Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់?
The Seed Cambodia
-
August 30, 2025
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានធ្វើឱ្យមជ្ឈឹមបូព៌ានៅតែជាកង្វល់ពិភពលោក
The Seed Cambodia
-
June 25, 2025
សេដ្ឋកិច្ច
ឧបសគ្គនៃការប្រយុទ្ធប្រឆាំងនឹងការសំអាតប្រាក់នៅក្នុងពិភពលោក
បច្ចេកវិទ្យា
The Seed Admin
-
May 7, 2021
ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស និងកំពុងធ្វើដំណើរឈានឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់។ ពីមួយទសវត្សទៅមួយទសវត្ស ស្តង់ដានៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សលោកមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បដិវត្តន៍នៃការប្រើប្រាស់រូបិយវត្ថុគឺផ្ដើមចេញពី ការដោះដូររវាងទំនិញជាមួយទំនិញ (Barter System) ទៅជាការប្រើប្រាស់សំបកខ្យងសមុទ្រ (Cowry Shell) និងវិវត្ដដល់ការប្រើប្រាស់ប្រាក់កាក់ (Minted Coin) រហូតមកដល់ការប្រើប្រាក់ក្រដាស (Cash) ដូចដែលយើងបានប្រើប្រាស់ប្រចាំថ្ងៃនេះ។ យ៉ាងណាមិញ សព្វថ្ងៃនេះក៏បានលេចចេញនូវរូបរាងរូបិយវត្ថុបែបថ្មីដែលគេឱ្យឈ្មោះថា Crypto-currency ដែលមានលក្ខណៈជាប្រាក់ឌីជីថល (digital money)។ ក្រៅពីការផ្ដល់ភាពងាយស្រួលបន្ថែមមកកាន់អ្នកប្រើប្រាស់ជាទូទៅ...
តើហេតុអ្វីបានជារលកកូវីដ១៩លើកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិ?
វិចារណកថាថ្ងៃសុក្រ
The Seed Admin
-
April 30, 2021
គិតចាប់តាំងពីកូវីដ១៩បានលុកលុយសួតពិភពលោកនៅឆ្នាំ២០២០ ឥណ្ឌាបានក្លាយជាប្រទេសដែលផុងខ្លួនធ្លាក់នៅក្នុងវិបត្ដិកូវីដ១៩ខ្លាំងជាគេបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។ យោងតាមរបាយការណ៍របស់ John Hopkins Coronavirus Resource Centre ឥណ្ឌាបានស្គាល់នូវការស្រាកស្រាន្ដករណីឆ្លងចាប់ពីខែកញ្ញាឆ្នាំ២០២០រហូតមកដល់អំឡុងខែមីនា។ ការធ្លាក់ចុះនៃករណីឆ្លងនេះក៏ត្រូវបានរដ្ឋមន្រ្តីសហភាពសុខាភិបាល (Union Health Minister) ថា ឥណ្ឌាបានឆ្លងផុតកូវីដ១៩ដោយជោគជ័យកាលពីខែមីនាកន្លងទៅនេះ។ លោករដ្ឋមន្ត្រីថ្លែងមិនទាន់បានប៉ុន្មានសប្ដាហ៍ផង ករណីកូវីដ១៩នៅឥណ្ឌាបានកើនឡើងដូចទឹកបាក់ទំនប់ ដែលចំនួនឆ្លងរលកលើកទីពីរនេះកើនលើសរលកលើកទី១យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតខ្វះកន្លែងនិងឧបករណ៍ព្យាបាល ហើយឥណ្ឌាបានវារដាច់ប្រទេសប្រេស៊ីលលើករណីឆ្លងកូវីដ១៩សរុបច្រើនជាងគេ និងក្លាយជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងសហរដ្ឋអាមេរិកទៀត ពោលគឺករណីឆ្លងថ្មីច្រើនជាងគេទូទាំងពិភពលោក។ តើអ្វីទើបធ្វើឱ្យរលកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិបែបនេះ? មូលហេតុចម្បងទីមួយនោះគឺរដ្ឋាភិបាលឥណ្ឌាបានប្រកាន់វិធានការធូររលុងលើការគ្រប់គ្រងករណីឆ្លងថ្មី ដោយសារគេយល់ឃើញថាឥណ្ឌាបានឆ្លងផុតកូវីដ១៩ហើយ។...
