Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ការប៉ះទង្គិចរវាងឥណ្ឌា និងប៉ាគីស្ថានគឺជាកង្វល់នៃសន្តិសុខពិភពលោក
The Seed Cambodia
-
May 29, 2025
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាមានការឈានដល់ការឃាត់ខ្លួនលោករ៉ូឌ្រីហ្គោ ឌុយទែតេទៅកាន់តុលាការព្រហ្មទណ្ឌពិភពលោក(ICC)?
The Seed Cambodia
-
March 28, 2025
នយោបាយការបរទេស
តើចិននឹងឈរជំហរបែបណាលើករណីវិវាទ រុស្ស៊ី-អ៊ុយក្រែន?
នយោបាយការបរទេស
The Seed Cambodia
-
February 25, 2022
វិបត្តិអ៊ុយក្រែននិងរុស្ស៊ីជាបញ្ហាដែលមានឬសគល់ស្មុកស្មាញតាំងពីប្រវត្តិសាស្ត្រ ហើយមិនមែនជាបញ្ហាដែលពាក់ព័ន្ធត្រឹមតែគូភាគីទាំងពីរនោះទេ ប៉ុន្តែវាត្រូវបានលូកដៃចូលពីមហាអំណាចអាមេរិក មហាអំណាចចិន សហភាពអ៊ឺរ៉ុប និងអង់គ្លេសផងដែរ ដែលជាហេតុធ្វើឱ្យសង្គ្រាមលោកងាយនឹងផ្ទុះឡើងប្រសិនបើមានការថ្លោះធ្លោយណាមួយកើតឡើង។ ព្រឹត្តិការណ៍ចុងក្រោយនៃជម្លោះនេះគឺរុស្ស៊ីបាននឹងកំពុងចេញប្រតិបត្តិការកងកម្លាំងយោធារបស់ខ្លួន ចូលឈ្លានពានអ៊ុយក្រែនជាផ្លូវការ ដោយបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងសំខាន់ៗមួយចំនួន។ រីឯលោកខាងលិចវិញ ជាពិសេសសហរដ្ឋអាមេរិក លោកប្រធានាធិបតី ចូ បៃដិន បានកោះប្រជុំសមាជិកក្រុមប្រទេសទាំង៧ G7 និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីដាក់ទណ្ឌកម្មឱ្យកាន់តែធ្ងន់មួយកម្រិតទៀតទៅលើរុស្ស៊ី។ ប្រតិកម្មពីសំណាក់គ្រប់បណ្ដាប្រទេសលើពិភពលោកទាំងអស់ក៏មិនខុសគ្នាប៉ុន្មានទេ គឺបានថ្កោលទោសចំពោះទង្វើរបស់រុស្ស៊ី ហើយសូម្បីតែលោកអង់តូនីញ៉ូ ហ្គូទែរស៍ ប្រមុខអង្គការពិភពលោកក៏បានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ប្រតិកម្មសឹកលើអ៊ុយក្រែនជាបន្ទាន់ផងដែរ។ ដោយឡែក...
ការវាយប្រហាររបស់ក្រុម Houthi ទៅលើទីតាំងស្តុកប្រេងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម
នយោបាយការបរទេស
The Seed Cambodia
-
February 11, 2022
នៅថ្ងៃទី២១ខែមករាកន្លងមកនេះក្រសួងការបរទេសកម្ពុជាបានថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុម Houthi ទៅលើទីតាំងស្តុកប្រេងមួយនៅក្នុងទីក្រុងអាប៊ូដាប៊ី រាជធានីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ការវាយប្រហារនេះបានធ្វើឱ្យបាត់បង់ជីវិតមនុស្សចំនួន ៣ នាក់ក៏ដូចជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កិត្តិសព្ទរបស់ប្រទេសអារ៉ាប់រួមដែលសេដ្ឋកិច្ចពឹងពាក់យ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍និងអាកាសចរណ៍។ ជាការឆ្លើយតបទៅនឹងការវាយប្រហារមួយនេះ កងទ័ពអាកាសប្រទេសអារាប៊ីសាអ៊ូឌីតដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសអារ៉ាប់រួមបានវាយប្រហារបកទៅលើជំរុំទ័ពរបស់ក្រុមHouthi។ ប៉ុន្តែនេះមិនមែនជាលើកទីមួយនោះទេដែលភាគីបានវាយប្រហារគ្នា ដែលជាក់ស្តែងជម្លោះរវាងភាគីទាំងពីរបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ តើមានព្រឹតិ្តការណ៉អ្វីខ្លះដែលនាំឲ្យភាគីទាំងពីរមានជម្លោះរវាងគ្នា?តើបរិបទរបស់ប្រទេសយេម៉េនគឺមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះនៅក្នុងឆាកនយោបាយរបស់មជ្ឈិមបូព៌ាក៏ដូចជាពិភពលោកទាំងមូល? ក្រុមHouthiគឺជាចលនានៃសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតដែលបានបង្កើតឡើងនៅក្នុងភាគខាងជើងនៃប្រទេសយេម៉េននៅក្នុងចុងទសវត្សន៍ឆ្នាំ១៩៩០។ ឈ្មោះ Houthi គឺជាឈ្មោះរបស់កុលសម្ព័ន្ធមួយក្រុមដែលសមាជិកក៏ដូចជាអ្នកដឹកនាំនៃក្រុមនេះគឺមានជាប់សាច់ឈាមនៃកុលសម្ព័ន្ធHouthiនេះ។ ក្រុមមួយនេះត្រូវបានបង្កើតឡើងដោយលោក Hussein Badreddin al-Houthi ដែលគោលបំណងសំខាន់គឺប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ជាក់ស្តែងបាវចនារបស់ក្រុមHouthiគឺអាចបកស្រាយបានថា “ព្រះជាម្ចាស់គឺអស្ចារ្យបំផុត សូមឲ្យសេចក្តីស្លាប់មានចំពោះសហរដ្ឋអាមេរិក សូមឲ្យសេចក្តីស្លាប់មានចំពោះអ៊ីស្រាអែល សូមឲ្យជនជាតិជ្វីបត្រូវបណ្តាសារ...
ហេតុអ្វីបានជាកូរ៉េខាងជើងកាន់កម្មវិធីនុយក្លេរអ៊ែរមិនប្រលែង?
នយោបាយការបរទេស
The Seed Cambodia
-
February 4, 2022
កូរ៉េខាងជើង គឺជារដ្ឋកុម្មុយនីស្តដែលត្រូវបានគេដឹងថា ជារដ្ឋមួយក្នុងចំណោមរដ្ឋទាំងប្រាំបួនលើពិភពលោកដែលអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរឥតស្រាកស្រាន្ត (សហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន ចក្រភពអង់គ្លេស ប៉ាគីស្ថាន ឥណ្ឌា អ៊ីស្រាអែល និងកូរ៉េខាងជើង)។ ទន្ទឹមនឹងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន កូរ៉េខាងជើងក៏ទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់មហាអំណាចធំៗរបស់ពិភពលោកដូចជា សហរដ្ឋអាមេរិក និងលោកខាងលិចផងដែរ។ ទោះបីជាទទួលរងនូវគំនាបសេដ្ឋកិច្ចពីមហាអំណាចធ្ងន់ធ្ងរ និងពុំសូវមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេងៗបានរហ័សដូចបងប្អូនកូរ៉េរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏មេដឹកនាំកូរ៉េខាងជើងទាំងបីជំនាន់ នៅតែបន្តមហិច្ឆតាក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឥតឈប់ឈរ។ មិនតែប៉ុណ្ណោះថ្មីៗនេះ កូរ៉េខាងជើងថែមទាំងបានប្រកាសអំពីការចាប់ផ្ដើមអភិវឌ្ឍន៍គម្រោង នុយក្លេអ៊ែ និងមីសីលផ្លោងអន្តរទ្វីប...
