"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សង្គមនិងវប្បធម៌

គោលនយោបាយកាត់បន្ថយចំនួនប្រជាជនរបស់ចិន

បក្សកុម្មុនីស្ដិចិន បានអនុម័តសម្រេចគោលនយោបាយថ្មីមួយ ដែលអនុញ្ញាតឱ្យគូស្រកររៀបការរួច អាចមានកូនចំនួនបីនាក់(Three-Child Policy) ។ សេចក្ដីប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ឧសភាកន្លងទៅ ក្រោយលទ្ធផលជំរឿនដប់ឆ្នាំម្ដង ធ្វើក្នុងឆ្នាំ២០២០ បានបង្ហាញអត្រាកំណើតថយចុះទាបបំផុតមិនធ្លាប់មាន នាជាងបីទសវត្សចុងក្រោយ ក្នុងប្រទេសដែលបច្ចុប្បន្នមានកំណើនសេដ្ឋកិច្ចនាំមុខគេលំដាប់ទី២ និងមានប្រជាជនច្រើនជាងគេបំផុតនៃពិភពលោកមួយនេះ។ ទោះបីជា ផែនការថ្មីនេះហាក់បានបង្ហាញពីការផ្លាស់ប្ដូរមួយយ៉ាងណាក្ដី ប៉ុន្ដែចិនមិនព្រមលុបចោលទាំងស្រុងនយោបាយត្រួតពិនិត្យកំណើតទេ។ ដូច្នេះហើយថាតើការកំណត់ និងការផ្លាស់ប្ដូរផែនការគ្រួសាររបស់រដ្ឋអំណាចចិន ទៅលើគ្រួសារនីមួយៗ បានហុចផលយ៉ាងណាខ្លះកន្លងមក? ហើយតើហេតុអ្វីតម្រូវឱ្យរដ្ឋាភិបាលកុម្មុយនីស្តចិនដាក់ចេញផែនការថ្មីនេះ? ផ្ដើមចេញពីគោលនយោបាយកូនមួយ(One-Child Policy) ជាងបីទសវត្ស ចិនបានឆ្លងកាត់គោលនយោបាយត្រួតពិនិត្យកំណើតដ៏តឹងរឹង...

តើសង្គមនិយម និង កុម្មុយនីស្ដនិយម មានអ្វីខុសគ្នាខ្លះ?

សង្គមនិយម​និងកុម្មុយនីស្ដនិយម គឺជាទស្សនៈវិជ្ជាឬក៏ទ្រឹស្តីសេដ្ឋកិច្ចនិងនយោបាយមួយយ៉ាងសំខាន់ដែលទ្រឹស្តីទាំងពីរនេះផ្តោតជាសំខាន់ទៅលើសមូហភាពនិយម​ជាជាងឯកជនភាពនិយម ជាពិសេសពាក់ព័ន្ធជាមួយមធ្យោបាយនៃផលិតកម្ម វិភាគទាននិងការដោះដូរទំនិញផ្សេងៗជាដើមនៅក្នុងសង្គម។ ​ លើសពីនេះ សង្គមនិយមនិងកុម្មុយនីស្ដនិយមទាំងពីរនេះគឺមានសារជាតិប្រឆាំងជាមួយទ្រឹស្តីនៃប្រព័ន្ធមូលធននិយម ដែលទ្រឹស្តីទាំងពីរនេះចាត់ទុកទ្រឹស្តីមូលធននិយមថា ជាទ្រឹស្តីដែលកេងប្រវ័ញ្ច ជិះជាន់​ទៅលើវណ្ណៈកម្មករ ជាពិសេសធ្វើឱ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងឡើង។ ទោះបីជា សង្គមនិយមនិងកុម្មុយនីស្ដនិយម មានភាពស្រដៀងគ្នាខ្លះនៅក្នុងផ្នែកមួយចំនួនក៏ដោយ ក៏ប៉ុន្តែនៅក្នុងនោះទ្រឹស្តីទាំងពីរនេះក៏មានភាពផ្សេងគ្នាទៅលើចំណុចមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ។ នៅក្នុងអត្ថបទមួយនេះយើងនឹងធ្វើការបកស្រាយទៅលើសំណួរដែលថាតើសង្គមនិយមនិងកុម្មុយនីស្ដនិយមខុសគ្នាយ៉ាងណាដែរ? តើអ្វីទៅគឺជាសង្គមនិយម? សង្គមនិយមសុទ្ធសាធ(Pure Socialism)គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលផលិតកម្មសេដ្ឋកិច្ចសំខាន់ៗមានដូចជា កម្លាំងពលិកម្ម សហគ្រិនភាព ទំនិញមូលធន(Capital goods)ហើយនិងធនធានធម្មជាតិ ត្រូវបានផ្តល់ឱ្យស្មើរៗគ្នាទៅដល់បុគ្គលម្នាក់ៗនៅក្នុងសង្គមតាមរយៈរដ្ឋាភិបាលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ។  នៅពាក់កណ្តាលទី១នៃសតវត្សរ៍ទី ១៩...

