"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ

មូលហេតុដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសតួកគីដាំក្បាលចុះ

បើយោងទៅតាមរបាយការរបស់ធនាគារពិភពលោក (World Bank) សេដ្ឋកិច្ចរបស់តួកគីធ្លាប់តែមានសន្ទុះយ៉ាងខ្លាំង ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះប្រទេសនេះបានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចយ៉ាងច្រើនដែលក្នុងនោះរួមមានទាំង វិបត្តិអតិផរណាការកើនឡើង អត្រាគ្មានការងារធ្វើ និង ភាពងាយរងគ្រោះក្នុងវិស័យសាជីវកម្ម និងហិរញ្ញវត្ថុជាដើម។ យោងទៅតាមរបាយការណ៍ដដែលពីធនាគារពិភពលោកនេះ អត្រាគ្មានការងារធ្វើបានកើនឡើងពី ជាង១០%នៅក្នុងឆ្នាំ២០១០ទៅជិត ១៤%នៅក្នុងឆ្នាំ២០២០ រីឯកម្រិតអតិផរណាវិញបានកើនឡើងដល់ទៅ ២១ % បើគិតមកត្រឹមខែធ្នូនៃឆ្នាំ២០២១នេះ ដែលនៅក្នុងខែធ្នូឆ្នាំ២០២០តម្លៃអតិផរណាគឺមានត្រឹមតែជាង ១៤ %តែប៉ុណ្ណោះ នេះបើយោងទៅតាមទន្និន័យរបស់ធនាគារកណ្ដាលតួកគី។ តម្លៃរូបិយប័ណ្ណតួកគី លីរ៉ា...

ហេតុអ្វីបានជាអាមេរិកត្រូវលូកដៃចូលភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន?

នៅក្នុងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍មួយដែលពណ៌នាពីការនិយាយតាមរយៈខ្សែទូរសព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន និងប្រធានាធិបតីប្រទេសរុស្ស៊ីលោកវ្លាឌីមៀ ពូទីន។ នៅក្នុងការនិយាយចរចារ លោកចូ បៃដិន បានលើកឡើងពីបញ្ហាមួយដែលទាក់ទងនឹងការបង្កើនកងកម្លាំងទ័ពរបស់ប្រទេសរុស្ស៊ីនៅឯព្រំប្រទល់ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។ ប៉ុន្តែលោកពូទីនបានបង្ហាញជំហររបស់ខ្លួនយ៉ាងរឹងមាំចំពោះសកម្មភាពរបស់ខ្លួនដោយលោកបានអះអាងថា រដ្ឋាភិបាលរបស់អ៊ុនក្រែនបានគាបសង្កត់ទៅលើជនជាតិរុស្ស៊ីដែលកំពុងរស់នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ តើហេតុអ្វីបានជាប្រទេសរុស្ស៊ីជាប់ពាក់ព័ន្ធនឹងវិវាទជាមួយនឹងប្រទេសអ៊ុយក្រែន ហើយហេតុអ្វីបានជាសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ទៅលើបញ្ហារវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន? ដើមចមនៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនបានកកើតឡើងចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយសារ ព្រឹត្តិការណ៍ Euromaidan ហើយព្រឹត្តិការណ៍នេះក៏ជារបត់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ Euromaidan គឺជាការធ្វើបាតុកម្មរបស់ប្រជាជនអ៊ុយក្រែនក្នុងការតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលទំនោរទៅរដ្ឋាភិបាលរុស្ស៊ីក្នុងការពន្យារពេលក្នុងការចុះកិច្ចព្រមព្រៀងជាមួយនឹងសហភាពអឺរ៉ុបដែលជាកិច្ចព្រមព្រៀងសំខាន់សម្រាប់ប្រទេសអ៊ុយក្រែនក្នុងការក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។ ការធ្វើបាតុកម្មនេះបានបញ្ចប់ដោយក្រុមបាតុករទទួលបានជ័យជំនះ...

តើ Omicron អាចជះឥទ្ធិពលមកដល់សេដ្ឋកិច្ចពិភពលោកយ៉ាងណាខ្លះ?

