"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ

ប្រទេសស្រីលង្ការ៖ វិបត្ដិសេដ្ឋកិច្ច-សង្គម កំពុងរុញច្រាន​​ឱ្យប្រទេសស្ថិតក្នុងគ្រាអាសន្ន

ពលរដ្ឋប្រទេសស្រីលង្កានៅក្នុងទីក្រុងកូឡុំបូនាំគ្នាបាតុកម្ម ស្រែកទាមទារឱ្យលោកប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ចុះចេញពីដំណែង ​ដោយមូលហេតុប្រទេសកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ កង្វះស្បៀងអាហារ ក្រដាសសៀវភៅ អគ្គិសនី ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់មូលដ្ឋានផ្សេងទៀត ជាពិសេសអត្រាអតិផរណាកើនឡើងខ្ពស់ហួសហេតុ បណ្ដាលឱ្យពលរដ្ឋទាំងក្មេងទាំងចាស់មិនអាចទ្រាំរស់នៅក្នុងស្ថានភាពបែបនេះបន្តទៀតបាន។ សេដ្ឋកិច្ចដាំក្បាលចុះ បំណុលជុំទិស ពលរដ្ឋក៏ស្រេកឃ្លាន រាលរង្គើដល់ប្រព័ន្ធនយោបាយគ្រប់គ្រងប្រទេស ដែលអាចវិវត្តឈានដល់វិបត្តិនយោបាយធ្ងន់ធ្ងរមួយកម្រិតទៀត។ តើដើមចមនៃបញ្ហាវិបត្តិទាំងអស់នេះបណ្ដាលមកពីកត្តាអ្វីខ្លះ? អត្ថបទខាងក្រោមនេះនឹងលើកយកចំណុចខ្លះៗមកធ្វើអត្ថាធិប្យាយ។ បរាជ័យនៃប្រព័ន្ធដឹកនាំប្រទេសស្រីលង្កា ជាទូទៅ ប្រព័ន្ធដឹកនាំនយោបាយដើរតួយ៉ាងសំខាន់ ប្រៀបដូចជាក្បាលម៉ាស៊ីននាំមុខសេដ្ឋកិច្ចប្រទេសមួយឱ្យឆ្ពោះទៅរកវឌ្ឍនភាពបាន...

តើរុស្ស៊ីយកប្រេងឆៅនិងឧស្ម័នប្រើក្នុងនយោបាយការបរទេសយ៉ាងដូចម្ដេច?

ខណៈនេះ រុស្ស៊ីដែលកំពុងខិតខំយ៉ាងសស្រាក់សស្រាំវាយយកឱ្យបាននូវប្រទេសអ៊ុយក្រែនឱ្យកាន់តែឆាប់ រុស្ស៊ីក៏កំពុងប្រឈមមុខនឹងសង្គ្រាមសេដ្ឋកិច្ចដែលក្រុមលោកប្រទេសខាងលិចនាំគ្នាព្រួតដៃដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ បាតសន្លឹកបៀររបស់រុស្ស៊ីនៅលើសេដ្ឋកិច្ចពិភពលោកគឺប្រភពថាមពល ដែលបានជួយឱ្យរុស្ស៊ីហាក់មានទឹកមាត់ប្រៃនៅលើឆាកអន្តរជាតិ។ យោងតាម IEA រុស្ស៊ីគឺជាអ្នកផលិតប្រេងឆៅលំដាប់លេខ ៣ ធំជាងគេនៅលើពិភពលោក និងជាប្រទេសដែលនាំចេញប្រេងឆៅមកលើទីផ្សារពិភពលោកលំដាប់លេខ ២ បន្ទាប់ពីអារ៉ាប់ឌីសាអូឌីត។ តួអង្គដែលពិភពលោកមិនអាចខ្វះបាន រុស្ស៊ីក៏ដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រភពថាមពលដូចជាប្រេងឆៅ និងឧស្ម័នធម្មជាតិនៅលើទឹកដីសហភាពអឺរ៉ុបផងដែរ។ យោងតាម​របាយការណ៍របស់ WEFORUM ២/៥ នៃឧស្ម័នធម្មជាតិដែលសហភាពអឺរ៉ុបបានប្រើប្រាស់គឺបានមកពីរុស្ស៊ី និងបាននាំចូលប្រេងឆៅចូលសហភាពអឺរ៉ុបលើសពី ១/៣។ រុស្ស៊ីក៏ជាតួអង្គដ៏សំខាន់និងចាំបាច់យ៉ាងខ្លាំងមកលើសហភាពអឺរ៉ុប ដោយសារតែវិបត្ដិកង្វះថាមពលដែលបណ្ដាលអាចអតិផរណាកើនឡើងខ្លាំងនៅសហភាពអឺរ៉ុប។ ប្រសិនបើយើងវិភាគឱ្យកាន់តែស៊ីជម្រៅបន្តិចទៀត​ ប្រសិនបើឆ្នាំ២០២២នេះគឺមានស្ថានភាពប្រេងឆៅដូចឆ្នាំ២០២០វិញ...