លទ្ធិប្រជាធិបតេយ្យេរបស់សហរដ្ឋអាមេរិកកំពុងមានការគម្រាមកំហែង
នយោបាយការបរទេស
The Seed Cambodia
-
January 21, 2022
សហរដ្ឋអាមេរិកបានកិត្តិនាមថាជាបិតាប្រជាធិបតេយ្យមិនមែនដោយសារតែខ្លួនជាប្រទេសដែលបង្កើតលទ្ធិប្រជាធិបតេយ្យដំបូងគេនោះទេ ប៉ុន្តែជាប្រទេសដែលអនុវត្ដនិងនាំមុខលទ្ធិប្រជាធិបតេយ្យរហូតពង្រីកសក្ដានុពលលទ្ធិនេះឱ្យឈ្នះសង្គ្រាមត្រជាក់លើសង្វៀនប្រកួតប្រជែងមនោគមវិជ្ជា។ បើគិតពីទំហំវិញ សហរដ្ឋអាមេរិកក៏មិនមែនជាប្រទេសលទ្ធិប្រជាធិបតេយ្យធំជាងគេនៅក្នុងពិភពលោកដែរ ពីព្រោះប្រទេសឥណ្ឌាប្រកាន់របបលទ្ធិប្រជាធិបតេយ្យជាមួយប្រជាពលរដ្ឋប្រមាណជាង ១,៣ ប៊ីលាននាក់។ យ៉ាងណាមិញ ប្រវត្ដិសាស្ត្រដ៏ត្រចះត្រចង់របស់សហរដ្ឋអាមេរិករាប់ចាប់តាំងពីស្ថិតក្រោមអាណានិគមនិងក្រោយមកបានងើបចេញអាណានិគមអង់គ្លេស ហើយបន្តរហូតក្លាយជាប្រទេសមហាអំណាចទី ១ នៅក្នុងពិភពលោក សហរដ្ឋអាមេរិក បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសគំរូ និងដៃគូសម្រាប់ប្រកួតប្រជែង។ ទោះបីជាយ៉ាងនេះក្ដី មនុស្សជាច្រើនយល់ឃើញថា សហរដ្ឋអាមេរិកមិនមែនជាឋានសួគ៌នៃលទ្ធិប្រជាធិបតេយ្យដូចដែលបានគេធ្លាប់ល្បីនិងលឺតៗគ្នានោះទេ ដែលជាក់ស្ដែងក៏មានវិបត្ដិរើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរ និងការធ្លាក់ចុះនៃការឯកភាពជាតិ។ ការរើសអើងពូជសាសន៍នេះអាចចាត់ទុកជាដំបៅមួយដែលកើតឡើងជាយូរណាស់មកហើយគ្រាន់តែមិនមានអាការៈធ្ងន់ធ្ងរក្រោយពីសង្គ្រាមស៊ីវិលអាមេរិកបានបញ្ចប់ ប៉ុន្តែនៅពេលដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចាប់ផ្ដើមធ្វើយុទ្ធនាការបោះឆ្នោត...
ប្រសិនអាមេរិកមិនលូកដៃចូលបញ្ហាពិភពលោក តើពិភពលោកនឹងមានស៊ីណារីយ៉ូអ្វីខ្លះ?
នយោបាយការបរទេស
The Seed Cambodia
-
January 7, 2022
ព្រឹត្តិការណ៍ធំៗត្រូវបានកត់ត្រាទាំងនៅក្នុងទំព័រសៀវភៅប្រវត្តិសាស្ត្រ និងត្រូវបានមនុស្សជាតិចងចាំទុក ដែលជាទូទៅ វាត្រូវបានអ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិ តែងតែលើកយកមកពិភាក្សាឥតឈប់ឈរ រួមមានព្រឹត្តិការណ៍សង្រ្គាមលោកលើកទី២ សង្គ្រាមត្រជាក់ជាងបួនទសវត្សរ៍ មហាភេរវកម្ម ១១ កញ្ញា សង្គ្រាមនៅឧបទ្វីបកូរ៉េ របកគំហើញថ្មីជាច្រើននៅក្នុងលំហរអាកាស និងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតដែលជារបត់នយោបាយពិភពលោក។ លើសពីនេះទៀត សូម្បីតែបាតុភូតនៃជម្លោះថ្នាក់តំបន់ និងថ្នាក់អន្តរជាតិសព្វថ្ងៃ ក៏កំពុងទទួលបានការចាប់អារម្មណ៍ ក៏ដូចជាការលើកយកមកជជែកពីសំណាក់មហាជនទូទៅផងដែរ។ ការជជែកអំពីបញ្ហាទាំងនោះទៀតសោត គេមិនភ្លេចឡើយក្នុងការលើកឡើងនូវឈ្មោះរបស់ប្រទេសដែលគេហៅថាជាបិតាប្រជាធិបតេយ្យ និងជាមេសន្តិសុខពិភពលោក នោះគឺសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនេះហើយដែលតែងតែឈានលូកដៃចូលស្ទើរគ្រប់បញ្ហានយោបាយនិងសេដ្ឋកិច្ច ដូច្នេះ...
មូលហេតុដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសតួកគីដាំក្បាលចុះ
នយោបាយការបរទេស
The Seed Cambodia
-
December 24, 2021
បើយោងទៅតាមរបាយការរបស់ធនាគារពិភពលោក (World Bank) សេដ្ឋកិច្ចរបស់តួកគីធ្លាប់តែមានសន្ទុះយ៉ាងខ្លាំង ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះប្រទេសនេះបានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចយ៉ាងច្រើនដែលក្នុងនោះរួមមានទាំង វិបត្តិអតិផរណាការកើនឡើង អត្រាគ្មានការងារធ្វើ និង ភាពងាយរងគ្រោះក្នុងវិស័យសាជីវកម្ម និងហិរញ្ញវត្ថុជាដើម។ យោងទៅតាមរបាយការណ៍ដដែលពីធនាគារពិភពលោកនេះ អត្រាគ្មានការងារធ្វើបានកើនឡើងពី ជាង១០%នៅក្នុងឆ្នាំ២០១០ទៅជិត ១៤%នៅក្នុងឆ្នាំ២០២០ រីឯកម្រិតអតិផរណាវិញបានកើនឡើងដល់ទៅ ២១ % បើគិតមកត្រឹមខែធ្នូនៃឆ្នាំ២០២១នេះ ដែលនៅក្នុងខែធ្នូឆ្នាំ២០២០តម្លៃអតិផរណាគឺមានត្រឹមតែជាង ១៤ %តែប៉ុណ្ណោះ នេះបើយោងទៅតាមទន្និន័យរបស់ធនាគារកណ្ដាលតួកគី។ តម្លៃរូបិយប័ណ្ណតួកគី លីរ៉ា...
ហេតុអ្វីបានជាអាមេរិកត្រូវលូកដៃចូលភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន?
នយោបាយការបរទេស
The Seed Cambodia
-
December 17, 2021
នៅក្នុងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍មួយដែលពណ៌នាពីការនិយាយតាមរយៈខ្សែទូរសព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន និងប្រធានាធិបតីប្រទេសរុស្ស៊ីលោកវ្លាឌីមៀ ពូទីន។ នៅក្នុងការនិយាយចរចារ លោកចូ បៃដិន បានលើកឡើងពីបញ្ហាមួយដែលទាក់ទងនឹងការបង្កើនកងកម្លាំងទ័ពរបស់ប្រទេសរុស្ស៊ីនៅឯព្រំប្រទល់ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។ ប៉ុន្តែលោកពូទីនបានបង្ហាញជំហររបស់ខ្លួនយ៉ាងរឹងមាំចំពោះសកម្មភាពរបស់ខ្លួនដោយលោកបានអះអាងថា រដ្ឋាភិបាលរបស់អ៊ុនក្រែនបានគាបសង្កត់ទៅលើជនជាតិរុស្ស៊ីដែលកំពុងរស់នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ តើហេតុអ្វីបានជាប្រទេសរុស្ស៊ីជាប់ពាក់ព័ន្ធនឹងវិវាទជាមួយនឹងប្រទេសអ៊ុយក្រែន ហើយហេតុអ្វីបានជាសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ទៅលើបញ្ហារវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន? ដើមចមនៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនបានកកើតឡើងចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយសារ ព្រឹត្តិការណ៍ Euromaidan ហើយព្រឹត្តិការណ៍នេះក៏ជារបត់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ Euromaidan គឺជាការធ្វើបាតុកម្មរបស់ប្រជាជនអ៊ុយក្រែនក្នុងការតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលទំនោរទៅរដ្ឋាភិបាលរុស្ស៊ីក្នុងការពន្យារពេលក្នុងការចុះកិច្ចព្រមព្រៀងជាមួយនឹងសហភាពអឺរ៉ុបដែលជាកិច្ចព្រមព្រៀងសំខាន់សម្រាប់ប្រទេសអ៊ុយក្រែនក្នុងការក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។ ការធ្វើបាតុកម្មនេះបានបញ្ចប់ដោយក្រុមបាតុករទទួលបានជ័យជំនះ...