មុននឹងមានវត្ដមានរបស់ Omicron ដែលបានរកឃើញនៅថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅនេះនៅអាហ្រ្វិកខាងត្បូង មេរោគបម្លែងថ្មី Delta ត្រូវបានចាត់ទុកថាជាប្រភេទមេរោគកូវីដ១៩កំពូល ដែលអាចមានសមត្ថភាពឆ្លងលឿន ងាយឱ្យអាចជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនិងបាត់បង់ជីវិត។ វត្តមានរបស់មេរោគ Omicron បានធ្វើឱ្យពិភពលោកភ័យព្រួយដោយសារតែមានការសង្ស័យថាមេរោគបម្លែងខ្លួនថ្មីមួយនេះអាចនឹងក្លាយជាដណ្ដើមដំណែងជាមេរោគបម្លែងថ្មីដែលខ្លាំងជាងគេពីមេរោគ Delta និងអាចមានវត្ដមាននៅពាសពេញពិភពលោកនាពេលបន្តិចទៀតនេះ ខណៈប្រទេសលើសពី ៥០ បានប្រកាសពីវត្ដមានរបស់វា។ ដូចនេះ តើសេដ្ឋកិច្ចពិភពអាចនឹងរងផលឥទ្ធិពលយ៉ាងណាពី Omicron? មេរៀនចាស់បង្កើតឱ្យមានការរឹតបន្តឹង បើយើងប្រៀបធៀបពីការផ្ទុះមេរោគបម្លែងខ្លួនថ្មី Delta និង Omicron យើងនឹងឃើញថា...

វិបត្តិជនភៀសខ្លួននៅតាមព្រំដែនប៉ូឡូញ​ (Poland) និងបេឡារុស (Belarus)

វិបត្តិជនភៀសខ្លួនគឺជាបញ្ហាចម្បងមួយដែលប្រទេសនៅក្នុងតំបន់អឺរ៉ុបនិងនៅតាមតំបន់មជ្ឍិមបូព៌ាកំពុងតែជួបប្រទះ។ សង្គា្រមសុីវិលដ៏រ៉ាំរ៉ៃនៅតាមបណ្តាប្រទេសនៅមជ្ឍិមបូព៌ាបានធ្វើឱ្យមានកំណើនជនភៀសខ្លួនទៅតាមបណ្តាប្រទេសនានាជាពិសេសប្រទេសដែលនៅជាប់ព្រំប្រទល់និងប្រទេសនៅក្នុងតំបន់អឺរ៉ុប។​ វិបត្តិជនភៀសខ្លួនគឺជាទំនួលខុសត្រូវរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកព្រោះរដ្ឋាភិបាលនីមួយៗមានកាតព្វកិច្ចដើម្បីផ្តល់នូវសុវត្ថិភាពក្នុងការរស់នៅដល់ប្រជាជនរបស់ខ្លួន ប៉ុន្តែប្រសិនបើរដ្ឋាភិបាលទាំងមិនអាចសម្រចបានការផ្តល់ឱ្យនេះទេ​ នោះវានិងក្លាយទៅជាទំនួលខុសត្រូវ ឬ ជាបន្ទុករបស់រដ្ឋាភិបាលនៃប្រទេសទីបីឬប្រទេសគោលដៅរបស់ជនភៀសខ្លួនទាំងនោះ។​ ជាក់ស្តែងប្រទេសប៉ូឡូញ និង ប្រទេសបេឡារុសបានកំពុងតែមានបញ្ហាយ៉ាងតឹងសសៃកដាក់គ្នាជុំវិញបញ្ហាជនភៀសខ្លួននេះផងដែរ​។ តើមានរឿងអ្វីដែលកំពុងតែកើតឡើងរវាងប្រទេសប៉ូឡូញ និង បេឡារុស? វិបត្តិជនភៀសខ្លួនគឺជាបញ្ហាមួយដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសប៉ូឡូញដែលជាប្រទេសសមាជិករបស់សហភាពអឺរ៉ុប​មានភាពរង្គោះរង្គើរជាមួយនិងប្រទេសបេឡារុសដែលមានព្រំប្រទល់ជាប់គ្នា។ បញ្ហាដ៏រកាំរកូសនេះបានកើតឡើងកាលពីដើមឆ្នាំ២០២១កន្លងមកនេះនៅពេលដែលប្រធានាធិបតីនៃប្រទេសបេឡារុសលោក អាឡិចសេនដឺ លូកាស៊ីនកូ ( Alexander Lukashenko) បានប្រកាសថាខ្លួននឹងលែងធ្វើការឃាត់ឃាំងជនភៀសខ្លួនដែលមកពីមជ្ឃិមបូព៌ាកុំឱ្យធ្វើដំណើរចូលទៅក្នុងសភាពអឺរ៉ុបទៀតហើយ​ ដែលនេះបានបង្ករឱ្យមានជនភៀសខ្លួនប្រមាណជា ៣​​ទៅ​ ៤​ពាន់នាក់​ កំពុងតែធ្វើការព្យាយាមឆ្លងទៅក្នុងសហភាពអុឺរ៉ុបតាមព្រំប្រទល់នៃប្រទេសប៉ូឡូញ។​ ជាការឆ្លើយតប​...

