Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាមានការឈានដល់ការឃាត់ខ្លួនលោករ៉ូឌ្រីហ្គោ ឌុយទែតេទៅកាន់តុលាការព្រហ្មទណ្ឌពិភពលោក(ICC)?
The Seed Cambodia
-
March 28, 2025
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ប្រៀបធៀបប្រព័ន្ធនយោបាយរវាងសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស
The Seed Cambodia
-
March 19, 2025
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ជោគជ័យនិងបរាជ័យដំណាលគ្នារបស់កិច្ចប្រជុំ COP27
នយោបាយការបរទេស
The Seed Cambodia
-
November 25, 2022
គ្រោះមហន្តរាយធម្មជាតិបណ្ដាលមកពីកត្តាបម្រែបម្រួលអាកាសធាតុ ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ផលប៉ះពាល់បណ្ដាលមកពីបម្រែបម្រួលអាកាសធាតុកាន់តែធំធេងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បានបង្ហាញថា ក្នុងឆ្នាំ២០១៨ ប្រទេសឥណ្ឌាបានខាតបង់ប្រាក់ប្រមាណ ១៣,៨ ប៊ីលានដុល្លារអាមេរិកដោយសាររលកកំដៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះ។ នៅឆ្នាំ២០១៩ ទឹកជំនន់ និងការបាក់ដីនៅប្រទេសចិនបានប៉ះពាល់ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចិនជាង ៦ លាននាក់ ក្នុងនោះស្លាប់ ៩១ នាក់ និងខាតបង់អស់ប្រហែលជា ៣...
វិចារណកថាថ្ងៃសុក្រ៖ ដំណើរឆ្ពោះទៅរកសមាជិកទី ១១ របស់អាស៊ាន
នយោបាយការបរទេស
The Seed Cambodia
-
November 18, 2022
ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ត្រូវបានបញ្ចប់ជាមួយនឹងផ្លែផ្កានិងសេចក្ដីសម្រេចជាច្រើនដ៏គួរឱ្យចំណាប់អារម្មណ៏។ លទ្ធផលមួយក្នុងចំណោមនោះគឺការអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេចូលជាសមាជិកទី១១នៃអាស៊ាន “ជាគោលការណ៏” ហើយផ្តល់ឋានៈជាអ្នកអង្កេតការណ៏ដែលអនុញ្ញាតឱ្យទីម័រឡស្តេចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ផ្សេងៗរបស់អាស៊ានចាប់ពីពេលនេះតទៅ។ ពាក្យថា “ជាគោលការណ៏” មិនមែនមានន័យថាអនុញ្ញាតឱ្យទីម័រឡេស្តេចូលជាសមាជិកពេញលេញផ្លូវការនោះទេតែវាជាភ្លើងខៀវដែលបញ្ជាក់ប្រាប់ថាអាស៊ានប្រាកដនឹងទទួលយកទីម័រឡេស្តេនាពេលអនាគត។ ទោះបីជាមិនមែនជាសមាជិកផ្លូវការក៏ពិតមែន ប៉ុន្តែវាបានបញ្ជាក់ភាពជោគជ័យអំពីការខិតខំប្រឹងប្រែងរបស់ទីម័រក្នុងរយៈពេលជាង១០ឆ្នាំ និងប្រូបាបដែលអាស៊ានមានសមាជិកទី១១មានខ្ពស់ជាងមុន។ ការព្យាយាមអស់រយៈពេលមួយទស្សវត្សជាងរបស់ទីម័រឡេស្តេ កាលពីឆ្នាំ២០១១ ទីម័រឡេស្តេបានដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អាស៊ានហើយស្ម័គ្រចិត្តគ្រប់បែបយ៉ាងក្នុងការកសាងប្រទេសរបស់ខ្លួនយ៉ាងណាឱ្យបានគ្រប់គ្រាន់ទៅតាមលក្ខណៈវិនិច្ឆ័យដែលអាស៊ានបានដាក់ជូន។ គួររំលេចបន្តិចថា ធម្មនុញ្ញអាស៊ានកំណត់លក្ខណៈវិនិច្ឆ័យចំនួនបួនសម្រាប់សមាជិកភាពដែលមានដូចជា ១. ទីតាំងភូមិសាស្ត្រ ២. ការទទួលស្គាល់ដោយរដ្ឋសមាជិកផ្សេងទៀត ៣. កិច្ចព្រមព្រៀងគោរពតាមធម្មនុញ្ញអាស៊ាន សមត្ថភាព និង ៤....
