"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស

កម្មវិធីថង់ប្រាជ្ញា៖ តើតុលាការយុត្តិធម៌អន្តរជាតិមានសារៈសំខាន់យ៉ាងណាសម្រាប់រដ្ឋដែលមានជម្លោះនៅលើពិភពលោក?

នៅពេលដែលមានជម្លោះរវាងរដ្ឋ និងរដ្ឋ, ភាពតានតឹងនឹងកើតមានឡើងដែលអាចឈានដល់ជម្លោះប្រដាប់អាវុធ និងបង្កផលប៉ះពាល់ខ្លាំងទៅដល់សេដ្ឋកិច្ចទាំងមូល និងទំនាក់ទំនងអន្តរជាតិ។ មានជម្លោះមួយចំនួនមិនអាចដោះស្រាយដោយការចរចាររវាងភាគីនៃជម្លោះបាននោះទេ ប៉ុន្តែត្រូវតែស្វែងរកភាគីទី៣ដែលជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយជម្លោះទាំងនោះ។ ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២មក ធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង និងចុះហត្ថលេខាទទួលស្គាល់នៅឆ្នាំ១៩៤៥ ក្នុងគោលបំណងរក្សាសុខសន្តិភាព និងពង្រឹងកិច្ចសហការអន្តរជាតិ។ ស្របតាមគោលបំណងនេះ មាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិបានលើកឡើងនូវវិធីសាស្រ្ដនៃការដោះស្រាយជម្លោះតាមរយៈការចរចា សម្រុះសម្រួល និងតាមយន្តការសន្តិភាព ដូចជាតាមរយៈតុលាការជាដើម។ តុលាការយុត្តធម៌អន្តរជាតិជាស្ថាប័នមួយក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយរាល់សមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ត្រូវតែជាសមាជិករបស់តុលាការយុត្តិធម៌អន្តរជាតិផងដែរ។ នៅឆ្នាំ១៩៤៦ តុលាការនេះបង្កើតឡើងដោយប្ដូរពីតុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិ (PCIJ) ដែលត្រូវបានក្នុងឆ្នាំ១៩២០។...

វិចារណកថាថ្ងៃសុក្រ៖ វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានធ្វើឱ្យមជ្ឈឹមបូព៌ានៅតែជាកង្វល់ពិភពលោក

មជ្ឈឹមបូព៌ា ជាតំបន់មួយដែលត្រូវបានគេមើលឃើញថានៅតែជាចំណោទបញ្ហាដែលពិបាកដោះស្រាយ និងជាដែលចាក់ច្រេះតាំងពីអតីតកាលមក។ កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា ខណៈដែលជម្លោះរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីននៅតំបន់ហ្គាសា(Gaza Strip) តំបន់មជ្ឈឹមបូព៌ាមានមិនទាន់បានបញ្ចប់ផង, អ៊ីស្រាអ៊ែលបានបន្តសង្គ្រាមមួយទៀតជាមួយប្រទេសអ៊ីរ៉ង់។ ការប្រកាសសង្គ្រាមរបស់ប្រទេសអ៊ីស្រាអ៊ែល និងការបាញ់ប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យពិភពលោកកាន់តែព្រួយបារម្ភបន្ថែមទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ាទៀត ដោយសារតែប្រទេសអ៊ីរ៉ង់ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលធំ និងមានកម្លាំងយោធាខ្លាំងក្លាក្នុងតំបន់នេះផងដែរ។ តើបញ្ហារវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ អាចចោទជាបញ្ហាធំៗដល់ពិភពលោកដល់កំរិតណា? ១. មូលហេតុដែលអ៊ីស្រាអ៊ែលប្រកាសវាយប្រហារលើអ៊ីរ៉ង់ វិបត្តិរវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី១២-១៣ ខែមិថុនា​ ឆ្នាំ២០២៥ ដោយផ្តើមចេញពីការប្រកាសប្រតិបត្តិការ Rising...

