃសហភាពអឺរ៉ុប។  ប្រាក់អឺរ៉ូ ជារូបិយបណ្ណចំណាត់ថ្នាក់ទីពីរបន្ទាប់ពីប្រាក់ដុល្លារអាមេរិក...

អតីតកាលដ៏ជូរចត់របស់ប្រទេសចិនដោយសារតែសង្គ្រាមអាភៀន

រាជវង្សឈីង (The Qing Dynasty) គឺជារាជវង្សចុងក្រោយនៃប្រទេសចិនដែលមានរជ្ជកាលចាប់ពីឆ្នាំ ១៦៤៤ ទៅដល់ឆ្នាំ ១៩១២។ រជ្ជកាលនេះដែរគឺជារជ្ជកាលដ៏រុងរឿងមួយនៃប្រទេសចិនដោយសារតែប្រទេសចិននៅក្នុងរាជវង្សនោះមានអំណាចខ្លាំងដោយបានវាតទី យកទឹកដីជាច្រើនដូចជាទឹកដីដែលយើងស្គាល់សព្វថ្ងៃថាជាកោះតៃវ៉ាន់ និង ចក្រភពទីបេ។ល។ ម្យ៉ាងទៀតប្រទេសចិននៅអំឡុងរាជវង្សឈីងបានបង្កើតនូវគ្រឿងប្រើប្រាស់ជាច្រើនដែលល្បីល្បាញ និងត្រូវបានគេយកទៅប្រើប្រាស់ពេញពិភពលោក ដែលរបស់ទាំងនោះមានដូចជាកាំភ្លើងនិងអាវុធផ្សេងៗជាដើម។ មួយវិញទៀតប្រទេសចិននៅក្នុងរាជវង្សឈីងក៏បានតាំងខ្លួនថាជា “នគរកណ្តាល” (The Middle Kingdom) ដែលមានវប្បធម៌រុងរឿងនិងមានប្រទេសជិតខាង ដូចជា ប្រទេសកូរ៉េនិងជប៉ុនបានខ្ចីនិងចម្លងវប្បធម៌ខ្លួនផងដែរ។ លើសពីនេះទៀតមហាឈីងក៏មានការកើនឡើងនៃសេដ្ឋកិច្ចជាខ្លាំងដោយសារតែការធ្វើជាពាណិជ្ជកម្មជាមួយប្រទេសដទៃ។...

ជម្លោះរវាង ប្រទេសតួកគី និង ក្រុមឃឺដ

ការក្រោកប្រឆាំងដើម្បីទាមទារឯករាជ្យរបស់ក្រុមជាតិសាសន៍មួយដើម្បីទទួលបានឯករាជ្យ តែងតែកើតមានឡើងនៅក្នុងពិភពលោក។ ការប្រឆាំងនេះដែរក៏អាចបង្កទៅជាជម្លោះរវាងក្រុមជាតិសាសន៍នោះនឹងរដ្ឋាភិបាលនៅក្នុងប្រទេសដែលគេរស់នៅ ដែលពិបាកនឹងឈានទៅរកការដោះស្រាយដោយសន្តិវិធី ហើយក៏អាចបង្កើតទៅជាសង្រ្គាមស៊ីវិលផងដែរ។ ដូចគ្នានេះដែរ នៅក្នុងតំបន់មជ្ឃិមបូពា៍មានក្រុមជាតិសាសន៍មួយដែលមានឈ្មោះថា «ឃឺដ»(Kurds) ដែលជាជាតិសាន៍មួយដែលមានចំនួនប្រជាជនច្រើនជាងគេក្នុងតំបន់ ក៏ដូចជាធ្លាប់មានជម្លោះជាមួយបណ្តាប្រទេសនៅតំបន់នោះពិសេសគឺជាមួយនឹងប្រទេសតួកគីដោយសារពួកគេមានគោលបំណងក្នុងការបំបែកខ្លួនធ្វើជារដ្ឋឯករាជ្យមួយ។ ថ្ងៃនេះយើងនឹងមកធ្វើការសិក្សារឱ្យបាន កាន់តែស៊ីជម្រៅអំពីការរើបំរះរបស់ជនជាតិ ឃឺដ និងការតស៊ូដើម្បីបំបែកខ្លួនរបស់ពួកគេចេញពីប្រទេសតួកគី។ ដើម្បីយល់ច្បាល់អំពីបញ្ហាមួយនេះយើងត្រូវក្រលេកទៅមើលប្រវត្តិសាស្ត្ររបស់ប្រទេសតួកគីបន្តិចសិន។ បន្ទាប់សង្រ្គាមលោកលើកទី១ត្រូវបានបញ្ចប់ទៅ ក្នុងសន្ធិសញ្ញា Sevres (the Treaty of Sevres) ប្រទេសមហាអំណាចអង់គ្លេសនិងបារាំងដែលបានឈ្នះនៅក្នុងសង្គ្រាមនេះ បានលើកឡើងអំពីការបង្កើតព្រំដែនថ្មីរវាងបណ្តាលរដ្ឋនៅមជ្ឈិមបូព៌ា ហើយសន្យាថានឹងផ្តល់អធិបតេយ្យភាពនិងបង្កើតរដ្ឋដល់ជនជាតិ...

តើអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជានរណា?

តើអង្គការកិច្ចសហប្រតិបត្តិការសៀងហៃជាអ្វី? នៅក្នុងពិភពលោកបច្ចុប្បន្ន កិច្ចសហប្រតិបត្តិរវាងប្រទេសមួយនឹងប្រទេសមួយមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍគ្រប់វិស័យដែលរួមមាន សេដ្ឋកិច្ច នយោបាយ សន្តិសុខនិងវប្បធម៌ជាដើម។ ក្នុងនោះផងដែរ កិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏មានតួនាទីសំខាន់ផងដែរ ដោយក្រុមប្រទេសក្នុងតំបន់នីមួយៗបានបង្កើតអង្គការ និងសមាគមន៍ដូចជា សមាគមអាស៊ាន និងសហភាពអឺរ៉ុប ជាដើម។ ក្នុងនោះផងដែរ យើងកត់សម្គាល់ឃើញប្រទេសនៅក្នុងអាស៊ីកណ្តាលក៏មានអង្គការសំរាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេមួយដែរ មានឈ្មោះថាអង្គការកិច្ចប្រតិបត្តិការសៀងហៃ។ អង្គការកិច្ចប្រតិបត្តិការសៀងហៃនេះជាអង្គការក្នុងតំបន់អ៊ុយរ៉ាស៊ី (អាស៊ីកណ្តាល) មួយដែលមានតួនាទីក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច នយោបាយសន្តិសុខនិង វិស័យដទៃទៀតរវាងប្រទេសសមាជិកទាំងអស់។ មួយវិញទៀតអង្គការនេះមានសមាជិកបច្ចុប្បន្នចំនួន៨ប្រទេសនិងមានទីស្នាក់ការនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ តើអង្គការអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបង្កើតឡើងក្នុងគោលបំណងអ្វីនិងមានសមាជិកប្រទេសណាខ្លះ? ១. អំពីអង្គការកិច្ចសហប្រតិបត្តិការណ៍សៀងហៃ អង្គការកិច្ចសហប្រតិបត្តិការណ៍សៀងហៃបានប្រកាសនិងបង្កើតជាផ្លូវការនៅក្នុងថ្ងៃទី១៥ ខែមិថុនា...

ប្រវត្ដិនៃការបង្កើតសហភាពអឺរ៉ុប (European Union)

សហភាពអឺរ៉ុបឬជាភាសាអង់គ្លេសហៅថា European Union គឺជា អង្គការអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងនិង បានចូលជាធរមាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។ សហភាពអឺរ៉ុបត្រូវបានរចនាឡើងដើម្បីបង្កើនសមាហរណកម្មនយោបាយនិងសេដ្ឋកិច្ចរវាងប្រទេសនៅក្នុងអ៊ឺរ៉ុបហើយបានបង្កើត រូបិយប័ណ្ណរួមមួយប្រាក់អឺរ៉ូ បង្កើតគោលនយោបាយការបរទេស សន្តិសុខ ច្បាប់ និងសញ្ជាតិរួមជាដើម។ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកយល់ដឹងបន្ថែមអំពីប្រវត្តិនៃការកកើតឡើង និងការវិវត្តន៍នៃសហភាពអ៊ឺរ៉ុប។ ប្រវត្តិនៃការកកើតឡើងនៃសហភាពអ៊ឺរ៉ុប កាលពីដើមឡើយ ប្រទេសនៅអ៊ឺរ៉ុបបានធ្លាប់ស្ថិតក្នុងសង្រ្គាមបង្ហូរឈាម អស់ជាច្រើនសតវត្សមកហើយ ដែលក្នុងនោះ ប្រទេសបារាំង និងអាល្លឺម៉ង់មានជម្លោះសង្រ្គាមដល់ទៅបីដងក្នុងរវាងឆ្នាំ ១៨៧០ ដល់...

