Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់?
August 30, 2025
កម្មវិធីថង់ប្រាជ្ញា៖ សង្គ្រាមត្រជាក់ថ្មីរវាងមហាអំណាច
July 24, 2025
សេដ្ឋកិច្ច
វិចារណកថាថ្ងៃសុក្រ៖ វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានធ្វើឱ្យមជ្ឈឹមបូព៌ានៅតែជាកង្វល់ពិភពលោក
នយោបាយការបរទេស
June 25, 2025
មជ្ឈឹមបូព៌ា ជាតំបន់មួយដែលត្រូវបានគេមើលឃើញថានៅតែជាចំណោទបញ្ហាដែលពិបាកដោះស្រាយ និងជាដែលចាក់ច្រេះតាំងពីអតីតកាលមក។ កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា ខណៈដែលជម្លោះរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីននៅតំបន់ហ្គាសា(Gaza Strip) តំបន់មជ្ឈឹមបូព៌ាមានមិនទាន់បានបញ្ចប់ផង, អ៊ីស្រាអ៊ែលបានបន្តសង្គ្រាមមួយទៀតជាមួយប្រទេសអ៊ីរ៉ង់។ ការប្រកាសសង្គ្រាមរបស់ប្រទេសអ៊ីស្រាអ៊ែល និងការបាញ់ប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យពិភពលោកកាន់តែព្រួយបារម្ភបន្ថែមទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ាទៀត ដោយសារតែប្រទេសអ៊ីរ៉ង់ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលធំ និងមានកម្លាំងយោធាខ្លាំងក្លាក្នុងតំបន់នេះផងដែរ។ តើបញ្ហារវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ អាចចោទជាបញ្ហាធំៗដល់ពិភពលោកដល់កំរិតណា? ១. មូលហេតុដែលអ៊ីស្រាអ៊ែលប្រកាសវាយប្រហារលើអ៊ីរ៉ង់ វិបត្តិរវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយផ្តើមចេញពីការប្រកាសប្រតិបត្តិការ Rising...
វិចារណកថាថ្ងៃសុក្រ៖ ការប៉ះទង្គិចរវាងឥណ្ឌា និងប៉ាគីស្ថានគឺជាកង្វល់នៃសន្តិសុខពិភពលោក
នយោបាយការបរទេស
May 29, 2025
កាលពីពេលថ្មីៗនេះ ជម្លោះនៅតំបន់កាស្មៀបានកើតឡើងម្តងទៀត ដោយជម្លោះនេះជាជម្លោះដែលចាក់ស្រេះ និងបន្សល់ទុកតាំងតែសម័យក្រោយអាណានិគមមកម្ល៉េះ។ នៅក្នុងឆ្នាំ២០២៥នេះ ឥណ្ឌាបានវាយប្រហារទៅកាន់ប្រទេសប៉ាគីស្ថានដោយសារមានអំពើភេវរកម្មដែលបានកើតឡើងនៅ Pahalgam ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ដែលបណ្តាលឱ្យស្លាប់ភ្ញៀវទេសចរចំនួន២៦ នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ ដោយសារអំពើភេវរកម្មនេះ ឥណ្ឌាបានចោទទៅលើក្រុមប្រដាប់អាវុធដែលមានទីតាំងនៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន និងបានបើកប្រតិបត្តិការវាយប្រហារទៅកាន់ទីនោះតែម្តង។ ជាការឆ្លើយតប ប៉ាគីស្ថានក៏បានបាញ់តបតទៅកាន់ឥណ្ឌាវិញ ដែលធ្វើឱ្យពិភពលោកមានក៏ព្រួយបារម្ភជាខ្លាំង។ តើអ្វីទៅដែលជាកង្វល់ខ្លាំងជាងគេបំផុតរបស់ពិភពលោក នៅពេលឥណ្ឌានិងប៉ាគីស្ថានប៉ះទង្គិចគ្នា? ១. ដើមចមនៃជម្លោះដ៏រ៉ាំរ៉ៃរវាងឥណ្ឌា និងប៉ាគីស្ថាននៅតំបន់កាស្មៀ ត្រឡប់ទៅឆ្នាំ១៩៤៧ នៅពេលអង់គ្លេសបានប្រគល់ឯករាជ្យទៅដល់ទឹកដីអាណានិគមនៅអាស៊ីខាងត្បូងប៉ុន្តែដោយនៅពេលនោះតំបន់នោះត្រូវបានបែងចែកជាពីរទៅជាប្រទេសឥណ្ឌាដែលសំបូរទៅដោយអ្នកកាន់សាសនាហិណ្ឌូ និងប្រទេសប៉ាគីស្ថានដែលសំបូរទៅដោយអ្នកកាន់សាសនាអ៊ីស្លាម។ ប៉ុន្តែការបែងចែកនោះកើតចេញពីអន្តរកម្មដ៏ស្មុគស្មាញនៃកត្តានយោបាយ...
កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីប្រទេសស៊ូដង់ខាងត្បូងជាប្រទេសដែលក្រីក្របំផុតក្នុងពិភពលោក?
ថង់ប្រាជ្ញា
May 10, 2025
ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើពិភពលោកមានកំណើន និងការអភិវឌ្ឍយ៉ាងណាក្ដីក៏នៅមានប្រទេសមួយចំនួននៅតែតស៊ូជាមួយនឹងភាពក្រីក្រខ្លាំងដូចជាប្រទេសស៊ូដង់ខាងត្បូង (South Sudan) ដែលជាប្រទេសមានវ័យក្មេងជាងគេក្នុងពិភពលោកនិងឈរឈ្មោះជាប្រទេសក្រីក្របំផុត។ មានបុព្វហេតុបីធំៗដែលកត្តារួមចំណែកដល់ភាពក្រីក្ររបស់ប្រទេសស៊ូដង់ខាងត្បូង និងរារាំងប្រទេសនេះពីការកសាងអនាគតប្រកបដោយស្ថិរភាព និងភាពខ្លួនទីពឹងខ្លួន។ ១. ជម្លោះផ្ទៃក្នុង ប្រទេសស៊ូដង់ខាងត្បូងបានទទួលឯករាជ្យនៅឆ្នាំ ២០១១ បន្ទាប់ពីបានបំបែកខ្លួនចេញពីស៊ូដង់ក្រោយមានជម្លោះជាច្រើនទសវត្សរ៍កន្លងមក។ យ៉ាងណាក្ដី ប្រទេសស៊ូដង់ខាងត្បូងមិនមានសមត្ថភាពក្នុងការអភិវឌ្ឍដើម្បីសន្តិភាព ប្រសិទ្ធភាពរដ្ឋាភិបាល ឬសេដ្ឋកិច្ចនោះទេ ហើយស្ថានភាពប្រទេសនេះកាន់តែដុនដាបថែមទៀតចាប់ពីមានសង្រ្គាមស៊ីវិលផ្ទុះឡើងក្នុងឆ្នាំ ២០១៣។ ប្រធានាធិបតី Salva Kiir បានចោទប្រកាន់អនុប្រធានាធិបតីរបស់គាត់គឺលោក Riek Machar ពីការព្យាយាមដណ្តើមអំណាចរបស់គាត់...
កម្មវិធីថង់ប្រាជ្ញា៖ ការដាក់ពន្ធគយទៅលើសម្ព័ន្ធមិត្តនិងដៃគូប្រកួតប្រជែងរបស់លោកត្រាំ
ថង់ប្រាជ្ញា
March 31, 2025
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ បន្ទាប់ពី លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានឡើង កាន់អំណាចថ្មីៗ លោកបានប្រកាសអំពីការដាក់ពន្ធគយទៅលើប្រទេសសម្ព័ន្ធមិត្តពាណិជ្ជកម្មចំនួនពីរគឺ ប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ព្រមទាំងដៃគូប្រកួតប្រជែងរបស់ខ្លួនគឺប្រទេសចិនផងដែរ។ នៅក្នុងនោះលោកត្រាំបានកំណត់ពន្ធនាំចូលទៅលើប្រទេសកាណាដា និងប្រទេសម៉ិកស៊ិកចំនួន២៥% លើកលែងទំនិញប្រេងឥន្ធនៈដែលមានអាត្រាពន្ធត្រឹម១០% និងបន្ថែមពន្ធនាំចូលទៅលើដៃគូប្រកួតប្រជែងចិនចំនួន ១០% ទៅលើពន្ធ ១០%ដែលមានស្រាប់។ លោកត្រាំបានលើកឡើងថា ចំពោះការតម្លើងពន្ធគយទៅលើប្រទេសកាណាដា ប្រទេសម៉ិកស៊ិក និងប្រទេសចិននេះ គឺដើម្បីកាត់បន្ថយនូវការហូរចូលនូវទំនិញខុសច្បាប់ដែលមានដូចជាសារធាតុ fetanyle...
កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីទ្វីបអាហ្រ្វិកក្លាយជាសង្វៀនសមរភូមិយ៉ាងក្តៅគគុកសម្រាប់មហាអំណាចពិភពលោក?
ថង់ប្រាជ្ញា
March 24, 2025
ទ្វីបអាហ្រ្វិក ដែលជារឿយៗត្រូវបានគេមើលរំលងថាជាវាលរហោស្ថានដ៏ក្រខ្សត់ បានក្លាយទៅជាសង្វៀនប្រកួតប្រជែងនៃសេដ្ឋកិច្ច នយោបាយ និងយោធា សម្រាប់មហាអំណាចពិភពលោកក្នុងសតវត្សទី ២១ ដូចជា អាមេរិក ចិន និងរុស្ស៊ី។ អត្ថបទនេះនឹងពន្យល់អំពីហេតុផលមួយចំនួនដែលនៅពីក្រោយភាពទាក់ទាញរបស់ទ្វីបអាហ្រ្វិកនៅក្នុងកែវភ្នែករបស់មហាអំណាចធំៗ ដោយពិនិត្យលើបរិបទប្រវត្តិសាស្ត្រ អត្ថប្រយោជន៏សេដ្ឋកិច្ច យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ និង សន្តិសុខ។ បរិបទប្រវត្តិសាស្រ្ត ការពិតទៅ ទ្វីបអាហ្រ្វិកជាសមរភូមិសម្រាប់មហាអំណាចពិភពលោក តាំងពីសម័យអាណានិគមមកម៉្លេះ ជាពិសេសនៅចុងសតវត្សទី ១៩ និងដើមសតវត្សទី ២០ ហើយនៅសន្និសីទទីក្រុងប៊ែកឡាំងឆ្នាំ...
កម្មវិធីថង់ប្រាជ្ញា៖ ទំនាក់ទំនងរវាងប្រទេសម៉ិកស៊ិកូ និងសហរដ្ឋអាមេរិក
ថង់ប្រាជ្ញា
March 10, 2025
១. ប្រវត្តិសង្គ្រាមរវាងម៉ិកស៊ិកូ និងសហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិកូធ្លាប់ទទួលរងអាណានិគមរបស់អេស្ប៉ាញប្រហែលជិត៣សតវត្សន៍ បន្ទាប់មកទទួលបានឯករាជ្យពេញលេញវិញដោយចលនាបះបោរមួយដែលមានឈ្មោះថា ហ៊ីដាល់ហ្គូ និងត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៨២២។ ការទទួលស្គាល់ឯករាជ្យនេះឈានទៅរកទំនាក់ទំនងការទូត ក៏ដូចជាភាពតានតឹងថ្មី និងជម្លោះរវាងប្រទេសទាំងពីរដែលកើតឡើងជាបន្តបន្ទាប់។ ទំនាក់ទំនងការទូតដំបូងរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងនៅថ្ងៃ១២ ខែធ្នូ ឆ្នាំ១៨២២ ប៉ុន្តែត្រូវបានបែកបាក់ទៅវិញដោយសារការប្រកាសឯករាជ្យរបស់រដ្ឋតិចសាស់ចេញពីប្រទេសម៉ិកស៊ិក ហើយទៅចូលរួមជាមួយសហព័ន្ធក្លាយជារដ្ឋទី២៨ របស់សហរដ្ឋអាមេរិកនៅឆ្នាំ១៨៤៥ ដែលបានធ្វើឱ្យមានសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិកនៅឆ្នាំ១៨៤៦។ សន្ធិសញ្ញា Guadalupe Hidalgo តម្រូវឱ្យម៉ិកស៊ិកប្រគល់ទឹកដីរដ្ឋអារីហ្សូណា កាលីហ្វ័រញ៉ា និងម៉ិកស៊ិកថ្មី...
កម្មវិធីថង់ប្រាជ្ញា៖ តើមូលហេតុអ្វីទៅបានជាប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) ប្រកាសស្នើការកាន់កាប់តំបន់ហ្កាហ្សា (Gaza)?