វិចារណកថាថ្ងៃសុក្រ៖ ការប៉ះទង្គិចរវាងឥណ្ឌា និងប៉ាគីស្ថានគឺជាកង្វល់នៃសន្តិសុខពិភពលោក

កាលពីពេលថ្មីៗនេះ ជម្លោះនៅតំបន់កាស្មៀបានកើតឡើងម្តងទៀត ដោយជម្លោះនេះជាជម្លោះដែលចាក់ស្រេះ និងបន្សល់ទុកតាំងតែសម័យក្រោយអាណានិគមមកម្ល៉េះ។ នៅក្នុងឆ្នាំ២០២៥នេះ ឥណ្ឌាបានវាយប្រហារទៅកាន់ប្រទេសប៉ាគីស្ថានដោយសារមានអំពើភេវរកម្មដែលបានកើតឡើងនៅ Pahalgam ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ដែលបណ្តាលឱ្យស្លាប់ភ្ញៀវទេសចរចំនួន២៦ នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ ដោយសារអំពើភេវរកម្មនេះ ឥណ្ឌាបានចោទទៅលើក្រុមប្រដាប់អាវុធដែលមានទីតាំងនៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន និងបានបើកប្រតិបត្តិការវាយប្រហារទៅកាន់ទីនោះតែម្តង។ ជាការឆ្លើយតប ប៉ាគីស្ថានក៏បានបាញ់តបតទៅកាន់ឥណ្ឌាវិញ ដែលធ្វើឱ្យពិភពលោកមានក៏ព្រួយបារម្ភជាខ្លាំង។ តើអ្វីទៅដែលជាកង្វល់ខ្លាំងជាងគេបំផុតរបស់ពិភពលោក នៅពេលឥណ្ឌានិងប៉ាគីស្ថានប៉ះទង្គិចគ្នា? ១. ដើមចមនៃជម្លោះដ៏រ៉ាំរ៉ៃរវាងឥណ្ឌា និងប៉ាគីស្ថាននៅតំបន់កាស្មៀ ត្រឡប់ទៅឆ្នាំ១៩៤៧ នៅពេលអង់គ្លេសបានប្រគល់ឯករាជ្យទៅដល់ទឹកដីអាណានិគមនៅអាស៊ីខាងត្បូងប៉ុន្តែដោយនៅពេលនោះតំបន់នោះត្រូវបានបែងចែកជាពីរទៅជាប្រទេសឥណ្ឌាដែលសំបូរទៅដោយអ្នកកាន់សាសនាហិណ្ឌូ និងប្រទេសប៉ាគីស្ថានដែលសំបូរទៅដោយអ្នកកាន់សាសនាអ៊ីស្លាម។ ប៉ុន្តែការបែងចែកនោះកើតចេញពីអន្តរកម្មដ៏ស្មុគស្មាញនៃកត្តានយោបាយ...

កម្មវិធីថង់ប្រាជ្ញា៖ ប្រៀបធៀបរវាង NATO និង EU

អង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) គឺជាអង្គការតំបន់ដ៏សំខាន់ដែលមូលដ្ឋាននៅដែនដីអឺរ៉ុប។ អង្គការទាំងពីរនេះមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ដែលជាទីក្រុងដ៏សំខាន់មួយនៅអឺរ៉ុបខាងលិច។ ទោះបីជាអង្គការតំបន់ទាំងពីរនេះជាអង្គការអន្តររដ្ឋាភិបាល និងមានលក្ខណៈដូចគ្នាមួយចំនួនយ៉ាងណាក្ដី ប៉ុន្តែអង្គការទាំងពីរនេះមានខុសគ្នាខ្លាំងលើតថភាពមួយចំនួនរួមមាន គោលបំណង រចនាសម្ព័ន្ធ និងសមាជិកភាព។ គោលបំណងក្នុងការបង្កើតអង្គការណាតូ និងសហភាពអឺរ៉ុប អង្គការណាតូត្រូវបានបង្កើតឡើងជាការឆ្លើយតបទៅនឹងឥទ្ធិពលនៃសង្គ្រាមលោកលើកទីពីរ និងការចុះខ្សោយនៃទំនាក់ទំនងរវាងសហភាពសូវៀត និងសម្ព័ន្ធមិត្តលោកខាងលិច។ ប្រទេសមួយចំនួននៅអឺរ៉ុបខាងលិច និងអាម៉េរិកខាងជើងបានចុះហត្ថលេខាលើសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty) ក្នុងឆ្នាំ...

កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីប្រទេសស៊ូដង់ខាងត្បូងជាប្រទេសដែលក្រីក្របំផុតក្នុងពិភពលោក?

ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើពិភពលោកមានកំណើន និងការអភិវឌ្ឍយ៉ាងណាក្ដីក៏នៅមានប្រទេសមួយចំនួននៅតែតស៊ូជាមួយនឹងភាពក្រីក្រខ្លាំងដូចជាប្រទេសស៊ូដង់ខាងត្បូង (South Sudan) ដែលជា​ប្រទេសមានវ័យ​ក្មេង​ជាង​គេ​ក្នុង​ពិភពលោកនិង​ឈរ​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ​បំផុត។ ​មានបុព្វហេតុ​​បីធំៗដែលកត្តារួមចំណែកដល់ភាពក្រីក្ររបស់ប្រទេសស៊ូដង់ខាងត្បូង និង​​​រារាំង​ប្រទេសនេះ​ពី​ការ​កសាង​អនាគត​ប្រកប​ដោយ​ស្ថិរភាព និង​ភាព​ខ្លួន​ទីពឹង​ខ្លួន។ ១. ជម្លោះផ្ទៃក្នុង ប្រទេសស៊ូដង់ខាងត្បូងបានទទួលឯករាជ្យនៅឆ្នាំ ២០១១ បន្ទាប់ពីបានបំបែកខ្លួនចេញពីស៊ូដង់ក្រោយមានជម្លោះជាច្រើនទសវត្សរ៍កន្លងមក។ យ៉ាងណាក្ដី ប្រទេសស៊ូដង់ខាងត្បូងមិនមានសមត្ថភាពក្នុងការអភិវឌ្ឍដើម្បីសន្តិភាព ប្រសិទ្ធភាពរដ្ឋាភិបាល ឬសេដ្ឋកិច្ចនោះទេ ហើយស្ថានភាពប្រទេសនេះកាន់តែដុនដាបថែមទៀតចាប់ពីមានសង្រ្គាមស៊ីវិលផ្ទុះឡើងក្នុងឆ្នាំ ២០១៣។ ប្រធានាធិបតី Salva Kiir បានចោទប្រកាន់អនុប្រធានាធិបតីរបស់គាត់គឺលោក Riek Machar ពីការព្យាយាមដណ្តើមអំណាចរបស់គាត់...

កម្មវិធីថង់ប្រាជ្ញា៖ តើសង្រ្គាមត្រជាក់បានបន្តកំណត់ពិភពលោកបច្ចុប្បន្នយ៉ាងដូចម្ដេចខ្លះ?