គោលគំនិតផ្ដាច់ខ្លួនរដ្ឋ និងសាសនា(Secularism)៖ សមិទ្ធផលប្រវត្តិសាស្ត្រ ចាក់ឫសក្នុងសង្គមបារាំងលើសមួយសតវត្សរ៍

Secularism ត្រូវបានគេឱ្យនិយមន័យថាជាគោលការណ៍នៃការចែកផ្ដាច់រវាងសាសនា(វិហារគ្រីស្ទChurch) និងរដ្ឋ(State)។ គោលការណ៍ជាសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះបានចាប់បដិសន្ធិ និងចាប់ផ្ដើមប្រើប្រាស់នាចុងបញ្ចប់នៃសតវត្សរ៍ទី១៩ ដើម្បីកំណត់អំពីសេរីភាពការសម្រេចកិច្ចការស្ថាប័នសាធារណៈ ដោយគ្មានការជ្រៀតជ្រែកពីឥទ្ធិពលរបស់វិហារសាសនាកាតូលីក(Catholic Church) ហើយទស្សនៈនេះ នៅបន្ដឫសគល់រីកដុះដាល ជាផ្នែកសំខាន់មួយក្នុងសង្គមនិងគោលនយោបាយបារាំងរហូតមកដល់បច្ចុប្បន្ននេះ។ ​យើងត្រឡប់ទៅមើលប្រវត្តិនៃដំណើរការគោលការណ៍ ឬគោលគំនិតមួយនេះ និងលក្ខណៈពិសេសប្លែកមួយសម្រាប់ពិភពលោក និងផ្នែកខ្លះនៃភាពចម្រូងចម្រាស ដែលបានកើតមានឡើងមកទល់នឹងសព្វថ្ងៃ។ តើ Secularism របស់បារាំងមានដើមកំណើតមកពីណា? នៅទ្វីបអឺរ៉ុបនាមជ្ឈិមសម័យ(Middle Age) ដែលជំនួសឱ្យចក្រភពរ៉ូមដែលបានដួលរលំបែកខ្ញែកទៅ នគរទាំងអស់នៅអឺរ៉ុបខាងលិច គឺនៅតែបន្តស្ថិតក្រោមអំណាចនៃវិហារសាសនាកាតូលិក ដែលជាតួអង្គដ៏មានឥទ្ធិពលបំផុតមួយ ដឹកនាំដោយសម្ដេចប៉ាប(Pope) ជាអ្នកមានអំណាចកំពូលខាងសាសនានៅទីក្រុងរ៉ូម។...

មូលហេតុនៃការធ្លាក់ចុះនៃចក្រភពរ៉ូម

ក្រោយពីទទួលបានជ័យជំនះក្នុងសង្គ្រាម the Second Punic War ជាមួយប្រទេសអេស្ប៉ាញ សាធារណរដ្ឋរ៉ូមបានរំលាយចោលនូវរបបសាធារណរដ្ឋរបស់ខ្លួនដែលមានអាយុកាល៤៥០ឆ្នាំនេះ រួចបង្កើតឡើងនូវចក្រភពរ៉ូម។ បន្ទាប់ពីបង្កើតឡើងនូវចក្រភពថ្មីនេះ ចក្រភពរ៉ូមមិនទាន់ភាពរីកចម្រើនភ្លាមៗនោះទេ ប៉ុន្តែចក្រភពរ៉ូមបានវិវដ្ដខ្លួនម្ដងបន្ដិចៗ រហូតដល់សតវត្សទី៨មុនគ.ស. ដែលចក្រភពរ៉ូមបានលេចកិត្យានុភាពរបស់ខ្លួន។ នៅក្រោមរជ្ឋកាលរបស់ Trajan ដែលជាអធិរាជនៃចក្រភពរ៉ូម(៩៨នៃគ.ស. ដល់ ១១៧នៃគ.ស.) កិត្យានុភាពរបស់ចក្រភពនេះបានឈានទៅដល់កម្រិតកំពូលដែលមានឈ្មោះល្បីរន្ទឺក្នុងប្រវត្ដិសាស្ត្រ ដោយសារតែការប្រើប្រាស់នយោបាយពង្រីកទឹកដីក្នុងតំបន់ជាច្រើនដូចជាតំបន់ដែលបច្ចុប្បន្នយើងស្គាល់ថាជាទ្វីបអ៊ឺរ៉ុប ចក្រភពអង់គ្លេស ទ្វីបអាស៊ីខាងលិច  អាហ្វ្រិកខាងជើង និងកោះមេឌីទែរ៉ាណេជាដើម។...