រុស្ស៊ីលើកទ័ពអ៊ុយក្រែន បានធ្វើឱ្យប្រទេស ២ នៅអឺរ៉ុបភ័យភិតខ្លាចជាគោលដៅបន្ទាប់

ការសម្រេចចិត្តរបស់ប្រទេសរុស្ស៊ីក្នុងការពង្រាយកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុបមានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់ប្រទេសរូស្ស៊ី។ មេដឹកនាំបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន បានចោទប្រកាន់ថាប្រទេសរូស្ស៊ីបាននាំមកនូវអស្ថិរភាពដល់ទ្វីបអ៊ឺរ៉ុបសារជាថ្មី។ ប៉ុន្តែភាពភ័យខ្លាចរបស់ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុបមិនដូចគ្នានោះទេ។ ជាក់ស្តែងមានប្រទេសចំនួនពីរដែលភ័យខ្លាចថាខ្លួននឹងក្លាយជាគោលដៅបន្ទាប់របស់លោកពូទីន ដែលនោះគឺប្រទេសម៉ុលដូវ៉ា​(Moldova)និងប្រទេសហ្សកហ្ស៊ី (Georgia)។ តើហេតុអ្វីបានជាជម្លោះរវាងប្រទេសរូស្ស៊ីនិងប្រទេសអ៊ុយក្រែនគឺសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ? ៣ ប្រទេសមែន ប៉ុន្តែមានចំណុចនយោបាយដូចគ្នាច្រើន នៅពេលដែលលោកពូទីនបានបញ្ជាកងទ័ពឲ្យចូលទៅក្នុងទឹកដីប្រទេសអ៊ុយក្រែន មេដឹកនាំទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្រ្តីនានានៃប្រទេសម៉ុលដូវ៉ា និងប្រទេសហ្សកហ្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើរូស្ស៊ីនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ពួកគេ ។ ប្រតិកម្មរបស់ថា្នក់ដឹកនាំនៃប្រទេសម៉ុលដូវ៉ា និងប្រទេសហ្សកហ្ស៊ីគឺមិនមានអ្វីគួរភ្ញាក់ផ្អើលនោះទេ ដោយសារតែប្រទេសទាំង៣មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ស្តែងចេញពីភាពដូចគ្នានៃរបបនយោបាយ ក៏ដូចជាផ្នត់គំនិតនយោបាយរបស់ប្រជាជននៅក្នុងប្រទេសទាំងនេះ។ រដ្ឋាភិបាលនៃប្រទេសទាំងបីគឺមានទំនោរទៅកាន់ប្រទេសលោកខាងលិចដូចគ្នា។ ជាក់ស្តែងនៅពេលដែលលោកសេឡេនស្គី ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន...