ហេតុអ្វីលោក ស៊ី ជីនពីង ជាបុរសដ៏មានឥទ្ធិពលនៅលើពិភពលោក?
នយោបាយការបរទេស
The Seed Cambodia
-
November 4, 2022
ឈានចូលវ័យ ៦៩ ឆ្នាំ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានក្លាយជាឥស្សរជននយោបាយដ៏មានឥទ្ធិពលម្នាក់នៅក្នុងបរិបទនយោបាយផ្ទៃក្នុង និងនៅលើឆាកអន្តរជាតិ។ ជាមេដឹកនាំបង្គោលរបស់បក្សកុម្មុយនីស្ដីចិន ប្រធានាធិបតីរូបនេះ បានធ្វើបរិវត្តកម្មប្រទេសខ្លួន ប្រែក្លាយពីប្រទេសដែលមានទំហំសេដ្ឋកិច្ចតូច និងឥទ្ធិពលភូមិសាស្ត្រនយោបាយស្ដួចស្ដើង ទៅជាប្រទេសមហាអំណាចដែលរះត្រដែតឡើង ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការបរទេស។ កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្ដចិនត្រូវបានបញ្ចប់ទៅ លោក...
ហេតុអ្វីបានសហភាពអឺរ៉ុបអាចជាតំបន់មានកំណើនសេដ្ឋកិច្ចយឺតជាងគេ?
នយោបាយការបរទេស
The Seed Cambodia
-
October 21, 2022
បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដែលបង្ករដោយជំងឺកូវីដ១៩មក ប្រទេសនៅក្នុងសហភាពអឺរ៉ុបក៏បានមកពើបប្រទះជាមួយនឹងវិបត្តិថ្មីមួយគឺការកើនឡើងនៃអត្រាអតិផរណាដែលបង្ករឡើងដោយសារតែសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី។ អត្រាអតិផរណានៅក្នុងតំបន់លុយអឺរ៉ូបានបន្តកើនឡើងរហូតមកដល់ ៩.៩% ប្រសិនបើគិតមកទល់ខែកញ្ញា ឆ្នាំ២០២២ ដែលអត្រានេះបានកើនឡើងជិត ១% បើធៀបជាមួយទិន្នន័យកាលពីខែសីហាកន្លងទៅនេះ។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីបញ្ហាដែលបណ្តាលឱ្យតម្លៃអតិផរណារបស់ប្រទេសជាច្រើននៅក្នុងតំបន់ប្រាក់អឺរ៉ូកើនឡើង ការព្យាករណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិទៅលើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបជាពិសេសគឺលើតំបន់រូបិយប័ណ្ណអឺរ៉ូ ជាមួយនឹងការឆ្លើយតបរបស់ធនាគារកណ្តាលអឺរ៉ុប។ ការកើនឡើងនៃអត្រាអតិផរណា ថ្វីត្បិតតែមានការប្រើប្រាស់នូវរូបិយបណ្ណរួមគ្នាគឺប្រាក់អឺរ៉ូ ប្រទេសដែលជាសមាជិកនៅក្នុងតំបន់នេះគឺមានតម្លៃអតិផរណាខុសៗគ្នា។ ហេតុផលដែលបណ្តាលឱ្យមានអត្រាអតិផរណាខុសៗពីគ្នានេះគឺបណ្តាលមកពីតម្លៃនៃទំនិញ និង លំនាំនៃការចំណាយរបស់ប្រជាជន និង លំនាំសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះខុសៗគ្នា ដូច្នេះហើយទើបផលប៉ះទង្គិចដែលបង្កដោយសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនក៏ខុសគ្នាទៅតាមនោះដែរ។ ការកើនឡើងនូវតម្លៃប្រេង និង ថាមពលគឺជាកត្តាមួយដែលជំរុញឱ្យមានការឡើងថ្លៃនូវតម្លៃទំនិញ ដែលជាលទ្ធផលបណ្តាលឱ្យអត្រាអតិផរណាកើនឡើង។...
កូរ៉េខាងជើងបាញ់មីស៊ីលសាកល្បងរំលងដំបូលផ្ទះជប៉ុន
នយោបាយការបរទេស
The Seed Cambodia
-
October 14, 2022
ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០ កូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងចំនួនប្រមាណជា ២៤២ ដង រួចមកហើយ ក្នុងនោះ ឆ្នាំ២០២២ មានចំនួននៃការបាញ់សាកល្បងច្រើនជាងគេ គឺរហូតដល់ទៅ ៤១ ដង គិតត្រឹមថ្ងៃទី៧ ខែតុលា។ ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបំផុតចុងក្រោយបង្អស់ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដែលជាការបាញ់បង្ហោះរំលងដែនអាកាសរបស់ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះបានជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានចេញសេចក្តីប្រកាសឱ្យពលរដ្ឋជប៉ុនទាំងអស់ស្វែងរកកន្លែងជ្រកកោន...