ថង់ប្រាជ្ញា
February 24, 2025
កាលពីថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៥ថ្មីៗកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំបានធ្វើការប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើការកាន់កាប់តំបន់ហ្កាហ្សា ក្រោយពេលដែលបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីតំបន់នោះអស់ទៅ ហើយអាមេរិកនឹងធ្វើប្រតិបត្តិការក្រោមផែនការវិសាមញ្ញមួយ ដោយលោកដូណាល់ត្រាំអះអាងថា លោកនឹងប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ រីវើរ៉ានៃមជ្ឈិមបូពា៍ (the Rivera of the Middle East)។ 1. ប្រវត្តិនៃបញ្ហានៅតំបន់ហ្កាហ្សា ដើមឡើយ តំបន់ហ្កាហ្សាត្រូវបានគ្រប់គ្រងដោយប្រទេសអេហ្ស៊ីបអស់រយៈពេល១៩ឆ្នាំ បន្ទាប់មក នៅឆ្នាំ១៩៦៧ អ៊ីស្រាអែលបានគ្រប់គ្រងតំបន់នេះវិញក្រោយសង្គ្រាមប្រាំមួយថ្ងៃ (Six...
វិចារណកថាថ្ងៃសុក្រ៖ តើហេតុអ្វីបានជារដ្ឋបាលរបស់ដូណាល់ត្រាំតម្លើងពន្ធគយទៅកាណាដា និងមិចស៊ិកូច្រើនជាងចិន?
នយោបាយការបរទេស
February 14, 2025
ការដាក់ពិន័យទៅលើដៃគូសហការធ្ងន់ជាងដៃគូប្រកួតប្រជែងគឺរឿងមួយដែលគួរឱ្យហួសចិត្ត ប៉ុន្តែរដ្ឋបាលរបស់លោកដូណាល់ត្រាំអាចធ្វើបាន។ នៅដើមខែកុម្ភៈ សេតវិមានរបស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយរដ្ឋបាលលោកដូណាល់ត្រាំបានប្រកាសថាប្រធានាធិបតីត្រាំបានតម្លើងពន្ធគយចំពោះប្រទេសកាណាដា និងម៉ិចសិកកូចំនួន ២៥% និង ១០% ចំពោះប្រទេសចិន។ លោកត្រាំបានប្រកាសថាការតម្លើងពន្ធគយនេះគឺដើម្បីឱ្យប្រទេសទាំងនេះពង្រឹងទំនួលខុសត្រូវចំពោះការនាំចូលផលិតផលខុសច្បាប់ដូចជាសារធាតុ fentanyl គ្រឿងញៀនផ្សេងៗជាពិសេសគឺទប់ស្កាត់ការអន្តោប្រវេសន៏ខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិក។ ប្រសិនជាយើងបានឮពីព័ត៌មាននេះដំបូងៗ យើងប្រាកដហួសចិត្តជាពុំខានព្រោះការសម្រេចចិត្តបែបនេះហាក់បីដូចជាឃ្លាតឆ្ងាយពីទង្វើដែលសមហេតុផល។ ប៉ុន្តែបើយើងវិភាគឱ្យបានលម្អិត ការសម្រេចចិត្តបែបនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រសេដ្ឋកិច្ចបែបការពារ (Protectionist policies) ចំពោះពាណិជ្ជកម្មអន្តរជាតិដែលមានលក្ខណៈផ្ទុយស្រឡះពីការធ្វើពាណិជ្ជកម្មបែបទីផ្សាសេរីរបស់សហរដ្ឋអាមេរិកនាពេលកន្លងមក។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់អំពីមូលហេតុដែលអាចជំរុញឱ្យលោកដូណាល់ ត្រាំធ្វើយុទ្ធសាស្រ្តពាណិជ្ជកម្មបែបការពារ កត្តាដែលជំរុញនៅពីក្រោយការតម្លើងពន្ធគយ និងគុណវិបត្តិដែលការតម្លើងពន្ធគយនេះអាចជះលើសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាមេរិកនាពេលខាងមុខ។ គោលនយោបាយពាណិជ្ជកម្មបែបការពារ...
