Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់?
The Seed Cambodia
-
August 30, 2025
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានធ្វើឱ្យមជ្ឈឹមបូព៌ានៅតែជាកង្វល់ពិភពលោក
The Seed Cambodia
-
June 25, 2025
វិចារណកថាថ្ងៃសុក្រ
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ នយោបាយការទូតឫស្សីរបស់វៀតណាម
នយោបាយការបរទេស
The Seed Cambodia
-
May 12, 2023
អត្ថន័យនៅពីក្រោយយោបាយការទូតឫស្សីវៀតណាម ដោយឃើញពីភាពរវៀសនៅក្នុងការបត់បែនចំពោះគ្រប់ស្ថានការណ៍អាកាសធាតុរបស់ដើមឫស្សី ប្រទេសវៀតណាមបានអនុវត្តគោលនយោបាយការបរទេសមួយដែលមានឈ្មោះថា គោលនយោយបាយការទូតឫស្សី (Bamboo Diplomacy) ដើម្បីជាកូនសោរនៅក្នុងការពង្រឹងគោលនយោបាយការទេសរបស់ខ្លួននៅក្នុងស្ថានការណ៍របស់ពិភពលោក។ ពាក្យថានយោបាយការទូតឫស្សីនេះត្រូវបង្កើតឡើងដំបូងដោយលោក Nguyen Phu Trong អ្នកទ្រឹស្ដីម៉ាក្សនិយម និងជាអគ្គលេខាធិការ ៣ អាណត្តិនៃបក្សកុម្មុយនិស្តវៀតណាម។ លោកបានអះអាងថានយោបាយការទូតឫស្សី គឺជាគោលនយោយបាយការទូតមួយដែលប្លែកនិងពិសេសដែលបន្សល់ទុកពីសម័យគ្រប់គ្រងរបស់ លោក ហូ ជីមិញ។ គាត់បានប្រៀបធៀបគោលនយោបាយការទូតរបស់វៀតណាមទៅនឹងដើមឫស្សី ដែលមានឬសគល់ និងដើមរឹងមាំដែលអាចបត់បែនតាមកម្លាំងខ្យល់ និងធន់ក្នុងគ្រប់កាលៈទេសៈ ។...
វិចារណកថាថ្ងៃសុក្រ៖ ប្រទេសអង់គ្លេសប្រកាសកិច្ចព្រមព្រៀងចូលជារួមជាមួយដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CPTPP
នយោបាយការបរទេស
The Seed Cambodia
-
April 28, 2023
ការសម្រេចចិត្តដែលចំណាយរយៈពេលជិត២ឆ្នាំ ប្រទេសអង់គ្លេសក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីចូលរួមជាមួយដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CPTPP នៅថ្ងៃទី៣១ មីនា ២០២៣នេះ។ ក្នុងនោះផងដែលគេបានកត់សម្គាល់ឃើញថាអង់គ្លេសជាប្រទេសអឺរ៉ុបទី១ ដែលបានចូលរួមជាមួយ CPTPPនេះ ហើយការចូលរួមកិច្ចព្រមព្រៀងនេះជាដំណឹងមួយល្អសម្រាប់ភាគីទាំងអង់គ្លេស និងប្រទេសជាសមាជិក CPTPPផងដែរព្រោះកិច្ចព្រមព្រៀងនេះនឹងដើរតួនាទីបម្រើឧត្តមប្រយោជន៍ភាគីទាំងសងខាង ។ ពិសេសជាងនេះទៅទៀត លោកនាយករដ្ឋមន្ដ្រី រីស៊ី ស៊ូណាក់ បានថ្លែងនូវសេចក្ដីអំណរព្រមទាំងបញ្ជាក់ពីវត្តមាននៃការចូលរួមរបស់អង់គ្លេសថា ជាការចូលរួមជាមួយបណ្ដាប្រទេសសេដ្ឋកិច្ចប៉ាស៊ីហ្វិកដ៏មានសក្តានុពល និងកំពុងមានកំណើនសេដ្ឋកិច្ចជាបន្ដបន្ទាប់ហើយជាឱកាសនៃការកសាងទំនាក់ទំនងសេដ្ឋកិច្ចមិនគួររំលងបាន។ តើដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CPTPPជាអ្វី? ឈ្មោះពេញជាភាសាខ្មែរហៅថា ដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់...
