"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖​ តើហេតុអ្វីបានជារដ្ឋបាលរបស់ដូណាល់ត្រាំតម្លើងពន្ធគយទៅកាណាដា និងមិចស៊ិកូច្រើនជាងចិន?

ការដាក់ពិន័យទៅលើដៃគូសហការធ្ងន់ជាងដៃគូប្រកួតប្រជែងគឺរឿងមួយដែលគួរឱ្យហួសចិត្ត ប៉ុន្តែរដ្ឋបាលរបស់លោកដូណាល់ត្រាំអាចធ្វើបាន។ នៅដើមខែកុម្ភៈ សេតវិមានរបស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយរដ្ឋបាលលោកដូណាល់ត្រាំបានប្រកាសថាប្រធានាធិបតីត្រាំបានតម្លើងពន្ធគយចំពោះប្រទេសកាណាដា និងម៉ិចសិកកូចំនួន ២៥%​ និង ១០% ចំពោះប្រទេសចិន។​ លោកត្រាំបានប្រកាសថាការតម្លើងពន្ធគយនេះគឺដើម្បីឱ្យប្រទេសទាំងនេះពង្រឹងទំនួលខុសត្រូវចំពោះការនាំចូលផលិតផលខុសច្បាប់ដូចជាសារធាតុ fentanyl គ្រឿងញៀនផ្សេងៗជាពិសេសគឺទប់ស្កាត់ការអន្តោប្រវេសន៏ខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិក។​ ប្រសិនជាយើងបានឮពីព័ត៌មាននេះដំបូងៗ យើងប្រាកដហួសចិត្តជាពុំខានព្រោះការសម្រេចចិត្តបែបនេះហាក់បីដូចជាឃ្លាតឆ្ងាយពីទង្វើដែលសមហេតុផល។ ប៉ុន្តែបើយើងវិភាគឱ្យបានលម្អិត ការសម្រេចចិត្តបែបនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រសេដ្ឋកិច្ចបែបការពារ (Protectionist policies) ចំពោះពាណិជ្ជកម្មអន្តរជាតិដែលមានលក្ខណៈផ្ទុយស្រឡះពីការធ្វើពាណិជ្ជកម្មបែបទីផ្សាសេរីរបស់សហរដ្ឋអាមេរិកនាពេលកន្លងមក។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់អំពីមូលហេតុដែលអាចជំរុញឱ្យលោកដូណាល់ ត្រាំធ្វើយុទ្ធសាស្រ្តពាណិជ្ជកម្មបែបការពារ កត្តាដែលជំរុញនៅពីក្រោយការតម្លើងពន្ធគយ និងគុណវិបត្តិដែលការតម្លើងពន្ធគយនេះអាចជះលើសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាមេរិកនាពេលខាងមុខ។ គោលនយោបាយពាណិជ្ជកម្មបែបការពារ...

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការចូលរួមរបស់ឥណ្ឌូនេស៊ីជាសមាជិក BRICS និងការសម្លឹងចូលរួមពីសមាជិកអាស៊ានមួយចំនួន

នៅដើមឆ្នាំ២០២៥ BRICS បានកើនសមាជិកចំនួន ១០ ប្រទេសបន្ទាប់ប្រទេសប្រេស៊ីលដែលជាម្ចាស់ផ្ទះក្នុងឆ្នាំនេះបានប្រកាសពីការស្វាគមន៍ទី១០ របស់ខ្លួន។ ហើយសមាជិកទី១០ នោះគឺប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសដ៏ធំមួយនៅតំបន់អាស៊ានរួមទាំងពិភពលោកដែលមានប្រជាជនលេខរៀងទី៤ និងសេដ្ឋកិច្ចខ្លាំងស្ថិតក្នុង២០ប្រទេសផងដែរ។ ក្នុងនោះ សមាជិកអាស៊ានមួយចំនួនទៀតក៏មានទំនាក់ទំនងនឹង BRICS ដូចជាប្រទេសថៃ ម៉ាឡេស៊ី និងវៀតណាម។ ថៃ និងម៉ាឡេស៊ី បានក្លាយជាប្រទេសដៃគូជាមួយBRICS ហើយវៀតណាមនៅមិនទាន់បានក្លាយជាប្រទេសដៃគូនៅឡើយទេ ប៉ុន្តែគេរំពឹងថាវៀតណាមនឹងក្លាយជាប្រទេសដៃគូនៅក្នុងឆ្នាំនេះ ដោយសារតែនាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ...

