"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សេដ្ឋកិច្ច

ប្រទេសលីប៊ី៖ ១០ឆ្នាំក្រោយបដិវត្ដន៍លោកហ្គាដាហ្វី

ថ្ងៃទី១៧ ខែមីនា  ឆ្នាំ២០២១ ជាថ្ងៃមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេសលីប៊ី ដោយសារថ្ងៃនោះជាថ្ងៃគម្រប់១០ឆ្នាំនៃការផ្តួលរលំរបបគ្រប់គ្រងរបស់លោកហ្គាដាហ្វី(Gaddafi)ដែលជាមេដឹកនាំផ្តាច់ការដែលគ្រប់គ្រងប្រទេសលីប៊ីអស់រយៈពេលជាង៤០ឆ្នាំ។ ដោយក្រឡេកមកមើល ប្រទេសលីប៊ីក្រោយការធ្វើបដិវត្តន៍ក្នុងឆ្នាំ២០១១ ស្ថានភាពនយោបាយនៅក្នុងប្រទេសនេះនៅមិនទាន់មានសន្តិភាពនិងស្ថិរភាពនៅឡើយនោះទេ ដែលផ្ទុយទៅវិញប្រទេសលីប៊ីបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមស៊ីវិលជាលើកទីពីរ។ ក្នុងកំឡុងពេលសង្គ្រាមស៊ីវិលទីពីរបានកើតឡើង ប្រទេសលីប៊ីត្រូវបានបែងចែកតំបន់ត្រួតត្រាជាពីរធំៗ។ ភាគីនៃជម្លោះម្ខាងគឺជាក្រុមរដ្ឋាភិបាលចម្រុះដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ហើយមានទីស្នាក់ការនៅឯរដ្ឋធានី Tripoli ។ រដ្ឋាភិបាលចម្រុះ (GNA)នេះសហការជាមួយក្រុមកងឈ្លបជាច្រើនទៀតដើម្បីការពារទីក្រុងTripoli ហើយជាក្រុមដែលប្រឆាំងនឹងរបបលោកហ្គាដាហ្វី។ ក្រុមជម្លោះម្ខាងទៀត គឺដឹកនាំដោយក្រុមរដ្ឋសភាដែលជាប់អាណត្តិនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ តែមិនបានទទួលស្គាល់ពីតុលាការកំពូលថាជារដ្ឋសភាស្របច្បាប់តាមរដ្ឋធម្មនុញ្ញនោះទេ។ ដោយបង្ហាញជំហមិនគាំទ្រទៅដល់ការសម្រេចរបស់តុលាការកំពូល និងរដ្ឋាភិបាលចម្រុះ...

ក្រុមហ៊ុន Chaebol និងវិសមភាពសេដ្ឋកិច្ចកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានភ័ព្វវាសនាល្អណាស់ បើធៀបជាមួយប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ ប្រទេសកូរ៉េជាប្រទេសដែលធ្លាប់ឆ្លងកាត់ស្ថានភាពល្វីងចូរចត់ជាច្រើន ដូចជាស្ថិតនៅក្រោមអាណានិគមជប៉ុន និងបានឆ្លងកាត់សង្គ្រាមដែលបណ្តាលមកពីមនោគមវិជ្ជាដែលនាំឲ្យឧបទ្វីបមួយនេះបែងចែកជាពីរប្រទេសគឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ក្រោយពីការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងនៅមិនទាន់ទទួលបានស្ថិរភាពផ្នែកនយោបាយនោះទេ ដោយសារប្រទេសមួយនេះបានធ្លាក់ក្រោមរបបយោធាផ្តាច់ការត្បិតជាប្រទេសប្រជាធិបតេយ្យ រហូតឈានដល់សម័យអន្តរកាលទៅរកប្រជាធិបតេយ្យនៅដើមទសវត្សរ៍ឆ្នាំ១៩០០។ ប៉ុន្តែបើនិយាយពីសេដ្ឋកិច្ចវិញ ក្នុងរយៈពេល ៦០ ឆ្នាំក្រោយការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងបានប្រែប្រួលពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ទៅជាសេដ្ឋកិច្ចធំជាងគេបំផុតទី១១ ក្នុងឆ្នាំ២០១៦។ កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង គឺបណ្តាលមកពីកត្តាសំខាន់ៗជាច្រើនដែលនៅក្នុងនោះក៏មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឆេបល់ធំៗផងដែរ។ តើអ្វីជា ឆេបល់ (Chaebol)? ឆេបល់ (Chaebol) សំដៅលើក្រុមហ៊ុនឧស្សហកម្មខ្នាតយក្សដែលទូទៅជាកម្មសិទ្ធិរបស់ត្រកូលគ្រួសារណាមួយ។ រចនាសម្ព័ន្ធក្នុងការដឹកនាំគឺបន្តពីមួយជំនាន់ទៅមួយជំនាន់...

