"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា

ហេតុអ្វីបានជាប្រេងឆៅពិភពលោកដាំក្បាលចុះនៅឆ្នាំ២០២០

ការរាតត្បាតរបស់ជំងឺកូវិដ១៩ បានបង្កឱ្យមានអស្ថេរភាពទីផ្សារ បង្អាក់ដំណើរការនាំចេញផលិតផល កកស្ទះសង្វាក់ផលិតកម្ម និងការធ្លាក់ចុះតម្រូវការប្រើប្រាស់ ដែលជះផលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចសាកលទាំងមូល។ ការរីករាលដាលនៃមេរោគកូវីដ១៩បានធ្វើឱ្យមានបម្រែបម្រួលតម្លៃប្រេង​ (oil price volatility) ដែលជាកម្លាំងចលករដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ច ច្រវាក់ផលិតកម្ម វិស័យដឹកជញ្ជូន ជាពិសេសជះឥទ្ធិពលសេដ្ឋកិច្ចប្រទេសអាស្រ័យលើប្រេង។ គួររំលឹកបន្តិចថា អំឡុងឆ្នាំ ២០១៥-២០១៧ តម្លៃប្រេងពិភពលោកគិតជាមធ្យមប្រហែលជា ៥១ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ប៉ុន្តែតម្លៃប្រេងឆៅនេះធ្លាក់ចុះជាលំដាប់កាលពីអំឡុងខែមីនានិងខែមេសានៅឆ្នាំ ២០២០។ មូលហេតុចម្បងនៃការធ្លាក់ចុះនៃប្រេងនេះគឺដោយសារតែចំនួនប្រេងឆៅមានចំនួនច្រើនលើសលប់ ខណៈដែលតម្រូវការធ្លាក់ចុះ។ តម្រូវការធ្លាក់ចុះគឺដោយសារតែវិបត្ដិកូវីដ១៩...

វិធានការច្បាប់នៃការគ្រប់គ្រងកាំភ្លើងក្នុងសហរដ្ឋអាមេរិក

យោងទៅតាមតាមការចេញផ្សាយរបស់ Gale បានបង្ហាញថាសហរដ្ឋអាមេរិកគឺជាប្រទេសទីមួយដែលបានអនុវត្តនូវច្បាប់គ្រប់គ្រងកាំភ្លើងនិងបានវិវត្តឱ្យមានវិធានការនៃការគ្រប់គ្រងកាំភ្លើងដល់សព្វថ្ងៃ។ វិធានការនេះគឺសំដៅទៅលើការគ្រប់គ្រងរាល់ការផលិត ជួញដូរ ការកាន់កាប់ ការកែប្រែ ឬការប្រើប្រាស់កាំភ្លើងពីសំណាក់ប្រជាពលរដ្ឋផ្សេងៗ ក្នុងគោលបំណងដើម្បីកាត់បន្ថយអំពើហិង្សា និងអំពើមនុស្សឃាតនៅក្នុងប្រទេសអាមេរិក។ អាមេរិកគឺជាប្រទេសដែលបានផ្តល់ភាពងាយស្រួលបំផុតក្នុងការកាន់កាប់កាំភ្លើងដល់ប្រជាជនរបស់ខ្លួន ដែលជាហេតុដែលនាំឱ្យប្រហែល៤០%នៃចំនួនប្រជាជនសរុប កាន់កាប់កាំភ្លើងនៅក្នុងគេហដ្ឋានរបស់ខ្លួន នេះបើយោងតាមការស្ទង់មតិរបស់សាកលវិទ្យាល័យ Harvard។ ម៉្យាងវិញទៀត តាមរយៈទិន្នន័យរបស់ UC Davis Health ប្រទេសនេះក៏ជាប្រទេសដែលមានអត្រាមនុស្សឃាតដោយកាំភ្លើងច្រើនជាងគេផងដែរបើប្រៀបធៀបជាមួយនឹងប្រទេសមហាអំណាចផ្សេងទៀត ដោយមានមនុស្សស្លាប់ជាមធ្យមចំនួន១០៩នាក់ក្នុងមួយថ្ងៃ ។ ដោយហេតុនេះហើយទើបរដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចចាប់យកវិធានក្នុងការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង។...

