"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ

តើប្រទេសបោះឆ្នោតប្រឆាំងសេចក្ដីសម្រេចថ្កោលទោសរុស្ស៊ីរបស់ អ.ស.ប. អាចបន្តជំហរទៅមុខទៀតបានដែរឬទេ?

សង្រ្គាមឈ្លានពានទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ី បានអូសបន្លាយអស់រយៈពេលជាង ១ ឆ្នាំ ៣ ខែមកហើយ។ បើយើងតាមដានសង្កេតមើល មធ្យោបាយដែលរុស្ស៊ីប្រើប្រាស់ក្នុងការវាយលុកចូលទឹកដីអ៊ុយក្រែនភាគច្រើនថ្មីៗនេះ គឺការបាញ់គ្រាប់មីស៊ីលកម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវធ្វើដំណើរ អគារស៊ីវិល មន្ទីពេទ្រ ផ្សារទំនើប រោងចក្រផលិតថាមពល និងបន្ទាយទាហានជាដើម។ លើសពីនេះក៏មានការបញ្ជូនកងកម្លាំងទាហានទៅគ្រប់គ្រង់តំបន់ដែលវាយដណ្ដើមយកបានដោយផ្ទាល់​ការជួលក្រុមសកម្មប្រយុទ្ធ ឬហៅថាក្រុមស៊ីឈ្នួលធ្វើទាហាន និងការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកទម្លាក់គ្រាប់បែកទៅលើគោលដៅសំខាន់ៗដែលពួកគេបានកំណត់។ ការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ភាគីរុស្ស៊ីបែបនេះ បានធ្វើឱ្យយើងនឹកឃើញដល់ពាក្យការទូតដែលរុស្ស៊ីធ្លាប់បានប្រើ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួនតាមច្បាប់អន្តរជាតិកាលពីទើបចាប់ផ្ដើមឈ្លានពានដំបូងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរុស្ស៊ីបានហៅសកម្មភាពរបស់ខ្លួនថាជា...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រទេសផលិតប្រេងលំដាប់ពិភពលោកដែរ ប៉ុន្តែក្រ

សាធារណរដ្ឋស៊ូដង់ខាងត្បូង ( Republic of South Sudan) ដែលស្ថិតនៅភាគឦសាននៃទ្វីបអាហ្រិ្វច គឺជាប្រទេសដែលទើបតែទទួលបានឯករាជ្យបែកចេញពីរដ្ឋស៊ូដង់ (Sudan) តាមរយៈការចូលជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១ និងមានទីក្រុងជូបា ជារដ្ឋធានី។ បន្ទាប់ពីរួចផុតពីសង្គ្រាមស៊ីវិលជាមួយប្រទេសស៊ូដង់ដែលបានអូសបន្លាយពេលយ៉ាងយូរ ស៊ូដង់ខាងត្បូងជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសប្រជាជនជួបនឹងគ្រោះអត់ឃ្លានគ្មានអាហារ។ ទោះជាយ៉ាងណានៅពេលនោះប្រជាជន និងរដ្ឋាភិបាលបានសង្ឃឹមយ៉ាងមោះមុតថា ប្រទេសរបស់ខ្លួនមិនយូរទេ នឹងអាចក្រោកឈរឡើងវិញ ព្រោះប្រទេសនេះសម្បូរទៅដោយរ៉ែប្រេងកាត ដែលជាធនធានដ៏មានតម្លៃ...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើជប៉ុនអាចក្លាយជាប្រទេសមហាអំណាចយោធាវិញដែរឬទេ?

ក្រោយសង្គ្រាមលោកលើកទី២  ប្រទេសជប៉ុនជាប្រទេសសន្តិភាពនិយម (Pacifist) ដោយចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនថាមិនមានសមត្ថភាពយោធាដែលអាចបំពានលើគេ ហើយថវិកាដែលចំណាយលើវិស័យការពារជាតិរបស់ខ្លួនត្រូវការតិចជាង ១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ប៉ុន្តែនៅក្នុងខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុនក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក ហ្វ៊ូមីអូ គីស៊ីដា(Fumio Kishida) បានអនុវត្តការកែសម្រួលសំខាន់ៗចំពោះ គោលនយោបាយសន្តិសុខជាតិ។ ទីក្រុងតូក្យូបានចេញផ្សាយយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី រួមជាមួយនឹងឯកសារយុទ្ធសាស្ត្រការពារជាតិចំនួនពីរផ្សេងទៀត។ នៅក្នុងឯកសារទាំងអស់នោះ រដ្ឋាភិបាលជប៉ុនបានបង្ហាញគម្រោងរបស់ខ្លួនជាច្រើន អ្វីដែលសំខាន់គឺការបង្កើនថវិកាការពារជាតិរបស់ជប៉ុនរហូតទៅដល់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ នៅក្នុងអត្ថបទនេះនឹងនិយាយអំពីការពង្រឹងសមត្ថភាពយោធារបស់ប្រទេសជប៉ុន និងហេតុអ្វីបានជាជប៉ុនធ្វើដូច្នេះ? ការបង្កើនថវិកាការពារជាតិរបស់ជប៉ុន គិតត្រឹមឆ្នាំ២០២៧...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ នយោបាយការទូតឫស្សីរបស់វៀតណាម