កម្មវិធីថង់ប្រាជ្ញា៖ អន្ទាក់នៃប្រាក់ចំណូលមធ្យមនៃប្រទេសថៃ
ថង់ប្រាជ្ញា
February 11, 2025
ព្រះរាជាណាចក្រថៃជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់មួយនៅក្នុងបណ្តាប្រទេសនានាផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។ តាមការគ្រោងទុករបស់ធនាគារពិភពលោក ប្រទេសថៃនឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ (High-Income Country) ក្នុងឆ្នាំ២០៣៧ ។ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនគួរឱ្យកត់សម្គាល់ ដោយបានពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនដោយផ្អែកលើវិស័យផ្សេងៗគ្នា រួមមានកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ទេសចរណ៍ និងសេវាកម្ម ដែលទាក់ទាញនូវការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុនបរទេស។ យោងទៅតាមធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមចែកចេញជាពីរគឺមធ្យមកម្រិតទាបដែលប្រាក់ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់ស្ថិតនៅចន្លោះពី ១ ១៣៦ ដល់ ៤ ៤៦៥ ដុល្លារអាមេរិក...
វិចារណកថាថ្ងៃសុក្រ៖ តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនធ្លាក់ទៅក្នុងវិបត្តិបំណុលនៅអំឡុងឆ្នាំ១៩៨០?
នយោបាយការបរទេស
January 17, 2025
វិបត្តិសេដ្ឋកិច្ចគឺជាបញ្ហាប្រឈមរបស់សេដ្ឋកិច្ចនយោបាយសកល។ នៅពេលដែលបណ្តាប្រទេសក្នុងតំបន់ផ្សេងៗបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច វាបង្កជាគុណវិបត្តិដូចជាការធ្លាក់ចុះនូវគុណភាពជីវិតរបស់ប្រជាជន ហើយបើធ្ងន់ធ្ងរជាងនេះទៅទៀតគឺកាលប្រើប្រាស់គោលនយោបាយមិនសមស្របនឹងកាលៈទេសៈក្នុងការដុះស្រាយវិបត្តិសេដ្ឋកិច្ចនោះអាចរុញច្រានឱ្យប្រទេសនោះធ្លាក់ទៅក្នុងភាពក្រីក្រថែមទៀត។ ទិដ្ឋភាពបែបនេះធ្លាប់បានកើតរួចមកហើយគឺវិបត្តិបំណុលនៅតំបន់អាមេរិកឡាទីន។ វិបត្តិបំណុលនេះបានបង្រៀនឱ្យប្រទេសនានាមានការប្រុងប្រយ័ត្នក្នុងការខ្ចីប្រាក់ពីស្ថាប័នអន្តរជាតិក៏ដូចជាកម្ចីប្រាក់ពីប្រទេសអភិវឌ្ឍន៏ ដើម្បីយកមកដោះស្រាយបញ្ហាក្នុងស្រុក។ វិបត្តិបំណុលនេះក៏ជាមេរៀនសម្រាប់ស្ថាប័នអន្តរជាតិ និងប្រទេសអភិវឌ្ឍន៏ឱ្យមានការប្រុងប្រយ័ត្នផងដែរព្រោះជំនួយរបស់ពួកគេអាចបង្កគ្រោះថ្នាក់ដល់ប្រទេសដែលខ្ចីប្រាក់ពីខ្លួន។ យើងនឹងសិក្សាអំពីមូលហេតុ និងកត្តាដែលរុញច្រានប្រទេសក្នុងតំបន់អាមេរិកឡាទីនឱ្យធ្លាក់ទៅក្នុងភាពក្រីក្របើទោះបីជាប្រទេសទាំងនេះត្រូវបានលោកខាងលិចអន្តរាគមន៏ជួយហើយ។ ជាក់ស្តែង នៅអំឡុងឆ្នាំ១៩៨០ ប្រទេសក្នុងតំបន់អាមេរិកឡាទីនបានជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏ធំមួយពោលគឺប្រទេសទាំងនោះបានធ្លាក់ទៅក្នុងវិបត្តិបំណុលជាមួយប្រទេសលោកខាងលិចយ៉ាងច្រើនសន្ធឹកសន្ធាប់។ ខណៈកំពុងតែជាប់បំណុលជាច្រើនស្រាប់ផង តម្លៃផលិតផលក៏ធ្លាក់ចុះទៀត ធ្វើឱ្យចំណាយច្រើនជាងចំណូលរហូតបណ្ដាលឱ្យប្រទេសប្រេស៊ីល អាហ្សង់ទីន និងមិចស៊ីកូប្រកាសខ្លួនថាសងបំណុលបរទេសលែងរួចហើយ។ មានកត្តាជាច្រើនដែលបង្កឱ្យមានកើតវិបត្តិសេដ្ឋកិច្ចនេះ៖ ប្រភពបំណុល និង ការដំឡើងការប្រាក់របស់សហរដ្ឋអាមេរិក ប្រទេសក្នុងតំបន់អាមេរិកឡាទីនបានខ្ចីប្រាក់ពីធនាគារពាណិជ្ជកម្មរបស់លោកខាងលិចនៅពេលអត្រាការប្រាក់ទាប ប៉ុន្តែនៅពេលដែលធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកតម្លើងការប្រាក់បំណុលក៏កើនឡើងក្នុងរយៈពេលខ្លី។ នៅអំឡុងឆ្នាំ១៩៥០...