វិបត្តិជនភៀសខ្លួននៅតាមព្រំដែនប៉ូឡូញ (Poland) និងបេឡារុស (Belarus)
នយោបាយការបរទេស
The Seed Cambodia
-
December 3, 2021
វិបត្តិជនភៀសខ្លួនគឺជាបញ្ហាចម្បងមួយដែលប្រទេសនៅក្នុងតំបន់អឺរ៉ុបនិងនៅតាមតំបន់មជ្ឍិមបូព៌ាកំពុងតែជួបប្រទះ។ សង្គា្រមសុីវិលដ៏រ៉ាំរ៉ៃនៅតាមបណ្តាប្រទេសនៅមជ្ឍិមបូព៌ាបានធ្វើឱ្យមានកំណើនជនភៀសខ្លួនទៅតាមបណ្តាប្រទេសនានាជាពិសេសប្រទេសដែលនៅជាប់ព្រំប្រទល់និងប្រទេសនៅក្នុងតំបន់អឺរ៉ុប។ វិបត្តិជនភៀសខ្លួនគឺជាទំនួលខុសត្រូវរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកព្រោះរដ្ឋាភិបាលនីមួយៗមានកាតព្វកិច្ចដើម្បីផ្តល់នូវសុវត្ថិភាពក្នុងការរស់នៅដល់ប្រជាជនរបស់ខ្លួន ប៉ុន្តែប្រសិនបើរដ្ឋាភិបាលទាំងមិនអាចសម្រចបានការផ្តល់ឱ្យនេះទេ នោះវានិងក្លាយទៅជាទំនួលខុសត្រូវ ឬ ជាបន្ទុករបស់រដ្ឋាភិបាលនៃប្រទេសទីបីឬប្រទេសគោលដៅរបស់ជនភៀសខ្លួនទាំងនោះ។ ជាក់ស្តែងប្រទេសប៉ូឡូញ និង ប្រទេសបេឡារុសបានកំពុងតែមានបញ្ហាយ៉ាងតឹងសសៃកដាក់គ្នាជុំវិញបញ្ហាជនភៀសខ្លួននេះផងដែរ។ តើមានរឿងអ្វីដែលកំពុងតែកើតឡើងរវាងប្រទេសប៉ូឡូញ និង បេឡារុស? វិបត្តិជនភៀសខ្លួនគឺជាបញ្ហាមួយដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសប៉ូឡូញដែលជាប្រទេសសមាជិករបស់សហភាពអឺរ៉ុបមានភាពរង្គោះរង្គើរជាមួយនិងប្រទេសបេឡារុសដែលមានព្រំប្រទល់ជាប់គ្នា។ បញ្ហាដ៏រកាំរកូសនេះបានកើតឡើងកាលពីដើមឆ្នាំ២០២១កន្លងមកនេះនៅពេលដែលប្រធានាធិបតីនៃប្រទេសបេឡារុសលោក អាឡិចសេនដឺ លូកាស៊ីនកូ ( Alexander Lukashenko) បានប្រកាសថាខ្លួននឹងលែងធ្វើការឃាត់ឃាំងជនភៀសខ្លួនដែលមកពីមជ្ឃិមបូព៌ាកុំឱ្យធ្វើដំណើរចូលទៅក្នុងសភាពអឺរ៉ុបទៀតហើយ ដែលនេះបានបង្ករឱ្យមានជនភៀសខ្លួនប្រមាណជា ៣ទៅ ៤ពាន់នាក់ កំពុងតែធ្វើការព្យាយាមឆ្លងទៅក្នុងសហភាពអុឺរ៉ុបតាមព្រំប្រទល់នៃប្រទេសប៉ូឡូញ។ ជាការឆ្លើយតប...
ហេតុអ្វីចិននិងតៃវ៉ាន់ឈ្លោះគ្នាមិនចេះឈប់?
នយោបាយការបរទេស
The Seed Cambodia
-
November 26, 2021
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ចាប់តាំងពីឆ្នាំ១៩៤៩មក វត្តមាននៃចិនដីគោក និងចិនដីកោះបានបង្ហាញខ្លួនឡើងបន្ទាប់ពីកងទ័ពអ្នកជាតិនិយមចិនដែលកាលនោះ ដឹកនាំដោយលោក ឈៀង កៃសេក Chiang Kai-Shek បានច្បាំងចាញ់កងទ័ពកុម្មុយនិស្តរបស់លោក ម៉ៅ សេទុង Mao Tsé-Toung បន្ទាប់មក លោក ឈៀង កៃសេក បានភៀសខ្លួនមកប្រកាសបង្កើតសាធារណរដ្ឋចិននៅឆ្នាំ១៩៤៩ នៅលើកោះតៃវ៉ាន់។ ដោយឡែក សម្រាប់លោក ម៉ៅ សេទុង វិញ...