វិចារណកថាថ្ងៃសុក្រ៖ ឬសគល់នៃបាតុកម្មនៅប្រទេសអុីស្រាអែល
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
April 21, 2023
កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រាអែលបានដាក់ចេញនូវអត្ថបទសេចក្តីព្រាងច្បាប់ជូនទៅរដ្ឋសភារបស់រដ្ឋអ៊ីស្រាអែល (ដែលត្រូវបានស្គាល់ថា “Knesset”) ដោយមានការចូលរួមបង្កើត និងស្នើឡើងដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ “Yariv Levin” និងប្រធាននៃ Knesset “Simcha Rothman”។ អត្ថបទសេចក្តីព្រាងច្បាប់នេះស្ដីអំពីការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងរំលែកអំណាចមួយចំនួនពីតុលាការទៅឱ្យសភា ឬអាចនិយាយម្យ៉ាងទៀតថាបន្ថយសិទ្ធិអំណាចរបស់តុលាការ ដើម្បីឱ្យមានតុល្យភាពវាងអំណាចរបស់ស្ថាប័នទាំងពីរ ព្រោះថាតុលាការឯករាជ្យរបស់អ៊ីស្រាអែលបច្ចុប្បន្នមានអំណាចខ្លាំងក្លាណាស់ ដោយតុលាការកំពូលអាចលុបចោលច្បាប់ ឬបដិសេធចោលចំពោះសេចក្តីសម្រេចណាមួយក៏បានរបស់រដ្ឋាភិបាល ក្រោមហេតុផលបំពានច្បាប់ទូទៅនៃប្រទេសអ៊ីស្រាអែល (Israel’s...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើលោក ប្រាយុទ្ធ ចាន់អូចា អាចរក្សាដំណែងជានាយករដ្ឋមន្ត្រីនៅខែឧសភានេះដែរឬទេ?
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
April 14, 2023
កាលពីខែមីនា រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានប្រកាសរំលាយសភា ដែលនេះគឺជាលើកទី២ នៃការរំលាយសភាពនិងរៀបចំការបោះឆ្នោតបើរាប់ពីឆ្នាំ២០១៤។ ការបោះឆ្នោតនេះត្រូវបានគេស្ទាបស្ទង់ថាលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ ទទួលបានការគាំទ្រច្រើន ប៉ុន្តែវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ២០១៧ហាក់ធ្វើឱ្យគណបក្សរបស់លោក ប្រាយុទ្ធចាន់អូចា មានប្រៀបទៅវិញ។ ដូចនេះ តើស្ថានភាពបោះឆ្នោតនៅខែក្រោយនេះមានសភាពយ៉ាងណា? ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ សម្រាប់សម័យកាលបោះឆ្នោតឆ្នាំ២០២៣ ខែឧសភា ខាងមុខនេះ ថៃបានសម្រេចបង្កើនចំនួនស្រុកពី ៣៥០ ទៅ ៤០០ ស្រុក ដែលមានន័យថា...
វិចារណកថាថ្ងៃសុក្រ៖ ការប្រឈមមុខរបស់ប្រទេសចិននិងលោកខាងលិចចំពោះតំបន់ស៊ីនជាំង
នយោបាយការបរទេស
The Seed Cambodia
-
March 31, 2023
ចិនជាប្រទេសមួយដែលមានផ្ទៃដីដ៏ធំទូលាយមួយនៅក្នុងពិភពលោក ហើយមិនតែប៉ុណ្ណោះក៏ជាប្រទេសមួយដែលមានប្រជាជនច្រើនផងដែរ។ ទាំងនេះក៏អាចជាហេតុផលមួយដែលធ្វើអោយប្រទេសចិនមានប្រជាជនគោរពប្រតិបត្តិសាសនាចម្រុះគ្នា ហើយតំបន់មួយចំនួនមានជនជាតិចិន និងមួយចំនួនទៀត ម្ចាស់ដែនដីពីមុនរស់នៅដូចជា ទីបេ (Tibet) តំបន់ស៊ីនជាំង (Xinjiang) និងតំបន់ម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ជាដើម។ តំបន់ដែលមាន ជនជាតិដើមរស់នៅច្រើន ត្រូវបានរដ្ឋាភិបាលចិនដាក់បញ្ចូលទៅជាតំបន់ស្វយ័តដែលបច្ចុប្បន្នមានចំនួន ៥ តំបន់សម្រាប់ការគ្រប់គ្រងដូចជាទីបេ មានប្រជាជនទីបេជាម្ចាស់ស្រុករស់នៅ។ តំ វាគឺជាតំបន់មួយដែលមានប្រជាជនដើមភាគច្រើនកាន់សាសនាអ៊ីស្លាមដែលយើងស្គាល់ថាជាជនជាតិអ៊ុយហ្គួរ (Uyghur) និងតួក...
