"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ

ភាពស្ងប់ស្ងាត់របស់លោក ស៊ី ជីនពីង (Xi Jinping) នៅក្នុងរដ្ឋកាលរបស់លោក ចូ បៃដិន (Joe Biden)

នៅក្នុងសប្តាហ៍ដំបូងបន្ទាប់ពីការស្បថចូលកាន់ដំណែងរបស់លោកប្រធានាធិបតី ចូ បៃដិន​ កាលពីថ្ងៃទី២០ ខែមករាកន្លងទៅនេះ លោកប្រធានាធិបតីបានធ្វើការសំណេះសំណាលតាមទូរស័ព្ទជាមួយនឹងថ្នាក់ដឹកនាំកំពូលនៃប្រទេសដែលជាដៃគូសម្ព័ន្ធមិត្តរួមមាន ចក្រភពអង់គ្លេស អាឡឺម៉ង់ បារាំង​ កាណាដា​ និង ជប៉ុន​​ផងដែរ។​ មិនតែប៉ុណ្ណោះ លោកចូ បៃដិន ក៏បានទូរស័ព្ទទៅលោក វ៉្លាដឺមៀរ ពូទីន (Vladimir Putin)  និង​ ប្រធានាធិបតីម៉ិចស៊ីក លោក អានដ្រេស...

ជប៉ុនធំតែមាឌសេដ្ឋកិច្ច ប៉ុន្តែចង្អៀតក្នុងការលើកកម្ពស់ស្ត្រី

ជប៉ុនគឺជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចដែលស្ថិតនៅលំដាប់លេខ៣ទូទាំងពិភពលោក ប៉ុន្តែប្រទេសនេះបែរជាមានភាពចង្អៀតចង្អល់ទៅលើការផ្តល់សិទ្ធិសេរីភាពពេញលេញទៅស្រ្តីក្នុងការចូលរួមក្នុងសង្គមទៅវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ជនជាតិជប៉ុននៅតែមានគំនិត “បុរសជាអ្នកធ្វើការ រីឯស្ត្រីជាអ្នកមើលថែទាំផ្ទះ” ដែលជាមូលហេតុដែលនាំឱ្យប្រទេសនេះបាត់បង់នូវស្រ្តីដែលជាធនធានដែលបានទទួលចំណេះដឹងជ្រៅជ្រះ។ ត្បិតតែរដ្ឋបាលរបស់លោកស្ហីនហ្សូ អាបេ (Shinzō Abe) បានផ្ដល់ឱកាសការងារដល់ស្ត្រីជាច្រើនលាននាក់ ប៉ុន្តែយោងតាមរបាយការណ៍ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង (Ministry of Internal Affair and Communication) ជាងពាក់កណ្ដាលនៃការងាររបស់ស្ត្រីទាំងនោះគឺជាការងារក្រៅម៉ោង និងការងារបណ្ដោះអាសន្ន។ ហើយបញ្ហាគម្លាតយេនឌ័រនៅប្រទេសជប៉ុនត្រូវបានឃើញយ៉ាងច្បាស់នៅឆ្នាំ២០២១នេះដោយថ្នាក់ដឹកនាំជប៉ុនបានវាយប្រហារចំៗទៅលើស្រ្តីនៅក្នុងសុន្ទរកថាផ្លូវការម្ដងជាពីរដង។ ជាក់ស្ដែង អតីតនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកដែលទើបតែលាលែងពីតំណែងលោក...