បន្ទាប់ពីសង្រ្គាមលោកលើកទី២បានបញ្ចប់ សង្រ្គាមត្រជាក់បានចាប់ផ្ដើមឡើងរវាងមហាអំណាច២ គឺសហរដ្ឋអាមេរិក និងសហភាពសូវៀត។ សង្រ្គាមនេះបង្កើតឱ្យមានជាប្លុកពីរ គឺប្លុកខាងកើតដែលមានសហភាពសូវៀត និង សម្ព័ន្ធមិត្តអឺរ៉ុបខាងកើត និងប្លុកខាងលិចដែលមានសហរដ្ឋអាមេរិក សមាជិកណាតូ និងប្រទេសមួយចំនួនទៀត។ សង្រ្គាមត្រជាក់ជាសង្គ្រាមនៃការប្រកួតប្រជែងផ្នែកមនោគមន៍វិជ្ជា សេដ្ឋកិច្ច នយោបាយ សព្វាវុធរួមមានអាវុធនុយក្លេអ៊ែរ ព្រមទាំងឈានដល់ការប្រកួតប្រជែងនៅទីអវកាសថែមទៀតផង។ នៅឆ្នាំ១៩៨៩ ដល់ ១៩៩១ ជញ្ជាំងក្រុងប៊ែងឡាំងត្រូវបានដួលរលំ ស្របពេលដែលបណ្ដាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួនចាប់ផ្ដើមធ្វើបដិវត្តន៍ផ្ដាច់ខ្លួនចេញពីសហសូវៀត គួបផ្សំនឹងអស្ថិរភាពសេដ្ឋកិច្ចរបស់សហភាពសូវៀត ដែលបានធ្វើការចំណាយច្រើនលើសលប់ទៅលើសម្ព័ន្ធមិត្ត ដែលជាបច្ច័យនាំទៅរកការដួលរលំរបស់សហភាពសូវៀត។...

កម្មវិធីថង់ប្រាជ្ញា៖ ការដាក់ពន្ធគយទៅលើសម្ព័ន្ធមិត្តនិងដៃគូប្រកួតប្រជែងរបស់លោកត្រាំ

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥​ កន្លងទៅនេះ បន្ទាប់ពី លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានឡើង កាន់អំណាចថ្មីៗ លោកបានប្រកាសអំពីការដាក់ពន្ធគយទៅលើប្រទេសសម្ព័ន្ធមិត្តពាណិជ្ជកម្មចំនួនពីរគឺ ប្រទេស​កាណាដា និងប្រទេសម៉ិកស៊ិក ព្រមទាំងដៃគូប្រកួតប្រជែងរបស់ខ្លួនគឺប្រទេសចិនផងដែរ។​ នៅក្នុងនោះ​លោក​ត្រាំ​បាន​កំណត់ពន្ធនាំចូលទៅលើប្រទេសកាណាដា និងប្រទេសម៉ិកស៊ិកចំនួន២៥% លើកលែង​ទំនិញប្រេងឥន្ធនៈ​ដែល​មានអាត្រាពន្ធត្រឹម១០% និងបន្ថែមពន្ធនាំចូលទៅលើដៃគូប្រកួតប្រជែងចិនចំនួន ១០% ទៅលើ​ពន្ធ ​១០%​ដែល​មានស្រាប់។ លោកត្រាំបានលើកឡើងថា ចំពោះការតម្លើងពន្ធគយទៅលើប្រទេសកាណាដា ប្រទេស​ម៉ិកស៊ិក និងប្រទេសចិននេះ គឺដើម្បីកាត់បន្ថយនូវការហូរចូលនូវទំនិញខុសច្បាប់ដែលមានដូចជាសារធាតុ fetanyle...

វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាមានការឈានដល់ការឃាត់ខ្លួនលោករ៉ូឌ្រីហ្គោ ឌុយទែតេទៅកាន់តុលាការព្រហ្មទណ្ឌពិភពលោក(ICC)?