វិសមភាពសេដ្ឋកិច្ចពិភពលោកដោយសារវ៉ាក់សាំងកូវីដ១៩

កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើងពីភាពមិន​ស្មើគ្នា និងអយុត្ដិធម៌លើការចែកចាយវ៉ាក់សំាង ដែលមានប្រទេសធំៗចំនួន ១០ មានវ៉ាក់សាំងកូវីដ១៩ក្នុងដៃចំនួន ៧៥% នៃចំនួនវ៉ាក់សាំងសរុបក្នុងពិភពលោក ខណៈប្រទេសចំនួន ១៣០ មិនមានវ៉ាក់សាំងសូម្បីតែមួយដូស។ នេះសរបញ្ជាក់ពីគម្លាតវិសមភាពនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលបណ្ដាលមកពីកត្ដាសេដ្ឋកិច្ចនិងឥទ្ធិពលនយោបាយការបរទេស។ ទោះបីវ៉ាក់សាំងជាក្ដីសង្ឃឹមក្នុងការបើកសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្តែវិសមភាពនៃការទទួលបានវ៉ាក់សាំងនេះនឹងអាចផ្ដល់បន្ទុកបន្ថែមលើគម្លាតសេដ្ឋកិច្ចនិងការអភិវឌ្ឍរវាងប្រទេសក្រីក្រនិងប្រទេសអ្នកមាន។ ចំពោះការអនុម័តគោលនយោបាយអំឡុងពេលនៃការផលិតវ៉ាក់សាំងកូវីដ១៩ ប្រទេសធំៗបានកំណត់ជំហរខ្លួនក្នុងការស្តុកទុកវ៉ាក់សាំង ដោយមើលឃើញពីវិធីសាស្រ្តនៅក្នុងការឆ្មក់យកឱកាសសេដ្ឋកិច្ចនិងលើកមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិនាថ្ងៃខាងមុខ។ យោងតាមក្រុមយុទ្ធនាការ...

វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសវ៉េណេស៊ុយអេឡា

ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសដែលធ្លាប់មានការរីកចម្រើនជាងគេនៅតំបន់អាមេរិកខាងត្បូង ប៉ុន្តែប្រទេសនេះបានក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងជាងគេទៅវិញក្នុងអំឡុងពេលមួយទសវត្សរ៍ក្រោយនេះ ដោយសារតែការប្រឈមនឹងបញ្ហាអតិផរណា។ បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) ប្រទេសវ៉េណេស៊ុយអេឡាបានប្រទះនូវអត្រាអតិផរណាយ៉ាងខ្ពស់រហូតលើសពី ៩០០.០០០% នៅក្នុងអំឡុងឆ្នាំ២០១៨។ ដូចនេះហើយ តើអ្វីទៅដែលជាមូលហេតុចម្បងដែលនាំឱ្យប្រទេសវ៉េណេស៊ុយអេឡាជួបប្រទះនឹងបញ្ហាមួយនេះ? ហើយវាបានផ្តល់ផលប៉ះពាល់យ៉ាងណាខ្លះទៅដល់ប្រជាជនវ៉េណេស៊ុយអេឡា? ប្រសិនបើក្រឡេកមកមើលពីមូលហេតុទីមួយដែលបណ្តាលឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងបញ្ហាអតិផរណាខ្ពស់បែបនេះ នោះគឺដោយសារតែការផ្តោតទៅលើតែអាជីវកម្មប្រេងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ បើយោងតាមការចេញផ្សាយរបស់ CNBC ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកទៅលើការនាំចេញប្រេងទៅប្រទេសក្រៅសឹងតែទាំងស្រុង ក្នុងចំនួន ៩៥% នៃប្រាក់ចំណូលពីការនាំចេញរបស់ប្រទេសវ៉េណេស៊ុយអេឡា។ ប៉ុន្តែ កាលពីឆ្នាំ២០១៤ តម្រូវការបេ្រងរបស់ពិភពលោកបានធ្លាក់ចុះដែលនាំឱ្យតមៃ្លប្រេងធ្លាក់ចុះផងដែរ។ ដូច្នេះហើយ...