ហេតុអ្វីបានជាអាស៊ានជ្រើសយកជំហានមិនអញ្ញើញមីយ៉ាន់ម៉ាមកចូលរួមប្រជុំ?
នយោបាយការបរទេស
The Seed Cambodia
-
October 29, 2021
បន្ទាប់ ៨ ខែនៃការផ្តួលរំលំធ្វើដោយរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ា ទីបំផុតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានធ្វើការសម្រេចចិត្តរារាំងមេដឹកនាំរបបយោធាលោក Min Aung Hlaing ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងសប្តាហ៍នេះ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន សមាជិករបស់អាស៊ានបានស្នើអញ្ចើញអ្នកតំណាងដែលមិនមែនជាអ្នកតំណាងនយោបាយ (Non-political representative) របស់មីយ៉ាន់ម៉ាដើម្បីចូលរួមកិច្ចប្រជុំកំពូលតំបន់នៅក្នុងខែតុលានេះ។ ប៉ុន្តែការអញ្ជើញនេះត្រូវបានបដិសេដដោយរដ្ឋាភិបាលយោធារបស់លោក Min Aung Hlaing ព្រោះលោកយល់ថារដ្ឋាភិបាលរបស់លោកស្របច្បាប់ ហើយអាស៊ានកំពុងដើរផ្ទុយពីគោលការណ៍មិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសជាសមាជិកនិងបម្រើគោលនយោបាយរបស់ប្រទេសមហាអំណាចខាងក្រៅ។ ការរារាំងមិនឱ្យមេដឹកនាំយោធាចូលរួមកិច្ចប្រជុំអាស៊ាននេះជារឿងកម្រមួយ និងបានឱ្យឃើញពីឆន្ទៈនិងឥទ្ធិពលរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ដែរ ហើយទីបញ្ចប់គឺក្នុងកិច្ចប្រជុំកំពូលដែលប្រព្រឹត្តទៅនៅប្រទេសប្រុយណេវិញគឺគ្មានវត្តមានរបស់អ្នកតំណាងណាមួយរបស់មីយ៉ាន់ម៉ានោះទេ។ មូលហេតុនៃការរារាំងមិនឱ្យមេដឹកនាំយោធាចូលរួមកិច្ចប្រជុំ មូលហតុចម្បងក្នុងការមិនអញ្ញើញមីយ៉ាន់ម៉ាមកប្រជុំនោះគឺ...
ព្រឹត្តិការណ៍នៃការបោះឆ្នោតសភារបស់ប្រទេសអាល្លឺម៉ង់
នយោបាយការបរទេស
The Seed Cambodia
-
October 15, 2021
នៅក្នុងទំនាក់ទំនងនយោបាយអន្តរជាតិ របត់នយោបាយនៅក្នុងប្រទេសជាតិមួយតែងតែធ្វើឱ្យមានបម្រែបម្រួលទំនាក់ទំនងនៅក្នុងតំបន់ឬរវាងប្រទេសនឹងប្រទេស ដែលឥទ្ធិពលនៃបម្រែបម្រួលនេះអាចនឹងតិចឬច្រើនផ្អែកទៅលើភូមិសាស្ត្រនយោបាយ ប្រវត្តិសាស្រ្តនយោបាយ និងឥទ្ធិពលរបស់ប្រទេសនោះនៅក្នុងពិភពលោក។ ជាក់ស្តែងកាលពីចុងឆ្នាំ២០២០កន្លងទៅនេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យមានការរង្គោះរង្គើរយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដោយអ្នកដឹកនាំ និងអ្នកនយោបាយតាមបណ្តាប្រទេសជាច្រើនបានតាមដានយ៉ាងដិតដល់ជាមួយនឹងលទ្ធផលនៃការបោះឆ្នោតនេះ។ បន្ថែមលើសពីនេះទៅទៀតអ្នកវិភាគនយោបាយជាច្រើនក៏បានធ្វើការវិភាគនិងព្យាករណ៍ទុកផងដែរនូវគោលនយោបាយការបរទេសរបស់បេក្ខជនប្រធានាធិបតីថ្មីដែលនឹងឡើងកាន់អំណាច។ នេះបានសរបញ្ជាក់ថាបម្រែបម្រួលនយោបាយនិងរបបគ្រប់គ្រងរបស់ប្រទេសមហាអំណាចតែងតែមានឥទ្ធិពល