វិចារណកថាថ្ងៃសុក្រ៖ អត្ថប្រយោជន៍នៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម

១. មូលដ្ឋានគ្រឹះនៃសេរីភាវូបនីយកម្មពាណិជ្ជកម្មសម័យបច្ចុប្បន្ន សេរីភាវូបនីយកម្មពាណិជ្ជកម្មសេរីសំដៅលើដំណើរការនៃការកាត់បន្ថយ ឬលុបបំបាត់របាំងពាណិជ្ជកម្ម ដូចជាពន្ធគយ កូតា និងការរឹតបន្តឹងការនាំចូល ដើម្បីលើកទឹកចិត្តដល់លំហូរសេរីនៃទំនិញ និងសេវាកម្មឆ្លងកាត់ព្រំដែន។ គោលដៅគឺដើម្បីបង្កើតទីផ្សារពិភពលោកដែលបើកចំហ និងប្រកួតប្រជែងជាងមុន ដែលអាជីវកម្ម និងអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ពីឱកាសពាណិជ្ជកម្មកើនឡើង។ គេសង្កេតឃើញថា ក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តបានចុះហត្ថលេខា និងរួមគ្នាបង្កើត ប្រព័ន្ធប្រ៊ីដតុនវូដ (Bretton Woods System) ដែលមានស្ថាប័នដូចជា មូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) និង...

វិចារណកថាថ្ងៃសុក្រ៖ ស្ថានភាពនៃទំនាក់ទំនងភូមិសាស្ត្រចិន និងវៀតណាម

១. សេចក្ដីផ្ដើម ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិន និងវៀតណាមមានតាំងពីយូរលង់ណាស់មកហើយ តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។ វៀតណាមទទួលឥទ្ធិពលពីអរិយធម៌ចិនរាប់ពាន់ឆ្នាំមកហើយ ជាពិសេសនៅចន្លោះឆ្នាំ ១១១ មុនគ.ស រហូតដល់ ឆ្នាំ ៩៣៨នៃគ.ស ដែលវៀតណាមគឺស្ថិតក្រោមការត្រួតត្រារបស់ចិន។ ហេតុនេះហើយ ទាំងភាសា របៀបគ្រប់គ្រងរដ្ឋ និងជំនឿសាសនារបស់វៀតណាមសុទ្ធតែបញ្ជ្រាបមកពីចិន។ ក្រោយទទួលបានឯករាជ្យពីចិន វៀតណាមបន្តឈរ និងដុសខាត់បង្កើតបានជាអត្តសញ្ញាណជាតិដ៏រឹងមាំរហូតដល់បច្ចុប្បន្ន។ ងាកមកមើលប្រវត្តិសាស្ត្រសម័យទំនើបនេះវិញ កាលពីអំឡុងសង្គ្រាមវៀតណាម (១៩៥៥ - ១៩៧៥)...

កម្មវិធីថង់ប្រាជ្ញា៖ អន្ទាក់នៃប្រាក់ចំណូលមធ្យមនៃប្រទេសថៃ

ព្រះរាជាណាចក្រថៃជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់មួយនៅក្នុងបណ្តាប្រទេសនានាផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។ តាមការគ្រោងទុករបស់ធនាគារពិភពលោក ប្រទេសថៃនឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ (High-Income Country) ក្នុងឆ្នាំ​២០៣៧ ។ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនគួរឱ្យកត់សម្គាល់ ដោយបានពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនដោយផ្អែកលើវិស័យផ្សេងៗគ្នា រួមមានកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ទេសចរណ៍ និងសេវាកម្ម ដែលទាក់ទាញនូវការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុនបរទេស។ យោងទៅតាមធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមចែកចេញជាពីរគឺមធ្យមកម្រិតទាបដែលប្រាក់ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់ស្ថិតនៅចន្លោះពី ១ ១៣៦ ដល់ ៤ ៤៦៥ ដុល្លារអាមេរិក...