ទំនាក់ទំនងរវាងតម្លៃប្រេង និងមាស

ប្រេងគឺជាថាមពលមួយយ៉ាងសំខាន់ហើយវាក៏មានឥទ្ធិពលលើវិស័យពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ​ ក៏ដូចជា​វិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ ​ ការប្រែប្រួលនៃតម្លៃប្រេងឆៅអាចធ្វើឱ្យមានផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចនៃប្រទេសដែលនាំចេញនិងនាំចូលប្រេង ដោយផ្អែកលើនិន្នាការបម្រែបម្រួលតម្លៃប្រេង​ ឬ Oil price volatility។ Oil price volatility ជាភាពប្រែប្រួលនៃតម្លៃប្រេងនៅលើទីផ្សារក្នុងរយៈពេលកំណត់មួយ។​ យោងតាមរបាយការណ៍វិទ្យាស្ថានថាមពលពិភពលោក Price volatility សំដៅលើភាពប្រែប្រួលនៃតម្លៃរបស់ទំនិញ ហើយនៅពេលដែលតម្លៃមានការឡើងចុះច្រើននៅក្នុងរយៈពេលខ្លីមួយ គេចាត់ទុកស្ថានភាពនេះថាមានលក្ខណៈប្រែប្រួលខ្លាំង ឬ High volatility។ ប្រសិនបើតម្លៃមិនសូវប្រែប្រួលខ្លាំង...

បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទូទាំងប្រទេស៨៨៨៨ (មីយ៉ាន់ម៉ា)

ទិដ្ឋភាពទូទៅមុនចលនាបះបោរនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៨៨ មីយ៉ាន់ម៉ាជាប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគម​ចក្រភពអង់គ្លេសជាងមួយសតវត្សរ៍ ពោលគឺចាប់ពីឆ្នាំ១៨២៤ ដល់ឆ្នាំ១៩៤៨។ តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨​​ ប្រទេសយោធានិយមមួយនេះមិនទាន់មានមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យរឹងមាំនៅឡើយទេ។ ភាពវឹកវរចលាចលអស់ជាច្រើនទសវត្សរ៍ធ្វើឱ្យមីយ៉ាន់ម៉ាទទួលបានបទពិសោធន៍ដ៏ល្វីងជូរចត់ ក្រោមការគ្រប់គ្រងរបស់របបយោធាផ្ដាច់ការឯកបក្ស រួមមានការគំរាមកំហែង ការចាប់ខ្លួន អំពើហិង្សាព្រៃផ្សៃអមនុស្សធម៌ ការបំបិទសិទ្ធិសេរីភាពការបញ្ចេញមតិ ការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ល។ រដ្ឋប្រហារយោធាជោគជ័យនៅឆ្នាំ១៩៦២ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ នេ វីន (Ne Win) បានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោក យូ នូ (Nu...

ក្រម Nuremberg Code និងសីលធម៌ក្នុងវិជ្ជាជីវៈស្រាវជ្រាវ

ការស្រាវជ្រាវមិនថាក្នុងផ្នែកវិទ្យាសាស្ត្រសង្គម ឬផ្នែកវិទ្យាសាស្ត្រពិត ត្រូវតែអនុលោមទៅតាមក្រមសីលធម៌ដែលមិនប៉ះពាល់ដល់សុវត្ថិភាពបុគ្គល​ សីលធម៌​ និងមនុស្សធម៌។ ក្រម​ Nuremberg​ ឬ (Nuremberg Code)​ ឬជាភាសាអាឡឺម៉ង់ (Nürnberger Kodex) គឺជាកម្រងក្រមសីលធម៌អនុវត្តទៅលើការស្រាវជ្រាវដែលយកមនុស្សជាកម្មវត្ថុពិសោធន៍ (Human subject research)។​​​ ក្រមនេះត្រូវបានចងក្រងឡើងមាន ១០ មាត្រា ហើយក្រមនេះក៏បានតាក់តែងឡើងដំបូងតាមសេចក្តីសម្រេចរបស់តុលាការលើការជំនុំជម្រះលើករណី ​ Doctor Trial...

ចោរកម្មសមុទ្រ និងច្បាប់អន្តរជាតិ

មហាសមុទ្រជាប្រភពនៃពហុធនធានសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់មនុស្សជិត៨ពាន់លាននាក់ទូទាំងពិភពលោក តាមរយៈធនធានចម្រុះផ្សេងៗ ដូចជា ប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ  រ៉ែ ជីវៈចម្រុះ ត្រីគ្រប់ប្រភេទ និងជាផ្លូវធ្វើដំណើរ ដឹកជញ្ជូនទំនិញ បណ្តាញខ្សែកាបអ៊ីនធឺណេតបាតសមុទ្រ ថ្នាំឱសថព្យាបាលជំងឺ ថាមពលអគ្គិសនី បម្រែបម្រួលអាកាសធាតុ  ទេសចរណ៍ និងការងារ។ល។ ហើយការធ្វើពាណិជ្ជកម្មអន្តរជាតិក៏ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើសមុទ្រ​ផងដែរ។ យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (Organisation for Economic Co-operation and Development)...