វិធានការច្បាប់នៃការគ្រប់គ្រងកាំភ្លើងក្នុងសហរដ្ឋអាមេរិក

យោងទៅតាមតាមការចេញផ្សាយរបស់ Gale បានបង្ហាញថាសហរដ្ឋអាមេរិកគឺជាប្រទេសទីមួយដែលបានអនុវត្តនូវច្បាប់គ្រប់គ្រងកាំភ្លើងនិងបានវិវត្តឱ្យមានវិធានការនៃការគ្រប់គ្រងកាំភ្លើងដល់សព្វថ្ងៃ។ វិធានការនេះគឺសំដៅទៅលើការគ្រប់គ្រងរាល់ការផលិត ជួញដូរ ការកាន់កាប់ ការកែប្រែ ឬការប្រើប្រាស់កាំភ្លើងពីសំណាក់ប្រជាពលរដ្ឋផ្សេងៗ ក្នុងគោលបំណងដើម្បីកាត់បន្ថយអំពើហិង្សា និងអំពើមនុស្សឃាតនៅក្នុងប្រទេសអាមេរិក។ អាមេរិកគឺជាប្រទេសដែលបានផ្តល់ភាពងាយស្រួលបំផុតក្នុងការកាន់កាប់កាំភ្លើងដល់ប្រជាជនរបស់ខ្លួន ដែលជាហេតុដែលនាំឱ្យប្រហែល៤០%នៃចំនួនប្រជាជនសរុប កាន់កាប់កាំភ្លើងនៅក្នុងគេហដ្ឋានរបស់ខ្លួន នេះបើយោងតាមការស្ទង់មតិរបស់សាកលវិទ្យាល័យ Harvard។ ម៉្យាងវិញទៀត តាមរយៈទិន្នន័យរបស់ UC Davis Health ប្រទេសនេះក៏ជាប្រទេសដែលមានអត្រាមនុស្សឃាតដោយកាំភ្លើងច្រើនជាងគេផងដែរបើប្រៀបធៀបជាមួយនឹងប្រទេសមហាអំណាចផ្សេងទៀត ដោយមានមនុស្សស្លាប់ជាមធ្យមចំនួន១០៩នាក់ក្នុងមួយថ្ងៃ ។ ដោយហេតុនេះហើយទើបរដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចចាប់យកវិធានក្នុងការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង។...

បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទូទាំងប្រទេស៨៨៨៨ (មីយ៉ាន់ម៉ា)

ទិដ្ឋភាពទូទៅមុនចលនាបះបោរនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៨៨ មីយ៉ាន់ម៉ាជាប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគម​ចក្រភពអង់គ្លេសជាងមួយសតវត្សរ៍ ពោលគឺចាប់ពីឆ្នាំ១៨២៤ ដល់ឆ្នាំ១៩៤៨។ តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨​​ ប្រទេសយោធានិយមមួយនេះមិនទាន់មានមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យរឹងមាំនៅឡើយទេ។ ភាពវឹកវរចលាចលអស់ជាច្រើនទសវត្សរ៍ធ្វើឱ្យមីយ៉ាន់ម៉ាទទួលបានបទពិសោធន៍ដ៏ល្វីងជូរចត់ ក្រោមការគ្រប់គ្រងរបស់របបយោធាផ្ដាច់ការឯកបក្ស រួមមានការគំរាមកំហែង ការចាប់ខ្លួន អំពើហិង្សាព្រៃផ្សៃអមនុស្សធម៌ ការបំបិទសិទ្ធិសេរីភាពការបញ្ចេញមតិ ការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ល។ រដ្ឋប្រហារយោធាជោគជ័យនៅឆ្នាំ១៩៦២ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ នេ វីន (Ne Win) បានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោក យូ នូ (Nu...