សមិទ្ធផលចាស់ និងទិសដៅថ្មីនៃមេដឹកនាំវៀតណាម
នយោបាយការបរទេស
The Seed Admin
-
April 16, 2021
ទិដ្ឋភាពរួម សាធារណរដ្ឋសង្គមនិយមវៀតណាមជាប្រទេសប្រកាន់ភ្ជាប់នូវលទ្ធិកុម្មុយនីស្ដផ្ដាច់ការ ដែលអំណាចគ្រប់គ្រងរដ្ឋទាំងអស់ស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ដវៀតណាម (Communist Party of Vietnam)។ ប៉ុន្តែ ប្រទេសនេះបែរជាប្រកាន់យកនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី (Free Market Economy) ក្នុងការអភិវឌ្ឍប្រទេសលើវិស័យសេដ្ឋកិច្ច–សង្គមទៅវិញ។ កន្លងមក បក្សកុម្មុយនីស្ដវៀតណាមដឹកនាំប្រទេសតាមលទ្ធិម៉ាក្សលេនីននិយម និងមនោគមវិជ្ជារបស់លោកហូជីមិញ (Ho Chi Minh) ដែលជាស្ថាបនិកបក្សមួយនេះ។ ត្បិត ពលរដ្ឋវៀតណាមគ្មានសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងមេដឹកនាំដោយផ្ទាល់ក៏ដោយ យើងសង្កេតឃើញថាជារៀងរាល់ប្រាំឆ្នាំម្ដងនឹងមានការរៀបចំសមាជថ្នាក់ជាតិឡើងដើម្បីរុះរើផ្លាស់ប្ដូរដំណែងមេដឹកនាំកំពូលៗទាំងបួនរូបជារៀងរាល់អាណត្ដិ។ យើងគួរដឹងដែរថា...
ប្រទេសលីប៊ី៖ ១០ឆ្នាំក្រោយបដិវត្ដន៍លោកហ្គាដាហ្វី
នយោបាយការបរទេស
The Seed Admin
-
April 2, 2021
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ជាថ្ងៃមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេសលីប៊ី ដោយសារថ្ងៃនោះជាថ្ងៃគម្រប់១០ឆ្នាំនៃការផ្តួលរលំរបបគ្រប់គ្រងរបស់លោកហ្គាដាហ្វី(Gaddafi)ដែលជាមេដឹកនាំផ្តាច់ការដែលគ្រប់គ្រងប្រទេសលីប៊ីអស់រយៈពេលជាង៤០ឆ្នាំ។ ដោយក្រឡេកមកមើល ប្រទេសលីប៊ីក្រោយការធ្វើបដិវត្តន៍ក្នុងឆ្នាំ២០១១ ស្ថានភាពនយោបាយនៅក្នុងប្រទេសនេះនៅមិនទាន់មានសន្តិភាពនិងស្ថិរភាពនៅឡើយនោះទេ ដែលផ្ទុយទៅវិញប្រទេសលីប៊ីបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមស៊ីវិលជាលើកទីពីរ។ ក្នុងកំឡុងពេលសង្គ្រាមស៊ីវិលទីពីរបានកើតឡើង ប្រទេសលីប៊ីត្រូវបានបែងចែកតំបន់ត្រួតត្រាជាពីរធំៗ។ ភាគីនៃជម្លោះម្ខាងគឺជាក្រុមរដ្ឋាភិបាលចម្រុះដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ហើយមានទីស្នាក់ការនៅឯរដ្ឋធានី Tripoli ។ រដ្ឋាភិបាលចម្រុះ (GNA)នេះសហការជាមួយក្រុមកងឈ្លបជាច្រើនទៀតដើម្បីការពារទីក្រុងTripoli ហើយជាក្រុមដែលប្រឆាំងនឹងរបបលោកហ្គាដាហ្វី។ ក្រុមជម្លោះម្ខាងទៀត គឺដឹកនាំដោយក្រុមរដ្ឋសភាដែលជាប់អាណត្តិនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ តែមិនបានទទួលស្គាល់ពីតុលាការកំពូលថាជារដ្ឋសភាស្របច្បាប់តាមរដ្ឋធម្មនុញ្ញនោះទេ។ ដោយបង្ហាញជំហមិនគាំទ្រទៅដល់ការសម្រេចរបស់តុលាការកំពូល និងរដ្ឋាភិបាលចម្រុះ...
