"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សេដ្ឋកិច្ច

វិចារណកថាថ្ងៃសុក្រ៖ វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានធ្វើឱ្យមជ្ឈឹមបូព៌ានៅតែជាកង្វល់ពិភពលោក

មជ្ឈឹមបូព៌ា ជាតំបន់មួយដែលត្រូវបានគេមើលឃើញថានៅតែជាចំណោទបញ្ហាដែលពិបាកដោះស្រាយ និងជាដែលចាក់ច្រេះតាំងពីអតីតកាលមក។ កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា ខណៈដែលជម្លោះរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីននៅតំបន់ហ្គាសា(Gaza Strip) តំបន់មជ្ឈឹមបូព៌ាមានមិនទាន់បានបញ្ចប់ផង, អ៊ីស្រាអ៊ែលបានបន្តសង្គ្រាមមួយទៀតជាមួយប្រទេសអ៊ីរ៉ង់។ ការប្រកាសសង្គ្រាមរបស់ប្រទេសអ៊ីស្រាអ៊ែល និងការបាញ់ប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យពិភពលោកកាន់តែព្រួយបារម្ភបន្ថែមទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ាទៀត ដោយសារតែប្រទេសអ៊ីរ៉ង់ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលធំ និងមានកម្លាំងយោធាខ្លាំងក្លាក្នុងតំបន់នេះផងដែរ។ តើបញ្ហារវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ អាចចោទជាបញ្ហាធំៗដល់ពិភពលោកដល់កំរិតណា? ១. មូលហេតុដែលអ៊ីស្រាអ៊ែលប្រកាសវាយប្រហារលើអ៊ីរ៉ង់ វិបត្តិរវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី១២-១៣ ខែមិថុនា​ ឆ្នាំ២០២៥ ដោយផ្តើមចេញពីការប្រកាសប្រតិបត្តិការ Rising...

វិចារណកថាថ្ងៃសុក្រ៖ ការប៉ះទង្គិចរវាងឥណ្ឌា និងប៉ាគីស្ថានគឺជាកង្វល់នៃសន្តិសុខពិភពលោក

កាលពីពេលថ្មីៗនេះ ជម្លោះនៅតំបន់កាស្មៀបានកើតឡើងម្តងទៀត ដោយជម្លោះនេះជាជម្លោះដែលចាក់ស្រេះ និងបន្សល់ទុកតាំងតែសម័យក្រោយអាណានិគមមកម្ល៉េះ។ នៅក្នុងឆ្នាំ២០២៥នេះ ឥណ្ឌាបានវាយប្រហារទៅកាន់ប្រទេសប៉ាគីស្ថានដោយសារមានអំពើភេវរកម្មដែលបានកើតឡើងនៅ Pahalgam ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ដែលបណ្តាលឱ្យស្លាប់ភ្ញៀវទេសចរចំនួន២៦ នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ ដោយសារអំពើភេវរកម្មនេះ ឥណ្ឌាបានចោទទៅលើក្រុមប្រដាប់អាវុធដែលមានទីតាំងនៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន និងបានបើកប្រតិបត្តិការវាយប្រហារទៅកាន់ទីនោះតែម្តង។ ជាការឆ្លើយតប ប៉ាគីស្ថានក៏បានបាញ់តបតទៅកាន់ឥណ្ឌាវិញ ដែលធ្វើឱ្យពិភពលោកមានក៏ព្រួយបារម្ភជាខ្លាំង។ តើអ្វីទៅដែលជាកង្វល់ខ្លាំងជាងគេបំផុតរបស់ពិភពលោក នៅពេលឥណ្ឌានិងប៉ាគីស្ថានប៉ះទង្គិចគ្នា? ១. ដើមចមនៃជម្លោះដ៏រ៉ាំរ៉ៃរវាងឥណ្ឌា និងប៉ាគីស្ថាននៅតំបន់កាស្មៀ ត្រឡប់ទៅឆ្នាំ១៩៤៧ នៅពេលអង់គ្លេសបានប្រគល់ឯករាជ្យទៅដល់ទឹកដីអាណានិគមនៅអាស៊ីខាងត្បូងប៉ុន្តែដោយនៅពេលនោះតំបន់នោះត្រូវបានបែងចែកជាពីរទៅជាប្រទេសឥណ្ឌាដែលសំបូរទៅដោយអ្នកកាន់សាសនាហិណ្ឌូ និងប្រទេសប៉ាគីស្ថានដែលសំបូរទៅដោយអ្នកកាន់សាសនាអ៊ីស្លាម។ ប៉ុន្តែការបែងចែកនោះកើតចេញពីអន្តរកម្មដ៏ស្មុគស្មាញនៃកត្តានយោបាយ...

កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីប្រទេសស៊ូដង់ខាងត្បូងជាប្រទេសដែលក្រីក្របំផុតក្នុងពិភពលោក?

ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើពិភពលោកមានកំណើន និងការអភិវឌ្ឍយ៉ាងណាក្ដីក៏នៅមានប្រទេសមួយចំនួននៅតែតស៊ូជាមួយនឹងភាពក្រីក្រខ្លាំងដូចជាប្រទេសស៊ូដង់ខាងត្បូង (South Sudan) ដែលជា​ប្រទេសមានវ័យ​ក្មេង​ជាង​គេ​ក្នុង​ពិភពលោកនិង​ឈរ​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ​បំផុត។ ​មានបុព្វហេតុ​​បីធំៗដែលកត្តារួមចំណែកដល់ភាពក្រីក្ររបស់ប្រទេសស៊ូដង់ខាងត្បូង និង​​​រារាំង​ប្រទេសនេះ​ពី​ការ​កសាង​អនាគត​ប្រកប​ដោយ​ស្ថិរភាព និង​ភាព​ខ្លួន​ទីពឹង​ខ្លួន។ ១. ជម្លោះផ្ទៃក្នុង ប្រទេសស៊ូដង់ខាងត្បូងបានទទួលឯករាជ្យនៅឆ្នាំ ២០១១ បន្ទាប់ពីបានបំបែកខ្លួនចេញពីស៊ូដង់ក្រោយមានជម្លោះជាច្រើនទសវត្សរ៍កន្លងមក។ យ៉ាងណាក្ដី ប្រទេសស៊ូដង់ខាងត្បូងមិនមានសមត្ថភាពក្នុងការអភិវឌ្ឍដើម្បីសន្តិភាព ប្រសិទ្ធភាពរដ្ឋាភិបាល ឬសេដ្ឋកិច្ចនោះទេ ហើយស្ថានភាពប្រទេសនេះកាន់តែដុនដាបថែមទៀតចាប់ពីមានសង្រ្គាមស៊ីវិលផ្ទុះឡើងក្នុងឆ្នាំ ២០១៣។ ប្រធានាធិបតី Salva Kiir បានចោទប្រកាន់អនុប្រធានាធិបតីរបស់គាត់គឺលោក Riek Machar ពីការព្យាយាមដណ្តើមអំណាចរបស់គាត់...

កម្មវិធីថង់ប្រាជ្ញា៖ ការដាក់ពន្ធគយទៅលើសម្ព័ន្ធមិត្តនិងដៃគូប្រកួតប្រជែងរបស់លោកត្រាំ

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥​ កន្លងទៅនេះ បន្ទាប់ពី លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានឡើង កាន់អំណាចថ្មីៗ លោកបានប្រកាសអំពីការដាក់ពន្ធគយទៅលើប្រទេសសម្ព័ន្ធមិត្តពាណិជ្ជកម្មចំនួនពីរគឺ ប្រទេស​កាណាដា និងប្រទេសម៉ិកស៊ិក ព្រមទាំងដៃគូប្រកួតប្រជែងរបស់ខ្លួនគឺប្រទេសចិនផងដែរ។​ នៅក្នុងនោះ​លោក​ត្រាំ​បាន​កំណត់ពន្ធនាំចូលទៅលើប្រទេសកាណាដា និងប្រទេសម៉ិកស៊ិកចំនួន២៥% លើកលែង​ទំនិញប្រេងឥន្ធនៈ​ដែល​មានអាត្រាពន្ធត្រឹម១០% និងបន្ថែមពន្ធនាំចូលទៅលើដៃគូប្រកួតប្រជែងចិនចំនួន ១០% ទៅលើ​ពន្ធ ​១០%​ដែល​មានស្រាប់។ លោកត្រាំបានលើកឡើងថា ចំពោះការតម្លើងពន្ធគយទៅលើប្រទេសកាណាដា ប្រទេស​ម៉ិកស៊ិក និងប្រទេសចិននេះ គឺដើម្បីកាត់បន្ថយនូវការហូរចូលនូវទំនិញខុសច្បាប់ដែលមានដូចជាសារធាតុ fetanyle...

កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីទ្វីបអាហ្រ្វិកក្លាយជាសង្វៀនសមរភូមិយ៉ាងក្តៅគគុកសម្រាប់មហាអំណាចពិភពលោក?

ទ្វីបអាហ្រ្វិក ដែលជារឿយៗត្រូវបានគេមើលរំលងថាជាវាលរហោស្ថានដ៏ក្រខ្សត់ បានក្លាយទៅជា​សង្វៀន​ប្រកួតប្រជែងនៃសេដ្ឋកិច្ច នយោបាយ និងយោធា សម្រាប់មហាអំណាចពិភពលោកក្នុងសតវត្សទី ២១ ដូចជា អាមេរិក ចិន និងរុស្ស៊ី។ អត្ថបទនេះនឹងពន្យល់អំពីហេតុផលមួយចំនួនដែលនៅពីក្រោយភាពទាក់ទាញរបស់ទ្វីបអាហ្រ្វិកនៅក្នុងកែវភ្នែករបស់មហាអំណាចធំៗ ដោយពិនិត្យលើបរិបទប្រវត្តិសាស្ត្រ អត្ថប្រយោជន៏សេដ្ឋកិច្ច យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ​ និង សន្តិសុខ។ បរិបទប្រវត្តិសាស្រ្ត ការពិតទៅ ទ្វីបអាហ្រ្វិកជាសមរភូមិសម្រាប់មហាអំណាចពិភពលោក តាំងពីសម័យអាណានិគមមកម៉្លេះ ជាពិសេសនៅចុងសតវត្សទី ១៩ និងដើមសតវត្សទី ២០ ហើយនៅសន្និសីទទីក្រុងប៊ែកឡាំងឆ្នាំ...

កម្មវិធីថង់ប្រាជ្ញា៖ ទំនាក់ទំនងរវាងប្រទេសម៉ិកស៊ិកូ និងសហរដ្ឋអាមេរិក

១. ប្រវត្តិសង្គ្រាមរវាងម៉ិកស៊ិកូ និងសហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិកូធ្លាប់ទទួលរងអាណានិគមរបស់អេស្ប៉ាញប្រហែលជិត៣សតវត្សន៍ បន្ទាប់មកទទួលបានឯករាជ្យពេញលេញវិញដោយចលនាបះបោរមួយដែលមានឈ្មោះថា ហ៊ីដាល់ហ្គូ និងត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៨២២។ ការទទួលស្គាល់ឯករាជ្យនេះឈានទៅរកទំនាក់ទំនងការទូត ក៏ដូចជាភាពតានតឹងថ្មី និងជម្លោះរវាងប្រទេសទាំងពីរដែលកើតឡើងជាបន្តបន្ទាប់។ ទំនាក់ទំនងការទូតដំបូងរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងនៅថ្ងៃ១២ ខែធ្នូ ឆ្នាំ១៨២២ ប៉ុន្តែត្រូវបានបែកបាក់ទៅវិញដោយសារការប្រកាសឯករាជ្យរបស់រដ្ឋតិចសាស់ចេញពីប្រទេសម៉ិកស៊ិក ហើយទៅចូលរួមជាមួយសហព័ន្ធក្លាយជារដ្ឋទី២៨ របស់សហរដ្ឋអាមេរិកនៅឆ្នាំ១៨៤៥ ដែលបានធ្វើឱ្យមានសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិកនៅឆ្នាំ១៨៤៦។ សន្ធិសញ្ញា Guadalupe Hidalgo តម្រូវឱ្យម៉ិកស៊ិកប្រគល់ទឹកដីរដ្ឋអារីហ្សូណា កាលីហ្វ័រញ៉ា និងម៉ិកស៊ិកថ្មី...

កម្មវិធីថង់ប្រាជ្ញា៖ តើមូលហេតុអ្វីទៅបានជាប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) ប្រកាសស្នើការកាន់កាប់តំបន់ហ្កាហ្សា (Gaza)?

កាលពីថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៥ថ្មីៗកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំបានធ្វើការប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើការកាន់កាប់តំបន់ហ្កាហ្សា ក្រោយពេលដែលបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីតំបន់នោះអស់ទៅ ហើយអាមេរិកនឹងធ្វើប្រតិបត្តិការក្រោមផែនការវិសាមញ្ញមួយ ដោយលោកដូណាល់ត្រាំអះអាងថា លោកនឹងប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ រីវើរ៉ានៃមជ្ឈិមបូពា៍ (the Rivera of the Middle East)។ 1. ប្រវត្តិនៃបញ្ហានៅតំបន់ហ្កាហ្សា ដើមឡើយ តំបន់ហ្កាហ្សាត្រូវបានគ្រប់គ្រងដោយប្រទេសអេហ្ស៊ីបអស់រយៈពេល១៩ឆ្នាំ បន្ទាប់មក នៅឆ្នាំ១៩៦៧ អ៊ីស្រាអែលបានគ្រប់គ្រងតំបន់នេះវិញក្រោយសង្គ្រាមប្រាំមួយថ្ងៃ (Six...

វិចារណកថាថ្ងៃសុក្រ៖​ តើហេតុអ្វីបានជារដ្ឋបាលរបស់ដូណាល់ត្រាំតម្លើងពន្ធគយទៅកាណាដា និងមិចស៊ិកូច្រើនជាងចិន?

ការដាក់ពិន័យទៅលើដៃគូសហការធ្ងន់ជាងដៃគូប្រកួតប្រជែងគឺរឿងមួយដែលគួរឱ្យហួសចិត្ត ប៉ុន្តែរដ្ឋបាលរបស់លោកដូណាល់ត្រាំអាចធ្វើបាន។ នៅដើមខែកុម្ភៈ សេតវិមានរបស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយរដ្ឋបាលលោកដូណាល់ត្រាំបានប្រកាសថាប្រធានាធិបតីត្រាំបានតម្លើងពន្ធគយចំពោះប្រទេសកាណាដា និងម៉ិចសិកកូចំនួន ២៥%​ និង ១០% ចំពោះប្រទេសចិន។​ លោកត្រាំបានប្រកាសថាការតម្លើងពន្ធគយនេះគឺដើម្បីឱ្យប្រទេសទាំងនេះពង្រឹងទំនួលខុសត្រូវចំពោះការនាំចូលផលិតផលខុសច្បាប់ដូចជាសារធាតុ fentanyl គ្រឿងញៀនផ្សេងៗជាពិសេសគឺទប់ស្កាត់ការអន្តោប្រវេសន៏ខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិក។​ ប្រសិនជាយើងបានឮពីព័ត៌មាននេះដំបូងៗ យើងប្រាកដហួសចិត្តជាពុំខានព្រោះការសម្រេចចិត្តបែបនេះហាក់បីដូចជាឃ្លាតឆ្ងាយពីទង្វើដែលសមហេតុផល។ ប៉ុន្តែបើយើងវិភាគឱ្យបានលម្អិត ការសម្រេចចិត្តបែបនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រសេដ្ឋកិច្ចបែបការពារ (Protectionist policies) ចំពោះពាណិជ្ជកម្មអន្តរជាតិដែលមានលក្ខណៈផ្ទុយស្រឡះពីការធ្វើពាណិជ្ជកម្មបែបទីផ្សាសេរីរបស់សហរដ្ឋអាមេរិកនាពេលកន្លងមក។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់អំពីមូលហេតុដែលអាចជំរុញឱ្យលោកដូណាល់ ត្រាំធ្វើយុទ្ធសាស្រ្តពាណិជ្ជកម្មបែបការពារ កត្តាដែលជំរុញនៅពីក្រោយការតម្លើងពន្ធគយ និងគុណវិបត្តិដែលការតម្លើងពន្ធគយនេះអាចជះលើសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាមេរិកនាពេលខាងមុខ។ គោលនយោបាយពាណិជ្ជកម្មបែបការពារ...