ហេតុអ្វីចិននិងតៃវ៉ាន់ឈ្លោះគ្នាមិនចេះឈប់?

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ចាប់តាំងពីឆ្នាំ១៩៤៩មក វត្តមាននៃចិនដីគោក និងចិនដីកោះបានបង្ហាញខ្លួនឡើងបន្ទាប់ពីកង​ទ័ព​អ្នក​ជាតិ​និយម​ចិន​ដែលកាលនោះ ​ដឹកនាំ​ដោយលោក ឈៀង កៃសេក​ Chiang Kai-Shek បាន​ច្បាំង​ចាញ់​កង​ទ័ព​កុម្មុយនិស្ត​របស់លោក ម៉ៅ សេទុង Mao Tsé-Toung បន្ទាប់មក លោក ឈៀង កៃសេក បាន​ភៀសខ្លួនមក​ប្រកាស​បង្កើត​សាធារណរដ្ឋ​ចិននៅឆ្នាំ១៩៤៩ នៅ​លើ​កោះ​តៃវ៉ាន់។ ដោយឡែក សម្រាប់លោក ម៉ៅ សេទុង វិញ...

បញ្ហាប្រឈមនៅក្នុងការសម្រេចការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និង COP26

បម្រែបម្រួលអាកាសធាតុគឺជាបញ្ហាមួយដែលពិភពលោកកំពុងតែមានការព្រួយបារម្មណ៍ ដោយហេតុនេះហើយប្រទេសជាច្រើនកំពុងតែព្យាយាមប្រើប្រាស់កិច្ចសហប្រត្តិបត្តិការផ្សេងៗដដើម្បីទប់ស្កាត់វា។ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការបកស្រាយអំពីសន្និសិទអន្តរជាតិមួយឈ្មោះថា​ COP ហើយយើងនឹងក្រលេកទៅមើលអំពីស្ថានការបច្ចុប្បន្នអំពីបញ្ហាប្រឈមដែលអាចកើតមានឡើងនៅក្នុងការសម្រេចគោលដៅរបស់ COPនេះផងដែរ។ តើអ្វីទៅគឺជា​​ Conference of Parties (COP)? Conference of Parties (COP) ឬដែលអាចហៅជាភាសារខ្មែរបានថា​«សន្និបាតភាគី»​គឺជាសន្និបាតស្តីអំពីការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើងនៅក្រោមអនុសញ្ញាក្របខ័ណ្ឌស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UNFCCC)។​ សន្និបាតនេះតែងតែប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ហើយនៅក្នុងឆ្នាំ២០២១នេះផងដែរ សន្និបាតនេះនឹងត្រូវធ្វើការរៀបចំឡើងជាលើកទី២៦ (COP26) នៅក្នុងខែកញ្ញា​​ ដោយមានចក្រភពអង់គ្លេសធ្វើជាប្រធានសន្និបាត។​ សន្និបាត COP...

ហេតុអ្វីបានជាកំណើនសេដ្ឋកិច្ចប្រទេសចិនដាំក្បាលចុះក្រោមនៅពេលនេះ?

ត្បិតតែឆ្នាំ២០២០ គឺជាឆ្នាំដែលប្រទេសចិនទទួលការវាយលុកពីកូវីដ១៩ដោយមិនបានត្រៀមទុកជាមុន។ យោងតាមក្រាបរបស់ National Bureau of Statistics of China កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានដាំក្បាលចុះយ៉ាងជ្រៅកាលពីត្រីមាសទី ១ ដែលធ្លាក់ដល់ -៦,៨% ហើយប្រទេសចិនបានដើរចេញពីឆ្នាំ២០២០ ដោយកំណើនសេដ្ឋកិច្ច ៦,៨% និងចាប់ផ្ដើមសេដ្ឋកិច្ចត្រីមាសទី ១ នៅឆ្នាំ២០២១ ដោយកំណើនសេដ្ឋកិច្ច ១៨,៣%។ យ៉ាងណាមិញ ភាពជោគជ័យនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះមិនបានយូរឡើយ ដែលកំណើនសេដ្ឋកិច្ចបានចាប់ផ្ដើមធ្លាក់ចុះចាប់ពីត្រីមាសទី ២...