ក្រុមហ៊ុន Chaebol និងវិសមភាពសេដ្ឋកិច្ចកូរ៉េខាងត្បូង
សង្គមនិងវប្បធម៌
The Seed Cambodia
-
February 26, 2021
ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានភ័ព្វវាសនាល្អណាស់ បើធៀបជាមួយប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ ប្រទេសកូរ៉េជាប្រទេសដែលធ្លាប់ឆ្លងកាត់ស្ថានភាពល្វីងចូរចត់ជាច្រើន ដូចជាស្ថិតនៅក្រោមអាណានិគមជប៉ុន និងបានឆ្លងកាត់សង្គ្រាមដែលបណ្តាលមកពីមនោគមវិជ្ជាដែលនាំឲ្យឧបទ្វីបមួយនេះបែងចែកជាពីរប្រទេសគឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ក្រោយពីការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងនៅមិនទាន់ទទួលបានស្ថិរភាពផ្នែកនយោបាយនោះទេ ដោយសារប្រទេសមួយនេះបានធ្លាក់ក្រោមរបបយោធាផ្តាច់ការត្បិតជាប្រទេសប្រជាធិបតេយ្យ រហូតឈានដល់សម័យអន្តរកាលទៅរកប្រជាធិបតេយ្យនៅដើមទសវត្សរ៍ឆ្នាំ១៩០០។ ប៉ុន្តែបើនិយាយពីសេដ្ឋកិច្ចវិញ ក្នុងរយៈពេល ៦០ ឆ្នាំក្រោយការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងបានប្រែប្រួលពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ទៅជាសេដ្ឋកិច្ចធំជាងគេបំផុតទី១១ ក្នុងឆ្នាំ២០១៦។ កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង គឺបណ្តាលមកពីកត្តាសំខាន់ៗជាច្រើនដែលនៅក្នុងនោះក៏មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឆេបល់ធំៗផងដែរ។ តើអ្វីជា ឆេបល់ (Chaebol)? ឆេបល់ (Chaebol) សំដៅលើក្រុមហ៊ុនឧស្សហកម្មខ្នាតយក្សដែលទូទៅជាកម្មសិទ្ធិរបស់ត្រកូលគ្រួសារណាមួយ។ រចនាសម្ព័ន្ធក្នុងការដឹកនាំគឺបន្តពីមួយជំនាន់ទៅមួយជំនាន់...
វិសមភាពសេដ្ឋកិច្ចពិភពលោកដោយសារវ៉ាក់សាំងកូវីដ១៩
នយោបាយការបរទេស
-
February 19, 2021
កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើងពីភាពមិនស្មើគ្នា និងអយុត្ដិធម៌លើការចែកចាយវ៉ាក់សំាង ដែលមានប្រទេសធំៗចំនួន ១០ មានវ៉ាក់សាំងកូវីដ១៩ក្នុងដៃចំនួន ៧៥% នៃចំនួនវ៉ាក់សាំងសរុបក្នុងពិភពលោក ខណៈប្រទេសចំនួន ១៣០ មិនមានវ៉ាក់សាំងសូម្បីតែមួយដូស។ នេះសរបញ្ជាក់ពីគម្លាតវិសមភាពនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលបណ្ដាលមកពីកត្ដាសេដ្ឋកិច្ចនិងឥទ្ធិពលនយោបាយការបរទេស។ ទោះបីវ៉ាក់សាំងជាក្ដីសង្ឃឹមក្នុងការបើកសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្តែវិសមភាពនៃការទទួលបានវ៉ាក់សាំងនេះនឹងអាចផ្ដល់បន្ទុកបន្ថែមលើគម្លាតសេដ្ឋកិច្ចនិងការអភិវឌ្ឍរវាងប្រទេសក្រីក្រនិងប្រទេសអ្នកមាន។ ចំពោះការអនុម័តគោលនយោបាយអំឡុងពេលនៃការផលិតវ៉ាក់សាំងកូវីដ១៩ ប្រទេសធំៗបានកំណត់ជំហរខ្លួនក្នុងការស្តុកទុកវ៉ាក់សាំង ដោយមើលឃើញពីវិធីសាស្រ្តនៅក្នុងការឆ្មក់យកឱកាសសេដ្ឋកិច្ចនិងលើកមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិនាថ្ងៃខាងមុខ។ យោងតាមក្រុមយុទ្ធនាការ...
វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសវ៉េណេស៊ុយអេឡា
វិចារណកថាថ្ងៃសុក្រ
-
January 22, 2021
ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសដែលធ្លាប់មានការរីកចម្រើនជាងគេនៅតំបន់អាមេរិកខាងត្បូង ប៉ុន្តែប្រទេសនេះបានក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងជាងគេទៅវិញក្នុងអំឡុងពេលមួយទសវត្សរ៍ក្រោយនេះ ដោយសារតែការប្រឈមនឹងបញ្ហាអតិផរណា។ បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) ប្រទេសវ៉េណេស៊ុយអេឡាបានប្រទះនូវអត្រាអតិផរណាយ៉ាងខ្ពស់រហូតលើសពី ៩០០.០០០% នៅក្នុងអំឡុងឆ្នាំ២០១៨។ ដូចនេះហើយ តើអ្វីទៅដែលជាមូលហេតុចម្បងដែលនាំឱ្យប្រទេសវ៉េណេស៊ុយអេឡាជួបប្រទះនឹងបញ្ហាមួយនេះ? ហើយវាបានផ្តល់ផលប៉ះពាល់យ៉ាងណាខ្លះទៅដល់ប្រជាជនវ៉េណេស៊ុយអេឡា? ប្រសិនបើក្រឡេកមកមើលពីមូលហេតុទីមួយដែលបណ្តាលឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងបញ្ហាអតិផរណាខ្ពស់បែបនេះ នោះគឺដោយសារតែការផ្តោតទៅលើតែអាជីវកម្មប្រេងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ បើយោងតាមការចេញផ្សាយរបស់ CNBC ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកទៅលើការនាំចេញប្រេងទៅប្រទេសក្រៅសឹងតែទាំងស្រុង ក្នុងចំនួន ៩៥% នៃប្រាក់ចំណូលពីការនាំចេញរបស់ប្រទេសវ៉េណេស៊ុយអេឡា។ ប៉ុន្តែ កាលពីឆ្នាំ២០១៤ តម្រូវការបេ្រងរបស់ពិភពលោកបានធ្លាក់ចុះដែលនាំឱ្យតមៃ្លប្រេងធ្លាក់ចុះផងដែរ។ ដូច្នេះហើយ...