អត្ថន័យនៅពីក្រោយយោបាយការទូតឫស្សីវៀតណាម ដោយឃើញពីភាពរវៀសនៅក្នុងការបត់បែនចំពោះគ្រប់ស្ថានការណ៍អាកាសធាតុរបស់ដើមឫស្សី ប្រទេសវៀតណាមបានអនុវត្តគោលនយោបាយការបរទេសមួយដែលមានឈ្មោះថា គោលនយោយបាយការទូតឫស្សី (Bamboo Diplomacy) ដើម្បីជាកូនសោរនៅក្នុងការពង្រឹងគោលនយោបាយការទេសរបស់ខ្លួននៅក្នុងស្ថានការណ៍របស់ពិភពលោក។ ពាក្យថានយោបាយការទូតឫស្សីនេះត្រូវបង្កើតឡើងដំបូងដោយលោក Nguyen Phu Trong អ្នកទ្រឹស្ដីម៉ាក្សនិយម និងជាអគ្គលេខាធិការ ៣ អាណត្តិនៃបក្សកុម្មុយនិស្តវៀតណាម​។ លោកបាន​អះអាងថានយោបាយការទូតឫស្សី គឺជាគោលនយោយបាយការទូតមួយដែលប្លែកនិងពិសេសដែលបន្សល់ទុកពីសម័យគ្រប់គ្រងរបស់ លោក​ ហូ ជីមិញ។ គាត់បានប្រៀបធៀបគោលនយោបាយការទូតរបស់វៀតណាមទៅនឹងដើមឫស្សី ដែលមានឬសគល់ និងដើមរឹងមាំដែលអាចបត់បែនតាមកម្លាំងខ្យល់ និងធន់ក្នុងគ្រប់កាលៈទេសៈ ។​...

វិចារណកថាថ្ងៃសុក្រ៖ ប្រទេសអង់គ្លេសប្រកាសកិច្ចព្រមព្រៀងចូលជារួមជាមួយដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CPTPP

ការសម្រេចចិត្តដែលចំណាយរយៈពេលជិត២ឆ្នាំ ប្រទេសអង់គ្លេសក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បី​ចូលរួម​ជាមួយ​ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPP នៅថ្ងៃទី៣១ មីនា ២០២៣នេះ។ ក្នុងនោះផងដែលគេបានកត់សម្គាល់ឃើញថាអង់គ្លេស​ជា​ប្រទេស​អឺរ៉ុប​ទី១ ដែល​បាន​ចូលរួម​ជាមួយ CPTPPនេះ ហើយការចូលរួមកិច្ចព្រមព្រៀងនេះជាដំណឹងមួយល្អសម្រាប់ភាគីទាំងអង់គ្លេស និងប្រទេសជាសមាជិក CPTPPផងដែរព្រោះកិច្ចព្រមព្រៀងនេះនឹងដើរតួនាទីបម្រើឧត្តមប្រយោជន៍ភាគីទាំងសងខាង ។ ពិសេសជាងនេះទៅទៀត លោកនាយករដ្ឋមន្ដ្រី ​រីស៊ី ស៊ូណាក់​ បាន​ថ្លែងនូវសេចក្ដីអំណរព្រមទាំង​បញ្ជាក់ពីវត្តមាននៃការចូលរួមរបស់អង់គ្លេសថា ជា​ការ​ចូលរួមជាមួយបណ្ដាប្រទេស​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិក​ដ៏​មាន​សក្តានុពល និង​កំពុង​មាន​កំណើន​សេដ្ឋកិច្ចជាបន្ដបន្ទាប់ហើយជាឱកាសនៃការកសាងទំនាក់ទំនងសេដ្ឋកិច្ចមិនគួររំលងបាន។ តើដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPPជាអ្វី? ឈ្មោះពេញជាភាសាខ្មែរហៅថា ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់...