សេដ្ឋកិច្ចវៀតណាមក្នុងព្យុះកូវីដ១៩

ជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមមានកំណើនសេដ្ឋកិច្ចលឿនបំផុតគួរឱ្យកត់សម្គាល់នៅអាស៊ី។ នៅក្នុងប្រមាណមួយទស្សវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចវៀតណាមមានសន្ទុះយ៉ាងខ្លាំងធៀបទៅនឹងបណ្តាប្រទេសក្នុងអាស៊ី និងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសនៅអ៊ឺរ៉ុប។ ដូចនេះហើយ ទើបកាលពីដើមឆ្នាំ២០១៩កន្លងទៅ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអ៊ឺរ៉ុប (EU) ដោយសន្យាលើការដករបាំងគយជាច្រើន និងបង្កើនលក្ខខណ្ឌល្អៗសម្រាប់ការចូលទីផ្សារអតិបរមាររវាងគ្នានិងគ្នា។ សេដ្ឋកិច្ចរីកដូចផ្កានេះបានក្លាយជាស្រពោននៅឆ្នាំ២០២០ ដោយសារតែវិបត្ដិកូវីដ១៩ គ្រោះធម្មជាតិ និងការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែង ថ្មីៗនេះយោងតាមអគ្គនាយកដ្ឋានស្ថិតិប្រទេស (GSO) អត្រាកំណើនសេដ្ឋកិច្ច ៧,០២% បានធ្លាក់មកត្រឹម ២,៩១% ដែលជាអត្រាធ្លាក់ចុះដ៏កម្របំផុតមួយដោយសារវិបត្តិសេដ្ឋកិច្ចសកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ គ្រោះធម្មជាតិ...

តើហេតុអ្វីបានពិភពលោកពិបាកទប់ស្កាត់វិបត្ដិកូវីដ១៩

ពិភពលោកបានចាប់ផ្តើមដឹងពីវត្ដមាននៃកូវីដ១៩ ក្រោយពេលដែលមេរោគកូរ៉ូណាបានផ្ទុះឡើងនៅទីក្រុងវ៉ូហាន ប្រទេសចិន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបន្តឥទ្ធិពលរបស់ខ្លួនតាមរយៈសាកលភាវរូបនីយកម្ម។ រដ្ឋាភិបាលនៃប្រទេសចិនបានព្យាយាមឆ្លងកាត់វិញ្ញាសាដ៏លំបាកនេះដោយ ជ្រើសយកនូវយន្ដការកណ្ដាប់ដៃដែកក្នុងការគ្រប់គ្រងដ៏តឹងរ៉ឹងបំផុត ដូចជាការបិទទីក្រុងវ៉ូហានទាំងមូលនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជាដើម។ ការដែលគួរឱ្យកត់សម្គាល់នោះគឺទឹកចិត្ដស្នេហាជាតិរបស់ប្រជាពលរដ្ឋចិនដែលបានប្រកៀកស្មាជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្ដិនេះ ដោយបានសហការជាមួយរដ្ឋាភិបាលយ៉ាងពេញទំហឹងក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។ ជាក់ស្តែង មានពលរដ្ឋមកពីទីក្រុងដទៃជាច្រើននាក់បានស្ម័គ្រចិត្ដទៅទីក្រុងវ៉ូហានដើម្បីជួយសម្រាលស្ថានភាពជំងឺកូវីដ១៩នាពេលនោះ។ ជាលទ្ធផល គិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ ប្រទេសចិនបានទម្លាក់ខ្លួនមកនៅលេខរៀងទី៨០ ខណៈប្រទេសអាមេរិក ប្រេស៊ីល ឥណ្ឌាជាដើម...

ពិភពលោកនិងការប្រណាំងប្រជែងផលិតកម្មនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩

រាប់ចាប់តាំងពីការផ្តើមរីករាលដាលដំបូងក្នុងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពីទីក្រុងវ៉ូហានប្រទេសចិនមក រយៈពេលប្រមាណ១ឆ្នាំជាងហើយដែលជំងឺឆ្លងនេះរាតត្បាតពាសពេញពិភពលោកទាំងអស់ និងសម្លាប់មនុស្សយ៉ាងតិចណាស់ ១,៤ លាននាក់។ មកទាល់ពេលនេះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជាច្រើន ត្រូវបានព្យាយាមស្រាវជ្រាវនិងផលិតឡើង ដែលក្នុងនោះមានប្រទេសប្រទេសរុស្ស៊ីដែលទទួលជោគជ័យស្ទើរតែ៩០% ក្នុងការប្រើប្រាស់សាកល្បងលើមនុស្ស ៤៣.៥០០ នាក់។ ក្រៅពីនេះ ក្រុមហ៊ុនអាមេរិក Pfizer/BioNTech បានដាក់ពាក្យសុំសិទ្ធិធ្វើចរាចរណ៍ក្រោយកម្រិតជោគជ័យ ៩០% និងក្រុមហ៊ុនអង់គ្លេសAstraZeneca បង្ហាញពីភាពជោគជ័យត្រឹមកម្រិត ៧០%...