ទំនាក់ទំនងការបរទេសរបស់ឥណ្ឌានៅក្នុងវិបត្តអ៊ុយក្រែន

តើប្រទេសឥណ្ឌាអាចស្វែងរកតុល្យភាពរវាងប្រទេសរុស្សី និងប្រទេសលោកខាងលិចបានទេ ខណៈភ្លើងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែនកំពុងផ្ទុះយ៉ាងសន្ធោរសន្ធៅ ? ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​អ៊ុយក្រែន​កាន់​តែ​ខ្លាំង​ឡើងៗ ឥណ្ឌា​កំពុងព្យាយាមរក្សាតុល្យភាពរបស់ខ្លួនរវាងទីក្រុងម៉ូស្គូ និងប្រទេសលោកខាងលិច។  កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ពេលដែលរុស្សីលុកលុយអ៊ុយក្រែន នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទូរស័ព្ទទៅលោក Putin ដើម្បីអំពាវនាវឱ្យបញ្ចប់ការលុកលុយនេះជាបន្ទាន់។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីការចាកចេញប្រកបដោយសុវត្ថិភាព និងការវិលត្រឡប់របស់និស្សិតឥណ្ឌា ប្រមាណជាង  ២០,០០០នាក់ នៅក្នុងប្រទេសអ៊ុយក្រែន។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ឥណ្ឌា​មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ឬថ្កោលទោសលើការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែននោះឡើយ។...

ឌីជីថលយ័ន (Digital Yuan) នឹងក្លាយជាជំហានថ្មីមួយក្នុងប្រព័ន្ធធនាគាររបស់ប្រទេសចិន

បដិវត្តន៍ឧស្សាហកម្មក្នុងពិភពលោកបាននឹងកំពុងតែកើតឡើងជាបន្តបន្ទាប់ ពីមួយសម័យកាលទៅមួយសម័យកាល ហើយបដិវត្តន៍ ៤.០ ក្នុងសតវត្សទី២១នេះ បាននាំឱ្យអរិយ្យធម៌មនុស្សជាតិប្រែប្រួលជាខ្លាំង ដោយវាបានក្លាយជាយុគសម័យមួយ ដែលបច្ចេកវិទ្យារីកចម្រើនលឿនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្ស។ ការរីកចម្រើនដ៏ឆាប់រហ័ស បានញ៉ាំងឱ្យបច្ចេកវិទ្យាឌីជីថលដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពប្រចាំថ្ងៃ។ របៀបរស់នៅរបស់ប្រជាជនទូទាំងសកលលោក មានការពឹងផ្អែកជាខ្លាំងលើបណ្ដាញបច្ចេកវិទ្យាឥតខ្សែ ឬឌីជីថល។ ជាពិសេសមនុស្សបានងាកមករកស៊ីក្នុងរបៀបថ្មី តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (e-commerce) ដែលនាំឱ្យតម្រូវការនៃការទូទាត់អេឡិចត្រូនិចកាន់តែពេញនិយម (e-payment) ដោយគេអាចស្កេន QR Code ដើម្បីទូទាត់ប្រាក់ ឬផ្ទេរប្រាក់ឱ្យគ្នាទៅវិញទៅមកបានយ៉ាងងាយ។...

តើចិននឹងឈរជំហរបែបណាលើករណីវិវាទ រុស្ស៊ី-អ៊ុយក្រែន?