វិចារណកថាថ្ងៃសុក្រ៖ ឬសគល់នៃបាតុកម្មនៅប្រទេសអុីស្រាអែល

កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រា​អែលបានដាក់ចេញនូវអត្ថបទសេចក្តីព្រាងច្បាប់ជូនទៅរដ្ឋសភារបស់រដ្ឋអ៊ីស្រាអែល (ដែលត្រូវបានស្គាល់ថា “Knesset”) ដោយមានការចូលរួមបង្កើត និងស្នើឡើងដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ “Yariv Levin” និងប្រធាននៃ Knesset “Simcha Rothman”។ អត្ថបទសេចក្តីព្រាងច្បាប់នេះស្ដីអំពីការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងរំលែកអំណាចមួយចំនួនពីតុលាការទៅឱ្យសភា ឬអាចនិយាយម្យ៉ាងទៀតថាបន្ថយសិទ្ធិអំណាចរបស់តុលាការ ដើម្បីឱ្យមានតុល្យភាពវាងអំណាចរបស់ស្ថាប័នទាំងពីរ ព្រោះថាតុលាការឯករាជ្យរបស់អ៊ីស្រាអែលបច្ចុប្បន្នមានអំណាចខ្លាំងក្លាណាស់ ដោយតុលាការកំពូលអាចលុបចោលច្បាប់ ឬបដិសេធចោលចំពោះសេចក្តីសម្រេចណាមួយក៏បានរបស់រដ្ឋាភិបាល ក្រោមហេតុផលបំពានច្បាប់ទូទៅនៃប្រទេសអ៊ីស្រាអែល (Israel’s...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើលោក ប្រាយុទ្ធ ចាន់អូចា អាចរក្សាដំណែងជានាយករដ្ឋមន្ត្រីនៅខែឧសភានេះដែរឬទេ?

កាលពីខែមីនា​ រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ​ចាន់​អូចា នាយករដ្ឋមន្ត្រី​ថៃ បាន​ប្រកាស​រំលាយសភា ដែលនេះគឺជាលើកទី២ នៃការរំលាយសភាពនិងរៀបចំការបោះឆ្នោតបើរាប់ពីឆ្នាំ២០១៤។ ការបោះឆ្នោតនេះត្រូវបានគេស្ទាបស្ទង់ថាលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ ទទួលបានការគាំទ្រច្រើន ប៉ុន្តែវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ២០១៧ហាក់ធ្វើឱ្យគណបក្សរបស់លោក ប្រាយុទ្ធ​ចាន់​អូចា មានប្រៀបទៅវិញ។ ដូចនេះ តើស្ថានភាពបោះឆ្នោតនៅខែក្រោយនេះមានសភាពយ៉ាងណា? ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ សម្រាប់សម័យកាលបោះឆ្នោតឆ្នាំ២០២៣ ខែឧសភា ខាងមុខនេះ ថៃបានសម្រេចបង្កើនចំនួនស្រុកពី ៣៥០ ទៅ ៤០០ ស្រុក ដែលមានន័យថា...

វិចារណកថាថ្ងៃសុក្រ៖ ការប្រឈមមុខរបស់ប្រទេសចិននិងលោកខាងលិចចំពោះតំបន់ស៊ីនជាំង

ចិនជាប្រទេសមួយដែលមានផ្ទៃដីដ៏ធំទូលាយមួយនៅក្នុងពិភពលោក ហើយមិនតែប៉ុណ្ណោះក៏ជាប្រទេសមួយដែលមានប្រជាជនច្រើនផងដែរ។ ទាំងនេះក៏អាចជាហេតុផលមួយដែលធ្វើអោយប្រទេសចិនមានប្រជាជនគោរពប្រតិបត្តិសាសនាចម្រុះគ្នា ហើយតំបន់មួយចំនួនមានជនជាតិចិន និងមួយចំនួនទៀត ម្ចាស់ដែនដីពីមុនរស់នៅដូចជា ទីបេ (Tibet) តំបន់ស៊ីនជាំង (Xinjiang) និងតំបន់ម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ជាដើម។ តំបន់ដែលមាន ជនជាតិដើមរស់នៅច្រើន ត្រូវបានរដ្ឋាភិបាលចិនដាក់បញ្ចូលទៅជាតំបន់ស្វយ័តដែលបច្ចុប្បន្នមានចំនួន ៥ តំបន់សម្រាប់ការគ្រប់គ្រងដូចជាទីបេ មានប្រជាជនទីបេជាម្ចាស់ស្រុករស់នៅ។ តំ វាគឺជាតំបន់មួយដែលមានប្រជាជនដើមភាគច្រើនកាន់សាសនាអ៊ីស្លាមដែលយើងស្គាល់ថាជាជនជាតិអ៊ុយហ្គួរ (Uyghur) និងតួក...