កម្មវិធីថង់ប្រាជ្ញា៖ បុរសបដិវត្ដន៍នៅប្រទេសចិន

១. សេចក្ដីផ្ដើម បដិវត្តន៍វប្បធម៌ ដែលមានឈ្មោះផ្លូវការថា "បដិវត្តន៍វប្បធម៌វណ្ណៈអធនមហាអស្ចារ្យ" គឺជាចលនាសង្គមនយោបាយដែលផ្ដួចផ្ដើមនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ដោយមេដឹកនាំបក្សកុម្មុយនីស្តចិន លោក ម៉ៅ សេទុង ក្នុងអំឡុងឆ្នាំ១៩៦៦ រហូតដល់ឆ្នាំ១៩៧៦។ បដិវត្តន៍វប្បធម៌នេះបង្កើតឡើងក្នុងគោលដៅលុបបំបាត់វប្បធម៌ចាស់គំរិល ព្រមទាំងគំនិតសក្តិភូមិ និងបរទេសនិយម ដែលលោកអះអាងថាកំពុងតែចាក់ឫសយ៉ាងជ្រៅនៅតាមសាលារៀននៅក្នុងសង្គម ក៏ដូចជានៅក្នុងជួរថ្នាក់ដឹកនាំបក្សកុម្មុយនីស្តនៅពេលនោះ។ ២. គោលបំណងនៃបដិវត្តន៍វប្បធម៌ ២.១. បរាជ័យនៃកំណែទម្រង់មហាលោតផ្លោះ ការលេចឡើងនៃបដិវត្តន៍វប្បធម៌នេះ មានគោលបំណងស្រោចស្រង់ប្រទេសចិនឡើងវិញក្រោយពីបរាជ័យនៃកំណែទម្រង់មហាលោតផ្លោះ (Great  Leap Forward) របស់លោកម៉ៅសេទុងនៅក្នុងឆ្នាំ ១៩៥៨...

កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពលរបស់វិស័យ K-pop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង

K-pop ដែលមានពាក្យពេញជា Korean Popular Music ជាប្រភេទតន្ត្រីដែលមានប្រភពមកពីប្រទេសកូរ៉េខាងត្បូង ដែលរួមបញ្ចូលចង្វាក់ចម្រុះ ទាំងកន្រ្តាក់ញាក់អារម្មណ៍និង​ កំសត់បែបមនោសញ្ចេតនា។ K-pop បានចាប់ផ្តើមពីចំណុចតូចមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីពីរបីទសវត្សរ៍មុន ប៉ុន្តែសព្វថ្ងៃ ប្រភេទចង្វាក់តន្ត្រីមួយប្រភេទនេះបានអង្រួនពិភពលោក និងបង្កបង្កើតបានក្រុមចម្រៀងនិងតារាល្បីៗជាច្រើនដូចជា BTS, Blackpink, TWICE ជាដើម។ ជាមួយនឹងបទចម្រៀងល្បីៗដូចជា "Gangnam Style" និង "APT", K-pop...