វិបត្តិអ៊ុយក្រែននិងរុស្ស៊ីជាបញ្ហាដែលមានឬសគល់ស្មុកស្មាញតាំងពីប្រវត្តិសាស្ត្រ ហើយមិនមែនជាបញ្ហាដែលពាក់ព័ន្ធត្រឹមតែគូភាគីទាំងពីរនោះទេ ប៉ុន្តែវាត្រូវបានលូកដៃចូលពីមហាអំណាចអាមេរិក មហាអំណាចចិន សហភាពអ៊ឺរ៉ុប និងអង់គ្លេសផងដែរ ដែលជាហេតុធ្វើឱ្យសង្គ្រាមលោកងាយនឹងផ្ទុះឡើងប្រសិនបើមានការថ្លោះធ្លោយណាមួយកើតឡើង។ ព្រឹត្តិការណ៍ចុងក្រោយនៃជម្លោះនេះគឺរុស្ស៊ីបាននឹងកំពុងចេញប្រតិបត្តិការកងកម្លាំងយោធារបស់ខ្លួន ចូលឈ្លានពានអ៊ុយក្រែនជាផ្លូវការ ដោយបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងសំខាន់ៗមួយចំនួន។ រីឯលោកខាងលិចវិញ ជាពិសេសសហរដ្ឋអាមេរិក លោកប្រធានាធិបតី ចូ បៃដិន បានកោះប្រជុំសមាជិកក្រុមប្រទេសទាំង៧ G7 និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីដាក់ទណ្ឌកម្មឱ្យកាន់តែធ្ងន់មួយកម្រិតទៀតទៅលើរុស្ស៊ី។ ប្រតិកម្មពីសំណាក់គ្រប់បណ្ដាប្រទេសលើពិភពលោកទាំងអស់ក៏មិនខុសគ្នាប៉ុន្មានទេ គឺបានថ្កោលទោសចំពោះទង្វើរបស់រុស្ស៊ី ហើយសូម្បីតែលោកអង់តូនីញ៉ូ ហ្គូទែរស៍ ប្រមុខអង្គការពិភពលោកក៏បានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ប្រតិកម្មសឹកលើអ៊ុយក្រែនជាបន្ទាន់ផងដែរ។ ដោយឡែក...

ហេតុអ្វីបានជាអាស៊ីមិនរងផល់ប៉ះពាល់ខ្លាំងពីអតិផរណាពិភពលោក?

ការកើនឡើងនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន វិបត្តិនៃការផ្គត់ផ្គង់ជាដើម គឺជាកត្តាចម្បងដែលធ្វើឱ្យអតិផរណាកើនឡើង។ ការកើនឡើងអតិផរណានាពេលនេះគឺសំដៅទៅដល់ការឡើងថ្លៃនៃតម្លៃទំនិញប្រើប្រាស់និងសេវានានា ដែលបានកើតឡើងជាសកល ជាពិសេសនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ ដូចគ្នានេះដែរ ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានកើនឡើងរហូតដល់ ៧.៥% នៅក្នុងខែមករា ដែលជាកម្រិតដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។ ជាមួយគ្នានេះ យោងតាម euroindicators អឺរ៉ុបវិញក៏មានកំណើនអតិផរណាជាង ៥% ផងដែរ។...

ការវាយប្រហាររបស់ក្រុម Houthi ទៅលើទីតាំងស្តុកប្រេងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម

នៅថ្ងៃទី២១ខែមករាកន្លងមកនេះក្រសួងការបរទេសកម្ពុជាបានថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុម Houthi ទៅលើទីតាំងស្តុកប្រេងមួយនៅក្នុងទីក្រុងអាប៊ូដាប៊ី រាជធានីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ ការវាយប្រហារនេះបានធ្វើឱ្យបាត់បង់ជីវិតមនុស្សចំនួន ៣ នាក់ក៏ដូចជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កិត្តិសព្ទរបស់ប្រទេសអារ៉ាប់រួមដែលសេដ្ឋកិច្ចពឹងពាក់យ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍និងអាកាសចរណ៍។ ជាការឆ្លើយតបទៅនឹងការវាយប្រហារមួយនេះ កងទ័ពអាកាសប្រទេសអារាប៊ីសាអ៊ូឌីតដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសអារ៉ាប់រួមបានវាយប្រហារបកទៅលើជំរុំទ័ពរបស់ក្រុមHouthi។ ប៉ុន្តែនេះមិនមែនជាលើកទីមួយនោះទេដែលភាគីបានវាយប្រហារគ្នា ដែលជាក់ស្តែងជម្លោះរវាងភាគីទាំងពីរបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ តើមានព្រឹតិ្តការណ៉អ្វីខ្លះដែលនាំឲ្យភាគីទាំងពីរមានជម្លោះរវាងគ្នា?តើបរិបទរបស់ប្រទេសយេម៉េនគឺមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះនៅក្នុងឆាកនយោបាយរបស់មជ្ឈិមបូព៌ាក៏ដូចជាពិភពលោកទាំងមូល? ក្រុមHouthiគឺជាចលនានៃសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតដែលបានបង្កើតឡើងនៅក្នុងភាគខាងជើងនៃប្រទេសយេម៉េននៅក្នុងចុងទសវត្សន៍ឆ្នាំ១៩៩០។ ឈ្មោះ Houthi គឺជាឈ្មោះរបស់កុលសម្ព័ន្ធមួយក្រុមដែលសមាជិកក៏ដូចជាអ្នកដឹកនាំនៃក្រុមនេះគឺមានជាប់សាច់ឈាមនៃកុលសម្ព័ន្ធHouthiនេះ។ ក្រុមមួយនេះត្រូវបានបង្កើតឡើងដោយលោក Hussein Badreddin al-Houthi ដែលគោលបំណងសំខាន់គឺប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ជាក់ស្តែងបាវចនារបស់ក្រុមHouthiគឺអាចបកស្រាយបានថា “ព្រះជាម្ចាស់គឺអស្ចារ្យបំផុត សូមឲ្យសេចក្តីស្លាប់មានចំពោះសហរដ្ឋអាមេរិក សូមឲ្យសេចក្តីស្លាប់មានចំពោះអ៊ីស្រាអែល សូមឲ្យជនជាតិជ្វីបត្រូវបណ្តាសារ...