វិចារណកថាថ្ងៃសុក្រ៖ ប្រធានាធិបតីវ័យក្មេងរបស់ប្រទេសវៀតណាម

កាលពីដើមឆ្នាំ២០២៣កន្លងទៅនេះ មានបញ្ហានយោបាយមួយបានកើតឡើងនៅប្រទេសវៀតណាម ដោយប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc បានលាលែងពីតំណែងបន្ទាប់ពីសមាជិកបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចបានរងការរិះគន់គាត់ចំពោះ ការបំពាន និងការធ្វើខុស ដោយមន្ត្រីក្រោមការគ្រប់គ្រងរបស់គាត់ នៅក្នុងការកើនឡើងដ៏ធំនៃការរីករាលដាលនៃអំពើពុករលួយនៅក្នុងប្រទេស។​​ ប៉ុន្មានថ្ងៃក្រោយមក​ សភាជាតិរបសវៀតណាមបានតែងតាំងលោក Vo Van Thuong ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ នៅក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លាមួយ។ Thuong គឺជាសមាជិកក្មេងជាងគេនៃការិយាល័យនយោបាយរបស់គណបក្ស ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូលរបស់ប្រទេស ហើយត្រូវបានចាត់ទុកថាជាបុគ្គលដែលប្រឆាំងទៅនឹងអំពើរពុករលួយ។ អំពើរពុករលួយនៅក្នុងប្រទេសវៀតណាមក្រោមរដ្ឋបាលលោក Nguyen Xuan...

វិចារណកថាថ្ងៃសុក្រ៖ ចិននិងអាមេរិកជុំវិញបញ្ហារុស្ស៊ី-អ៊ុយក្រែន

ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គឺជាខួបគម្រប់មួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែនដោយក្រោមហេតុផលថាធ្វើប្រតិបត្តិការយោធាពិសេសមួយដើម្បីការពារជនជាតិភាគតិចរុស្ស៊ីនិងចោទថារដ្ឋាភិបាលអ៊ុយក្រែនជាពួក Neo- Nazi បានធ្វើទុកបុកមេ្នញជនជាតិរបស់ពួកគេ។ បន្ទាប់ពីមានការឈ្លានពាននេះកើតឡើង មហាសន្និបាតអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំពិសេសភ្លាមៗស្តីពីជម្លោះខាងលើនេះនិងជាលទ្ធផលបានឃើញថាមានប្រទេសចំនួន១៤១បានគាំទ្រការដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ៣៥ប្រទេសអនុបវាទ និង៥ប្រឆាំងនឹងការដកកងទ័ព។ ទោះបីមានការគាំទ្រការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ក៏ប្រទេសនេះនៅតែបន្តធ្វើប្រតិបត្តិការរបស់ខ្លួនលើប្រទេសអ៊ុយក្រែនរហូតមកដល់ឆ្នាំ២០២៣នេះ។ កាលពីពេលថ្មីៗនេះ យើងឃើញថាទាំងលោកពូទីននិងហ្សេឡែនគីសុទ្ធតែប្តេជ្ញាយកឈ្នះរៀងខ្លួនផងដែរ តែសម្រាប់ពិភពលោកវិញ វិបត្តិអ៊ុយក្រែននេះនៅតែជាកង្វល់សម្រាប់ពិភពលោកបន្តទៀតផងដែរ ហើយក្នុងរយៈពេលថ្មីៗនេះបានឃើញថាពិភពលោកកំពុងធ្វើការងាររួមដើម្បីឱ្យវិបត្តិនេះធូរស្រាលនិងមានព្រឹត្តិការណ៏ទាក់ទងវិបត្តិនេះផងដែរ ដូចជាចិនបានចេញមុខអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពនិងមានការទស្សនកិច្ចរបស់លោកចូបៃដិនទៅប្រទេសអ៊ុយក្រែនមុនបួនថ្ងៃមុនគំរប់ខួបមួយឆ្នាំផងដែរ។ តើទស្សនកិច្ចលោក បៃដិន និងការចូលរួមរបស់ចិនក្នុងវិបត្តិនេះមានផលប្រយោជន៏សម្រាប់សន្តិភាពសម្រាប់ជម្លោះនេះដែរឬទេ? ១. ដំណើរទស្សនកិច្ចដ៏សម្ងាត់របស់លោកបៃដិនទៅអ៊ុយក្រែន នៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣ លោកប្រធានាធិបតីសហរដ្ឋអាមេរិក...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ភាពតានតឹងរវាងចិន និង អាមេរិកក្រោយឧប្បត្តិហេតុបាឡុង