ក្រុមហ៊ុន Chaebol និងវិសមភាពសេដ្ឋកិច្ចកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានភ័ព្វវាសនាល្អណាស់ បើធៀបជាមួយប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ ប្រទេសកូរ៉េជាប្រទេសដែលធ្លាប់ឆ្លងកាត់ស្ថានភាពល្វីងចូរចត់ជាច្រើន ដូចជាស្ថិតនៅក្រោមអាណានិគមជប៉ុន និងបានឆ្លងកាត់សង្គ្រាមដែលបណ្តាលមកពីមនោគមវិជ្ជាដែលនាំឲ្យឧបទ្វីបមួយនេះបែងចែកជាពីរប្រទេសគឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ក្រោយពីការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងនៅមិនទាន់ទទួលបានស្ថិរភាពផ្នែកនយោបាយនោះទេ ដោយសារប្រទេសមួយនេះបានធ្លាក់ក្រោមរបបយោធាផ្តាច់ការត្បិតជាប្រទេសប្រជាធិបតេយ្យ រហូតឈានដល់សម័យអន្តរកាលទៅរកប្រជាធិបតេយ្យនៅដើមទសវត្សរ៍ឆ្នាំ១៩០០។ ប៉ុន្តែបើនិយាយពីសេដ្ឋកិច្ចវិញ ក្នុងរយៈពេល ៦០ ឆ្នាំក្រោយការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងបានប្រែប្រួលពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ទៅជាសេដ្ឋកិច្ចធំជាងគេបំផុតទី១១ ក្នុងឆ្នាំ២០១៦។ កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង គឺបណ្តាលមកពីកត្តាសំខាន់ៗជាច្រើនដែលនៅក្នុងនោះក៏មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឆេបល់ធំៗផងដែរ។ តើអ្វីជា ឆេបល់ (Chaebol)? ឆេបល់ (Chaebol) សំដៅលើក្រុមហ៊ុនឧស្សហកម្មខ្នាតយក្សដែលទូទៅជាកម្មសិទ្ធិរបស់ត្រកូលគ្រួសារណាមួយ។ រចនាសម្ព័ន្ធក្នុងការដឹកនាំគឺបន្តពីមួយជំនាន់ទៅមួយជំនាន់...

វិសមភាពសេដ្ឋកិច្ចពិភពលោកដោយសារវ៉ាក់សាំងកូវីដ១៩

កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើងពីភាពមិន​ស្មើគ្នា និងអយុត្ដិធម៌លើការចែកចាយវ៉ាក់សំាង ដែលមានប្រទេសធំៗចំនួន ១០ មានវ៉ាក់សាំងកូវីដ១៩ក្នុងដៃចំនួន ៧៥% នៃចំនួនវ៉ាក់សាំងសរុបក្នុងពិភពលោក ខណៈប្រទេសចំនួន ១៣០ មិនមានវ៉ាក់សាំងសូម្បីតែមួយដូស។ នេះសរបញ្ជាក់ពីគម្លាតវិសមភាពនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលបណ្ដាលមកពីកត្ដាសេដ្ឋកិច្ចនិងឥទ្ធិពលនយោបាយការបរទេស។ ទោះបីវ៉ាក់សាំងជាក្ដីសង្ឃឹមក្នុងការបើកសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្តែវិសមភាពនៃការទទួលបានវ៉ាក់សាំងនេះនឹងអាចផ្ដល់បន្ទុកបន្ថែមលើគម្លាតសេដ្ឋកិច្ចនិងការអភិវឌ្ឍរវាងប្រទេសក្រីក្រនិងប្រទេសអ្នកមាន។ ចំពោះការអនុម័តគោលនយោបាយអំឡុងពេលនៃការផលិតវ៉ាក់សាំងកូវីដ១៩ ប្រទេសធំៗបានកំណត់ជំហរខ្លួនក្នុងការស្តុកទុកវ៉ាក់សាំង ដោយមើលឃើញពីវិធីសាស្រ្តនៅក្នុងការឆ្មក់យកឱកាសសេដ្ឋកិច្ចនិងលើកមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិនាថ្ងៃខាងមុខ។ យោងតាមក្រុមយុទ្ធនាការ...