វិចារណកថាថ្ងៃសុក្រ៖ ប្រធានាធិបតីវ័យក្មេងរបស់ប្រទេសវៀតណាម
នយោបាយការបរទេស
The Seed Cambodia
-
March 24, 2023
កាលពីដើមឆ្នាំ២០២៣កន្លងទៅនេះ មានបញ្ហានយោបាយមួយបានកើតឡើងនៅប្រទេសវៀតណាម ដោយប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc បានលាលែងពីតំណែងបន្ទាប់ពីសមាជិកបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចបានរងការរិះគន់គាត់ចំពោះ ការបំពាន និងការធ្វើខុស ដោយមន្ត្រីក្រោមការគ្រប់គ្រងរបស់គាត់ នៅក្នុងការកើនឡើងដ៏ធំនៃការរីករាលដាលនៃអំពើពុករលួយនៅក្នុងប្រទេស។ ប៉ុន្មានថ្ងៃក្រោយមក សភាជាតិរបសវៀតណាមបានតែងតាំងលោក Vo Van Thuong ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ នៅក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លាមួយ។ Thuong គឺជាសមាជិកក្មេងជាងគេនៃការិយាល័យនយោបាយរបស់គណបក្ស ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូលរបស់ប្រទេស ហើយត្រូវបានចាត់ទុកថាជាបុគ្គលដែលប្រឆាំងទៅនឹងអំពើរពុករលួយ។ អំពើរពុករលួយនៅក្នុងប្រទេសវៀតណាមក្រោមរដ្ឋបាលលោក Nguyen Xuan...
វិចារណកថាថ្ងៃសុក្រ៖ ចិននិងអាមេរិកជុំវិញបញ្ហារុស្ស៊ី-អ៊ុយក្រែន
នយោបាយការបរទេស
The Seed Cambodia
-
March 10, 2023
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គឺជាខួបគម្រប់មួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែនដោយក្រោមហេតុផលថាធ្វើប្រតិបត្តិការយោធាពិសេសមួយដើម្បីការពារជនជាតិភាគតិចរុស្ស៊ីនិងចោទថារដ្ឋាភិបាលអ៊ុយក្រែនជាពួក Neo- Nazi បានធ្វើទុកបុកមេ្នញជនជាតិរបស់ពួកគេ។ បន្ទាប់ពីមានការឈ្លានពាននេះកើតឡើង មហាសន្និបាតអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំពិសេសភ្លាមៗស្តីពីជម្លោះខាងលើនេះនិងជាលទ្ធផលបានឃើញថាមានប្រទេសចំនួន១៤១បានគាំទ្រការដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ៣៥ប្រទេសអនុបវាទ និង៥ប្រឆាំងនឹងការដកកងទ័ព។ ទោះបីមានការគាំទ្រការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ក៏ប្រទេសនេះនៅតែបន្តធ្វើប្រតិបត្តិការរបស់ខ្លួនលើប្រទេសអ៊ុយក្រែនរហូតមកដល់ឆ្នាំ២០២៣នេះ។ កាលពីពេលថ្មីៗនេះ យើងឃើញថាទាំងលោកពូទីននិងហ្សេឡែនគីសុទ្ធតែប្តេជ្ញាយកឈ្នះរៀងខ្លួនផងដែរ តែសម្រាប់ពិភពលោកវិញ វិបត្តិអ៊ុយក្រែននេះនៅតែជាកង្វល់សម្រាប់ពិភពលោកបន្តទៀតផងដែរ ហើយក្នុងរយៈពេលថ្មីៗនេះបានឃើញថាពិភពលោកកំពុងធ្វើការងាររួមដើម្បីឱ្យវិបត្តិនេះធូរស្រាលនិងមានព្រឹត្តិការណ៏ទាក់ទងវិបត្តិនេះផងដែរ ដូចជាចិនបានចេញមុខអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពនិងមានការទស្សនកិច្ចរបស់លោកចូបៃដិនទៅប្រទេសអ៊ុយក្រែនមុនបួនថ្ងៃមុនគំរប់ខួបមួយឆ្នាំផងដែរ។ តើទស្សនកិច្ចលោក បៃដិន និងការចូលរួមរបស់ចិនក្នុងវិបត្តិនេះមានផលប្រយោជន៏សម្រាប់សន្តិភាពសម្រាប់ជម្លោះនេះដែរឬទេ? ១. ដំណើរទស្សនកិច្ចដ៏សម្ងាត់របស់លោកបៃដិនទៅអ៊ុយក្រែន នៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣ លោកប្រធានាធិបតីសហរដ្ឋអាមេរិក...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ភាពតានតឹងរវាងចិន និង អាមេរិកក្រោយឧប្បត្តិហេតុបាឡុង