ហេតុអ្វីបានជាកូរ៉េខាងជើងកាន់កម្មវិធីនុយក្លេរអ៊ែរមិនប្រលែង?

កូរ៉េខាងជើង គឺជារដ្ឋកុម្មុយនីស្តដែលត្រូវបានគេដឹងថា ជារដ្ឋមួយក្នុងចំណោមរដ្ឋទាំងប្រាំបួនលើពិភពលោកដែលអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរឥតស្រាកស្រាន្ត (សហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន ចក្រភពអង់គ្លេស ប៉ាគីស្ថាន ឥណ្ឌា អ៊ីស្រាអែល និងកូរ៉េខាងជើង)។ ទន្ទឹមនឹងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន កូរ៉េខាងជើងក៏ទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់មហាអំណាចធំៗរបស់ពិភពលោកដូចជា សហរដ្ឋអាមេរិក និងលោកខាងលិចផងដែរ។ ទោះបីជាទទួលរងនូវគំនាបសេដ្ឋកិច្ចពីមហាអំណាចធ្ងន់ធ្ងរ និងពុំសូវមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេងៗបានរហ័សដូចបងប្អូនកូរ៉េរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏មេដឹកនាំកូរ៉េខាងជើងទាំងបីជំនាន់ នៅតែបន្តមហិច្ឆតាក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឥតឈប់ឈរ។ មិនតែប៉ុណ្ណោះថ្មីៗនេះ កូរ៉េខាងជើងថែមទាំងបានប្រកាសអំពីការចាប់ផ្ដើមអភិវឌ្ឍន៍គម្រោង នុយក្លេអ៊ែ និងមីសីលផ្លោងអន្តរទ្វីប...