មិនថាតិចឬច្រើនឡើយដែលធ្វើឱ្យប្រទេសផ្សេងៗមិនអាចរំលងចំណាប់អារម្មណ៍បាន។ រីឯប្រទេសអាល្លឺម៉ង់ដែលជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងទ្វីបអឺរ៉ុបក៏ទើបតែបានបញ្ចប់ការបោះឆ្នោតសភាហើយដែរ ក៏ប៉ុន្តែលទ្ធផលនៃការបង្កើតរដ្ឋាភិបាលភិបាលនៅមិនទាន់បានកើតឡើងនៅឡើយទេដោយសារតែគណបក្សនយោបាយទាំងនោះកំពុងតែធ្វើការចរចារគ្នាក្នុងការបង្កើតរដ្ឋាភិបាលចម្រុះមួយ។ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកមើលថាការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៅក្នុងប្រទេសអាល្លឺម៉ង់ប្រព្រឹត្តិទៅយ៉ាងដូចម្តេច? ហើយថាតើអ្វីទៅគឺជាប្រព័ន្ធរដ្ឋាភិបាលចម្រុះដែលមានប្រើប្រាស់នៅក្នុងប្រទេសអាល្លឺម៉ង់សព្វថ្ងៃនេះ? បន្ទាប់មកយើងនឹងងាកមកមើលអំពីបច្ចុប្បន្នភាពនៃសម្លេងគណបក្សនយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។ តើការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៅក្នុងប្រទេសអាល្លឺម៉ង់ប្រព្រឹត្តិទៅយ៉ាងដូចម្តេច? ប្រទេសអាល្លឺម៉ង់តែងតែរៀបចំការបោះឆ្នោតសភានៅរៀងរាល់៤ឆ្នាំម្តង ហើយនៅក្នុងការបោះឆ្នោតនេះផងដែរ អធិការបតី ឬដែលយើងស្គាល់ជាភាសារអង់គ្លេសថា Chancellor នឹងមិនត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្តាល់ពីសំណាក់ប្រជាជនអាល្លឺម៉ង់នោះទេ។ ប្រជាជនអាល្លឺម៉ង់ម្នាក់ទទួលបានសិទ្ធិធ្វើការបោះឆ្នោតពីរសម្លេង ហើយនៅលើសន្លឹកឆ្នោតដែលពួកគេទទួលបានគឺត្រូវបានបែងចែកជាពីរផ្នែក។...
នយោបាយអាល្លឺម៉ង់បន្ទាប់ពីលោកស្រី Angela Merkel
នយោបាយការបរទេស
The Seed Cambodia
-
October 1, 2021
កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ អាល្លឺម៉ង់បានរៀបចំការរបោះឆ្នោតជាតិ (German Federal Election 2021) ជ្រើសរើសសមាជិកសភាដែលមាន៧០៩កៅអី (Bundestag) បានទាក់ទាញចំណាប់អារម្មណ៍អ្នកវិភាគនយោបាយអន្តរជាតិមកមើលពីស្ថានភាពនយោបាយប្រទេសអឺរ៉ុបមួយនេះ។ ការបោះឆ្នោតនេះមានសារៈសំខាន់ដោយសារតែអ្នកឈ្នះឆ្នោតលើកនេះនឹងមកជំនួសលោកស្រី អេនជេឡា មឺកែល (Angela Merkel)។ នយោបាយអាល្លឺម៉ង់ក្រោមអាណត្តិរបស់លោកស្រីអេនជេឡាមឺកែល Angela Merkel អាល្លឺម៉ង់ជារដ្ឋសហព័ន្ធដែលត្រូវបានបែងចែកជា២នៅអំឡុងសង្គ្រាមត្រជាក់បន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី២។ បន្ទាប់ពីជញ្ជាំងបែរឡាំងបានរលំ អាល្លឺម៉ង់បានបង្រួបបង្រួមឡើងវិញ។ នយោបាយប្រទេសអាល្លឺម៉ង់បានផ្លាស់ប្តូរខ្លាំងនៅក្រោមការគ្រប់គ្រងរបស់លោកស្រី Angela Merkel...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