ហេតុអ្វីបានជាអាស៊ានជ្រើសយកជំហានមិនអញ្ញើញមីយ៉ាន់ម៉ាមកចូលរួមប្រជុំ?

បន្ទាប់ ៨ ខែនៃការផ្តួលរំលំធ្វើដោយរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ា ទីបំផុតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានធ្វើការសម្រេចចិត្តរារាំងមេដឹកនាំរបបយោធាលោក Min Aung Hlaing ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងសប្តាហ៍នេះ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន សមាជិករបស់អាស៊ានបានស្នើអញ្ចើញអ្នកតំណាងដែលមិនមែនជាអ្នកតំណាងនយោបាយ (Non-political representative) របស់មីយ៉ាន់ម៉ាដើម្បីចូលរួមកិច្ចប្រជុំកំពូលតំបន់នៅក្នុងខែតុលានេះ។ ប៉ុន្តែការអញ្ជើញនេះត្រូវបានបដិសេដដោយរដ្ឋាភិបាលយោធារបស់លោក Min Aung Hlaing ព្រោះលោកយល់ថារដ្ឋាភិបាលរបស់លោកស្របច្បាប់ ហើយអាស៊ានកំពុងដើរផ្ទុយពីគោលការណ៍មិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសជាសមាជិកនិងបម្រើគោលនយោបាយរបស់ប្រទេសមហាអំណាចខាងក្រៅ។ ការរារាំងមិនឱ្យមេដឹកនាំយោធាចូលរួមកិច្ចប្រជុំអាស៊ាននេះជារឿងកម្រមួយ និងបានឱ្យឃើញពីឆន្ទៈនិងឥទ្ធិពលរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ដែរ ហើយទីបញ្ចប់គឺក្នុងកិច្ចប្រជុំកំពូលដែលប្រព្រឹត្តទៅនៅប្រទេសប្រុយណេវិញគឺគ្មានវត្តមានរបស់អ្នកតំណាងណាមួយរបស់មីយ៉ាន់ម៉ានោះទេ។ មូលហេតុនៃការរារាំងមិនឱ្យមេដឹកនាំយោធាចូលរួមកិច្ចប្រជុំ មូលហតុចម្បងក្នុងការមិនអញ្ញើញមីយ៉ាន់ម៉ាមកប្រជុំនោះគឺ...

តើហេតុអ្វីបានជាតម្លៃថាមពលនៅទីផ្សារអន្តរជាតិឡើងថ្លៃនៅពេលនេះ?

ការឡើងចុះនៃតម្លៃថាមពលដូចជាប្រេងឥន្ធនៈ ឬហ្គាសជាដើម បានប៉ះពាល់មួយផ្នែកធំនៃជីវភាពរបស់ប្រជាពលរដ្ឋទូទៅក្នុងសកលលោក។ ការឡើងថ្លៃនៃតម្លៃថាមពលនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង ដែលជាហេតុធ្វើឱ្យតម្លៃទំនិញប្រើប្រាស់និងសេវាមួយចំនួនឡើងថ្លៃជាមួយគ្នាដែរ ដែលអាចធ្វើឱ្យមានអតិផរណាផងដែរ។ បើយើងប្រៀបធៀបស្ថានភាពតម្លៃថាមពលកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ នេះគឺខុសស្រឡះត្បិតតែពិភពលោកទទួលការវាយលុកនៃវិបត្ដិកូវីដ១៩ដូចគ្នា។ កាលពីឆ្នាំ ២០២០ តម្លៃប្រេងឆៅបានដាំក្បាលចុះយ៉ាងគំហុក រហូតដល់ខ្វះកន្លែងស្តុកប្រេង ដែលបណ្ដាលឱ្យតម្លៃធ្លាក់ចុះក្រោម ០ ដុល្លារអាមេរិក ខណៈឆ្នាំ២០២១ ប្រទេសសេដ្ឋកិច្ចធំៗបែរជាខ្វះថាមពលដើម្បីប្រើប្រាស់ហើយតម្លៃថាមពលបែរជាស្ទុះឡើងថ្លៃទៅវិញ។ ដូចនេះ តើហេតុអ្វីបានជាតម្លៃថាមពលនៅទីផ្សារអន្តរជាតិឡើងថ្លៃនៅពេលនេះ? ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ យើងគួរក្រឡេកទៅមើលស្ថានភាពថាមពលរបស់ប្រទេសធំៗនៅក្នុងពិភពលោក។ ១. ការកើនឡើងតម្លៃ និងកង្វះថាមពលនៅអឺរ៉ុបនិងចក្រភពអង់គ្លេស ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ អឺរ៉ុបនិងចក្រភពអង់គ្លេសកំពុងតែវឹកវរជាមួយនឹងវិបត្ដិថាមពល ដែលបណ្ដាលមកពីកង្វះថាមពល...