ទំនាក់ទំនងឥណ្ឌាជាមួយមហាអំណាច
នយោបាយការបរទេស
The Seed Cambodia
-
September 30, 2022
ការប្រែប្រួលនៃបរិបទពិភពលោករួមមាន សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចនិងបច្ចេកវិទ្យាបានធ្វើឱ្យពិភពលោកមើលឃើញកាន់តែច្បាស់ពីរបត់នយោបាយការបរទេសរបស់លោកNarendra Modiទៅលើប្រទេសមហាអំណាចរួមមានរុស្ស៊ី ចិន និង សហរដ្ឋអាមេរិក។ បើទោះបីជាប្រទេសឥណ្ឌាបានដាក់យុទ្ធសាស្ត្រឯករាជ្យ ប្រកាន់គោលជំហរមិនចូលបក្សសម្ព័ន្ធ ក៏ប៉ុន្តែឥណ្ឌានាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកModiបានជ្រើសយកយុទ្ធសាស្ត្រពហុបក្សសម្ព័ន្ធមកអនុវត្តមានន័យថាឥណ្ឌាអាចនឹងចងមិត្តជាមួយគ្រប់បណ្តាប្រទេសឱ្យតែកាលៈទេសៈបម្រើផលប្រយោជន៍ដល់ឥណ្ឌា។ ហេតុនេះហើយ សប្តាហ៍នេះយើងនឹងមកសិក្សាពីទំនាក់ទំនង របស់ឥណ្ឌាឆ្លើយតបទៅនឹងប្រទេសរុស្ស៊ី ចិន និង សហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរទំនាក់ទំនងរវាងឥណ្ឌានិងរុស្ស៊ី ជំនួបរវាងលោកប្រធានាធិបតីរុស្ស៊ីនិងឥណ្ឌានៅក្នុងកិច្ចសហប្រតិបត្តិការសៀងហៃ(SCO)កាលពីខែកញ្ញានេះ បានបង្ហាញពីភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈពេលដែលលោកNarendra Modiបានសម្តែងភាពមិនពេញចិត្តរបស់ខ្លួនជាសាធារណៈចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយលោក Modi បានលើកឡើងថា “ពេលនេះមិនមែនជាពេលធ្វើសង្រ្គាមទេ...
អង្គការដែលបរាជ័យក្នុងការទប់ស្កាត់មនោគមវិជ្ជានៅអាស៊ី (អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (Southeast Asia Treaty Organization))
នយោបាយការបរទេស
The Seed Cambodia
-
September 19, 2022
ក្រោយពីសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ ពិភពលោកក៏បានចាប់ផ្តើមនៅសករាជថ្មីនៃការទទួលឯករាជ្យរបស់ប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមប្រទេសធំៗ។ ហើយបន្ទាប់មក សង្គ្រាមមួយទៀតបានកើតឡើងនោះគឺសង្គ្រាមមនោគមវិជ្ជាដែលយើងបានស្គាល់ថាជាសង្រ្គាមត្រជាក់ ចាប់ផ្ដើមនៅឆ្នាំ១៩៤៧។ សង្គ្រាមនេះគឺបានកើតឡើងដោយសារការប្រកួតប្រជែងនៃមនោគមវិជ្ជារបស់ប្រទេសមហាអំណាចធំៗ និងជាប្រទេសឈ្នះសង្គ្រាមលោកលើកទី២ចំនួនពីរ ដែលរះឡើងជំនួសប្រទេសអាណានិគមចាស់ដែលមានបារាំងនិងអង់គ្លេសគឺ សហរដ្ឋអាមេរិក និងសហភាពសូវៀត។ ការប្រកួតប្រជែងនេះមិនសំដៅទៅលើការដាក់អាណានិគមគ្រប់គ្រងប្រទេសណាទៀតទេ ប៉ុន្តែគឺជាការប្រកួតប្រជែងលើមនោគមវិជ្ជារវាងលទ្ធិសេរីនិយមនិងលទ្ធិកុម្មុយនីស្ដជុំវិញពិភពលោកវិញម្តង។ សង្គ្រាមត្រជាក់បានធ្វើឱ្យពិភពលោកបែងចែកជាពីរ និងជាសង្គ្រាមដែលធ្វើឲប្រទេសមួយចំនួនធំដែលទើបទទួលបានឯករាជ្យធ្លាក់ចូលសង្រ្គាមស៊ីវិលដោយសារការប្រជែងនៃមនោគមន៍សេរីនិងកុម្មុយនីស្ត។ អង្គការសម័្ពន្ធយោធាជាច្រើនក៏ត្រូវបានបង្កើតច្រើនផងដែរនាសម័យនោះ ដូចជាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) របស់សហរដ្ឋអាមេរិចនិងអឺរ៉ុបខាងលិចដើម្បីការពារសម្ព័ន្ធមិត្ត និងរាំងខ្ទប់ការរីករាលដាលលទ្ធិកុម្មុយនីស្ដចូលតំបន់នេះ និងកិច្ចព្រមព្រៀងវ៉ាសូវី (Warsaw pact) ដែលមានសហភាពសូវៀតជាបងធំ និងបណ្ដាប្រទេសនៅប៉ែកអឺរ៉ុបខាងកើតដែលអនុវត្តលទ្ធិកុម្មុយនីស្ដ។ ក្នុងនោះដែរ យើងក៏បានឃើញថាក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏មានអង្គការសម្ព័ន្ធភាពយោធាមួយ...
“CSTO” អង្គការដែលមានមុខងារស្រដៀង NATO ប៉ុន្តែដឹកនាំដោយរុស្ស៊ី
នយោបាយការបរទេស
The Seed Cambodia
-
August 19, 2022
តើអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព(Collective Security Treaty Organization) គឺជាអ្វី? អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាពដែលហៅកាត់ជាភាសាអង់គ្លេសថាCSTO មានកំណើតចេញពីការបញ្ចប់នៃសន្ធិសញ្ញាសន្តិសុខសមូហភាព(Collective Security Treaty) ដែលត្រូវបានចុះហត្ថលេខានៅ Tashkent (Uzbekistan) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ១៩៩២។ ទើបនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០០២ នៅទីក្រុងមូស្គូ ក្រុមប្រឹក្សាសន្តិសុខសមូហភាពបានធ្វើការសម្រេចចិត្តផ្តល់ឋានៈជាអង្គការអន្តរជាតិក្នុងតំបន់ចំពោះសន្ធិសញ្ញាសន្តិសុខសមូហភាពហើយសព្វថ្ងៃមានសមាជិកចំនួន៦ដូចជារុស្ស៊ី អាមេនី បេឡារុស្ស...
ហេតុអ្វីការលាលែងរបស់ Boris Johnson ប៉ះពាល់ដល់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន?
នយោបាយការបរទេស
The Seed Cambodia
-
July 29, 2022
នៅថ្ងៃទី៧ ខៃកក្កដា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានប្រកាសជាផ្លូវការថាលោកនឹងលាលែងពីដំណែងជាថ្នាក់ដឹកនាំរបស់គណបក្សអភិរក្សនិងដំណែងជានាយករដ្ឋមន្ត្រីផងដែរ ក្រោយពីមន្ត្រីដែលលោកបានតែងតាំង គឺលោក Christopher Pincher បានពាក់ព័ន្ធនៅក្នុងរឿងអាស្រូវផ្លូវភេទ។ ក្រោយពីដំណឹងនៃការលាលែងរបស់លោកបានចេញជាផ្លូវការ គឺមានប្រតិកម្មអន្តរជាតិមួយដែលគួរឲ្យកត់សម្គាល់ដែលនោះគឺប្រតិកម្មពីប្រធានាធិបតី Volodymyr Zelenskky ដែលជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងប្រសាសន៍ផ្លូវការរបស់លោក លោកបានថ្លែងថា "ពួកយើងបានទទួលឮដំណឹងនេះដោយក្តីសោកសៅ។ មិនត្រឹមតែខ្ញុំទេ តែសង្គមអ៊ុយក្រែនទាំងមូលពិតជាមានក្តីអាណិតអាសូរទៅដល់លោក(Boris Johnson)។ មន្ត្រីរបស់ខ្ញុំក៏ដូចជាប្រជាជនអ៊ុយក្រែនសូមថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងរបស់លោក។" តាមរយៈប្រសាសន៍ខាងលើរបស់លោកZelenskyy...
តើការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិយ៉ាងដូចម្តេច?