លោក រ៉ូឌ្រីហ្គោ ឌុយទែតេ អតីតប្រធានាធិបតីហ្វីលីពីនទី១៦ ត្រូវបានបូលីសអន្តរជាតិអាំងទែប៉ូលប្រចាំទីក្រុងម៉ានីល បានឃាត់ខ្លួនតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌពិភពលោក(International Crime Court ហៅកាត់ថា​ ICC) ដែលបានចោទប្រកាន់លើសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ កាលពីពេលថ្មីៗនេះ។ លោក ឌុយទែតេ ត្រូវបានគេស្គាល់លោកច្បាស់នៅពេលកំឡុងពេលលោកស្ថិតនៅក្នុងអំណាចពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ដែលលោកគឺជាមនុស្សម្នាក់មានការគាំទ្រខ្លាំង និងការសាទរពីប្រជាជនរបស់លោកលើប្រឆាំងនឹងគ្រឿងញៀន និងបានបោសសម្អាតគ្រឿងញៀនផងដែរ។ តែការកម្ចាត់គ្រឿងញៀនរបស់គាត់ត្រូវបានគេមើលឃើញថាមានឈ្មួញគ្រឿងញៀនតូចៗ និងអ្នកប្រើប្រាស់មួយចំនួនត្រូវបានសម្លាប់ដោយគ្មានការកាត់ទោស។ តើមូលហេតុអ្វីខ្លះដែលឈានដល់ការឃាត់ខ្លួនលោកទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិពិភពលោក? ១. ដើមហេតុនៃការចោទប្រកាន់លោក ឌុយទែរតេ...

កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីទ្វីបអាហ្រ្វិកក្លាយជាសង្វៀនសមរភូមិយ៉ាងក្តៅគគុកសម្រាប់មហាអំណាចពិភពលោក?

ទ្វីបអាហ្រ្វិក ដែលជារឿយៗត្រូវបានគេមើលរំលងថាជាវាលរហោស្ថានដ៏ក្រខ្សត់ បានក្លាយទៅជា​សង្វៀន​ប្រកួតប្រជែងនៃសេដ្ឋកិច្ច នយោបាយ និងយោធា សម្រាប់មហាអំណាចពិភពលោកក្នុងសតវត្សទី ២១ ដូចជា អាមេរិក ចិន និងរុស្ស៊ី។ អត្ថបទនេះនឹងពន្យល់អំពីហេតុផលមួយចំនួនដែលនៅពីក្រោយភាពទាក់ទាញរបស់ទ្វីបអាហ្រ្វិកនៅក្នុងកែវភ្នែករបស់មហាអំណាចធំៗ ដោយពិនិត្យលើបរិបទប្រវត្តិសាស្ត្រ អត្ថប្រយោជន៏សេដ្ឋកិច្ច យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ​ និង សន្តិសុខ។ បរិបទប្រវត្តិសាស្រ្ត ការពិតទៅ ទ្វីបអាហ្រ្វិកជាសមរភូមិសម្រាប់មហាអំណាចពិភពលោក តាំងពីសម័យអាណានិគមមកម៉្លេះ ជាពិសេសនៅចុងសតវត្សទី ១៩ និងដើមសតវត្សទី ២០ ហើយនៅសន្និសីទទីក្រុងប៊ែកឡាំងឆ្នាំ...

វិចារណកថាថ្ងៃសុក្រ៖ ប្រៀបធៀបប្រព័ន្ធនយោបាយរវាងសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស

ប្រព័ន្ធប្រជាធិបតេយ្យតាមបែបសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស គឺជាគំរូប្រព័ន្ធនយោបាយសំខាន់ពីរដែលមានឥទ្ធិពលនៅទូទាំងពិភពលោក។ សហរដ្ឋអាមេរិកដើរតាមប្រព័ន្ធនៃការបែងចែកអំណាច (separation of powers) ចំណែកឯចក្រភពអង់គ្លេសវិញ ដើរតាមប្រព័ន្ធនៃអំណាចបញ្ចូលគ្នា (fusion of powers)។ នៅសហរដ្ឋអាមេរិក គេបោះឆ្នោតជ្រើសរើសមេដឹកនាំដែលជាប្រធានធិបតីដោយផ្ទាល់ ឯចក្រភពអង់គ្លេសវិញសភាជាអ្នកជ្រើសរើសមេដឹកនាំដែលជានាយករដ្ឋមន្ត្រី។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់កាន់តែច្បាស់ពីរចនាសម្ព័ន្ធ និងយន្តការស្ថាប័នរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។ ១. រចនាសម្ព័ន្ធរដ្ឋាភិបាល រចនាសម្ព័ន្ធរដ្ឋាភិបាលនៅក្នុងប្រព័ន្ធនយោបាយអាមេរិក និងប្រព័ន្ធនយោបាយអង់គ្លេសខុសគ្នាជាចម្បងត្រង់ទំនាក់ទំនងរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។ នៅសហរដ្ឋអាមេរិក...