ព្រឹត្តិការណ៍នៃការបោះឆ្នោតសភារបស់ប្រទេសអាល្លឺម៉ង់

នៅក្នុងទំនាក់ទំនងនយោបាយអន្តរជាតិ របត់នយោបាយនៅក្នុងប្រទេសជាតិមួយតែងតែធ្វើឱ្យមានបម្រែបម្រួលទំនាក់ទំនងនៅក្នុងតំបន់ឬរវាងប្រទេសនឹងប្រទេស ដែលឥទ្ធិពលនៃបម្រែបម្រួលនេះអាចនឹងតិចឬច្រើនផ្អែកទៅលើភូមិសាស្ត្រនយោបាយ ប្រវត្តិសាស្រ្តនយោបាយ ​ និងឥទ្ធិពលរបស់ប្រទេសនោះនៅក្នុងពិភពលោក។ ជាក់ស្តែងកាលពីចុងឆ្នាំ២០២០កន្លងទៅនេះ​ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យមានការរង្គោះរង្គើរយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដោយអ្នកដឹកនាំ និងអ្នកនយោបាយតាមបណ្តាប្រទេសជាច្រើនបានតាមដាន​យ៉ាងដិតដល់ជាមួយនឹងលទ្ធផលនៃការបោះឆ្នោតនេះ។​​ បន្ថែមលើសពីនេះទៅទៀតអ្នកវិភាគនយោបាយជាច្រើនក៏បានធ្វើការវិភាគនិងព្យាករណ៍ទុកផងដែរនូវគោលនយោបាយការបរទេសរបស់បេក្ខជនប្រធានាធិបតីថ្មីដែលនឹងឡើងកាន់អំណាច។​ នេះបានសរបញ្ជាក់ថាបម្រែបម្រួលនយោបាយនិងរបបគ្រប់គ្រងរបស់ប្រទេសមហាអំណាចតែងតែមានឥទ្ធិពល មិនថាតិចឬច្រើនឡើយដែលធ្វើឱ្យប្រទេសផ្សេងៗមិនអាចរំលងចំណាប់អារម្មណ៍បាន។ រីឯប្រទេសអាល្លឺម៉ង់ដែលជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងទ្វីបអឺរ៉ុបក៏ទើបតែបានបញ្ចប់ការបោះឆ្នោតសភាហើយដែរ​ ក៏ប៉ុន្តែលទ្ធផលនៃការបង្កើតរដ្ឋាភិបាលភិបាលនៅមិនទាន់បានកើតឡើងនៅឡើយទេដោយសារតែគណបក្សនយោបាយទាំងនោះកំពុងតែធ្វើការចរចារគ្នាក្នុងការបង្កើតរដ្ឋាភិបាលចម្រុះមួយ។ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកមើលថាការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៅក្នុងប្រទេសអាល្លឺម៉ង់ប្រព្រឹត្តិទៅយ៉ាងដូចម្តេច?​ ហើយថាតើអ្វីទៅគឺជាប្រព័ន្ធរដ្ឋាភិបាលចម្រុះដែលមានប្រើប្រាស់នៅក្នុងប្រទេសអាល្លឺម៉ង់សព្វថ្ងៃនេះ?​​ បន្ទាប់មកយើងនឹងងាកមកមើលអំពីបច្ចុប្បន្នភាពនៃសម្លេងគណបក្សនយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។ តើការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៅក្នុងប្រទេសអាល្លឺម៉ង់ប្រព្រឹត្តិទៅយ៉ាងដូចម្តេច? ប្រទេសអាល្លឺម៉ង់តែងតែរៀបចំការបោះឆ្នោតសភានៅរៀងរាល់៤ឆ្នាំម្តង ហើយនៅក្នុងការបោះឆ្នោតនេះផងដែរ អធិការបតី ឬដែលយើងស្គាល់ជាភាសារអង់គ្លេសថា Chancellor នឹងមិនត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្តាល់ពីសំណាក់ប្រជាជនអាល្លឺម៉ង់នោះទេ។​ ប្រជាជនអាល្លឺម៉ង់ម្នាក់ទទួលបានសិទ្ធិធ្វើការបោះឆ្នោតពីរសម្លេង ហើយនៅលើសន្លឹកឆ្នោតដែលពួកគេទទួលបានគឺត្រូវបានបែងចែកជាពីរផ្នែក។...