សេដ្ឋកិច្ចវៀតណាមក្នុងព្យុះកូវីដ១៩
ពាណិជ្ជកម្ម
-
January 1, 2021
ជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមមានកំណើនសេដ្ឋកិច្ចលឿនបំផុតគួរឱ្យកត់សម្គាល់នៅអាស៊ី។ នៅក្នុងប្រមាណមួយទស្សវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចវៀតណាមមានសន្ទុះយ៉ាងខ្លាំងធៀបទៅនឹងបណ្តាប្រទេសក្នុងអាស៊ី និងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសនៅអ៊ឺរ៉ុប។ ដូចនេះហើយ ទើបកាលពីដើមឆ្នាំ២០១៩កន្លងទៅ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអ៊ឺរ៉ុប (EU) ដោយសន្យាលើការដករបាំងគយជាច្រើន និងបង្កើនលក្ខខណ្ឌល្អៗសម្រាប់ការចូលទីផ្សារអតិបរមាររវាងគ្នានិងគ្នា។ សេដ្ឋកិច្ចរីកដូចផ្កានេះបានក្លាយជាស្រពោននៅឆ្នាំ២០២០ ដោយសារតែវិបត្ដិកូវីដ១៩ គ្រោះធម្មជាតិ និងការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែង ថ្មីៗនេះយោងតាមអគ្គនាយកដ្ឋានស្ថិតិប្រទេស (GSO) អត្រាកំណើនសេដ្ឋកិច្ច ៧,០២% បានធ្លាក់មកត្រឹម ២,៩១% ដែលជាអត្រាធ្លាក់ចុះដ៏កម្របំផុតមួយដោយសារវិបត្តិសេដ្ឋកិច្ចសកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ គ្រោះធម្មជាតិ...
តើហេតុអ្វីបានពិភពលោកពិបាកទប់ស្កាត់វិបត្ដិកូវីដ១៩
វិចារណកថាថ្ងៃសុក្រ
-
December 18, 2020
ពិភពលោកបានចាប់ផ្តើមដឹងពីវត្ដមាននៃកូវីដ១៩ ក្រោយពេលដែលមេរោគកូរ៉ូណាបានផ្ទុះឡើងនៅទីក្រុងវ៉ូហាន ប្រទេសចិន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបន្តឥទ្ធិពលរបស់ខ្លួនតាមរយៈសាកលភាវរូបនីយកម្ម។ រដ្ឋាភិបាលនៃប្រទេសចិនបានព្យាយាមឆ្លងកាត់វិញ្ញាសាដ៏លំបាកនេះដោយ ជ្រើសយកនូវយន្ដការកណ្ដាប់ដៃដែកក្នុងការគ្រប់គ្រងដ៏តឹងរ៉ឹងបំផុត ដូចជាការបិទទីក្រុងវ៉ូហានទាំងមូលនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជាដើម។ ការដែលគួរឱ្យកត់សម្គាល់នោះគឺទឹកចិត្ដស្នេហាជាតិរបស់ប្រជាពលរដ្ឋចិនដែលបានប្រកៀកស្មាជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្ដិនេះ ដោយបានសហការជាមួយរដ្ឋាភិបាលយ៉ាងពេញទំហឹងក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។ ជាក់ស្តែង មានពលរដ្ឋមកពីទីក្រុងដទៃជាច្រើននាក់បានស្ម័គ្រចិត្ដទៅទីក្រុងវ៉ូហានដើម្បីជួយសម្រាលស្ថានភាពជំងឺកូវីដ១៩នាពេលនោះ។ ជាលទ្ធផល គិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ ប្រទេសចិនបានទម្លាក់ខ្លួនមកនៅលេខរៀងទី៨០ ខណៈប្រទេសអាមេរិក ប្រេស៊ីល ឥណ្ឌាជាដើម...
ពិភពលោកនិងការប្រណាំងប្រជែងផលិតកម្មនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩
នយោបាយការបរទេស
-
December 4, 2020
រាប់ចាប់តាំងពីការផ្តើមរីករាលដាលដំបូងក្នុងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពីទីក្រុងវ៉ូហានប្រទេសចិនមក រយៈពេលប្រមាណ១ឆ្នាំជាងហើយដែលជំងឺឆ្លងនេះរាតត្បាតពាសពេញពិភពលោកទាំងអស់ និងសម្លាប់មនុស្សយ៉ាងតិចណាស់ ១,៤ លាននាក់។ មកទាល់ពេលនេះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជាច្រើន ត្រូវបានព្យាយាមស្រាវជ្រាវនិងផលិតឡើង ដែលក្នុងនោះមានប្រទេសប្រទេសរុស្ស៊ីដែលទទួលជោគជ័យស្ទើរតែ៩០% ក្នុងការប្រើប្រាស់សាកល្បងលើមនុស្ស ៤៣.៥០០ នាក់។ ក្រៅពីនេះ ក្រុមហ៊ុនអាមេរិក Pfizer/BioNTech បានដាក់ពាក្យសុំសិទ្ធិធ្វើចរាចរណ៍ក្រោយកម្រិតជោគជ័យ ៩០% និងក្រុមហ៊ុនអង់គ្លេសAstraZeneca បង្ហាញពីភាពជោគជ័យត្រឹមកម្រិត ៧០%...