ភាពតានតឹងនៃការប្រកួតប្រជែងស្វែងរកអនុត្តរភាព(hegemony)មហាអំណាចឯកប៉ូលរវាងសាធារណរដ្ឋប្រជាមានិតចិន​​ និង​សហរដ្ឋអាមេរិកបានកើនឡើងមួយកម្រិតទៀតក្រោយមានការបាញ់ទម្លាក់បាឡុងរបស់ចិនមួយដែលបានហោះកាត់មូលដ្ឋានទ័ពអាកាសអាមេរិកនៅឯរដ្ឋ South Carolina។ តើឧប្បតិ្តហេតុនេះបានសរបញ្ជាក់ឲ្យឃើញនូវចំណុចព្រួយបារម្ភអ្វីខ្លះអំពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងចិន និង​ សហរដ្ឋអាមេរិកនេះ? ដើម្បីជាវិភាគទាននៃគំនិតរួមចំណែកក្នុងការធ្វើសេចក្តីសន្និដ្ឋានរវាងចំណងភាគីទាំងពីរ​ ជាបឋមយើងគួរស្វែងយល់ថាភាគីទាំងសងខាងបានអះអាងនិងប្រកាន់ខ្ជាប់នូវគោលជំហរត្រូវរៀងៗខ្លួន។ ជាក់ស្តែង មុននឹងការបាញ់ទម្លាក់បាឡុង លោក​ ចូ បៃដិន (Joe Biden) ដែលជាប្រធានាធិបតីនិង​ជា​អគ្គមេបញ្ជាការកងទ័ពជាតិសហរដ្ឋអាមេរិកផងនោះបានអនុញ្ញាតឲ្យបាញ់តាំងពីថ្ងៃទី១ ​ត្រូវនឹងថ្ងៃពុធកាលពីដើមខែកុម្ភ: ប៉ុន្តែការបាញ់នោះត្រូវបាននាយកដ្ឋានការពារជាតិអាមេរិកពន្យារហូតដល់បាឡុងចិនរសាត់ទៅដល់ទីតាំងសុវត្ថិភាពមួយហើយមិនមានប្រជាជនស៊ីវិលនៅក្រោម។ ក្រោយពីប្រើប្រាស់មីស៊ីលតម្លៃ ៤០០,០០០ ដុល្លារសហរដ្ឋអាមេរិកបាញ់ទម្លាក់បាឡុងនោះ​ សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ South Carolina បានពោលថា ...

វិចារណកថាថ្ងៃសុក្រ៖ អាល្លឺមង់ដើរដល់របត់នយោបាយថ្មីដោយសារតែរុស្ស៊ីឈ្លានពានអ៊ុយក្រែន

ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាកាលបរិច្ឆេទនៃការចាប់ផ្តើមឈ្លានពានទៅលើប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសមហាអំណាចរុស្សីត្រូវបានអធិការបតីបស់ប្រទេសអាល្លឺម៉ង់កំណត់ជាចំណុចរបត់ជាប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុប។ រយៈពេល៣ថ្ងៃក្រោយពីការឈ្លានពាននេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានថ្លែងសុន្ទរកថាមួយដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់សភាអាល្លឺម៉ង់ (Bundestag) ដើម្បីប្រកាសជាផ្លូវការអំពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងគោលបំណងនយោបាយការបរទេសថ្មីរបស់អាល្លឺម៉ង់។ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនបានអូសបន្លាយរហូតដល់រយៈមួយឆ្នាំហើយ តើគោលនយោបាយការបរទេសរបស់អាល្លឺម៉ង់មានការប្រែប្រួលដូចម្តេចខ្លះក្នុងអំឡុងពេលនេះ? ហេតុអ្វីបានជាសង្គ្រាមនេះដើរតួជាចំណុចរបត់ជាប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុប? អំណាចទន់តែឯងគឺមិនគ្រប់គ្រាន់ទេ! ត្រូវការអំណាចរឹងដែលអមកម្លាំងយោធាខ្លាំងក្លា នៅក្នុងការថ្លែងសន្ទរកថា Zeitenwende លោក Olaf Scholz បានលាតត្រដាងអំពីគោលជំហរដ៏រឹងមាំទៅលើរការរក្សាទំនៀមទម្លាប់គោលនយោបាយការបរទេសអាល្លឺម៉ង់មួយចំនួនដូចជាការគាំទ្រឱ្យមានសមាហរណកម្មអឺរ៉ុប អង្គការណាតូ កិច្ចសហប្រតិបត្តិការអន្តរជាតិ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