ប្រវត្តិនៃការចាប់ផ្តើមរបស់ក្រុមហ៊ុនទូរស័ព្ទយក្ស Nokia

Nokia Corporation គឺជាក្រុមហ៊ុនទូរគមនាមន៍ (multinational telecommunications, information technology, and consumer electronics company) ដ៏ល្បីល្បាញមួយរបស់ប្រទេសហ្វាំងឡង់ និងត្រូវបានគេស្គាល់ថាជាប្រ៊ែនទូរស័ព្ទល្បីជាងគេជុំវិញពិភពលោកនៅអំឡុងឆ្នាំ២០០០។ ជោគជ័យរបស់ក្រុមហ៊ុន Nokia នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ គឺជាយុគសម័យដែលក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទចល័តឈានមុខគេនៅលើពិភពលោក។ ការិយាល័យកណ្តាលក្រុមហ៊ុន Nokia មានទីតាំងនៅទីក្រុង Espoo នៃប្រទេសហ្វាំងឡង់។...

គោលការណ៍សេដ្ឋកិច្ចក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា

ក្រោយពីការជាប់ឆ្នោតរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា សហរដ្ឋអាមេរិកបានកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដែលមិនទាន់ដោះស្រាយបាន។ នៅក្នុងស្នាដៃនិពន្ធរបស់លោកអូបាម៉ា The Promised Land លោកបានធ្វើទស្សនទានទៅលើបញ្ហាសេដ្ឋកិច្ចអាមេរិករួមជាមួយនឹងគោលការណ៍នយោបាយសេដ្ឋដិច្ចរបស់លោកអំឡុងពេលនោះ។ នៅពេលលោកបារ៉ាក់ អូបាម៉ាឡើងកាន់ដំណែងជាប្រធានាធិបតីដំបូង សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចប្រទះបញ្ហាច្រើន ហើយលោកបានរៀបចំវិធានការក្នុងការស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ។ ស្ថានភាពពេលនោះសហរដ្ឋអាមេរិកកំពុងរងសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំង ក្នុងនោះរួមមានវិបត្តិការងារធ្វើឱ្យពលរដ្ឋអាមេរិកបាត់បង់ការងារ បញ្ហាទីផ្សារអចលនទ្រព្យធ្លាក់ចុះជាអតិផរណា ក្រុមហ៊ុនយានយន្តធំៗរបស់អាមេរិកប្រទះវិបត្តិដែលឈានទៅរកការក្ស័យធន និងវិបត្តិប្រព័ន្ធហិរញ្ញវត្ថុជាប់គាំងថែមទៀផង ។ នៅឆ្នាំ ២០០៧ ខណៈពិភពលោកកំពុងប្រទះវិបត្តិហិរញ្ញវត្ថុសកល The 2007-2008 financial...

កាល ម៉ាក្ស-ភាពអវិជ្ជមាននៃមូលធននិយម

លោក កាល ម៉ាក្ស (Karl Marx) ឆ្នាំ១៨១៨-១៨៨៣ ត្រូវបានគេស្គាល់ថាជាអ្នកប្រាជ្ញដ៏មានឥទ្ធិពលម្នាក់ក្នុងអំឡុងសតវត្សរ៍ទី១៩ ដោយមានងារជា ទស្សនវិទូ សង្គមវិទូ សេដ្ឋវិទូ ប្រវត្តិវិទូ អ្នកទ្រឹស្ដីនយោបាយ ជាអ្នកកាសែត និងជាអ្នកបដិវត្តន៍សង្គមផងដែរ ប៉ុន្តែលោកមិនមែនជាសាសនិកនៃសាសនាណាមួយនោះទេ។ លោកមានដើមកំណើតនៅប្រទេសអាល្លឺម៉ង់ ហើយកើតនៅក្នុងត្រកូលជនជាតិជ្វីហ្វដែលមានជីវភាពស្ដុកស្ដម្ភ និងមានឪពុកជាមេធាវីទៀតផង។ ទស្សនរបស់លោកបានចាប់ផ្ដើមមានភាពល្បីល្បាញខ្លាំងនៅដើមសតវត្សរ៍ទី២០ ដោយមានមេដឹកនាំប្រទេសមួយចំនួន ដូចជា លោក វ្លាឌីមៀរ...