កម្មវិធីថង់ប្រាជ្ញា៖ ហេតុផលនៅពីក្រោយភាពក្រីក្ររបស់ហៃទី

ហៃទី ជារឿយៗត្រូវបានពិភពលោកដាក់រហ័សនាមថាជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិកកណ្តាល និងនៅអឌ្ឍគោលខាងលិច។ រឿងរ៉ាវរបស់ប្រទេសនេះគឺពិតជាអកុសលណាស់ ទាំងប្រវត្តិសាស្ត្រ ភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ដែលកត្តាទាំងអស់នេះពិតជាធ្វើឱ្យប្រទេសហៃទីពិបាកក្នុងការស្វែងរកនូវការអភិវឌ្ឍ។ អត្ថបទនេះនឹងសិក្សាឱ្យស៊ីជម្រៅទៅលើកត្តាទាំងនេះ ព្រមទាំងផ្តល់នូវការបកស្រាយដល់សម​ស្របមួយដើម្បីពន្យល់នូវភាពក្រីក្ររបស់ហៃទី។ ស្នាមរបួសប្រវត្តិសាស្រ្ត ហៃទី ដើមឡើយគឺជាក្រុមជនជាតិដើមភាគតិចមួយក្រុមឈ្មោះ តៃណូ។ ពួក​គេ​បាន​រស់​នៅ​ លើ​កោះ​មួយ​ឈ្មោះ Hispaniola នៅ​​អាមេរិកកណ្តាល។ អ្វីដែលមិននឹកស្មានដល់នោះ បន្ទាប់ពីលោក Christopher Columbus បានរុករក និងស្វែងរកអាមេរិកនៅឆ្នាំ 1492...

តើអ្វីទៅដែលហៅថា វេទិការមជ្ឈត្តកម្ម (Arbitral Tribunal) ?

យោងតាមមាត្រា ២ (ខ) នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី​៤ នីតិកាលទី ៣ និងត្រូវបាន ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញតាមសេចក្តីសម្រេចចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០៦​ (“ច្បាប់ស្តីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម”)​ វេទិកាមជ្ឈត្តកម្ម​​​ គឺជាមជ្ឈត្តករម្នាក់ ឬ មួយក្រុម។​​ មជ្ឈត្តករនៃវេទិកាមជ្ឈត្តកម្មត្រូវតែងតាំងដោយភាគីវិវាទ ហើយត្រូវមានចំនួនសេស។ ក្នុងករណីភាគីវិវាទមិនបានព្រមព្រៀងនៅក្នុងកិច្ចព្រមព្រៀង​...

ការបញ្ចប់កិច្ចសន្យាការងារ និងអត្ថប្រយោជន៍ដែលទទួលបាន

ជាទូទៅកិច្ចសន្យាការងារ​មួយត្រូវបានបញ្ចប់នៅពេលដល់កាលកំណត់ណាមួយដោយបាន ព្រមព្រៀងរបស់គូភាគី ហើយក៏អាចបញ្ចប់មុនកាលកំណត់ដោយសារកំហុសធ្ងន់ធ្ងររបស់និយោជកឬនិយោជិក។ យ៉ាងណាមិញ ការបញ្ចប់កិច្ចសន្យាការងារត្រូវបញ្ចប់តាមនីតិវិធី និងវិធានដែលបាន កំណត់ដោយច្បាប់ការងារ។ ការមិនអនុវត្តតាមនីតិវិធីក្នុងការរំលាយកិច្ចសន្យា ត្រូវបានចាត់ទុកជាការបញ្ចប់ដោយខុសច្បាប់ ហើយអាចជាកម្មវត្ថុក្នុងការទាមទារសំណងនៃការខូចខាតផ្សេងៗពីសំណាក់គូភាគី។ មុនបញ្ចប់កិច្ចសន្យាការងារ គូភាគីត្រូវមានកាតព្វកិច្ចក្នុងការជូនដំណឹងដែលមានកំណត់ក្នុងច្បាប់ កាតព្វកិច្ចក្នុងការសងសំណង កាតព្វកិច្ចក្នុងការជួសជុសការខូចខាត ឬអាចសងជំងឺចិត្តផ្សេងៗ។ ក. នីតិវិធីនៃការជូនដំណឹងនៃកិច្ចសន្យាការងារមានថេរវេលាកំណត់           យោងតាមមាត្រា ៧៣ នៃច្បាប់ការងារ​១៩៩៧ បានកំណត់ថា កិច្ចសន្យាការងារមានថេរវេលាកំណត់ ត្រូវផុតរលត់តាមធម្មតានូវពេលដល់ពេលកំណត់។ និយោជកមានកាតព្វកិច្ចក្នុងការជូនដំណឹងដែលមាន កំណត់ដូចខាងក្រោម៖ ...