កម្មវិធីថង់ប្រាជ្ញា៖ អន្ទាក់នៃប្រាក់ចំណូលមធ្យមនៃប្រទេសថៃ

ព្រះរាជាណាចក្រថៃជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់មួយនៅក្នុងបណ្តាប្រទេសនានាផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។ តាមការគ្រោងទុករបស់ធនាគារពិភពលោក ប្រទេសថៃនឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ (High-Income Country) ក្នុងឆ្នាំ​២០៣៧ ។ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនគួរឱ្យកត់សម្គាល់ ដោយបានពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនដោយផ្អែកលើវិស័យផ្សេងៗគ្នា រួមមានកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ទេសចរណ៍ និងសេវាកម្ម ដែលទាក់ទាញនូវការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុនបរទេស។ យោងទៅតាមធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមចែកចេញជាពីរគឺមធ្យមកម្រិតទាបដែលប្រាក់ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់ស្ថិតនៅចន្លោះពី ១ ១៣៦ ដល់ ៤ ៤៦៥ ដុល្លារអាមេរិក...

វិចារណកថាថ្ងៃសុក្រ៖ តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនធ្លាក់ទៅក្នុងវិបត្តិបំណុលនៅអំឡុងឆ្នាំ១៩៨០?

វិបត្តិសេដ្ឋកិច្ចគឺជាបញ្ហាប្រឈមរបស់សេដ្ឋកិច្ចនយោបាយសកល។ នៅពេលដែលបណ្តាប្រទេសក្នុងតំបន់ផ្សេងៗបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច វាបង្កជាគុណវិបត្តិដូចជាការធ្លាក់ចុះនូវគុណភាពជីវិតរបស់ប្រជាជន ហើយបើធ្ងន់ធ្ងរជាងនេះទៅទៀតគឺកាលប្រើប្រាស់គោលនយោបាយមិនសមស្របនឹងកាលៈទេសៈក្នុងការដុះស្រាយវិបត្តិសេដ្ឋកិច្ចនោះអាចរុញច្រានឱ្យប្រទេសនោះធ្លាក់ទៅក្នុងភាពក្រីក្រថែមទៀត។​ ទិដ្ឋភាពបែបនេះធ្លាប់បានកើតរួចមកហើយគឺវិបត្តិបំណុលនៅតំបន់អាមេរិកឡាទីន។ វិបត្តិបំណុលនេះបានបង្រៀនឱ្យប្រទេសនានាមានការប្រុងប្រយ័ត្នក្នុងការខ្ចីប្រាក់ពីស្ថាប័នអន្តរជាតិក៏ដូចជាកម្ចីប្រាក់ពីប្រទេសអភិវឌ្ឍន៏ ដើម្បីយកមកដោះស្រាយបញ្ហាក្នុងស្រុក។ វិបត្តិបំណុលនេះក៏ជាមេរៀនសម្រាប់ស្ថាប័នអន្តរជាតិ និងប្រទេសអភិវឌ្ឍន៏ឱ្យមានការប្រុងប្រយ័ត្នផងដែរព្រោះជំនួយរបស់ពួកគេអាចបង្កគ្រោះថ្នាក់ដល់ប្រទេសដែលខ្ចីប្រាក់ពីខ្លួន។​ យើងនឹងសិក្សាអំពីមូលហេតុ​ និងកត្តាដែលរុញច្រានប្រទេសក្នុងតំបន់អាមេរិកឡាទីនឱ្យធ្លាក់ទៅក្នុងភាពក្រីក្របើទោះបីជាប្រទេសទាំងនេះត្រូវបានលោកខាងលិចអន្តរាគមន៏ជួយហើយ។ ជាក់ស្តែង នៅអំឡុងឆ្នាំ១៩៨០ ប្រទេសក្នុងតំបន់អាមេរិកឡាទីនបានជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏ធំមួយពោលគឺប្រទេសទាំងនោះបានធ្លាក់ទៅក្នុងវិបត្តិបំណុលជាមួយប្រទេសលោកខាងលិចយ៉ាងច្រើនសន្ធឹកសន្ធាប់។ ខណៈកំពុងតែជាប់បំណុលជាច្រើនស្រាប់ផង តម្លៃផលិតផលក៏ធ្លាក់ចុះទៀត ធ្វើឱ្យចំណាយច្រើនជាងចំណូលរហូតបណ្ដាលឱ្យប្រទេសប្រេស៊ីល​ អាហ្សង់ទីន​​ និងមិចស៊ីកូប្រកាសខ្លួនថាសងបំណុលបរទេសលែងរួចហើយ។ មានកត្តាជាច្រើនដែលបង្កឱ្យមានកើតវិបត្តិសេដ្ឋកិច្ចនេះ៖ ប្រភពបំណុល និង ការដំឡើងការប្រាក់របស់សហរដ្ឋអាមេរិក          ប្រទេសក្នុងតំបន់អាមេរិកឡាទីនបានខ្ចីប្រាក់ពីធនាគារពាណិជ្ជកម្មរបស់លោកខាងលិចនៅពេលអត្រាការប្រាក់ទាប ប៉ុន្តែនៅពេលដែលធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកតម្លើងការប្រាក់បំណុលក៏កើនឡើងក្នុងរយៈពេលខ្លី។ នៅអំឡុងឆ្នាំ១៩៥០...