ក្រម Nuremberg Code និងសីលធម៌ក្នុងវិជ្ជាជីវៈស្រាវជ្រាវ

ការស្រាវជ្រាវមិនថាក្នុងផ្នែកវិទ្យាសាស្ត្រសង្គម ឬផ្នែកវិទ្យាសាស្ត្រពិត ត្រូវតែអនុលោមទៅតាមក្រមសីលធម៌ដែលមិនប៉ះពាល់ដល់សុវត្ថិភាពបុគ្គល​ សីលធម៌​ និងមនុស្សធម៌។ ក្រម​ Nuremberg​ ឬ (Nuremberg Code)​ ឬជាភាសាអាឡឺម៉ង់ (Nürnberger Kodex) គឺជាកម្រងក្រមសីលធម៌អនុវត្តទៅលើការស្រាវជ្រាវដែលយកមនុស្សជាកម្មវត្ថុពិសោធន៍ (Human subject research)។​​​ ក្រមនេះត្រូវបានចងក្រងឡើងមាន ១០ មាត្រា ហើយក្រមនេះក៏បានតាក់តែងឡើងដំបូងតាមសេចក្តីសម្រេចរបស់តុលាការលើការជំនុំជម្រះលើករណី ​ Doctor Trial...

ចោរកម្មសមុទ្រ និងច្បាប់អន្តរជាតិ

មហាសមុទ្រជាប្រភពនៃពហុធនធានសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់មនុស្សជិត៨ពាន់លាននាក់ទូទាំងពិភពលោក តាមរយៈធនធានចម្រុះផ្សេងៗ ដូចជា ប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ  រ៉ែ ជីវៈចម្រុះ ត្រីគ្រប់ប្រភេទ និងជាផ្លូវធ្វើដំណើរ ដឹកជញ្ជូនទំនិញ បណ្តាញខ្សែកាបអ៊ីនធឺណេតបាតសមុទ្រ ថ្នាំឱសថព្យាបាលជំងឺ ថាមពលអគ្គិសនី បម្រែបម្រួលអាកាសធាតុ  ទេសចរណ៍ និងការងារ។ល។ ហើយការធ្វើពាណិជ្ជកម្មអន្តរជាតិក៏ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើសមុទ្រ​ផងដែរ។ យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (Organisation for Economic Co-operation and Development)...

ចម្រូងចម្រាស់នៃកំណែទម្រង់សេវាសុខាភិបាល Obamacare របស់លោក បារ៉ាក់ អូបាម៉ា

នៅខែវិច្ឆិកា ឆ្នាំ២០២០ សៀវភៅ “A Promised Land” ដែលនិពន្ធដោយលោកអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានបោះពុម្ពផ្សាយពីស្ថានភាពការងារនិងជីវប្រវត្តិរបស់លោកកាលនៅក្នុងតំណែងជាប្រធានាធិបតី។ លោក បារ៉ាក់ អូបាម៉ា ជាសមាជិកបក្សប្រជាធិតេយ្យ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៤ និងជាប្រធានាធិបតីសាសន៍អាហ្រ្វិក-អាមេរិកដំបូងរបស់សហរដ្ឋអាមេរិក។ លោកបានកាន់តំណែងចំនួន ២ អាណត្តិ ពីឆ្នាំ ២០០៩ ដល់...

ប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោក

តើប៉ូលនៃមហាអំណាចពិភពលោកជាអ្វី? ប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោក (Polarity of Power) ជាទ្រឹស្ដីពេញនិយមក្នុងកម្មវិធីសិក្សាទំនាក់ទំនងអន្តរជាតិ។ ជាទូទៅ ទ្រឹស្ដីនេះត្រូវបានប្រើប្រាស់ដើម្បីជាសូចនាករសម្គាល់រដ្ឋឬប្រទេសណាមួយដែលមានអំណាចនិងឥទ្ធិពលផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ យោធា និងនវានុវត្តន៍នៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ជាដើម។ ប្រព័ន្ធប៉ូលនៃមហាអំណាចត្រូវបានបែងចែកជាបីប្រភេទដូចជា៖ ប្រព័ន្ធឯកប៉ូល (Unipolar system) ប្រព័ន្ធទ្វេប៉ូល (Bipolar system) និងប្រព័ន្ធពហុប៉ូល (Multipolar system)។ ប៉ុន្តែលោក Randall L....
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