នយោបាយការបរទេស
The Seed Cambodia
-
March 3, 2023
ភាពតានតឹងនៃការប្រកួតប្រជែងស្វែងរកអនុត្តរភាព(hegemony)មហាអំណាចឯកប៉ូលរវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិកបានកើនឡើងមួយកម្រិតទៀតក្រោយមានការបាញ់ទម្លាក់បាឡុងរបស់ចិនមួយដែលបានហោះកាត់មូលដ្ឋានទ័ពអាកាសអាមេរិកនៅឯរដ្ឋ South Carolina។ តើឧប្បតិ្តហេតុនេះបានសរបញ្ជាក់ឲ្យឃើញនូវចំណុចព្រួយបារម្ភអ្វីខ្លះអំពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងចិន និង សហរដ្ឋអាមេរិកនេះ? ដើម្បីជាវិភាគទាននៃគំនិតរួមចំណែកក្នុងការធ្វើសេចក្តីសន្និដ្ឋានរវាងចំណងភាគីទាំងពីរ ជាបឋមយើងគួរស្វែងយល់ថាភាគីទាំងសងខាងបានអះអាងនិងប្រកាន់ខ្ជាប់នូវគោលជំហរត្រូវរៀងៗខ្លួន។ ជាក់ស្តែង មុននឹងការបាញ់ទម្លាក់បាឡុង លោក ចូ បៃដិន (Joe Biden) ដែលជាប្រធានាធិបតីនិងជាអគ្គមេបញ្ជាការកងទ័ពជាតិសហរដ្ឋអាមេរិកផងនោះបានអនុញ្ញាតឲ្យបាញ់តាំងពីថ្ងៃទី១ ត្រូវនឹងថ្ងៃពុធកាលពីដើមខែកុម្ភ: ប៉ុន្តែការបាញ់នោះត្រូវបាននាយកដ្ឋានការពារជាតិអាមេរិកពន្យារហូតដល់បាឡុងចិនរសាត់ទៅដល់ទីតាំងសុវត្ថិភាពមួយហើយមិនមានប្រជាជនស៊ីវិលនៅក្រោម។ ក្រោយពីប្រើប្រាស់មីស៊ីលតម្លៃ ៤០០,០០០ ដុល្លារសហរដ្ឋអាមេរិកបាញ់ទម្លាក់បាឡុងនោះ សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ South Carolina បានពោលថា ...
វិចារណកថាថ្ងៃសុក្រ៖ អាល្លឺមង់ដើរដល់របត់នយោបាយថ្មីដោយសារតែរុស្ស៊ីឈ្លានពានអ៊ុយក្រែន
នយោបាយការបរទេស
The Seed Cambodia
-
February 24, 2023
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាកាលបរិច្ឆេទនៃការចាប់ផ្តើមឈ្លានពានទៅលើប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសមហាអំណាចរុស្សីត្រូវបានអធិការបតីបស់ប្រទេសអាល្លឺម៉ង់កំណត់ជាចំណុចរបត់ជាប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុប។ រយៈពេល៣ថ្ងៃក្រោយពីការឈ្លានពាននេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានថ្លែងសុន្ទរកថាមួយដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់សភាអាល្លឺម៉ង់ (Bundestag) ដើម្បីប្រកាសជាផ្លូវការអំពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងគោលបំណងនយោបាយការបរទេសថ្មីរបស់អាល្លឺម៉ង់។ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនបានអូសបន្លាយរហូតដល់រយៈមួយឆ្នាំហើយ តើគោលនយោបាយការបរទេសរបស់អាល្លឺម៉ង់មានការប្រែប្រួលដូចម្តេចខ្លះក្នុងអំឡុងពេលនេះ? ហេតុអ្វីបានជាសង្គ្រាមនេះដើរតួជាចំណុចរបត់ជាប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុប? អំណាចទន់តែឯងគឺមិនគ្រប់គ្រាន់ទេ! ត្រូវការអំណាចរឹងដែលអមកម្លាំងយោធាខ្លាំងក្លា នៅក្នុងការថ្លែងសន្ទរកថា Zeitenwende លោក Olaf Scholz បានលាតត្រដាងអំពីគោលជំហរដ៏រឹងមាំទៅលើរការរក្សាទំនៀមទម្លាប់គោលនយោបាយការបរទេសអាល្លឺម៉ង់មួយចំនួនដូចជាការគាំទ្រឱ្យមានសមាហរណកម្មអឺរ៉ុប អង្គការណាតូ កិច្ចសហប្រតិបត្តិការអន្តរជាតិ...