នយោបាយការបរទេស
The Seed Cambodia
-
June 24, 2022
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជំហររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែ មិនមានភាពច្បាស់លាស់។ ក្នុងអំឡុងពេលរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា លោកបានព្យាយាម ប្រើប្រាស់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកឆ្ពោះទៅតំបន់អាស៊ី ខណៈដែលក្នុងរដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី បានផ្លាស់ប្តូរផ្ទុយគ្នាដោយលោកបានដកខ្លួនចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០១៧។ នៅឆ្នាំ២០២០លោកចូ បៃឌិនមានការប៉ុនប៉ងបង្កើតយុទ្ធសាស្ត្រជាថ្មី ក្នុងការកសាងនូវជំហររបស់ សហរដ្ឋអាមេរិកនៅក្នុងទឹកដីឥណ្ឌូប៉ាស៊ីហ្វិកដោយសង្កត់ធ្ងន់លើសម្ព័ន្ធមិត្ត ដៃគូពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ និងវិធីសាស្រ្តសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងតំបន់។អត្ថបទនេះយើងនឹងវិភាគឱ្យកាន់តែស៊ីជម្រៅទៅលើគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក សេរីភាវូបនីយកម្មសេដ្ឋកិច្ច...
អាស៊ាននៅកណ្ដាលតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
នយោបាយការបរទេស
The Seed Cambodia
-
June 17, 2022
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) ត្រូវបានបង្កើតឡើងដោយសហស្ថាបនិកចំនួនប្រាំប្រទេសរួមមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងហ្វ៊ីលីពីន កាលពីថ្ងៃទី០៨ សីហា ១៩៦៧។ ចាប់តាំងពីឆ្នាំ១៩៩៩ អង្គការថ្នាក់តំបន់មួយនេះមានសមាជិកទាំងអស់ចំនួន១០ប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ស្ថិតនៅចន្លោះរវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ អាស៊ានជារួម មានកំណើនសេដ្ឋកិច្ចលឿនរហ័សជាងគេ ដោយអាចរក្សាអត្រាកំណើនសេដ្ឋកិច្ចប្រមាណជា ៤.៦% ហើយបើគិតត្រឹមឆ្នាំ២០១៩ អាស៊ានមានទំហំសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ក្នុងពិភពលោក នេះបើយោងតាមរបាយការណ៍ ADO។ ក្រៅពីទំហំសេដ្ឋកិច្ច...
ហេតុអ្វីបានជាប្រទេសតួកគីជំទាស់នឹងប្រទេសហ្វាំងឡង់និងស៊ុយអែតឱ្យចូលជាសមាជិកណាតូ?
នយោបាយការបរទេស
The Seed Cambodia
-
June 10, 2022
នៅក្នុងពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ប្រទេស២ដែលមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ី គឺប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់បានដាក់បេក្ខភាពដើម្បីក្លាយជាសមាជិកអង្គការណាតូ ជាផ្លូវការ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំង២គឺបណ្តាលមកពីជម្លោះដែលកើតមានឡើង រវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនអស់រយៈពេលជាង៤ ខែទៅហើយ។ ប៉ុន្តែបេក្ខភាពរបស់ប្រទេសទាំង ២ គឺ មិនមានភាពរលូននោះទេ ដោយសារតែមានការជំទាស់ពីសមាជិកមួយរូបនៅក្នុងអង្គការណាតូ គឺប្រទេសតួកគី។ ហេតុអ្វីបានជាប្រទេសតួកគីជំទាស់នឹងបេក្ខភាពរបស់ប្រទេសហ្វាំងឡង់និងស៊ុយអែត? ការជួយជ្រោមជ្រែងសត្រូវរបស់ប្រទេសតួកគី មូលហេតុចម្បងមួយដែលប្រទេសតួកគីជំទាស់នឹងបេក្ខភាពរបស់ប្រទេសស៊ុយអែតនិងហ្វាំងឡង់ នោះគឺដោយសារតែរដ្ឋាភិបាលអក់ការា (Ankara)បានចោទថារដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ុបខាងជើងទាំង២ គឺបានជួយជ្រោមជ្រែងទៅដល់ក្រុមយោធាPKK ដែលរដ្ឋាភិបាលប្រទេសតួកគីចាត់ទុកថាជាក្រុមភេវរកម្ម។ ក្រុមPKK មានឈ្មោះពេញថាគណបក្សពលករឃីឌីស្ថាន (Kurdistan Workers'...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