វិបត្ដិថាមពលឡើងថ្លៃនៅអឺរ៉ុប និងការផ្លាស់ប្ដូរប្រភេទថាមពល

«វិបត្តិថាមពល» អាចនឹងក្លាយជាឃ្លាពេញនិយមប្រើទូទាំងពិភពលោកបន្ទាប់ពីពាក្យ «វិបត្តិកូវីដ១៩» ក្រោយពីជំងឺរាតត្បាតមួយនេះត្រូវអន់ថយ។ មូលហេតុចម្បងនោះគឺថា ការអភិវឌ្ឍគ្រប់វិស័យទាំងអស់សព្វថ្ងៃ ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន សេវាធារណៈ សំណង់ រោងចក្រ ទូរគមនាគមន៍ ធារាសាស្ត្រ អគ្គិសនី និងវិស័យផ្សេងៗទៀត សុទ្ធសឹងតែត្រូវការការផ្គត់ផ្គង់ពីវិស័យថាមពលដើម្បីដំណើរការ ដែលជាពិសេសបន្ទាប់ពីការផ្អាកសកម្មភាពនិងធ្វើសកម្មភាពយឺតដោយសារកូវីដ១៩។ ថាមពលនេះគឺសំដៅទៅដល់ការប្រើប្រាស់ប្រេងនិងឧស្ម័នដែលចម្រាញ់យកចេញពីធម្មជាតិតាមរយៈក្រុមហ៊ុនប្រេងនិងឧស្ម័នដើម្បីដាក់លក់នៅលើទីផ្សារ។ ជាក់ស្ដែង វិសាលភាពនៃការទាញយកធនធានប្រេងពីធម្មជាតិដើម្បីចម្រាញ់យកទៅប្រើប្រាស់នៅលើពិភពលោកមានទំហំធំធេងណាស់ ដែលក្នុងមួយថ្ងៃៗប្រមាណ ៩០លានបារ៉ែល ដោយគិតចាប់ពីឆ្នាំ២០១២...

នយោបាយអាល្លឺម៉ង់បន្ទាប់ពីលោកស្រី Angela Merkel

កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ អាល្លឺម៉ង់បានរៀបចំការរបោះឆ្នោតជាតិ (German Federal Election 2021) ជ្រើសរើសសមាជិកសភាដែលមាន៧០៩កៅអី (Bundestag) បានទាក់ទាញចំណាប់អារម្មណ៍អ្នកវិភាគនយោបាយអន្តរជាតិមកមើលពីស្ថានភាពនយោបាយប្រទេសអឺរ៉ុបមួយនេះ។ ការបោះឆ្នោតនេះមានសារៈសំខាន់ដោយសារតែអ្នកឈ្នះឆ្នោតលើកនេះនឹងមកជំនួសលោកស្រី អេនជេឡា មឺកែល (Angela Merkel)។ នយោបាយអាល្លឺម៉ង់ក្រោមអាណត្តិរបស់លោកស្រីអេនជេឡាមឺកែល Angela Merkel អាល្លឺម៉ង់ជារដ្ឋសហព័ន្ធដែលត្រូវបានបែងចែកជា២នៅអំឡុងសង្គ្រាមត្រជាក់បន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី២។ បន្ទាប់ពីជញ្ជាំងបែរឡាំងបានរលំ អាល្លឺម៉ង់បានបង្រួបបង្រួមឡើងវិញ។ នយោបាយប្រទេសអាល្លឺម៉ង់បានផ្លាស់ប្តូរខ្លាំងនៅក្រោមការគ្រប់គ្រងរបស់លោកស្រី Angela Merkel...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