សមត្ថភាពរបស់អនីតិជននៅក្នុងកិច្ចការជំនួញ និងអាពាហ៍ពិពាហ៍

តើបុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ អាច (១) ប្រកបកិច្ចការជំនួញ (២) ក្លាយជាបុគ្គលិកឬជាកម្មករនិយោជិត (៣) ឬរៀបអាពាហ៍ពិពាហ៍បានដែរឬទេ? នៅក្នុងបរិបទសង្គមរបស់យើងជាគោលការណ៍មានតែបុគ្គលដែលមានអាយុ១៨ឆ្នាំឡើងទៅទេទើបទទទួលបានសិទ្ធិពេញលេញនៅក្នុងការប្រកបកិច្ចការជំនួញដោយឯករាជ្យ ក្លាយជាបុគ្គលិកឬជាកម្មករនិយោជិតរបស់ក្រុមហ៊ុន ឬសហគ្រាសផ្សេងបាន។ ចំណែកការរៀបអាពាហ៍ពិពាហ៍ក៏ដូចគ្នាដែរជាគោលការណ៍មានតែបុគ្គលដែលមានអាយុគ្រប់១៨ឆ្នាំតែប៉ុណ្ណោះទើបអាចរៀបអាពាហ៍ពិពាហ៍បាន។ តើតើច្បាប់បានកំណត់លក្ខខណ្ឌដូចម្ដេចខ្លះដើម្បីឱ្យអនីតិជនអាចប្រកបកិច្ចការទាំងនោះបាន? អនីតិជនដែលអាចប្រកបអាជីវកម្មផ្សេងៗបានលុះត្រាតែមានការយល់ព្រមពីឪពុកម្ដាយ ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនជាមុនសិន។ ការទទួលបានការអនុញ្ញាត គឺធ្វើឱ្យអនីតិជននោះអាចប្រកបអាជីវកម្មផ្សេងៗ ដោយទុកចិត្តចំពោះសកម្មភាពរបស់ខ្លួនផង ព្រមទាំងផ្ដល់សេចក្ដីទុកចិត្តចំពោះដៃគូអាជីវកម្មរបស់ខ្លួនផង។ ពីព្រោះថានៅក្នុងមាត្រា១៨ នៃក្រមរដ្ឋប្បវេណី បានកំណត់ថា សកម្មភាពដែលអនីតិជនបានធ្វើដោយមិនបានទទួលការយល់ព្រមពីអ្នកមានសិទ្ធិអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន អាចលុបចោលបាន។ ក៏ប៉ុន្តែមិនមែនគ្រប់សកម្មភាពរបស់អនីតិជនសុទ្ធតែអាចលុបចោលដោយឪពុកម្ដាយ ឬអ្នកអាណាព្យាបាល...

តើអ្វីទៅជាយុទ្ធនាការ តោះ! និយាយពីលុយ?

តោះ! និយាយពីលុយ គឺជាយុទ្ធនាការដែលរៀបចំដោយធនាគារជាតិនៃកម្ពុជានិងអង្គការ Good R​e​t​u​r​n​ តាំងពីឆ្នាំ២០១៦ ដែលបាននិងកំពុងរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅ​ប្រទេ​ស​ក​ម្ពុជា។ យុ​ទ្ធនាការ តោះ! និយាយពីលុយ ក៏មានការចូលរួមគាំទ្រដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធជាតិនិង​អ​ន្ត​រ​ជា​តិមួយចំនួនទៀតផង។ យុទ្ធនាការនេះមានគោលបំណងជំរុញឱ្យមានការផ្លាស់ប្តូរ​ឥរិយាបថ​របស់អតិ​ថិជន​ចំពោះ​ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្អែកលើប្រធានបទចំនួន ៤ រួមមាន ការជ្រើសរើស ការប្រើ​ប្រាស់ ការចចារ និងការប្រាស័យទាក់ទង។ ទិដ្ឋភាពរួមនៃយុទ្ធនាការ តោះ! និយាយពីលុយ បា​ន​និងកំពុងបន្តដើរតួយ៉ាងសំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅសាធារណជនដើម្បីឱ្យពួ​កគាត់មានទម្លាប់សន្សំ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដូចជា...

អត្ថបទអានច្រើនជាងគេ

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