ស្រដៀងគ្នា តែមិនដូចគ្នា

លទ្ធផលបោះឆ្នោតនៅឆ្នាំ២០២០ ដូចជាទឹកដែលបានជះឱ្យក្រុមយោធាមីយ៉ាន់ម៉ាស្វាងថាអំណាចរបស់ខ្លួនបានបាត់បង់បន្តិចម្ដងៗ ដែលនេះផ្ទុយពីគោលបំណងដំបូងរបស់ខ្លួននៅពេលបើកឱកាសផ្ដល់អំណាចខ្លះឱ្យក្រុមលោកស្រី អ៊ុង សាន ស៊ូជី មកដឹកនាំប្រទេសកាលពីឆ្នាំ២០១៥។ រដ្ឋប្រហារយោធានៅថ្ងៃទី១ កុម្ភៈកន្លងទៅនេះ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនិងព្រួយបារម្ភពីលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាដែលទើបមានពន្លកបន្តិច ទោះបីជាព្រឹត្តិការណ៍រដ្ឋប្រហារយោធាមិនមែនកើតឡើងលើកទីមួយនៅក្នុងប្រទេសនេះ និងនៅក្នុងតំបន់អាស៊ានក៏ដោយ។ ដោយឡែក នៅក្នុងបរិបទអាស៊ាននាកន្លះទសវត្សរ៍កន្លងទៅនេះ  ត្បិតតែរាជរដ្ឋាភិបាលប្រទេសថៃសព្វថៃ្ង​បានកើតចេញពីការបោះឆ្នោតកាលពីឆ្នាំ២០១៩ក៏ដោយក្ដី មូលហេតុចម្បងនៃការបង្កើតរាជរដ្ឋាភិបាលនេះក៏ជាប់ទាក់ទិននឹងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ផងដែរ។ ចំណែកឯព្រឹត្តិការណ៍រដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នដែលពិភពលោកកំពុងតាមដាន ក៏ប្រហែលជានឹងបានមេរៀនមកពីប្រទេសថៃដែលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ប្រើប្រាស់យុទ្ធសាស្ត្រជោគជ័យដោយអង្គុយតំណែងនាយករដ្ឋមន្ត្រីដោយស្របច្បាប់ និងកាន់អំណាចអស់រយៈពេលជាង៧ឆ្នាំ។ អំឡុងឆ្នាំ២០១៣ទៅឆ្នាំ២០១៤ គឺជាឆ្នាំដែលប្រទេសថៃជួបគ្រោះធំរហូតដល់មានចំហាយសង្រ្គាមស៊ីវិលផងដែរ។ កាលនោះ...

តើការវិវត្តនៃនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានជះឥទ្ធិពលអ្វីខ្លះទៅលើទំនាក់ទំនងនយោបាយក្នុងនិងក្រៅតំបន់?

ថ្មីៗនេះចំណាប់អារម្មណ៍របស់ពិភពលោកបានបង្វែរទិសដៅមកផ្តោតលើការវិវត្តនៃនយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សរបស់លោកស្រី ត្រូវបានចាប់ឃុំខ្លួននៅក្នុងរដ្ឋប្រហារនៃក្រុមយោធាដែលបានប្រកាសកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការវិវត្តនៃរបត់នយោបាយថ្មីនេះបានទទួលការឆ្លើយតបភ្លាមៗពីបណ្តាប្រទេស និងអង្គការផ្សេងៗនៅក្នុងពិភពលោកដែលមានរួមទាំងប្រទេសនៅក្នុងតំបន់ដែលជាសមាជិកអាស៊ាន សហរដ្ឋអាមេរិក ប្រទេសចិន និងអង្គការសហប្រជាជាតិផងដែរ។ ប្រសិនបើយើងក្រឡេកមើលទៅប្រវត្តិសាស្រ្តនៃការឡើងកាន់តំណែងរបស់លោកស្រី អ៊ុង សាន ស៊ូជី វិញ...

ស្ថានទូតទិន្នន័យ៖ វិធីសាស្ត្រអេស្តូនីការពារអធិបតេយ្យរបស់ខ្លួនពីមហាអំណាចជាប់របងខ្លួន

នៅពេលដែលយើងលឺពាក្យថាស្ថានទូតនោះ យើងនឹងនឹកឃើញពីស្ថាប័នមួយដែលមានអគ្គរាជទូត មន្ត្រីការទូត និងបុគ្គលិកនានានៅទីនោះ។ ផ្ទុយទៅវិញ ប្រទេសអេស្តូនី (Estonia) បានដាក់ស្ថានទូតរបស់ខ្លួននៅប្រទេសលុចសាំបួរ (Luxembourg) ដែលស្ថានទូតនោះមិនមានមនុស្សឡើយ តែផ្ទុកទៅដោយសំណុំទិន្នន័យសំខាន់ៗជាឌីជីថលរបស់រដ្ឋាភិបាលអេស្តូនី។ ប្រទេសអេស្តូនី បានប្រសិទ្ធនាមវាជាស្ថានទូតទិន្នន័យ (Data Embassy) ទីមួយនៅលើសកលលោក។ ហេតុអ្វីបានជាប្រទេសអេស្តូនីបង្កើតស្ថានទូតទិន្នន័យឡើង? មូលហេតុទីមួយដែលនាំឱ្យប្រទេសអេស្តូនីបង្កើតស្ថានទូតទិន្នន័យនេះឡើងគឺដោយសារតែប្រទេសអេស្តូនីបានទទួលរងនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតជាច្រើនដងនៅក្នុងឆ្នាំ២០០៧ដែលនាំឱ្យគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលប្រទេសអេស្តូនីចំនួន៥៨លែងដំណើរការក្នុងពេលតែមួយ។ ទិន្នន័យសំខាន់ៗជាច្រើនរបស់រដ្ឋាភិបាលអេស្តូនីមិនត្រូវបានបាត់បង់ដោយសារតែការវាយប្រហារមួយនេះទេ ដោយសារតែអេស្តូនីមានឯកសារស្តុកបម្រុងទុកនៅស្ថានទូតរបស់ខ្លួននៅជុំវិញពិភពលោក។ រដ្ឋាភិបាលអេស្តូនីបានចោទប្រកាន់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារនេះ ប៉ុន្តែរដ្ឋាភិបាលក្រឹមឡាំង (Kremlin) បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់នេះ។...

វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសវ៉េណេស៊ុយអេឡា

ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសដែលធ្លាប់មានការរីកចម្រើនជាងគេនៅតំបន់អាមេរិកខាងត្បូង ប៉ុន្តែប្រទេសនេះបានក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងជាងគេទៅវិញក្នុងអំឡុងពេលមួយទសវត្សរ៍ក្រោយនេះ ដោយសារតែការប្រឈមនឹងបញ្ហាអតិផរណា។ បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) ប្រទេសវ៉េណេស៊ុយអេឡាបានប្រទះនូវអត្រាអតិផរណាយ៉ាងខ្ពស់រហូតលើសពី ៩០០.០០០% នៅក្នុងអំឡុងឆ្នាំ២០១៨។ ដូចនេះហើយ តើអ្វីទៅដែលជាមូលហេតុចម្បងដែលនាំឱ្យប្រទេសវ៉េណេស៊ុយអេឡាជួបប្រទះនឹងបញ្ហាមួយនេះ? ហើយវាបានផ្តល់ផលប៉ះពាល់យ៉ាងណាខ្លះទៅដល់ប្រជាជនវ៉េណេស៊ុយអេឡា? ប្រសិនបើក្រឡេកមកមើលពីមូលហេតុទីមួយដែលបណ្តាលឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងបញ្ហាអតិផរណាខ្ពស់បែបនេះ នោះគឺដោយសារតែការផ្តោតទៅលើតែអាជីវកម្មប្រេងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ បើយោងតាមការចេញផ្សាយរបស់ CNBC ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកទៅលើការនាំចេញប្រេងទៅប្រទេសក្រៅសឹងតែទាំងស្រុង ក្នុងចំនួន ៩៥% នៃប្រាក់ចំណូលពីការនាំចេញរបស់ប្រទេសវ៉េណេស៊ុយអេឡា។ ប៉ុន្តែ កាលពីឆ្នាំ២០១៤ តម្រូវការបេ្រងរបស់ពិភពលោកបានធ្លាក់ចុះដែលនាំឱ្យតមៃ្លប្រេងធ្លាក់ចុះផងដែរ។ ដូច្នេះហើយ...

ចក្រភពអង់គ្លេស និង សមាគមនៃប្រជាជាតិខមម្មុនវែល (Commonwealth of Nations) ក្រោយការចាកចេញពីសហភាពអ៊ឺរ៉ុប

ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអ៊ឺរ៉ុបជាផ្លូវការកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ហើយបានចាប់ផ្តើមពង្រឹងអំណាចនយោបាយ និងអំណាចសេដ្ឋកិច្ចរបស់ខ្លួនដោយឯករាជ្យពីសហភាពអ៊ឺរ៉ុបចាប់ពីពេលនោះមក។ ចក្រភពអង់គ្លេសបានស្តារមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិដោយបានបង្កើនទំនាក់ទំនងនយោបាយការបរទេស និងទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងបណ្តាប្រទេស និងស្ថាប័នផ្សេងៗ ដែលក្នុងនោះរួមមានបង្ហាញការយកចិត្តទុកដាក់ទៅលើអង្គការអន្តរប្រទេសមួយដែលមានឈ្មោះថា «សមាគមនៃប្រជាជាតិខមម្មុនវែល(សមាគមនៃប្រជាជាតិ Commonwealth)»។ គួរបញ្ជាក់ផងដែរថា សមាគមនៃប្រជាជាតិខមម្មុនវែលនេះគឺជាសមាគមមួយដែលបានបង្កើតឡើងនៅក្រោមសេចក្តីប្រកាសទីក្រុងឡុងនៅក្នុងឆ្នាំ១៩៤៩។ សមាគមនេះមានប្រទេសជាសមាជិកចំនួន៥៤ រួមមានប្រទេសនៅក្នុងតំបន់អាហ្វ្រិក តំបន់អាស៊ី អាមេរិកខាងត្បូង អ៊ឺរ៉ុប និង ប៉ាស៊ីហ្វិក ហើយ ប្រទេសទាំងនោះមួយចំនួនធំគឺជាប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស។ គោលបំណងនៃការបង្កើតសមាគមនេះឡើងគឺដើម្បីរក្សាចំណងមិត្តភាពរវាងចក្រភពអង់គ្លេសនិងឥទ្ធិពលរបស់ខ្លួន ជាមួយនឹងបណ្តាប្រទេសអតីតអាណានិគម...

មហាអំណាចក្នុងទីអវកាស

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ យានឆាងអឺទី៥ (Chang-E 5) របស់ប្រទេសចិនបានបំពេញបេសកកម្មដោយជោគជ័យដែលនាំមកនូវរបកគំហើញសំខាន់ៗដូចជា បំណែកថ្មីនិងដីពីឋានព្រះចន្ទមកផែនដីវិញ។ ប្រទេសចិនបានក្លាយជាប្រទេសទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពសូវៀត ដែលនាំយកសំណាកពីឋានព្រះចន្ទត្រលប់មកវិញដោយជោគជ័យ។ តើបេសកកម្មអវកាសរបស់ចិនមួយនេះមានគោលបំណងនិងអត្ថន័យយ៉ាងដូចម្តេចនៅលើឆាកអន្តរជាតិ? ក្រោយពីចិនទទួលបានភាពជោគជ័យក្នុងបេសកកម្មអវកាសមួយនេះ មហាជនបានចោទជាសំណួរជាច្រើនថាតើប្រទេសចិនអាចនឹងបង្កឲ្យមានការប្រណាំងប្រជែងអវកាសលើកទីពីរដែរឬទេ? ការប្រណាំងប្រជែងផ្នែកអវកាស (Space Race) គឺសំដៅដល់ការប្រកួតប្រជែងសមត្ថភាពនៃការសិក្សាស្រាវជ្រាវទីអវកាស និងការបង្ហោះយាន រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនាសម័យសង្គ្រាមត្រជាក់។ ប្រទេសមហាអំណាចទាំងពីរបានប្រកួតប្រជែងគ្នាដើម្បីឲ្យបានសមិទ្ធិផលមុនដំបូងគេ ដូចជាការបញ្ជូនមនុស្សឲ្យនៅក្នុងទីអវកាសមុនគេ ឬការបញ្ជូនយានទៅឋានព្រះចន្ទមុនគេជាដើម។ ក្នុងសង្គ្រាមចុងក្រោយរវាងប្រទេសមហាអំណាចទាំងពីរ...

សេដ្ឋកិច្ចវៀតណាមក្នុងព្យុះកូវីដ១៩

ជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមមានកំណើនសេដ្ឋកិច្ចលឿនបំផុតគួរឱ្យកត់សម្គាល់នៅអាស៊ី។ នៅក្នុងប្រមាណមួយទស្សវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចវៀតណាមមានសន្ទុះយ៉ាងខ្លាំងធៀបទៅនឹងបណ្តាប្រទេសក្នុងអាស៊ី និងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសនៅអ៊ឺរ៉ុប។ ដូចនេះហើយ ទើបកាលពីដើមឆ្នាំ២០១៩កន្លងទៅ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអ៊ឺរ៉ុប (EU) ដោយសន្យាលើការដករបាំងគយជាច្រើន និងបង្កើនលក្ខខណ្ឌល្អៗសម្រាប់ការចូលទីផ្សារអតិបរមាររវាងគ្នានិងគ្នា។ សេដ្ឋកិច្ចរីកដូចផ្កានេះបានក្លាយជាស្រពោននៅឆ្នាំ២០២០ ដោយសារតែវិបត្ដិកូវីដ១៩ គ្រោះធម្មជាតិ និងការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែង ថ្មីៗនេះយោងតាមអគ្គនាយកដ្ឋានស្ថិតិប្រទេស (GSO) អត្រាកំណើនសេដ្ឋកិច្ច ៧,០២% បានធ្លាក់មកត្រឹម ២,៩១% ដែលជាអត្រាធ្លាក់ចុះដ៏កម្របំផុតមួយដោយសារវិបត្តិសេដ្ឋកិច្ចសកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ គ្រោះធម្មជាតិ...