ការវិវឌ្ឍពី 1G បន្តរហូតដល់ 5G

ការវិវឌ្ឍនៃបណ្តាញទូរសព្ទ រាប់ចាប់តាំងពីទូរសព្ទមានខ្សែរហូតដល់អត់ខ្សែ ប្រែមកជាទូរសព្ទចល័តដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗនៃរបកគំហើញនានា បានកែប្រែមុខមាត់ថ្មីសម្រាប់ពិភពលោកឱ្យស្ថិតក្នុងទំនើបកម្មនិងនវានុវត្តន៍។ ក្រឡេកមកមើលប្រវត្តិនៃការវិវឌ្ឍរបស់បច្ចេកវិទ្យាបណ្តាញរលកវិទ្យុចល័ត (Wireless Cellular Technology) គឺត្រូវបានចាប់ផ្តើមនៅឆ្នាំ១៩៧៩ ដែលផ្តើមពី 1G និងឆ្ពោះទៅវិវឌ្ឍខ្លួនមកជំនាន់ 5G ។ អត្ថន័យនៃពាក្យនេះគឺ អក្សរ “G” តំណាងឱ្យ “ជំនាន់ (Generation)” ចំណែកឯលេខវិញគឺតំណាងឱ្យលំដាប់នៃជំនាន់នីមួយៗ។ ការវិវឌ្ឍអស់ ៥ ជំនាន់នេះបានប្រែមុខមាត់សកលលោក...

ចម្រូងចម្រាស់នៃកំណែទម្រង់សេវាសុខាភិបាល Obamacare របស់លោក បារ៉ាក់ អូបាម៉ា

នៅខែវិច្ឆិកា ឆ្នាំ២០២០ សៀវភៅ “A Promised Land” ដែលនិពន្ធដោយលោកអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានបោះពុម្ពផ្សាយពីស្ថានភាពការងារនិងជីវប្រវត្តិរបស់លោកកាលនៅក្នុងតំណែងជាប្រធានាធិបតី។ លោក បារ៉ាក់ អូបាម៉ា ជាសមាជិកបក្សប្រជាធិតេយ្យ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៤ និងជាប្រធានាធិបតីសាសន៍អាហ្រ្វិក-អាមេរិកដំបូងរបស់សហរដ្ឋអាមេរិក។ លោកបានកាន់តំណែងចំនួន ២ អាណត្តិ ពីឆ្នាំ ២០០៩ ដល់...

ទិដ្ឋភាពសេដ្ឋកិច្ចរបស់ TikTok និងបរិបទនយោបាយ

ផ្ដើមពីបណ្ដាញសង្គមសម្រាប់រាំកំសាន្ដនិងច្រៀងដោយមិនបញ្ចេញសម្លេង (Lip-sync) ក្នុងវីដេអូខ្លីៗពាសពេញសកលលោក TikTok ក៏បានក្លាយជាសកម្មភាពសេដ្ឋកិច្ចនិងទីលាននយោបាយ។ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ Tiktok គឺដោយសារតែមានភាពងាយស្រួលក្នុងការប្រើប្រាស់ រួមផ្សំជាមួយបច្ចេកវិទ្យា Interest Graph បានមកពីបច្ចេកទេស A.I ដែលអាចកំណត់ពីមាតិកាដែលអ្នកប្រើប្រាស់ចាប់អារម្មណ៍តាមរយៈពេលវេលានិងការចូលរួម (engagement) របស់អ្នកប្រើប្រាស់។ មួយវិញទៀត ការផ្លាស់ប្ដូរចំណាប់អារម្មណ៍ពីការទស្សនាវីដេអូដែលមានរយៈពេលវែងបានជួយឱ្យសក្ដានុពលរបស់ TikTok រីកយ៉ាងលឿនដែលមានអ្នកប្រើប្រាស់ជាច្រើនលាននាក់ពាសពេញសកលលោក រាប់ចាប់ពីយុវជនរហូតដល់អ្នកជំនួញក្នុងការពង្រីកទីផ្សារបស់ខ្លួននិងអ្នកនយោបាយជាច្រើនរូប។ TikTok គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance ត្រូវបានបង្កើតឡើងដោយលោក...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