កម្មវិធីថង់ប្រាជ្ញា៖ ហេតុផលនៅពីក្រោយភាពក្រីក្ររបស់ហៃទី
ថង់ប្រាជ្ញា
January 13, 2025
ហៃទី ជារឿយៗត្រូវបានពិភពលោកដាក់រហ័សនាមថាជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិកកណ្តាល និងនៅអឌ្ឍគោលខាងលិច។ រឿងរ៉ាវរបស់ប្រទេសនេះគឺពិតជាអកុសលណាស់ ទាំងប្រវត្តិសាស្ត្រ ភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ដែលកត្តាទាំងអស់នេះពិតជាធ្វើឱ្យប្រទេសហៃទីពិបាកក្នុងការស្វែងរកនូវការអភិវឌ្ឍ។ អត្ថបទនេះនឹងសិក្សាឱ្យស៊ីជម្រៅទៅលើកត្តាទាំងនេះ ព្រមទាំងផ្តល់នូវការបកស្រាយដល់សមស្របមួយដើម្បីពន្យល់នូវភាពក្រីក្ររបស់ហៃទី។ ស្នាមរបួសប្រវត្តិសាស្រ្ត ហៃទី ដើមឡើយគឺជាក្រុមជនជាតិដើមភាគតិចមួយក្រុមឈ្មោះ តៃណូ។ ពួកគេបានរស់នៅ លើកោះមួយឈ្មោះ Hispaniola នៅអាមេរិកកណ្តាល។ អ្វីដែលមិននឹកស្មានដល់នោះ បន្ទាប់ពីលោក Christopher Columbus បានរុករក និងស្វែងរកអាមេរិកនៅឆ្នាំ 1492...
កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមចិន-ជប៉ុនលើកទីពីរ
ថង់ប្រាជ្ញា
January 6, 2025
កាលពីមុន ជប៉ុនធា្លប់ទទួលជ័យជំនះលើប្រទេសចិនម្តងរួចមកហើយ កាលពីសង្រ្គាមចិន-ជប៉ុនលើកទីមួយ (First Sino-Japanese War) ប៉ុន្តែភាពស្រេកឃ្លានអំណាចរបស់ជប៉ុននៅតែបន្តកើនឡើងមិនឈប់ឈរ ដោយអ្នកដឹកនាំនៃប្រទេសនេះកាន់តែមានមហិច្ចតាចក្រពត្តិនិយម ចង់ពង្រីកតំបន់គ្រប់គ្រងរបស់ពួកគេ រហូតធ្វើឱ្យមានសង្រ្គាមជាលើកទីពីរទៀត។ សង្រ្គាមចិន-ជប៉ុនលើកទីពីរនេះ ត្រូវបានគេហៅម្យ៉ាងទៀតថា សង្រ្គាមនៃការតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលកើតឡើងក្នុងអំឡុងឆ្នាំ ១៩៣៧ ដល់ឆ្នាំ ១៩៤៥។ តើសង្រ្គាមនេះកើតឡើងយ៉ាងដូចម្តេច? ឥទ្ធិពលនៃជប៉ុន និងការចុះខ្សោយរបស់ចិន កន្លងមក ជប៉ុនបានអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនឱ្យឈានដល់កម្រិតខ្ពស់ដូចលោកខាងលិចដែរ រួមមានការបង្កើតសេដ្ឋកិច្ចឧស្សាហកម្មរីកចម្រើនយ៉ាងឆាប់រហ័ស កងកម្លាំងយោធាបំពាក់ដោយអាវុធទំនើបៗ និងកំណែទម្រង់រដ្ឋធម្មនុញ្ញ...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