គោលនយោបាយអាមេរិកថ្មីរះលើដែនដីចាស់
នយោបាយការបរទេស
The Seed Admin
-
November 27, 2020
បន្ទាប់ពីការប្រកួតរើសប្រធានាធិបតីដ៏ប្រកៀកប្រកិតគ្នានៅថ្ងៃបោះឆ្នោតមក ទីបំផុតពិភពលោកបានទទួលលទ្ធផលបឋមពីអនាគតម្ចាស់សេតវិមានថ្មីហើយ ដែលមានអាយុ ៧៧ ឆ្នាំ និងជាខ្ញីចាស់ក្នុងវិថីនយោបាយអាមេរិក។ បើគ្មានអ្វីប្រែប្រួល លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីទី៤៦ ហើយនឹងត្រូវឈានជើងចូលសេតវិមានដែលនាំជាមួយយុទ្ធសាស្ត្រនយោបាយការទេសថ្មី ប៉ុន្តែនៅបន្តគោលដៅនៃការព្យាយាមខ្ទប់ការរីកឥទ្ធិពលរបស់ចិន និងរក្សាតំណែងអាមេរិកជាមេដឹកនាំប្រទេសទីមួយក្នុងលោក។ យុទ្ធសាស្ត្រនយោបាយការបរទេសរបស់លោក ចូ បៃដិន អាចនឹងធ្វើឱ្យប្រទេសសម្ព័ន្ធមិត្ដធំៗដូចជាជប៉ុន កូរ៉េខាងត្បូង កាណាដា សប្បាយចិត្ដនិងចាប់ផ្ដើមរាត្រីទឹកឃ្មុំជាមួយអាមេរិកឡើងវិញ ក្រោយរាត្រីទឹកខ្មេះនៅរដ្ឋកាលលោក ដូណាល់ ត្រាំ។ ត្បិតតែនៅក្នុងយន្ដការទាក់ទាញសន្ថឹកឆ្នោតរបស់...
វិបត្ដិគីមឈី Kimchi Crisis
នយោបាយការបរទេស
-
November 6, 2020
ចាប់ផ្ដើមពីបន្លែផ្អាប់ទុកដើម្បីដោះទាល់អំឡុងពេលកង្វះស្បៀងរបស់ដូនតាកូរ៉េ គីមឈីបានប្រែមុខមាត់ទៅជាម្ហូបប្រពៃណីរបស់ជនជាតិកូរ៉េ និងត្រូវបានវាយឡុកនៅលើទីផ្សារសឹងតែពាសពេញសកលលោករហូតដល់អង្គការយូនីស្កូ (UNESCO) ចាត់ទុកជាបេតិកភណ្ឌវប្បធម៌កាលពីឆ្នាំ២០១៣។ ពិភពលោកមិនត្រឹមតែស្គាល់គីមឈីថាជាម្ហូបដែលពេញនិយមនោះទេ គីមឈីក៏ (១) ធ្លាប់បាននិងកំពុងជួបប្រទះវិបត្ដិដែលគេឱ្យឈ្មោះថា វិបត្ដិគីមឈី ឬ KimChi Crisis (២) ជាគោលនយោបាយការបរទេស (៣) មានប្រវត្ដិធ្លាក់ក្នុងវិវាទរវាងប្រទេសនិងប្រទេស និង (៤) ឱនភាពគីមឈី ឬ Kimchi Dificit។ ការផលិតគីមឈីបានក្លាយជាប្រពៃណីមួយរបស់ជនជាតិកូរ៉េ ហើយរដូវកាលផលិតគីមឈីត្រូវបានគេដាក់ឈ្មោះថា...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