វិចារណកថាថ្ងៃសុក្រ ៖ គំនាបសិទ្ធិស្ត្រីនៅប្រទេសអ៉ីរ៉ង់
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
February 3, 2023
អ៊ីរ៉ង់ជាប្រទេសមួយដែលស្ថិតក្នុងតំបន់មជ្ឈឹមបូព៌ាដែលគេអាចហៅម្យ៉ាងទៀតថាពែក្ស(Persia)ដែលមានឈ្មោះពេញថាសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ប្រទេសនេះមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយដោយធ្លាប់ជាអាណាចក្រមួយដ៏ខ្លាំងក្នុងតំបន់ផងដែរ។ អ៊ីរ៉ង់ត្រូវបានផ្លាស់ប្តូររបបពីគ្រប់គ្រងដោយស្តេចទៅជាសាធារណរដ្ឋដោយបដិវត្តន៍អ៊ីរ៉ង់ឬបដិវត្តន៍ឥស្លាមដែលដឹកនាំដោយលោករូហូឡាស គូមីណី(Ruhollah Khomeini)។ ដូចដែលយើងបានដឹងហើយថាលោក គូមីណី គឺជាមេដឹកនាំផ្នែកសាសនាដូចនេះច្បាប់សាសនាត្រូវបានបញ្ចូលទៅក្នុងការដឹកនាំប្រទេស។ហេតុនេះហើយតាំងពីឆ្នាំ១៩៧៩រហូតមកដល់បច្ចុប្បន្ន អ៊ីរ៉ង់គឺជាប្រទេសមួយដែលគោរពប្រតិបត្តិសាសានាអ៊ីស្លាមដ៏តឹងរឹងជាពិសេសលើស្ត្រីនិងក្មេងស្រីចាប់ពី៩ឆ្នាំឡើង ដែលជាហេតុធ្វើឱ្យបាត់បង់សិទ្ធិរបស់ពួកគេដូចជាលើការស្លៀកពាក់និងការចូលរួមកម្មវិធីផ្សេងៗក្នុងសាធារណៈ។ កាលពីពេលថ្មីៗការប្រឆាំងនឹងការប្រតិបត្តិច្បាប់បានកើតឡើងដោយសារការស្លាប់របស់ស្រ្តីម្នាក់ក្នុងប្រទេសដែលត្រូវបានអាជ្ញាធរចោទថាបានរំលោភបំពានច្បាប់ដោយការស្លៀកពាក់មិនត្រឹមត្រូវ។ តើប្រទេសអ៊ីរ៉ង់មានច្បាប់តឹងរឹងអ្វីខ្លះចំពោះស្រ្តីនិងមានការប្រឆាំងតវ៉ាអ្វីខ្លះដើម្បីសិទ្ធិស្រ្តីក្នុងប្រទេសនេះ? ១. ច្បាប់ដ៏តឺងរឹងចំពោះស្ត្រី ចាប់តាំងបដិវត្តន៍ឆ្នាំ១៩៧៩មក ប្រទេសអ៊ីរ៉ង់បានក្លាយជាសាធារណរដ្ឋអ៊ីស្លាមដែលមានលោកហូឡាស គូមីណីជាមេដឹកនាំខាងសាសនាបានក្លាយជាមេដឹកនាំដំបូងក្នុងរបបថ្មីនេះ។ របបថ្មីជានេះត្រូវបានគេមើលឃើញថាជារបបមួយមានច្បាប់ដ៏តឹងរឹងទាក់ទងនឹងច្បាប់សាសនាជាពិសេសលើស្ត្រីនិងកុមារីចាប់ពីអាយុ៩ឆ្នាំឡើង។ ស្ត្រីក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានប្រឈមមុខការរើសអើងទាក់ទងនឹងអាពាហ៍ពិពាហ៍ មរតកនិងការលែងលះជាដើម។ បើយោងតាមច្បាប់ក្នុងប្រទេសនេះស្ត្រីដែលរៀបការពុំមានសិទ្ធិក្នុងការកាន់លិខិតឆ្លងដែននោះទេប៉ុន្តែបើសិនចង់ចេញទៅក្រៅប្រទេសលុះត្រាតែមានការអនុញ្ញាតពីប្តីជាលាយលក្ខណ៍អក្សរ។ មួយវិញទៀត ស្រ្តីត្រូវបានរឹតបន្តឹងជាខ្លាំង ជាពិសេសលើការរៀបចំខ្លួនទៅទីសាធារណៈផ្ទាល់តែម្តង។ ពាក់ព័ន្ធនឹងច្បាប់ដែលត្រូវបានគេចាត់ទុកបិទសិទ្ធិនារីគឺបានចែងក្នុងក្រមព្រហ្មទណ្ឌនៃអ៊ីរ៉ង់ត្រង់មាត្រាទី៦៣៨បានចែងថា”ស្ត្រីដែលបង្ហាញមុខតាមទីសាធារណៈ...