លទ្ធិប្រជាធិបតេយ្យេរបស់សហរដ្ឋអាមេរិកកំពុងមានការគម្រាមកំហែង

សហរដ្ឋអាមេរិកបានកិត្តិនាមថាជាបិតាប្រជាធិបតេយ្យមិនមែនដោយសារតែខ្លួនជាប្រទេសដែលបង្កើតលទ្ធិប្រជាធិបតេយ្យដំបូងគេនោះទេ ប៉ុន្តែជាប្រទេសដែលអនុវត្ដនិងនាំមុខលទ្ធិប្រជាធិបតេយ្យរហូតពង្រីកសក្ដានុពលលទ្ធិនេះឱ្យឈ្នះសង្គ្រាមត្រជាក់លើសង្វៀនប្រកួតប្រជែងមនោគមវិជ្ជា។ បើគិតពីទំហំវិញ សហរដ្ឋអាមេរិកក៏មិនមែនជាប្រទេសលទ្ធិប្រជាធិបតេយ្យធំជាងគេនៅក្នុងពិភពលោកដែរ ពីព្រោះប្រទេសឥណ្ឌាប្រកាន់របបលទ្ធិប្រជាធិបតេយ្យជាមួយប្រជាពលរដ្ឋប្រមាណជាង ១,៣ ប៊ីលាននាក់។ យ៉ាងណាមិញ ប្រវត្ដិសាស្ត្រដ៏ត្រចះត្រចង់របស់សហរដ្ឋអាមេរិករាប់ចាប់តាំងពីស្ថិតក្រោមអាណានិគមនិងក្រោយមកបានងើបចេញអាណានិគមអង់គ្លេស ហើយបន្តរហូតក្លាយជាប្រទេសមហាអំណាចទី ១ នៅក្នុងពិភពលោក សហរដ្ឋអាមេរិក បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសគំរូ និងដៃគូសម្រាប់ប្រកួតប្រជែង។ ទោះបីជាយ៉ាងនេះក្ដី មនុស្សជាច្រើនយល់ឃើញថា សហរដ្ឋអាមេរិកមិនមែនជាឋានសួគ៌នៃលទ្ធិប្រជាធិបតេយ្យដូចដែលបានគេធ្លាប់ល្បីនិងលឺតៗគ្នានោះទេ ដែលជាក់ស្ដែងក៏មានវិបត្ដិរើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរ និងការធ្លាក់ចុះនៃការឯកភាពជាតិ។ ការរើសអើងពូជសាសន៍នេះអាចចាត់ទុកជាដំបៅមួយដែលកើតឡើងជាយូរណាស់មកហើយគ្រាន់តែមិនមានអាការៈធ្ងន់ធ្ងរក្រោយពីសង្គ្រាមស៊ីវិលអាមេរិកបានបញ្ចប់ ប៉ុន្តែនៅពេលដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចាប់ផ្ដើមធ្វើយុទ្ធនាការបោះឆ្នោត...

តើមានអ្វីកើតឡើង នៅពេលប្រទេសមួយប្រកាន់សេដ្ឋកិច្ចទីផ្សារសេរីនិយមជ្រុល?