គោលនយោបាយអាមេរិកថ្មីរះលើដែនដីចាស់

បន្ទាប់ពីការប្រកួតរើសប្រធានាធិបតីដ៏ប្រកៀកប្រកិតគ្នានៅថ្ងៃបោះឆ្នោតមក ទីបំផុតពិភពលោកបានទទួលលទ្ធផលបឋមពីអនាគតម្ចាស់សេតវិមានថ្មីហើយ ដែលមានអាយុ ៧៧ ឆ្នាំ និងជាខ្ញីចាស់ក្នុងវិថីនយោបាយអាមេរិក។ បើគ្មានអ្វីប្រែប្រួល លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីទី៤៦ ហើយនឹងត្រូវឈានជើងចូលសេតវិមានដែលនាំជាមួយយុទ្ធសាស្ត្រនយោបាយការទេសថ្មី ប៉ុន្តែនៅបន្តគោលដៅនៃការព្យាយាមខ្ទប់ការរីកឥទ្ធិពលរបស់ចិន និងរក្សាតំណែងអាមេរិកជាមេដឹកនាំប្រទេសទីមួយក្នុងលោក។ យុទ្ធសាស្ត្រនយោបាយការបរទេសរបស់លោក ចូ បៃដិន អាចនឹងធ្វើឱ្យប្រទេសសម្ព័ន្ធមិត្ដធំៗដូចជាជប៉ុន កូរ៉េខាងត្បូង កាណាដា សប្បាយចិត្ដនិងចាប់ផ្ដើមរាត្រីទឹកឃ្មុំជាមួយអាមេរិកឡើងវិញ ក្រោយរាត្រីទឹកខ្មេះនៅរដ្ឋកាលលោក ដូណាល់ ត្រាំ។ ត្បិតតែនៅក្នុងយន្ដការទាក់ទាញសន្ថឹកឆ្នោតរបស់...

វិបត្ដិគីមឈី Kimchi Crisis

ចាប់ផ្ដើមពីបន្លែផ្អាប់ទុកដើម្បីដោះទាល់អំឡុងពេលកង្វះស្បៀងរបស់ដូនតាកូរ៉េ គីមឈីបានប្រែមុខមាត់ទៅជាម្ហូបប្រពៃណីរបស់ជនជាតិកូរ៉េ និងត្រូវបានវាយឡុកនៅលើទីផ្សារសឹងតែពាសពេញសកលលោករហូតដល់អង្គការយូនីស្កូ (UNESCO) ចាត់ទុកជាបេតិកភណ្ឌវប្បធម៌កាលពីឆ្នាំ២០១៣។ ពិភពលោកមិនត្រឹមតែស្គាល់គីមឈីថាជាម្ហូបដែលពេញនិយមនោះទេ គីមឈីក៏ (១) ធ្លាប់បាននិងកំពុងជួបប្រទះវិបត្ដិដែលគេឱ្យឈ្មោះថា វិបត្ដិគីមឈី ឬ KimChi Crisis (២) ជាគោលនយោបាយការបរទេស (៣) មានប្រវត្ដិធ្លាក់ក្នុងវិវាទរវាងប្រទេសនិងប្រទេស និង (៤) ឱនភាពគីមឈី ឬ Kimchi Dificit។ ការផលិតគីមឈីបានក្លាយជាប្រពៃណីមួយរបស់ជនជាតិកូរ៉េ ហើយរដូវកាលផលិតគីមឈីត្រូវបានគេដាក់ឈ្មោះថា...

កិច្ចការដែលនាយករដ្ឋមន្ត្រីជប៉ុនថ្មីត្រូវដោះស្រាយ

រដ្ឋការដែលបានកាន់អំណាចយូរជាងគេនៅក្នុងប្រវត្តិសាស្រ្ដជប៉ុនមានអាយុកាលចំនួនជាង ២៨០០ ថ្ងៃ ត្រូវបានបញ្ចប់នៅពេលលោក ស្ហីនហ្សូ អាបេ (Shinzō Abe) បានសម្រេចលាលែងពីតំណែងជាលើកទី២ដោយសារតែជំងឺប្រចាំកាយ។ នៅថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះ លោក យូស្ហីស៊ីដេ ស៊ូហ្កា (Yoshihide Suga) ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ដ្រីថ្មីដើម្បីជំនួសមិត្តរួមបក្សរបស់លោក។ នាយករដ្ឋមន្ត្រីទី៩៩ រូបនេះបានឡើងកាន់អំណាចចំពេលដែលពិភពលោកកំពុងតែហែលឆ្លងវិបត្តិកូវីដ១៩ និងត្រូវដោះស្រាយបញ្ហាដែលសល់ពីរដ្ឋការរបស់លោក អាបេ។ បញ្ហាធំៗចំនួនពីរដែលនាយករដ្ឋមន្ត្រីថ្មីត្រូវយកចិត្តទុកដាក់នោះគឺបញ្ហាសេដ្ឋកិច្ចនិងការទូត។ ត្បិតតែលោក អាបេ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