វិចារណកថាថ្ងៃសុក្រ៖ វៀតណាមគឺជាប្រទេសមានសេដ្ឋកិច្ចដូចតារារះនៅក្នុងតំបន់
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
January 27, 2023
នៅពេលជំងឺកូវីដ១៩បានរាតត្បាតដំបូងនៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចវៀតណាមបានប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមធនាគារពិភពលោក ជំងឺរាតត្បាតនេះបណ្តាលឱ្យប្រទេសវៀតណាមមានការធ្លាក់ចុះនៃកំណើន GDP ពី ៧.០២% ក្នុងឆ្នាំ ២០១៩ មកត្រឹម ២.៩១% ក្នុងឆ្នាំ ២០២០ និង ២.៥៨% ក្នុងឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងដ៏សំខាន់ដែលត្រូវកត់សម្គាល់ព្រោះថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅក្នុងពិភពលោកដែលបង្ហាញពីកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងអំឡុងពេលនោះ។ កាលពីឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development...
វិចារណកថាថ្ងៃសុក្រ៖ ផ្លូវមួយខ្សែក្រវាត់មួយនៅក្នុងតំបន់អាស៊ាន
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
January 20, 2023
គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣នៅក្រោមអាណត្តិរបស់លោកប្រធានាធិបតី ស៊ី ជីងពីង។ ទស្សនវិស័យរបស់លោកប្រធានាធិបតី ស៊ី ជីងពីង គឺ ការបង្កើនការវិនិយោគជាពិសេសកំពង់ផែ ការអភិវឌ្ឍតាមមហាសមុទ្រឥណ្ឌា អាស៊ាន អាហ្វ្រិកខាងកើត និងផ្នែកខ្លះនៃអឺរ៉ុបដូចជាការកសាងហេដ្ឋារចនាសសម្ព័ន្ធដែលតភ្ជាប់ពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗផងដែរ។ រដ្ឋបាល លោក ដូណាល់ ត្រាំ ធ្លាប់បានចោទយុទ្ធសាស្ត្ររបស់ចិនមួយនេះថាជាអន្ទាក់ បំណុលការទូតដោយការផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសក្រីក្រដើម្បីខ្លួនអាចមានលទ្ធភាពចាប់យកតំបន់យុទ្ធសាស្ត្រនិងពង្រីកយោធារបស់ខ្លួននិងការបោះជំហានសេដ្ឋកិច្ច។ សហភាពអ៊ឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងគម្រោង BRI ផងដែរដែលបានលើកឡើងថាគម្រោងនេះអាចប៉ះបាល់ទៅដល់បរិស្ថាន សិទ្ធិមនុស្ស និងវិបត្តិបំណុល។ ទិដ្ឋភាពទូទៅរបស់ BRI...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