កម្មវិធីថង់ប្រាជ្ញា៖ ទំនាក់ទំនងរវាងប្រទេសម៉ិកស៊ិកូ និងសហរដ្ឋអាមេរិក

១. ប្រវត្តិសង្គ្រាមរវាងម៉ិកស៊ិកូ និងសហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិកូធ្លាប់ទទួលរងអាណានិគមរបស់អេស្ប៉ាញប្រហែលជិត៣សតវត្សន៍ បន្ទាប់មកទទួលបានឯករាជ្យពេញលេញវិញដោយចលនាបះបោរមួយដែលមានឈ្មោះថា ហ៊ីដាល់ហ្គូ និងត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៨២២។ ការទទួលស្គាល់ឯករាជ្យនេះឈានទៅរកទំនាក់ទំនងការទូត ក៏ដូចជាភាពតានតឹងថ្មី និងជម្លោះរវាងប្រទេសទាំងពីរដែលកើតឡើងជាបន្តបន្ទាប់។ ទំនាក់ទំនងការទូតដំបូងរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងនៅថ្ងៃ១២ ខែធ្នូ ឆ្នាំ១៨២២ ប៉ុន្តែត្រូវបានបែកបាក់ទៅវិញដោយសារការប្រកាសឯករាជ្យរបស់រដ្ឋតិចសាស់ចេញពីប្រទេសម៉ិកស៊ិក ហើយទៅចូលរួមជាមួយសហព័ន្ធក្លាយជារដ្ឋទី២៨ របស់សហរដ្ឋអាមេរិកនៅឆ្នាំ១៨៤៥ ដែលបានធ្វើឱ្យមានសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិកនៅឆ្នាំ១៨៤៦។ សន្ធិសញ្ញា Guadalupe Hidalgo តម្រូវឱ្យម៉ិកស៊ិកប្រគល់ទឹកដីរដ្ឋអារីហ្សូណា កាលីហ្វ័រញ៉ា និងម៉ិកស៊ិកថ្មី...

កម្មវិធីថង់ប្រាជ្ញា៖ តើមូលហេតុអ្វីទៅបានជាប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) ប្រកាសស្នើការកាន់កាប់តំបន់ហ្កាហ្សា (Gaza)?

កាលពីថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៥ថ្មីៗកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំបានធ្វើការប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើការកាន់កាប់តំបន់ហ្កាហ្សា ក្រោយពេលដែលបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីតំបន់នោះអស់ទៅ ហើយអាមេរិកនឹងធ្វើប្រតិបត្តិការក្រោមផែនការវិសាមញ្ញមួយ ដោយលោកដូណាល់ត្រាំអះអាងថា លោកនឹងប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ រីវើរ៉ានៃមជ្ឈិមបូពា៍ (the Rivera of the Middle East)។ 1. ប្រវត្តិនៃបញ្ហានៅតំបន់ហ្កាហ្សា ដើមឡើយ តំបន់ហ្កាហ្សាត្រូវបានគ្រប់គ្រងដោយប្រទេសអេហ្ស៊ីបអស់រយៈពេល១៩ឆ្នាំ បន្ទាប់មក នៅឆ្នាំ១៩៦៧ អ៊ីស្រាអែលបានគ្រប់គ្រងតំបន់នេះវិញក្រោយសង្គ្រាមប្រាំមួយថ្ងៃ (Six...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