Adam Smith ជឿថាការដែលផ្ដល់សេរីភាពទៅមនុស្សរាល់គ្នាក្នុងការផលិតនិងជួញដូរទំនិញទៅតាមអ្វីដែលចិត្ដចង់និងទៅតាមធម្មជាតិរបស់មនុស្សលើការទាញយកប្រយោជន៍ រួមជាមួយការបើកទីផ្សារប្រកួតប្រជែងរាប់ចាប់ពីក្នុងទីផ្សាក្នុងស្រុកនិងក្រៅប្រទេសនឹងលើកកម្ពស់នូវវិបុលភាពល្អជាងការរឹតត្បិតនៃបទប្បញ្ញត្ដិរបស់រដ្ឋ។ ក្នុងន័យនេះ វិស័យឯកជនជាតួអង្គឯកតែមួយគត់នៅលើចលកររបស់សេដ្ឋកិច្ច ដែលរបបទីផ្សារសេរីសុទ្ធសាធគឺសំដៅដល់ការប្រលែងដៃរបស់រដ្ឋាភិបាល ហើយមនុស្សជាអ្នកប្រកួតប្រជែងគ្នាទៅតាមសមត្ថភាពរបស់ខ្លួនដើម្បីឈានទៅទាញផលប្រយោជន៍និងប្រាក់ចំណេញដែលអាចធ្វើបាន។ ក្រោយពីការបញ្ចប់សង្គ្រាមត្រជាក់ និងការបរាជ័យនៃសេដ្ឋកិច្ចផែនការ សព្វថ្ងៃប្រទេសសឹងតែទាំងអស់នៅលើសកលលោកបានប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីលើកកំណើនសេដ្ឋកិច្ច ដោយសារតែវាមានលក្ខណៈពិសេសច្រើន ដែលអំណោយផលក្នុងការអភិវឌ្ឍសង្គម។ ជាក់ស្ដែង មានអ្នកវិភាគនិងសេដ្ឋវិទូជាច្រើនបានចង្អុលថាការកើនឡើងនូវសេដ្ឋកិច្ចរបស់ប្រទេសចិនពីប្រទេសយក្សក្រីក្ររហូតមកក្លាយជាសេដ្ឋកិច្ចធំជាងគេលេខ២និងជាគូប្រជែងជាមួយសហរដ្ឋអាមេរិកគឺមកពីការផ្លាស់ប្ដូប្រព័ន្ធសេដ្ឋកិច្ចផែនការមកជាប្រទេសកុម្មុយនីស្ដប៉ុន្តែសេដ្ឋកិច្ចទីផ្សារសេរី។ ត្បិតថាយើងអាចយល់ថាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីជាប្រព័ន្ធសេដ្ឋកិច្ចដែលល្អជាងគេដោយសារវាជួយឱ្យមានកំណើនសេដ្ឋកិច្ច ការបង្កើននូវការប្រកួតប្រជែង និងជាពិសេសគឺឱកាសយ៉ាងធំនៃការបង្កើតនាវានុវត្ដន៍ជាច្រើន ប៉ុន្តែវាក៏បង្កប់នូវផលអវិជ្ជមានមួយចំនួនដូចគ្នានៅពេលគេអនុវត្តទ្រឹស្តីនេះជ្រុលហួសហេតុពេក ឬការអនុវត្ដសេដ្ឋកិច្ចទីផ្សារសេរីសុទ្ធសាធ។ តើសេដ្ឋកិច្ចទីផ្សារសេរីដំណើរការដូចម្ដេច? ទ្រឹស្ដី Laissez-faire “ទុកឱ្យគេធ្វើ” គឺជាទ្រឹស្ដីសេដ្ឋកិច្ចកើតចេញពីប្រទេសបារាំងនៅសតវត្សរ៍ទី១៨ ដែលជាទ្រឹស្តីប្រឆាំងនឹងអន្តរាគមន៍របស់រដ្ឋាភិបាលនៅក្នុងសង្វៀនជំនួញ...

ប្រសិនអាមេរិកមិនលូកដៃចូលបញ្ហាពិភពលោក តើពិភពលោកនឹងមានស៊ីណារីយ៉ូអ្វីខ្លះ?

ព្រឹត្តិការណ៍ធំៗត្រូវបានកត់ត្រាទាំងនៅក្នុងទំព័រសៀវភៅប្រវត្តិសាស្ត្រ និងត្រូវបានមនុស្សជាតិចងចាំទុក ដែលជាទូទៅ វាត្រូវបានអ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិ តែងតែលើកយកមកពិភាក្សាឥតឈប់ឈរ រួមមានព្រឹត្តិការណ៍សង្រ្គាមលោកលើកទី២ សង្គ្រាមត្រជាក់ជាងបួនទសវត្សរ៍ មហាភេរវកម្ម ១១ កញ្ញា សង្គ្រាមនៅឧបទ្វីបកូរ៉េ របកគំហើញថ្មីជាច្រើននៅក្នុងលំហរអាកាស និងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតដែលជារបត់នយោបាយពិភពលោក។ លើសពីនេះទៀត សូម្បីតែបាតុភូតនៃជម្លោះថ្នាក់តំបន់ និងថ្នាក់អន្តរជាតិសព្វថ្ងៃ ក៏កំពុងទទួលបានការចាប់អារម្មណ៍ ក៏ដូចជាការលើកយកមកជជែកពីសំណាក់មហាជនទូទៅផងដែរ។ ការជជែកអំពីបញ្ហាទាំងនោះទៀតសោត គេមិនភ្លេចឡើយក្នុងការលើកឡើងនូវឈ្មោះរបស់ប្រទេសដែលគេហៅថាជាបិតាប្រជាធិបតេយ្យ និងជាមេសន្តិសុខពិភពលោក នោះគឺសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនេះហើយដែលតែងតែឈានលូកដៃចូលស្ទើរគ្រប់បញ្ហានយោបាយនិងសេដ្ឋកិច្ច ដូច្នេះ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