កម្មវិធីថង់ប្រាជ្ញា៖ ហេតុផលនៅពីក្រោយភាពក្រីក្ររបស់ហៃទី

ហៃទី ជារឿយៗត្រូវបានពិភពលោកដាក់រហ័សនាមថាជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិកកណ្តាល និងនៅអឌ្ឍគោលខាងលិច។ រឿងរ៉ាវរបស់ប្រទេសនេះគឺពិតជាអកុសលណាស់ ទាំងប្រវត្តិសាស្ត្រ ភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ដែលកត្តាទាំងអស់នេះពិតជាធ្វើឱ្យប្រទេសហៃទីពិបាកក្នុងការស្វែងរកនូវការអភិវឌ្ឍ។ អត្ថបទនេះនឹងសិក្សាឱ្យស៊ីជម្រៅទៅលើកត្តាទាំងនេះ ព្រមទាំងផ្តល់នូវការបកស្រាយដល់សម​ស្របមួយដើម្បីពន្យល់នូវភាពក្រីក្ររបស់ហៃទី។ ស្នាមរបួសប្រវត្តិសាស្រ្ត ហៃទី ដើមឡើយគឺជាក្រុមជនជាតិដើមភាគតិចមួយក្រុមឈ្មោះ តៃណូ។ ពួក​គេ​បាន​រស់​នៅ​ លើ​កោះ​មួយ​ឈ្មោះ Hispaniola នៅ​​អាមេរិកកណ្តាល។ អ្វីដែលមិននឹកស្មានដល់នោះ បន្ទាប់ពីលោក Christopher Columbus បានរុករក និងស្វែងរកអាមេរិកនៅឆ្នាំ 1492...

កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមចិន-ជប៉ុនលើកទីពីរ

កាលពីមុន ជប៉ុនធា្លប់ទទួលជ័យជំនះលើប្រទេសចិនម្តងរួចមកហើយ កាលពីសង្រ្គាមចិន-ជប៉ុនលើកទីមួយ (First Sino-Japanese War) ប៉ុន្តែភាពស្រេកឃ្លានអំណាចរបស់ជប៉ុននៅតែបន្តកើនឡើងមិនឈប់ឈរ ដោយអ្នកដឹកនាំនៃប្រទេសនេះកាន់តែមានមហិច្ចតាចក្រពត្តិនិយម ចង់ពង្រីកតំបន់គ្រប់គ្រងរបស់ពួកគេ រហូតធ្វើឱ្យមានសង្រ្គាមជាលើកទីពីរទៀត។ សង្រ្គាមចិន-ជប៉ុនលើកទីពីរនេះ ត្រូវបានគេហៅម្យ៉ាងទៀតថា សង្រ្គាមនៃការតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលកើតឡើងក្នុងអំឡុងឆ្នាំ ១៩៣៧ ដល់ឆ្នាំ ១៩៤៥។ តើសង្រ្គាមនេះកើតឡើងយ៉ាងដូចម្តេច? ឥទ្ធិពលនៃជប៉ុន និងការចុះខ្សោយរបស់ចិន កន្លងមក ជប៉ុនបានអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនឱ្យឈានដល់កម្រិតខ្ពស់ដូចលោកខាងលិចដែរ រួម​មានការបង្កើតសេដ្ឋកិច្ចឧស្សាហកម្មរីកចម្រើនយ៉ាងឆាប់រហ័ស កងកម្លាំងយោធាបំពាក់ដោយអាវុធទំនើបៗ និងកំណែទម្រង់រដ្ឋធម្មនុញ្ញ...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