សករាជថ្មីនៃត្រកូលម៉ាកូសក្នុងប្រទេសហ្វីលីពីន

កាលពីពេលថ្មីៗនេះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ប្រទេសហ្វីលីពីនទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួនដែលមានគណបក្សជាច្រើនចូលរួម ហើយក្នុងនោះក៏មានបេក្ខជនឯករាជ្យឈរឈ្មោះផងដែរ។ ជាលទ្ធផលយើងបានឃើញថា គណបក្សសហព័ន្ធហ្វីលីពីនបានឈ្នះការបោះឆ្នោតនេះដែលមានបេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជាកូនអតីតប្រធានាធិបតីហ្វីលីពីនហឺ្វឌីណង់ ម៉ាកូស គឺលោក បង់បង់ ម៉ាកូស(BongBong Marcos)។ លោកបានស្បថចូលកាន់តំណែងក្នុងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ក្នុងនាមជាប្រធានាធិបតីទី១៧នៃសាធារណរដ្ឋហ្វីលីពីន។ គួរបញ្ផាក់ផងដែរថា ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនមានអាណត្តិ៦ឆ្នាំ ហើយការកាន់តំណែងនេះគឺបានតែមួយអាណត្តិប៉ុណ្ណោះ នេះបើស្របតាមមាត្រាទី៧ផ្នែកទី៤នៃរដ្ឋធម្មនុញ្ញប្រទេសហ្វីលីពីន។ ក្នុងនោះ ប្រធានាធិបតីហ្វីលីពីនមានតួនាទីជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាល(នីតិប្រតិបត្តិ) ហើយជាពិសេសជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីនផងដែរ។...

ឥទ្ធិពលនៃក្រុមប្រទេស​ BRICS

ចាប់តាំងពីប្រទេសទាំង៥បានចាប់ដៃគ្នាបង្កើត BRICS នេះមក យើងសង្កេតឃើញថា បណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការនេះ គឺ ជាប្រទេសដែលមានសេដ្ឋកិច្ចធំៗដែលតែងតែចូលរួមចំណែកនៅក្នុងកំណើនសេដ្ឋកិច្ចសកល ហើយក៏បានដើរតួជាកម្លាំងជំរុញថ្មីមួយ ដល់កិច្ចសហប្រតិបត្តិការ នៃសេដ្ឋកិច្ចពិភពលោកថែមទៀតផង។ ដូច្នេះ ក្នុងអត្ថបទនេះ យើងនឹងសិក្សាបន្ថែមអំពី BRICS ដែលជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការបង្កើនទំនាក់ទំនងខាងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសក្នុងពិភពលោក។ តើអ្វីទៅជា BRICS? BRICS គឺជាពាក្យអក្សរកាត់ដែលសំដៅទៅលើប្លុកនៃបណ្ដាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចរីកចម្រើនខ្ពស់និងប្រកបដោយសក្តានុពល ដែលក្នុងនោះរួមមានប្រទេសចំនួន៥ មានដូចជា ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា...

របបប្រល័យពូជសាសន៏នៅប្រទេសរ៉ាវាន់ដា (Rwandan Genocide)

អំពើប្រល័យពូជសាសន៍ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានចាត់ទុកថាជាអំពើ ប្រព្រឹត្តដោយមានចេតនាបំផ្លាញទាំងស្រុង ឬប្រឆាំងទាំងស្រុងទៅនឹងក្រុមជាតិ ជាតិសាសន៍ ពូជសាសន៍ ឬសាសនាណាមួយ។ នៅពេលដែលគេនិយាយអំពីរបបប្រល័យពូជសាសន៍ គេស្រមៃដល់របបប្រល័យពូជសាន៍ដែលបានកើតឡើងលើប្រទេសកម្ពុជាពោលគឺរបបខ្មែរក្រហម ឬរបបប៉ុលពត។ យ៉ាងណាមិញ មានប្រទេសជាច្រើនទៀតដែលបានឆ្លងកាត់នូវរបបដ៏ជូរចត់បែបនេះ។ ក្នុងអត្ថបទនេះយើងនឹងទៅសិក្សាទៅលើប្រទេសនៅតំបន់អាហ្រ្វិកមួយដែលបានជួបប្រទះនូវរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅមួយនោះគឺប្រទេស រ៉ាវាន់ដា (Rwanda)។ មុននឹងចាប់ផ្តើម យើងគួរក្រលេកមកមើលប្រវត្តិរបស់ប្រទេសនេះបន្តិចសិន។ នៅក្នុងប្រទេសរ៉ាវាន់ដា មានក្រុមជាតិសាសន៍ពីរដែលតែងតែមានការខ្វែងគំនិតគ្នា​ ពោលគឺរវាងជនជាតិភាគតិច Hutus និងជនជាតិភាគតិច Tutsis ដែលភាពច្របូកច្របល់ដោយសារការខ្វែងគំនិតរវាងពួកគេបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីសម័យអាណានិគម។...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