តើប្រទេសតួកគីកំពុងតែឈរនៅចំណុចណានៃនយោបាយពិភពលោក?

ប្រទេសតួកគីគឺជាប្រទេសមួយដែលស្ថិតនៅត្រង់ចំណុចភូមិសាស្រ្តនយោបាយដ៏សំខាន់ដោយសារតែប្រទេសនេះស្ថិតនៅជាប់ទ្វីបអុឺរ៉ុប ទ្វីបអាសុី និងនៅមានសមុទ្រដែលភ្ជាប់ទៅនឹងទ្វីបអាហ្រិ្វកផងដែរ។ នៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ តួកគីមានទំនាក់ទំនងនយោបាយការបរទេសយ៉ាងជិតស្និតជាមួយប្រទេសលោកខាងលិចដោយប្រទេសនេះបានចូលរួមជាមួយប្រទេសសម្ព័ន្ធមិត្តនៅក្នុងសង្រ្គាមលោកលើកទី២។ បន្ទាប់ពីសង្គ្រាមនេះត្រូវបានបញ្ចប់ តួកគីនៅតែបន្តទំនាក់ទំនងយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិកនិងអុឺរ៉ុបដើម្បីទទួលបានការការពារសន្តិសុខពីការគំរាមកំហែង និងការជះឥទ្ធិពលរបស់សហភាពសូវៀតនៅក្នុងសង្គ្រាមត្រជាក់។ ទំនាក់ទំនងនេះចាប់ផ្តើមមានការរង្គោះរង្គើរនៅពេលដែលតួកគីបានចោទប្រកាន់លោកខាងលិចថាមិនបានចូលរួមដោះស្រាយបញ្ហានៅក្នុងប្រទេសសុីប(Cyprus)នៅពេលដែលមានការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៧៤។ ហើយចាប់តាំងពីឆ្នាំ១៩៦៤មក តួកគីបានបង្កើនចំណងមិត្តភាពនិងបានខិតជិតទៅរកសហភាពសូវៀតវិញផងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងក្រលេកមើលអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងតួកគីជាមួយនិងបណ្តាលប្រទេសធំៗដូចជាអាមេរិក ចិន រុស្ស៊ី និងសហភាពអុឺរ៉ុប ជាមួយនឹងព្រឹត្តិការណ៏ពិភពលោកមួយចំនួនដែលតួកគីបានលូកដៃចូល ហើយបន្ទាប់មកយើងនឹងទៅមើលថាតើមានមូលហេតុអ្វីដែលជំរុញឱ្យប្រទេសនេះដើរលើគោលនយោបាយបរទេសបែបនោះ។ បច្ចុប្បន្ននេះ ប្រទេសតួកគីកំពុងតែបន្តដំណើរការនយោបាយការបរទេសរបស់ខ្លួនយ៉ាងឯករាជ្យពីអាមេរិកនិងអុឺរ៉ុបបើទោះជាខ្លួនគឺជាសម្ព័ន្ធមិត្តដែលមានឈ្មោះជាសមាជិកនៅក្នុងអង្គការណាតូក៏ដោយ។ សម្ព័ន្ធភាពរវាងតួកគីនិងអាមេរិកគឺជាសម្ព័ន្ធភាពមួយដែលពុំមានភាពប្រាកដប្រជានោះទេ ដោយនៅពេលខ្លះប្រទេសទាំងពីរនេះបានសហការគ្នាយ៉ាងជិតស្និទ្ធ រីឯពេលខ្លះទៀត យើងឃើញថាប្រទេសទាំងពីរនេះមានគោលនយោបាយប្រទាំងប្រទើសគ្នាទៅវិញ។ ចាប់តាំងពីការជាប់ឆ្នោតរបស់ប្រធានាធិបតី រីសិប...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